ថ្ងៃ ពុធ ទី ២៦ ខែ មេសា ឆ្នាំវក អដ្ឋ​ស័ក ព.ស.២៥៦០  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
ព្រះមហាគន្ធកុដិ (កាម៉េរ៉ាសុវត្ថិភាព)
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
សំឡេងផ្ទាល់ (ប៊ុត-សាវង្ស)
ទីតាំងៈ ព្រះមហាគន្ធកុដិ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣៥,០២៣
ថ្ងៃម្សិលមិញ ៥៨,៧៣៤
ខែនេះ ១,១៤២,៦៩០
សរុប ៤១,១៥៣,៣៧៧
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២០ តុលា ឆ្នាំ២០១៦ (អាន: ៩៣០ ដង)

កាលតថាគត ជាក្សត្រឈ្មោះសិវិ



ស្តាប់សំឡេង
 
សិវិដរាជចរិយា
 
កាលតថាគត ជាក្សត្រឈ្មោះសិវិ សោយរាជ្យក្នុងនគរអរិដ្ឋៈ អង្គុយក្នុងប្រាសាទដ៏ប្រសើរ តថាគតគិតយ៉ាងនេះថា ទានណាមួយ  ជារបស់មនុស្ស ទាននោះគឺអញមិនដែលឲ្យហើយ មិនមានឡើយ បើមានយាចកណាមក សូមភ្នែកអញ អញនឹងមិនញាប់ញ័រត្រូវតែឲ្យ ( ដល់យាចកនោះ ) សក្កៈជាធំជាងពួកទេវតា បានដឹងនូវសេចក្តីត្រិះរិះ របស់តថាគត អង្គុយនៅក្នុងទេវបរិស័ទ ក៏ពោលនូវពាក្យនេះថា ស្តេចសិវិមានឫទ្ធិច្រើន គង់ក្នុងប្រាសាទដ៏ប្រសើរ កំពុងពិចារណានូវទានផ្សេង ៗ ( ដែលខ្លួនឲ្យហើយ ) ស្តេចនោះមិនឃើញនូវវត្ថុ ដែលខ្លួនមិនធ្លាប់ឲ្យសោះឡើយ ។

ការណ៍នុ៎ះពិតឬមិនពិតអេះ បើដូច្នេះ អញនឹងល្បងស្តេចនោះមើល អ្នកទាំងឡាយចូររង់ចាំមួយរំពេច ទម្រាំយើងបានដឹងនូវរាជហឫទ័យ នៃស្តេចនោះ ( ព្រះឥន្រ្ទក៏ក្លែងខ្លួនជាព្រាហ្មណ៍ ) មានសក់ស្កូវ មានខ្លួនជ្រួញជ្រីវ ទូរន់ទូរាដោយជរា ព្រមទាំងមានសម្បុរអាក្រក់ ដើរញញាក់ញញ័រចូលទៅរកព្រះរាជា ។ គ្រានោះ ព្រាហ្មណ៍នោះផ្គងដៃឆ្វេងនិងដៃស្តាំហើយធ្វើអញ្ជលីលើសិរ្ស ពោលពាក្យនេះថា បពិត្រធម្មិកមហារាជ ជាអ្នកញុំាងដែនឲ្យចម្រើន ខ្ញុំព្រះអង្គ សូមអង្វរព្រះអង្គ កិត្តិសព្ទរបស់ព្រះអង្គ ថាត្រេកអរក្នុងទាន ល្បីទូទ័រទៅក្នុង ទេវលោកនិងមនុស្សលោក ។ ភ្

នែកទាំងពីរនៃទូលបង្គំ ត្រូវងងឹតបៀតបៀនហើយ សូមព្រះអង្គប្រទាននូវព្រះនេត្រមួយដល់ទូលព្រះបង្គំ ចំណែកព្រះអង្គ សូមញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយព្រះនេត្រម្ខាងចុះ ។ តថាគតឮពាក្យនៃព្រាហ្មណ៍នោះហើយ ក៏រីករាយមានចិត្តសង្វេគ ធ្វើអញ្ជលីមានសេចក្តីត្រេកអរ ហើយពោលថា ខ្ញុំទើបនឹងគិតឃើញអម្បាញ់មិញនេះ ហើយចុះអំពីប្រាសាទមកក្នុងទីនេះ អ្នកទំនងជាដឹងចិត្តខ្ញុំ ទើបមកសូមភ្នែកខ្ញុំ ឱហ្ន៎ !  សេចក្តីប្រាថ្នាក្នុងចិត្តនៃខ្ញុំសម្រេចហើយ សេចក្តីត្រិះរិះនៃខ្ញុំពេញហើយ ទានដ៏ប្រសើរដែលខ្ញុំមិនធ្លាប់ឲ្យ ខ្ញុំនឹងឲ្យដល់ស្មូមក្នុងថ្ងៃនេះ ។

ម្នាលពេទ្យឈ្មោះសិវកៈ អ្នកចូរមក ចូរក្រោកឡើង កុំបង្អង់ឲ្យយឺតយូរឡើយ កុំញាប់ញ័រចូរឆ្កៀលភ្នែកទាំងពីរ ( របស់អញ ) ហើយឲ្យដល់ស្មូម ។ លំដាប់នោះ ពេទ្យសិវកៈនោះ ដែលតថាគតដាស់តឿនហើយ ក៏ធ្វើតាមពាក្យតថាគត បានខ្វេះឆ្កៀល ( ភ្នែកតថាគត ) ហើយប្រគល់ឲ្យដល់ស្មូមដូចឲ្យកសាច់ត្នោត ។ ក្នុងកាលមុនឲ្យក្តី កំពុងឲ្យក្តី ឲ្យរួចហើយក្តី ចិត្តរបស់តថាគត ឥតមានការរាយមាយឡើយ ព្រោះហេតុពោធិញ្ញាណតែម៉្យាង ។ ភ្នែកទាំងពីរ មិនមែនជាទីស្អប់របស់តថាគតទេ ទាំងខ្លួនសោតទៀត ក៏មិនមែនជាទីស្អប់របស់តថាគតដែរ តែសព្វញ្ញុតញ្ញាណ  ជាទីស្រឡាញ់ របស់តថាគត ព្រោះហេតុនោះ បានជាតថាគតឲ្យចក្ខុ ។


ដកស្រង់ចេញពីសៀវភៅ  បារមីកថា ពុទ្ធបទាន 
រៀបរៀងដោយៈ   មុនីកោសល្យ នៅ ហៃឡុង
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
rn
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០១៤ (អាន: ៣០៤៩ ដង)
បញ្ញា​ជា​ឈ្នាន់​ដើម្បីតភ្ជាប់​សម្ពន្ធភាព
ផ្សាយ : ០៩ កុម្ភះ ឆ្នាំ២០១៧ (អាន: ៣៦៥៣៧ ដង)
ត្រេកអរ​ចំពោះ​ការ​ចម្រើន​របស់​មិត្ត
ផ្សាយ : ១៧ តុលា ឆ្នាំ២០១៦ (អាន: ១០៧៤០ ដង)
ការងារជាបច្ច័យញ៉ាំងលោកឲ្យចម្រើន
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០១៣ (អាន: ៦៦១៣ ដង)
បុគ្គល​ដែល​មាន​មិត្ត​ និយាយ​ចាក់​បណ្តោយ​ឲ្យ​តែ​គាប់​ចិត្ត​
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro