ថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ កក្តដា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១១,៤០៣
ថ្ងៃម្សិលមិញ ២៧,៧៦៩
ខែនេះ ១,២៣០,១៧៥
សរុប ៤៥,៥១៥,៩៤០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២១ តុលា ឆ្នាំ២០១៦ (អាន: ៥៣២១៥ ដង)

សេចក្តីអស្ចារ្យរបស់ព្រះមានព្រះភាគ



ស្តាប់សំឡេង
 
សេចក្តីអស្ចារ្យរបស់ព្រះមានព្រះភាគ
បិដកលេខ ៧៧  ទំព័រ ១៤

ព្រះសារីបុត្រមានប្រាជ្ញាច្រើន ជាអ្នកឈ្លាសក្នុងសមាធិនិងឈាន ឋិតនៅលើភ្នំឡិជ្ឈកូដ ឃើញព្រះលោកនាយក ។ សម្លឹងមើលព្រះសម្ពុទ្ធទ្រង់ប្រសើរជាងរតនៈ ហាក់ដូចជាដើមរាំងភ្នំ ដែលមានផ្ការីកស្គុះស្គាយ ដូចព្រះចន្ទកណ្តាលអាកាស ឬ ដូចជាព្រះអាទិត្យត្រជាក់ ។ ឃើញព្រះលោកនាយក មានរស្មីផ្សាយចេញមួយព្យាមរុងរឿងដូចឈើប្រចាំទ្វីប ឬ ដូចព្រះអាទិត្យស្រទន់ ដែលទើបនឹងរះឡើង ។  

ខណៈនោះ ព្រះសារីបុត្រ បានប្រជុំពួកភិក្ខុចំនួន ៥០០ រូប ជាអ្នកមានសោឡសកិច្ចធ្វើហើយ ជាតាទិបុគ្គល ជាខីណាស្រព ប្រាសចាកមន្ទិល ហើយសម្តែងនូវបាដិហារិយៈ ឈ្មោះ លោកប្បសាទនៈ ថា “ពួកយើងនឹងទៅក្នុងទីនោះ ហើយថ្វាយបង្គំព្រះជិនស្រី បានជួបព្រះលោកនាយកហើយ នឹងបន្ទោបង់នូវសេចក្តី សង្ស័យ” ។ ព្រះមុនីទ្រង់ឈ្លាសក្នុងពាក្យឧបមា ទ្រង់ជ្រាបនូវចិត្តនៃភិក្ខុទាំងឡាយនុ៎ះ ទ្រង់មានព្យាយាមធំ កាត់នូវសេចក្តីសង្ស័យ ទ្រង់សម្តែងនូវគុណរបស់ព្រះអង្គ ។  

ទីបំផុតនៃអសង្ខេយ្យទាំងឡាយណា ដែលបុគ្គលដឹងមិនបាន អសង្ខេយ្យទាំងនោះ មាន ៤ ប្រការ អសង្ខេយ្យទាំងនុ៎ះគឺ ពួកសត្វ ១ អាកាស ១ ចក្កវាឡមិនមានទីបំផុត ១ ពុទ្ធញ្ញាណដែលប្រមាណមិនបាន ១ បុគ្គលមិនអាចដឹងបានឡើយ ។ ( ព្រះសាស្តាទ្រង់ត្រាស់ថា ) “ការដែលតថាគតធ្វើឫទ្ធិប្លែក ៗ ណា ការធ្វើឫទ្ធិប្លែក ៗ នុ៎ះនឹងទុកជាហេតុអស្ចារ្យចម្លែកគួរព្រឺរោមដទៃទៀតនៅមានច្រើន ។ ក្នុងកាលដែលតថាគតនៅជាទេវបុត្រ ឈ្មោះ សន្តុសិតៈ ក្នុងពួកទេវបុត្រជាន់តុសិត កាលនោះ ទេវតាមួយហ្មឺនលោកធាតុមកប្រជុំគ្នា ធ្វើអញ្ជលីអារាធនាតថាគតថា បពិត្រព្រះអង្គមានព្យាយាមធំ កាលនេះគួរដល់ព្រះអង្គហើយ សូមព្រះអង្គទ្រង់កើតក្នុងផ្ទៃនៃព្រះមាតា ចម្លងមនុស្សលោកព្រមទាំងទេវលោក សូមទ្រង់ត្រាស់ដឹងនូវព្រះនិព្វាន ឈ្មោះ អមតៈ ។

កាលណា តថាគតច្យុតចាកពួកទេវតាជាន់តុសិត មកចាប់បដិសន្ធិក្នុងផ្ទៃ ( នៃព្រះមាតា )  កាលនោះ លោកធាតុមួយហ្មឺននិងព្រះធរណីញាប់ញ័រ ។  កាលដែលតថាគត ប្រសូតផ្ទៃព្រះមាតា ក៏ដឹងខ្លួនច្បាស់លាស់ ពួកទេវតាសាធុការឲ្យប្រព្រឹត្តទៅ លោកធាតុមួយហ្មឺនញាប់ញ័រ ។ តថាគតមិនមានបុគ្គលស្មើក្នុងការចុះកាន់គភ៌ព្រះមាតានៃតថាគតជាបុគ្គលប្រសើរបំផុត ក្នុងការប្រសូតចាកផ្ទៃមាតា ក្នុងការត្រាស់ដឹង និង ការញុំាងធម្មចក្រឲ្យប្រព្រឹត្តទៅ ។ ឱ ! ព្រះពុទ្ធទាំងឡាយមានគុណដ៏ធំ ជាអស្ចារ្យក្នុងលោកពេកណាស់ លោកធាតុមួយហ្មឺនញាប់ញ័រអស់វារៈ ៦ លើក ។ ពន្លឺដ៏ធំកើតមានទាំងសេចក្តីអស្ចារ្យ គួរព្រឺរោមក៏កើតឡើង ” ។


ដកស្រង់ចេញពីសៀវភៅ  ពុទ្ធវង្សសង្ខេប
រៀបរៀងដោយៈ   មុនីកោសល្យ នៅ ហៃឡុង
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ០២ សីហា ឆ្នាំ២០១៣ (អាន: ៨៤៥៨ ដង)
ទុក្ខ​ព្រោះ​ស្រឡាញ់​គេ​តែ​ម្ខាង​
ផ្សាយ : ២៥ ឧសភា ឆ្នាំ២០១៧ (អាន: ២៦២៥២ ដង)
ឧ​បាយ​បង្កើត​សេចក្តី​សុខ​
ផ្សាយ : ២១ តុលា ឆ្នាំ២០១៦ (អាន: ៤៩៨៩៩ ដង)
សង្គ្រោះ​អដ្ឋង្គិកមគ្គក្នុង​ត្រៃ​សិក្ខា
ផ្សាយ : ១៧ មិថុនា ឆ្នាំ២០១៧ (អាន: ៤១៦៨៥ ដង)
អំពី​ការងារ ៣ មុខ​តាម​ឱវាទ​ព្រះ​ពុទ្ធ​គ្រប់​ព្រះអង្គ
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro