ថ្ងៃ ច័ន្ទ ទី ២៤ ខែ កក្តដា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២,៤០០
ថ្ងៃម្សិលមិញ ៤៦,៧៥៨
ខែនេះ ១,១០៩,៤១៧
សរុប ៤៥,៣៩៥,១៨២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០១៣ (អាន: ៦៧០៦ ដង)

ការ​ត្រៀម​ខ្លួន​ទុក​ជាមុន



 
ការ​ត្រៀម​ខ្លួន​ទុក​ជាមុន
កូន​ជាទី​ស្រឡាញ់

ក្នុង​ជីវិត​មួយ​ថ្ងៃ​ៗ​នៃ​មនុស្ស​យើង​នេះ រមែង​តែង​តែ​មាន​រឿង ដែល​នឹង​ត្រូវ​ឲ្យ​ដោះ​ស្រាយ​ជា​រឿយ​ៗ​បន្តិច​រឿង​នេះ បន្តិច​រឿង​នោះ ពេល​ខ្លះ​ក៏​បាន​នាំ​នូវ​សេចក្តី​លំបាក​យ៉ាប់​យ៉ឺន​មក​ប្រគល់​ឲ្យ​ទៀត​ផង ព្រោះ​ដោះ​ស្រាយ​មិន​បាន ។ កូន​ក៏​ធ្លាប់​ជួប​ប្រសព្វរឿង​យ៉ាង​នេះ​មក​ខ្លះ​ហើយ ក្នុង​សេចក្តី​នេះ កូន​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​ដល់​ព្រម​ពោល​គឺ​ត្រៀម​ការ​ពារ​ទុ​ក​ជាមុន​ដូច​ពាក្យ​ថា ( ការ​ពារ​ទុក) មុន​ស្រណុក​ជាង​ដោះ​ស្រាយ ។

ប្រៀប​ដូច​ជា​ការ​ដើរ​ផ្លូវ​ឆ្ងាយ​អីចឹង​ឯង គឺ​ត្រូវ​ត្រៀម​រៀប​ចំអ្វី​ៗ ទុក​ជា​មុន​ឲ្យ​សព្វ​គ្រប់ មិន​ថា​ជា​ការ​ដាក់​ផែន​ការ ឬ ស្បៀង​អាហារ​សំពត់​អាវ​អ្វី​ឡើយ គឺ​ត្រូវ​តែ​ឲ្យ​ដល់​ព្រម​ ទាំង​យាន​ពាហនៈ ទាំង​មាស​ទាំង​ប្រាក់​សម្រាប់​ចាយ​វាយ ។ ល ។ លុះ​ដល់​ពេល​វេលា​ហើយ ក៏ចាប់​យក​អ្វី​ៗ ដែល​បាន​ត្រៀម​រៀប​ចំ​ជា​ស្រេច​នោះ ដើរ​ផ្លូវ​ទៅ​ទាន់​ពេល​ដល់​ដើរ​ទៅ​ហើយ មិន​មា​ន​ខ្វះ​អ្វី​ឡើយ ។

ការ​ត្រៀម​រៀប​ចំ​ឲ្យ​ដល់​ព្រម គឺ​ជា​កិច្ច​ការ​ពារ និង​ដោះ​ស្រាយ​បញ្ហា​ដែល​ល្អ​ជាទី​បំផុត កាល​បើ​មាន​បញ្ហា កើត​ឡើង ក៏​ដោះ​ស្រាយ​បាន​ទាន់​ពេល​វេលា ប្រៀប​ម្យ៉ាង​ទៀត​ដូច​ជា​ត្រៀម​ទឹក​សម្រាប់​លត់​ភ្លើង ឬ​ត្រៀម​ថ្នាំ​ដែល​ចាំ​បាច់​សម្រាប់​ព្យាបាល​ដូច្នោះ​ឯង ។

ក្នុង​ការ​រស់​នៅ​កូន​ត្រូវ​ត្រៀម​កាយ ត្រៀម​ចិត្ត​ត្រៀម​ទាំង​គំនិត​គិត​ទុកជា​មុន គឺ​ថា​ត​ទៅ​នឹង​យ៉ាង​ណា​បើ​យ៉ាង​នោះ​មែន តើ​ត្រូវ​ធ្វើ​ដូចម្តេច ហើយ​ឥឡូវ​នេះ​ត្រូវ​ធ្វើ​អ្វី​ដូច​នេះ​ជា​ដើម ។
ការ​ត្រៀម​រៀប​ចំ​ទុក​ជា​មុន​ដូច​នេះ ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា (​មិន​ប្រមាទ) ។ មនុស្ស​ដែល​មិន​មាន​ប្រមាទ គឺ​មនុស្ស​ដែល​មិន​មាន​ការ​ធ្វេស​ប្រហែស​មិន​អាង​ថា​មិន​អី តែង​ត្រៀម​អ្វីៗ​ក្នុង​ដំណើរ​ជីវិត​ទុក​ជា​ស្រេច សូម្បី​រឿង​ចាស់​ឈើ​ស្លាប់ រឿង​ការ​ព្រាត់​ប្រាស​និង​រឿង​ផល​កម្ម ដែល​តែង​តែ​មាន​ជា​ប្រចាំ​គ្រប់​ៗ​គ្នា អ្នក​មិន​ប្រមាទ ក៏​បាន​គិត​ទុក​ជា​ស្រេច​ហើយ​ដែរ ដល់​ពេល​រឿង​នោះ​មក​ដល់ ចិត្ត​រមែងស្ងប់​រម្ងាប់​មិន​ញាប់​ញ័រ ។

ចូរ​កូន​កុំ​ប្រមាទ ក្នុង​ជីវិត កុំ​ធ្វើ​ឲ្យ​ប្រយោជន៍​មិន​បាត់​បង់​ទេ គឺ​នៅ​ជាប់​តាម​ខ្លួន​កូន​ជា​និច្ច​នោះ កូន​នឹង​ជា​មនុស្ស​ល្អ​រហូត ចូរ​កូន​ចាំ​ចុះ​ថា ( មិនមាន​អ្នក​រួម​ដំណើរ​ណា​ក្នុង​ជីវិត​ ដែល​នាំ​មក​នូវ​ការីក​រាយ ឲ្យ​ដូច​ជា​ខ្លួន​កូន​ឯង​ជា​មនុស្ស​ល្អ​នោះ​ឡើយ) ដូច្នេះ​កូន​ត្រូវ​តែ​រួម​ដំណើរ​ជា​មួយ​នឹង​ខ្លួន​ឯង​ជា​មនុស្ស​ល្អ ។ កូន​ត្រូវ​តែ​ត្រៀម​រៀប​ចំ នូវ​ប្រយោជន៍​គឺ​អំពើ​ល្អ​គ្រប់​យ៉ាង​ក្នុង​ជីវិត​កូន ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ៣០ មិថុនា ឆ្នាំ២០១២ (អាន: ៧៧០៣ ដង)
ស្តាប់ការអានគម្ពីរព្រះត្រៃបិដកភាគទី ២១
ផ្សាយ : ២០ មិថុនា ឆ្នាំ២០១៧ (អាន: ៤៥៧៦ ដង)
ការ​ហាត់​វិគ្រោះ​ចំពោះ​ទុក្ខ
ផ្សាយ : ២៦ វិច្ឆិកា ឆ្នាំ២០១៣ (អាន: ៦៤៩២ ដង)
សេចក្តី​ពិត​មាន​រស​ឆ្ងាញ់​លើស​អស់​រស​ទាំង​ពួង
ផ្សាយ : ១៩ កក្តដា ឆ្នាំ២០១៧ (អាន: ២៤៣ ដង)
ដឹងខ្លួនថាល្ងង់ គង់បានជាបណ្ឌិត
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០១៧ (អាន: ៤៧៦១៩ ដង)
អានិសង្ស​បោស​សម្អាត​ទី​លាន​ពោធិ​ព្រឹក្ស​
ផ្សាយ : ២១ តុលា ឆ្នាំ២០១៦ (អាន: ៥៤១៥៥ ដង)
អាការៈរោគ​របស់​ទោសៈមហារីកចិត្ត ៦ យ៉ាង
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០១៦ (អាន: ១១៣៦៧ ដង)
បុណ្យរមែងចម្រើនដល់អ្នកឲ្យ
ផ្សាយ : ១១ មិថុនា ឆ្នាំ២០១៧ (អាន: ៤៤៩៤០ ដង)
កាលមនុស្សអភិវឌ្ឍ សេចក្ដីសុខ ជាឥស្សរៈ​ ចាក​ពី​វត្ថុ​នឹង​កើង​ឡើង
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro