ថ្ងៃ អាទិត្យ ទី ២៧ ខែ កញ្ញា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ទីតាំងៈ វត្តព្រះគន្ធកុដិ បាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៦៥,៨០៧
Today
ថ្ងៃម្សិលមិញ ១១៣,៧០៩
ខែនេះ ៣,៣៩១,២០៦
សរុប ១៤៨,៣៣០,៧៨៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ១៦៨៣ ដង)

បាណាតិបាតរបស់អ្នក​ដឹង​ថាមានទោស​និងអ្នក​មិនដឹង



 
បាណាតិបាតរបស់អ្នក​ដឹង​ថាមានទោស​និងអ្នក​មិនដឹង

អ្នកធ្វើបាណាតិបាត ម្នាក់​ដឹង​ថា​អំពើ​នេះ​ជាបាប​មាន​ទោស​មិន​គួរ​ធ្វើ តែ​ក៏​ធ្វើ​ដោយ​ហេតុ​ណា​មួយ ម្នាក់​ទៀត​នោះ​មិន​ដឹង​ថា ការ​ធ្វើ​ដូច្នេះ​ជាទោស​ជាបាប ហើយក៏ធ្វើ​ទៅ​បណ្ដា​បុគ្គល​ទាំងពីរ​នេះ អ្នក​ធ្វើ​បាណាតិបាត​ដោយ​មិន​ដឹង​ថា​ជាបាប​អកុសល រមែង​មាន​ទោស​ច្រើន​ជាង​អ្នក​ដឹង​ថា ជា​បាប​ជាអកុសល ព្រោះជា​អ្នក​ប្រកប​ដោយមិច្ឆាទិដ្ឋិ បើ​ឧបមាឲ្យ​ងាយៗ ដូច​ជាដុំដែក​មួយ​ដុំ​ក្ដៅ បុគ្គល​អ្នក​ដែល​ដឹង​ថា​ក្ដៅ​កាល​បើ​ចាំបាច់​ត្រូវ​ចាប់ ក៏ចាប់​ដោយ​មិន​ពេញ​ដៃ គឺ​គ្រាន់​តែ​ស្ទាបៗ តែបុគ្គល​ម្នាក់​ទៀត​ដែល​មិន​ដឹង កាល​ដែល​ចាប់​រមែង​ចាប់​យ៉ាង​ពេញ​ដៃ ទើប​ជា​អ្នក​ទទួល​ក្ដៅ​ជាង។

រឿងអត្តឃាត (សម្លាប់​ខ្លួនឯង)

បុគ្គល​ដែល​សម្លាប់​ខ្លួន​ឯង ព្រោះមាន​វិបត្តិ​ក្នុងជីវិត​ដោយប្រការ​ណាមួយ ដូច​ជា​ខឹងក្រោធ​អ្នក​ដទៃ ប្រកប​មុខរបរ​ត្រូវខាតបង់ ជាអ្នកជំពាក់​បំណុល​គេច្រើន​រកសងម្ចាស់​គេមិនបាន ឬ​មាន​ជំងឺតម្កាត់​ប្រចាំកាយ ក៏ហ៊ាន​សម្លាប់​ខ្លួន​ដោយ​អាវុធ ឬ​លេប​ថ្នាំ ចងករ​ជាដើម បុគ្គល​អ្នក​សម្លាប់​ខ្លួន​យ៉ាង​នេះ​មិន​ឈ្មោះ​ថា ជាបាណាតិបាតកម្មឡើយ ព្រោះ​មិនគ្រប់​អង្គ​ប្រកប​ក្នុងការ​សម្លាប់​សត្វ គឺការ​ធ្វើ​បាណាតិបាត​មានអង្គ​៥ តែ​អ្នកសម្លាប់​ខ្លួន​ឯង​ខ្វះ បាណសញ្ញិតា ព្រោះ បាណសញ្ញិតា ដែលប្រែ​ថា "​សម្គាល់​ថា​សត្វ​មាន​ជីវិត" នេះ​មិនបានសំដៅ​ជីវិត​របស់​ខ្លួន​ទេ​គឺសំដៅ​របស់​សត្វ​ដទៃ​ក្រៅអំពី​ខ្លួនប៉ុណ្ណោះ ចំណែក​ឯសីល​របស់ភិក្ខុ​ជាបព្វជិត​ទ្រង់​បញ្ញត្តអាបត្តិទុក្កដដល់​ភិក្ខុ​អ្នក​ធ្វើ​អត្តឃាត​ខ្លួនឯង បើសម្លាប់​មនុស្ស​ឬ​សត្វ​តិរច្ឆាន​ដទៃ​ត្រូវ​អាបត្តិបារាជិក អាបត្តិបាចិត្តិយៈ មានទោសធ្ងន់​ជាងសម្លាប់ខ្លួនឯង។តែមានអាចារ្យ​ពួក​ខ្លះ​ពោលថា បុគ្គល​អ្នក​សម្លាប់​ខ្លួនឯង​ដោយ​ការ​ខឹង​ក្រោធ ចាត់​ជាបាណាតិបាត ដោយអាងបាលីថា

កោធំ និស្សាយ សត្តា សត្ថំ អាទាយ អត្តនាវ អត្តានំ បហរន្តិ វិសំ ខាទន្តិ រជ្ជុយា ឧបពន្ធន្តិ បបាតំ បតន្តិ នវំ កោធវសេន អាលង្កតា និរយាទីសុ ឧបបជ្ជន្តិ។

ប្រែថា "សត្វ​ទាំងឡាយ សម្លាប់ខ្លួន​ឯងដោយអាវុធ លេបថ្នាំសម្លាប់ យកខ្សែចងក លោកចុះក្នុងជ្រោះ ដោយអាស្រ័យសេចក្ដីខឹងក្រោធ កាល​អ្នក​នោះ​ស្លាប់​ដោយអំណាច​សេចក្ដី​ខឹងក្រោធ​យ៉ាង​នោះ រមែង​ទៅកើត​ក្នុងអបាយភូមិ មាននរកជាដើម។

តែការវិនិច្ឆ័យរបស់​អាចារ្យ​ពយកខ្លះ​នោះ នៅមិនទាន់​បាន​ពិចារណា​ដោយជុំវិញ ព្រោះបាលីដែល​បានលើកអាងនេះ ព្រះពុទ្ធជាម្ចាស់​ទ្រង់សំដៅយក​អ្នក​សម្លាប់​មនុស្ស​ដទៃ​មុន ហើយ សម្លាប់​ខ្លួនឯងខាងក្រោយ ព្រោះហេតុនោះ ទើបទៅកើតក្នុង​និរយភូមិ​ដោយ​អាស្រ័យ​សេចក្ដីខឹងក្រោធ​ដែលសម្លាប់​អ្នកដទៃ​នោះឯង ទើបព្រះមានព្រះភាគ​ទ្រង់សម្ដែង​ទុក​ក្នុងឯកនិបាត​ក្នុងនោះ​ឯង ទើប​ព្រះមានព្រះភាគ​ទ្រង់សម្ដែង​ទុក​ក្នុង​ឯកនិបាត​ក្នុង​រឿង​ជាមួយ​គ្នា​នោះ​ថា

វិហេទកជាតិកា បិ ទិដ្ឋេវ ធម្មេ គរហំ បត្វា កាយស្ស ភេទា និរិយាទីសុ ឧបបជ្ជន្តិ។

ប្រែថា អ្នកដែលមាននិស្ស័យសម្លាប់បៀតបៀន​អ្នក​ដទៃ ក៏ត្រូវ​បានទទួល​គរហា (ពាក្យតិះដៀល) អំពី​អ្នកដទៃ ក្នុងវេលា​ដែល​មានជីវិត​នោះ​ឯង លុះ​កាល​ស្លាប់​ទៅរមែង​ទៅកើត​ក្នុងអបាយភូមិ​មាននរក​ជាដើម" ដោយហេតុ​នេះ ទើបសម្ដែង​ឲ្យ​ឃើញ​ថា ការ​សម្លាប់​ខ្លួនឯង​មិន​ចាត់​ថា ជាបាណាតិបាត។

ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស
រៀប​រៀង​ដោយ មេត្តាបាលោ ទឹម សឿត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១៥ កក្តដា ឆ្នាំ២០២០ (អាន: ២១០០៥ ដង)
ចង់បានសុខដោយល្ងង់ នាំឲ្យលង់ក្នុងទុក្ខ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៦៣២២ ដង)
សេច​ក្តី​សុខ​អ្នក​គ្រប់​គ្រង​ផ្ទះ​
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២០ (អាន: ២២២៣២ ដង)
ទោស​ក្នុង​បច្ចុប្បន្ន​របស់​អ្នក​ល្មើស​សីល ៥
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២៦៦៣ ដង)
បុគ្គល​មិន​គប្បី​ជា​បុរស​នៃ​អ្នក​ដទៃ​ឡើយ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕