អានអត្ថបទ ផ្សាយ : ០៦ កុម្ភះ ឆ្នាំ២០១៩ (អាន: ៣១៦៩២ ដង) បតិព្វតាវិមាន បតិព្វតាវិមាន (ព្រះមោគ្គល្លានសួរថា) ពួកក្រៀល ក្ងោក ហង្ស នឹងតាវ៉ៅ មានអនុភាពជាទិព្វ មានសម្លេងពីរោះ មកប្រជុំគ្នា វិមាននេះជាទីត្រេកអរ ដេរដាសដោយផ្កាវិចិត្ររចនាយ៉ាងច្រើន ដែលជនប្រុសស្រីសេពគប់ហើយ ម្នាលទេវធីតា មានអនុភាពច្រើន នាងនៅក្នុងវិមាននោះ ពួកស្រីអប្សរទាំងប៉ុន្មាន មានឫទ្ធិនិមិ្មតរូបច្រើន រាំច្រៀង រីករាយ ដោយជុំវិញ ម្នាលទេវធីតា មានអនុភាពច្រើន នាងបានដល់នូវឫទិ្ធយ៉ាងនេះ នាងកាលដែលកើត ជាមនុស្ស បានធ្វើបុណ្យអ្វី នាងមានអនុភាពដ៏រុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយសារហេតុអ្វី ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា ៖ ខ្ញុំកាលដែលកើត ជាមនុស្ស ក្នុងពួកមនុស្ស មានសេចក្តីគោរពប្តី មិនមានចិត្តកើតឡើងក្នុងបុរសដទៃ ខំរក្សាប្តី ដូចជាមាតារក្សាកូន ខ្ញុំទុកណាជាមានសេចក្តីក្រោធ ក៏មិនបានពោលពាក្យអាក្រក់ (ចំពោះប្តី) ខ្ញុំបានតាំងនៅក្នុងពាក្យសច្ចៈ បានលះបង់ពាក្យកុហក ជាអ្នកត្រេកអរក្នុងទាន មានអត្តភាពសង្រ្គោះ (ដោយសង្គហវត្ថុទាំងឡាយ) មានចិត្តជ្រះថ្លា បានឲ្យបាយ ទឹក ឲ្យទានដ៏ធំទូលាយ ដោយសេចក្តីគោរព ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំ ក្នុងទីនេះផង ភោគៈទាំងនោះ ក៏កើតឡើង ដល់ខ្ញុំផង ។ បពិត្រភិក្ខុ មានអនុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំកាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមានអនុភាពរុងរឿង យ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់ សព្វទិស ដោយផលបុណ្យនោះ ។ ចប់បតិព្វវិមានទី១១ ដកស្រង់ពីព្រះត្រៃបិដកភាគ ៥៥ ទំព័រ ១៩-២០ ដោយ៥០០០ឆ្នាំ Array ( [data] => Array ( [0] => Array ( [shortcode_id] => 1 [shortcode] => [ADS1] [full_code] => ) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )