30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩៩,០៧១
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៤៨,៧៩១
សរុប ៣៨៣,៧៣៥,៤៨៤
អានអត្ថបទ
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ៣០,០៦០ ដង)

គម្ពីរពុទ្ធសាសនា



 
គម្ពីរពុទ្ធសាសនា

ព្រះពុទ្ធវចនៈ​ដែល​យើង​ហៅ​ថា​ជា​ព្រះធម៌​នោះ ត្រូវ​បាន​រៀប​ចំ​តាម​លំដាប់​គម្ពី​រ​បី​ប្រភេទ​ដាច់​ដោយ​ឡែក​ពី​គ្នា។ គម្ពីរ​ទាំង​បី​នោះ​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា ព្រះត្រៃ​បិដក។ ចំនួន​នៃ​ព្រះពុទ្ធវចនៈ​នេះគឺ​ទូលំទូលាយ​ណាស់ ហើយ​គេ​ចាត់​ទុក​ជា​ពាក្យ​សព្វវចនា​ធិប្បាយ។

ទោះ​បី​ជា​មាន​ការ​ផ្លាស់​ប្ដូរ និង​ការ​ត្រួត​ពិនិត្យ​សើរើ​នូវ​ពុទ្ធ​វចនៈ​ក្នុង​នៅ​តែ​ធរមាន​យ៉ាង​រឹង​មាំ ថែម​ទាំង​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​រហូត​ដល់ ៩០ ភាគរយ​នៃ​ព្រះពុទ្ធ​វចនៈ​ដែល​មិន​ខូច​ខាត។ រឿង​នេះ​គឺ​ដោយ​សារ​តែ​នៅ​ពេល​ដែល​ពុទ្ធវចនៈ​ត្រូវ​សូត្រ គឺ​ត្រូវ​សូត្រ​ដោយ​ព្រះសង្ឃ​រាប់​រយ​អង្គ​ក្នុង​ពេល​តែ​មួយ។

នៅ​ទី​បំផុត​ព្រះពុទ្ធ​វចនៈ​ត្រូវ​បាន​សរសេរ​ឡើង​មុន​គ្រិសសករាជ ៨០ ឆ្នាំ ដោយ​សមាគមន​សង្ឃដ៏ធំ​បាន​អនុវត្ត​ធ្វើ​ការងារ​នេះ​ជា​សហភាព។ ដូច្នេះ​ការ​ផ្លាស់​ប្ដូរ ឬ​កែប្រែ​ព្រះត្រៃ​បិដកពិត​ជា​លំបាក​បំផុត។ ការ​រៀប​ចំ​បោះពុម្ភ​ឡើង​វិញ​នូវ​អត្ថបទ​ដើម​ដែល​មាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ គឺ​ត្រូវ​បាន​គេ​រក្សា​យ៉ាង​ល្អ​ក្នុង​ប្រទេស​ស្រីលង្កា។


-សុត្តន្តបិដក

សុត្តន្តបិដក​ត្រូវ​បាន​បែង​ចែក​ជា​ប្រាំ​គម្បី​ដោយ​ឡែក​ពី​គ្នា សត្តន្តបិដក​ផ្ទុក​នូវ​ព្រះពុទ្ធវចនៈ​មួយផ្នែក​ហៅ​ថា ព្រះសូត្រ ដែល​ទ្រង់​បាន​សម្ដែង​ដោយ​ព្រះសម្មាសម្ពុទ្ធ​ផ្ទាស់ និង​ព្រះសូត្រ​ជា​ច្រើន​ទៀត​ទ្រង់​បាន​សម្ដែង​ដោយ​អគ្គសាវ័ក​របស់​ព្រះអង្គ។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​ទទួល​ជោគជ័យ​យ៉ាង​អស្ចារ្យ​បំផុត ក្នុង​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះអង្គ​ព្រោះព្រះអង្គ​បាន​ប្រើ​ភាសា​មនុស្ស​សាមញ្ញ ដែល​ហៅ​ថា​ភាសា​បាលី។

ព្រះអង្គ​បាន​សម្រប​សម្រួល​លក្ខណៈ និង​បែបបទ​នៃ​ព្រះសូត្រ​របស់​ព្រះអង្គ ដោយ​ព្រះអង្គ​ទ្រង់​បាន​ប្រើ​ទស្សនៈ​ធម្មតា​សម្រាប់​មនុស្ស​សាមញ្ញ​ហើយ​ព្រះអង្គ​ទ្រង់​បាន​ប្រើ​ទស្សនៈ​ជ្រៅ​បន្តិច សម្រាប់​អ្នក​ដែល​បាន​សិក្សា​អប់រំច្រើន ហើយ​ទ្រង់​ប្រើ​​ទស្សនៈ​ខ្ពស់​បំផុត​សម្រាប់​អ្នក​ស្ដាប់​ជា​បញ្ញវន្ត​ទាំង​ឡាយ។ ព្រះអង្គ​ទ្រង់​បាន​សម្ដែង​ព្រះធម៌​ចំពោះ​មនុស្សគ្រប់​រូប ចាប់​តាំង​ពី​អ្នក​ស្រែ​ចម្ការ​ដល់​ព្រះមហាក្សត្រ។


-វិនយបិដក

ព្រះ​វិន័យ​ត្រូវ​បាន​បែង​ចែក​ជា​ប្រាំ​គម្ពីរ ហើយ​ព្រះវិនយបិដក​ទ្រង់​បាន​ផ្ទុក​នូវ​ក្បួន​ខ្នាត​ (ច្បាប់) និង​ពាក្យ​ណែនាំ​សម្រាប់​ព្រះសង្ឃ ឬ សមាគមសង្ឃ និង​ដូនជី។ ព្រះសង្ឃ និង​ដូនជី​ត្រូវ​រស់​នៅ​ស្មើ​ភាព​គ្នា ហើយ​គេ​អាច​ចាត់​ទុក​ថា សមាគម​សង្ឃ​ជា​ទម្រង់​នៃ​ការ​គ្រប់​គ្រង​មួយមាន​លក្ខណៈ​ប្រធាធិបតេយ្យ​ដំបូង​គេ​បង្អស់ ដែល​មាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

-អភិធម្មបិដក

មនុស្ស​ភាគ​ច្រើន​គិត​ថា ព្រះអភិធម្ម​ជា​ពុទ្ធ​វចនៈ​ដ៏​ជ្រាលជ្រៅ​ល្អិត​សុខុម ហើយ​ព្រះអភិធម្ម​បិដក​នេះ​គឺ​ជា​ការ​ចូល​ទៅ​យ៉ាង​ជិត​នៃ​ខ្សែ​ជីវិត​ស្មុគ​ស្មាញ ថែម​ទាំង​ជា​ទស្សនវិទ្យា​ចំពោះ​ព្រះធម៌​ទៀត​ផង។ អភិធម្មបិដក​ទ្រង់​បាន​ផ្ទុក​នូវ​ព្រះពុទ្ធ​វចនៈ​តាម​លំដាប់ និង​ត្រូវ​បាន​បែង​ចែក​ទៅ​ជា​ប្រាំពីរ​គម្ពីរ។

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​ត្រាស់​សម្ដែង​នូវ​ព្រះធម៌​ដ៏បវរ​ទុក​មក តែ​ទោះ​បី​ជា​យ៉ាង​ណា គង់មាន​អដ្ឋកថា​ចារ្យ​ជាច្រើន​នា​ពេល​បច្ចុប្បន្ន​ចាត់​ទុក​ថា ព្រះអភិធម្ម​ជា​ការងារ​របស់​ព្រះសង្ឃ​សាវ័ក​ជំនាន់​ក្រោយ ដែល​បាន​ខំ​ចម្រាញ់​នូវ​ពុទ្ធ​វចនៈ​នេះ​ឲ្យ​ទៅ​ជា​ប្រភេទ​ទស្សនៈ​ដ៏អស្ចារ្យ។ ព្រះអភិធម្ម​បាន​ពន្យល់​អំពី​សម្មតិសច្ចៈ​ផង និង​បរមត្ថសច្ចៈ​ផង។

ការ​វិភាគ​ពី​វិថីជីវិត​របស់​មនុស្ស​សត្វ ហើយ​ត្រួត​ពិនិត្យ​តាមដាន​នូវ​ភាព​ផ្សេង​គ្នា​នៃ​នាម​និង​រូប គឺ​មាន​ពន្យល់​យ៉ាង​ល្អិត​នៅ​ក្នុង​ព្រះអភិធម្ម​នេះ​ឯង។ ទស្សនៈ​ជា​ច្រើន​ដែល​ទាក់ទង​នឹង​បរមត្ថសច្ចៈ និង​សម្មតិសច្ចៈ ក្នុង​ព្រះអភិធម្ម បាន​ប្រឆាំង​ទៅ​នឹង​ការងារ​របស់​ទស្សនវិទូ និង​អ្នក​វិទ្យាសាស្ត្រ​សម័យ​ទំនើប​មួយ​ចំនួន។


ដក​ស្រង់​ចេញ​ពី​សៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣ (អាន: ៦៣,៣៨៩ ដង)
អាការៈរោគ​របស់​ទោសៈមហារីកចិត្ត ៦ យ៉ាង
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ៣៦,៥២៩ ដង)
មនុស្ស​ក្នុង​លោក​គ្មាន​ស្រឡាញ់​អ្វី​ឬ​ពេញ​ចិត្ត​អ្វី​ជាង​ខ្លួន​នោះ​ទេ​
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៨០៥ ដង)
ចូរកូនជាមនុស្សប្រដៅដោយងាយ
ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ៤,១៥៦ ដង)
សក្កទេវរាជថ្វាយបង្គំអ្នកមានសីល
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.95
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿