ថ្ងៃ អង្គារ ទី ២៥ ខែ មេសា ឆ្នាំវក អដ្ឋ​ស័ក ព.ស.២៥៦០  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
ព្រះមហាគន្ធកុដិ (កាម៉េរ៉ាសុវត្ថិភាព)
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
សំឡេងផ្ទាល់ (ប៊ុត-សាវង្ស)
ទីតាំងៈ ព្រះមហាគន្ធកុដិ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៩,៤១៨
ថ្ងៃម្សិលមិញ ៦៥,៤៥១
ខែនេះ ១,០៩៨,៣៥១
សរុប ៤១,១០៩,០៣៨
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១០ មករា ឆ្នាំ២០១៧ (អាន: ៥៦១៦៣ ដង)

រឿងក្នុងជីវិតដូចយល់សប្តិ



 
យល់សប្តិល្អណាស់ចប់ត្រឹមភ្ញាក់ ក្រេបចន្ទត្រជាក់រសកាមា
មានអ្នកស្រឡាញ់ជុំត្រៀបត្រា ចប់ត្រឹមមរណាចាកចោលទៅ។ 

ភ្លៀងខ្លាំងប៉ុនណាគង់តែរាំង មានរឿងភាន់ភាំងកេរ្តិ៍អាស្រូវ
ទុក្ខខ្លាំងគង់តែស្រាកស្រាន្តទៅ គ្មានរឿងអ្វីនៅមិនរសាយ។ 

ខ្យល់ព្យុុះមិនស្មើនឹងខ្យល់មាត់ មិនបានផ្ទៀងផ្ទាត់ហើយបរិយាយ
ដល់ពេលស្ងប់ខ្យល់ក្តៅស្អុះកាយ មានរឿងសប្បាយមិនយូរយារ។ 

យប់ស្ងាត់បាត់ងុយគួរកម្មដ្ឋាន តែបែរជាបានរឿងឈ្លោះគ្នា
ក្នុងចិត្តមិនស្ងាត់ព្រោះវេរា យកពេលវេលាសាងសត្រូវ។ 

ទឹកស្រះថ្លាយង់មើលឃើញដី ចិត្តមនុស្សអប្រិយ៍ល្អក់ហើយជ្រៅ
ម្លប់មានមិនជ្រកស្រែកថាក្តៅ ក្នុងចិត្តមួម៉ៅបន្ទោសមេឃ។ 

ទឹកដក់លើភ្នំហៀរធ្លាក់ជ្រោះ ហៀរហូរធ្លាក់ចុះចូលដល់ព្រែក
រឿងក្នុងចិត្តគិតខ្លាំងពន់ពេក សម្រក់ទឹកភ្នែកជាសមុទ្រ។

ក្បូនជីវិតសត្វរសាត់ឆ្ងាយ រឿងរ៉ាវទាំងឡាយគួរឲ្យស្លុត
រលកជីវិតព្យុះសមុទ្រ គ្មានទីបំផុតវដ្តសង្សារ ។ 

ព្រោះហេតុចង់បានរបស់ដែលអត់ នាំឲ្យផ្លាតភ្លាត់ចាកសុខា
របស់មាន មិនគ្រប់នឹងតណ្ហា រស់រងទុក្ខាចិត្តខ្លួនឯង ។ 

ឈើត្រូវភ្លើងឆេះទៅជាធ្យូង សោកសៅភ្នែករូងភ្លើងអត់ផ្សែង
ដុតរោលចិត្តកាយឲ្យចំបែង ដុតរោលខ្លួនឯងភ្លើងកិលេស។ 

មានតែព្រះធម៌មិត្តកល្យាណ សតិប្បដ្ឋានកើតចំណេះ
រឿងរ៉ាវក្នុងចិត្តច្រើនដល់ម្ល៉េះ តែរឿងទាំងនេះជាបញ្ញត្តិ ។ 

កាយ វេទនា ចិត្ត និងធម្មា រលឹកគ្រប់គ្រាមិនមែនសត្វ
ទោះជាសតិក៏បរមត្ថ ប្រាជ្ញាលះកាត់ក្ដីកង្វល់ ។ 

នមោ តស្ស នមស្ការ ត្រៃរត្នអស្ចារ្យខ្ញុំសូមដល់
ព្រះពុទ្ធព្រះធម៌សង្ឃនិមល ប្រាថ្នាមគ្គផលដល់និព្វាន៕៚
 
ប.ស.វ.
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
rn
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១៧ កុម្ភះ ឆ្នាំ២០១៥ (អាន: ៤៤៨ ដង)
ការ​ប្រឹក្សា​គ្នា​របស់​សប្បុ​រស​ទាំង​ឡាយ តែង​ប្រ​ព្រឹត្ត​ទៅ ដើម្បី​ដឹង​ច្បាស់
ផ្សាយ : ៣០ មេសា ឆ្នាំ២០១៤ (អាន: ៥៩៩៤ ដង)
កំណើត​បុណ្យ​បូជា​ព្រះចន្ទសំពះព្រះខែ
ផ្សាយ : ១៦ កក្តដា ឆ្នាំ២០១៤ (អាន: ៣១៥១ ដង)
ជីវិតរបស់​មនុស្សយើង រមែងតែង​តែមាន​នូវបញ្ហា​ជារឿយៗ
ផ្សាយ : ២១ តុលា ឆ្នាំ២០១៦ (អាន: ៤៩៦៧៨ ដង)
លះ​សុខ​តូច​ដូរ​យក​សុខ​ធំ​
ផ្សាយ : ០៥ ឧសភា ឆ្នាំ២០១៣ (អាន: ៦៨៦២ ដង)
បទ​គួរ​យល់​ដឹង​អំពី​ឆន្ទៈ
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro