អានអត្ថបទ ផ្សាយ : ០៦ ធ្នូ ឆ្នាំ២០២០ (អាន: ៤០០០៤ ដង) បញ្ហាក្នុងជីវិតអាស្រ័យលោភៈ ស្តាប់សំឡេង Your browser does not support the audio element. ចំណង់លោភៈ បាននាំជីវិតចូលទៅរកបញ្ហារាប់មិនអស់ រវល់តែដោះស្រាយបញ្ហាដែលលោភៈខ្លួនឯងបានសាងឡើង មិនចេះចប់ មិនចេះហើយ ទាំងលោភៈនេះទៀតសោត បានសាងកម្ម ដែលជាពូជនៃភពថ្មី កាលដែលភពថ្មីកើតហើយ ត្រូវបានជរា និងមរណៈ កម្ចាត់ចោលអស់ ត្រូវសាងថ្មីទៀត នេះជាអំពើខាតទុន ប្រកបដោយភាពល្ងង់ខ្លៅ របស់យើងខ្លួនឯង ។ ដើម្បីការមិនចាប់ប្រកាន់អ្វីៗទៅបាន ត្រូវហ្វឹកហាត់ដកចិត្តចេញអំពីរបស់ដែលប្រែប្រួល ដូចជាការដកចិត្តចេញអំពីមនុស្សដែលមិនស្មោះត្រង់ ដូច្នោះឯង ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា របស់ណា មិនទៀង របស់នោះ ជាទុក្ខ របស់ណាដែលជាទុក្ខ មានការប្រែប្រួលជាធម្មតា ត្រូវឃើញថា នោះមិនមែនជារបស់យើងឡើយ ។ កាលដែលវិបស្សនាឃើញថា របស់ណា មិនមែនជារបស់យើង ក៏មិនចាប់យកនូវរបស់នោះដោយសេចក្ដីប្រកាន់មាំឡើយ នេះឯង បដិបទាជាទីសប្បាយ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ Array ( [data] => Array ( [0] => Array ( [shortcode_id] => 1 [shortcode] => [ADS1] [full_code] => ) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )