ថ្ងៃ សៅរ៍ ទី ២៦ ខែ កញ្ញា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ទីតាំងៈ វត្តព្រះគន្ធកុដិ បាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៧,៤៨៥
Today
ថ្ងៃម្សិលមិញ ១១១,៧៩៣
ខែនេះ ៣,២៥៩,១៧៥
សរុប ១៤៨,១៩៨,៧៥៨
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៧ កក្តដា ឆ្នាំ២០២០ (អាន: ៣៧៦៧៩ ដង)

ធនញ្ជានិសូត្រ



ស្តាប់សំឡេង

 

សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ប្រថាប់​នៅ​នា​ព្រះមហាវិហារ​វេឡុវ័ន ជិត​ក្រុងរាជគ្រឹះ ។ សម័យ​នោះ ព្រះសារីបុត្ត មួយ​អន្លើ​ដោយ​ភិក្ខុ​សង្ឃ​ច្រើន​ព្រះអង្គ បាន​និមន្ត​មក​ដល់​ទក្ខិណាគិរិជនបទ ។ ទក្ខិ​ណា​គិរិ​ជនបទ ឋិត​នៅ​ខាង​ត្បូង​ក្រុងរាជ​គ្រឹះ ជា​ស្រុក​របស់​នន្ទមាតា​វេឡុកណ្ដកី ជា​ឧបាសិកាគម្រូ​ល្អ ដែល​ព្រះពុទ្ធ​អង្គ​ទ្រង់ត្រាស់​សរសើរ ជា​គូ​ជា​មួយ​នឹង​ឧបាសិកាខុជ្ជុត្តរា ។

នៅ​ក្នុង​ព្រះសូត្រ​នេះ ព្រះសារីបុត្ត​បាន​ទូន្មាន ណែ​នាំ​អប់រំ​ដល់​ធនញ្ជានិព្រាហ្មណ៍ ដែល​មិន​ទាន់​មាន​សីល ប្រកប​ដោយ​សេចក្ដី​ប្រមាទ បោក​ប្រាស់​អ្នក​ស្រុក កុហក​ព្រះរាជា​ក្នុង​ក្រុង​រាជគ្រឹះ ឲ្យ​ជា​ព្រាហ្មណ៍​មាន​សីល មាន​សេចក្ដី​មិន​ប្រមាទ ចម្រើន​ព្រហ្មវិហារ​ធម៌ ចូល​ទៅ​កាន់​ព្រហ្ម​លោក​ដោយ​បដិសន្ធិ ។

ធនញ្ជានិព្រាហ្មណ៍ គាត់​អាស្រ័យ​នៅ​ក្នុង​ក្រុង​រាជគ្រឹះ ផ្នែក​ខាង​តណ្ឌុលបាលទ្វារ ។ តណ្ឌុលបាលទ្វារ​នេះ គឺ​ជា​ទ្វារ​តូច​មួយ​ក្នុង​បណ្ដា​ទ្វារ​តូច​ចំនួន ៦៤ ទ្វារ ។ ក្នុង​អដ្ឋកថា​ប្រាប់​ថា ក្រុង​រាជ​គ្រឹះ​មាន​ទ្វារ​ធំ ៣២ ទ្វារ និង​ទ្វារ​តូច ៗ ចំនួន ៦៤ ទ្វារទៀត ។



កាល​ដែល​ព្រះសារីបុត្ត គង់​នៅ​ទក្ខិណាគិរិជនបទ បាន​ជ្រាប​ដំណឹង​ថា ធនញ្ជានិព្រាហ្មណ៍​មាន​សេចក្ដី​ប្រមាទ​ហើយ ក៏​បាន​និមន្ត​មក​វត្តវេឡុវ័ន បិណ្ឌ​បាត​ក្នុង​ក្រុង​រាជគ្រឹះ ឆាន់​រួច​ហើយ​ក៏​បាន​និមន្ត​ចូល​ទៅ​រក​ធនញ្ជានិព្រាហ្មណ៍ ដើម្បី​ប្រទាន​ឱវាទ​ហ្នឹង​ឯង ។

ព្រះសារីបុត្ត​បាន​សួរ​ព្រាហ្មណ៍​ថា ម្នាល​ធនញ្ជានិ អ្នក​ជា​បុគ្គល​មិន​ប្រមាទ​ទេ​ឬ ? ព្រាហ្មណ៍​បាន​ឆ្លើយ​ថា បពិត្រ​ព្រះសារីបុត្ត​ដ៏​ចម្រើន សេចក្ដី​មិន​ប្រមាទ​របស់​ខ្ញុំ​ព្រះ​ករុណា នឹង​មាន​មក​អំពី​ណា ព្រោះ​ខ្ញុំ​ព្រះករុណា ត្រូវ​ចិញ្ចឹម​មាតា​បិតា ត្រូវ​ចិញ្ចឹម​កូន​ប្រពន្ធ ទាសកម្មករ ត្រូវ​ធ្វើ​កិច្ច​ដល់​មិត្ត​អាមាត្យ ញាតិ​សាលោ​ហិត​ ពួកភ្ញៀវ បុព្វបេត ពួក​ទេវតា ទាំង​ដែល​ត្រូវ​ធ្វើ​កិច្ច​ដល់​ព្រះរាជា និង​ត្រូវ​ចិញ្ចឹម​រូប​កាយ​នេះ​ឲ្យ​ធាត់​ចម្រើន​​ផង​ដែរ ។ ព្រះសារីបុត្ត បាន​ដាស់​តឿន​ព្រាហ្មណ៍ ឲ្យ​យល់​អំពី​ការ​ទ្រុស្ត​សីល​របស់​ព្រាហ្មណ៍​នោះ មាន​ទោស​នាំ​ឲ្យ​ធ្លាក់​នរក ដោយ​មិន​អាច​អាង​នៅ​លើ​ការ​ចិញ្ចឹម​អ្នក​ដទៃ​ជា​ដើម ឬ​ថា​អ្នក​ដទៃ​ណា​នោះ អាច​ជួយ​ការពារ​ព្រាហ្មណ៍​បាន​ឡើយ ។

ការ​ងារ​ទាំង​ឡាយ​ផ្សេង​ទៀត ត្រូវ​តាម​ធម៌ មិន​ទ្រុស្តសីល មិន​បាច់​ធ្វើ​នូវ​បាបកម្ម​ផង អាច​ប្រតិបត្តិ​នូវ​បដិបទា ដែល​ជា​ហេតុ​ឲ្យ​កើត​បុណ្យ​បាន​ផង មាន​ដែរ​តើ ។ ធនញ្ជា​និព្រាហ្មណ៍ បាន​ត្រេកអរ អនុមោទនា​នូវ​ភាសិត​របស់​ព្រះសារីបុត្ត​ដ៏​មាន​អាយុ ។ ក្រោយ​មក ព្រាហ្មណ៍​ក៏​បាន​ដល់​រោគា​ពាធ មាន​ជំងឺ​ជា​ទម្ងន់ គាត់​បាន​ឲ្យ​បុរស​ម្នាក់​ទៅ​និមន្ត​ព្រះសារីបុត្ត​មក ក្នុង​បំណង​ដើម្បី​បាន​ស្ដាប់​នូវ​ឱវាទ​អំពី​ព្រះសារីបុត្ត​ហ្នឹង​ឯង ។

ព្រះសារីបុត្ត​បាន​ណែនាំ​ឲ្យ​ព្រាហ្មណ៍​ដក​ចិត្ត​ចេញ​អំពី​កាមភព ដោយ​ការ​សម្ដែង​ផ្លូវ ដើម្បី​ឲ្យ​ព្រាហ្មណ៍​បាន​កើត​រួម​នឹង​ព្រហ្មទាំង​ឡាយ ទើប​បាន​ប្រកាស​នូវ​ព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា ឧបេក្ខា ផ្សាយ​ទៅ​កាន់​លោក​ទាំង​មូល ក្នុង​ទិស​ទាំង​ពួង មាន​ចិត្ត​ធំ​ទូលាយ មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ។ ធន​ញ្ជានិព្រាហ្មណ៍ បាន​ពោល​ថា បពិត្រ​ព្រះសារីបុត្ត​ដ៏​ចម្រើន បើ​ដូច្នោះ សូម​លោក​ម្ចាស់​ក្រាប​ថ្វាយ​បង្គំ​ព្រះបាទា​នៃ​ព្រះដ៏មាន​បុណ្យ​ដោយ​ត្បូង តាម​ពាក្យ​របស់​ខ្ញុំ​ព្រះករុណា​ថា  បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ធនញ្ជានិ​ព្រាហ្មណ៍ មាន​អាពាធ ដល់​នូវ​ទុក្ខ​វេទនា មាន​ជំងឺ​ជា​ទម្ងន់ គាត់​ក្រាប​ថ្វាយ​បង្គំ​ព្រះបាទា​នៃ​ព្រះដ៏មាន​ព្រះភាគ​ដោយ​ត្បូង ។



គ្រា​នោះ ព្រះសារីបុត្ត​ដ៏​មាន​អាយុ កាល​បើ​មាន​កិច្ច ដែល​លោក​ត្រូវ​ធ្វើ​ត​ទៅ​ទៀត ក៏​ញ៉ាំង​ធនញ្ជា​និ​ព្រាហ្មណ៍​​ឲ្យ​តម្កល់​នៅ​ត្រឹមព្រហ្មលោក​ថោក​ទាប រួច​ក្រោក​ចាកអាសនៈ​ហើយ​ក៏​ចេញ​ទៅ ។ គ្រា​នោះ​ឯង ធនញ្ជានិព្រាហ្មណ៍ កាល​បើ​ព្រះសារីបុត្ត​មាន​អាយុ​និមន្ត​ចេញ​ទៅ មិន​យូរ​ប៉ុន្មាន ក៏​ធ្វើ​មរណកាល​ហើយ​ទៅ​កើត ឯ​ព្រហ្មលោក ។ គ្រា​នោះ ព្រះមាន​បុណ្យ ទ្រង់​ត្រាស់​នឹង​ភិក្ខុទាំងឡាយ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ សារីបុត្ត​នុ៎ះ កាល​បើ​មាន​កិច្ច​ដែល​ខ្លួន​ត្រូវ​ធ្វើ​ត​ទៅ​ទៀត ក៏​ញ៉ាំង​ធនញ្ជានិព្រាហ្មណ៍ ឲ្យ​តម្កល់​នៅ​ត្រឹម​ព្រហ្មលោក​ថោក​ទាប រួច​ក្រោក​ចាកអាសនៈ ចេញ​មក ។

គ្រា​នោះ ព្រះសារីបុត្ត​មាន​អាយុ ចូល​ទៅ​គាល់​ព្រះមាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះមាន​ព្រះភាគ ហើយ​ក៏​អង្គុយ ក្នុង​ទី​ដ៏​សម​គួរ ។ លុះ​ព្រះសារីបុត្ត​មាន​អាយុ អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ ក៏​ក្រាប​ទូល​ព្រះមាន​ព្រះភាគ​យ៉ាង​នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ធនញ្ជានិព្រាហ្មណ៍ មាន​អាពាធ​​​ដល់​នូវ​ទុក្ខ​វេទនា មាន​ជំងឺ​ជា​ទម្ងន់ គាត់​ក្រាប​ថ្វាយ​បង្គំ​ព្រះបាទា​នៃ​ព្រះមាន​ព្រះភាគ​ដោយ​ត្បូង ។

ព្រះមាន​ព្រះភាគ​ត្រាស់​សួរ​ថា ហៃ​សារីបុត្ត កាល​បើ​កិច្ច​ដែល​អ្នក​ត្រូវ​ធ្វើ​ត​ទៅ​ទៀត​នៅ​មាន ហេតុ​ម្ដេច​ក៏​អ្នក​ញ៉ាំង​ធនញ្ជានិព្រាហ្មណ៍ ឲ្យ​តម្កល់​នៅ​ត្រឹម​ព្រហ្មលោក​ថោក​ទាប​រួច​ក្រោក​ចាក​អាសនៈ​ចេញ​មក ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​មាន​សេចក្ដី​ត្រិះ​រិះ​យ៉ាង​នេះ​ថា ពួក​ព្រាហ្មណ៍​ទាំង​នេះ មាន​ចិត្ត​ជឿ​ស៊ប់​នឹង​ព្រហ្មលោក បើ​ដូច្នោះ គួរ​តែ​ខ្ញុំ​ព្រះអង្គ​សម្ដែង​ផ្លូវ​ប្រព្រឹត្ត​ទៅ​ដើម្បី​កើត​រួម​នឹង​ពួក​ព្រហ្ម ដល់​ធន​ញ្ជានិ​ព្រាហ្មណ៍​​ចុះ ។ ហៃ​សារីបុត្ត ធនញ្ជានិ​ព្រាហ្មណ៍​ស្លាប់​ហើយ ទៅ​កើត​ឯព្រហ្ម​លោក​ហើយ ។

ព្រះអដ្ឋកថា​សម្ដែង​ប្រាប់​ថា ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​ចំពោះ​ព្រះ​សារីបុត្ត​ថា ធនញ្ជានិ​ព្រាហ្មណ៍​ធ្វើ​កាល​កិរិយា​ហើយ ទៅ​កើត​ឯព្រហ្ម​លោក ដូច្នេះ​ដោយ​ព្រះពុទ្ធ​បំណង​ឲ្យ​ព្រះសារីបុត្តនិមន្ត​ទៅ​កាន់​ព្រហ្ម​លោក ហើយ​សម្ដែង​ធម៌​ដល់​ព្រាហ្មណ៍​ដែល​បាន​កើត​ជា​ព្រហ្ម​នោះ​ឯង ។ ព្រះសារីបុត្ត​ក៏​បាន​និមន្ត​ទៅ​កាន់​ព្រហ្មលោក​ក្នុង​ខណៈ​នោះ​ភ្លាម​ដែរ ហើយ​បាន​សម្ដែង​ធម៌​ដល់​មហាព្រាហ្មណ៍​ជា​ព្រះព្រហ្ម ។ ចាប់​តាំង​អំពី​ពេល​នោះ​មក ព្រះសារីបុត្ត​សូម្បី​សម្ដែង​គាថា ៤ បាទ ក៏​មិន​សម្ដែង​ឲ្យ​ផុត​អំពី​សច្ចៈ ៤ ឡើយ ។

ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៧៨១៤ ដង)
ពាក្យ​សួរ​ចំពោះ​ការ​បដិបត្តិ ទិសដៅពិត នៃ​ការ​បដិបត្តិ​ធម៌
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៤៨៤៨ ដង)
ពិចារណា​ថា​សត្វ​មាន​កម្ម​ជា​របស់​ខ្លួន​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕