30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៨,៧៣៣
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៨៨,៤៥៣
សរុប ៣៨៣,៧៧៥,១៤៦
អានអត្ថបទ
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣ (អាន: ៨,៨៥៤ ដង)

កបោតជាតក



ស្តាប់សំឡេង

 

ព្រះសាស្ដាកាលសេ្ដចគង់នៅជេតពន ទ្រង់ប្រារព្ធលោលភិក្ខុ (ភិក្ខុល្មោភ) មួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឥទានិ ខោម្ហិ ដូច្នេះជាដើម ។ រឿងនៃសេចក្ដីល្មោភរបស់ភិក្ខុនោះមានពិស្ដារជាច្រើនហើយ ។ ចំណែកព្រះសាស្ដាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្សល្មោភឬ ? លោលភិក្ខុទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពិតមែន ។

ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន អ្នកក៏ជាមនុស្សល្មោភដែរ ហើយបានដល់នូវការអស់ជីវិត ព្រោះភាពជាមនុស្សល្មោភ ដូច្នេះហើយ ព្រះអង្គនាំអតីតនិទានមកថា

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វព្រាប អាស្រ័យនៅនឹងកំប្រោងក្នុងរោងបាយ របស់សេដ្ឋីក្រុងពារាណសី ។ លំដាប់នោះ មានក្អែកមួយ ជាសត្វលោភនឹងត្រីនិងសាច់ បានធ្វើមេត្រីភាពជាមួយនឹងព្រាបពោធិសត្វនោះ ហើយនៅក្នុងទីនោះដែរ ។ ថ្ងៃមួយ ក្អែកនោះឃើញត្រីនិងសាច់ជាច្រើន គិតថា យើងបរិភោគត្រីនិងសាច់នេះ ដូច្នេះហើយ ទើបដេកដកដង្ហើមធំក្នុងកំប្រោងនោះឯង ។

កាលដល់វេលាស្វែងរកចំណី ព្រាបពោលនឹងក្អែកនោះថា នែសម្លាញ់ ចូរមក យើងនឹងទៅរកចំណី ។ ក្អែកពោលថា ខ្ញុំឈឺពោះ សូមដេកហើយ អ្នកចូរទៅចុះ ។ កាលព្រាបពោធិសត្វទៅហើយ ក្អែកគិតថា បច្ចាមិត្តជាសត្រូវរបស់យើងទៅហើយ ឥឡូវនេះ យើងនឹងបរិភោគត្រីនិងសាច់តាមសេចក្ដីប្រាថ្នា ដូច្នេះហើយ ទើបពោលគាថាទី ១ ថា       

ឥទានិ ខោម្ហិ សុខិតោ អរោគោ, និក្កណ្ដកោ និប្បតិតោ កបោតោ;
កាហាមិ ទានី ហទយស្ស តុដ្ឋិំ, តថា ហិ មំ មំសសាកំ ពលេតិ។

ឥឡូវនេះ អញបានសុខ មិនមានរោគ មិនមានសត្រូវដូចបន្លា (ព្រោះ) ព្រាបហើរចេញទៅហើយ ឥឡូវនេះ អញនឹងធ្វើនូវសេចក្តីត្រេកអរនៃចិត្ត ព្រោះថាសាច់ និងអន្លក់ រមែងញ៉ាំងអញ ឲ្យមានកម្លាំង ។

បណ្ដាបទទាំងនោះ បទថា និប្បតិតោ សេចក្ដីថា ចេញទៅហើយ ។ បទថា កបោតោ បានដល់ បារាវតៈ សត្វព្រាប ។ បទថា កាហាមិ ទានី សេចក្ដីថា ឥឡូវនេះ យើងនឹងធ្វើ ។ បទថា តថា ហិ មំ មំសសាកំ ពលេតិ សេចក្ដីថា ពិតមែន សាច់ និងអន្លក់ដ៏សេសរមែងធ្វើកម្លាំងដល់យើង ដោយពិត អធិប្បាយថា សាច់និងអន្លក់រមែងធ្វើឧស្សាហៈដល់យើង ហាក់ដូចជានិយាយថា ចូរក្រោកឡើងបរិភោគចុះ ។

ក្នុងកាលដែលចុងភៅចម្អិនត្រីនិងសាច់ហើយ ចេញពីរោងបាយ ដើម្បីឲ្យញើសហូរចេញពីសរីរៈ ក្អែកនោះ ក៏ពួនសម្ងំនៅនឹងភាជនៈអាហារ ធ្វើសំឡេងឲ្យលាន់ឮថា កិរិ កិរិ ។ នាយចុងភៅមកដោយរហ័ស ចាប់ក្អែកដកស្លាបទាំងអស់ ហើយកុកខ្ញីនិងម្ទេសស្រស់ជាមួយនឹងគ្រាប់ស្ពៃ ច្របល់ដោយទឹកដោះជូរនិងខ្ទឹម រួចលាបសរីរៈទាំងអស់ ត្រដុសចាក់នឹងដុំក្រួស ចងកក្អែកនោះដោយអំបោះ ហើយបោះទៅក្នុងកំប្រោង រួចក៏ចេញទៅ ។

ព្រាបមកហើយ ឃើញក្អែកនោះ កាលសើចចំអក ទើបពោលថា កុកនោះដូចម្ដេច មកដេកក្នុងកំប្រោងរបស់សម្លាញ់នៃយើង សម្លាញ់របស់យើងនោះកាចណាស់ គេមកហើយនឹងគប្បីសម្លាប់អ្នក ដូច្នេះហើយ ក៏ពោលគាថាទី ២ ថា             

កាយំ ពលាកា សិខិនី,     ចោរី លង្ឃិបិតាមហា;
ឱរំ ពលាកេ អាគច្ឆ,         ចណ្ឌោ មេ វាយសោ សខា។

នេះជាកុកអ្វី ជាសត្វមានកំប៉ោយ ជាចោរ មានមេឃជាបិតា នែនាងកុក នាងចូរមកខាងអាយ ក្អែកជាសម្លាញ់របស់ខ្ញុំកាច ។

គាថានោះ មានសេចក្ដីដូចដែលពោលហើយក្នុងខាងក្រោយនោះឯង ។
ក្អែកស្ដាប់ពាក្យនោះហើយ ពោលគាថាទី ៣ ថា 

អលញ្ហិ តេ ជគ្ឃិតាយេ,         មមំ ទិស្វាន ឯទិសំ;
វិលូនំ សូទបុត្តេន,         បិដ្ឋមណ្ឌេន មក្ខិតំ។

អ្នកមិនគួរសើចនឹងខ្ញុំ ព្រោះឃើញខ្ញុំ (ដល់នូវសេចក្តីទុក្ខ) យ៉ាងនេះ ដែលត្រូវកូនអ្នកគ្រួ ដកស្លាបប្រឡាក់ដោយម្សៅម៉ត់ ។

បណ្ដាបទទាំងនោះ បទថា អលំ នេះ ជានិបាតចុះក្នុងអត្ថបដិសេធ ។ បទថា ជគ្ឃិតាយេ សេចក្ដីថា សើច ។ ក្អែកពោលថា ឥឡូវនេះ លោកឃើញខ្ញុំដែលដល់សេចក្ដីទុក្ខបែបនេះហើយ កុំសើចអី សូមលោកកុំធ្វើការសើចចំអកក្នុងកាលនេះឡើយ ។

ព្រាបនោះកាលនឹងសើចចំអក ទើបពោលគាថាទី ៤ ទៀតថា   

សុន្ហាតោ សុវិលិត្តោសិ,         អន្នបានេន តប្បិតោ;
កណ្ឋេ ច តេ វេឡុរិយោ,     អគមា នុ កជង្គលំ។

អ្នកមានខ្លួនងូតស្អាត ស្រលាបដោយល្អ ឆ្អែតស្កប់ស្កល់ ដោយបាយ និងទឹក អ្នកមានកែវពៃទូរ្យព្ធដ៏ក នឹងទៅកាន់នគរកជង្គលៈឬ ។

បណ្ដាបទទាំងនោះ បទថា កណ្ឋេ ច តេ វេឡុរិយោ នេះ ព្រាបសំដៅយកអំបែងនោះ ពោលថា សូម្បីកែវពៃទូរ្យនិងកែវមណីដែលលោកប្រដាប់ត្រង់ក លោកមិនបានសម្ដែងដល់យើងអស់កាលប្រមាណប៉ុណ្ណេះ ។ បទថា កជង្គលំ សេចក្ដីថា ក្រុងពារាណសីនោះឯង ព្រាបពោលថា កជង្គលៈ ក្នុងទីនេះ ។ ព្រាបសួរថា លោកចេញអំពីទីនេះ នឹងទៅខាងក្នុងនគរឬ ។ លំដាប់នោះ ក្អែកក៏ពោលគាថាទី ៥ ថា  

មា តេ មិត្តោ អមិត្តោ វា,     អគមាសិ កជង្គលំ;
បិញ្ឆានិ តត្ថ លាយិត្វា,         កណ្ឋេ ពន្ធន្តិ វដ្ដនំ។

សត្វជាមិត្ត ឬជាសត្រូវរបស់អ្នក កុំទៅកាន់នគរកជង្គលៈឡើយ ពួកជនក្នុងនគរនោះ បានបោចរោមហើយចងប្រឡៅត្រង់ក ។

បណ្ដាបទទាំងនោះ បទថា បិញ្ឆានិ បានដល់ ស្លាប ។ បទថា តត្ថ លាយិត្វា  សេចក្ដីថា មនុស្សក្នុងនគរពារាណីនោះ ដកហើយ ។ បទថា វដ្ដនំ បានដល់ ក្បឿង ។

ព្រាបស្ដាប់ពាក្យនោះហើយ ពោលគាថាចុងក្រោយថា 
បុនបាបជ្ជសី សម្ម,         សីលញ្ហិ តវ តាទិសំ;
ន ហិ មានុសកា ភោគា,     សុភុញ្ជា ហោន្តិ បក្ខិនា។

ម្នាលសម្លាញ់ អ្នកនឹងដល់នូវអំពើយ៉ាងនេះទៀត ព្រោះមារយាទរបស់អ្នកតែយ៉ាងហ្នឹង ភោគៈទាំងឡាយរបស់មនុស្ស មិនមែងសត្វស្លាប បរិភោគបានទេ ។

បណ្ដាបទទាំងនោះ បទថា បុនបាបជ្ជសី សេចក្ដីថា អ្នកនឹងដល់សេចក្ដីទុក្ខបែបនេះទៀត ។ បើសីលមារយាទរបស់អ្នកនៅតែបែបនេះ ។ ព្រាបពោធិសត្វឲ្យឱវាទ ដល់ក្អែកយ៉ាងនេះហើយ មិនអាចនឹងនៅក្នុងទីនោះទៀត ទើបទទះស្លាប ហើរទៅកាន់ទីដទៃ ។ ចំណែកក្អែកក៏ដល់នូវការអស់ជីវិតក្នុងទីនោះឯង ។

ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ និងប្រជុំជាតក ក្នុងកាលទីបញ្ចប់នៃសច្ចៈ លោលភិក្ខុបានតាំងនៅក្នុងអនាគាមិផល ។ តទា លោលកាកោ លោលភិក្ខុ អហោសិ ក្អែកលោ្មភក្នុងកាលនោះ បានមកជាលោលភិក្ខុ  កបោតោ បន អហមេវ អហោសិំ ចំណែកព្រាប គឺ តថាគត នេះឯង ។   ចប់ កបោតកជាតក ៕


(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បញ្ចកនិបាត អឌ្ឍវគ្គ បិដកលេខ ៥៩ ទំព័រ ៣២)
ដោយខេមរ អភិធម្មាវតារ

 
ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៣៦,៩៦៧ ដង)
ព្រះ​បរិត្ត​អាច​ការ​ពារ​អាយុ​ជីវិត​ឲ្យ​រួច​ចាក​ភយន្ត​រាយ​បាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.51
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿