ថ្ងៃ សុក្រ ទី ១០ ខែ កក្តដា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ទីតាំងៈ វត្តព្រះគន្ធកុដិ បាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៦៦៧
Today
ថ្ងៃម្សិលមិញ ៦៨,៨១៥
ខែនេះ ៦១៨,៨៦៣
សរុប ១៣៨,៨៧០,៣៣៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤០៦៦៧ ដង)

រឿង​នាង​បង្កជា​ទេវី​



ស្តាប់សំឡេង
 
រឿង​នាង​បង្កជា​ទេវី​
(ចាក​ លោ​ ជា)
(​កំ​លាំង​នៃ​ពាក្យ​ឃោស​នា​ពូ​កែ​ស័ក្កិ​សិទ្ធិ)

 
កាល​កន្លង​ទៅហើយ​ មាន​ព្រះ​រាជា​មួយ​អង្គ​ព្រះ​នាម​ កា​សិ​រាជ​ សោយ​រាជ​សម្បតិ្ត​ក្នុង​នគរ​ពារាណ​សី​ មាន​អគ្គ​មហេសី​ពីរ​ព្រះ​អង្គ​ មួ​យ​ព្រះ​នាម​ចន្ទាទេវី​ ជា​អគ្គ​មហសី​ដើម​ មួយ​ទៀត​ព្រះ​នាម​បង្ក​ជាទេវី​។ ហេតុ​ដែល​បាន​ព្រះ​នាង​បង្កជា​នោះ​ដូច្នេះ​ ថ្ងៃ​មួយ​ព្រះ​រាជា​ចេញ​ពី​ព្រះ​នគរ​ទៅ​ទស្សនា​នូវ​ការ​បច្ចន្តជន​ប​ទ​ ដល់​ពាក់់​កណ្តាល​ផ្លូវ​ក្បែរ​បឹង​ឈូក​មួយ​ បានឃើញ​ស្រ្តី​អ្នក​រក​ស៊ី​លក់​ស្លឹក​ឈូក​ ផ្កាឈូក​ និង​ផ្លែងឈូក​ជា​ដើម​ កំ​ពុង​តែ​នាំ​ម្តាយ​និង​កូន​បេះ​ឈូក​នៅ​ក្នុង​បឹង​ ឯ​កូន​របស់​ស្ត្រី​កំ​សត់​នោះ​ឈ្មោះ​នាង​បង្ក​ជា​មាន​អាយុ​ ១៦​ ឆ្នាំ ។

ម្តាយ​របស់​នាង​បាន​ឃើញ​ព្រះ​រាជា​ឈប់​ទត​បឹង​ឈូក​នោះ​ ក៏កាច់​ផ្កាឈូក​ឲ្យ​នាង​បង្ក​យក​ទៅ​ថ្វាយ​ ហេតុ​តែ​វាសនា​ឆើត​ឆាយ​របស់​នាង​បង្កជា​ ក៏​បណ្តាល​ទឹក​ព្រះ​ទ័​យ​ព្រះ​រាជា​ ឲ្យ​ជោរជោគ​ទៅដោយ​សេចក្តីស្នេហា​ចំ​ពោះ​នាង​ក្រៃ​លែង​ ទប់​ទល់​ពុំ​បាន​ ក៏​ចាប់​នាង​ដាក់​លើ​ខ្នង​ដំ​រី​មង្គល​វិល​ត្រឡប់​មក​ព្រះ​រា​ជ​ធានី​វិញ​ រៀប​ពិ​ធី​រាជា​ភិសេក​ជា​អគ្គ​មហេសី​ទី​​១​។ ស្លេះ​សេចក្តីត្រឹម​នេះ​សិន​ នឹង​ដំ​ណាល​អំ​ពី​ឈ្មោះ​របស់​ព្រះ​នាង​ទាំង​ពី​រ​ ដែល​ឈ្មោះ​ថា​ ចន្ទា​ ព្រោះ​នាង​នោះ​មាន​រូប​ល្អ​ស្រស់​មាន​មុខ​មូល​ដូច​ជា​ព្រះ​ចន្ទ​ ដែល​ឈ្មោះ​ថា​ បង្កជា​ ព្រោះ​នាង​នោះ​កាល​គ្រប់ខែ​​ ១០ ហើយ​ មាតា​ចុះ​ទៅបេះ​ឈូក​ក្នុង​ទឹក​បឹង​ ក៏​សម្រាល​នាង​ដេក​នៅ​លើ​ភក់។

នាង​បង្ក​ជា​នេះ​ពិត​ជា​កូន​អ្នក​ស្រែ​មែន​ ប៉ុន្តែ​ដូច​ជា​មាស​ទឹក​ដប់​ ល្អ​សព្វ​អន្លើ​ឥត​ខ្ចោះ​ ទឹក​មុខស្រស់​ញញឹម​ដូច​បុបូជា​តិ​រីក​ក្នុង​រាត្រី​ត្រជាក់​ ដែល​មាន​​ដំ​ណក់​ទឹក​សន្សើម​សម្រក់​ចុះ​មក​ប្រស់​ព្រំ។ ដំ​ណាល​ពីនាង​ចន្ទាទេវី​ ដែល​ធ្លាប់​មាន​បុណ្យ​ថយ​មក​ជា​មហេសី​ទី​២ ទឹក​បេះ​ដូង​របស់​ព្រះ​នាង​ពុះ​កញ្រ្ជោល​ស្ទើ​រ​ធ្លាយ​ព្រះ​ឱរា​បញ្ចេញ​ផ្សែង​ជា​អណ្តាត​ភ្លើង​ដុត​ព្រះ​នាង​រាល់​ទិ​វា​ល​រាត្រី​ ដើម​ភ្លើង​​នេះ​បណ្តាល​មក​ពី​សេចក្តី​ស្នេហា​ ព្រះ​នាង​ខំ​ឆ្លៀត​រក​ឧ​បាយ​កល​មិន​បាន​បណ្តាល​ឲ្យ​កើត​សេចក្តី​ព្យា​យាទយ៉ាង​ធំ​។ ថ្ងៃ​មួយ​ព្រះ​រាជាសេ្តចយាង​ទៅ​ក្រសាល​ឱ​ទ្យាន​ ទុក​មហេ​សីពីរ​ឲ្យ​នៅ​ចាំ​ព្រះ​រាជ​ដំណាក់​ ពេល​នេះ​ហើយ​ជា​សម័យ​ល្អ​បើក​ឱ​កាស​ឲ្យ​សេចក្តី​ព្យា​យាទ​របស់​នាង​ចន្ទា​ទេវី​សំ​ដែង​ឬទ្ធិ​។ គឺ​បាន​ជូល​អ្នក​លេង​ ៤ នាក់​ឲ្យ​បួស​ជា​លោក​ធុ​តង្គ​ ទៅ​នៅ​ក្នុង​ព្រៃ​ស្ម​សាន​ ហើយ​នាង​ទូល​សុំ​ពរ​ព្រះ​រាជា​និមន្ត​លោក​ ​៤ អង្គ​ដែល​ធុតង្គ​នៅ​ក្នុង​ព្រៃ​ស្ម​សាន​នោះ​មក​ដាក់​បាត្រ​ក្នុង​រា​ជ​វាំង​ជា​យូរ​ខែ​មក​​ហើយ​ ទាំង​ព្រះ​រាជា​ក៏​គោ​រព​រាប់​អាន​លោក​ធុតង្គ  ដម្កល់​ទុក​ជា​ជី​តុន​យ៉ាង​ខ្ពស់​របស់​ព្រះ​អង្គ​។

ក្នុង​ពេល​​យប់​ដែល​ព្រះ​រាជា​ចេញ​ទៅ​ផ្ទំ​យក​ខ្យល់​អាកាស​នៅ​ឱ​ទ្យាន​ នាង​ចន្ទា​ទេវី​​បាន​ជួល​ស្រ្តី​​ចេះ​សណ្តំ​​ម្នាក់​ ឲ្យ​ចូល​ទៅ​វាយ​មន្ត​សណ្តំ​នាង​បង្ក​ជា​ដែល​ផ្ទំ​ក្នុង​បន្ទប់​ដ៏​មាន​សិរី​ កាល​បើ​ត្រូវ​សណ្តំ​ហើយ​ នាង​ចន្ទា​ចូល​ទៅដោះ​កយក​ចិញ្ជៀន​ព្រះ​ទម្រង់​ និង​កោ​សក់​របស់​នាង​បង្ក​ជា​ មួយ​ចំ​ហៀង​ក្បាល​ ហើយ​បិទ​ទ្វា​រ​ទៅ​វិញ​ យក​សក់​និង​ចិញ្ជៀន​ទៅ​ឲ្យ​លោក​ធុតង្គ​ ៤ អង្គ​ដែល​នាង​បាន​ជួល​ឲ្យ​បួស​នៅ​ក្នុង​ព្រៃ​ស្ម​សាន​ ហើយ​ប្រាប់​ឧបាយ​ដល់​លោក​នោះ​ថា​ បើ​ព្រះ​រាជា​យាង​មក​ដល់​ព្រះ​រាជ​ដំ​ណាក់​ហើយ​ លោក​ត្រួវ​យក​សក់​និង​ចិញ្ជៀន​ថ្វាយ​រួច​ទូល​ថា​ ល្ងាច​មិញ​មាន​យក្ខី​នី​ម្នាក់​ទៅ​ស៊ី​សព​ខ្មោច​ក្នុង​ព្រៃ​ស្ម​សាន​ អា​ត្មា​ភាព​ដើរ​ចង្រម​ប្រទះ​ឃើញ​ គិត​ធ្វើ​បាប​អាត្មា​ភាព​ៗ រាយ​មន្ត​ចាប់​បាន​ដោះ​យក​ចិញ្ជៀន​កោ​សក់​យក​មក​ថ្វាយ​ សូម​ព្រះ​ករុណា​ចាត់​ឲ្យ​រាជ​អា​មាត្យ​រក​មើ​ល​ក្រែង​មាន​នៅ​ក្នុង​នគរ​។

ថ្លែង​ពីព្រះ​រាជា​ កាល​បើ​ព្រះ​អាទិត្យ​បើកទិស​ខាង​កើត​បញ្ចេញ​រស្មី​ក្រហម​ហើយ​ ទ្រង់​នឹក​ភ្នក​ដល់​ព្រះ​នាង​បង្ក​ជា​​ទេវី​ជា​ទីសំ​ណប់​ ក៏​ស្តេច​យាង​ត្រឡប់​មក​ព្រះ​រាជ​និ​វេស​ន៍​វិញ​ ស្តេច​យាង​ដល់​ព្រះ​រាជ​ដំ​ណាក់​ឃើញ​លោក​ធុតង្គ​ជា​ជី​តុន​ ៤ អង្គ​គង់​ចាំ​ខាង​ក្រៅ​។ លោក​ធុតង្គ​នោះ​ ក៏​យក​សក់​ក្បាល​និង​ចិញ្ជៀន​ថ្វាយ​ព្រះ​រាជា​ ហើយ​ទូល​តាម​ពាក្យ​ដែល​នាង​ចន្ទា​ទេ​វី​បង្គាប់​ ព្រះ​រាជា​ទត​ឃើញ​ចិញ្ជៀន​ស្គាល់​ច្បាស់​ជា​ចិញ្ជៀន​ ដែល​ព្រះ​រាជ​ទាន​ដល់​នាង​បង្កជា​ ពិនិត្យ​មើល​សក់​ក្បាល​ទៀត​ ក៏​ហាក់​ដូច​ជា​សក់​នាង​បង្ក​ជា​ទ្រង់​នឹក​ឆ្ងល់​ពេក​​ហើយ​ពិ​ចារណា​ថា​ នាង​បង្ក​ជា​ប្រហែល​ជា​យក្ខិ​នី​មែន​ ព្រោះកាល​អញ​យក​មក​ធ្វើ​ជា​មហេ​សី  ​មិន​មែន​យក​ពី​ផ្ទះ​បុគ្គល​ណា​ទេ​ គឺ​យក​ពី​បឹង​ឈូក​ ប្រហែល​ជា​យក្ខិនី​ទៅ​លេង​បឹង​ឈូក​ឃើញ​អញ​ ក៏​និមិ្មត​ជា​ស្ត្រី​ក្រមុំ​ឲ្យ​អញ​ស្រ​ឡាញ់​។

ទ្រង់​ពិ​ចារ​ណា​ដូច្នេះ​ហើយ​ ​ក៏​ចូល​ទៅ​គោះ​ទ្វា​រ​បន្ទប់​នាង​បង្ក​ជា​ៗ​ មិន​បើក​ទ្វារ​មិន​ឆ្លើយ​ ព្រោះ​នាង​នឹក​​អៀន​ខ្មាស់​ពេក​ដេក​ឲ្យ​គេ​លួច​កោ​រ​សក់​អស់​មួយ​ចំ​ហៀង​ក្បាល​មិន​ដឹង​ខ្លួន​ ស៊ូ​ដេក​អត់​បាយ​ឲ្យ​ស្លាប់​ក្នុង​បន្ទប់​ប្រសើរ​ជាង​។ ឯព្រះ​រាជា​កាល​បើ​ហៅ​មិន​ឆ្លើយ​ហើយ​ ក៏​គាស់​ទ្វារ​បើក​ចូល​ទៅ ឃើញ​បាត់​ចិញ្ជៀន​ពី​ដៃ​ ក្បាល​កោ​រ​មួ​យ​ចំហៀង​ ហើយ​សំ​គាល់​ថា​នាង​ពិត​ជា​យក្ខិ​នី​ ក៏​បញ្ចេញ​ព្រះ​សូរ​សី​ហ​នាទ​ថា​យក្ខិ​នី​ៗ ស្ទុះ​ចេញ​មក​ក្រៅ​វិញ​ ពួក​នាង​ចន្ទា​ទេ​វី​ក៏​នាំ​គ្នា​ស្រែក​ឃោស​នា​ថា នាងបង្ក​ជា​គឺ​យក្ខិនីៗ​ ឮ​សន្ធឹក​កង​រំ​ពង​ពេញ​ព្រះ​រាជ​ធា​នី​មួយ​រំ​ពេច​។

ព្រះ​រាជា​ក៏​ប្រើ​រាជ​​អា​មាត្យ​ឲ្យ​ដេញ​នាង​ចេញ​ពី​ដំ​ណាក់​ នាង​ក៏​យក​កន្សែង​គ្រប​ក្បាល​ក៏​រត់​ចុះ​ទៅ​ ពួក​នាង​ចន្ទា​ទេ​វី​និង​អ្នក​នគរ​ ក៏​នាំ​គ្នា​ដេញ​នាង​បង្ក​ជា​ដ​រាប​ដល់​ចេញ​ផុត​ពី​នគរ​នោះ​ទៅ​ ( ឱ!​ គួរ​សំ​វេគ​នាង​បង្ក​ជា​ខ្លួន​ជា​មនុស្ស​សុទ្ធ​ អ្នក​នគរ​សំ​គាល់​ថា​យក្ខិ​នី​ពិត​ ដោយ​សារ​តែ​ពាក្យ​ឃោស​នា​របស់​នាង​ចន្ទា​ទេវី​)។ នាង​បង្ក​ជា​​ទេវី​ កាល​បើ​គេ​ដេញ​ផុត​ពី​ព្រុំ​ដែន​នគរ​ ហើយ​ក៏​លែង​ស្តាយ​ជីវិត​គិត​តែ​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ឲ្យ​ស្លាប់​ ទៅ​ដល់​ពាក់​កណ្តាល​ព្រៃ​ ឃើញ​ផ្ទះ​យាយ​តា​កំ​សត់​ម្នាក់​ ក៏​សុំ​បាយ​ទឹក​ទទួល​ទាន​ យាយ​តា​មាន​ធម៌​សប្បុរស​ បាន​ឲ្យ​បាយ​ទឹក​ដល់​នាង​​ហើយ​សួរ​ដឹងរឿង​រ៉ាវ​សព្វ​គ្រប់​ ឃាត់​នាង​ឲ្យ​នៅ​ជា​មួយ​មិន​​ឲ្យ​ទៅ​ណា​ទៀត​ នាង​ក៏​ព្រម​នៅ​។

ចំ​ណែក​ខាង​ព្រះ​រាជា​តំាង​ពី​ថ្ងៃ​ដែល​នាង​បង្ក​ជា​ចេញ​ផុត​នគរ​ហើយ​ ចេះ​តែ​រំ​​ពឹង​ពិចារ​ណា​រឿង​នោះ​មិន​ភ្លេច​ ព្រោះ​ឃើញ​អាការ​ប្លែក​របស់​នាង​ចន្ទា​ទេ​វី​និង​បាត់​ពុំ​ដែល​ឃើញ​លោក​ធុតង្គ​​ ៤ អង្គ​។ ថ្ងៃ​មួយ​មាន​ព្រះ​ទ័​យ​នឹក​ភ្នក​ដល់​នាង​បង្ក​ជា​ទេ​វី​ថា​ ​នាង​ពុំ​មែន​ជា​យក្ខិនី​ទេ​ គឺ​ប្រាកដ​ជា​ឧ​បាយព្យា​យាទ​របស់​នាង​ចន្ទា​ទេ​វី​ ទ្រង់​សង្ស័យ​ដូច្នេះ​ហើយ​ ដល់​វេលា​យប់​ទ្រង់​ក្លែង​ភេទ​ មិន​ឲ្យ​អ្នក​ណា​ស្គាល់​ ចេញ​ពី​ព្រះ​រាជ​ដំ​ណាក់​​យាង​ទៅក្បែរ​ទាម​ស្រា​ ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​នគរ​ ក៏​បាន​ជួប​នឹង​អ្នក​លេង​ ៤ នាក់​ដែល​នាង​ចន្ទា​ជួល​ឲ្យ​បួស​ធ្វើ​នយោ​បាយ​ ស្គាល់​បាន​ដោយ​សក់​ក្បាល​ខ្លី​ ព្រោះ​ទើប​នឹង​សឹក​ក្នុង​វេលា​ដែល​ធ្វើ​ន​យោ​បាយ​សម្រេច​ហើយ​។ អា​មួយ​ណា​ អញ​ទើប​​ត្រួវ​ចាយ​ច្រើន​ជាង​ ព្រោះ​អញ​ជា​អ្នក​ទទួល​ការ​សម្ងាត់​ផ្ទាល់​ពី​នាង​ចន្ទា​ទេវី​។ អា​មួយ​ទៀត​ថា​មិន​ស្គាល់​ដល់​អញ​ទេ​ អញ​ខំ​ទៅ​យក​សក់​ក្បាល​និង​ចិញ្ជៀន​​របស់​នាង​បង្កជា​ពី​ដៃ​នាង​ចន្ទា​ទេវី​មក​​។ ព្រះ​រាជា​កាល​បើ​យក​បាយ​ការ​ណ៍​បាន​សព្វ​គ្រប់​ហើយ​​ស្តេច​ត្រឡប់​មក​ផ្ទំ​វិញ​ ទ្រង់​សង្កេត​ការណ៍​​នេះ​អស់​ពី​របី​រាត្រី​ ទើប​ឲ្យ​រាជ​​អា​មាត្យ​ចាប់​អ្នក​លេង​ទាំអ​ ៤ នាក់​ និង​ចាប់​នាង​ចន្ទា​ទេវី​ព្រម​ទាំង​ញាតិ​មិត្ត​របស់​នាង​មក​​ឃុំ​ទុក​មួយ​កន្លែង​ ហើយ​ចាត់​ចែង​ឲ្យ​រាជ​បុរស​ទៅ​សើប​ដំ​ណឹង​រក​នាង​បង្កជាទេវី​ ទៅ​រក​ឃើញ​នៅ​ផ្ទះ​យាយ​តា​កំ​សត់​ ហើយ​ប្រាប់​នាង​ថា​ស្តេចឲ្យ​អញ្ជើញ​ទៅ​វិញ​ នាង​បង្ក​ជា​មិន​ព្រម​ទៅបាន​ផ្តាំ​មក​ព្រះ​រាជា​វិ​ញ​​ថា​​ នាង​ជា​យក្ខិនី​ទេ​ សូម​លា​ព្រះ​អង្គ​ឈប់​ឲ្យ​ជួប​ព្រះ​ភ័​ក្រ្ត​ព្រះ​រាជា​ហើយ​។

រាជា​អា​មាត្យ​មក​ទូល​តាម​បណ្តាំ​ ព្រះ​រាជា​ទ្រង់​ព្រះ​សណ្តាប់​ ហើយ​អួល​ចុក​ក្នុង​ព្រះ​ឱ​រា​អាណិត​ព្រះ​នាង​ដរាប​ដល់​ស្រក់​ទឹក​ព្រះ​នេត្រ ទ្រង់​ប្រើ​ឲ្យ​ទៅ​អញ្ជើញ​ព្រះ​នាង​អស់​វា​រៈ​ ២ ដង​ ព្រះ​នាង​មិន​ព្រម​មក​ ទើប​ព្រះ​រាជា​ស្តេច​ត្រាស់​បង្គាប់​នា​ហ្មឺន​​មុខ​មន្រ្តី​គ្រប់​ក្រសួង​ ឲ្យ​រៀប​ចំ​ដំ​រី​មង្គល​ទៅ​អញ្ជើញ​ព្រះ​នាង​មក​ជា​មួយព្រះ​អង្គ​ អភិ​សេក​ជា​ថ្មី​ម្តង​ទៀត​។ ព្រះ​នាង​បង្ក​ជា​ទេវី​ កាល​បើ​ឃើញ​ព្រះ​រាជា​ទៅ​ដល់​ហើយ​ក៏​យំ​សោក​បោក​ខ្លួន​ប្រាណ​មិន​ព្រម​ត្រឡប់​មក​វិញ​ ព្រះ​រាជា​លួង​លោម​ឲ្យ​ព្រះ​នាង​ស្បើយ​ចាក​សេចក្តី​ទុក្ខ​ ទើប​លើក​​ដាក់​លើ​ខ្នង​ដំ​រី​យក​មក​អភិ​សេក​ម្តង​ទៀត​ លុះ​អភិ​សេក​រួច​ហើយ​ បង្គាប់​រាជ​អា​មាត្យ​ឲ្យ​នំា​ខ្លួន​អ្នក​លេង​ ៤ នាក់​ និង​ពួក​ក្រុម​នាង​ចន្ទា​​មក​កាត់​ទោស​ក្នុង​ទី​ចំ​ពោះ​មុខ​នាង​បង្កជា​ទេវី​។

ព្រះ​រាជា​កាត់​ទោស​ឲ្យ​ជីក​ដី​កប់​ត្រឹម​ក​ ហើយ​យក​ភ្លើង​ដុត​រាល់​ដោយ​រនាស់​ដែក​ អ្នក​ទោស​យំ​រំ​ពង​។ ព្រះ​នាង​បង្កជា​ទេវី​ក៏​ឃាត់​ព្រះ​រាជា​មិន​ឲ្យ​ដាក់​ទោស​ដូច្នោះ​សុំ​ឲ្យ​រួច​ខ្លួន​ទាំង​អស់​គ្នា​ ហើយ​ក្រាប​ទួល​ព្រះរាជា​ដោយ​មេត្តា​ចិត្ត​ថា ទោ​ស​នេះកើត​មក​អំ​ពី​ខ្លួន​ទូល​ព្រះ​បង្គំ​ទេ​ បើ​ព្រះ​អង្គ​កុំ​យក​ខ្ញុំ​ព្រះ​អង្គ​មក​ នាង​ចន្ទា​ទេវី​ ក៏​មិន​បាន​ធ្វើ​អំ​ពើ​នេះ​ឡើយ​ បើ​ព្រះ​អង្គ​យក​ទោស​អ្នក​ទាំង​អស់​​នេះ​ គួរ​តែ​យក​ទោស​ខ្ញុំ​ព្រះ​អង្គ​ផង​។ ព្រះ​រាជា​ទ្រង់​សណ្តាប់​ហើយ​ ក៏​ប្រ​គល់​អ្នក​ទោស​ទាំង​អស់​ដល់​ព្រះ​នាង​ៗ ក៏​លើក​លែង​ឲ្យ​រួច​ខ្លួន​ដូច​ដើម​វិញ​ ឯ​​នាង​ចន្ទា​ក៏​ស្ទុះ​លូន​ទៅលើ​បាទា​របស់​នាង​បង្ក​ជា​ដាក់​លើ​ក្បាល​ សុំ​ធ្វើ​ជា​ខ្ញុំ​បំ​រើ​នាង​ដរាប​ដល់​អស់​អាយុ។​



ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៣០៨១ ដង)
រឿង​សីល​វិ​មំ​សក​ព្រាហ្ម​ណ៏
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕