ថ្ងៃ ច័ន្ទ ទី ២៣ ខែ ឧសភា ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍ (តាកែវ)
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១០៦,៧៤៥
Today
ថ្ងៃម្សិលមិញ ១០៦,៦៦១
ខែនេះ ២,៥៥០,៩២០
សរុប ២៥៨,០៤៨,៧៣៥
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៤ ធ្នូ ឆ្នាំ២០២១ (អាន: ១,២១៥ ដង)

ត្រូវថែរក្សាព្រះធម៌វិន័យ



 

ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ល្អណាស់ហើយឧបសេន ភិក្ខុមិនត្រូវបញ្ញត្ដនូវសិក្ខាបទដែលតថាគត មិនទាន់បានបញ្ញត្ដហើយ ម្យ៉ាងទៀតមិនត្រូវដកនូវសិក្ខាបទដែលតថាគតបញ្ញត្ដហើយ ត្រូវប្រព្រឹត្ដកាន់យកតាមសិក្ខាបទដែលតថាគតបានបញ្ញត្ដទុកហើយ ឧបសេន តថាគតអនុញ្ញាតឲ្យភិក្ខុអ្នកប្រព្រឹត្ដនៅព្រៃ អ្នកប្រព្រឹត្ដបិណ្ឌបាត នឹងប្រព្រឹត្ដបង្សុកូលចូលទៅរកតថាគតតាមសប្បាយចុះ ។ (វិនយបិដក មហាវិភង្គ និស្សគ្គិយកណ្ឌ កោសិយវគ្គ និសីទនសន្ថតសិក្ខាបទ បិដកលេខ ៣ ទំព័រ ១០៨)

ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនបញ្ញត្តសិក្ខាបទ ដែលតថាគតមិនបាន បញ្ញត្តហើយ មិនដកសិក្ខាបទ ដែលតថាគតបញ្ញត្តហើយ កាន់តាមប្រព្រឹត្ត តាមសិក្ខាបទ ដែលតថាគតបញ្ញត្តហើយយ៉ាងណា អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើនតែងមានបា្រកដដល់ពួកភិក្ខុ សេចក្តី សាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ) ។
(សុត្តន្តបិដក ទីឃនិកាយ មហាវគ្គ មហាបរិនិព្វានសូត្រ អបរិហានិយធម៌ បិដកលេខ ១៦ ទំព័រ ១៦៥)

គា្រនោះឯង ព្រះមហាកស្សបមានអាយុ ក៏ប្រកាសសង្ឃថា ម្នាលអាវុសោ សង្ឃចូរស្តាប់ខ្ញុំ សិក្ខាបទទំាងឡាយ របស់ពួកយើងក៏មានតាំងនៅក្នុងពួកគ្រហស្ថ សូម្បីពួកគ្រហស្ថទំាងឡាយ ក៏តែងដឹងថា អំពើនេះគួរដល់លោកទាំងឡាយ ជាសមណសក្យបុត្តិយ៍ អំពើនេះមិនគួរដល់លោកទាំងឡាយទេ ។ បើយើងទាំងឡាយនឹងដកនូវសិក្ខាបទតូច ៗ
ដោយលំដាប់ចេញហើយ មុខជាជនទាំងឡាយជាអ្នកពោលតិះដៀលនឹងពោលថា សិក្ខាបទដែលព្រះសមណគោតម បញ្ញត្តហើយដល់សាវ័កទាំងឡាយ បានតែត្រឹមធូមកាលិក គឺកាលនៃផ្សែងភ្លើងគឺបរិនិព្វានប៉ុណ្ណោះ ព្រះសាស្តារបស់សាវ័កទាំងឡាយនេះ ឋិតនៅត្រឹមណា សាវ័កទាំងនេះ នាំគ្នាសិក្សាក្នុងសិក្ខាបទត្រឹមនោះ កាលណាបើព្រះសាស្តារបស់សាវ័កទាំងនេះបរិនិព្វានហើយ ឥឡូវនេះ សាវ័កទាំងនេះ ក៏លែងសិក្សាក្នុងសិក្ខាបទទាំងឡាយដែរ ។ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃគប្បីបញ្ញត្តថែមនូវសិក្ខាបទដែលព្រះជាគ្រូមិនបានបញ្ញត្តទេ កុំគប្បីដកចេញនូវសិក្ខាបទ ដែលព្រះជាគ្រូបញ្ញត្តមកហើយ ត្រូវសមាទានប្រព្រឹត្តតែក្នុងសិក្ខាបទទំាងឡាយ ដែលព្រះជាគ្រូទ្រង់បញ្ញត្តហើយ ។ នេះជាញត្តិ ។ ម្នាលអាវុសោ សង្ឃចូរស្តាប់ខ្ញុំ សិក្ខាបទទាំងឡាយរបស់ពួកយើងក៏មានតាំងនៅក្នុងពួកគ្រហស្ថ សូម្បីពួកក្រហស្ថទាំងឡាយតែងដឹងថា អំពើនេះគួរដល់លោកទាំងឡាយជាសមណសក្យបុត្តិយ៍ អំពើនេះមិនគួរដល់លោកទាំងឡាយទេ ។ បើយើងទាំងឡាយនឹងដកនូវសិក្ខាបទតូច ៗ ដោយលំដាប់ចេញហើយ មុខជាជនទាំងឡាយជាអ្នកពោលតិះដៀលនឹងពោលថា សិក្ខាបទដែលព្រះសមណគោតមបានបញ្ញត្តដល់ពួកសាវ័កបានត្រឹមតែធូមកាលិក គឺកាលនៃផ្សែងភ្លើងប៉ុណ្ណោះ ព្រះសាស្តារបស់សាវ័កទាំងនេះឋិតនៅត្រឹមណា សាវ័កទាំងនេះ ក៏នាំគ្នាសិក្សាក្នុងសិក្ខាបទត្រឹមនោះ កាលបើព្រះសាស្តារបស់សាវ័កទាំងនេះ បរិនិព្វានទៅហើយឥឡូវសាវ័កទាំងនេះ ក៏លែងសិក្សាក្នុងសិក្ខាបទទាំងឡាយដែរ ។ សង្ឃមិនបញ្ញត្តថែមនូវសិក្ខាបទដែលព្រះជាគ្រូមិនបានបញ្ញត្តទេ មិនដកចេញនូវសិក្ខាបទ ដែលព្រះជាគ្រូបានបញ្ញត្តហើយ សមាទានប្រព្រឹត្តតែក្នុងសិក្ខាបទទាំងឡាយដែលគួរដល់ពុទ្ធប្បញ្ញត្តិ ។ ការមិនបញ្ញត្តិថែមនូវសិក្ខាបទដែលព្រះអង្គមិនបានបញ្ញត្ត ការមិនដកចេញនូវសិក្ខាបទដែលព្រះអង្គទ្រង់បញ្ញត្ត ការសមាទានប្រព្រឹត្តតែក្នុងសិក្ខាបទទាំងឡាយ ដែលគួរដល់ពុទ្ធប្បញ្ញត្តិ គាប់ចិត្តដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគាប់ចិត្តដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះគប្បីពោលឡើង ។ សង្ឃមិនបានបញ្ញត្តថែមនូវសិក្ខាបទដែលព្រះអង្គមិនបានបញ្ញត្ត មិនដកចេញនូវសិក្ខាបទដែលព្រះអង្គទ្រង់បញ្ញត្ត សមាទានប្រព្រឹត្តតែក្នុងសិក្ខាបទទាំងឡាយ ដែលគួរដល់ពុទ្ធប្បញ្ញត្តិ ។ ការមិនបញ្ញត្តិនឹងការមិនដកនូវសិក្ខាបទនេះគាប់ចិត្តដល់សង្ឃព្រោះហេតុនោះបានជាសង្ឃស្ងៀម ខ្ញុំចាំទុកនូវសេចក្តីនេះ ដោយការ
ស្ងៀមយ៉ាងនេះ ។ (វិនយបិដក ចូឡវគ្គ បញ្ចសតិកក្ខន្ធកៈ បិដកលេខ ១១ ទំព័រ ៣៦៧)
ដោយស.ដ.វ.ថ.

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៤,៥៧៤ ដង)
ព្រះអរហន្ត​ក្រោយអំពី​អស់ជិវិតទៅ តើដូចម្តេច
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៥,៣៤៦ ដង)
កូនៗ ទាំងឡាយចូរចាំថា បុញ្ញនិធិ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២១,៨៥៣ ដង)
កុំ​បង្រៀន​កូន​ឲ្យ​ខ្ជិល​និង​ខូច
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៤៤,០៥៤ ដង)
សេចក្ដី​ទុក្ខ​ក្នុង​នរក​បរលោក
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២១ (អាន: ៤០,៤៨៥ ដង)
ប​រិ​យាយ​អំ​ពីសេច​ក្តី​ស្លាប់
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១២,៨៦១ ដង)
សេចក្ដីអត់ធន់ ជាតបធម៌ដ៏ឧត្ដម
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕