30
ថ្ងៃ សុក្រ ទី ២៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣០,៥៧១
Today
ថ្ងៃម្សិលមិញ ២១៤,២៤៩
ខែនេះ ៥,០០០,៦៣៤
សរុប ៣៩១,០៨៣,១១៨
អានអត្ថបទ
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ១៩,៨៦០ ដង)

ឧបមាទុក្ខ​ក្នុង​នរក



 
ឧបមាទុក្ខ​ក្នុង​នរក

ព្រះ​ដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពាល​ដែល​ប្រព្រឹត្ត​នូវ​អំពើ​ទុច្ចរិត​ដោយ​កាយ ដោយវាចា​ ដោយ​ចិត្ត លុះ​បែក​ធ្លាយ​រូប​កាយ​ស្លាប់​ទៅ រមែង​កើត​ក្នុង​អបាយ​ទុគ្គតិ វិនិបាតនរក។

ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្វី​ដែល​អ្នក​ផង​មិន​គួរ​ប្រាថ្នា មិន​គួរ​ត្រេកអរ មិន​គួរ​ពេញ​ចិត្ត​នោះ​គឺ​នរក។

ម្នាល​ភិក្ខុ​ទាំង​ឡាយ សេចក្ដី​នេះ​មិន​ងាយ​នឹង​ធ្វើ​ឧបមា​ឲ្យ​ដល់​កំរិត​នរក​ដែល​មាន​ទុក្ខ​បាន​ឡើយ។

កាល​បើ​ព្រះអង្គ​ទ្រង់​ត្រាស់​យ៉ាង​នេះ​ហើយ មាន​ភិក្ខុ​មួយ​រូប​ក្រាប​បង្គំ​ទូល​សួរ​សេចក្ដី​នុះ ចំពោះ​ព្រះមាន​ព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ចុះ​ព្រះអង្គ​អាច​នឹង​ធ្វើ​សេចក្ដី​ឧបមា​បាន​ឬ​ទេ? ព្រះ​មាន​ព្រះ​ភាគ​តប​ថា ម្នាល​ភិក្ខុ​តថាគត​នឹង​អាច​ធ្វើ​បាន រួច​ទ្រង់​សម្ដែង​ថា

ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ពួក​រាជ​បុរស​ចាប់​ចោរ​ប្រព្រឹត្ត​អាក្រក់​បាន​ហើយ​នាំ​មក​ថ្វាយ​ព្រះ​រាជា​រួច​ទូល​ថា បពិត្រ​ព្រះ​សម្មតិទេព អ្នក​នេះ​ជា​ចោរ ប្រព្រឹត្ត​អាក្រក់​នឹង​ព្រះអង្គ បើ​ទ្រង់​សព្វព្រះរាជ​ហឬទ័យ​និង​ដាក់​អាជ្ញា​ណា​ដល់​ចោរ​នោះ សូម​ទ្រង់​ដាក់​អាជ្ញា​នោះ​ចុះ។

ព្រះរាជាមាន​រាជ​ឱង្ការ​ថា នែ​ប្រស្ដែង​ចូរ​អ្នក​រាល់​គ្នា​ទៅ​យក​លំពែង​មួយ​រយ​ចាក់​បុរស​នោះ ក្នុង​វេលា​ព្រឹក​ព្រហាម។ ពេល​ថ្ងៃ​ត្រង់​បើ​បុរស​នោះ​មិន​ទាន់​ស្លាប់ ចូរ​ចាក់​មួយរយ​លំពែង​ទៀត។ លុះ​ពេល​រសៀល​បើ​បុរស​នោះ​នៅ​តែ​មិន​ស្លាប់ ចូរអ្នក​រាល់​គ្នា​យក​លំពែង​មួយ​រយ​ទៅ​ចាក់​បុរស​នោះ​ទៀត។

ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ​សំគាល់​សេចក្ដី​នោះ​ថា​ដូចម្ដេច? បុរស​នោះ​កាល​បើ​គេ​ចាក់​ដោយ​លំពែង បីរយ តើ​នឹង​ទទួល​រង​ទុក្ខ​ទោមនស្ស​ព្រោះ​លំពែង​នោះ​ជា​ហេតុ​ដែរ​ឬ​ទេ?

ពួក​ភិក្ខុ​ក្រាប​ទូល​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន បុរស​នោះ​សូម្បី​គេ​ចាក់​ដោយ​លំពែង​តែ​មួយ​ក៏​ទទួលទុក្ខ​ទោមនស្ស ព្រោះ​លំពែង​នោះ​ជា​ហេតុ​ទៅ​ហើយ ចាំ​បាច់​និយាយ​ថ្វី​ដល់​ទៅ​ចាក់​ដោយ​លំពែង​បីរយ។

គ្រា​នោះ​ឯង​ព្រះមាន​ព្រះភាគ ទ្រង់​ចាប់​យក​នូវ​ដុំ​ថ្ម​តូច​មួយ​ប្រមាណ​ប៉ុន​បាត​ដៃ​ហើយ​ត្រាស់​សួរ​ភិក្ខុ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ​សំគាល់​សេចក្ដី​នោះ​ថា​ដូច​ម្ដេច?

ដុំ​ថ្ម​ប្រមាណ​ប៉ុន​បាត​ដៃ ដែល​តថា​គត​កំពុង​កាន់​នេះ​និង​ស្ដេច​ភ្នំ​ហិមពាន្ត ណា​ធំ​ជាង?

ភិក្ខុ​ក្រាប​ទូល​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ដុំ​ថ្ម​ប្រមាណ​ប៉ុន​បាត​ដៃ​ដែល​ព្រះអង្គ​កំពុង​កាន់​នេះ​តូច​ពេក​ណាស់ ប្រៀប​ផ្ទឹម​នឹង​ស្ដេច​ភ្នំហិមពាន្ត​នោះ​មិន​ដល់​នូវ​ការ​រាប់​ផង មិន​ដល់​មួយ​ចំណិត​ផង មិន​ដល់​នូវ​ការ​ប្រៀប​ធៀប​ផង។

ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុទាំង​ឡាយ​សេចក្ដី​នេះ​មាន​ឧមេយ្យ​ដូច​បុរស​ដែល​គេ​ចាក់​ដោ​យលំពែង​បីរយ រមែង​រង​ទុក្ខ​ទោមនស្ស​ណា​ព្រោះ​លំពែង​នោះ​ជាហេតុ។

ទុក្ខ​នោះ​ឯង ប្រៀប​ផ្ទឹម​នឹង​ទុក្ខ​របស់​នរក​ក៏​មិន​ដល់​នូវ​ការ​រាប់​ផង មិន​ដល់​មួយ​ចំណិត​ផង មិន​ដល់​នូវ​ការ​ប្រៀប​ធៀប​ផង។

ដក​ស្រង់​ចេញ​ពី​សៀវភៅ តើ​នរក​មាន​ដែរ​ឬ​ទេ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៨៨៧ ដង)
ពិចារណា​បុព្វចរិយា​របស់​ព្រះពុទ្ធជាអង្គម្ចាស់
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៦,២៧១ ដង)
សេចក្ដី​សុខ​អំពី​ការ​ចង់​ធ្វើ​ឲ្យ​ល្អ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១២,៩៧៣ ដង)
ធម៌​ធ្វើ​បុគ្គល​ឲ្យ​ជា​សមណៈ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៣៤៤ ដង)
សុខ​និង​ទុក្ខ​នៅ​ក្នុង​ចិត្ត (ត)
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៩,៤៩៣ ដង)
បានប្រាក់ខែ តែជីវិត​ត្រូវ​អស់ ៣០ ថ្ងៃ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៦៦៨ ដង)
មិន​គួរ​ប្រឹងប្រែង​ក្នុង​អំពើ​លាមក​ទាំង​ពួង​ទេ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 5.45
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿