15
ថ្ងៃ ច័ន្ទ ទី ០៦ ខែ ធ្នូ ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៣,៣១៩
Today
ថ្ងៃម្សិលមិញ ១៤២,៦៨៥
ខែនេះ ៧៨៥,៦៤៤
សរុប ២៣៦,២០១,០៦៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២២ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១០០០ ដង)

គាថានៃព្រះថេរៈ ១២ អង្គ



 

  • ភិក្ខុទៅកាន់ទីស្មសាន បានឃើញ​សាកសពស្ត្រី​ដែលគេលះ​បង់ចោល​ក្នុងព្រៃ​ស្មសាន ត្រូវពួកដង្កូវ​រុកជញ្ជែង​ស៊ីធ្លុះធ្លាយ។ ពួកជនខ្លះ​ដែលឃើញ​សាកសព​ស្លាប់ដ៏លាមក​ក៏ខ្ពើម​រអើម តែកាមរាគៈ​កើតឡើង​ប្រាកដ (ក្នុង​សាកសព​នោះ) ដូចជា​បុគ្គលខ្វាក់ អសុចិ​ហូរហៀរ (តាមទ្វារទាំង៩)។ តែអាត្មាអញ​ចៀសចេញ​អំពីទីនោះ ថយជាង​មួយចំអិនបាយ ជាអ្នកមាន​ស្មារតី​ដឹងខ្លួន ចូលទៅកាន់​ទីសមគួរ។ លំដាប់នោះ ការធ្វើទុក​ក្នុងចិត្តដោយ​ឧបាយ​ប្រាជ្ញា ក៏កើតឡើង​ដល់អាត្មាអញ ទោស​ក៏កើតប្រាកដ (ដល់​អាត្មាអញ) សេចក្ដី​នឿយណាយ ក៏តាំង​នៅព្រម (ក្នុងហ្ឫទ័យ​នៃអាត្មាអញ) លំដាប់នោះ ចិត្តរបស់​អាត្មាអញ​ក៏រួច​ស្រឡះ (ចាកកិលេស) អ្នកចូរ​មើលនូវភាព​នៃធម៌ ជាធម៌ល្អ វិជ្ជាទាំង ៣ អាត្មាអញ​បាន​ដល់​ដោយលំដាប់​ហើយ សាសនានៃ​ព្រះពុទ្ធ អាត្មាអញ ក៏បានធ្វើ​ហើយ។ — រាជទត្តត្ថេរ។
     
  • បុរសអ្នកប្រាថ្នានូវកិច្ច ប្រកបខ្លួនក្នុង​អំពើដែល​មិនគួរប្រកប ប្រសិនបើ​ត្រាច់​ទៅ មិន​គប្បីបាន (នូវប្រយោជន៍​នោះទេ) នោះឯង ជាលក្ខណៈ​នៃចំណែក​ខាងអាក្រក់។ ការដែល​រស់នៅ​ដោយលំបាក អាត្មាអញបានដកចោល​ហើយ បើបុគ្គលណា លះបង់​ធម៌​យ៉ាងឯក គឺ​អប្បមាទ បុគ្គលនោះ ទុកដូចជា​មនុស្សចង្រៃ ម្យ៉ាងទៀត បើបុគ្គលណា លះ​បង់​នូវឥន្ទ្រិយ​ទាំង​អស់ (សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា) បុគ្គលនោះ ទុកដូច​ជា​មនុស្សខ្វាក់ ព្រោះ​មិន​ឃើញ​នូវ​របស់ដែល​ស្មើគ្នា និងមិនស្មើគ្នា។ ពិតណាស់ បុគ្គលធ្វើអំពើណា ត្រូវនិយាយ​ចំពោះ​តែអំពើនោះ មិន​ធ្វើនូវ​អំពើណា មិនត្រូវ​និយាយ​ចំពោះ​អំពើនោះទេ បណ្ឌិត​ទាំងឡាយ តែងកំណត់​ដឹងនូវ​បុគ្គល​អ្នកមិនធ្វើ បានតែ​និយាយ។ ផ្កាដ៏រុងរឿង មានពណ៌ល្អ តែមិនមាន​ក្លិនក្រអូប​យ៉ាងណា​វាចាជា​សុភាសិត រមែងឥតផល ដល់បុគ្គល​អ្នកមិនធ្វើ​តាម ក៏យ៉ាងនោះដែរ។ ផ្កាដ៏​រុងរឿង មាន​ពណ៌ល្អ ប្រកប​ដោយក្លិន​ក្រអូប យ៉ាងណា វាចា​ជាសុភាសិត រមែង​មានផល​ដល់បុគ្គល​អ្នក​ធ្វើតាម ក៏យ៉ាង​នោះដែរ។ — សុភូតត្ថេរ។
     
  • ភ្លៀងបង្អុរចុះតាមសមគួរដល់ការគ្រហឹមនៃមេឃ​ដ៏ពីរោះ កុដិ​អាត្មា​ប្រក់​ស្រួល​ហើយ ឥតមានខ្យល់​ចេញចូល​បានទេ អាត្មា​មានចិត្ត​ស្ងប់រម្ងាប់ នៅក្នុង​កុដិនោះ ម្នាល​មេឃ ម្ដេចហ៎ បើអ្នក​ប្រាថ្នា ចូរបង្អុរ​ភ្លៀងមក​ចុះ។ ភ្លៀងបង្អុរចុះតាមសមគួរដល់ការគ្រហឹម​នៃមេឃ​ដ៏ពីរោះ កុដិអាត្មា​ប្រក់ស្រួល​ហើយ ឥតមាន​ខ្យល់ចេញ​ចូល​បានទេ អាត្មាមាន​ចិត្តស្ងប់រម្ងាប់ នៅក្នុង​កុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នក​ប្រាថ្នា ចូរបង្អុរ​ភ្លៀងមក​ចុះ។បេ។ អាត្មាជាអ្នក​ប្រាសចាក​រាគៈ នៅក្នុង​កុដិនោះ។បេ។ អាត្មា​ជាអ្នកប្រាស​ចាកទោសៈ នៅក្នុង​កុដិនោះ។បេ។ អាត្មាជា​អ្នកប្រាស​ចាកមោហៈ នៅក្នុង​កុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នក​ប្រាថ្នា ចូរបង្អុរ​ភ្លៀងមក​ចុះ។ — គិរិមានន្ទត្ថេរ។
     
  • បណ្ដាធម៌ទាំងឡាយ ព្រះឧបជ្ឈាយ៍​ប្រាថ្នាចំពោះ​ធម៌ណា អនុគ្រោះខ្ញុំ អ្នក​ប្រាថ្នា​ព្រះនិព្វាន​ឈ្មោះ​អមតៈ សោឡសកិច្ច​ដែលគួរធ្វើ ខ្ញុំក៏បាន​ធ្វើហើយ។ មគ្គធម៌ ជាធម៌​មិនមាន​អន្ដរាយ ខ្ញុំបាន​ដល់ដោយ​លំដាប់ហើយ បានធ្វើឲ្យ​ជាក់ច្បាស់​ហើយដោយ​ខ្លួនឯង ខ្ញុំ​មានញាណ​ដ៏បរិសុទ្ធ​ឥតសង្ស័យ បានធ្វើឲ្យ​ជាក់ច្បាស់​ក្នុងសំណាក់​នៃលោក។ ខ្ញុំដឹង​នូវ​បុព្វេនិវាស ទិព្វចក្ខុ ខ្ញុំបានជំរះស្អាតហើយ ប្រយោជន៍​របស់ខ្លួន គឺព្រះអរហត្ដ ខ្ញុំបាន​ដល់​ដោយ​លំដាប់​ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ធ្វើហើយ។ ខ្ញុំជាអ្នក​មិនប្រមាទ បានស្ដាប់ បាន​រៀន​ល្អ​នូវសិក្ខា​ក្នុងពាក្យ​ប្រៀនប្រដៅ​របស់លោក អាសវៈ​ទាំងពួង​របស់ខ្ញុំ​អស់ហើយ ឥឡូវ​ភពថ្មី​មិនមានទេ។ លោកប្រៀន​ប្រដៅខ្ញុំដោយ​វ័តដ៏ប្រសើរ ជា​អ្នក​អនុគ្រោះ ទំនុក​បម្រុង (នូវខ្ញុំ) ឱវាទ​របស់លោក​មិនឥត​អំពើឡើយ ខ្ញុំជាសិស្ស​បានរៀន​សូត្រហើយ។ — សុមនត្ថេរ។
     
  • មានសេចក្ដីដំណាលថា ឱហ្ន៎ មាតាបានបង្ហាញ​នូវជន្លួន (ឱវាទ) ដល់​អាត្មាអញ​អាត្មាអញ​ដែលមាតា​ប្រៀនប្រដៅ​បានស្ដាប់​ពាក្យរបស់​លោកហើយ ជាអ្នក​មាន​ព្យាយាម​មុតមាំហើយ មានចិត្ត​បញ្ជូនទៅកាន់​ព្រះនិព្វាន បានដល់​នូវសម្ពោធិ​ដ៏ឧត្ដម។ អាត្មាអញ​ជា​អរហន្ដ ទក្ខិណេយ្យបុគ្គល មានត្រៃវិជ្ជា ឃើញ​ព្រះនិព្វាន​ឈ្មោះ​អមតៈ ​អាត្មាអញ​ឈ្នះ​សេនានៃមារ ជាអ្នក​មិនមាន​អាសវៈ។ អាសវៈ​ទាំងឡាយ​ណា​របស់អាត្មាអញ ខាង​ក្នុងក្ដី ខាងក្រៅក្ដី អាសវៈ​ទាំងអស់​នោះ អាត្មាអញ​កាត់ផ្ដាច់​ហើយ ឥតមាន​សេសសល់ ទាំង​មិន​កើតទៀត​ទេ។ បងស្រី​មានសេចក្ដី​ក្លៀវក្លា បានពោល​នូវសេចក្ដី​នេះ នាងទំនង​ជា​មិនមាន​​សេចក្ដី​ស្រឡាញ់​ចំពោះ​អាត្មាដោយ​ពិត ព្រៃ (មាន​អវិជ្ជា​ជាដើម) មិនមាន (ក្នុង​សន្ដាន​​របស់នាង) ទេ។ សេចក្ដី​ទុក្ខ មានទីបំផុត​ជុំវិញ អាត្មាបាន​ធ្វើហើយ រាងកាយ​នេះ ជាទីបំផុត (របស់អាត្មា) សង្សារ គឺជាតិ និងមរណៈ​មិនមាន ឥឡូវនេះ ភពថ្មី​មិនមានទេ។ — វឌ្ឍត្ថេរ។
     
  • អាត្មាអញបានស្ដាប់ធម៌របស់​ព្រះពុទ្ធណា ហើយវៀរបង់​មិច្ឆាទិដ្ឋិ ព្រះពុទ្ធ​នោះ យាងមកហើយ​កាន់ស្ទឹង​នេរញ្ជរា ដើម្បី​ប្រយោជន៍​ដល់អញ​មែនពិត។ អាត្មាអញ បាន​បូជាយ័ញ្ញ​ទាំងឡាយ​ខ្ពស់ និងទាប បានបូជាភ្លើង កាលនៅ​ជាបុថុជ្ជន ងងឹត​ងងល់ សំគាល់​ថា ការបូជា​នេះឯង​ជាសេចក្ដី​បរិសុទ្ធិ។ អាត្មាអញ ស្ទុះទៅកាន់​ព្រៃស្បាត គឺទិដ្ឋិ ត្រូវសេចក្ដី​ស្ទាប​អង្អែល (ខុស) ឲ្យដល់នូវ​សេចក្ដី​វង្វេង ងងឹត​មិនដឹង សំគាល់​ផ្លូវមិនបរិសុទ្ធ ថាជាផ្លូវ​បរិសុទ្ធ។ មិច្ឆាទិដ្ឋិ អាត្មាអញ​បានលះបង់​ហើយ ភពទាំង​ពួង អាត្មាអញ​បានទំលុះ​ទំលាយ​ហើយ អាត្មាអញ​បូជា​ភ្លើង គឺ​ព្រះសម្មាសម្ពុទ្ធ ជា​ទក្ខិណេយ្យបុគ្គល ថ្វាយបង្គំ​នូវ​ព្រះតថាគត។ មោហៈ​ទាំងពួង អាត្មាអញ​បានលះបង់​ហើយ ភវតណ្ហា អាត្មាអញ​បាន​ទំលុះទំលាយ​ចេញ​ហើយ ជាតិសង្សារ​អស់រលីង​ហើយ ឥឡូវនេះ ភពថ្មីទៀត​នៃអាត្មាអញ​មិនមាន​ទេ។ — នទីកស្សបត្ថេរ។
     
  • អាត្មាអញចុះទឹកក្នុងកំពង់ឈ្មោះគយា ក្នុងមួយថ្ងៃ ៣ ដង គឺពេលព្រឹក ថ្ងៃត្រង់ ល្ងាច ក្នុងកាល​មហោស្រពឈ្មោះ​គយផគ្គុ បាបណា ដែលអាត្មាអញ​ធ្វើហើយ ក្នុង​ជាតិ​ទាំងឡាយ​ដទៃ អំពីកាលមុន ឥឡូវនេះ អាត្មាអញ​បណ្ដែត​ចោលនូវ​បាបនោះ ​ក្នុងកំពង់​ឈ្មោះ​គយានេះ ទិដ្ឋិយ៉ាងនេះ មានហើយ​ក្នុងកាលមុន។ អាត្មាអញ ស្ដាប់វាចា​ជា​សុភាសិត ជាបទ​ប្រកបដោយ​ធម៌ និងអត្ថ ហើយពិចារណា​នូវសេចក្ដី​តាមគួរ​ដល់ការពិត ដោយ​ឧបាយ​នៃប្រាជ្ញា។ អាត្មាអញ មានបាប​ទាំងពួង​លាងចេញ​ហើយ មិនមាន​មន្ទិល មាន​កិលេស​លាងចេញ​ហើយ ជាអ្នកស្អាត​បរិសុទ្ធ ជា​ពុទ្ធទាយាទ (អ្នកគួរ​ទទួលនូវ​មត៌ក​នៃ​ព្រះពុទ្ធ) ជា​កូនកើតអំពី​ព្រះឧរៈ​នៃព្រះពុទ្ធ។ អាត្មាអញ ចុះកាន់ខ្សែ​នៃមគ្គ ប្រកប​ដោយអង្គ ៨ ហើយ បណ្ដែត​ចោលនូវ​បាបទាំងពួង ដល់នូវ​វិជ្ជា ៣ ហើយ សាសនា​របស់ព្រះពុទ្ធ អាត្មាអញ បានធ្វើ​ហើយ។ — គយាកស្សបត្ថេរ។
     
  • (ព្រះមានព្រះភាគ ត្រាស់សួរថា) ម្នាលភិក្ខុ អ្នកត្រូវរោគ​ដែលកើត​អំពីខ្យល់​គ្របសង្កត់​ហើយ នៅក្នុងព្រៃធំ មានគោចរ​លះបង់​ហើយ (ក្រចតុប្បច្ច័យ) ជាទី​សៅហ្មង​តើនឹងធ្វើ​ដូចម្ដេច។ (ព្រះវក្កលិត្ថេរ ក្រាបបង្គំទូលថា) ខ្ញុំព្រះអង្គ ផ្សាយចិត្តទៅ​កាន់កាយ​ទាំង​មូល ដោយ​សុខៈ ដែលកើត​អំពីបីតិ​ដ៏លើសលុប អត់ទ្រាំនូវ​បច្ច័យ​ដ៏សៅហ្មង​នៅក្នុង​ព្រៃធំ។ ខ្ញុំព្រះអង្គ​ចំរើន​សតិប្បដ្ឋាន​ទាំងឡាយ​ផង សម្មប្បធានផង ឥទ្ធិបាទផង ឥន្ទ្រិយផង ពលៈផង ចំរើន​ពោជ្ឈង្គផង អដ្ឋង្គិកមគ្គ​ផង នៅក្នុង​ព្រៃធំ។ ខ្ញុំព្រះអង្គ​ឃើញ (នូវសព្រហ្មចារី​បុគ្គល​ទាំងឡាយ) អ្នកមានព្យាយាម​តឹងតែងហើយ មានចិត្ត​បញ្ជូនទៅ​កាន់​ព្រះនិព្វាន មាន​ព្យាយាម​​ប្រឹងប្រែង​ដ៏មាំអស់​កាលជានិច្ច មានសេចក្ដី​ព្រមព្រៀង​គ្នា ប្រកប​ដោយភាព​ជាសមណៈ​នៅក្នុង​ព្រៃធំ។ ខ្ញុំព្រះអង្គ​នឹករឿយ ៗ នូវ​ព្រះសម្ពុទ្ធ ព្រះអង្គ​មានខ្លួន​ទូន្មាន​បាន​ហើយ មានព្រះ​ទ័យតាំង​មាំហើយ មិនខ្ជិល​ច្រអូស​អស់យប់ និងថ្ងៃ នៅក្នុង​ព្រៃធំ។ — វក្កលិត្ថេរ។
     
  • ម្នាលចិត្ត អញនឹងហាមឃាត់​ឯង ដូចជា​គេបង្ខាំង​ដំរីទុក​ក្នុងក្រោល មានទ្វារ​ប្រកប​ដោយ​រនុក ទាំងមិន​បណ្ដោយ​ឯង ដែលជា​បណ្ដាញ​នៃកាម​ដែលកើត​អំពី​សរីរៈ​ឲ្យទៅក្នុង​បាបធម៌​ទេ។ ឯង អញហាមឃាត់​ហើយ នឹងទៅណា​មិនបានទេ ដូចជា​ដំរីដែល​មិនបាន​នូវ​ចន្លោះទ្វារ (ដើម្បីចេញ) ម្នាលចិត្ត​ខិលខូច ឯងនឹង​ប្រព្រឹត្ត​ឈ្លានពាន ត្រេកអរ​ក្នុងបាបធម៌​រឿយ ៗ ទៀត​មិនបានទេ។ ហ្មដំរី អ្នកមានកំឡាំង ធ្វើដំរី​ដែលមិនទាន់​ពង្រាប​ទើបចាប់​បានថ្មី ជាសត្វមិន​ប្រាថ្នាឲ្យ​ត្រឡប់វិល​បាន​យ៉ាងណា អញនឹង​ឲ្យឯងវិល​ត្រឡប់​យ៉ាងនោះ​ដែរ។ នាយសារថី​ដ៏ប្រសើរ ជាអ្នកឈ្លាស​ក្នុងការ​បង្ហាត់សេះ​ដ៏ប្រសើរ បង្ហាត់សេះ​អាជានេយ្យ​យ៉ាងណា អញនឹងតាំង​នៅក្នុង​ពលធម៌ ៥ ហើយទូន្មានឯង​យ៉ាងនោះដែរ។ អញ​នឹងចងឯង​ដោយសតិ អញមាន​ខ្លួនប្រុង​ប្រយ័ត្នហើយ នឹង​ទូន្មានឯង ម្នាលចិត្ត ឯង អញ​សង្កត់សង្កិន​ក្នុង​ធុរៈ គឺព្យាយាម​កុំទៅឆ្ងាយ​អំពីទី​នេះឡើយ។ — វិជិតសេនត្ថេរ។
     
  • បុគ្គលអ័ប្បឥតប្រាជ្ញា មានចិត្តប្រកួត​ប្រណាំង ទុកជាស្ដាប់​ពាក្យប្រៀន​ប្រដៅ​របស់​ព្រះជិនស្រី គង់ជាអ្នក​ឆ្ងាយអំពី​ព្រះសទ្ធម្ម ដូចផែនដី​ឆ្ងាយអំពី​មេឃ។ បុគ្គលអ័ប្បឥត​ប្រាជ្ញា មានចិត្ត​ប្រកួតប្រណាំង ទុកជាស្ដាប់​ពាក្យប្រៀន​ប្រដៅរបស់​ព្រះជិនស្រី ក៏គង់សាប​សូន្យចាក​ព្រះសទ្ធម្ម ដូចព្រះចន្ទ្រ​ក្នុង​កាឡប័ក្ខ (រនោច)។ បុគ្គល​អ័ប្បឥតប្រាជ្ញា មានចិត្ត​ប្រកួត​ប្រណាំង ទុកជាស្ដាប់​ពាក្យប្រៀន​ប្រដៅរបស់​ព្រះជិនស្រី ក៏គង់រីង​ស្ងួតក្នុង​ព្រះសទ្ធម្ម ដូចជា​ត្រីរីងស្ងួត​ក្នុងទី​មានទឹក​តិច។ បុគ្គលអ័ប្ប​ឥតប្រាជ្ញា មានចិត្ត​ប្រកួតប្រណាំង ទុកជា​ស្ដាប់ពាក្យ​ប្រៀនប្រដៅ​របស់ព្រះជិនស្រី គង់មិន​លូតលាស់​ក្នុង​ព្រះសទ្ធម្ម ដូចជា​ពូជស្អុយ​មិនដុះ​ក្នុងស្រែ។ លុះតែ​បុគ្គលណា មានចិត្ត​គ្រប់គ្រងហើយ ស្ដាប់ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះជិនស្រី បុគ្គលនោះ ទើបញ៉ាំង​អាសវៈ​ទាំងពួង​ឲ្យអស់ទៅ ធ្វើឲ្យជាក់​ច្បាស់នូវ​ធម៌ មិន​កំរើក (អរហត្តផល) ដល់នូវសេចក្ដី​ស្ងប់ដ៏ឧត្តម គឺ​អនុបាទិសេសនិព្វាន ជាអ្នក​មិនមាន​អាសវៈ រមែង​បរិនិព្វាន។ — យសទត្តត្ថេរ។
     
  • ខ្ញុំបានឧបសម្បទាផង បានផុតស្រឡះ ជាអ្នកមិន​មានអាសវៈ​ផង ខ្ញុំបាន​ឃើញ​ព្រះមានព្រះភាគ​អង្គនោះ​ផង ទាំងបាន​នៅជាមួយ​ក្នុងកុដិ​ផង។ ព្រះមានព្រះភាគ ទ្រង់ធ្វើ​រាត្រីជា​ច្រើន (យប់ជ្រៅ) ឲ្យកន្លងទៅ​ក្នុងទីវាល ព្រះសាស្ដា​ឈ្លាសក្នុង​ការនៅ បានស្ដេច​ចូលទៅ​កាន់កុដិ​ក្នុងពេលនោះ។ ព្រះគោតម​ទ្រង់ក្រាល​សង្ឃាដិ ហើយសម្រេច​សីហសេយ្យា ដូចជា​សត្វសីហៈ ដែលលះបង់​សេចក្ដីភ័យ​ស្ញប់ស្ញែង ដេកក្នុង​គុហាថ្មកែវ។ លំដាប់នោះ ព្រះសោណៈ ជាសាវ័កនៃ​ព្រះសម្មាសម្ពុទ្ធ អ្នកពោល​ពាក្យពីរោះ បានពោល​នូវ​ព្រះសទ្ធម្ម​ចំពោះព្រះភក្ដ្រ​ព្រះពុទ្ធ​ដ៏ប្រសើរ។ បានកំណត់ដឹង​នូវ​បញ្ចក្ខន្ធ បានចំរើន​នូវមគ្គដ៏​ប្រសើរ ហើយដល់នូវ​ទីស្ងប់ដ៏​ឧត្តម ជាបុគ្គល​មិនមាន​អាសវៈ នឹង​បរិនិព្វាន។ — សោណកុដិកណ្ណត្ថេរ។
     
  • បុគ្គលណាជាអ្នកប្រាជ្ញ អ្នកដឹងឱវាទ​របស់គ្រូ​ទាំងឡាយ គប្បីនៅ​ក្នុងឱវាទ​របស់​គ្រូនោះផង គប្បីញ៉ាំង​សេចក្ដី​ស្រឡាញ់​ឲ្យកើតផង បុគ្គលនោះ ឈ្មោះថា​ជាអ្នកមាន​ភក្ដី​ផង ឈ្មោះថា​ជាអ្នក​ប្រាជ្ញផង ទាំងបុគ្គល​នោះ មុខជានឹង​មានសេចក្ដី​វិសេស​ក្នុងធម៌ទាំង​ឡាយ ព្រោះដឹង (នូវ​សច្ចធម៌)។ អន្ដរាយ​ទាំងឡាយ​ដ៏ខ្លាំងក្លា កើតឡើង​ហើយ តែមិនបាន​គ្របសង្កត់​នូវបុគ្គល​ណា ជាអ្នក​ពិចារណា បុគ្គលនោះ ឈ្មោះថាជា​អ្នកមាន​កំឡាំង​ផង ឈ្មោះថា​ជាអ្នកមាន​ប្រាជ្ញាផង ទាំងជា​អ្នកវិសេស​ក្នុងធម៌​ទាំងឡាយ ព្រោះដឹង (នូវ​សច្ចធម៌)។ បុគ្គលណា នឹងធឹង​មិនញាប់ញ័រ ជាអ្នក​មានបញ្ញា​ជ្រៅដូច​សមុទ្រ ឃើញ​នូវសេចក្ដី​ដ៏​ល្អិត បុគ្គលនោះ ឈ្មោះថា​ជាអ្នកដែល​កិលេស​ដឹកនាំមិន​បានផង ​ជាអ្នក​ប្រាជ្ញ​ផង ទាំង​ជាអ្នកវិសេស​ក្នុងធម៌​ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។ បុគ្គលណា ជាអ្នក​ចេះដឹង​ច្រើន ជា​អ្នកចងចាំ​នូវធម៌ ទាំងជា​អ្នកប្រព្រឹត្ត​នូវធម៌ដ៏​សមគួរ​ដល់ធម៌ បុគ្គលនោះ ឈ្មោះថា​ជាអ្នក​ប្រាកដស្មើ​ដោយគ្រូ​នោះផង ជាអ្នក​ប្រាជ្ញ​ផង ទាំង​​ជាអ្នក​វិសេសក្នុង​ធម៌​ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។ បុគ្គលណា ដឹងនូវ​សេចក្ដីនៃ​ភាសិតផង លុះដឹង​នូវសេចក្តី​នៃភាសិតហើយ ធ្វើតាម​ផង បុគ្គល​នោះ ឈ្មោះថា​ជាអ្នកឆ្លង​ផុតនូវ​សេចក្ដី​សង្ស័យ​ផង ជាអ្នក​ប្រាជ្ញផង ទាំងជា​អ្នកវិសេស​ក្នុងធម៌​ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។ — កោសិយត្ថេរ។

ឧទ្ទាន
គាថា ៦៥ ក្នុងគាថាទាំងនោះ ព្រះថេរៈ ១២ អង្គ សំដែង គឺ រាជទត្តត្ថេរ ១ សុភូតត្ថេរ ១ គិរិមានន្ទត្ថេរ ១ សុមនត្ថេរ ១ វឌ្ឍត្ថេរ ១ នទីកស្សបត្ថេរ ១ គយាកស្សបត្ថេរ ១ វក្កលិត្ថេរ ១ វិជិតសេនត្ថេរ ១ យសទត្តត្ថេរ ១ សោណកុដិកណ្ណត្ថេរ ១ កោសិយត្ថេរ ១។

ចប់ បញ្ចកនិបាត។
ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១០៧១៧ ដង)
បុគ្គល​ដែល​មាន​ប្រ​ក្រ​តី​ចម្រើន​សតិ​ប្បដ្ឋាន​
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤៣៥២០ ដង)
មាតាបិតា​សង្គ្រោះ​កូន​ដោយ​ធម៌​៥​យ៉ាង
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៦៩២២ ដង)
ជីវិតរបស់​មនុស្សយើង រមែងតែង​តែមាន​នូវបញ្ហា​ជារឿយៗ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ឧបត្ថម្ភការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 20✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ 21✿  ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 21✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក)21 ✿  លោក សាន្ត ពិសិដ្ឋ  ✿  ឧបាសិកា ហុង គីមស៊ែ  21✿  Mr. Maden Yim and Mrs Saran Seng  ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  21✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 21✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារមានដូចជាៈ ( ជឹង ហ្គេចគៀង និង ស្វាមី  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមី  ✿  ជឹង ងួនហៀង និងភរិយា  ✿  ជឹង ងួនធៀង និងភរិយា  ✿  ជឹង ងួនសេង និងភរិយា)  ✿  ឧបាសិកា យ៉ុង វុត្ថារី 21✿  ឧបាសក ជឿន ហ៊ុយ ✿  ឧបាសក ញ៉ែម ហាន និងភរិយា យិន ដានី + ប្អូន + កូនចៅ (នៅបាត់ដំបង ) ✿  ឧបាសិកា នា អ៊ន់ និង កូនចៅ (កូនលោកយាយ ២១ ភ្នំពេញ) ✿  ឧបាសក អិុត ប្រាំង ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 21✿  ប្អូន សុត វាសនា និង ហិុន ជុំនិត និង សាង សះ និង ចន កែវ នៅកូរ៉េ  ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 21✿  ឧបាសិកា ទីម សុគន្ធ 21✿   ឧបាសិកា លី យក់ខេន និងកូនចៅ ✿   លោក ចាប គឹមឆេង និងភរិយា សុខ ផានី ✿   ឧបាសិកា ទេព សុគីម ✿  ឧបាសក ឌៀប ថៃវ៉ាន់ ✿  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  ✿  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន ✿  ឧបាសិកា ខេង ច័ន្ទលីណា ✿  ឧបាសិកា ជូ ឆេងហោ ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក យ៉ន់ សួន ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ប្អូន សុខ ចាន់ថា នៅកូរ៉េ  ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿