ថ្ងៃ ច័ន្ទ ទី ២៤ ខែ មករា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៧៨,៦១៥
Today
ថ្ងៃម្សិលមិញ ៩៤,០០៥
ខែនេះ ២,១១៦,៥៦២
សរុប ២៤៣,៣៣៧,១៦១
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៤៣៩៤០ ដង)

តយោធម្មជាតក



 
ព្រះ​បរមសាស្តា​ កាល​ដែល​ទ្រង់​គង់​ប្រថាប់​នៅ​ព្រះ​វេឡុវ័ន​មហាវិហារ​ ទ្រង់​ប្រារព្ធ​ការ​ដែល​ភិក្ខុ​ទេវទត្ត​ ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឃាត​ព្រះ​អង្គ​នោះ​ឯង​ ទ្រង់​ត្រាស់​ព្រះ​ធម៌​ទេសនា​នេះ​ មាន​ពាក្យ​ជា​អាទិ៍​ថា​ យស្សេតេ​ ច​ តយោ​ ធម្មា ។
 
អតីតនិទាន
ក្នុង​អតីតកាល​ គ្រា​ដែល​ព្រះ​បាទ​ព្រហ្មទត្​ សោយ​រាជសម្បត្តិ​នៅ​ក្រុង​ពារាណសី​ ភិក្ខុ​ទេវទត្ត​ កើត​ក្នុង​កំណើត​ពានរ​ គ្រប់​គ្រង​ហ្វូង​ស្វា​ក្នុង​ដែន​ដី​នៃ​ព្រៃ​ហិមពាន្ត ។​ កាល​កូន​ពានរ​ដែល​អាស្រ័យ​នឹង​ខ្លួន​ចម្រើន​ធំ​ហើយ​ ពានរ​ជា​ឪ​ពុក​ ចិត្ត​អាក្រក់​ បាន​ខាំ​ប្រដាប់​បន្ត​ពូជ​នៃ​កូន​ពានរ​ទាំង​នោះ​ឲ្យ​ដាច់​អស់​ ព្រោះ​ខ្លាច​ថា​ ពានរ​ទាំង​នេះ​នឹង​ដណ្តើម​គ្រប់​គ្រង​ហ្វូង ។  
 
ក្នុង​គ្រា​នោះ​ ព្រះ​ពោធិសត្វ​ក៏​អាស្រ័យ​នឹង​ពានរ​ចិត្ត​អាក្រក់​នោះ​ដែរ​ ហើយ​បដិសន្ធិ​ក្នុង​ផ្ទៃ​នៃ​នាង​ពានរ​មួយ​ដែល​មាន​ចិត្ត​ល្អ ។​ កាល​ដែល​នាង​ពានរ​ដឹង​ថា​ ខ្លួន​មាន​គភ៌​ដើម្បី​នឹង​ថ្នម​គភ៌​របស់​ខ្លួន​ ក៏​បាន​ទៅ​កាន់​ជើង​ភ្នំ​ដទៃ​ រហូត​ដល់​មាន​គភ៌​ចាស់​គ្រប់​កំណត់​ ក៏​ប្រសូត​ព្រះ​ពោធិ​សត្វ ។ ព្រះ​ពោធិសត្វ​ចម្រើន​វ័យ​ ធំ​ដឹង​ក្តី​ឡើង​ ជា​សត្វ​ដែល​សម្បូណ៌​ទៅ​ដោយ​កម្លាំង​ ថ្ងៃ​មួយ​ក៏​បាន​សួរ​ម្តាយ :
កូន៖​ ម៉ែ​ អ្នក​ណា​ជា​ឪ​ពុក​របស់​កូន?
ម៉ែ៖​ កូន​សម្លាញ់​ ឪ​ពុក​របស់​កូន​គ្រប់​គ្រង​ហ្វូង​នៅ​ភ្នំ​ឯណោះ ។
កូន៖​ សូម​ម៉ែ​នាំ​កូន​ទៅ​រក​ឪ​ពុក​ផង​ ណា៎​ម៉ែ ។
ម៉ែ៖​ កូន​អើយ​ កូន​មិន​អាច​ចូល​ទៅ​ជិត​ឪ​ពុក​របស់​កូន​បាន​ទេ​ ព្រោះ​ឪ​ពុក​របស់​កូន​ តែង​តែ​ខាំ​ប្រដាប់​បន្ត​ពូជ​នៃ​កូន​ពានរ​ដែល​អាស្រ័យ​នឹង​ខ្លួន​ដាច់​អស់​ ដោយ​ខ្លាច​ថា​ មាន​ការ​ដណ្តើម​គ្រប់​គ្រង​ហ្វូង ។
កូន៖​ សូម​ម៉ែ​នាំ​កូន​ទៅ​ចុះ​ កូន​នឹង​បាន​ដឹង ។
នាង​ពានរ​ ក៏​បាន​នាំ​ព្រះ​ពោធិសត្វ​មក​កាន់​សំណាក់​ពានរ​ជា​ឪ​ពុក ។
 
ពានរ​នោះ​ឃើញ​កូន​របស់​ខ្លួន​ហើយ​ ក៏​គិត​ថា​ កាល​ដែល​កូន​នេះ​ធំ​ពេញ​វ័យ​ឡើង​ នឹង​មិន​ព្រម​ឲ្យ​យើង​គ្រប់​គ្រង​ហ្វូង​ឡើយ ។​ ដូច្នេះ​យើង​ត្រូវ​សម្លាប់​វា​ ក្នុង​គ្រា​នេះ​តែ​ម្តង​ គឺ​យើង​នឹង​ធ្វើ​ដូច​ជា​ស្រឡាញ់​វា​ណាស់​ យើង​ចាប់​ឱប​វា​ រួច​ហើយ​យើង​ចាប់​ឱប​វា​ឲ្យ​ណែន​ ច្របាច់​ឲ្យ​ស្លាប់​ ឲ្យ​ខាង​តែ​បាន ។​ ពានរ​ចិត្ត​ឃោរ​ឃៅ​ បាន​ពោល​ទៅ​កូន​ថា​ “មក​នេះ​កូន​សម្លាញ់​ កូន​ទៅ​ណា​អស់​កាល​ដ៏​យូរ​នេះ” ។​ ដូច្នេះ​ហើយ​ ក៏​ចាប់​ព្រះ​ពោធិសត្វ​ឱប​រឹត​ បន្តិច​មក​ ក៏​រឹត​ឲ្យ​ណែន ។​ ព្រះ​ពោធិសត្វ​ មាន​កម្លាំង​ដូច​ដំរី​សារ​ ដឹង​ខ្លួន​ថា​ មិន​ស្រួល​ ទើប​ឱប​រឹត​តប​វិញ​រហូត​ដល់​បាក់​ឆ្អឹង​ពានរ​ជា​ឪពុក ។

លំដាប់​នោះ​ ពានរ​ជា​ឪ​ពុក​ កើត​គំនិត​ថា​ អា​នេះ​ធំ​ឡើង​វា​នឹង​សម្លាប់​យើង ។​ ដូច្នេះ​យើង​ត្រូវ​រក​ឧបាយ​កល​ ប្រញាប់​សម្លាប់​វា​មុន ។​ រួច​ហើយ​ក៏​គិត​ឃើញ​ថា​ មិន​ឆ្ងាយ​ពី​នេះ​ មាន​ស្រះ​ធំ​មួយ​ដែល​មាន​អារក្ស​ទឹក​ យើង​នឹង​ឲ្យ​អារក្ស​ទឹក​ស៊ី​វា​នៅ​នឹង​ស្រះ​នោះ ។​ ពានរ​ជា​ឪ​ពុក​បាន​ពោល​នឹង​ព្រះ​ពោធិសត្វ :
ឪពុក៖​ កូន​អើយ​ ឪ​ពុក​ចាស់​ហើយ​ ឪ​ពុក​ចង់​ប្រគល់​ហ្វូង​ពានរ​ទាំង​អស់​ឲ្យ​កូន​គ្រប់​គ្រង ។​ ថ្ងៃ​នេះ​ យើង​នឹង​តាំង​កូន​ឲ្យ​ធ្វើ​ជា​ប្រមុខ​ដឹក​នាំ​ នៅ​ត្រង់​នោះ​មាន​ស្រះ​មួយ​ ក្នុង​ស្រះ​នោះ​ មាន​ជលជាត​ច្រើន​មុខ​ កូន​ទៅ​ចុះ​ ទៅ​យក​ផ្កា​កុមុទ​ ២​ ផ្កា​ ផ្កា​ឧប្បល​ ៣​ ផ្កា​ និង​ផ្កា​បទុម​ ៥​ ផ្កា​ ដែល​កំពុង​រីក​ អំពី​ស្រះ​នោះ​មក ។
កូន៖​ ល្អ​ណាស់​ លោក​ឪ​ពុក​ កូន​នឹង​ទៅ​ភ្លាម ។

ព្រះ​ពោធិសត្វ​ទៅ​ហើយ​ ប៉ុន្តែ​មិន​ប្រញាប់​ប្រញាល់​ចុះ​ទៅ​ក្នុង​ស្រះ​ឡើយ​ នៅ​ត្រួត​មើល​ស្នាម​ជើង​ជុំ​វិញ​មាត់​ស្រះ​នោះ ។​ កាល​ដែល​ត្រួត​មើល​ ក៏​បាន​ឃើញ​តែ​ស្នាម​ចុះ​ប៉ុណ្ណោះ​ មិន​ឃើញ​ស្នាម​ជើង​ឡើង​មក​វិញ​ទេ ។​ ក៏​ដឹង​ថា​ ស្រះ​នេះ​ប្រាកដ​ជា​មាន​អារក្ស​ទឹក ។​ ឪ​ពុក​យើង​ មិន​អាច​សម្លាប់​យើង​បាន​ដោយ​ខ្លួន​ឯង​ ក៏​មាន​បំណង​ឲ្យ​អារក្ស​ទឹក​ស៊ី​យើង ។​ ដូច្នេះ​ យើង​នឹង​មិន​ចុះ​ក្នុង​ស្រះ​ទឹក​នេះ​ឡើយ​ ហើយ​ត្រូវ​យក​ផ្កា​ទាំង​នេះ​ឲ្យ​បាន ។

ព្រះ​ពោធិសត្វ​ដើរ​ទៅ​កាន់​ទី​ដែល​មិន​មាន​ទឹក​ កាច់​បាន​ផ្កា​ ២​ ហើយ​លោត​ទៅ​ត្រើយ​ម្ខាង​ និង​លោត​ត្រឡប់​មក​វិញ​ ស្រវា​បាន​ផ្កា​ ២​ ទៀត ។​ ដោយ​ឧបាយ​នេះ​ឯង​ ព្រះ​ពោធិសត្វ​បាន​ផ្កា​ទាំង​កង​ ដោយ​មិន​បាច់​ចុះ​ទៅ​ក្នុង​ទឹក​ ដែល​ជា​ទី​ឋិត​នៅ​ក្នុង​អាជ្ញា​របស់​អារក្ស​ទឹក​នោះ​ឡើយ ។

គ្រា​នោះ​ អារក្ស​ទឹក​ មាន​សេចក្តី​ត្រិះ​រិះ​ថា​ អច្ឆរិយបុរស​នេះ​ មាន​បញ្ញា​ណាស់​ យើង​មិន​ធ្លាប់​ឃើញ​ទេ​ ក្នុង​ជីវិត​របស់​យើង​នេះ​ ផ្កា​ជលជាត​ទាំង​ឡាយ​ ក៏​យក​បាន​តាម​ប្រាថ្នា​ ទាំង​ដែល​មិន​ត្រូវ​ចុះ​កាន់​ស្ថាន​ដែល​ជា​កន្លែង​ឋិត​ក្នុង​អាជ្ញា​របស់​យើង​ទៀត ។​
អារក្ស​ទឹក​បាន​ផុស​ចេញ​ពី​ទឹក​ ឡើង​ទៅ​រក​ព្រះ​ពោធិសត្វ​ ហើយ​បាន​ពោល​ថា​​ “វានរិន្ទ​ ក្នុង​លោក​នេះ​ បុគ្គល​ណា​ មាន​ធម៌​ ៣​ ប្រការ​ បុគ្គល​នោះ​ រមែង​គ្រប​សង្កត់​បច្ចាមិត្ត​បាន​ អស្ចារ្យ​ណាស់​ ក្នុង​ខ្លួន​របស់​អ្នក​ គឺ​មាន​ធម៌​ទាំង​នោះ​ គ្រប់​ប្រការ​ជា​ប្រាកដ” ។​
 
កាល​ដែល​អារក្ស​ទឹក​អបអរ​សាទរ​ព្រះ​ពោធិសត្វ​ទើប​ពោល​នូវ​គាថា​នេះ​ ដោយ​សេចក្តី​ថា៖
យស្សេតេ​  ច​  តយោ​  ធម្មា​        វានរិន្ទ​  យថា​  តវ
ទក្ខិយំ​  សួរិយំ​  បញ្ញា​                ទិដ្ឋំ​  សោ​ ​ អតិវត្តតិ ។

បពិត្រ​វានរិន្ទ​ បុគ្គល​ណា​ មាន​ធម៌​ ៣​ ប្រការ​ ដូច​អ្នក​ គឺ​សេចក្តី​សង្វាត​ ១​ សេចក្តី​ក្លៀវ​ក្លា​ ១​ បញ្ញា​ ១​ បុគ្គល​នោះ​ រមែង​កន្លង​បង់​នូវ​សត្រូវ​បាន ។

បណ្តា​បទ​ទាំង​នោះ​ បទ​ថា​ ទក្ខិយំ​ បាន​ដល់​ ភាព​ជា​អ្នក​មាន​ព្យាយាម​ខ្លាំង​ក្លា ។​ បទ​នេះ​ ជា​ឈ្មោះ​នៃ​សេចក្តី​ព្យាយាម​ដ៏​ខ្ពស់​ ដែល​ប្រកប​ព្រម​ដោយ​មូល​គឺ​បញ្ញា​ កម្ចាត់​បង់​ភ័យ​គ្រប់​ប្រការ​ដែល​មក​ដល់​ខ្លួន ។
បទ​ថា​ សូរិយំ​ បាន​ដល់​ ភាព​ជា​អ្នក​ក្លា​ហាន ។​ បទ​នេះ​ ជា​ឈ្មោះ​របស់​ធម៌​ដែល​មិន​ញញើត​ខ្លាច ។
បទ​ថា​ បញ្ញា​ នេះ​ជា​ឈ្មោះ​នៃ​ការ​ដឹង​ឧបាយ​ ដែល​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ប្រាកដ​ផល ។

 
អារក្ស​ទឹក​នោះ​ អប​អរ​សាទរ​ដល់​ព្រះ​ពោធិសត្វ​ ដែល​មាន​គុណធម៌​ទាំង​ ៣​ ប្រការ​ ដោយ​គាថា​នេះ​ហើយ​ ក៏​សួរ​ព្រះ​ពោធិសត្វ :
អារក្ស​ទឹក៖​ លោក​យក​ផ្កា​ជលជាត​ទាំង​នេះ​ទៅ​ធ្វើ​អ្វី?
ព្រះ​ពោធិសត្វ៖​ ឪ​ពុក​របស់​យើង​ ប្រាថ្នា​នឹង​តាំង​យើង​ឲ្យ​ជា​អ្នក​ដឹក​នាំ​ យើង​យក​ទៅ​ព្រោះ​ហេតុ​នោះ​ឯង ។
អារក្ស​ទឹក៖​ ឧត្តមបុរស​ដូច​លោក​ មិន​គួរ​នឹង​នាំ​យក​ផ្កា​ទាំង​​នេះ​ ទៅ​ដោយ​ខ្លួន​ឯង​ទេ​ ខ្ញុំ​ជា​អ្នក​នាំ​យក​ទៅ​ឲ្យ ។

 
អារក្ស​ទឹក​បាន​ចាប់​ក្តោប​យក​ផ្កា​ ដើរ​តាម​ក្រោយ​ព្រះ​ពោធិសត្វ​ទៅ ។ គ្រា​នោះ​ បិតា​របស់​ព្រះ​ពោធិសត្វ​ បាន​មើល​ឃើញ​ពី​ចម្ងាយ​ ហើយ​គិត​ថា​ យើង​បញ្ជូន​វា​ទៅ​ ឲ្យ​វា​ទៅ​ជា​អាហារ​របស់​អារក្ស​ទឹក​ ឥឡូវ​នេះ​ វា​ត្រឡប់​ជា​ប្រើ​ឲ្យ​អារក្ស​ទឹក​កាន់​ផ្កា​ដើរ​មក​តាម​ក្រោយ​វា​ ពេល​នេះ​យើង​វិនាស​ហើយ​ យើង​សែន​ឈឺ​ចាប់​ណាស់ ។​ ពេល​នោះ​ ពានរ​ចិត្ត​ឃោរ​ឃៅ​ បាន​ស្លាប់​បាត់​បង់​ជីវិត​ ដោយ​បែក​ធ្លាយ​បេះ​ដូច​ជា​ ៧​ ចំណែក ។​ ហ្វូង​ពានរ​ បាន​ប្រជុំ​គ្នា​លើក​ព្រះ​ពោធិសត្វ​ ឲ្យ​ជា​ស្តេច​ ដឹក​នាំ​ពួក​ខ្លួន​ ក្នុង​ដែន​ដី​នៃ​ព្រៃ​ហិមពាន្ត​នោះ​ឯង ។

ប្រជុំ​ជាតក
ព្រះ​បរមសាស្តា​ កាល​ដែល​ទ្រង់​នាំ​យក​ព្រះ​ធម៌​ទេសនា​នេះ​មកហើយ​ ទ្រង់​បន្ត​អនុសន្ធិ​ប្រជុំ​ជាតក​ថា​ ពានរ​ជា​មេ​ហ្វូង​ក្នុង​កាល​នោះ​ បាន​មក​ជា​ភិក្ខុ​ទេវទត្ត​ក្នុង​កាល​នេះ​ ឯ​ចំណែក​ពានរ​ជា​កូន​ បាន​មក​ជា​ តថាគត​ ដូច្នេះ​ឯង ។


ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៣៧២២៣ ដង)
ពៀរ​វេរា​របស់​សត្វ​លោក​មិន​ដែល​សាប​សូន្យ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥១៥២៧ ដង)
រឿង​ខ្មោច​យក្ខ​និង​កូន​ក្មេង​តូច
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣០៧៦ ដង)
ទោស​បាណាតិបាត និង​ទោស​នៃ​សេចក្តី​កំណាញ់
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
បរិច្ចាគទាន ABA 000 185 807 ឬវីង 081 81 5000
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ ✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022✿  ឧបាសិកា ទេព សុគីម 2022✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022✿  ឧបាសិកា ទីម សុគន្ធ 2022✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ឧបាសិកា លាង វួច  2022✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022✿  ឧបាសិកា សុជាតា ធូ  2022✿  ឧបាសិកា ស្រី បូរ៉ាន់ 2022✿  ឧបាសិកា ស៊ីម ឃី 2022✿  ឧបាសិកា ចាប ស៊ីនហេង 2022✿  ឧបាសិកា ងួន សាន 2022✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ 2021✿  ឧបាសិកា យ៉ុង វុត្ថារី 2022✿  ឧបាសក ជឿន ហ៊ុយ 2021✿  ឧបាសក ញ៉ែម ហាន និងភរិយា យិន ដានី + ប្អូន + កូនចៅ (នៅបាត់ដំបង ) ✿  ឧបាសិកា នា អ៊ន់ និង កូនចៅ (កូនលោកយាយ ២១ ភ្នំពេញ) ✿  ឧបាសក អិុត ប្រាំង ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022✿   លោក ចាប គឹមឆេង និងភរិយា សុខ ផានី ✿   លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022✿  ឧបាសិកា ខេង ច័ន្ទលីណា 2022✿  ឧបាសិកា ជូ ឆេងហោ 2022✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿