ថ្ងៃ ពុធ ទី ២១ ខែ មេសា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១១១,៤៤៧
Today
ថ្ងៃម្សិលមិញ ១៤៥,៨៧៧
ខែនេះ ៤,៨១៥,៥៧៩
សរុប ១៨៨,៦៥១,៧៩៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៧៤១៧ ដង)

រឿង​ព្រាន​សន្ទូច



ស្តាប់សំឡេង
 
រឿង​ព្រាន​សន្ទូច
( ចាក ធ. ខុ. )
( មិន​ល្អ​ដោយ​ឈ្មោះ​ទេ លុះ​តែ​ត្រាស់​ដឹង​ធម៌​ទើប​ល្អ )

 
សេចក្តី​ដំណាល​ថា ក្នុង​ក្រុង​សាវត្ថី មាន​ព្រាន​សន្ទូច​ម្នាក់​ឈ្មោះ​អ​រិយៈ ។ ថ្ងៃមួយ​ព្រាន​នោះ​យក​សន្ទូច​ទៅ​ស្ទូច​ត្រី ក៏​បាន​ជួប​ព្រះ​សាស្តា មាន​ភិក្ខុ​សង្ឃ​ចោម​រោម​ជា​បរិវារ​​-- ត្រាច់​បិណ្ឌ​បាត្រ​នា​ស្រុក​ខាង​ជើង​ក្រុង​សាវត្ថី ហើយ​​ដាក់​ដង​សន្ទូច​ឈរ​ទ្រឹង​ក្នុង​ទី​នោះ ។ ព្រះ​សា​ស្តា​ស្តេច​ប្រ​ថាប់​ក្បែរ​ព្រាន​នោះ​ ត្រាស់​សួរ​ព្រះ​ថេរៈទាំងឡាយ​ មាន​ព្រះ​សារី​បុត្រ​ជាដើម​ថា​ អ្នក​ឈ្មោះ​អ្វី​ ? ព្រះ​ថេរៈ​ក៏​ក្រាប​ទូល​ព្រះ​នាម​រៀង​ៗ​ខ្លួន ថា​ខ្ញុំ​ម្ចាស់​ឈ្មោះ​ សារី​បុត្រ ខ្ញុំ​ម្ចាស់​ឈ្មោះ​មោគ្គល្លាន​ ។ ព្រាន​សន្ទូច​គិត​ថា ព្រះ​សាស្តា​សួរ​ឈ្មោះ​សា​វៈ​ទាំង​ឡាយ​ហើយ​នឹង​សួរ​ឈ្មោះ​អញ​ទៀត​មិន​ខាន ។

ព្រះ​សាស្តា​ដឹង​ចិត្ត​ព្រាន​ហើយ​ក៏​សួរ​ថា នែ​ឧបាសក​ឯង​ឈ្មោះ​អ្វី ? បពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន ខ្ញុំ​ឈ្មោះ​អរិយៈ ។ លំដាប់​នោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ម្នាលឧបាសក​ ជន​ដែល​សម្លាប់​សត្វ​ទាំងឡាយ មិន​ឈ្មោះ​ថា​អរិយៈ​ទេ ឯ​ព្រះអរិយៈ​ទាំង​ឡាយ​ លោក​មិន​ដែល​បៀត​បៀន​សត្វ​ឡើយ ទើប​ត្រាស់​សំ​ដែង​គា​ថា ៖

នតេន អរិយោ ហោតិ យេន បាណានិ ហីសតិ 
អហីសា សព្វ​បាណានំ អរិយោតិ បវុច្ចតិ

អ្នក​បៀត​បៀន​ពួក​សត្វ​ដោយ​ហេតុ​ណា​ មិន​ឈ្មោះ​ថា​ អរិយៈ​ ដោយ​ហេតុ​នោះ​ បណ្ឌិត​ហៅ​អរិយៈ​ដោយ​ចំ​ពោះ​បុគ្គល​ដែល​អត់​បៀត​បៀន​សត្វ ។ ចប់​ធម៌​ទេសនា​ហើយ ព្រាន​សន្ទូច​ ក៏​បាន​សម្រេច​ធម៌​ជាន់​ខ្ពស់​ឈ្មោះ​សោត ក្នុង​ពេល​នោះ ។

( ព្រះ​មហា​ សំ សុខ និស្សិត​សាលា​បាលី​ជាន់​ខ្ពស់ ) អត្តបទ​នេះ​វាយ​បញ្ចូល​ដោយ​កញ្ញា ហេង សំ​ដាណែត​ ។ អត្តបទនេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅ ប្រ​ជុំ​និទាន​ជាតក ។

ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១២៦០៥ ដង)
ពោធិសត្វ​ឲ្យ​ទាន​ប្រាថ្នា​ពោធិញ្ញាណ ប្លែក​ជាង​សាមញ្ញជន
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕