ថ្ងៃ សុក្រ ទី ១០ ខែ កក្តដា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ទីតាំងៈ វត្តព្រះគន្ធកុដិ បាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤,៩៦៣
Today
ថ្ងៃម្សិលមិញ ៦៨,៨១៥
ខែនេះ ៦២៣,១៥៩
សរុប ១៣៨,៨៧៤,៦៣៥
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១០៣៤៥ ដង)

ការ​ងារ​មាន​តម្លៃ​ចំពោះ​មនុស្ស​នៅ​ត្រង់​ណា​?



 
ទ្រព្យ​សម្បត្តិ​ជា​លទ្ធ​ផល​របស់​ការ​ងារ​ក៏​ពិត​មែន​ហើយ​ ប៉ុន្តែ​ទ្រព្យ​សម្បត្តិ​មិន​មែន​អាច​ជួយ​ឲ្យ​មនុស្ស​អស់​ការ​សៅ​ហ្មង​បាន​ឡើយ​ បើ​បាត់​បង់​ស្មា​រតី​ បុរស​ស្រី្ត​នឹង​ដល់​នូវ​សេច​ក្តី​សៅ​ហ្មង​ដោយសារ​ទ្រ​ព្យ​សម្ប​ត្តិ​នោះ​ឯង​ សូម​មនុស្ស​ទាំង​អស់គ្រប់​​គ្នា​ កុំ​ធ្វើ​ការ​ងារ​ ដើម្បី​ទ្រព្យ​សម្ប​ត្តិ​តែ​ម្យ៉ាង​ឲ្យសោះ​ តែ​ត្រូវ​ធ្វើ​ការ​ងារ​ដើម្បី​រំដោះ​ខ្លួន​ឯង​ឲ្យ​រួ​ច​អំពី​ការ​សៅ​ហ្មង​ ប្រៀប​បី​ដូច​ពពួក​ប្រេត​ដែល​សុំ​ឲ្យ​ញាតិ​ធ្វើ​បុណ្យ​ឧ​ទ្ទិស​ឲ្យ​ ដើម្បី​ខ្លួន​បាន​រួច​អំពី​ទី​ដ៏​ថោក​ទាប​ដូច្នោះ​​ឯង​ នេះ​ជា​តម្លៃ​នៃ​ការ​ងារ​ ដែល​មាន​សម្រាប់​មនុស្ស​គ្រប់​គ្នា​ យើង​អាច​ធ្វើបុណ្យ​ឧ​ទ្ទិស​ឲ្យ​ដល់​ប្រេត​ជា​ញាតិ​ សុំ​ឲ្យ​ពួក​ប្រេត​ជា​ញាតិ​ រួ​ច​ចាក​អំពី​ឋាន​ដែល​បាន​ទៅ​កើត​ជា​ប្រេត​នោះ​ ប៉ុន្តែ​សូម​មនុស្ស​លោក​កុំ​ភ្លេច​ធ្វើបុណ្យ​ឧ​ទ្ទិស​ឲ្យ​ខ្លួន​ឯង​ ដើម្បី​ខ្លួន​ឯង​បាន​រួ​ចអំពី​មនុស្ស​ប្រេត​ក្នុង​ជាតិ​នេះ​ផង​ ។​

អ្នក​ដទៃ​ធ្វើ​ល្អ​មក​លើ​យើង​ គឺ​វា​ល្អ​ពិត​ហើយ​ ប៉ុន្តែ​មិន​មែន​ជា​អំពើ​ល្អ​របស់​យើង​ឡើ​យ​ មនុស្ស​មិន​មាន​នូវ​អំពើ​ល្អ​ខ្លួន​ឯង​ មិន​អាច​ជួយ​ខ្លួនឯង​បាន​ទេ​ ទាំង​អ្នក​ដទៃ​ក៏​មិន​អាច​ជួយ​បាន​ដែរ​ ។​ គុណ​តម្លៃនៃ​ការ​ងារ​មនុស្ស​គ្រប់​គ្នា​ត្រូវ​សិក្សា​ស្វែង​យល់​ឲ្យ​បាន​ប្រា​កដ​ច្បាស់​ បើ​ពុំ​ដូច្នោះ​ទេ​ ប្រាកដ​ជា​យល់​ថា​ការ​ងារ​បម្រើ​តណ្ហា​ ជា​ការ​ងារ​មាន​តម្លៃ​ទៅ​វិញ​ ។​

ដើម្បី​ឲ្យ​បាន​ត្រាស់​ដឹង​ជា​ព្រះ​សម្មា​សម្ពុទ្ធ​ ព្រះ​បរម​ពោ​ធិសត្វ​បាន​ធ្វើ​ការ​ងារ​ច្រើន​ណាស់​ ទាំង​ឋិត​នៅ​ក្នុង​ពេល​វេលា​ដ៏​យូរ​អង្វែង​ក្រៃ​លែង​ គ្រប់​ការ​អស្ចា​រ្យ​នៃ​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ គឺ​ជា​លទ្ធ​ផល​នៃ​ការ​ងារ​ដែល​ព្រះ​អង្គ​បាន​ធ្វើ​ កាល​ដែល​ព្រះ​អង្គ​នៅ​ជា​ព្រះ​ពោ​ធិ​សត្វ​នៅ​ឡើយ​ ។​ ក្នុង​ពេល​នោះ​ យើង​មិន​អាច​ធ្វើ​ជា​ព្រះ​ពុទ្ធ​បាន​ទៅ​បាន​ទេ​ ប៉ុន្តែ​យើង​អាច​ធ្វើ​នូវ​ការ​ងារ​​ ដែល​ការ​ងារ​នោះ​អាច​ជួយ​ឲ្យ​យើង​បាន​ដល់​នូវ​ឋានៈ​ ដែល​យើង​ត្រូវ​ការ​ ។​

នៅ​ក្នុង​លោក​នេះ​ មិន​មាន​អ្វី​ដែល​យើង​បាន​មក​ដោយ​ឯង​ៗ​ ដែល​មិន​មាន​ជា​លទ្ធ​ផល​នៃ​ការ​ងារ​របស់​ខ្លួន​ឯង​នោះ​ទេ​ គ្រាន់​តែ​ថា​ ការ​ងារ​នោះ​ មាន​ការ​ងារ​ខ្លះ​យើង​បាន​ធ្វើ​ហើយ​ក្នុង​ជាតិ​នេះ​ និង​មាន​ការ​ងារ​ខ្លះ​ទៀត​ យើង​បាន​ធ្វើ​អំពី​ជាតិ​មុន​មក​ ការ​យល់​ដឹង​អំពី​លទ្ធ​ផល​នៃ​ការ​ងារ​យ៉ាង​នេះ​ រមែង​កាត់​បន្ថយ​នូវ​តណ្ហា​ ដែល​តែ​ង​ប្រាថ្នា​ក្នុង​វត្ថុ​ទាំង​ពួង​ មិនមាន​ទី​បំផុត​នោះ​ ឲ្យ​ថយ​កម្លាំង​ ហើយ​ញ៉ាំង​សេចក្តី​សន្តោស​ឲ្យ​ចម្រើន​ ព្រោះ​ហេតុ​តែ​ការ​បាន​យល់​ដឹង​នោះ​ឯង​ ។​

មនុស្ស​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការងារ​

ដកស្រង់​ចេញ​ពី​សៀវ​ភៅ​ " មនុស្ស​ជា​មួយ​នឹង​ការ​ងារ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ​ ប៊ុត-សាវង្ស​


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៧២៤៥ ដង)
ជីវិត​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២០១៦៥ ដង)
កុំ​បង្រៀន​កូន​ឲ្យ​ខ្ជិល​និង​ខូច
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣០៣០៥ ដង)
ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ ប្រការ​ គួរ​ដល់​ទក្ខិណាទាន
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២០ (អាន: ៣៤២១០ ដង)
អត់ធន់បាន គ្រប់យ៉ាងនឹងបានល្អឡើង
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៩៩២ ដង)
ព្រះនិព្វាន​ជា​ធម៌​ដ៏ឧត្ដម
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕