ថ្ងៃ ច័ន្ទ ទី ០៤ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៦,២៦៧
Today
ថ្ងៃម្សិលមិញ ១៧០,៨០៥
ខែនេះ ៧៩៦,៧៨២
សរុប ៣៥៧,៦៤០,៧៥៦
Flag Counter
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៧៦០ ដង)

មនុស្ស​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការងារ​



 
មនុស្ស​អត់​ការ​ងារ​ជា​មនុ​ស្ស​អន់​ ជា​មនុស្ស​ទ្រ​មក់​ ប៉ុន្តែ​បើ​មាន​ការ​ងារ​អាក្រក់​​ ទុច្ច​រិត​ទៅ​វិញ​នោះ​ ជា​មនុស្ស​គម្រក់​តែ​ម្តង​ ដេក​លក់​វិញ​ប្រ​សើរ​ជាង​ ។​

ការ​ងារ​បែង​ចែក​មនុស្ស​លោក​ឲ្យ​ខ្ពង់​ខ្ពស់​ ឬ​ថោក​ទាប​ ដូច្នេះ​សូម​មនុស្ស​លោក​ទាំង​ឡាយ​ ខំ​ប្រឹង​ប្រែង​លះ​បង់​នូវ​ការ​ងារ​ណា​ដែល​សៅ​ហ្មង​ ដើម្បី​ឲ្យ​ខ្លួន​ឯង​បាន​សណ្ត​ក​របូត​រួច​ផុត​អំពី​ភាព​នៃ​បុគ្គល​ថោក​ទាប​ ហើយ​ខំ​ប្រឹង​ប្រែង​ព្យា​យាម​ក្នុង​ការ​ងារ​ណា​ដែល​បរិសុទ្ធ​ ប្រាសចាក​ទោស​ ឲ្យ​បាន​ទៅ​ជា​មនុស្ស​ឧត្តុង្គ​ឧ​ត្តម​ខ្ពង់​ខ្ពស់​ រស់​នៅ​ដោយ​ក្តី​ស្ងប់​ រីក​រាយ​ជា​និច្ច​ ដោយ​មក​អំពី​បាន​ពិ​ចារណា​ឃើញ​អំពើ​ដ៏​បរិសុទ្ធ​របស់​ខ្លួន​ឯង​ ។​

មនុស្ស​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការងារ​​ ជា​ពិសេស​ គឺ​ការងា​រ​ដែល​ខ្លួន​ឯង​កំពុង​ធ្វើ​ បើ​ការ​ងារ​នោះ​ប្រាស​ចាក​នូវ​ទោស​ហើយ​ ទោះ​ជា​ការ​ងារ​អ្វី​ក៏​ដោយ​ កុំ​ឲ្យ​មើល​ងាយ​ថា​ អន់​ឬ​ថោក​ទាប​ឲ្យ​សោះ​ ត្រូវ​ចេះ​ស្រឡាញ់​ការងារ​នោះ​ ព្រោះ​មិន​មាន​អ្នក​ណា​ម្នាក់​គាំ​ទ្រ​យើ​ង​ឲ្យ​ខ្ពង់​ខ្ពស់​ ក្រៅ​អំពី​ខ្លួន​ឯង​ដែល​គោ​រព​ស្រឡាញ់​នូវ​ការ​ងារ​របស់​ខ្លួន​ឡើយ​ ។​

ការ​ងារ​អ្វី​ក៏​ដោយ​ ក៏​ត្រូវ​ចាប់​ផ្តើម​ពី​ដំបូង​ទៅ​ដែរ​ ហើយ​រាល់​ការ​ងារ​ទាំង​អស់​ វា​តែង​តែ​មាន​នូវ​ឧ​បសគ្គ​មក​រារាំងជា​ធម្មតា​ ប៉ុន្តែ​ថា​ បើ​មាន​ការ​ព្យា​យាម​ និង​សេចក្តី​អត់​ធន់​ហើយ​ ការ​ងារ​នោះ​រមែង​បា​ន​សម្រេច​ មាន​លទ្ធ​ផល​ល្អ​គួរ​ជា​ទី​គាប់​ចិត្ត​ ផ្ទុយ​ទៅ​វិញ​ មនុស្ស​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ងារ​របស់​ខ្លួន​ មិន​ខុស​អំពី​មនុស្ស​ដែល​អត់​ការ​ងារ​ឡើយ​ ហើយ​មិន​យូរ​ប៉ុន្មាន​ អ្នក​នោះ​នឹង​ទៅ​ជា​មនុស្ស​បាត់​បង់​នូវ​ការ​ងារ​ ក្លាយ​ទៅ​ជា​មនុស្ស​ពិការ​ទាំង​ដែល​នៅ​មាន​អវយវៈ​គ្រប់​គ្រាន់​ ខ្លាច​លំបាក​ហើយ​ខ្ជិល​មិន​ព្យា​យាម​ មិន​រួច​អំពី​សេច​ក្តី​លំ​បាក​ឡើយ​ ខ្វះ​ខន្តី​សេច​ក្តី​អត់​ធន់​ ការ​ងារ​មិន​បាន​ល្អ​ ខ្វះ​ការ​តស៊ូ​ការ​ងារ​មិន​សម្រេច​ រវល់តែ​រឿង​ស្នេហា​ កាន់​ការងា​រ​ធំ​មិន​បាន​ ព្រោះ​សេច​ក្តី​ប្រហែស​ធ្វេស​ ការ​ងារ​ដែល​ចេះ​ស្ទាត់​ហើយ​នោះ​ត្រ​ឡប់​ទៅ​ជា​បរា​ជ័យ​ដូច​បុគ្គ​ល​ល្ងង់​ខ្លៅ​ ។​

ការ​ងារ​មាន​តម្លៃ​ចំពោះ​មនុស្ស​នៅ​ត្រង់​ណា​?

ដកស្រង់​ចេញ​ពី​សៀវ​ភៅ​ " មនុស្ស​ជា​មួយ​នឹង​ការ​ងារ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ​ ប៊ុត-សាវង្ស​


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កញ្ញា ឆ្នាំ២០២៣ (អាន: ៥,៦៣១ ដង)
ខន្តីជាធម៌ដ៏ឧត្តមក្នុងលេាក
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៧,៥៩៦ ដង)
ការសម្តែងព្រះធម៌ និង​ការ​ស្តាប់​ព្រះធម៌
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ២២,២៦៤ ដង)
អធិប្បាយអានិសង្សមេត្តា១១យ៉ាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕