35
ថ្ងៃ អង្គារ ទី ១៦ ខែ កក្តដា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៦៩
Today
ថ្ងៃម្សិលមិញ ៤៣,៩៨៥
ខែនេះ ២,៦៩៧,៦៩៤
សរុប ៤០៩,២០៣,០០៩
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/3346/Un_____________________________________________titled-1.jpg
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៤ (អាន: ៧២ ដង)
សម្តេច ព្រះឧត្តមមុនី ហេង លាងហោ អគ្គាធិការនៃពុទ្ធិកសិក្សាជាតិ នៃព្រះរាជាណាចក្រកម្ពុជាជីវប្រវត្តិសង្ខេប សម្តេច ព្រះឧត្តមមុនី ហេង លាងហោ អគ្គាធិការនៃពុទ្ធិកសិក្សាជាតិ សម្តេច ព្រះឧត្តមមុនី ហេង លាងហោ ប្រសូត្រនៅថ្ងៃច័ន្ទ ‌‌១៣កើត ខែផល្គុណ ឆ្នាំកុរ ព.ស. ២៤៦៦ គ.ស. ១៩២២ ក្នុងភូមិតាណាល ឃុំក្តឿងរាយស្រុកកញ្ជៀច ខេត្តព្រៃវែង ក្នុងត្រកូលកសិករ ។ បិតានាម ហេង គឹម និងមាតានាម ងួន ស៊ាង ជាកសិក ។ សម្តេចមានបងប្អូនពីរនាក់គឺៈ ទី១- សម្តេចផ្ទាល់នាម ហេង លាងហោ (សុគត) ទី២- ប្អូនស្រីនាម ហេង យ៉េន (ស្លាប់) អំពីកុមារភាពៈ កាលពីនៅកុមារភាព, កុមារ ហេង លាងហោ ជាក្មេងកំព្រាបិតា តាំងពីអាយុបាន ២ ឆ្នាំ ។ លុះអាយុបាន ១៤ ឆ្នាំ ត្រូវបានជីដូនជីតា និងមាតាបង្កើត ជូនទៅឧបាសិកានាម រស់ ត្រូវជាជីដូនមីង ឱ្យនាំយកទៅនៅវត្តក្តឿងរាយ ឃុំស្រុកខេត្តជាមួយគ្នា ក្នុងសំណាក់ព្រះតេជគុណចៅអធិការ ព្រះនាម ពេជ្រ សុខ ដើម្បីសិក្សាអក្សរសាស្ត្រ តាមសម័យនិយម មានរៀនសរសេរលើក្តារគ មើលសាស្ត្រស្លឹករឹតជាដើម ។ អំពីផ្នួសនិងការសិក្សាៈ អាយុ ១៥ ឆ្នាំ បានបួសជាសាមណេរ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ព្រះនាម ឡុក ក្នុងវត្តក្តឿងរាយ បានមួយវស្សា ។ អាយុ ១៦ ឆ្នាំ បានសុំលាលោកគ្រូដើមមកគង់នៅវត្តកែវព្រះភ្លើង សង្កាត់លេខ៦ ក្រុងភ្នំពេញ ដើម្បីរៀនព្រះបរិយត្តិធម៌ (ភាសាបាលី) ក្នុងសំណាក់ ឧទ្ទេសាចារ្យ៤អង្គគឺៈ ឧទ្ទេសាចារ្យ ទូច ឡេង, ឧទ្ទេសាចារ្យ គូ គិត, ឧទ្ទេសាចារ្យ រស់ កោ និង ឧទ្ទេសាចារ្យ កែវ ឈួន ។ ឆ្នាំ១៩៤៦ ប្រឡងចូលរៀនសាលាបាលីជាន់ខ្ពស់ ឆ្នាំ១៩៥០ ប្រឡងជាប់សញ្ញាបត្រ័សាលាបាលីជាន់ខ្ពស់ (ឌីប្លូម) ឆ្នាំ១៩៧៥ ប៉នប្រលយ័ពូជសាសន៍ ប៉ុល ពត បង្ខំឱ្យលាចាកសិក្ខាបទ និងបង្ខំឱ្យធ្វើការងារគ្មានពេលសម្រាក ។ ឆ្នាំ១៩៨៩ បានបួសជាភិក្ខុភាវៈ សាជាថ្មីឡើងវិញ ក្នុងពទ្ធសីមាវត្តលង្កា ជាមួយព្រះឧបជ្ឈាយ៍ សម្តេចព្រះមង្គលទេព្វាចារ្យ អ៊ុម ស៊ុម ដោយមានព្រះអង្គ ប្រាក់ ឌិត និង ព្រះវនរ័ត ស មៀង ជាឧបសម្បទាចារ្យ ។ អំពីចំណេះដឹងទូទៅៈ – ជាប់សញ្ញាបត្រឌីប្លូមសាលាបាលីជាន់ខ្ពស់ – ចេះភាសាបារាំងអាចសរសេរនិងអានបាន – មានឯកទ្ទេសគរុកោសល្យលើការគ្រប់គ្រង – ចេះចាំបាតិមោក្ខយ៉ាងស្ទាត់ជំនាញ – ទទួលបានសញ្ញាបត្រធម្មវិន័យថ្នាក់ត្រី-ទោ-ឯក អំពីការងារនិងឋានន្តរស័ក្តិៈ ឆ្នាំ១៩៤៣ ធ្វើជាអាចារ្យបង្រៀនព្រះបរិយត្តិធម៌ (បាលី) នៅសាលាពុទ្ធិកបឋមសិក្សាវត្តបឹងគ្រុំ ហៅវត្តជ្រៃ ស្រុកល្វាឯម ខេត្តកណ្តាល។ ឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៨ ធ្វើជាអាចារ្យបង្រៀននៅពុទ្ធិកបឋមសិក្សាវត្តកែវព្រះភ្លើង។ ឆ្នាំ១៩៥៨ ដល់ឆ្នាំ១៩៧៥ ធ្វើជាចៅអធិការវត្តកែវព្រះភ្លើង។ ឆ្នាំ១៩៦៤ ទទួលងារ ជារាជាគណៈថ្នាក់ចត្វា ឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៥ ធ្វើជាសមាជិកថេរសភា ។ ឆ្នាំ១៩៦៦ ដល់ឆ្នាំ១៩៧៥ ធ្វើជាក្រុមជំនុំព្រះត្រៃបិដក ។ ឆ្នាំ១៩៧២ សម្តេចព្រះពោធិវ័ង្ស ហួត តាត ជាអគ្គាធិការសាលាបាលីជាន់ខ្ពស់ និងជាអធិបតីក្រុមជំនុំព្រះត្រៃបិដក បានតាំងជាសមាជិកក្រុមជំនុំព្រះត្រៃបិដក និង សុំឱ្យឡើងឋានៈជា ព្រះឧបាលិវង្ស រាជាគណៈថ្នាក់ត្រី ។ ឆ្នាំ១៩៥៨ ដល់១៩៧៥ ធ្វើជាចៅអធិការវត្តកែវព្រះភ្លើង ឆ្នាំ១៩៨០ ធ្វើការក្នុងមន្ទីរ រណៈសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ក្រោមអធិបតីភាពសម្តេចអគ្គធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ឆ្នាំ១៩៩០ ធ្វើជាចៅអធិការវត្តព្រះពុទ្ធមានបុណ្យ ឆ្នាំ១៩៩១ ធ្វើជាព្រះគ្រូអនុគណខណ្ឌ័ ៧ មករា ឆ្នាំ១៩៩៣ ធ្វើជាសាស្រ្តាចារ្យ នៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត វត្តលង្កា ក្រោយមកក៏ផ្លាស់ទីកន្លែងនោះ មកនៅក្នុងពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជវិញ ។ ឆ្នាំ១៩៩៤ ធ្វើជានាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ក្រុងភ្នំពេញ ឆ្នាំ១៩៩៥ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ទ្រង់បានឡាយព្រះហស្ថលេខា តែងតាំងជា ព្រះពុទ្ធឃោសាចារ្យ ព្រះរាជា- គណៈ ថ្នាក់ទោ ។ ឆ្នាំ២០០៣ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ទ្រង់បានឡាយព្រះហស្ថលេខា តែងតាំងជាសម្តេច ព្រះឧត្តមមុនី ។ ឆ្នាំ២០០៣ បានទទួលមេដាយការងារមុនីសារភ័ណ្ឌ និងទទួលបានមេដាយ ព្រះរាជាចក្រកម្ពុជា ថ្នាក់មហាសិរីវឌ្ឈន៍ ។ ឆ្នាំ២០០៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចុះហត្ថលេខា តែងតាំងសម្តេចព្រះឧត្តមមុនី ហេង លាងហោ ជាអធិការរងនៃពុទ្ធិកសិក្សាជាតិ ។ ឆ្នាំ២០០៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចុះហត្ថលេខា តែងតាំងសម្តេចព្រះឧត្តមមុនី ហេង លាងហោ ជាអនុប្រធានទី១ នៃថេរសភា ។ អំពីស្នាព្រះហស្តៈ ចាប់តាំងពីពេលសម្តេចបានទ្រង់ព្រះផ្នួសរហូតមក សម្តេចតែងតែយកព្រះទ័យទុកដាក់ ក្នុងការកសាងគុណប្រយោជន៍ផ្សេងៗ ចំពោះ ព្រះពុទ្ធសាសនា និង សង្គមជាតិ ដូចខាងក្រោមៈ ១- វត្តកែវព្រះភ្លើង (១៩៥៨-១៩៧៥) – ជួសជុលដំបូលព្រះវិហារដែលលិចទឹក – កសាងរបងវត្តព័ទ្ធជុំវិញវត្ត – កសាងដំបូលសាលាបាលីរង ១ ខ្នង – កសាងកុដិថ្មី ១ ខ្នង – រៀបចំបរិស្ថានក្នុងវត្តឱ្យបានសមរម្យ – កសាងសាលារៀន ២ ខ្នង ជូនក្រសួងអប់រំជាតិ ២- វត្តព្រះពុទ្ធមានបុណ្យ (១៩៩០-២០០៨) – កសាងព្រះវិហារ ១ ដែលមានកំពស់ពីរជាន់ – កសាងឧបដ្ឋានសាលា និងសាលាពុទ្ធិកបឋមសិក្សា ១ ខ្នង – កសាងដំបូលកុដិ ១ ខ្នង – កសាងដំបូលឈាបនដ្ឋាន – កសាងរោងភ្លើងសម្រាប់ព្រះសង្ឃ ១ – កសាងកុដិ ១ ខ្នង ដែលមានកំពស់ ២ ជាន់ – កសាងខ្លោងទា្វរ ៣ – កសាងដងទង់ ១ គូ – កសាងរបងវត្ត ១ ជុំ ៣- វត្តពោពិព្រឹក្ស ហៅ វត្តតាណាល (វត្តកំណើត) (១៩៩០-២០០៨) – កសាងព្រះវិហារ ១ – កសាងឧបដ្ឋានសាលា ១ – កសាងរបងវត្ត ១ ជុំ – កសាងខ្លោងទា្វរ ៤ – កសាងកុដិ ១ ខ្នង ដែលមានកំពស់ ២ ជាន់ – កសាងបន្ទប់ទឹក អំពីទស្សនៈកិច្ច និង កិច្ចការក្រៅប្រទេសៈ ធ្លាប់និមន្តទៅទស្សនកិច្ច និង និមន្តចូលរួមប្រជុំកិច្ចការសាសនា នៅក្រៅប្រទេសមានដូចជាៈ – ប្រទេស មង្គោលី – ប្រទេស រុស្សី – ប្រទេស ជប៉ុន – ប្រទេស ថៃឡង់ សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះមហា ភេ សាវន ព្រឹទ្ធបុរសរង​មហា​វិទ្យា​ល័យ ភាសាបាលី និងសំស្ក្រឹត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ, ដែលបានជួយស្វែងរក និងស្កែនជីវប្រវត្តិ របស់សម្តេច ព្រះឧត្តមមុនី ហេង លាងហោ ផ្ញើមកឱ្យយើងខ្ញុំព្រះករុណា មានលទ្ធភាពបង្កើតទំព័រជីវប្រវត្តិនេះឡើងវត្តខេមររតនារាម, ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១០ ។ ប្រភពhttps://watkhmers.org/ ដោយ​៥០០០​ឆ្នាំ​
images/articles/3341/2024-04-01_14_26_06-Window.jpg
ផ្សាយ : ០៩ កក្តដា ឆ្នាំ២០២៤ (អាន: ១,២៥៣ ដង)
ឧបោសថកម្មរបស់ឧបាសកឧបាសិកា បើពោលដោយកាលដែលជាទី រក្សានូវឧបោសថសីល នោះមាន ពីរប្រការគឺ បកតិឧបោសថ១ បដិជាគរឧបោសថ១ ឧបោសថកម្ម ដែលប្រព្រឹត្តទៅ ដោយ ប្រក្រតី គឺឧបោសថកម្មដែលអ្នកប្រាជ្ញទាំងឡាយលោកធ្វើមកហើយអំពីដើមឈ្មោះថា បកតិឧបោសថ។ឧបោសថកម្មនៃបុគ្គលភ្ញាក់រលឹករឿយៗ គឺរលឹកដល់ឧបោសថសីល ដែលជា កុសលគឺខ្លួនត្រូវសន្សំ ឈ្មោះថា បដិជាគរឧបោសថ។ ឯកាលនៃបកតិឧបោសថនោះ ក្នុង១ខែមាន៨ថៃ្ង គឺថៃ្ងចំណែកខាងសុក្កបក្ខខ្នើត ៤ ថៃ្ង និង កាឡបក្ខរនោច ៤ថៃ្ង គឺត្រង់ថ្ងៃ ៥ កើត ៨កើត ១៤កើត ១៥កើត ៥ រោច ៨រោច ១៤រោច ១៥រោច បើខែដាច់ខ្លះត្រូវត្រង់១៤រោច ឧបោសថថៃ្ង១៤រោច ថយមក១៣រោជវិញ ត្រង់ថ្ងៃ ១៥ រោចថយ មក ១៤ រោចវិញ ក្នុង ១ខែ មានកាលនៃបកតិឧបោសថ ៨ថ្ងៃដូច្នេះ។ កាលនៃបដិជាគរឧបោសថក្នុង១ខែមាន១១ថៃ្ង គឺត្រូវត្រង់ ៤កើត ៦កើត ៧កើត ៩កើត ១៣កើត ១រោច ៤រោច ៦រោច ៧រោច ៩រោច ១៣រោច បើខែខ្លះត្រង់ថ្ងៃ ១៣រោច ថយមក១២ រោចវិញ ថ្ងៃ ទាំង ១១ ក្នុងខែមួយៗនេះ ជាថ្ងៃខាងដើម និង ខាងចុងនៃ បកតិឧបោសថ ឬថា ជាថ្ងៃអមនៃ បកតិឧបោសថ គឺជាកាលនៃបដិជាគរឧបោសថ។ ថៃ្ងឯទៀតក្រៅអំពីបកតិឧបោសថ និងបដិជាគរឧបោសថនោះ មាន១១ថៃ្ង គឺត្រង់ថ្ងៃ ១(១), ២, ៣,១០, ១១, ១២ កើត ១, ២, ៣, ១០, ១១, ១២ រោច បើខែខ្លះ មានតែ ១០ថ្ងៃ ព្រោះត្រង់ថ្ងៃ ១២រោច ទុកជាថ្ងៃបដិជាគរឧបោសថ ថ្ងៃទាំង ១១ ឬ ១០នេះ មិនមែនជាកាលនៃឧបោសថណាមួយឡើយ គ្រប់ៗខែទាំងអស់។ នឹងអធិប្បាយពីកិច្ចដែល នឹងធ្វើនូវឧបោសថកម្ម គឺបកតិឧបោសថ និងបដិជាគរឧបោសថ ជាសេចក្តីខ្លីៗបន្តិច គ្រាន់ជាទីចំណាំសំគាល់ របស់ឧបាសកឧបាសិកា ទាំងឡាយក្នុងព្រះពុទ្ធសា សនា ឯបកតិឧបោសថកម្មនោះ គឺឧបោសថសីលដែលឧបាសកឧបាសិកាត្រូវទទួលសមាទាន កាន់រក្សានូវសិក្ខាបទទាំង៨ ក្នុងថៃ្ងបកតិឧបោសថកាល កំណត់ត្រឹមតែ១ថៃ្ង១យប់ តាមលំដាប់ កាលនៃបកតិឧបោសថនោះឯបដិជាគរ ឧបោសថនោះ គឺឧបោសថសីល ដែលឧបាសក ឧបាសិកា ត្រូវដុសខាត់សំអាតចិត្តនឹករលឹកដល់សិក្ខាបទទាំង៨ ដែលជាអង្គនៃឧបោសថសីល តែឧបាសកឧបាសិកាមិនត្រូវសមាទានឡើយ គ្រាន់តែបណ្តោះចិត្តអោយ ឃ្លាតឆ្ងាយអំពី កាម គុណ ៥ ហើយបំរុងចាំដំណើរ នៃបកតិឧបោសថ សីល គឺគ្រាន់តែតាំងចិត្តវៀរគ្រប់សិក្ខាបទទាំង៨ មានបាណាតិបាតាជាដើម ដូចជារក្សានូវឧបោសថសីល ក្នុងថៃ្ងបកតិឧបោសថនោះដែរ បែ្លក គ្នាគ្រាន់តែមិនសមាទាន និងសមាទានប៉ុណ្ណោះ គឺថាបដិជាគរឧបោសថនោះមិន មាន សមាទាន ទេ គ្រាន់តែតាំងចិត្តវៀរគ្រប់សិក្ខាបទដែល ត្រូវវៀរអស់ថៃ្ង១ យប់១ជាកំណត់ ឯបកតិឧបោស ថសីលនោះ ត្រូវសមាទានទទួលកាន់យកនូវសិក្ខាបទទាំង ៨ រក្សាអស់ថៃ្ង១ និងយប់១ដែរ វេលា ដល់គ្រប់កំណត់កាល បកតិឧបោសថសីល ថយទៅហើយ ត្រូវតាំងចិត្តទៅជូន ដំណើរនៃ ឧបោ សថ សីលនោះអស់ថៃ្ង១ យប់១ ទៀត គឺតាំងចិត្តវៀរគ្រប់សិក្ខាបទទាំង៨ តែមិនបាច់ទទួល សមា ទានទេ គឺគ្រាន់តែ ញ៉ាំងចិត្តអោយប្រព្រឹត្តទៅតាមបកតិឧបោសថសីល ដែលខ្លួនទទួលសមាទាន អំពីថៃ្ងម្សិលប៉ុណ្ណោះឯង។ ឯបកតិឧបោសថកាលនោះកាលព្រះសម្មាសម្ពុទ្ធគង់ព្រះធរមាននៅឡើយ ព្រះអង្គសំដែង ទុកថាក្នុង១ខែមាន៦ថៃ្ងខាងខ្នើត៣ថៃ្ង ខាងរនោច៣ថៃ្ង គឺថៃ្ង៨កើត ៨រោច ហៅថាអដ្ឋមីឧបោសថ ថៃ្ង១៤កើត ១៤រោច ហៅថាចាតុទ្ធសីលឧបោសថ ថៃ្ង១៥កើត ១៥រោច ហៅថាបណ្ណរសីឧបោ សថ បើខែខ្លះត្រង់ថៃ្ង១៥រោចត្រូវថយចុះមកថៃ្ង១៤រោចវិញ លុះដល់ព្រះអង្គចូលបរិនិពា្វនទៅបាន ៣ខែ ព្រះអរហន្តទាំងឡាយ ៥០០ ព្រះអង្គ មានព្រះមហាកស្សបត្ថេរជាដើម លោកប្រជុំគ្នាធ្វើ បថម សង្គាយនាផ្ទៀងផ្ទាត់ធម៌វិន័យ លោកយល់ឃើញថា នៅរយាលថៃ្ងខាងដើមនោះពេក ណាស់ ទើបលោកលើកយកថៃ្ង៥កើត ៥ រោចមកកំណត់ទុកជាថៃ្ងបកតិឧបោសថផង រួមគ្នាជា បកតិ ឧបោសថកាល ក្នុង១ខែៗមាន ៨ ថៃ្ងព្រោះត្រង់ថៃ្ង៥កើត៥រោចជាថៃ្ងឧបោសថកាលដែរ ហៅថាបពា្ចមីឧបោសថ។ ចប់ឧបោសថកាលដោយសង្ខេប ៕ ដោយ​៥០០០​ឆ្នាំ​
images/articles/2284/Untitled-1-Recovered.jpg
ផ្សាយ : ០៨ កក្តដា ឆ្នាំ២០២៤ (អាន: ៣៨,៨៧៩ ដង)
ការធ្វើបុណ្យផ្លូវចិត្ត ការ​មិន​គយគន់ រំពៃ​សម្លឹង​ចង់​បាន​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ មិន​ចង​ចិត្ត​គុំ​គួន​ព្យាបាទ ប្រទូស​រ៉ាយ​អ្នក​ដទៃ, មិន​យល់​ខុស​ចាក​គន្លង​ធម៌ ដោយ​សេចក្តី​មិន​លោភ មិន​ក្រោធ​ខឹង ភ្លេច​វង្វេង​ចចា​ហេតុ នេះ​ហៅ​ថា ធ្វើ​បុណ្យ​ផ្លូវ​ចិត្ត ។ ចិត្តំ គុត្តំ សុខាវហំ ចិត្ត​ដែល​បុគ្គល​ទូន្មាន​បាន​ល្អ​ហើយ រមែង​ធ្វើ​ឲ្យ​ខ្លួន​ឯង និង​អ្នក​ដទៃ ទទួល​បាន​សេចក្តី​សុខ ព្រោះ​ថា​ចិត្ត​អាច​ផ្តិត​ជាប់​ទាំង​
images/articles/2286/Untitled-1-Recovered.jpg
ផ្សាយ : ០៨ កក្តដា ឆ្នាំ២០២៤ (អាន: ៣៨,៧៥៩ ដង)
ពុទ្ធគុណ មាន​ពុទ្ធបរិស័ទ ជា​ច្រើន​ដែល​ធ្លាប់​តែ​បាន​សូត្រ​នូវ​ធម៌​សរសើរ​គុណ​របស់​សម្មាសម្ពុទ្ធ ប៉ុន្តែ​មិន​បាន​ដឹង​អំពី​សេចក្តី​ប្រែ ដូច្នេះ​ហើយ​ក៏​ចេះ​តែ​សូធ្យ ៗ ទៅ​មិន​ដឹង​ជា​មាន​សេចក្តី​ប្រែ​យ៉ាង​នោះ​ទេ ។ ទុក​តែ​ធម៌​នេះ មិន​បាន​ពិស្តារ​យ៉ាង​ណា​ក៏​ដោយ​តែ​ជា​ចំណែក​មួយ​សម្រាប់​ពុទ្ធ​បរិស័ទ​ជា​អ្នក​បាន​ចូល​មក​កាន់​ព្រះពុទ្ធសាសនា​ថ្មី ៗ ងាយ​ស្រួល ក្នុងការ​សិក្សា​យល់​ដឹង​អំពី​គុណ​ព្រះសម្មាសម្ពុទ្ធ​មួយ​ចំណែក​ដែរ សូម​ញាតិ​
images/articles/2288/Untitled-1-Recovered.jpg
ផ្សាយ : ០៨ កក្តដា ឆ្នាំ២០២៤ (អាន: ២០,៩៦៩ ដង)
ការ​​ឈប់​​បៀត​​បៀន ធ្វើ​​មនុស្ស​​សត្វ​​ឲ្យ​​បាន​​ទទួល​ទុក្ខ​លំបាក​កាយ លំបាក​ចិត្ត ឈប់​ផ្តាច់​បង់​ជីវិត​មនុស្ស សត្វ ឲ្យ​ឈ្លាត​ការ​រស់​នៅ ដើម្បី​តែ​សេចក្តី​សុខ​ខ្លួន​ឯង ឬ អ្នក​ដទៃ, ឈប់​ឆបោក លួច​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ មិន​ប្រព្រឹត្ត​ខុស​នឹង​ប្រពន្ធ​កូន​អ្នក​ដទៃ រៀន​រក​វិធី​អប់រំ​កាយ បើ​ចិត្ត និង​វាចា​ចង់ កាយ​ថា​កុំ​ចង់ នេះ​ហៅ​ថា ធ្វើ​បុណ្យ​ផ្លូវ​កាយ ថ្នាក់​សីល ។ សូម្បី​ការអប់រំ សាង​ខ្លួនឲ្យ​ជា​មនុស្ស​មាន​កិរិយា​មារយាទ ថ្លៃថ្នូរ មាន​សេចក្តី​ចេះ​ដឹង ក៏​ហៅ​ថា ធ្វើ​បុញ្ញកម្ម ។ ការ​ជួយ​ទំនុក​បម្រុង​មាតា​បិតា ដោយ​វិធី​ជួយ​គ្រប់​បែប​យ៉ាង ឲ្យ​លោក​បាន​ស្រួល​ផ្លូវ​កាយ ផ្លូវ​ចិត្ត ឬ​បង្អោន​ខ្លួន​ជា​ពុទ្ធ​បរិស័ទ ជួយ​ទំនុក​បម្រុង​ចិញ្ចឹម​ព្រះសង្ឃ អ្នក​ទ្រទ្រង់​គុណ​ធម៌ ដោយ​ប្រតិបត្តិ​ធម៌​វិន័យ តាម​ពុទ្ធោវាទ ជួយ​មនុស្ស​កម្សត់ ឥត​ទីពឹង គោរព​ប្រតិបត្តិ​ចំពោះ​ត្រកូល​រៀម​ច្បង ចាស់​ព្រឹទ្ធាចារ្យធ្វើ​អ្នក​ដទៃទទួល​បាន​សេចក្តី​សុខ ចេះ​ទំនុក​បម្រុង​ចិញ្ចឹម​ខ្លួនឯង និង​ប្រពន្ធ​កូន ឲ្យ​បាន​សេច​ក្តី សុខ ដោយ​សេចក្តី​មិន​លោភ មិន​ក្រោធ មិន​វង្វេង​ជាហេតុ នេះ​ហៅ​ថា ធ្វើ​បុណ្យ​ផ្លូវ​កាយ​ថ្នាក់​ទាន ។ ការ​បង្អោន​កាយ ជួយ​ធ្វើ​កិច្ច​ធុរៈ​អ្នក​ដទៃ គ្រួសារ ភូមិ​ស្រុក សង្គម​ជា​មួយ​គ្នា ដោយ​មេត្តា​ករុណា ។ បើ​ជន​ប្រុស​ស្រី​ណា​មាន​កិច្ច​ធុរៈ ឬ មាន​ទុក្ខ​ធុរៈ​អ្វី​មួយ​កើត​ឡើង ដូច​ជា​ឈឺ​ចាប់ ឬ អគ្គិភ័យ ឆេះ​ផ្ទះ​ជា​ដើម បាន​ខ្វល់​ខ្វាយ​ជួយ​មើល​ថែទាំ ដោយ​រក​ឱសថ ( ថ្នាំ​កែ​ជម្ងឺ ) រក​គ្រូពេទ្យ​ជួយ​ព្យាបាល​បំបាត់​ជម្ងឺ​ទាំង​នោះ និង​ដោះ​ស្រាយ​ទុក្ខ សម្តែង​កាយ​សាមគ្គី ស្មោះ​សរ​ចំពោះ​គ្នា​ទាំង​ទី​ចំពោះ​មុខ ទាំង​ទី​កំបាំងមុខ នេះ​ក៏​​ហៅ​ថា ធ្វើ​បុណ្យ​ផ្លូវ​កាយ​ថ្នាក់​សីលផង ថ្នាក់​ទាន​ផង ។ កាល​បើ​នឿយ​ណាយ​ធុញ​ទ្រាន់ ចំពោះ​កាម​ដែល​ជា​គ្រឿង​ចង​សត្វ ឲ្យ​នៅ​ច្រឡូក​ច្រឡំ នៅ​វឹកវរ​ក្នុង​ពួក​ក្រុម ហើយ​គេច​ចៀស​ចេញ​ចាក​ពួក​ទៅ​រក​ទី​ស្ងាត់ នៅ​អប់រំ​កាយ​អប់រំ​ចិត្ត​ដោយ​ឥរិយាបថ​ទាំង ៤ ណា​មួយ មាន​ការ​ដេក ដើរ ឈរ អង្គុយ តាំង​ស្មារតី​ចម្រើន​សមាធិ ដោយ​ការ​ធ្វើ​សមថៈ​ក្តី វិបស្សនា​ក្តី​ ដើម្បី​ឲ្យ​ស្ងប់ចិត្ត នោះ​ហៅ​ថា ធ្វើ​បុណ្យ​ផ្លូវ​កាយ​ថ្នាក់​ភាវនា ។ ដកស្រង់ចេញពីសៀវភៅ បុញ្ញបទីប រៀបរៀងដោយៈ ព្រះសង្ឃវត្តរាជនិវេសនារាព្រះពន្លា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ​៥០០០​ឆ្នាំ
images/articles/2292/Untitled-1-Recovered.jpg
ផ្សាយ : ០៨ កក្តដា ឆ្នាំ២០២៤ (អាន: ៦៣,៨៨៨ ដង)
អាការៈរោគ​របស់​ទោសៈមហារីកចិត្ត ៦ យ៉ាង ១- កោធោៈ មានសេចក្ដីខឹងក្រោធ សេចក្ដីខឹងក្រោធ ជារោគសញ្ញា​របស់​ទោសៈ​មហារីក។ ទង្វើ​របស់​បុគ្គល​ខឹងក្រោធ ធ្វើឲ្យ​ឥតខ្លាច​ញញើត នរណា​ពេល​ទោសៈ​នៅក្នុងខ្លួន មើល​មក​ខ្លួន​ឯង​មិន​មាន​អ្នក​ណា​ធំ​ជាងខ្លួន​ឡើយ ហើយ​មិន​បាន​ដឹងគុណអ្នក​ដទៃ​ទេ សូម្បី​តែ​មាតាបិតា​របស់ខ្លួន។ អ៊ីចឹង​បាន​ជា​ក្នុង​ព្រះធម៌ បានសម្ដែង​ថាលោភៈ​បាំងអនិច្ចំ
images/articles/2293/Untitled-1-Recovered.jpg
ផ្សាយ : ០៨ កក្តដា ឆ្នាំ២០២៤ (អាន: ៧៥,០៨៦ ដង)
រឿង សេះឈ្មោះបណ្ឌវៈ ក្នុងអតីតកាល បានមានព្រះរាជា​ទ្រង់​ព្រះនាម​ថា សាមៈ ក្នុងក្រុងពារាណសី។ ព្រះពោធិសត្វបានជាអមាត្យ​អ្នក​បង្រៀន​អត្ថនិងធម៌​របស់ព្រះរាជាអង្គ​នោះ។ ក៏​ព្រះរាជា​ទ្រង់មានសេះ​មង្គល ឈ្មោះបណ្ឌវៈ។ អ្នកគង្វាល​សេះ​របស់​ព្រះអង្គ​ឈ្មោះ គិរិទត្ត ជាមនុស្សខ្ចក។ សេះឃើញ​អ្នក​គង្វាល​សេះ​នោះ​ចាប់​ខ្សែបង្ហៀរ (ដឹក) នាំមុខ​ហើយ ក៏សម្គាល់​ថា "អ្នកគង្វាល​សេះនេះ
images/articles/2294/Untitled-1-Recovered.jpg
ផ្សាយ : ០៨ កក្តដា ឆ្នាំ២០២៤ (អាន: ៦,១៩៣ ដង)
ក្នុងខ្លួនគ្មានមេត្តា ដូចស្រុកគ្មានភ្លៀង ស្រុក ឬ ជនបទ​មួយ​ដែលគ្មាន​ទឹកភ្លៀង​ស្រុក​នោះក៏ ហួតហែង​ក្រៀមស្រពោនមិនមានសម្រស់ស្រស់បំព្រង​គួរជាទីពិចពិល​រមិលមើល​ឡើយ មនុស្ស​សត្វ​ទាំងឡាយ នៅក្នុងស្រុក​នោះ ក៏​ភៀសខ្លួន​ចេញ​ទៅ​ស្រុកដទៃ​ដែលមានភ្លៀងធ្លាក់ ដើម្បីចិញ្ចឹមជីវិត​របស់​ខ្លួន​បន្តទៀត នេះ​ជាសេចក្ដីប្រៀបធៀបឲ្យឃើញ​ថា បើក្នុងខ្លួនយើង​គ្មានចិត្ត​មេត្តា​ដល់សត្វ​ទាំងឡាយ​ទេ
images/articles/2302/Untitled-1-Recovered.jpg
ផ្សាយ : ០៨ កក្តដា ឆ្នាំ២០២៤ (អាន: ២៣,៦៦៣ ដង)
សម្បទា​ ៤ យ៉ាង​ សម្រាប់​គ្រ​ហស្ថ​អ្នកគ្រប់​គ្រង់​ផ្ទះ ឲ្យ​មាន​ការ​ប្រ​តិ​បត្តិ ដើម្បី​សុខ​ចម្រើន​កើត​សុភមង្គល​ក្នុង​គ្រួសារ​គឺ៖ ១​ - ឧដ្ឋាន​សម្បទា មានន័យ​ថា ខ្លួន​យើង​ត្រូវ​ព្យាយាម​រក​ស៊ី​ទាំង​យប់ ទាំង​ថ្ងៃ​មិន​ខ្ជិល​ច្រ​អូស ប្រ​កប​ដោយ​ឧបាយ​ជា​គ្រឿង​ពិ​ចារណា​ក្នុង​ការងា​ទាំង​នោះ ហើយ​គួរ​ធ្វើ​ គួរចាត់​ចែង ។ កាល​បើ​យើង​ខ្ជិល​រក​ស៊ី គិត​តែ​ពី​ដើរ​លែង​គ្មាន​ស្គាល់​ថ្ងៃ​យប់​នេះ ជា​ប្រ​ធាន​នៃ​សេចក្តីវិ​នាស សុភ​មង្គល​
images/articles/2303/gdfvc_sdx.jpg
ផ្សាយ : ០៨ កក្តដា ឆ្នាំ២០២៤ (អាន: ២៣,៥២៩ ដង)
អត្តិ​សុខ សុខ​កើត​អំ​ពី​ការ​មាន​ទ្រព្យ អត្តិ​សុខ បាន​សេចក្តី​ថា យើង​អ្នក​នៅ​គ្រប់​គ្រង​ផ្ទះ ការ​មាន​ទ្រព្យ​ចាត់​ថា​ជា​សេចក្តី​សុខ​មួយ​យ៉ាង​សំ​ខាន់ ដែល​មនុស្ស​គ្រប់​រូប​ប្រាថ្នា​ចង់​បាន គ្រប់​ពេល​វេ​លា បើ​មិន​មាន​ទ្រព្យ​ហើយ សេចក្តីសុខ​ក៏​គ្មាន​ដែរ តែ​ក៏​គប្បី​យល់​ដែរ​ថា ការ​បាន​ទ្រព្យ​នោះ​មិនមែន​បាន​មក​ដោយ​ងាយ ៗ ឬ ដោយ​លួច​ប្លន់ ឆក់​ ដណ្តើម កេង​ប្រ​វ័ញ្ជ​គេ​នោះ​ទេ ត្រូវ​តែ​ព្យាយាម​ពោល​គឺ​​សេចក្តី​ខ្នះ​ខ្នែង​
images/articles/2307/Untitled-1-Recovered.jpg
ផ្សាយ : ០៨ កក្តដា ឆ្នាំ២០២៤ (អាន: ៤១,៣៩៩ ដង)
សតិប្បដ្ឋានមាន ៤ ១- កាយានុបស្សនាសតិប្បដ្ឋាន ការតម្កល់​ស្មារតី​ពិចារណា​នូវកាយ។ ២- វេទនានុបស្សនាសតិប្បដ្ឋាន ការ​តម្កល់​ស្មារតី ពិចារណានូវវេទនា។ ៣- ចិត្តានុបស្សនាសតិប្បដ្ឋាន ការតម្កល់​ស្មារតី​ពិចារណា​នូវចិត្ត។ ៤- ធម្មានុបស្សនាសតិប្បដ្ឋាន ការតម្កល់​ស្មារតី​ពិចារណា​នូវធម៌។ នៅក្នុងសម្មោហវិនោទនីអដ្ឋកថា សតិប្បដ្ឋាន​វិភង្គលោកមានការសម្ដែង​ជាសំនួរ
images/articles/2308/Untitled-1-Recovered.jpg
ផ្សាយ : ០៨ កក្តដា ឆ្នាំ២០២៤ (អាន: ៣៤,៧៨៦ ដង)
មិត្តសម្លាញ់​មានច្រើន​ប្រភេទ ដូច​ដែល​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ចំពោះ​សិង្គាលកមាណព មាន​ក្នុង​សុត្តន្តបិដក លេខ១៩ ទំព័រ ៧៥ ថា "បុគ្គលខ្លះ ជា​មិត្តសម្លាញ់​បានតែ​ក្នុង​រោងសុរា​ក៏​មាន បុគ្គលខ្លះថា​សម្លាញ់ៗ តែនៅចំពោះ​មុខ​ក៏មាន បុគ្គល​ណាកាល​បើប្រយោជន៍ (ខ្លួន) កើតឡើង ទើបធ្វើជា​សម្លាញ់ បុគ្គល​នោះ​មក​ជាសម្លាញ់​នឹងខ្លួនក៏មាន។ កិរិយា​ដេក​ដល់ថ្ងៃ ១ ការ​ធ្វើសេវនកិច្ចជាមួយ​ប្រពន្ធ​អ្នកដទៃ ១ ភាវៈ​ជាអ្នកមានពៀរច្រើន ១ ភាវៈ​ជាអ្នក​ធ្វើអំពើ​ឥតប្រយោជន៍ ១ បាបមិត្ត ១ ភាវៈ​ជាអ្នកកំណាញ់​ស្វិត​ស្វាញ ១ ហេតុទាំង ៦ យ៉ាងនុ៎ះ រមែងបំផ្លាញ​បុរស (ឲ្យវិនាស)។ នរជន​ដែលមានមិត្តអាក្រក់ មានមារយាទ និងគោចរអាក្រក់ តែងវិនាស​ចាកលោក​ទាំងពីរ គឺលោកនេះ និង លោកខាងមុខ។ ល្បែងភ្នាល់ ល្បែងស្រី និងល្បែងសុរា ១ របាំ​និងចំរៀង ១ ការដេកថ្ងៃ ១ ការ​ឲ្យគេបម្រើ​ខ្លួន​ក្នុងកាល​មិនគួរ ១ ពួក​មិត្តអាក្រក់ ១ ភាវៈ​ជាអ្នក​មានសេចក្ដី​កំណាញ់ស្វិតស្វាញ ១ ហេតុទាំង ៦ នេះតែងបំផ្លាញ​បុរស​ឲ្យវិនាស។ ពួកជន​ដែល​លេងល្បែង​ភ្នាល់ ផឹកសុរា ធ្វើសេវនកិច្ចនឹងស្រីដែលស្មើ​ដោយជីវិត​របស់បុរស​ដទៃ សេពគប់នឹង​បុគ្គល​ថោកទាប (ខាតលក្ខណ៍) មិនសេពគប់​នឹងបុគ្គល​ដែលមានសេចក្ដីចម្រើន (គ្រប់លក្ខណ៍) យស​របស់ពួកជន​នោះ​តែង​សាបសូន្យ​ដូចព្រះចន្ទ្រា​ខាងរនោច។ ជនដែល​ជាអ្នកផឹកសុរា ជាអ្នកខ្សត់ទ្រព្យ ជាអ្នកឥត​មានកង្វល់​ដោយការងារចិញ្ចឹម​ជីវិត​មានតែស្រវឹងជានិច្ច ប្រាសចាក​សេចក្ដីចម្រើន លិចចុះ​ក្នុងបំណុល ដូចដុំថ្មលិច​ទៅក្នុងទឹក បុគ្គលនោះ​ តែងធ្វើការងារ​ឲ្យវឹកវរដល់ខ្លួន​ដោយឆាប់។ បុគ្គល​ដេក​ក្នុងវេលាថ្ងៃ ជាប្រក្រតី មិនក្រោកឡើងពីយប់ជាប្រក្រតី ជាអ្នកស្រវឹង​ជានិច្ចជាអ្នកលេងល្បែង មិនអាចនឹង​គ្រប់គ្រងផ្ទះសម្បែង​បាន។ ប្រយោជន៍​ទាំងឡាយ តែងកន្លងហួស​មនុស្សដែល​លះបង់​ចោលនូវការងារ ដោយពោល​អាងថា វេលា​នេះត្រជាក់​ណាស់ ក្ដៅណាស់ ល្ងាចណាស់។ ជនណាមួយ​ធ្វើនូវកិច្ចការ​របស់​បុរស មិនអើពើ​នូវត្រជាក់ និងក្ដៅ ក្រៃលែងជាងស្មៅ (ទៅទៀត) ជននោះ​រមែងមិនសាបសូន្យ​ចាកសេចក្ដីសុខឡើយ។ ដកស្រង់ចេញពីសៀវភៅ មិត្តល្អ រៀប​រៀង​ដោយ សុវណ្ណជោតោ ភួង សុវណ្ណ ដោយ​៥០០០​ឆ្នាំ
images/articles/3237/____________________________________.jpg
ផ្សាយ : ០៨ កក្តដា ឆ្នាំ២០២៤ (អាន: ៣,១៨១ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការរួចផុតពីអហិវាតករោគ (រោគកើតអំពីខ្យល់មានពិសដូចជាពិសនៃពស់) មួយ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ជនិត្តំ មេ ភវិត្តំ មេ ដូច្នេះជាដើម ។ បានឮមកថា ក្នុងក្រុងសាវត្ថី មានអហិវាតករោគកើតឡើងក្នុងត្រកូលមួយ ។ មាតាបិតាពោលនឹងបុត្រថា នែកូន អ្នកកុំនៅក្នុងផ្ទះនេះអី ចូរទម្លាយជញ្ជាំង ហើយរត់ទៅកាន់ទីណាមួយ រក្សាជីវិត ក្នុងកាលជាខាងក្រោយ សឹមមកចុះ កំណប់ដ៏ធំមានក្នុងទីនេះឯង ចូរគាស់កំណប់នោះ រក្សាទុកដាក់ទ្រព្យ រស់នៅដោយសេចក្ដីសុខចុះ ។ បុត្រទទួលពាក្យរបស់មាតាបិតាហើយ ក៏ទម្លាយជញ្ជាំង រត់ទៅ កាលរោគស្ងប់ហើយ ទើបមកវិញ គាស់កំណប់ធំ ទុកដាក់រក្សាទ្រព្យ រស់នៅគ្រប់គ្រងផ្ទះ ។ ថ្ងៃមួយ បុរសនោះឲ្យគេកាន់សប្បិ ប្រេងជាដើម និងសំពត់ជាដើម ទៅកាន់វត្តជេតពន ថ្វាយបង្គំព្រះសាស្ដា ហើយអង្គុយ ។ ព្រះសាស្ដាធ្វើបដិសណ្ឋារៈ ហើយត្រាស់សួរថា បានឮថា អហិវាតករោគកើតឡើងក្នុងផ្ទះរបស់អ្នកឬ អ្នកធ្វើដូចម្ដេច ទើបរួចផុត ? បុរសនោះក៏ប្រាប់រឿងនោះ ។ ព្រះសាស្ដាត្រាស់ថា ម្នាលឧបាសក សូម្បីកាលមុន ពេលភ័យកើតឡើង សត្វដែលធ្វើសេចក្ដីអាល័យក្នុងទីនៅរបស់ខ្លួន មិនទៅកាន់ទីដទៃ ក៏បានដល់ការអស់ជីវិត សត្វដែលមិនធ្វើសេចក្ដីអាល័យ បានទៅកាន់ទីដទៃ ក៏បានជីវិត ដូច្នេះហើយ កាលបុរសនោះទូលអារាធនា ទើបព្រះអង្គនាំអតីតនិទានមកថា ៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលស្មូនឆ្នាំង ក្នុងស្រុកកាសី ធ្វើឆ្នាំងចិញ្ចឹមកូននិងប្រពន្ធ ។ គ្រានោះមានស្រះដ៏ធំមួយជាស្រះកើតឯង ជាប់នឹងមហាទន្លេ ក្នុងក្រុងពារាណសី ។ ក្នុងកាលដែលមានទឹកច្រើន ស្រះនោះជាផ្លូវទឹកតែមួយជាមួយនឹងទន្លេ ដល់ពេលមានទឹកតិច ក៏ដាច់ផ្សេងពីគ្នា ។ ពួកត្រីនិងអណ្ដើកដឹងថា ក្នុងឆ្នាំនេះ នឹងមានភ្លៀងបរិបូណ៌ ក្នុងឆ្នាំនេះនឹងមានភ្លៀងដាច់ ។ ពេលនោះ ពួកត្រីនិងអណ្ដើកដែលកើតក្នុងស្រះនោះដឹងថា ក្នុងឆ្នាំនេះនឹងមានភ្លៀងមិនបរិបូណ៌ ហើយក៏ចេញអំពីស្រះនោះទៅកាន់ទន្លេ ក្នុងពេលដែលទឹកនៅជាប់គ្នា ។ មានអណ្ដើកមួយមិនបានទៅទន្លេនឹងគេទេ ព្រោះគិតថា ទីនេះជាភូមិកំណើតរបស់យើង ជាទីចម្រុងចម្រើនរបស់យើង ជាទីដែលមេបាយើងធ្លាប់នៅ យើងមិនអាចលះបង់ទីនេះទេ ។ លំដាប់នោះ ក្នុងនិទាឃសម័យ (រដូវក្ដៅ) ទឹកស្រះនោះក៏រីងស្ងួត ។ អណ្ដើកនោះវារចូលទៅក្រាំងក្នុងដី ត្រង់ទីដែលពោធិសត្វជីកយកដីស្អិត ។ ពោធិសត្វគិតថា យើងនឹងយកដីស្អិត ហើយក៏ទៅកាន់ទីនោះ រួចជីកដីដោយចបធំ ទម្លាយស្នូកអណ្ដើក គាស់អណ្ដើកនោះដោយចប ហាក់ដូចជាគាស់ដុំដីស្អិត ហើយដាក់លើគោក ។ អណ្ដើកនោះរងទុក្ខវេទនា ពោលថា កាលយើងមិនលះសេចក្ដីអាល័យក្នុងទីនៅ បានជាដល់សេចក្ដីវិនាសយ៉ាងនេះ ថាហើយ កាលខ្សឹកខ្សួលបរិទេវនាការ ទើបពោលគាថាទាំងនេះថា ជនិត្តំ មេ ភវិត្តំ មេ, ឥតិ បង្កេ អវស្សយិំ; តំ មំ បង្កោ អជ្ឈភវិ, យថា ទុព្ពលកំ តថា; តំ តំ វទាមិ ភគ្គវ, សុណោហិ វចនំ មម។ ខ្ញុំនៅក្នុងភក់ដោយគិតថា ខ្ញុំកើតហើយ ខ្ញុំចម្រើនហើយ (ក្នុងទីនេះ) ភក់បានកប់សង្កត់ខ្ញុំនោះធ្វើឲ្យទុព្វលភាព បពិត្រភគ្គវៈ ខ្ញុំសូមពោលនូវហេតុនោះនឹងអ្នក អ្នកចូរស្ដាប់នូវពាក្យខ្ញុំចុះ ។ គាមេ វា យទិ វារញ្ញេ, សុខំ យត្រាធិគច្ឆតិ; តំ ជនិត្តំ ភវិត្តញ្ច, បុរិសស្ស បជានតោ; យម្ហិ ជីវេ តម្ហិ គច្ឆេ, ន និកេតហតោ សិយា។ បុគ្គលបានសេក្ដីសុខក្នុងទីណា ទោះក្នុងស្រុក ឬក្នុងព្រៃ ទីនោះហើយ ជាទីកើត ជាទីចម្រើន របស់បុរសជាអ្នកដឹង (នូវប្រយោជន៍និងមិនមែនប្រយោជន៍) បុគ្គលគប្បីរស់នៅក្នុងទីណា គប្បីទៅក្នុងទីនោះចុះ កុំគប្បីឲ្យទីដែលធ្លាប់នៅ សម្លាប់ខ្លួនបានឡើយ ។ អណ្ដើកកាលនិយាយជាមួយព្រះពោធិសត្វយ៉ាងនេះហើយ ក៏ស្លាប់ទៅ ។ ព្រះពោធិសត្វកាន់យកអណ្ដើកនោះ ហើយឲ្យអ្នកស្រុកទាំងអស់ប្រជុំគ្នា ពោលទូន្មានមនុស្សទាំងនោះយ៉ាងនេះថា អ្នកទាំងឡាយចូរមើលអណ្ដើកនេះ អណ្ដើកនេះ កាលពួកត្រីនិងអណ្ដើកដទៃទៅកាន់មហាទន្លេ មិនអាចកាត់សេចក្ដីអាល័យក្នុងទីនៅរបស់ខ្លួន មិនទៅជាមួយនឹងគេ បានវារចូលទៅដេកក្នុងទីដែលខ្ញុំយកដីស្អិត លំដាប់នោះ ខ្ញុំកាលយកដីស្អិត បានទម្លាយស្នូកវាដោយចបធំ ដាក់វានៅលើគោក ហាក់ដូចជាទម្លាក់ដុំដីស្អិត អណ្ដើកនេះរលឹកអំពើដែលខ្លួនធ្វើ រួចខ្សឹកខ្សួលដោយគាថា ២ ហើយស្លាប់ទៅ អណ្ដើកនេះធ្វើសេចក្ដីអាល័យក្នុងទីនៅ របស់ខ្លួន ក៏បានដល់សេចក្ដីស្លាប់ សូម្បីអ្នកទាំងឡាយសោត ក៏កុំដូចអណ្ដើកនេះ ចាប់តាំងអំពីពេលនេះទៅ អ្នកទាំងឡាយកុំប្រកាន់ដោយអំណាចតណ្ហា និងដោយអំណាចគ្រឿងឧបភោគថា រូបរបស់អញ សំឡេងរបស់អញ ក្លិនរបស់អញ រសរបស់អញ ផោដ្ឋព្វៈរបស់អញ បុត្ររបស់អញ ធីតារបស់អញ ពួកទាសាទាសីរបស់អញ មាសប្រាក់របស់អញ សត្វតែមួយៗ ប៉ុណ្ណោះ វិលវល់ក្នុងភពបី ។ ព្រះពោធិសត្វឲ្យឱវាទដល់មហាជនដោយទំនងដូចជាពុទ្ធលីលាយ៉ាងនេះហើយ ឱវាទនោះសាយភាយទៅក្នុងសកលជម្ពូទ្វីប តាំងនៅអស់កាល ៦០០០០ ឆ្នាំ ។ មហាជនតាំងនៅក្នុងឱវាទរបស់ព្រះពោធិសត្វ ធ្វើបុណ្យមានទានជាដើម កាលអស់អាយុ ក៏បានបំពេញក្នុងសគ្គបុរី ។ ចំណែកព្រះពោធិសត្វធ្វើបុណ្យដូចគ្នាហើយ ក៏បានបំពេញក្នុងសគ្គបុរីដែរ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលចប់សច្ចធម៌ កុលបុត្រនោះបានតាំងនៅក្នុងសោតាបត្តិផល ។ តទា កច្ឆបោ អានន្ទោ អហោសិ អណ្ដើកក្នុងកាលនោះ បានមកជាអានន្ទកុម្ភការោ បន អហមេវ អហោសិំ អ្នកធ្វើឆ្នាំង គឺតថាគតនេះឯង ។ ចប់ កច្ឆបជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត កល្យាណវគ្គ បិដកលេខ ៥៨ ទំព័រ ៨៥) ថ្ងៃសៅរ៍ ១១ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ២០ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3240/ertretyuyti67654tr.jpg
ផ្សាយ : ០៨ កក្តដា ឆ្នាំ២០២៤ (អាន: ៤,០៩៣ ដង)
រស្មីពណ៌លឿង ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិវិរិយបណ្ឌិត កាលណោះ ព្រះឥន្ទ្រាធិរាជនិម្មិតខ្លួនជាយក្សធ្វើជាជាងមាស ។ វិរិយបណ្ឌិតបានអារសាច់របស់ ខ្លួនឲ្យទៅជាងមាស ដើម្បីផែធ្វើជាមាសបិទព្រះពុទ្ធរូប ។ សេចក្តីលម្អិតមានដូចតទៅនេះ ៖ មានសេចក្តីតំណាលថា ព្រះរាជាដែនបញ្ចាល បានចាត់រាជបម្រើនាំសំពត់រ័ត្នកម្ពល់ មានតម្លៃច្រើន ទៅថ្វាយព្រះបាទមហារដ្ឋរាជ ។ ព្រះបាទមហារដ្ឋរាជទ្រង់ទតឃើញសំពត់ នោះហើយ ទ្រង់ព្រះចិន្តាថា មហាមិត្តអញបានផ្ញើរបស់មានតម្លៃមកឲ្យអញ គួរអញរក រតនវត្ថុដែលមានតម្លៃជាង ផ្ញើតបទៅវិញទើបគួរ ទ្រង់យល់ថា រតនវត្ថុមានតម្លៃ គ្មានអ្វីស្មើ នឹងពុទ្ធរតនៈឡើយ ដូច្នេះគួរអញសាងព្រះពុទ្ធបដិមា ទើបព្រះរាជាចាត់រាជទូតឲ្យនាំ ព្រះពុទ្ធបដិមាទៅថ្វាយព្រះបាទបញ្ជាលរាជ ដោយក្បួនដង្ហែតាមនាវា ។ ព្រះបាទមហារដ្ឋ ទ្រង់ថ្វាយបង្គំព្រះពុទ្ធបដិមា ទ្រង់ត្រាស់ថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះបាទបញ្ចាលរាជជា សម្លាញ់ខ្ញុំព្រះអង្គជាមនុស្សមច្ឆាទិដ្ឋិ សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសសង្គ្រោះ ស្តេចនោះ ឲ្យបានស្ថិតនៅក្នុងផ្លូវសម្មាទិដ្ឋិ បើព្រះអង្គយាងទៅដល់នគរបញ្ចាលហើយ សូមទ្រង់ធ្វើ បាដិហារ្យបង្កើតក្តីជ្រះថ្លាដល់ស្តេចនោះ ដោយក្តីមេត្តាសង្គ្រោះប្រោសប្រណីនៃព្រះអង្គ ។ ព្រះបាទមហារដ្ឋរាជ ទ្រង់បានបួងសួងយ៉ាងនេះ ទ្រង់យាងចុះជូនដំណើរព្រះពុទ្ធបដិមា ត្រាតែដល់ជម្រៅទឹកត្រឹមព្រះសូរង (ក) ។ ខណៈនោះ ផ្ទៃសមុទ្រមានធ្នារទឹករាបសាល្អ មានផ្កាបទុមបញ្ចពណ៌ធំផុស លេច ឡើងលើផ្ទៃទឹក ធ្វើសក្ការបូជាព្រះពុទ្ធបដិមា ។ ពួកនាគរាជក៏នាំគ្នាបូជាដោយគន្ធមាលា ផ្សេងៗ ហើយហក់ហែលចោមរោមជាបរិវារ ។ ពួកអាកាសទេវតា ក៏រោយរាយបាចសាច ទិព្វបុប្ផាផ្សេងៗ អំពីអាកាស ប្រគំតូរ្យតន្រ្តីឮសូររងំពីរោះល្វេងល្វើយគួរជាទីអស្ចារ្យ ។ រាជទូតទាំងឡាយ បានបើកភេត្រាដ៏មានសិរីដរាបដល់ទៅនគរបញ្ចាល នាំគ្នាចូល គាល់ក្រាបទូលតំណាលពីហេតុអស្ចារ្យផ្សេងៗ ។ ព្រះរាជាទ្រង់មានព្រះទ័យសោមនស្សក្រៃ លែង ទ្រង់បានចាត់ចែងគ្រឿងសក្ការបូជាជាអនេកប្រការ ស្តេចព្រមដោយអាមាត្យមន្ត្រី ចោមរោមជាបរិវារ និងមហាជនទៅទទួលព្រះពុទ្ធបដិមាអំពីភេត្រា ទ្រង់បានថ្វាយបង្គំ ទ្រង់ បានបូជាដោយទៀនធូបគន្ធមាលា ដោយសេចក្តីគោរព ទ្រង់ត្រាស់ថា “បពិត្រព្រះដ៏មាន បុណ្យអើយ ទូលព្រះបង្គំជាឧបាសកគោរពព្រះរតនត្រ័យតាំងអំពីថ្ងៃនេះជាដើមទៅ” ។ ព្រះពុទ្ធបដិមាទ្រង់បានសម្តែងបាដិហារ្យយ៉ាងអស្ចារ្យ អណ្តែតឡើងព្ធដ៏អាកាស បាន បញ្ចេញឆព្វណ្ណរង្សីរស្មីទាំងប្រាំមួយពណ៌ គឺ ខៀវ លឿង ក្រហម ស ហង្សបាទ និងពណ៌ ចម្រុះផ្សាយចេញឆ្វៀលឆ្វាត់ ភ្លឺព្រោងព្រាយ ពណ្ណរាយ ផ្សព្វផ្សាយចេញទៅសព្វទិស ទាំងពួង ។ ពួកទេពតានាំគ្នាធ្វើសក្ការបូជាឋិតព្ធដ៏អាកាស ។ ពួកមនុស្សម្នាមហាជនចេញ ពីទីតំបន់ផ្សេងៗ បានមើលគ្នាទៅវិញទៅមកដោយជាក់ច្បាស់ ។ ព្រះរាជាបានក្រាបទូលនិមន្តសូមឲ្យព្រះពុទ្ធបដិមាយាងចុះ មកលើសុពណ៌សិវិកា ដែលទ្រង់បានចាត់ចែងបម្រុងទុក លុះព្រះពុទ្ធបដិមាយាងចុះមកហើយ ទ្រង់ព្រមដោយ ចតុរង្គសេនា អាមាត្យមុខមន្ត្រី និងមហាជនបានដង្ហែចូលព្រះនគរ ។ ទ្រង់បានឲ្យជាងឆ្លាក់ ព្រះពុទ្ធរូបមួយទៀតធ្វើពីខ្លឹមច័ន្ទន៍ ហើយទ្រង់ឲ្យតម្កល់ទុកក្នុងសាលា ទ្រង់ឲ្យប្រកាស ផ្សាយដំណឹងថា “ជនណាមួយមានមាសតិចក្តី ច្រើនក្តី ចូរយកមកទិបព្រះពុទ្ធបដិមា ជាមួយនឹងយើង តាមសទ្ធាជ្រះថ្លារៀងខ្លួនចុះ” ។ កាលនោះ មានបុរសកម្សត់ម្នាក់ ឈ្មោះ វិរិយបណ្ឌិត ជាអ្នកមានសទ្ធាជ្រះថ្លាខ្លាំង មានបំណងនឹងលក់ខ្លួនទិញមាសទិបព្រះពុទ្ធរូបនោះ តែប្រពន្ធកូនពុំយល់ព្រមឲ្យស្វាមី និង បិតាធ្វើដូច្នោះទេ គឺអ្នកទាំងពីរក៏សុខចិត្តលក់ខ្លួនប្រាណជំនួស បានប្រាក់ប្រគល់ជូនស្វាមី ខ្លួន ឲ្យយកទៅទិញមាសទិបព្រះពុទ្ធបដិមា ។ គាត់បានមាសហើយចូលទៅក្នុងសាលា ប្រាថ្នានឹងទិបព្រះពុទ្ធរូប តែអ្នកយាមពុំយល់ព្រម ដោយអះអាងថា ព្រះរាជាពុំទាន់យាង មកទេ អ្នកដទៃទិបពុំបានឡើយ ដ្បិតខុសនឹងទំនៀមទម្លាប់ ។ វិរិយបណ្ឌិតនិយាយអង្វរ ខ្លាំងពេក អ្នកយាមរក្សាក៏ប្រាប់ថា ឲ្យអ្នកឯងចូលទៅក្រាបទូលសូមព្រះរាជានុញ្ញាតសិន ។ គាត់បានសុំចូលគាល់ក្រាបទូលយាងដំណើរ ។ ព្រះរាជាត្រាស់ថា “បើព្រះពុទ្ធបដិមាមាន ព្រះពុទ្ធដីកាអនុញាតឲ្យអ្នកឯង អ្នកចូរទិបចុះ” ។ វិរិយបណ្ឌិតក៏ក្រាបថ្វាយបង្គំលាព្រះរាជា រលះលាំងមកកាន់សាលាវិញ ហើយគាត់ តាំងចិត្តអធិដ្ឋាន ដោយពោលអាងពាក្យសច្ចៈផ្សេងៗ ដើម្បីសូមឲ្យព្រះពុទ្ធបដិមាបើកព្រះ ឱស្ឋមានព្រះពុទ្ធដីកា ឲ្យបានឃើញជាក់ស្តែងប្រាកដ ។ គ្រានោះ ទេវតារក្សាព្រះនគរបានចូលជ្រែកក្នុងអង្គព្រះពុទ្ធបដិមា ធ្វើឲ្យព្រះបដិមា ខ្លឹមច័ន្ទន៍ មានជីវិតរស់រវើកឡើងយ៉ាងអស្ចារ្យ បញ្ចេញព្រះពុទ្ធដីកាថា “នែវិរិយបណ្ឌិត ចូរអ្នក ទិបតថាគតតាមប្រាថ្នាចុះ” ហើយបានបញ្ចេញរស្មីទាំង ៦ ពណ៌ ដូចព្រះពុទ្ធបដិមា អង្គមុននោះដែរ ។ វិរិយបណ្ឌិតក៏បានទិបព្រះពុទ្ធបដិមាដោយមាស ដែលខ្លួនមានទាំង ប៉ុន្មាននោះ ។ ព្រះរាជាទ្រង់បានជ្រាបព័ត៌មាននោះ ក៏ឲ្យហៅវិរិយបណ្ឌិតមក ហើយទ្រង់ បានព្រះរាជទានសម្បត្តិផ្សេងៗច្រើនអនេក ។ អ្នកនគរក៏នាំមាស ប្រាក់ សំពត់ជាដើមមក ជូនយ៉ាងកកកុញ ។ គាត់បានរស់នៅរួបរួមជាមួយនឹងគ្រួសារជាសុខ ក្សេមក្សាន្ត ដរាបដល់ ក្ស័យជីវិត ។ ចប់ វិរិយបណ្ឌិតជាតក ៕ (ចាកបញ្ញាសជាតក របស់ជនជាតលាណា) ញ៉ុក-ថែម កំណាព្យឆព្វណ្ណរង្សីពណ៌លឿង រស្មីពណ៌លឿងភ្លឺថ្លា កាលដែលទ្រង់អារសាច់ផែរធ្វើមាស បិទពុទ្ធរូបភ្លឺល្អឱភាស ព្រះឥន្ទជាងមាសទ្រង់វៃបណ្ឌិត ។ កំណាព្យមួយបែបទៀត ពណ៌លឿងកាលអារសាច់ធ្វើមាស បិទលន់អង្គព្រះពុទ្ធបដិមា ព្រះឥន្ទជាជាងឆ្នៃរចនា ថ្វាយសាធុការពេញផែនដី ។ ដោយ៥០០០ឆ្នាំ
images/articles/3248/466u7i878677555.jpg
ផ្សាយ : ០៨ កក្តដា ឆ្នាំ២០២៤ (អាន: ៣,២៣១ ដង)
បុគ្គលដែលជាអ្នកប្រាជ្ញ គប្បីជាអ្នកមាននូវសច្ច (សច្ចបានដល់ វចីសច្ច)។ ត្រូវនិយាយអ្វី ត្រូវនិយាយការពិត រក្សាការពិតដែលយេីងនិយាយ។ (ព្រះអង្គសំដែងថា បុគ្គលត្រូវរក្សានូវសច្ច) ការរក្សានូវសច្ចទេីបអាចត្រាស់ដឹងនូវសច្ចបាន ហេីយការត្រាស់ដឹងនូវសច្ចហេីយមិនមែនគ្រប់គ្រាន់ទៀត ជួនកាលបានតែការត្រាស់ដឹងនូវសច្ចក៏ប៉ុន្តែ មិនអាចញាុំងនូវសច្ចឲ្យកេីតឡេីងបានទេ។ ចឹងបានជាព្រះអរិយបុគ្គលខ្លះ បានពាល់ត្រូវនូវព្រះនិព្វានមែន ក៏ប៉ុន្តែលេាកអត់ដឹងទេ ទៅសួរលេាកយ៉ាងមិចៗលេាកអត់ដឹងទេ ។ ក៏ប៉ុន្តែលេាកបានពាល់នូវសម្ជស្សនៃព្រះនិពា្វន ហេីយទៅសួរលេាកៗអត់ដឹងទេ ពីព្រេាះលេាកគ្រាន់តែបានត្រាស់ដឹងនូវសច្ច មិនបានឃេីញនូវការកេីតឡេីងនៃសច្ច ។ ចឹងបានជាយេីងត្រូវសិក្សានេះឲ្យបានល្អិតល្អន់ណាស់ហ្នឹង មិនមែនអ្នកដែលត្រាស់ដឹងៗហ្នឹងសុទ្ធតែអាចពន្យល់យេីងទាំងអស់គ្នាបានទេ អត់មែនទេ។ ដូចជាព្រះសម្មាសម្ពុទ្ធ ព្រះបច្ចេកពុទ្ធចឹង ព្រះបច្ចេកពុទ្ធអាចពន្យល់ដូចជាព្រះសម្មាសម្ពុទ្ធបានដែរ គឺអត់បានទេ គ្រាន់តែបានសម្តែងបន្តិចបន្តួចហ្នឹង បានចឹង អត់ដឹងថាយ៉ាងមិចៗ អត់ដឹងៗក្រសែរនៃក្បួននៃការបដិបត្តិរំលត់កិលេស សមុច្ឆេទកិលេស យ៉ាងមិចៗលេាកអត់ដឹង។ ប៉ុន្តែលេាកបានសមុច្ឆេទកិលេសហេីយនៅ ថាបានហេីយ ក៏ប៉ុន្តែការពន្យល់អត់ដឹង ដូចចាបចេះធ្វេីសំបុកចឹង តេីយេីងចេះធ្វេីសំបុកដូចចាបដែរ ឲ្យចាបវាពន្យល់ឲ្យយេីងធ្វេីសំបុកដូចចេះមួយៗ វាពន្យល់មិចបាន បេីវាពាំតែ១សសៃទាញហូតចុះហូតឡេីងអូសចុះអូសឡេីង ក៏ប៉ុន្តែយេីងឃេីញហូតចុះហូតឡេីងមួយសន្ទុះ១អាទិត្យមកចេញជាសំបុកល្មមវាពង កូនវានៅម៉ាស្រួលចឹងទៅ។ ចឹងយេីងត្រូវសិក្សាព្រះឱសព្រះអង្គហ្នឹងឲ្យទូលំទូលាយឲ្យទាស់តែមែនទែន ។ បុគ្គលដែលជាអ្នកប្រាជ្ញគប្បីជាអ្នកមាននូវសច្ច បានដល់វចីសច្ច មានវចីសច្ចហេីយ ត្រូវមានញ្ញាណសច្ចៗ សំដៅយកវិបស្សនា សំដៅយកសតិប្បដ្ឋាន សតិទល់ជាមួយនឹងសភាវៈ ។ ហេីយបន្តមកទៀតមគ្គសច្ច សំដៅយកសោតាបដិមគ្គ ជាដេីមហ្នឹងឯង ។ ចឹងបុគ្គលជាអ្នកប្រាជ្ញគប្បីជាអ្នកមាននូវសច្ច គឺបានសេចក្តីថា គឺជាអ្នកបដិបត្តិតែម្តង ត្រូវបដិបត្តិឲ្យឃេីញនូវសច្ចធម៌តាមសេចក្តីពិត ដែលមិនមែនជាយេីង ។ លេីកមុនយេីងច្រឡំថាជាយេីង ប្រកាន់ថាជាយេីង ឥឡូវវាអត់មែនយេីង ។ ចំពេាះអ្នកប្រាជ្ញ មុនី ហ្នឹង គឺជាអ្នកមាននូវសច្ច ហេីយមាននូវសច្ចហេីយ នូវមានអ្វីទៀត គឺជាអ្នកមិនឃ្នេីសឃ្នង់ៗគឺដេាយអំណាចនៃមានៈហ្នឹងឯង ជាអ្នកមិនពុតត្បុត លះបង់នូវពាក្យ ញុះ ញុង មិនក្រេវក្រេាធ (មុនីបេីយេីងតាំងចិត្តចេញហេីយ តេីយេីងនៅតាំងចិត្តខឹងជាមួយនណាទៀត) បេីយេីងនៅក្រេាធឈ្មេាះថា តេីយេីងចេញឬក៏នៅ គឺយេីងនៅ ។ ចឹងបេីយេីងជាមុនី គឺត្រូវកុំក្រេវក្រេាធ ពាក្យសេាកសៀតចាក់ដេាត ញុះញុង ហេីយកុំមានសេចក្តីទ្វេសប្រហែសទ្វេស ឆ្លងឲ្យផុតនៅលេាភៈដ៏លាមក និងមច្ឆរិយៈ ។ នេះសុទ្ធតែយកកិលេស ហ្នឹងសុទ្ធតែកាត់ហេីយណា កុំក្រេវក្រេាធ កាត់សេចក្តីក្រេាធ ដេាយអទេាសៈ ដេាយខន្តី នេះសុទ្ធតែកាត់ហេីយ ។ ហេីយកាលណាកាត់ទៅរសាត់ទៅដែរ រសាត់ទៅហេីយហ្នឹង។ ក៏ប៉ុន្តែកាត់ហ្នឹងសុទ្ធតែទៅដេាយអំណាចនៃបញ្ញា ថ្នាក់វិបស្សនា។ បន្តមកទៀត នរជនដែលជាអ្នកមានចិត្តបង្អេានទៅកាន់ព្រះនិព្វានៗដែលយេីងបានស្តាប់ពីព្រះអង្គគឺឲ្យផុតពីខន្ធបព្ចាកៈ អ្វីដែល ឲ្យតែបង្អេាន កុំទាក់ទិនជាមួយខន្ធបពា្ចកៈ គឺព្រះនិព្វាន មិនចឹង ព្រះនិព្វានគឺជាអ្វី ព្រះនិពា្វនគឺជាការផុតចាកខន្ធមិនចឹង ។ ខណៈដែលយេីងមិនបង្អេានទៅរកខន្ធនេាះ ខណៈហ្នឹងតេីយេីងបង្អេានទៅរកទីណា ការមិនបង្អេានទៅរកខន្ធនេះឯងគឺជាការបង្អេានទៅរកព្រះនិព្វាន ។ តែបេីយេីងបង្អេានទៅរកខន្ធ ខណៈដែលកំពង់ឃេីញ ជាខន្ធឬក៏ព្រះនិព្វាន គឺជាខន្ធ ចឹងយេីងកុំបង្អេានទៅរកវា ខណៈដែលឃេីញនូវរូបអាហ្នឹងមិនជាខន្ធ បេីយេីងមិនបង្អេានទៅរករូប កំណត់ដឹងរូបតាមសេចក្តីពិត ហេីយមិនជាប់ជំពាក់មានការរលាស់ចេញអំពីរូប ហ្នឹងចេញទៅរកនិព្វានដែរ គឺទៅរកព្រះនិព្វាន គឺត្រង់ព្យពា្ជនៈដែលយេីងបានស្តាប់ អំពីព្រះអង្គចឹងការឃេីញនូវទេាសខន្ធបពា្ចកៈហ្នឹង ហេីយកាន់យកនូវសន្តិបទៗ សំដៅទៅលេីអ្វី គឺព្រះនិព្វាន ។ ខន្ធបពា្ចកៈហ្នឹងវាមានការប្រព្រឹត្តទៅគឺជាសុខ ឬក៏ជាទុក្ខ វាគឺជាទុក្ខ ចឹងអ្វីដែលអត់មានខន្ធ គឺជាសុខ ឬក៏ជាទុក្ខ គឺជាសុខ ដូចជាអ្នកកំពង់នៅកណ្តាលភ្លេីងចឹង កំពង់នៅកណ្តាលភ្លេីងក្តៅឬក៏ត្រជាក់ ក្តៅ ។ ចឹងកំពង់ដែលនៅផុតភ្លេីង ដឹងថាត្រជាក់ដែរ ដឹងតេីស ។ បង្អេានសភាពទាំងអស់ហ្នឹងទៅរកព្រះនិព្វាន ត្រង់ដែលដាច់អំពីខន្ធនេះឯង។ រៀនចឹងទៅទេីបយេីងបានស្ងប់ ។ ដកស្រងពី MP3 សំដែងព្រះធម៌ដេាយ៖ លេាកគ្រូ រស់ សុផាត ដោយ៥០០០ឆ្នាំ
images/articles/3247/er344err323233333.jpg
ផ្សាយ : ០៨ កក្តដា ឆ្នាំ២០២៤ (អាន: ៣,១១០ ដង)
មិនមែនដាក់បាយ១វែកហ្នឹងឲ្យដល់ព្រះនិពា្វនទេ! គឺព្រះអង្គសំដែងថាជាសម្មាបដិបទា ដេាយពិតនេាះគឺជាខ្សែបណ្តេាយនៃកុសលរបស់អ្នកដែលចម្រេីននូវ វិបស្សនា ទាំងអស់ហ្នឹងក៏រាប់បព្ចូាលថាទៅកាន់ព្រះនិពា្វនដែរ ។ ចឹងបានជានៅក្នុងសម្មាបដិបទា មិច្ឆាបដិបទា ប្រសិនបេីយេីងប្រាថ្នាទៅកាន់ព្រះនិព្វាន យេីងឲ្យទានៗហ្នឹងរាប់ទៅជាកុសលដែលយេីងធ្វេីហ្នឹង គ្រាន់តែដាក់បាតបាយ១វែង យេីងប្រាថ្នាទៅកាន់ព្រះនិព្វាន ។ ក៏ប៉ុន្តែការចម្រេីនផ្លូវទៅកាន់ព្រះនិពា្វន ដេាយសម្មាបដិបទាអត់ប្រព្រឹត្តទេ តេីបាយមួយវែងហ្នឹងត្រូវរាប់បព្ចូាលទៅក្នុងណា គឺរាប់បព្ចូាលទៅក្នុងមច្ឆាមគ្គ ដែលរាប់បព្ចូាលក្នុងសម្មាមគ្គទាល់តែយេីងមកប្រព្រឹត្តនូវបដិបទានៅក្នុងដែលសង្ខាររលត់ ព្រេាះរលត់នូវអវិជ្ជា​ដេាយ​បដិលេាម ​ជាសម្មាមគ្គ ជាសម្មាបដិបទា ក៏ប៉ុន្តែប្រសិនជាយេីងអត់ចម្រេីននូវសមថៈវិបស្សនា ឬវិបស្សនាទេ យេីងអត់ចម្រេីននូវអរិយមគ្គប្រកបដេាយអង្គ៨ប្រការទេ ការដាក់បាតរបស់យេីងហ្នឹង អនុលេាមចូលទៅក្នុងមច្ឆាមគ្គ ។ វាញាំងឲ្យជាតិជរា ព្យាធិ កេីតឡេីង អត់បានទៅកាន់ ព្រះនិព្វានទេ។ ក៏ប៉ុន្តែយេីងត្រូវស្តាប់ព្រះឱសព្រះអង្គឲ្យយល់ថា អ្នកដែលឲ្យទានបាយ១វែងប្រាថ្នាវិវដ្តជាសម្មាបដិបទា យេីងក៏ត្រូវឲ្យដឹងថា សម្មាបដិបទាគឺជាអ្វី? សម្មាបដិបទាគឺជាបដិបទា សង្ខាររលត់ព្រេាះរលត់អវិជ្ជា វិញ្ញាណរលត់ព្រេាះរលត់នូវសង្ខារ តេីយេីងបានចូលដល់ត្រង់ហ្នឹងដែរឬទេ? បេីអត់មានទេគឺចូលមច្ឆាមគ្គចឹងគ្រាន់តែជាខ្សែបណ្តេាយនៃសម្មាមគ្គ ជាខ្សែបណ្តេាយបដិបទា។ ក៏ប៉ុន្តែយេីងអត់ធ្វេីទៅមុខទេ ទៅអត់រួចទេ។ ចឹងបានជាព្រះអង្គសម្តែងមកថា តថាគត អត់សរសេីរនូវកុសលដដែលៗនៃបុគ្គលណាមួយទេ។ តេីព្រះអង្គសរសេីរអំពីកុសលអ្វី? គឺព្រះអង្គសរសេីរកុសលណាដែលចម្រេីន គឺចម្រេីនអ្វី? គឺចម្រេីន ពីទានមក សមថៈ ចម្រេីនពីទាន មកវិបស្សនា ចម្រេីនអំពីសីលមក សតិប្បដ្ឋាន ចម្រេីនពីសតិប្បដ្ឋាន ទៅសម្មប្បធាន ទៅឥទ្ធិបាទ ទៅឥន្ទ្រីយ ទៅពលៈ ពេាជ្ឈង្គ អរិយមគ្គប្រកបដេាយអង្គ៨ ទេីបព្រះអង្គទ្រង់សរសេីរ ។ ដែលយេីងបានឈ្នះពីមារហ្នឹង ដេាយសារយេីង ចេះធ្វេីបុណ្យកុសលហ្នឹងណា គឺជាជ័យជំនះរបស់យេីងដេាយពិត ចឹងព្រះអង្គឲ្យរក្សាកុំឲ្យបែរទៅជាចាញ់វិញ ក៏ប៉ុន្តែព្រះអង្គបន្ថែមកុំដំអក់នៅក្នុងធម៌នេាះឡេីយ ។ ពាក្យដែលថាកុំដំអក់គឺត្រូវចេញពីធម៌ហ្នឹង គឺត្រូវចេញពីធម៌ថ្នាក់ទានហ្នឹង ឲ្យទៅជាថ្នាក់សីល ចេញពីថ្នាក់សីលឲ្យទៅជាធម៌សមាធិ ជាអធិសមាធិ ចេញពីសមាធិឲ្យបានចេញនូវធម៌អធិបញ្ញា អត់អាចដំអក់បានទេ ។ ព្រេាះអីបានជាព្រះអង្គសម្តែងថា កុំដំអក់នៅក្នុងធម៌នេាះ ព្រេាះកុសលហ្នឹងមិនទាន់ដល់ព្រះនិព្វានទេ។ ចឹងយេីងត្រូវយល់ឲ្យបានច្បាស់លាស់សំរាប់ខ្លួនយេីង មិនបាច់ទៅស្រុកព្រះទេ មេីលតែព្រះត្រៃបិដក ក៏ឃេីញព្រះដែរ ដេាយសារយេីងយល់ព្រះឱសរបស់ព្រះអង្គច្បាស់លាស់ ។ ចឹងទិសដៅរបស់ព្រះពុទ្ធសាសនា ឃេីញមានប៉ុន្មានចំណុច នៃខ្សែជីវិតរបស់សត្វលេាក? ទិសដៅនៅក្នុងព្រះពុទ្ធសាសនាដែលបង្ហាញ់ដល់សត្វលេាក មានពីរចំណុច ទី១. គឺទិសដៅទៅកាន់ ជាតិ ជរា និងមរណៈ ។ ហេីយនិងទិសដៅ ១ ទៀត គឺព្រះនិព្វាន ។ ក៏ប៉ុន្តែទិសដៅទាំងពីហ្នឹងព្រះអង្គសំដែងថា សត្វដែលមិនផុតពីសេចក្តីទុក្ខ គឺទិសដៅទៅកាន់ ជាតិ ជរា មរណៈ ។ ទិសដៅណាដែលព្រះអង្គសំដែងថារួចពីទុក្ខ គឺទិសដៅទៅកាន់ព្រះនិពា្វន ។ ចឹងព្រះអង្គទ្រង់សរុបថា ឲ្យតែផ្លូវណាខុសអំពីព្រះនិព្វាន គឺជាផ្លូវអត់ត្រូវ គឺជាផ្លូវខុស ទេាះអ្នកឯងធ្វេីស្អីក៏ដេាយឲ្យតែអត់ទៅកាន់ព្រះនិព្វាន គឺជាផ្លូវខុស គឺជាអំពេីខុស ។ ដូចជាព្រះអង្គសម្តែងថា រថដែលប្រកបដេាយអង្គ៨្របកាគឺជារថមិនឮ ផ្លូវដែលប្រកបដេាយអង្គ៨ប្រកា គឺជាផ្លូវត្រង់ ទិសដែលអត់មានភ័យ គឺព្រះនិព្វាន ។ អ្នកមករៀននៅក្នុងព្រះពុទ្ធសាសនា ទាំងព្រះគុណម្ចាស់ ពុទ្ធបរិស័ទទាំងអស់ ។ ប្រសិនបេីយេីងមករៀននូវព្រះពុទ្ធសាសនាគ្រាន់តែមករៀនដេីម្បីឲ្យដឹង ចិត្ត ចេតសិក រូប នេាះមិនបានទេ ។ ទិសដៅដែលយេីងមករៀននៅក្នុងព្រះពុទ្ធសាសនា គឺមករៀនដេីម្បីអ្វី? យេីងថាមករៀនដេីម្បីចេញចាកទុក្ខ ឬដេីម្បីមិនមានការប្រកាន់មាំ តេីមានន័យសេចក្តីយ៉ាងណា ។ យេីងមករៀននៅក្នុងព្រះពុទ្ធសាសនាគឺដេីម្បីឲ្យឃេីញទេាសរបស់ខន្ធ បេីរៀនមិនមានទិសដៅមកសម្លឹងទេាសរបស់ខន្ធទេ អត់ឈ្នះលុយទេ លុយវាដឹកនាំទៅរហូត ទេាះអ្នកហ្នឹងចេះប៉ុណ្ណាក៏ដេាយ ដឹងប៉ុណ្ណាក៏ដេាយ ឆ្លាតប៉ុណ្ណាក៏ដេាយ កាមវាហ្នឹងកពា្ឆក់បេាកបត់ក នៅកន្លែងណាមួយជាមិនខាន ទាំងគ្រហស្ថ ទាំងបុព្វជិក ។ បេីមិនមកសិក្សាមិនដេីម្បីឲ្យឃេីញទេាសរបស់ខន្ធទេនេាះ។ ហេីយទេាសរបស់ខន្ធហ្នឹង តេីជាទេាសអ្វីទៅ? គឺភ្នែកហ្នឹង (ព្រះអង្គសម្តែងថា ភ្នែកជារបស់ខ្វក់) ព្រះអង្គសម្តែងចឹងតេីជាគុណ ឬក៏ជាទេាសរបស់ភ្នែក ហេីយយេីងដឹងដែរឬអត់ ? ។ល។ សម្តែងដេាយ៖ លេាកគ្រូ រស់ សុផាត ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.32
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿