ថ្ងៃ សុក្រ ទី ០១ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៦៥៣
Today
ថ្ងៃម្សិលមិញ ១៦៤,៣៣៣
ខែនេះ ៦៥៣
សរុប ៣៥៦,៨៤៤,៦២៧
Flag Counter
អានអត្ថបទ
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣ (អាន: ២០,២០៧ ដង)

ការធ្វើបុណ្យតាមផ្លូវកាយ



ស្តាប់សំឡេង
 
ការ​​ឈប់​​បៀត​​បៀន ធ្វើ​​មនុស្ស​​សត្វ​​ឲ្យ​​បាន​​ទទួល​ទុក្ខ​លំបាក​កាយ លំបាក​ចិត្ត ឈប់​ផ្តាច់​បង់​ជីវិត​មនុស្ស សត្វ ឲ្យ​ឈ្លាត​ការ​រស់​នៅ ដើម្បី​តែ​សេចក្តី​សុខ​ខ្លួន​ឯង ឬ អ្នក​ដទៃ, ឈប់​ឆបោក លួច​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ មិន​ប្រព្រឹត្ត​ខុស​នឹង​ប្រពន្ធ​កូន​អ្នក​ដទៃ រៀន​រក​វិធី​អប់រំ​កាយ បើ​ចិត្ត និង​វាចា​ចង់ កាយ​ថា​កុំ​ចង់ នេះ​ហៅ​ថា ធ្វើ​បុណ្យ​ផ្លូវ​កាយ ថ្នាក់​សីល ។ សូម្បី​ការអប់រំ សាង​ខ្លួនឲ្យ​ជា​មនុស្ស​មាន​កិរិយា​មារយាទ ថ្លៃថ្នូរ មាន​សេចក្តី​ចេះ​ដឹង ក៏​ហៅ​ថា ធ្វើ​បុញ្ញកម្ម ។

ការ​ជួយ​ទំនុក​បម្រុង​មាតា​បិតា ដោយ​វិធី​ជួយ​គ្រប់​បែប​យ៉ាង ឲ្យ​លោក​បាន​ស្រួល​ផ្លូវ​កាយ ផ្លូវ​ចិត្ត ឬ​បង្អោន​ខ្លួន​ជា​ពុទ្ធ​បរិស័ទ ជួយ​ទំនុក​បម្រុង​ចិញ្ចឹម​ព្រះសង្ឃ អ្នក​ទ្រទ្រង់​គុណ​ធម៌ ដោយ​ប្រតិបត្តិ​ធម៌​វិន័យ តាម​ពុទ្ធោវាទ ជួយ​មនុស្ស​កម្សត់ ឥត​ទីពឹង គោរព​ប្រតិបត្តិ​ចំពោះ​ត្រកូល​រៀម​ច្បង ចាស់​ព្រឹទ្ធាចារ្យធ្វើ​អ្នក​ដទៃទទួល​បាន​សេចក្តី​សុខ ចេះ​ទំនុក​បម្រុង​ចិញ្ចឹម​ខ្លួនឯង និង​ប្រពន្ធ​កូន ឲ្យ​បាន​សេច​ក្តី សុខ ដោយ​សេចក្តី​មិន​លោភ មិន​ក្រោធ មិន​វង្វេង​ជាហេតុ នេះ​ហៅ​ថា ធ្វើ​បុណ្យ​ផ្លូវ​កាយ​ថ្នាក់​ទាន ។

ការ​បង្អោន​កាយ ជួយ​ធ្វើ​កិច្ច​ធុរៈ​អ្នក​ដទៃ គ្រួសារ ភូមិ​ស្រុក សង្គម​ជា​មួយ​គ្នា ដោយ​មេត្តា​ករុណា ។ បើ​ជន​ប្រុស​ស្រី​ណា​មាន​កិច្ច​ធុរៈ ឬ មាន​ទុក្ខ​ធុរៈ​អ្វី​មួយ​កើត​ឡើង ដូច​ជា​ឈឺ​ចាប់ ឬ អគ្គិភ័យ ឆេះ​ផ្ទះ​ជា​ដើម បាន​ខ្វល់​ខ្វាយ​ជួយ​មើល​ថែទាំ ដោយ​រក​ឱសថ ( ថ្នាំ​កែ​ជម្ងឺ ) រក​គ្រូពេទ្យ​ជួយ​ព្យាបាល​បំបាត់​ជម្ងឺ​ទាំង​នោះ និង​ដោះ​ស្រាយ​ទុក្ខ សម្តែង​កាយ​សាមគ្គី ស្មោះ​សរ​ចំពោះ​គ្នា​ទាំង​ទី​ចំពោះ​មុខ ទាំង​ទី​កំបាំងមុខ នេះ​ក៏​​ហៅ​ថា ធ្វើ​បុណ្យ​ផ្លូវ​កាយ​ថ្នាក់​សីលផង ថ្នាក់​ទាន​ផង ។

កាល​បើ​នឿយ​ណាយ​ធុញ​ទ្រាន់ ចំពោះ​កាម​ដែល​ជា​គ្រឿង​ចង​សត្វ ឲ្យ​នៅ​ច្រឡូក​ច្រឡំ នៅ​វឹកវរ​ក្នុង​ពួក​ក្រុម ហើយ​គេច​ចៀស​ចេញ​ចាក​ពួក​ទៅ​រក​ទី​ស្ងាត់ នៅ​អប់រំ​កាយ​អប់រំ​ចិត្ត​ដោយ​ឥរិយាបថ​ទាំង ៤ ណា​មួយ មាន​ការ​ដេក ដើរ ឈរ អង្គុយ តាំង​ស្មារតី​ចម្រើន​សមាធិ ដោយ​ការ​ធ្វើ​សមថៈ​ក្តី វិបស្សនា​ក្តី​ ដើម្បី​ឲ្យ​ស្ងប់ចិត្ត នោះ​ហៅ​ថា ធ្វើ​បុណ្យ​ផ្លូវ​កាយ​ថ្នាក់​ភាវនា ។

ដកស្រង់ចេញពីសៀវភៅ  បុញ្ញបទីប 
រៀបរៀងដោយៈ   ព្រះសង្ឃវត្តរាជនិវេសនារាព្រះពន្លា
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា
ដោយ​៥០០០​ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៣០,៨៩០ ដង)
អ្នក​ណា​មាន​ចិត្ត​អណ្តែត​អណ្តូង​
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥៤,០៩៧ ដង)
ការយល់ដឹង បញ្ញា៨យ៉ាងរបស់ព្រះពោធិសត្វ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៤៩,៨១៩ ដង)
ចង់​ឈ្នះ​ចាញ់​គ្នា​បាន​ប្រយោជន៍​អ្វី?
ផ្សាយ : ០១ មេសា ឆ្នាំ២០២២ (អាន: ១១,៤២៥ ដង)
គាថា​របស់​ព្រះ​អធិមុត្តត្ថេរ
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ១៨,៣៧០ ដង)
សបរិវារ​ច្ឆត្តទាយក​ត្ថេរាបទាន
ផ្សាយ : ០៣ មីនា ឆ្នាំ២០១៧ (អាន: ៣៨,៨៣៨ ដង)
គាថា​របស់​ព្រះ​នាង​សុមេធាថេវី
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១៣,១៦០ ដង)
គោលការណ៍​វាយតម្លៃ​ការ​អភិវឌ្ឍ ៤ផ្នែក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕