35
Monday, 01 Jul B.E.2568  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Wat Loung Radio
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 169,681
Today
Yesterday 143,267
This Month 169,681
Total ៤០៦,៦៧៤,៩៩៦
Lastest News Book Mp3 Video
images/articles/430/2020-07-22_09_45_12-BUDDHISM_DEATH_BODY_-_Google_Search.jpg
Today
Public date : 01, Jul 2024 (57,061 Read)
កាយ​របស់​ខ្លួន​នេះ​គឺ​អ្វី កាល​បុថុជ្ជន​មិន​ដឹង​កាយ​របស់​ខ្លួន​នោះ តាម​សេចក្តី​ពិត ការ​សម្គាល់​(ខុស)​គ្រប់​យ៉ាង​រមែង​កើត​ឡើង ក្នុង​កាយ​របស់​ខ្លួន កាយ​របស់​ខ្លួន​នេះ គួរ​ខ្ពើម​មាន​ការ​បែក​ធ្លាយ​ទៅ​ជា​ធម្មតា ជាទី​កើត​ឡើង​នៃ​ទុក្ខ មិន​មាន​អ្នក​ដឹក​នាំ។ បុគ្គល​ពាល កាល​ប្រកាន់​កាយ​នោះ ដោយ​ភាព​ជា​សត្រូវ (ដល់​សេចក្តី​ពិត) ឈ្មោះ​ថា រមែង​ប្រកាន់​ការ​សម្គាល់​(ខុស) កាល​បុថុជ្ជន​ពិចារណា​ឃើញ​កាយ​របស់​ខ្លួន ថា​ជា​របស់​ស្អាត​និង​ជា​សុខ រមែង​មាន​ការ​សម្គាល់​ខុស​ដោយ​អំណាច​នៃ​តណ្ហា ដូច​ជា​ការ​សម្គាល់​ខុស​ក្នុង​ភ្លើង របស់​សត្វ​មមាច​ដូច្នោះ កាល​បុថុជ្ជន ប្រកាន់​និច្ចសញ្ញា ឃើញ​សម្បត្តិ​របស់​កាយ​នៃ​ខ្លួន​នោះ គេ​រមែង​មាន​ការ​សម្គាល់​ខុស​ដោយ​អំណាច​មានៈ ដូច​សុខន​ឃើញ​លាមក ហើយ​កើត​សុភសញ្ញា​ក្នុង​លាមក ដូច្នោះ​កាល​បុថុជ្ជន​ពិចារណា​ឃើញ​កាយ​របស់​ខ្លួន​នោះ​ថា ជា​អត្តា នៅ​ក្នុង​អត្តា មិន​យល់​តាម​សេចក្តី​ពិត​រមែង​មាន​ការ​សម្គាល់​ខុស​ដោយ​ទិដ្ឋិ ដូច​បុគ្គល​សម្គាល់​រូបក្នុង​កញ្ចក់​ដូច្នោះ​ក៏​ពាក្យថា​ កាល​សម្គាល់​នេះ​ជា​ពាក្យ​ល្អិត ជា​គ្រឿង​ចង​របស់​មារ ធូរ​ប៉ុន្តែ​ស្រាយ​បាន​ដោយ​លំបាក ព្រោះ​ជា​គ្រឿង​ដែល​ចង​បុថុជ្ជន​ទុក បុថុជ្ជន សូម្បី​ព្យាយាម​រើ​បម្រះដោយ​វិធី​ផ្សេងៗ ច្រើន​យ៉ាង​ក៏​មិន​កន្លង​ផុត​កាយ​របស់​ខ្លួន​ទៅ​បាន រមែង​ត្រូវ​កាយ​របស់​ខ្លួន​នោះ​ចង​រឹត​ទុក​យ៉ាង​ណែន ដូច​សុខន​ដែល​ត្រូវ​ចង​ទុក​ជាប់​នឹង​បង្គោល​ដែល​គេ​បោះ​ទុក​យ៉ាង​ល្អ បុគ្គល​ដ៏​សេស​រមែង ស្រវឹង​វិលវល់​នៅ​ក្នុង​កាយ​របស់​ខ្លួន រមែង​ក្តៅ​ក្រហាយ​ជានិច្ច ដោយ​ជាតិ ជរា និងទុក្ខ មាន​រោគ​ជា​ដើម ដូច​ត្រី​ជាប់​សន្ទូច​ដូច្នោះ ទើប​យើង​សូម​ពោល​នឹង​អ្នក​ដ៏​ចម្រើន​ទំាង​ឡាយ​ថា អ្នក​ទាំង​ឡាយ​ពិចារណាកាយ​របស់​ខ្លួន ដែល​ល្អ​ស្អាត ឲ្យ​ឃើញ​ថា មិន​គួរ​ពេញចិត្ត មិនស្អាត មាន​ការ​បែក​ធ្លាយ​ទៅ (ជាធម្មតា) និង​មិន​មែន​ជា​អត្តា ព្រោះ​កាយ​របស់​ខ្លួន​នោះ​មាន​សភាព​យ៉ាង​នេះ បណ្ឌិត​ពិចារណា​ឃើញ​កាយ​នេះ យ៉ាង​នេះ​ហើយ​លះ​បង់​សេចក្តី​សម្គាល់​ខុស​ទាំង​អស់ ចេញ​បាន​រមែង រលាស់​ផុត​ចាក​ទុក្ខ​ទាំង​ពួង ដូច្នេះ។ អានសៀវភៅ ដកស្រង់ចេញពី អដ្ឋកថា មូលបរិយាយសូត្រ ទំព័រ១១៣ ដោយ៥០០០ឆ្នាំ
images/articles/431/Untitled-1.jpg
Today
Public date : 01, Jul 2024 (46,484 Read)
ព្រះសម្មាសម្ពុទ្ធជា​ម្ចាស់​បរម​គ្រូ​នៃ​យើង​ទ្រង់​ត្រាស់​សម្ដែង​អំពី​ជំនួញ ៥​ប្រការ​ដែល​ពុទ្ធបរិស័ទ​ទាំង​ឡាយ​គួរ​វៀរចាក មិន​គួរ​ប្រព្រឹត្ត គឺ៖ ១- សត្ថវណិជ្ជា ជួញ​គ្រឿង​សាស្ត្រាវុធ​សម្រាប់​ប្រហារ គឺ​ធ្វើ​គ្រឿង​សាស្ត្រាវុធ​នោះ​ដោយ​ខ្លួន​ឯង ឬ​ឲ្យ​អ្នក​ដទៃ​គេ​ធ្វើ​ឲ្យ ឬ​បាន​មក​ដោយ​ហេតុ​ឯណា​មួយ​ហើយ​លក់​គ្រឿង​សាស្ត្រាវុធ​នោះ ។ ២- សត្តវណិជ្ជា ជួញ​មនុស្ស គឺ​មនុស្ស​មិន​ត្រូវ​ជួញ​ដូរ​មនុស្ស​ជាតិ​ដូច​គ្នាដើម្បី​ធ្វើ​ជា​ទាសាទាសី​របស់​ជនណា​មួយ ឬសម្រាប់​បម្រើ​កាម​គុណ ឬ​ក៏​ក្នុង​រូប​បែប​ណា​មួយ​ឡើយ ។ មនុស្ស​ទាំង​អស់​មាន​សិទ្ធ​ស្មើ​គ្នា​ក្នុង​ការ​រស់​នៅ​មាន​សេរីភាព។ ៣- មំសវណិជ្ជា ជួញ​សាច់ គឺ​ចិញ្ចឹម​នូវ​សត្វ​ទាំង​ឡាយ មាន​ជ្រូក​ជា​ដើម​លុះ​ដល់​សត្វ​ទាំង​ឡាយ​នោះ​ចម្រើន​ធំ​ឡើង​ក៏​សម្លាប់​យក​សាច់​លក់ ។ ៤- មជ្ជវណិជ្ជា ជួញ​ទឹក​ស្រវឹង ឬ​គ្រឿង​ស្រវឹង គ្រឿង​ញៀន គឺ​ផ្សំ​គ្រឿង​ណា​មួយ​ឲ្យ​កើត​ឡើង​ជា​គ្រឿង​ស្រវឹង​ដោយ​ខ្លួន​ឯង ឬ​ទិញ​គេ​យក​មក​ហើយ​លក់​នូវ​ទឹក​ស្រវឹង គ្រឿង​ស្រវឹង​នោះ ។ ៥- វិសវណិជ្ជា ជួញ​ថ្នាំ​ពិស ឬ​ថ្នាំ​ពុល គឺ​ចាត់​ចែង​ថ្នាំ​ពិស​ឲ្យ​កើត​ឡើង​ដោយ​ខ្លួន​ឯង ឬ​ឲ្យ​គេ​ផ្សំ​ឲ្យ ឬ​បាន​មក​ដោយ​ហេតុ​ឯណា​នីមួយ ហើយ​លក់​នូវ​ថ្នាំ​ពិស ថ្នាំ​ពុល​នោះ ។ ជំនួញ​៥​ប្រការ​នេះ​ឧបាសក ឧបាសិកា ពុទ្ធបរិស័ទ​មិន​គប្បី​ជួញ​ឡើយ​ព្រោះ​ជា​ហេតុ​នាំ​មក​នូវ​អសន្តិសុខ អសន្តិភាព ការ​ជួញ​នូវ​ជំនួញ​ទាំង​៥នេះ​មាន​ឈ្មោះថា មិច្ឆាជីវៈ ឬមិច្ឆាជីព ដែល​ផ្ទុយ​អំពី​សម្មា​អាជីវៈ ។ ដោយ៥០០០ឆ្នាំ
images/articles/437/2020-07-22_10_16_57-buddha_and_man_-_Google_Search.jpg
Today
Public date : 01, Jul 2024 (59,853 Read)
ក្នុង​បិដក​លេខ ៣៧ ទំព័រ ៦៣ នៅ​ក្នុង បឋម​កល្យាណ​មិត្ត​សូត្រ ព្រះអង្គ​ទ្រង់ត្រាស់​សម្តែង​ថា “ការ​មាន​មិត្ត​ល្អ ជា​បុព្វនិមិត្ត​នៃ​អរិយមគ្គ” មាន​សេចក្តី​ផ្តើម​ដូច​ត​ទៅ​ ៖ សាវត្ថី​និទាន ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​រះ​ឡើង​នៃ​អរុណ នេះ​ជា​ប្រធាន នេះ​ជា​បុព្វនិមិត្ត ( គ្រឿង​កំណត់​មុន ) ​នៃ​ព្រះអាទិត្យ​ដែល​រះ​ឡើង ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​មាន​មិត្ត​ល្អ នេះ​ជាប្រធាន នេះ​ជា​បុព្វ​និមិត្ត ប្រព្រឹត្ត​ទៅ​ដើម្បី​ញ៉ាំង​អរិយមគ្គ​ប្រកប​ដោយ​អង្គ ៨ ឲ្យ​កើត​ឡើង​ដល់​ភិក្ខុ​ ដោយ​ប្រការ​យ៉ាង​នេះ​ដែរ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដំណើរ​នេះ​ជាទី​សង្ឃឹម​របស់​ភិក្ខុ​ដែល​មាន​មិត្ត​ល្អ ភិក្ខុ​នោះ​នឹង​ចម្រើន​អរិយមគ្គ​ប្រកប​ដោយ​អង្គ ៨ និង​ធ្វើ​អរិយ-មគ្គ​ប្រកប​ដោយ​អង្គ ៨ ឲ្យ​ច្រើន​ឡើង ។ ក្នុង​បិដក​លេខ ៣៧ ទំព័រ ៣ ឧបឌ្ឍសូត្រ ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​អំពី​ភាព​នៃ​បុគ្គល ដែល​មាន​មិត្ត​ល្អ ចាត់​ជា​​ព្រហ្មចរិយ​ធម៌​ទាំង​មូល មិន​មែន​ពាក់​កណ្តាល​ដូច​ព្រះអានន្ទ​បាន​ពោល​នោះ​ឡើយ សេចក្តី​នេះ​មាន​ដូច​ត​ទៅ ៖ ខ្ញុំ​បាន​ស្តាប់​មក​យ៉ាង​នេះ ។ សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​គង់​នៅ​ក្នុង​សក្ករនិគម​របស់​ពួក​សក្យៈ ក្នុង​ដែន​​សក្យៈ ។ គ្រា​នោះ ព្រះអានន្ទ​ដ៏​មាន​អាយុ​ចូល​ទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះដ៏​មាន​ព្រះភាគ ហើយ​អង្គុយ​ក្នុង​ទី​សមគួរ ។ លុះ​ព្រះអានន្ទ​ដ៏​មាន​អាយុ​អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ ក៏​ក្រាប​បង្គំ​ទូល​​ព្រះដ៏មាន​ព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន គុណ​ជាតឯណា គឺ​ការ​មាន​មិត្ត​ល្អ ការ​មាន​សម្លាញ់​ល្អ និង​​ការ​មាន​ក្លើ​ល្អ គុណ​ជា​ត​នេះ ចាត់​ជា​ពាក់​កណ្តាល​នៃ​ព្រហ្មចរិយធម៌ ។ ម្នាល​អានន្ទ អ្នក​កុំពោល​យ៉ាង​នេះ​ឡើយ ម្នាល​អានន្ទ អ្នក​កុំ​ពោល​យ៉ាង​នេះ​ឡើយ ម្នាល​អានន្ទ គុណ​ជាតឯណា គឺ​​ការ​មាន​មិត្ត​ល្អ ការ​មាន​សម្លាញ់​ល្អ និង​ការ​មាន​ក្លើ​ល្អ គុណ​ជា​ត​នេះ​ឯង ចាត់​ជា​ព្រហ្មចរិយធម៌​ទាំង​មូល ។ ម្នាល​​អានន្ទ ព្រហ្មចរិយធម៌​នេះ​ឯង ប្រាកដ​ដល់​ភិក្ខុ​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ មាន​ក្លើ​ល្អ និង​ចម្រើន​នូវ​មគ្គ​ដ៏​ប្រសើរ​​ប្រកប​ដោយ​អង្គ ៨ និង​ធ្វើ​ឲ្យ​ច្រើន​នូវ​មគ្គ​ដ៏​ប្រសើរ​ប្រកប​ដោយ​អង្គ ៨ ។ ម្នាល​អានន្ទ ចុះ​ភិក្ខុ​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ មាន​ក្លើ​ល្អ ចម្រើន​នូវ​មគ្គ​ដ៏​ប្រសើរ ប្រកប​ដោយ​អង្គ ៨ ធ្វើ​ឲ្យ​ច្រើន​​នូវ​មគ្គ​ដ៏​ប្រសើរ​ប្រកប​ដោយ​អង្គ ៨ តើ​ដូច​ម្តេច ។ ម្នាល​អានន្ទ ភិក្ខុ​ក្នុង​សាសនា​នេះ ចម្រើន​នូវ​សម្មាទិដ្ឋិ ដែល​​អាស្រ័យ​នូវ​សេច​ក្តី​ស្ងប់​ស្ងាត់ អាស្រ័យ​នូវ​សេចក្តី​នឿយ​ណាយ អាស្រ័យ​នូវ​សេចក្តី​រលត់ មាន​កិរិយា​បង្អោន​ទៅ​​ដើម្បី​លះ​បង់ ចម្រើន​នូវ​សម្មាសង្កប្បៈ​ដែល​អាស្រ័យ​នូវ​សេចក្តី​ស្ងប់​ស្ងាត់ ។ល។ ចម្រើន​នូវ​សម្មាវាចា ។ល។ ចម្រើន​នូវ​សម្មាកម្មន្តៈ ។ល។ ចម្រើន​នូវ​សម្មាអាជីវៈ ។ល។ ចម្រើន​នូវ​សម្មាវាយាមៈ ។ល។ ចម្រើន​នូវ​សមា្ម-សតិ ។ល។ ចម្រើន​នូវ​សម្មាសមាធិ ដែល​អាស្រ័យ​នូវ​សេចក្តី​ស្ងប់​ស្ងាត់ អាស្រ័យ​នូវ​សេចក្តី​នឿយ​ណាយ អាស្រ័យ​នូវសេចក្តី​រលត់ មាន​កិរិយាបង្អោន​ទៅ​ដើម្បី​លះ​បង់ ។ ម្នាល​អានន្ទ ភិក្ខុ​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ មាន​​ក្លើ​ល្អ ចម្រើន​នូវ​មគ្គ​ដ៏​ប្រសើរ​ប្រកប​ដោយ​អង្គ ៨ ធ្វើ​ឲ្យ​ច្រើន​នូវ​មគ្គ​ដ៏​ប្រសើរ​ប្រកប​ដោយ​អង្គ ៨ យ៉ាង​នេះ​ឯង ។ ម្នាល​អានន្ទ អ្នក​គប្បី​ដឹង​សេចក្តី​នោះ​ដោយ​បរិយាយ​នេះ​ចុះ​ថា នេះ​ជា​ព្រហ្មចរិយធម៌​ទាំង​មូល គឺ​ការ​មាន​មិត្ត​ល្អ ការ​មាន​សម្លាញ់​ល្អ និង​ការ​មាន​ក្លើ​ល្អ​ ។ ម្នាល​អានន្ទ ព្រោះ​អាស្រ័យ​តថាគត​ដែល​ជា​មិត្ត​ល្អ បាន​ជា​ពួក​សត្វ​ដែល​​មាន​ជាតិ​ជា​ធម្មតា រួច​ស្រឡះ​ចាក​ជាតិ​ទៅ​បាន ពួក​សត្វ​ដែល​មាន​ជរាជា​ធម្មតា រួច​ស្រឡះ​ចាក​ជរា​ទៅ​បាន ពួក​​សត្វ​ដែល​មាន​មរណៈ​ជា​ធម្មតា រួច​ស្រឡះ​ចាក​មរណៈ​ទៅ​បាន ពួក​សត្វ​ដែល​មាន​សោក ខ្សឹក​ខ្សួល លំបាក​កាយ​ លំបាក​ចិត្ត និង​សេចក្តី​ចង្អៀត​ចង្អល់​ចិត្ត​ជា​ធម្មតា រួច​ស្រឡះ​ចាក​សោក ខ្សឹក​ខ្សួល លំបាក​កាយ លំបាក​ចិត្ត និង​​សេចក្តី​ចង្អៀត​ចង្អល់​ទៅ​បាន ។ ម្នាល​អានន្ទ អ្នក​គប្បី​ដឹង​សេចក្តី​នុ៎ះ ដោយ​បរិយាយ​នេះ​ចុះ​ថា នេះ​ជា​ព្រហ្មចរិយ​ធម៌​ទាំង​មូល គឺការ​មាន​មិត្ត​ល្អ ការ​មាន​សម្លាញ់​ល្អ និង​ការ​មាន​ក្លើ​ល្អ ។ ក្នុង​បិដក​លេខ ៣៧ ទំព័រ ២០៣ នៅ​ក្នុង បឋម​សូរិយូបម​សូត្រ ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​ថា “ការ​មាន​មិត្ត​ល្អ ជា​បុព្វនិមិត្ត​នៃ​ពោជ្ឈង្គ ៧” មាន​សេចក្តី​ផ្តើម​ដូច​ត​ទៅ ៖ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​រះឡើង​នៃ​អរុណ​នុ៎ះ​ឯង​ជា​ប្រធាន ​ជា​បុព្វ​និមិត្ត នៃ​ព្រះអាទិត្យ​ដែល​រះ​ឡើង ( យ៉ាង​ណា​ ) ភាវៈ​នៃ​កល្យាណ​មិត្ត​នុ៎ះ​ឯង ជា​ប្រធាន ជា​បុព្វនិមិត្ត​នៃ​ការ​ញ៉ាំង​ពោជ្ឈង្គ​ទាំង​ ៧ ឲ្យ​កើត​ឡើង​ដល់​ភិក្ខុ ក៏​យ៉ាង​​នោះដែរ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​នេះ ភិក្ខុ​ដែល​នឹង​ចម្រើន​នូវ​ពោជ្ឈង្គ​ទាំង ៧ ធ្វើ​ឲ្យ​រឿយ​ៗ នូវ​ពោជ្ឈង្គ​ទាំង ៧ ( នោះ ) គួរ​ប្រាថ្នា​នូវ​ភិក្ខុ​ដែល​ជាកល្យាណ​មិត្ត ( កុំខាន ) ។ ក្នុង​បិដក​លេខ ៤០ ទំព័រ ២៦ នៅ​ក្នុង កល្យាណ​មិត្តតាទិ​វគ្គ​ទី ៨ ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​អំពី​ប្រយោជន៍​ដ៏​​សំខាន់ ព្រោះ​មក​អំពី​មាន​កល្យាណមិត្ត មាន​សេចក្តី​ផ្តើម​ដូច​ត​ទៅ ៖ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​រំពឹង​រក​មិន​ឃើញ​សភាវៈ​ដទៃ សូម្បី​តែ​សភាវៈ ១ ដែល​ញ៉ាំង​ពួក​កុសល​ធម៌ មិន​ទាន់​​កើត​ឡើង​ឲ្យ​កើត​ឡើង​បាន​ក្តី ពួក​អកុសល​ធម៌ ដែល​កើត​ឡើង​ហើយ ឲ្យ​សាបសូន្យ​ទៅ​ក្តី ដូច​ការ​មាន​កល្យាណ​​មិត្ត​នេះសោះ​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​បុគ្គល​មាន​កល្យាណ​មិត្ត ពួក​កុសលធម៌​ដែល​មិន​ទាន់​កើត​ឡើង ក៏​រមែង​កើត​ឡើង​បាន​ផង ពួក​អកុសល​ធម៌ ដែល​កើត​ឡើង​ហើយ រមែង​សាប​សូន្យ​ទៅ​ផង ។ ក្នុង​បិដក​លេខ ៤០ ទំព័រ ៣៣ នៅក្នុង បមាទាទិ​វគ្គ​ទី ៩ ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង អំពី​ប្រយោជន៍​ដ៏​ច្រើន ព្រោះ​មក​អំពី​មាន​កល្យាណ​មិត្ត មាន​ដូច​តទៅ​ ៖ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​រំពឹង​រក​មិន​ឃើញ​សភាវៈ​ដទៃ សូម្បី​តែ​សភាវៈ ១ ដែល​ប្រព្រឹត្ត​ទៅ ដើម្បី​ប្រយោជន៍​​ច្រើន ដូច​ការ​មាន​កល្យាណ​មិត្ត​នេះ​សោះ​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាន​តែ​ការ​មាន​នូវ​កល្យាណ​មិត្ត​នេះ​ឯង ទើប​ប្រព្រឹត្ត​ទៅ ដើម្បី​ប្រយោជន៍​ច្រើន ។ ក្នុង​បិដក​លេខ ៤០ ទំព័រ ៤២ ក្នុង វគ្គទី ១០ ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្តែង​ថា ៖ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​រំពឹង​រក​មិន​ឃើញ​សភាវៈ​ដទៃ សូម្បី​តែ ១ ដែល​ប្រព្រឹត្ត​ទៅ ដើម្បី​ឋិត​នៅ មិន​វិនាស មិន​អន្តរធាន​នូវ​ព្រះសទ្ធម្ម ដូច​ការ​មាន​កល្យាណ​មិត្ត​នេះ​សោះ​ឡើយ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាន​តែ​ការ​មាន​នូវ​​កល្យាណមិត្ត​នេះ​ឯង ទើប​ប្រព្រឹត្ត​ទៅ ដើម្បី​ឋិត​នៅ មិន​វិនាស​ មិន​អន្តរធាន​នូវ​ព្រះសទ្ធម្ម ។ ក្នុង​បិដក​លេខ ៤០ ទំព័រ ៣៧ ក្នុង វគ្គទី ១០ ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​ថា ៖ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​រំពឹង​រក​មិន​ឃើញ​នូវ​អង្គ​ដទៃ ដែល​ជា​អង្គ​ខាង​ក្រៅ ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍​​ច្រើន ដូច​ការមាន​កល្យាណ​មិត្ត​នេះ​សោះ​ឡើយ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាន​តែ​ការ​មាន​នូវ​កល្យាណ​មិត្ត​នេះ​ឯង ទើប ( ជា​អង្គ​ខាង​ក្រៅ ) ប្រព្រឹត្ត​ទៅ ដើម្បី​ប្រយោជន៍​ច្រើន ។ ក្នុង​បិដក​លេខ ៥៣ ទំព័រ ១៥ ទុតិយសេក្ខ​សូត្រ ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្តែង​អំពី​ព្រះ​សេក្ខៈ ជា​អ្នក​មាន​សេចក្តី​​ចម្រើន​ព្រោះ​មាន​កល្យាណ​មិត្ត ខ្លឹម​សារ​មាន​ទាំង​ស្រុង​ដូច​ត​ទៅ ៖ ខ្ញុំ​បាន​ស្តាប់​មក​ថា ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សម្តែង​ហើយ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​​ភិក្ខុ​ជា​សេក្ខៈ មិន​ទាន់​សម្រេច​អរហត្តផល​នៅ​ឡើយ ហើយ​ប្រាថ្នា​ធម៌​ជាទី​ក្សេម​ចាក​យោគៈដ៏​ប្រសើរ ម្នាល​ភិក្ខុ​​ទាំង​ឡាយ តថាគត​ធ្វើ​បច្ច័យ​ខាង​ក្រៅ​ឲ្យ​ជា​ហេតុ​ហើយ មិន​ឃើញ​ហេតុ​ដទៃ សូម្បី​តែហេតុ​មួយ​ដែល​មាន​ឧបការៈ ច្រើន​យ៉ាង​នេះ ឲ្យ​ដូច​ជា​ភាព​នៃ​បុគ្គល​មាន​កល្យាណមិត្ត​នេះ​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មាន​កល្យាណមិត្ត ទើប​លះ​បង់​អកុសល ចម្រើន​កុសល​បាន ។ លុះ​ព្រះមាន​ព្រះភាគ ទ្រង់​សម្តែង​សេចក្តី​នុ៎ះ​ហើយ ។ ទ្រង់​ត្រាស់​​គាថា​ព័ន្ធនេះ ក្នុង​ព្រះសូត្រ​នោះ​ថា ៖ កល្យាណមិត្តោ យោ ភិក្ខុ សប្បតិស្សោ សគារវោ ករំ មិត្តានំ វចនំ សម្បជានោ បតិស្សវោ បាបុណេ អនុបុព្វេន សព្វសំយោជនក្ខយន្តិ ។ ភិក្ខុ​ណា មាន​កល្យាណ​មិត្ត មាន​សេចក្តី​កោត​ក្រែង​ប្រកប​ដោយ​សេចក្តី​គោរព ធ្វើ​តាម​ពាក្យ​របស់​កល្យាណមិត្ត​​ទាំង​ឡាយ ជា​អ្នក​មាន​សេចក្តី​ដឹង​ខ្លួន មាន​ស្មារតី ភិក្ខុ​នោះ ទើប​គួរ​ដល់​នូវ​កិរិយា​អស់​សំយោជនៈ​ទាំង​ពួង ដោយ​​លំដាប់​បាន ។ សេចក្តី​នេះ ព្រះដ៏មាន​ព្រះភាគ បាន​ត្រាស់​ទុក​ហើយ ខ្ញុំ​បាន​ស្តាប់​មក​ហើយ​ដូច្នេះ​ឯង ។ ក្នុង​បិដក​លេខ ៤៩ ទំព័រ ៤ នៅ​ក្នុង សម្ពោធិ​សូត្រ ព្រះអង្គ​ទ្រង់ត្រាស់​សម្តែង​អំពី​ពួក​ធម៌​ជា​ចំណែក​នៃ​ការ​​ត្រាស់​ដឹង ៥ យ៉ាង រួច​ហើយ​ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​អំពី​អានិសង្ស​នៃ​ការ​មាន​មិត្ត​ល្អ ៤ យ៉ាង​ជា​បន្ត ៖ ១. ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​នេះ​រមែង​កើត​ប្រាកដ​ដល់​ភិក្ខុ​អ្នក​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ សម​គប់​នឹង​មិត្ត​ល្អ គឺ ភិក្ខុ​នោះ​នឹង​បាន​ជា​អ្នក​មាន​សីល សង្រួម​ក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​ដោយ​អាចារៈ និង​គោចរៈ ជា​អ្នក​ឃើញ​ភ័យ​​ក្នុង​ទោស​ទាំង​ឡាយ សូម្បី​បន្តិច​បន្តួច សមាទាន​សិក្សា​ក្នុង​សិក្ខា​បទ​ទាំង​ឡាយ ។ ២. ម្នាលភិក្ខុ​ទាំង​ឡាយ ហេតុ​នេះ​រមែង​កើត​ប្រាកដ​ដល់​ភិក្ខុ​អ្នក​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ សម​គប់​នឹង​មិត្ត​ល្អ គឺ​​ភិក្ខុ​នោះ​នឹង​បាន​ជា​អ្នក​បាន​តាម​ប្រាថ្នា បាន​ដោយ​មិន​លំបាក បាន​ដោយ​ងាយ នូវ​កថាមាន​សភាព​យ៉ាង​នេះ ដែល​​ជា​កថា​ផូរ​ផង់ ជាទី​សប្បាយ​ទូលាយ​ចិត្ត គឺ​អប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណ​ទស្សនកថា ។ ៣. ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​នេះ​រមែង​កើត​ប្រាកដ​ដល់​ភិក្ខុ​អ្នក​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ សម​គប់​នឹង​មិត្ត​ល្អ គឺ​ភិក្ខុ​នោះ​នឹង​បាន​ជា​អ្នក​ប្រារព្ធ​នូវ​សេចក្តី​ព្យាយាម ដើម្បី​លះ​បង់​នូវ​ពួក​អកុសលធម៌​ចេញ ដើម្បី​ញ៉ាំង​ពួក​កុសល​ធម៌​ឲ្យ​កើត​ឡើង ជា​អ្នក​មាន​កម្លាំង​មាន​សេចក្តី​ប្រឹង​ប្រែង ខ្ជាប់​ខ្ជួន មិន​ដាក់​ធុរៈចោល ក្នុង​កុសល​ធម៌​ទាំង​ឡាយ។ ៤. ម្នាលភិក្ខុ​ទាំង​ឡាយ ហេតុ​នេះ​រមែង​កើត​ប្រាកដ​ដល់​ភិក្ខុ​អ្នក​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ សម​គប់​នឹង​មិត្ត​ល្អ គឺ​​ភិក្ខុ​នោះ​នឹង​បាន​ជា​អ្នក​មាន​បញ្ញា ប្រកប​ដោយ​បញ្ញា ដែល​អាច​កំណត់​នូវ​ការ​កើត​ឡើង និង​ការ​វិនាស​ទៅ ( នៃ​​ខន្ធ​បញ្ចកៈ ) ជា​គ្រឿង​ទម្លាយ​នូវ​កិលេស​ដ៏​ប្រសើរ ជា​ធម្មជាតិ​កម្ចាត់​បង់​នូវ​កិរិយា​អស់​ទៅ​នៃ​ទុក្ខ​ដោយ​ប្រពៃ ។ អានិសង្ស​នៃ​ការ​មាន​មិត្ត​ល្អ​ទាំង ៤ យ៉ាង​នេះ សុទ្ធ​តែ​ជា​ពួក​ធម៌​ជា​ចំណែក​នៃ​ការ​ត្រាស់​ដឹង រួម​នឹង​ការ​មាន​មិត្ត​​ល្អ មាន​សម្លាញ់​ល្អ សម​គប់​នឹង​មិត្ត​ល្អ មួយ​ទៀត ដែល​ជា​ប្រធាន ទើប​បាន​ពួក​ធម៌​ជា​ចំណែក​នៃ​ការ​ត្រាស់​ដឹង​ត្រូវ​​ជា ៥ ។ ជា​ចុង​បញ្ចប់​នៃ​ព្រះសូត្រ ព្រះអង្គ​ទ្រង់ត្រាស់​សម្តែង​ថា ៖ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត ភិក្ខុ​នោះ​តាំង​នៅ​ក្នុង​ធម៌​ទាំង ៥ នេះ​ហើយ គប្បី​ចម្រើន នូវ​ធម៌ ៤ យ៉ាង​ត​ទៅ​​ទៀត គឺ ១. ចម្រើន​អសុភ ដើម្បី​លះរាគៈ ២. ចម្រើន​មេត្តា ដើម្បី​លះ​ព្យាបាទ ៣. ចម្រើន​អានាបានស្សតិ ដើម្បី​ផ្តាច់​ផ្តិល​នូវ​វិតក្ក ៤. ចម្រើន​អនិច្ចសញ្ញា ដើម្បី​ដក​ចោល​នូវ​អស្មិមានះ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេចក្តី​សំគាល់​ថា​ មិន​មែន​ខ្លួន រមែង​ប្រាកដ​ដល់​ភិក្ខុ​អ្នក​មាន​សេចក្តី​សំគាល់​ថា​មិន​ទៀង ។ ភិក្ខុ​អ្នក​មាន​សេចក្តី​សំគាល់​ថា​មិន​មែន​ខ្លួន រមែង​ដល់​នូវ​ព្រះនិព្វាន​ជា​គ្រឿង​ដក​ចោល​នូវ​អស្មិមានះ​ក្នុង​បច្ចុប្បន្ន។ ក្នុង​បិដក​លេខ ៤៨ ទំព័រ ២៤៤ នៅ​ក្នុង ទីឃជាណុ​សូត្រ ព្រះអង្គ​ទ្រង់ត្រាស់​សម្តែង​ការ​មាន​មិត្តល្អ គឺ​បាន​​សន្ទនា​ធម៌​ជា​មួយ​នឹង​អ្នក​មាន​បញ្ញា សីល ចាគៈ បញ្ញា នាំ​ឲ្យ​បាន​សម្រេច​នូវ​ប្រយោជន៍​បច្ចុប្បន្ន ។ ក្នុង​បិដក​លេខ ១៩ ទំព័រ ៧២ នៅ​ក្នុង សិង្គាលក​សូត្រ ព្រះអង្គ​ទ្រង់​សម្តែង​អំពី​អបាយ​មុខ គឺ​ប្រធាន​នៃ​សេចក្តី​​វិនាស ក្នុង​នោះ​មាន​ការ​សេពគប់​បាប​មិត្ត​មួយ​ផង​ដែរ ។ ក្នុង​បិដក​លេខ ៤៨ ទំព័រ ២៤៧ ព្រះអង្គ​ទ្រង់ត្រាស់​​សម្តែង​អំពី​បាប​មិត្ត​នាំ​ឲ្យ​មាន​នូវ​សេចក្តី​វិនាស​ដូច​គ្នា ។ ក្នុង​បិដក​លេខ ១៩ ទំព័រ ៧៨ នៅ​ក្នុង សិង្គាលក​សូត្រ ព្រះអង្គ​ទ្រង់ត្រាស់​សម្តែង​ឲ្យ​ចេះ​ជ្រើស​រើស​មនុស្ស​​ដើម្បី​សេពគប់ គឺ​មិត្ត​ដូចម្តេច​ជា​មិត្ត​ពិត មិត្ត​ដូច​ម្តេច​ជា​មិត្ត​ប្លម ។ ក្នុង​បិដក​លេខ ១៩ ទំព័រ ២៦៣ នៅ​ក្នុង ទសុត្តរសូត្រ ពួក ៤ មាន​ធម៌សម្តែង​អំពី​ការ​សេពគប់​នឹង​សប្បុរស គឺ​ជា​ធម៌​មួយ​ក្នុង​ចក្កធម៌ ៤ ប្រការ ។ ចក្កធម៌ គឺ​ជាធម៌​ដែល​នាំ​ជីវិតឆ្ពោះ​ទៅ​រក​សេចក្តី​ចម្រើន​រុងរឿង ដូច​កង់​នាំ​រថ​ទៅ​កាន់ទិស​ដៅ និង​ម្យ៉ាង​ទៀត ចក្កធម៌ ៤ ប្រការ​នេះ​មាន​ឧបការ​គុណ​ដ៏​ក្រៃលែង ។ ចក្កធម៌ ៤ ប្រការ គឺ ​ ១.ការ​នៅ​ក្នុង​ប្រទេស​ដ៏​សម​គួរ ២. ការ​សេពគប់​នឹង​សប្បុរស ៣. ការ​តម្កល់​ខ្លួន​ដោយ​ប្រពៃ ៤. ភាព​ជា​អ្នក​បាន​​ធ្វើ​បុណ្យ​ទុក​ក្នុង​កាល​មុន ។ ក្នុង​បិដក​លេខ ៤២ ទំព័រ ៧៩ ព្រះអង្គ​ទ្រង់ត្រាស់​សម្តែង ចក្កសូត្រ មាន​ធម៌ ៤ យ៉ាង​នេះ​ឯង ។ ក្នុង​បិដក​លេខ ៤៣ ទំព័រ ២៦២ និង ២៦៣ ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​នូវ​ធម៌ ៤ គឺ ១. ការ​សេព​គប់​នឹង​សប្បុរស ២. ការ​ស្តាប់​ធម៌​របស់​សប្បុរស ៣. ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​ឧបាយ ៤. ប្រតិបត្តិ​ធម៌​ដ៏​សម​គួរ​តាម​ធម៌ ។ ធម៌​ទាំង ៤ ប្រការ​នេះ គឺ​នៅ​ក្នុង បញ្ញាវុឌ្ឍិសូត្រ ទ្រង់ត្រាស់​ថា​ជា​ធម៌​នាំ​ឲ្យ​ចម្រើន​នូវ​បញ្ញា និង​នៅ​ក្នុង ពហុការ-សូត្រ ទ្រង់​ត្រាស់​ថា ជា​ធម៌​មាន​ឧបការៈ​ច្រើន​ដល់​មនុស្ស ។ ក្នុង​បិដកលេខ ៣៩ ទំព័រ ៧៣ នៅ​ក្នុង ទុតិយសារីបុត្ត​សូត្រ ព្រះអង្គ​ទ្រង់ត្រាស់​សម្តែង​ថា ការ​សេព​គប់​នឹង​​សប្បុរស ជា សោតាបត្តិយង្គ ១ ។ សោតាបត្តិយង្គ គឺ​ជា​គុណ​សម្បត្តិ​ដែល​នឹង​ធ្វើ​ឲ្យ​បាន​ជា​សោតាបន្នបុគ្គល មាន ៤ យ៉ាង បាន​ដល់​បញ្ញា​វុឌ្ឍិធម៌ ឬ​ឧបការ​ធម៌​ហ្នឹង​ឯង ។ ក្នុង​បិដក​លេខ ៥០ ទំព័រ ៥១ ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​នូវ នាថករណធម៌ ១០ យ៉ាង ក្នុង ១០ យ៉ាង​នោះ មាន​​ការ​មាន​នូវ​កល្យាណ​មិត្ត​មួយ​ផងដែរ ជា​ធម៌​ដែល​ធ្វើ​ឲ្យ​មនុស្ស​ពឹង​ខ្លួន​ឯង​បាន ។ ក្នុង​បិដក​លេខ ១៩ នៅ​ក្នុង សង្គីតិសូត្រ និង​នៅ​ក្នុង ទសុត្តរសូត្រ ពួក ១០ មាន​នាថករណ​ធម៌​ដូច​គ្នា​ដែរ ។ ក្នុង​បិដក​លេខ ៥៤ ទំព័រ ៨៥ នៅ​ក្នុង មង្គល​សូត្រ ព្រះអង្គ​ទ្រង់ត្រាស់​សម្តែងថា ៖ អសេវនា ច ពាលានំ បណ្ឌិតានញ្ច សេវនា បូជា ច បូជនីយានំ ឯតម្មង្គលមុត្តមំ ។ ការ​មិន​សេពគប់​បុគ្គល​ពាល​ទាំងឡាយ ១ ការ​សេព​គប់​បណ្ឌិត​ទាំង​ឡាយ ១ ការ​បូជា​ដល់​បុគ្គល​ដែល​គួរ​បូជា​ទាំង​​ឡាយ ១ នេះ​ជាមង្គល​ដ៏​ឧត្តម ។ ក្នុង​បិដក​លេខ ៥២ ទំព័រ ៤ ​ក៏​មាន មង្គល​សូ្តត្រ នេះ​ដែរ ។ ដោយ ៥០០០ឆ្នាំ
images/articles/446/2020-07-22_11_04_42-buddha_and_buddhitree_-_Google_Search.jpg
Today
Public date : 01, Jul 2024 (82,495 Read)
ពុទ្ធគយា (កន្លែង​ព្រះពុទ្ធ​បាន​ត្រាស់​ដឹង) រៀបរៀង​ដោយ ឱម ខែម ព្រះមហា​បុរស​មួយ​រូប អ្នក​មាន​វិចារណ្ណញ្ញាណ​ដ៏​ជ្រាលជ្រៅ បាន​រាវ​រក​ឃើញ​សេចក្តី​ប្រតិបត្តិ​ដែល​មាន​ខ្លឹម​សារ​វិសេស អាច​ធ្វើ​មនុស្ស​គ្រប់​​ឋានៈ​អោយ​​រួច​ចាក​​ភ្លើង​​កិលេស ហើយ​បាន​ប្រកាស​ផ្សាយ​ទុក រហូត​ដល់​សព្វ​ថ្ងៃ​នេះ គឺ ព្រះសម្មា សម្ពុទ្ធ​របស់​យើង​ហ្នឹង​ឯង ។ កាល​ដែល​ព្រះសម្មា​សម្ពុទ្ធ​ទ្រង់​ស្វែង រក​​សេចក្តី​​ប្រតិបត្តិ ​ដែល​មាន​ខ្លឹម​សារ​វិសេស​នោះ ពុំ​មែន​ទើប​នឹង​ស្វែង​រក​ក្នុង​មួយ​ជាតិ​ទី​បំផុត​នេះ​ទេ គឺ​ស្វែង​រក​អស់​កាល​ជា​ច្រើន​ជាតិ​ណាស់ ដូច​មាន​​ប្រវត្តិ​​ដែល​​អ្នក​​បា្រជ្ញ​​ទាំង​ឡាយ​បាន​ចារឹក​ក្នុង​គម្ពីរ ជា​ច្រើន មាន​គម្ពីរ​បឋមសម្ពោធ​ជា​ដើម ដែល​មាន​សេចក្តី​ដំណាល​ថា កាល​ព្រះបរមគ្រូ នៃ​យើង​នៅ​ក្នុង ឋានៈ​​​ជា​ពោធិសត្វ​​មាន​​នាម​ថា សុមេធបណ្ឌិត បាន​បំពេញ​បារមី​ធម៌​ទាំង​ឡាយ​មាន​ទាន​ជា​ដើម អំណឹះ ពី​នោះ​មក​សូម្បី​សោយ​ព្រះជាតិ​ជា​អ្វី ទោះ​បី​ជាតិ​ជាមនុស្ស​ក្តី ជា​អមនុស្ស​​ក្តី ជាតិ​រច្ឆាន​​ក្តី សុទ្ធ​តែ​បាន បំពេញ​បារមី​គ្រប់​ៗ ជាតិ ដើម្បី​ស្វែង​រក​មោក្ខធម៌ (ធម៌​ចម្លង​សត្វ​ឲ្យ​ចេញ​ផុត​ចាក​លោក​) តែ​ម៉្យាង អស់​ច្រើន​អស់​​ច្រើន​អសង្ខេយ្យ​កប្ប ​រហូត ដល់ បច្ឆិម​ជាតិ​ដែល​មាន​នាម​ថា សិទ្ធត្ថ-គោតម ទើប​បាន ជួប​ប្រទះ​នឹង​ខ្លឹម​សារ​នៃ​មាគ៌ា​រំដោះ​ទុក្ខ ពោល​គឺ​មោក្ខធម៌ ។ ព្រះសិទ្ធត្ថ-គោតម​ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​សុក្រ ១៥​កើត ខែ​វិសាខ ឆ្នាំ​ច ព្រះ​វររាជ​បិតា​ព្រះ​នាម សុទ្ធោទនៈ-គោតម ព្រះវររាជ មាតា​ព្រះ​នាម​សិរិមហាមាយា ជា​ព្រះចៅ​ក្រុង​កបិល​ពស្តុ​នៃ​ដែន​សក្កៈ ។ លុះ​ព្រះជន្មាយុ​បាន ១៦​ព្រះវស្សា ព្រះ​សិទ្ធត្ថ​ទ្រង់​ទទួល​រាជា​ភិសេក​ជា​ព្រះចៅ​ក្រុង​កបិលពស្តុ ដោយ​មាន​ព្រះនាងយសោ ធរាពិម្ពាទេវី​ជា​ព្រះអគ្គមហេសី ហើយ​ទ្រង់​មាន​ព្រះរាជ​បុត្រ​មួយ​ព្រះអង្គ ព្រះនាមរាហុល​កុមារ ។ ដល់​ព្រះជន្មាយុ ២៩ ព្រះ វស្សា ក្រោយ​​ពេល​ដែល​ទ្រង់​យល់​នូវ​ទេវ​ទូត​ទាំង​៤ គឺៈ ជរា-ព្យាធិ-មរណៈ និង​អ្នក​បួស ព្រះសិទ្ធត្ថ​ទ្រង់​នឿយ​ណាយ​ក្នុង ភេទ​ជា​ឃរាវាស ក៏​ទ្រង់​យាង​ចេញ ពី​ព្រះរាជ​វាំង​ទាំង​អធ្រាត្រ​ទៅ​បំពេញ​បព្វជ្ជា​ស្វែង​រក​នូវ​មោក្ខធម៌ នៅ​តំបន់​ឧរុវេលា ។ ក្រោយ​ពេល​នៃ​ការ​ស្វែង​រក​សច្ចធម៌​ដោយ​វិធី​ទាំង​៤​គឺៈ ឈាន​វិធី, អត្តកិលមត្ថានុយោគវិធី, ទុក្ករកិរិយាវិធី និង​មជ្ឈិម បដិបទាវិធី អស់​ពេល​ដ៍​យូរ ​៦​ឆ្នាំ​មក, ព្រះសិទ្ធត្ថៈ​បាន​ទៅ​ដល់​គោល​ដៅ​ដែល ទ្រង់​បាន​គិត​ទុក​គឺ មោក្ខធម៌ (ការ​រួច​ផុត​ទុក្ខ) ឬ​និព្វាន នៅ​ថ្ងៃ​ពុធ ១៥​កើត ខែ​វិសាខ ឆ្នាំ​រកា វេលា​រាត្រី ទៀប​ភ្លឺ មុន​គ្រឹស្តសករាជ ៥៨៨ ឆ្នាំ ក្នុង​ព្រះជន្មាយុ ៣៥ វស្សា នៅ ពោធិមណ្ឌល​គឺ​ពុទ្ធ​គយា​នេះ​ឯង ។ គួរ​គប្បី​រំលឹក​ថា ការ​ស្វែង​រក​សច្ចធម៌​ដោយ​វិធី​ផ្សេង​ៗ ជា​ពិសេស វីធី​ទី​២ និង​ទី​៣ មិន​បាន​ធ្វើ​ឲ្យ​ សមណៈសិទ្ធត្ថ​បាន សម្រេច​អ្វី​សូម្បី​បន្តិច​បន្តួច​ឡើយ, ផ្ទុយ​ទៅ​វិញ បាន​ត្រឹម​តែ​ធ្វើ​អោយ​ព្រះអង្គ​ទទួល រង​ទុក្ខវេទនា, មាន​សរីរាវយវៈ​គ្រប់ ចំណែក​ទ្រុឌទ្រោម នៅ​សល់​តែស្បែក​ដណ្តប់​ឆ្អឹង, ស្ទើរ​តែ​មិន​យល់ ថា​ជា​សរីរៈ​របស់​មនុស្ស​ផង តែ​ទ្រង់​តាំង​សតិ សម្បជញ្ញៈ​ទុក​បាន ។ ពេល​នោះ ព្រះសិទ្ធត្ថ​ទ្រង់​យល់ ច្បាស់​ថា ការ​ប្រព្រឹត្ត​ធ្វើ​តបៈ​តឹង​រ៉ឹង​ហួស​វិស័យ ដែល​គ្រាន់​តែ​ជា សេចក្តី​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​លំបាក​នោះ មិន​មែន​ជា​ឧបាយ​នាំ​ឲ្យ​សម្រេច​លោកុត្តរធម៌​នោះ​ទេ ។ ព្រះសិទ្ធត្ថ​ពោធិសត្វ ខំត្រដរ យាង​ចេញ​ពី ឧរុវេលា​ឆ្ពោះ​ទៅ​ពុទ្ធ​គយា​ដើម្បី​រកមោក្ខធម៌​តាម​វិធី​ផ្សេង ។ ព្រះ​អង្គទ្រង់​ព្រះតម្រិះ​ថា «ក្នុង​អតីតកាល​កន្លង ហើយ​ដ៏​យូរ​ក្តី ក្នុង​អនាគត​ដ៏​យូរ​ទៅ​ខាង​មុខ​ក្តី ឬ​ក្នុង​បច្ចុប្បន្ន​នេះ​ក្តី សមណព្រាហ្មណ៍ ដែល​បាន​សោយ​ទុក្ខវេទនា​យ៉ាង ឈឺ​ចាប់​ខ្លោច​ផ្សារ ព្រោះ​ការ​បំពេញ​ព្យាយាម​យ៉ាង​ខ្លាំងក្លា​ដូច​ព្រះអង្គ ធ្វើ​នេះ​ពុំ​មាន​ទេ ព្រោះ​ព្រះ​អង្គ​បំពេញ​មក ៦ឆ្នាំ ហើយ​ក៏​មិន​បាន​សម្រេច​ធម៌​ដ៏​ប្រសើរ​បំផុត​តាម​របៀប ដ៏​លំបាក​ឈឺ​ចាប់​នេះ​បាន» ។ ទ្រង់​គិត​ថា ផ្លូវ​នេះ ឬ​វិធី​នេះ ពិត​ជា ពុំ​អាច​ទៅ​ដល់​ទេ ប្រាកដ​ជា​មានផ្លួវ ផ្សេង​ទៀត​ពុំ​ខាន ។ ពេល​នោះ សតិសម្បជញ្ញៈ​របស់​ព្រះអង្គ​ក៏​រលឹក​នឹក​ឃើញ​ដល់​សិល្បៈ​នៃ​ការ​ប្រគំ​តន្ត្រី មាន​ឧបករណ៍​ពិណ​ជា​ដើម​ដែល ទ្រង់ ធ្លាប់​បាន​ជួប​កាល​នៅ​ពី​​គ្រហស្ថ​​ថា «ខ្សែពិណ​ដែល​រឹត​ធូរ​ពេក សំឡេង​មិន​ពី​រោះ, ខ្សែ​ពិណ​ដែល​រឹតតឹង​ពេក សំឡេង ​ក៏​ឈ្លើយ ហើយ​បើ​រឹតតឹង​ថែម​ទៀត​ប្រាកដ​ជាដាច់ ។ ​ឯ​ខ្សែពិណ​ដែល​រឹត​​ល្មម តែង​មាន​សំលេង​ពីរោះ ប្រគំ​ទៅ​ឮ​រងំ​ជាទី គាប់ចិត្ត» ។ ព្រះអង្គ​ប្រៀប ធៀប​មក​នឹង​ការ​ព្យាយាម​របស់​ព្រះអង្គ​ថា ជន​ដែល​មាន​រាងកាយ​​ស្គាំងស្គម​និង​ស្រេក​ឃ្លាន​បែប ព្រះអង្គ​នេះ នឹង​ពុំ​អាច​សម្រេច​ធម៌​បាន​ឡើយ (១), សត្វ​ទាំង​ឡាយ​មាន​រាងកាយ​រស់​នៅ និង​មាន​កំលាំង ពលំ ពឹង​ផ្អែក​លើ អាហារ និង​​យល់​​ថា​​បដិបទា​និង​អ្វីៗ​ទាំង​អស់​គឺ​គេ​មិន​ដែល​បាន​មក​ដោយ​សារអត់ អាហារ ឬ​ដោយ​ធ្វើ​អោយ​រាងកាយ​ទ្រុឌ ទ្រោម​ឈឺ​ចាប់​នោះ​ទេ ហើយ​អ្នក​​ដែល​ជ្រមុជ​​ជ្រមុល​នឹង​កាម បរិភោគ ក៏​នឹង​មិន​មាន​ថ្ងៃ​អាច​សម្រេច​ធម៌​បានដែរ ។ ដោយ​​ព្រះតម្រិះ​នេះ, ព្រះ​អង្គ​ក៏​ផ្លាស់​កម្មវិធី​មក​ទទួលភោជនាហារ​តាម​ប្រក្រតីវិ លុះត្រា​តែ​មាន សុខភាព​បរិបូណ៌​ដូច​ដើម ។ ព្រះអង្គ​​បាន​​ងាក​​មក​​តម្រង់​​ជីវិត​​របស់​ព្រះអង្គ​តាម​ផ្លូវ​កណ្តាល ដែលហៅ ថា មជ្ឈិមាបដិបទា (គឺ​អដ្ឋង្គិកមគ្គ) ព្រម​ជា​មួយ​នឹង ការ​ដុស​សំអាត​ចិត្ត​ឲ្យ​កាន់​តែ​ស្អាត​ផូរផង់​ថែម​ទៀត​គឺៈ ១- តម្រង់ទិដ្ឋិ​ឲ្យ​បាន​ត្រឹម​ត្រូវ (សម្មាទិដ្ឋិ) ២- តម្រង់​ការ​ត្រិះរិះ​ឲ្យ​បាន​ត្រឹម​ត្រូវ (សម្មាសង្កប្បៈ) ៣- តម្រង់​វាចា​ឲ្យ​បាន​ត្រឹម​ត្រូវ (សម្មាវាចា) ៤- តម្រង់​សកម្មភាព​ឲ្យ​បាន​ត្រឹម​ត្រូវ (សម្មាកម្មន្តៈ) ៥- តម្រង់​ការ​ចិញ្ចឹម​ជីវិត​ឲ្យ​បាន​ត្រឹម​ត្រូវ (សម្មាអាជីវៈ) ៦- តម្រង់​សេចក្តី​ព្យាយាម​ឲ្យ​បាន​ត្រឹម​ត្រូវ (សម្មាវាយាមៈ) ៧- តម្រង់​សតិ​ឲ្យ​បាន​ត្រឹម​ត្រូវ (សម្មាសតិ) ៨- តម្រង់​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ (សម្មាសមាធិ) ។ ផ្លូវ​កណ្តាល ឬ​វិធី​ទាំង ៨ នេះ ព្រះអង្គ​បាន​ធ្វើ​សមាហរណកម្ម ឬ​ធ្វើ​វិធី​សំយោគ​ច្របាច់​បញ្ចូល គ្នា ជា​មួយ​ការ​ពិសោធន៍ ច្រើន​លើក​ច្រើន​គ្រា រហូត​ទី​បំផុត​ក៏​បាន​ឃើញ​ច្បាស់​ថា នេះ​ពិត​ជា​មាគ៌ា​នៃ ជីវិត​នាំ​ឆ្ពោះ​ទៅ​រក​ការ​ត្រាស់​ដឹង​មែន ។ ថ្ងៃនោះ​ នៅ​វេលា​ព្រឹក ព្រះពោធិសត្វ​បាន​ទទួល​ចង្ហាន់​ជា​មធុបាយាស លាយ​ដោយ​ទឹក​ដោះ គោ (នំមៈឡាអ៊ី ឬ សាល្ហី របស់​ឥណ្ឌា​សព្វ​ថ្ងៃ) អំពី​នាង​សុជាតា ស្ត្រី​អ្នក​ស្រុក​សេនានិគម, តំបន់​ឧរុវេលា, ឆាន់​ទាល់​តែ​អស់​មធុបាយាស​ទាំង ៤៩ ពំនូត ហើយ​ក៏​បណ្តែត​ភាជន៍​ក្នុង​ស្ទឹង​នេរញ្ជរា (ស្ទឹង​ផល្គុ បច្ចុប្បន្ន) ដែល​នៅ​ជិត​ទីនោះ ជា​មួយ​នឹង​វចី​ភេទ​ថា ៖ «ប្រសិន​បើ​អាត្មា​អញ នឹង​បាន​ត្រាស់​ជា ព្រះពុទ្ធ​ក្នុង​ថ្ងៃនេះ សូម​អោយ​ភាជន៍​នេះ​អណ្តែត​ច្រាស់​ទឹក បើ​មិនបាន​ត្រាស់​ទេ សូម​ឲ្យភាជន៍​អណ្តែត បណ្តោយ​ទឹក​ទៅ» ។ វេលា​នោះ ភាជន៍ក៏​អណ្តែត​ច្រាស​ទឹក​បាន​ចម្ងាយ ៨០ ហត្ថ ហើយ​លិច​ទៅ​ក្នុង ទឹក​ចូល​ទៅក្នុង​វិមាន​កាឡ​នាគ​រាជ​ត្រួត​លើ​ភាជន៍​ដែល​ព្រះពុទ្ធ​បាន​ត្រាស់​មុន​ៗ ។ បន្ទាប់​មក ព្រះអង្គ ក៏​ឆ្លង​កាត់​ស្ទឹង​ផល្គុ ត្រង់​ឆ្ពោះទៅ​កាន់​ពុទ្ធគយា ។ ទៅ​ដល់​ទី​នោះ ឈើ​មួយ​ដើម​ដែល​ដុះក្នុង​ទី​ទាប ហាក់​ដូច​ជា​ស្រែ​ក្រាប​ទូលអំពី​ចម្ងាយ​ថា សូម​ព្រះអង្គ​យាង​មក​គង់​ក្នុង​ទីនេះ​ដើម្បី​សម្រេច ពោធិញ្ញាណ។ ព្រះសិទ្ធត្ថ​យក​ស្បូវ​ភ្លាំង ៨ ចាប់ ដែល​អ្នក​ច្រូតស្បូវ​ម្នាក់ ឈ្មោះ​សោត្ថយៈ​បាន​ប្រគេន ទៅ​ក្រាល​ជា​កម្រាល ហើយ​គង់​យ៉ាង​ស្រួលក្រោម​ដើម ឈើ​នោះ​​បែរ​ព្រះភក្រ្ត​ឆ្ពោះ ​ទៅ​ទិស ខាង​កើត ដោយ​តាំង​ព្រះ​ទ័យ​យ៉ាង​មុត​មាំ​ថា «អាត្មា​អញ​នឹង​មិន​ក្រោក​ពី​អាសនៈ​នេះ ដរាប​ណា​អាត្មា​អញ​រក​មិន ឃើញ មាគ៌ា​រំដោះ​ទុក្ខទេ​នោះ» ។ តាំង​អធិដ្ឋាន​រួច​ព្រះអង្គ​ក៏​សង្រួម​ព្រះទ័យតាំង​សមាធិ​ដ៏​ជ្រាលជ្រៅ ឆ្ពោះ​ទៅ​រក​មោក្ខធម៌ ត​ទៅ ទៀត ។ នៅ​ដើម​រាត្រី​ដែល​ស្ងប់​ស្ងាត់ ក្រោម​ពន្លឺ​ដួងចន្ទ និង​ខ្សែ​វា​យោបក់​រំភើយ​នៃ​ខែ​ឧសភា ដួងចិត្ត សមណៈ​សិទ្ធត្ថ​បាន​ស្ងប់​ស្ងាត់ ស្អាត និង​បរិសុទ្ធ ហើយ​ក៏​កាន់​តែ​ស្ងប់​ទៅ​ៗ ស្អាត​ទៅ​ៗ បរិសុទ្ធ​ទៅ​ៗ ។ ពេល​ដែល​ចិត្ត​ស្ងប់​ហើយ បញ្ញាញាណ​ក៏​កើត​ឡើង ក្នុង​យាម​ទាំង ៣ នៃ​រាត្រី​នោះ​ដោយ​លំដាប់​គឺៈ ក/ ក្នុងបឋមយាម (យាមទី១) ព្រះសមណៈសិទ្ធត្ថ រលឹក​នឹក​ឃើញ​នូវ​ជាតិ​កំណើត​របស់​ព្រះអង្គ​ពីមុន​ៗ​មក​ទាំងអស់​បាន ។ ព្រះញាណ​នេះ​ឈ្មោះ​ថា បុព្វេនិវាសានុស្សតិញ្ញាណ ។ ខ/ ក្នុងមជ្ឈិមយាម (យាមទី២) ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ការ​កើត ស្លាប់ របស់​សត្វ​ទាំង​ឡាយ​ថា សត្វ​ដែល​មាន​ជីវិត​រស់​នៅ ល្អ ឬអាក្រក់​នោះ​ៗ ​ក៏​ព្រោះ​អំណាច​របស់​កម្ម ។ ព្រះញាណ​នេះ​ឈ្មោះថា ចុតូបបាតញ្ញាណ, ជួន​កាល​ហៅ​ថា ទិព្វញ្ញាណ ដែល​ប្រែ​ថា មាន​សេចក្តីដឹង​ដូច​ភ្នែក​ទិព្វ (ទិព្វចក្ខុ) ។ គ/ ក្នុងបច្ឆិមយាម (យាមទី៣) ទ្រង់​សម្រេច​បាន​អាសវក្ខយញ្ញាណ គឺ​ជ្រាប​ច្បាស់​នូវ​ធម៌ដែល មាន​ចំណង​ទាក់​ទង​គ្នា​ដូច ជា​ច្រវាក់ (បដិច្ចសមុប្បាទ) ដែល​កើត​មាន​ឡើង​ដោយ​សារ​បច្ច័យទាក់​ទង ត​ៗ​គ្នា​ដូច​ជា សង្ខារ​កើត​មាន​ឡើង​ព្រោះ មាន អវិជ្ជាជាបច្ច័យ, វិញ្ញាណ​កើត​មាន​ឡើង ព្រោះ​មាន​សង្ខារ ជា​បច្ច័យ ឬថា អវិជ្ជា​ជា​បច្ច័យអោយ​កើត​សង្ខារ, សង្ខារជាបច្ច័យ អោយ​កើត​វញ្ញាណ ។-ល-។ នៅ​ទី​បំផុត ​គឺ​ពេល​ជិត​ភ្លឺ​នៃ​រាត្រី ១៥កើត ខែវិសាខនោះ ព្រះអង្គ​បាន​កំចាត់​អស់​អាសវក្កិលេស មិន​មាន​សេសសល់, ព្រះអង្គ​បាន​រក​ឃើញ​ដំណោះ​ស្រាយ​​​គឺ​ហេតុ​​នៃ​សេចក្តី​ទុក្ខ និង​វិធី​កំចាត់​ទុក្ខ ។ ព្រះអង្គ​បាន​ទទួល​ព្រះ​ឋានៈជាពុទ្ធៈ គឺ​អ្នក ត្រាស់ដឹង​នូវ​អរិយសច្ច ៤ គឺៈ សច្ចៈនៃទុក្ខ (ទុក្ខសច្ចៈ), សច្ចៈអំពី​​ហេតុ​នៃ​​ទុក្ខ ​(ទុក្ខសមុទយសច្ចៈ), សច្ចៈ​អំពី​ការ​បញ្ចប់​ទុក្ខ (ទុក្ខនិរោធសច្ចៈ) និង​សច្ចៈ​អំពី​ផ្លូវ នាំ​ទៅ​រក​ការ​បញ្ចប់​ទុក្ខ (មគ្គសច្ចៈ), ទ្រង់​ជា​សព្វញ្ញូពុទ្ធ​ក្នុង​លោក ក្រោម​ដើម​​អស្សត្ថព្រឹក្ស ក្បែរ​មាត់ ស្ទឹង​នេរញ្ជរា (ស្ទឹង​ផល្គុ បច្ចុប្បន្ន) ហើយ​ទ្រង់​បន្លឺ​ជ័យជំនះ​របស់​ព្រះអង្គ ដោយ​ឧទានកថា​ដូច​នេះ​ថាៈ អនេកជាតិសំសារំ សទ្ធាវិស្សំ អនិព្វិស្សំ គហការំ គវេសន្តោ ទុក្ខា ជាតិ បុនប្បុនំ គហការក ទិដ្ឋោសិ បុនគេហំ ន កាហសិ សព្វា តេ ផាសុកា ភគ្គា គហកូដំ វិសង្ខតំ វិសង្ខារកតំ ចិត្តំ តណ្ហានំ ខយមជ្ឈគា ។ អាត្មា​អញ កាល​មិន​ទាន់​បាន​ជួប​ប្រទះ (ពោធិញ្ញាណ) នៅ​ឡើយ រវល់​តែ​ស្វែង​រក​នូវ​ជាង​ផ្ទះ​គឺ តណ្ហា អ្នក​ធ្វើ​ផ្ទះគឺ​អត្តភាព ហើយ​អន្ទោល​ទៅ​កាន់​សង្សារ​​មាន​ជាតិ​មិន​​តែមួយ, ជាតិ​គឺ​ការ​កើតរឿយ​ៗ រមែងនាំ​មក​នូវសេចក្តី​ទុក្ខ, នែ​ជាង​ផ្ទះ​គឺ​តណ្ហា (ឥឡូវនេះ) យើង​បាន​ឃើញ​អ្នក​ច្បាស់​ហើយ, អ្នក​ឯង នឹង​ធ្វើ​នូវ​ផ្ទះ​គឺ​​អត្តភាព​(នេះ) អោយ​យើង​ទៀត​ពុំ​បាន​ឡើយ, ឆ្អឹង​ជំនី​គឺ​កិលេស​ទាំង​អស់​របស់​អ្នក​ឯង យើង​បាន​បំបាក់​ចោល​ហើយ ទាំង​កំពូល​នៃ​ផ្ទះ គឺ​អវិជ្ជា​របស់​អ្នក​​ឯង​សោត​ទៀត យើង​ក៏​បាន​បំបាក់ ចោល​ហើយ​ដែរ, ចិត្ត​របស់​យើង​បាន​ដល់​នូវ​ព្រះនិព្វាន​ដែល​មាន​សង្ខារ​ទៅ​ប្រាស​ហើយ, យើង​បាន ដល់​នូវ​ព្រះអរហត្ត គឺ​ការ​អស់​ទៅ​នៃ​តណ្ហា​ទាំង​ឡាយ​ហើយ ។ បន្ទាប់​ពី​ការ​បំពេញករណីយកិច្ច​ក្នុង​ឋានៈ ជា​ព្រះពុទ្ធ​ដើម្បី សត្វ​លោក អស់​រយៈកាល ៤៥ ឆ្នាំ មក ព្រះអង្គ​បាន​ចាក​លោក​នេះ​ដោយស្ងៀមស្ងាត់ ។ គឺ​នៅ​ឆ្នាំ​ទី ៨០ នៃ​ព្រះជន្មាយុ ដែល​ត្រូវ​នឹង​ថ្ងៃ អង្គារ ១៥ កើត ខែវិសាខ ឆ្នាំម្សាញ់ នពស័ក ព្រះអង្គ​​បាន​​យាង​​ចូល​កាន់​បរិនិព្វាន នៅ​ក្រោម​សាល​ព្រឹក្ស ទាំង​គូ នៃ​ទី​ក្រុងកុសិនារា មុន​ពុទ្ធសករាជ ១ ថ្ងៃ គិត​មក​ដល់​ឆ្នាំ ២០០០ នេះ​បាន ២៥៤៤ ឆ្នាំ ហើយ ។ (បើ​គិត​​ដល់​​ឆ្នាំ ២០០៩ នេះ​បាន ២៥៥២ ឆ្នាំ​ហើយ) ។ ពុទ្ធ​គយា​គឺ​ជា​សំវេជនីយស្ថាន​ទី​២ របស់​ពុទ្ធ​បរិស័ទ​ទូទៅ ។ ទោះ​បី​មាន​ជន​អ្នក​បដិបក្ខ​ជា​ច្រើន បាន​ព្យាយាម​បំផ្លិចបំផ្លាញ ជា​ច្រើន​ដង​ក៏​ដោយ, ពោធិមណ្ឌល​​​ជា​កន្លែង​ផ្សាយចេញ​នៃ​សច្ចធម៌ ក៏​នៅ​តែ មាន​ជីវិត​រស់​នៅ​អស់​កាល​ជាង ២៥ សតវត្ស មក​ហើយ ហើយ​នឹង​នៅ​តែ​បន្ត​ជីវិត​រាប់​ពាន់​ឆ្នាំ​​ត​​ទៅ​មុខ​ទៀត​ ។ សំវេជនីយស្ថាន ៤ តំបន់ ជាទី​គួរ​ឃើញ​គួរ​សង្វេគ គឺៈ ១- តំបន់ ឬ​ស្ថាន​ដែល​ព្រះពុទ្ធសក្យមុនី​ទ្រង់​ប្រសូត (ឧទ្យានលុម្ពិនី), ២- តំបន់ ឬ​ស្ថាន​ដែលព្រះពុទ្ធ​បាន​ត្រាស់​ដឹង (ពុទ្ធគយា), ៣- តំបន់ ឬ​ស្ថាន​ដែល​ព្រះពុទ្ធ​ទ្រង់​សំដែង​ធម្មចក្រ (សារនាថ), ៤- តំបន់ ឬ​ស្ថានដែល​ព្រះពុទ្ធ​ទ្រង់​ចូលបរិនិព្វាន (កុសិនារា) ។ ..................................... (១) ចំណុច​ត្រង់​នេះ មាន​អត្ថន័យ​ស្រប​នឹង​យោបល់​របស់​អ្នក​ប្រាជ្ញគរុកោសល្យបារាំង​ម្នាក់​ដែល​អះ​អាង​ថា ប្រាជ្ញា​ល្អរមែង​រស់ នៅ​ក្នុង​រាងកាយ​ដែល​មានសុខភាព​ដ៏ប្រពៃ ( Une ame saine vit dans un corps saint) ..................................... ឯកសារពិគ្រោះ - ល្វី ហ្វីណូត៍ៈ អំពី​ព្រះពុទ្ធសាសនា, បោះ​ពុម្ព​លើក​ទី​៣ ពុទ្ធសាសនបណ្ឌិត្យឆ្នាំ ១៩៦៤ - ព្រះត្រៃបិដកៈ សុត្តន្តបិដក ទីឃនិកាយ, បោះពុម្ព​ឡើង​វិញ ឆ្នាំ ១៩៩៤ - ឥន្ទប្បញ្ញោភិក្ខុៈ មគ្គុទ្ទសក៍ជីវិត, បោះ​ពុម្ពផ្សាយ​ចែក​ជាធម្មទាន - បណ្ឌិត ឱម ណាគ្រីៈ ពុទ្ធប្បវត្តិនិទាន, បណ្ណគារ ជឹង ហួនហួត ភ្នំពេញ, ១៩៤៥ - សម្តេច ជួន ណាតៈ វចនានុក្រមខ្មែរ, បោះ​ពុម្ព​លើក​ទី​៥ ពុទ្ធសាសនបណ្ឌិត្យ ១៩៦៧-១៩៦៨ - សម្តេច ហួត តាតៈ ពុទ្ធសាសនា​សង្ខេប, បោះ​ពុម្ពផ្សាយ​ដោយ​ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដោយ៥០០០ឆ្នាំ
images/articles/450/2020-07-22_14_15_25-___________________-_Google_Search.jpg
Today
Public date : 01, Jul 2024 (24,846 Read)
ចិត្តបរមត្ថ ពាក្យថា ចិត្ត មាន​សេចក្តី​ថាៈ . ធម្មជាតិ​ណា​រមែង​គិត គឺ ដឹង​អារម្មណ៍ ធម្មជាតិ​នោះ ឈ្មោះថា​ ចិត្ត។ .​ ធម្មជាតិ​ដែល​ឈ្មោះ​ថា ចិត្ត ព្រោះ​អត្ថថា ជា​ហេតុ​ឲ្យ​សម្បយុត្តធម៌​នឹង​នូវអារម្មណ៍។ . ធម្មជាតិ​ដែល​គ្រាន់​តែ​គិត គឺ ដឹង ឈ្មោះថា ចិត្ត។ ក្នុងអដ្ឋសាលិនី ពោលទុកថាៈ យំ ចិត្តំ មនោ ហទយំ មានសំ បណ្ឌរំ មនាយតនំ មនិន្ទ្រិយំ វិញ្ញាណំ វិញ្ញាណក្ខន្ធោ តជ្ជា មនោវិញ្ញាណធាតុ ឥទំ ចិត្តំ។ ប្រែថាៈ ១. ធម្មជាតិ​ណា រមែង​គិត ធម្មជាតិ​នោះ ឈ្មោះ​ថា ចិត្ត ២. ធម្មជាតិ​ណា តែង​បង្អោន​ទៅ ធម្មជាតិ​នោះ ឈ្មោះថា មនោ ៣. ធម្មជាតិណា ដែល​ដឹង​អារម្មណ៍ ទុក​នៅ​ខាងក្នុង ធម្មជាតិ​នោះ ឈ្មោះថា ហទយៈ ៤. ចិត្ត នោះ​ឯង​មាន​ឆន្ទៈ គឺ ការ​ពេញ​ចិត្ត ឈ្មោះ​ថា មានសៈ។ ៥. ចិត្ត នោះ​ជា​ធម្មជាតិ​បរិសុទ្ធ ឈ្មោះ​ថា បណ្ឌរៈ ៦. មនៈ ដែល​ជា​អាយតនៈខាងក្នុង ឈ្មោះថា មនាយតនៈ ៧. មនៈ ដែល​ជាឥន្ទ្រីយ៍ ឈ្មោះថា មនិន្ទ្រីយ៍ ៨. ធម្មជាតិ ដែល​ដឹង​ច្បាស់​នូវ​អារម្មណ៍ ឈ្មោះថា វិញ្ញាណ ៩. ខន្ធ គឺ កង​នៃ​វិញ្ញាណ ឈ្មោះ​ថា វិញ្ញាណ​ក្ខន្ធ ១០. មនៈ ដែល​ជា​ធាតុ​ដឹង​ច្បាស់​នូវ​អារម្មណ៍ ឈ្មោះថា មនោវិញ្ញាណធាតុ ដក​ស្រង់​ចេញ​ពី​ត្រង់​ទំព័រ​ទី ១២ នៃ​សៀវភៅ ព្រះអភិធម្មសង្គហ បរិច្ឆេទទី១​ របស់​លោកគ្រូ​ រស់ សុផាត ដោយ៥០០០ឆ្នាំ
images/articles/391/te543xtpic.jpg
Today
Public date : 01, Jul 2024 (35,356 Read)
ការ​មាន​ជីវិត​រស់​នៅ​រួម​គ្នា​ក្នុង​សង្គម​ តែង​មាន​បញ្ហា​កើត​ឡើង ជា​ពិសេស​ការ​ប៉ះ​ទង្កិច​គ្នា​ដោយ​វាចា គឺ​ការ​ប្រើ​ពាក្យ​សំដី ចិត្ត​​គំនិតគិត​ខុស​គ្នា និង​ការ​បៀត​បៀន​គ្នា។សង្គម​ដែល​មាន​ការ​បៀត​បៀន​គ្នា សង្គម​នោះ​តែង​រក​សេចក្តី​សុខ​បាន​ដោយ​លំបាក។ ការ​បដិបត្តិ​ខ្លួន​ដើម្បី​អោយ​ការ​រស់​នៅ​រួម​គ្នា​ក្នុង​សង្គម​ទទួល​បាន​មក​នូវ​សេចក្តី​សុខ​ ព្រះពុទ្ធ​សាសនា​មាន​គោល​ធម៌​ក្នុង​ការ​រស់​នៅ​រួម​គ្នា​ក្នុង​សង្គម​ដូច​ខាង​ក្រោម​នេះ​គឺ សង្គហ​វត្ថុ 4 (Means of assistance) គឺ​វត្ថុ​សំរាប់​ជួយ​សង្គ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក តាម​សម​គួរ និង​លទ្ធភាព មិន​ថា​រស់​នៅ​ទី​ណា​នោះ​ទេ សង្គម​មនុស្ស មាន​នាទី​ក្នុង​ការ​បំពេញ​និង បដិបត្តិ​ដូច​ជា ១.ទាន (Material donation) គឺ​ការ​បែង​ចែក​ទ្រព្យ​សម្បត្តិ​ធនធាន និង​ចំណេះ​ដឹង​របស់​ខ្លួន​អោយ​ដល់​អ្នក​ដទៃ ដែល​កំពុង​ខ្វះខាត​ដូច​ជា នៅ​ពេល​មាន​អគ្គីភ័យ​បាតុភូត​ធម្មជាតិ​កើត​ឡើង គិត​មិន​ចេញ​ មិន​មាន​គំនិត​មិន​មាន​ចំណេះ​ដឹង​​ជា​ដើម។មនុស្ស​នៅ​ក្នុង​សង្គម​តែង​មាន​ការ​អោយ​មិន​អាច​អត់​បាន​ទេ ទោះ​បី​អ្នក​មាន​ឬ​អ្នក​ក្រក៏ដោយ​ចាំ​បាច់​ណាស់​ តែ​ការ​អោយ​ខុស​ៗ​ពី​គ្នា​បុណ្ណោះ ដូច​ជា​អ្នក​ខ្លះ​អោយ​តិច​អ្នក​ខ្លះ​អោយ​ច្រើន មិន​សំដៅ​ត្រឹម​តែ​នៅ​ពេល​មាន អគ្គីភ័យ បាតុភូត​ធម្មជាតិ​នោះ​ទេ សម្បី​ការ​រស់​នៅ​ជា​មួយ​គ្នា​ជា​ប្តី​ជា​ប្រពន្ធ​និង​បុត្ត​ធីតា​​ក៏​មាន​ការ​អោយ​ដែរ​រហូត​ដល់​សង្គម​ទាំង​មូល។ ២.បិយវជ្ជំ​ (Verbal advice or kindly speech) ការ​ពោល​វាចា ពិរោះ​ពិសារ ពាក្យ​សុភាព ផ្អែម​ល្ហែម​ទៅ​កាន់​បុគ្គល​ដទៃ ដែល​កំពុង​ជួប នូវ សេចក្តី​ទុក្ខ មាន​ការ បាត់​បង់​បុគ្គល​ជាទី​ស្រឡាញ់ ជាដើម។ បុគ្គល​គ្រប់​រូប នៅ​ពេល​មាន សេចក្តី​ទុក្ខ​ រមែង​បាត់​បង់​ស្មារតី​តែ​នៅ​ពេល​ទទួល​ពាក្យ​ពិរោះ​ពី​អ្នក​ដទៃ រមែង​រំសាយ សេចក្តី​ទុក្ខ​នោះ​បាន ។អស់​លោក​មិត្រ​អ្នក​អាន​ដឹង​ហើយ​ថា​ពាក្យ​ពី​រោះ​ពិសារ គ្រប់​សង្គម​មនុស្ស​តែង​តែ​ស្រឡាញ់​ចង់​បាន​និង​ត្រូវ​ការ​គ្រប់​ក្រុម​គ្រួសារ ព្រម​ទាំង​មនុស្ស​ក្នុង​ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​ ជួយ​សង្គ្រោះ​គ្នា​ដោយ​ពាក្យ​សំដី។ ៣.អត្ថចរិយា (Giving a helping hand or​ benefaction) ការ​ប្រព្រឹត្ត​ជា​ប្រយោជន៍ ជួយ​កិច្ច​ការងារ​ គឺ​ការ​ធ្វើ​នូវ​អំពើ​មាន​ប្រយាជន៍​សំរាប់​ខ្លួន​ឯង​ផង​សំរាប់​អ្នក​ដទៃ​ផង ដូច​ជា​ការ​សិក្សា​រៀន​សូត្រ ផ្លូវ​លោក​ផ្លូវ​ធម៌ រមែង​ធ្វើ​ប្រយោជន៍​សំរាប់​គ្រួសារ សង្គម និង​ប្រទេស​ជាតិ​ទាំង​មូល។ ការ​ប្រព្រឹត្ត​ជា​ប្រយោជន៍​វា​បង្ហាញ​នូវ​តម្លៃ​របស់​មនុស្ស​និង​ជា​គំរូ​ដ៏​ល្អ​ដល់​អ្នក​ដទៃ។ ៤.សមានត្តតា​ (Equality) ភាព​ជា​បុគ្គល​មាន​ខ្លួន​ស្មោះ​ស្មើ​មិន​យក​ប្រៀប​លើ​គ្នា ជួយ​គ្នា​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​ឡើង ថែម​​ទាំង​មិន​ប្រកាន់​ខ្លួន មិន​លើក​តំកើង​ខ្លួន​ឯង មិន​មាន​មានៈ និង​ទិដ្ឋិ មើល​ងាយ​អ្នក​ដទៃ​ថា​អ្នក​នេះ​មិន​បាន​ស្មើ​ខ្លួន​មិន​សម​ឱ្យ​ខ្លួន​ទៅ​សេព​គប់ ថា​អញ​ជា​អ្នក​មាន​យស​សក្តិ​ធំ មិនគួរ​ទៅ​និយាយ​រក​ចំពោះ​អ្នក​មាន​យសសក្តិ​តូច​ៗ ថា​អញ​ជា​អ្នក​ចេះ មិន​គួរ​ទៅ​និយាយ​ជា​មួយ​អ្នក​ល្ងង់​ជា​ដើម ។បើ​នៅ​ក្នុង​ប្រទេស​ទាំង​មូល ប្រជាពលរដ្ឋ​មាន​សង្គហ​វត្ថុ គ្រប់​ៗ​គ្នា​នោះ​ពិត​ជា​ធ្វើ​ឱ្យ​ប្រទេស​ទាំង​មូល​មាន​សុខ សន្តិភាព។ សង្គហវត្ថុ​នេះ កើត​ពី​សេចក្តី​មេត្តា​(​loving kindness) ករុណា (compassion) របស់​មនុស្ស​ទាំង​ឡាយ។ សារាណីយធម៌ 6 គុណ​ធម៌​សម្រាប់​ការ​រស់​នៅ​រួម​គ្នា គោល​សម្រប​សម្រួល (Conditions leading to mutual recollection)​ នឹក​រលឹក​រក​គ្នា​ហើយ​នឹង​គិត​ដល់​គ្នា​គឺ 1.មេត្តាកាយកម្ម (Friendly action)​អំពើ​ដែល​ធ្វើ​ដោយ​កាយ​ប្រកប​ដោយ​មេត្តាគឺ​ការសម្តែង​កិរិយា​សុភាព​រាបសា គោរព​រាប់​អាន​គ្នា ដូច​ជា​ សំពះ ចាប់​ដៃ​គ្នា ទឹក​មុខ​ញញឹម ជួយ​ហុច​នេះ​ហុច​នោះ រៀប​ចំ​ទុក​ដាក់​របស់​របរ​ជា​ដើម។ 2. មេត្តាវចីកម្ម​ (Friendly speech) ជួយ​ប្រាប់​អ្វី​ដែល​ជា​ប្រយោជន៍ ដាស់​តឿន​ក្រើន​រំលឹក​ដោយ​បំណង​ល្អ ពោល​វា​ចាសុភាព​រាបសា សម្តែង​សេចក្តី គោរព​រាប់​អាន​គ្នា​​ពាក្យ​សំដី​រីករាយ​រាក់​ទាក់ទន់ភ្លន់ មិន​ទន់​ជ្រាយ។ 3.មេត្តាមនោកម្ម (Friendly thoughts) ផ្គង​ចិត្ត​គិត​ល្អ គឺ គិត​អ្វី​ដែល​ជា​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក នឹក​គិត​រក​គ្នា​ដោយ​សុទិដ្ឋិនិយម ​គិត​ក្នុង​គោល​បំណង​រក​វិធីសាស្ត្រ​ល្អ​ៗក្នុង​នាម​ជា​មនុស្ស​រស់​នៅ​ក្នុង​សង្គម​រួម​គ្នា។ 4. សាធារណភោគិតា ឬ អប្បដិវត្តភោគី (Sharing of gains) កាល​បើ​បាន​វត្ថុ​ណានី​មួយ​មក​ដោយ​សុចរិត​ ទោះ​តិច​តួច​ក្តី​ក៏​យក​មក​ចែក​រំលែក​គ្នា​បរិភោគ​តាម​លទ្ធភាព​​និង​​តាម​សម​គួរ​ដល់​កាល​និង​បុគ្គល មិន​ហួង​ហែង​ទុក​តែ​ម្នាក់​ឯង។ 5. សីលសាមញ្ញតា (Equality in moral conduct) មាន​កិរិយា​ប្រព្រឹត្ត​សុចរិត​ត្រឹម​ត្រូវ គោរព​ច្បាប់ គោរព​វិន័យ​ស្មើ​គ្នា​តាម​នាទី​ដែល​មាន​​គោរព​សិទ្ធិ​សេរី​ភាព​គ្នា​ទៅវិញ​ទៅ​មក​ដូច​គ្នា​ មាន​សីលធម៌​ប្រចាំ​ជីវិត​ដូចគ្នា។ 6. ទិដ្ឋិសាមញ្ញតា (Equality in view; unity in view) មាន​គំហើញ​ត្រូវ​ដូច​គ្នា​ដែល​ជា​គោល​ការណ៍​ដ៏​សំខាន់​មាន​ឆន្ទៈ​និង​ឧត្តម​គតិ​ឆ្ពោះ​ទៅ​រក​ការ​រំលត់​ទុក្ខ ឬ​ដោះ​ស្រាយ​បញ្ហា​ដោយ​ការ​យល់​ឃើញ​ដូច​គ្នា​និង​ស្រប​គ្នា​​ពិត​ជា​នាំ​មក​នូវ​សេចក្តីសុខ។ ដោយ ភិក្ខុ បាលីយុត្ត កល្យាណបាលិតោ ដោយ៥០០០ឆ្នាំ
images/articles/395/dfbvgrdsfcvrdhxc.jpg
Today
Public date : 01, Jul 2024 (61,012 Read)
រឿង​ប្តី​ប្រពន្ធ ជារឿងធម្មតារបស់អ្នកគ្រប់គ្រងផ្ទះ ។ ព្រះអរិយបុគ្គល ២ ពួក គឺ​ព្រះសោតាបន្ន និងព្រះ​សក​ទា​គាមីដែលមិនបានបួស ក៏នៅ​គ្រប់​គ្រង​ផ្ទះ​ដែរ ។ បើប្តីប្រពន្ធ​ជាទូទៅ មានកល្យាណសីល និង​កល្យាណ​ធម៌ហើយ គ្រួសារ​នោះ​ឯង ក៏រមែង​មាននូវ​សេចក្តីសុខតាម​លោកិយវិស័យ ។ ជាធម្មតារបស់បុថុជ្ជន តែងមានល្អផង មិនល្អផង ព្រោះហេតុដូច្នេះ ទើប​មាន​ការអាក់អន់ចិត្តនឹងគ្នា ឬប៉ះខ្ទប់គ្នា​ដូចអណ្តាតនិងធ្មេញ ។ ប្តី​ប្រពន្ធ​ដែលនៅជាមួយគ្នា មានសេចក្តីសុខ ឬមានទុក្ខនោះ វា​អាស្រ័យ​​ហេតុ គឺស្នេហ៍ និង ស្នៀត ។ -ស្នេហ៍ គឺជាជ័រស្អិតធ្វើឲ្យប្តីប្រពន្ធស្រឡាញ់ ដូចជាពាក្យពីរោះ ពាក្យពិត និយាយក្នុងរឿងដែលគួរនិយាយ ស្លៀកពាក់តែងខ្លួនស្អាតបាត រៀប​រយ​ជា​និច្ច ព្យាយាមក្នុងការងារដែលជាតួនាទីរបស់ខ្លួនជាដើម ។ ជាប្តីប្រពន្ធត្រូវធ្វើការដាំស្ល បោកគក់ខោអាវ បោសផ្ទះសម្បែង សម្អាតបន្ទប់ មិនហួង​ហែង​ហួសហេតុ មិនមាន​ចិត្តចង្អៀតពេក មិន​ទាស់​ទែង​ជា​មួយ​ញាតិ​មិត្ត​របស់ប្តី គោរពប្រណិប័តន៍ចំពោះឪពុកម្តាយក្មេក និងប្តីជានិច្ច ចេះ​ក្រែង​ចិត្ត​អ្នកដទៃ ស្មោះត្រង់ចំពោះប្តី ដាច់​ខាត​គឺ​កុំ​លេង​ល្បែង​ស៊ី​សង​ និង​ត្រូវ​ចេះ​ដឹង​ក្នុងការចាយវាយជាដើម ។ ជាប្តីវិញ ត្រូវព្យាយាមធ្វើការរកទ្រព្យសម្បត្តិ វៀរចាកគ្រឿងញៀន អបាយមុខ​សព្វគ្រប់ ធ្វើខ្លួនឲ្យជាប្តីល្អ និងជា​ឪពុកល្អ ស្មោះ​ត្រង់​ព្រម​ដោយ​ក្តី​អាណិត​ចំពោះភរិយាខ្លួនរហូត យ៉ាងនេះជាដើមដែរ ។ ប្តីប្រពន្ធ ត្រូវសិក្សាឲ្យយល់ដល់ចិត្តគ្នាទៅវិញទៅមក ហើយ​ព្យាយាម​ថ្នម​ចិត្ត​គ្នា ជាមនុស្សយល់ហេតុផង កុំចេះ​តែតាមចិត្តរបស់ខ្លួន ជា​ពិសេស​ត្រូវ​ចេះ​នឹករលឹកដល់គុណ គឺ សេចក្តីល្អរវាងគ្នានឹងគ្នា ។ -ស្នៀត គឺជាល្បិចកិច្ចកល មាយាលាក់ពុត នាំឲ្យមាននូវអពមង្គល រហូត​ដល់​ពេលជួបគ្នាមានតែជេរ ឬមុខ​ក្រញូវ រអ៊ូរទាំដាក់គ្នា គេច​មុខ​មិន​ចង់​ជួប​គ្នា មិនចង់ចូលផ្ទះ … ។ វិធីបដិបត្តិ ជាដំបូង ត្រូវសង្កេតពិនិត្យខ្លួនឯងជាមុនថា ហេតុដែលកើតឡើងនេះ កើត​មក​ពីអ្វី ? អ្នកណា​ជាអ្នក​បង្កឡើង ? បើឃើញថាមកពីយើង ក៏ត្រូវ​ព្រម​ទទួល​និងប្រញាប់​សម្រេច​ចិត្តកែ​ខៃឲ្យ​បានទាន់ពេល ។ បើបញ្ហានោះ ទាក់ទងនឹងម្ខាងទៀត ក៏សូមឲ្យប្រឹក្សារកការដោះស្រាយ ម្នាក់ៗ​ ជាមនុស្ស គឺត្រូវតែ​ជាអ្នក​យល់​ហេតុយល់ផល តែ​បើ​ដោះ​ស្រាយ​មិន​បាន គឺអាចប្រឹក្សាជាមួយអ្នកចេះដឹងតទៅទៀត ។ ឧបសគ្គសំខាន់ ដែលធ្វើឲ្យប្តីប្រពន្ធបែកបាក់គ្នា ឬនៅជាមួយគ្នាមិនបានសុខ ក៏គឺទិដ្ឋិមានះ រឹងរូស ឃើញតែពីខ្លួន​ឯងពេករហូតដល់ខ្វះមេត្តា ខ្វះ​ការ​ប្រាថ្នា​ល្អដល់គ្នា ។ ម្យ៉ាងទៀត គឺការមិនចេះទទួលកំហុស ចេះទទួលត្រូវតែម្យ៉ាង ហើយ​ច្រើន​តែ​បន្ទោសអ្នក​ដទៃដែល​ខុស​នោះមិន​ដា់ច់ពីមាត់ និយាយដដែលៗ បើ​ខ្លួន​ឯងធ្វើខុសវិញមិនព្រមទទួលឡើយ ហើយបិទ​បាំងទៀតផង ។ ចំពោះបុថុជ្ជន ថាឲ្យធ្វើអ្វីមិនចេះខុសនោះគ្មានឡើយ លើក​លែង​តែ​មិន​ធ្វើ​អ្វី​សោះ ឯការមិនធ្វើអ្វីសោះនោះ វាជា​កំហុសមួយដោយឡែកផ្សេងទៀត ។វិស័យមនុស្សល្អ កាលបើធ្វើខុសហើយ រមែងទទួលកំហុស និង​ព្រមកែប្រែ មិនឲ្យខុសដដែលៗ ឡើយ ។ មនុស្សដែលធ្វើខុសហើយ ​មិនព្រមទទួលកំហុស ជា​មនុស្ស​ខូច​សុខភាព​ផ្លូវ​ចិត្ត នៅទីណា ជាមួយអ្នកណា ក៏ក្តៅ​ក្រហាយទីនោះ ព្រោះ​បើ​មាន​កំហុស​អ្វី​មួយកើតឡើង ចេះតែបន្ទោសអ្នកដទៃប៉ុណ្ណោះ លុះដល់​មាន​ត្រូវ មានល្អ​វិញ ក៏ប្រញាប់ទទួលខ្លួនឯង មនុស្សប្រភេទនេះ មាននៅក្នុងគ្រួសារណា គ្រួសារ​នោះ​ រកសន្តិ​សុខ​បានដោយ​លំបាក ។ ព្រោះហេតុដូច្នោះ គូ​ប្តី​ប្រពន្ធ​ណា​ត្រូវ​ការ​សេចក្តី​សុខ​ក្នុង​ការ​គ្រប់​គ្រង​ផ្ទះ​រួម​គ្នា​ ត្រូវបណ្តុះ​គុណធម៌​ក្នុងការ​គ្រប់​គ្រងផ្ទះ ឲ្យមានទៅវិញទៅមក យ៉ាងនេះ ជីវិតគូស្នេហ៍រមែងដើរទៅតាមផ្លូវ ដែលរោយ​ទៅដោយ​ត្របក​ផ្កាកុលាប ពោល​គឺមង្គលជីវិតជាពិតប្រាកដហោង ។ គោលធម៌បដិបត្តិ ត្រូវបដិបត្តិគោលធម៌ ៣ គឺត្រូវមានសីល ៥ ព្រមដោយកល្យាណធម៌ ត្រូវ​វៀរចាកអបាយមុខ ៦ យ៉ាង និង​ត្រូវ​មាននូវឃរាវាសធម៌ ៤ យ៉ាង ។ ក្រុមទី ១ សីល ៥ ព្រមដោយកល្យាណធម៌ ក្រុមទី ១ ត្រូវហ្វឹកហាត់ឲ្យបាន ៖ ១. មិនសម្លាប់សត្វគ្រប់ជីវិតទាំងអស់ ហើយ​ចម្រើន​នូវ​មេត្តា​ករុណា​ឲ្យ​ដល់​ព្រម ។ ២. មិនធ្វើចោរកម្មគ្រប់យ៉ាង ហើយ​ដល់​ព្រម​ដោយ​ការ​ចិញ្ចឹម​ជីវិត​ដោយ​ប្រពៃ ។ ៣. មិនប្រព្រឹត្តខុសក្នុងកាម ដល់ព្រមដោយក្តីសន្តោស គឺ​ព្រម​ល្មម​ចិត្ត​តែ​ជា​មួយ​នឹងគូគ្រង​របស់ខ្លួន​ប៉ុណ្ណោះ មាននូវកាមសំវរ គឺការ​សង្រួម​ក្នុង​កាមគុណ​ទាំងឡាយ ។ ៤. មិននិយាយកុហក ព្រមទាំងមាននូវសច្ចៈ ។ ៥.​មិនបរិភោគទឹកស្រវឹងគ្រឿងញៀន អប់រំ​ស្មារតី​សេចក្តី​មិន​ប្រមាទ​ឲ្យ​ដល់​ព្រម ។ ក្រុមទី ២ អបាយមុខ ៦ យ៉ាង ក្រុមទី ២ នេះ ត្រូវវៀរឲ្យបានជាដាច់ខាត ៖ ១. សេពគ្រឿងញៀនស្រវឹងបំផ្លាញស្មារតី ។ ២. ការប្រព្រឹត្តអនាចារក្នុងរឿងមេថុនធម្ម ។ ៣. លេងល្បែងភ្នាល់ ។ ៤. ដើរលេងមិនស្គាល់ពេលវេលា ។ ៥. សេពគប់មនុស្សអាក្រក់ជាមិត្ត ។ ៦. ខ្ជិលច្រអូសក្នុងការងារ ។ ក្រុមទី ៣ ឃរាវាសធម៌ ៤ យ៉ាង ក្រុមទី ៣ នេះ គួរឲ្យមានជាប្រចាំចិត្ត ៖ ១. សច្ចៈ ស្មោះត្រង់ពិតប្រាកដដល់គ្នា ។ ២. ទមៈ ហ្នឹកហាត់ទូន្មានចិត្តរាល់ថ្ងៃ ។ ៣. ខន្តិ ចេះអត់ធន់ តស៊ូមិនខ្លាចលំបាក ។ ៤. ចាគៈ ចេះឲ្យទាន និងចេះលះបង់ ។ បើគ្រួសារណា ទាំងប្តី ទាំងប្រពន្ធបដិបត្តិបាននូវធម៌ ៣ ក្រុមនេះ គឺក្រុមទី ១ ហ្វឹកហាត់សម្រេចបាន ក្រុមទី ២ វៀរចាកបាន និងក្រុមទី ៣ កើត​មាន​ជា​ប្រចាំ​ចិត្ត ជីវិតពិតជាមាននូវសេចក្តីសុខ តាមវិស័យ​របស់​បុថុជ្ជន​ដែលជា​មនុស្សល្អ ។ សូមត្រួតត្រាពិនិត្យមើល តើអាត្មាអញបដិបត្តិមានការខ្វះខាតក្នុងធម៌៣ក្រុម​នេះដែរឬទេ ឬក៏សង្កេត​ឃើញ​មាន​បញ្ហាចេញពីប្រភពផ្សេងទៀតដូចជា ៖ -ការរអ៊ូរទាំ និយាយច្រើន ចំណុចនេះដោយច្រើនគឺមាននៅលើស្ត្រីជាភរិយា ឬជាមាតា ចំណែក​បុរស​ជា​ស្វាមី ឬជាបិតាក៏មានដែរ តែ​តិច​តួចទេ ។ ដើម​ហេតុព្រោះមនុស្សក្នុងផ្ទះមិនរួមដៃជួយ អ្វីៗ ត្រូវធ្លាក់មករកតែម្នាក់ ទាំង​ការ​ក្រៅ ការ​ក្នុង ដោះ​ស្រាយមិនចេញកើតរោគសរសៃប្រសាទ ។ ដំណោះស្រាយ ទាំងម៉ែទាំងឪទាំងកូន ត្រូវរួមដៃគ្នា អ្វីគួរជួយបានធ្វើបាន ក៏ជួយទៅធ្វើទៅ​ ។ មេផ្ទះដែលឆ្លាត មិនត្រូវ​ចង​ការ​ងារ​ក្នុងផ្ទះសម្រាប់តែខ្លួនឯង អ្នកណាៗ ធ្វើមិនត្រូវចិត្តនោះទេ គួរបង្រៀនកូនៗ ឲ្យចេះដឹង ហើយ​ឲ្យ​កូន​ធ្វើនូវកិច្ច​ការនោះជំនួសខ្លួន ។ គ្រប់គ្នាត្រូវយល់ដឹងថា ការងារអ្វីក៏ដោយ បើ​យើង​ធ្វើ​ទៅ​ហើយ​មាន​ផល​ឲ្យ​បាន​សុខទាំងអស់គ្នា ការងារនោះយើង​ត្រូវរីករាយនឹងធ្វើ ព្រោះ​ជា​បុណ្យ​ក្នុង​ជីវិតប្រចាំថ្ងៃ ។ -ការធ្វើអ្វីស្រេចតែចិត្តខ្លួនឯងចំណុចនេះ គឺចូលចិត្តធ្វើអ្វីផ្តាច់ការ មិនប្រឹក្សាគ្នាជាមុន ។ ប្តីប្រពន្ធ ទោះ​បី​ថា​មានរូបរាង​ផ្សេងគ្នា​តែគួរ​មាន​បេះ​ដូង​ជា​មួយ​គ្នា​ទើប​ក្នុង​ផ្ទះ​មាន​សន្តិសុខ​។ ប្តីប្រពន្ធត្រូវតែជាមនុស្សយកហេតុផលជាសំខាន់ កុំ​ធ្វើ​អ្វីៗ ស្រេចតែ​ចិត្ត​ចង់ កុំអាងខ្លួនឯងឲ្យជ្រុល ពិតមែនតែមិនបានធ្វើឲ្យគ្រួសារបែកបាក់គ្នា តែ​ត្រូវ​​ដេក​បែរខ្នងដាក់គ្នា ព្រោះ​ហេតុមិនសប្បាយចិត្ត ។ ដំណោះស្រាយ ត្រូវគ្រប់គ្រងចំណង់ មុនធ្វើឬនិយាយ ត្រូវ​មាន​សតិ​និង​បញ្ញា​គ្រប់​គ្រង​ជានិច្ច ត្រូវចេះក្រែងចិត្ត ក្រែងរឿង អ្វី​ដែលរង្កៀសហើយត្រូវកុំធ្វើកុំនិយាយ ត្រូវ​​លះ​ទិដ្ឋិមានះ និងឧបានទានចេញពីចិត្ត ដោយយកហេតុផល និង​ភាព​ត្រឹម​​ត្រូវ​ជា​គោលបដិបត្តិ ។ ( មេរៀន​ជីវិត ) ដោយ៥០០០ឆ្នាំ
images/articles/412/2020-07-22_08_26_11-buddhist_couples_-_Google_Search.jpg
Today
Public date : 01, Jul 2024 (60,250 Read)
ជួយ​ខ្លួន​ឯង​ដោយ​ខ្លួន​ឯង ​នៅ​ក្នុង​ជីវិត​មនុស្ស​យើង​នេះ នរណា​ជា​សត្រូវ​ក៏​ដោយ ក៏​មិន​កាច​អាក្រក់​ឲ្យ​ដូច​ជា​ខ្លួន​ឯង​ធ្វើ​ជា សត្រូវ​នឹង​ខ្លួន​ឯង​ទេ។ អ្នក​ដទៃ​ជា​សត្រូវ​អាច​មាន​ផ្លូវ​នឹង​គេច​ចៀស​បាន ខ្លួន​ឯង​ត្រូវ​រត់​គេច​យ៉ាង ណា មាន​ញាតិ​មិត្ត​ជួយ​ការពារ​ផង ពឹង​ពាក់​អាជ្ញាធរ​ផង ក៏​ល្មម​ផុត​ភ័យ​ទៅ​បាន ទោះ​បី​ថា​សត្រូវ នោះ​មក​បៀត​បៀន​ប្រទូស​រ៉ាយ​បាន​យ៉ាង​ណា​អស់​ខ្លាំង​ត្រឹម​ស្លាប់​ប៉ុណ្ណោះ បើ​យើង​ជា​មនុស្ស ប្រព្រឹត្ត​ល្អ ស្លាប់​ហើយ​មិន​បាន​ទៅ​អបាយ​ភូមិ​ឡើយ។ ប៉ុន្តែ បើ​យើង​ជា​សត្រូវ​នឹង​ខ្លួន​ឯង ដោយ​ការ​ប្រព្រឹត្ត​លះ​បង់​អំពើ​ល្អ​ចោល​ដោយ​ខ្លួន​ឯង​ហើយ គឺ​មិន​មាន​នរណា​អាច​ជួយ​បាន​ឡើយ។ មាន​ទំនង​ដូចគ្នា​ដែរ​ក្នុង​ការ​ដែល​មាន​អ្នក​ដទៃ​ទំនុក​បម្រុង ជួយ​ធ្វើ​អ្វី​ៗ​ឲ្យ​យើង គឺ​មិន​ដូចជា​យើង ធ្វើ​ដោយ​ខ្លួន​ឯង​ទេ ។ ឪពុក​ម្តាយ ញាតិមិត្ត​បងប្អូន លោក​គ្រូអាចារ្យ​បាន​ត្រឹម​តែ​ទូន្មាន ប្រៀន ប្រដៅ​អប់រំ ណែ​នាំ​ប៉ុណ្ណោះ ចំណែក​ការ​ចុះ​ដៃ​ធ្វើ ជា​រឿង​របស់​យើង។ គុណធម៌ សេចក្តី​ល្អ​ក្នុង​ខ្លួន មនុស្ស​យើង​ត្រូវ​សាង​ដោយ​ខ្លួន​ឯង ក្នុង​លោក​នេះ មិន​មាន​ព្រះណា អាច​សាង​ឲ្យ​បាន​ឡើយ ។ អត់​ធន់​សិក្សា​នូវ​ការ​ពិត មនុស្ស​យើង​ដែល​រស់​នៅ​រួម​គ្នា​ក្នុង​សង្គម ត្រូវ​អប់​រំ​ចម្រើន​ខន្តី ព្រោះ​មនុស្ស​មាន​ចិត្ត​មិន​ស្មើ​គ្នា ឧបនិស្ស័យ​មិន​ដូច​គ្នា។ មនុស្ស​ពួក​ខ្លះ​ក្រាស់​ដោយ​កិលេស ពួក​ខ្លះ​កិលេស​ស្រាល​ស្តើង ពួក​ខ្លះ​សុភាព​រាបសា ឯ​ពួក​ខ្លះ​ទៀត​កោង​កាច​ខ្លាំងក្លា​ព្រហើន​ព្រៃផ្សៃ….។ សភាព​របស់​មនុស្ស​ក្នុង​សង្គម មាន​ការ​ពិត​ជាក់​ស្តែង​យ៉ាង​ណា​ៗ រមែង​ប្រាកដ​គួរ​ដល់​ការ សិក្សា ត្រូវ​ចាំ​ថា «យើង​កើត​មក​បាន​ជួប​នឹង​ព្រះពុទ្ធសាសនា មាន​ប្រយោជន៍​ក្នុង​ការ​សិក្សា នូវ​ការ​ពិត ដែល​ការ​ពិត​នោះ​មាន​ក្នុង​ជីវិត​ខ្លួន​ឯង ជីវិត​អ្នក​ដទៃ និង​ក្នុង​ធម្មជាតិទាំង​ពួង»។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សំដែង​ថា «អំណត់​គឺ​សេចក្តី​អត់​ធន់ ជា​តបធម៌ (តបៈ = ដុតនូវ អកុសលធម៌) ដ៏ឧត្តម» ដូច្នេះ​ពុទ្ធបរិស័ទ​ត្រូវ​ចេះ​អត់​ធន់ ដើម្បី​សេចក្តី​សុខ​ត្រជាក់​ក្នុង​ចិត្ត របស់​ខ្លួន​ឯង​ផង ដើម្បី​មិន​ក្តៅ​ក្រហាយ​ដល់​អ្នក​ដទៃ​ផង ជា​ពិសេស​ដើម្បី​មិន​ឈ្លោះ​គ្នា។ សូម​អនុមោទនា! មនុស្ស​ប្រសើរ​ជាង​សត្វ​ព្រោះ​គុណ​ធម៌ គ្រប់​សត្វ​មាន​ជីវិត សុទ្ធ​តែ​មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ជាធំ។ មនុស្សមាន​វិធី​អប់​រំ​ចិត្ត តែ​សត្វ តិរច្ឆាន​មិន​មាន​ឡើយ ដូច្នេះ​ជីវិត​មនុស្ស និង​ជីវិត​សត្វ​តិរច្ឆាន​ទើប​ផ្សេង​គ្នា ពោល​គឺ​មនុស្ស បាន​ប្រសើរ​ត្រង់​មាន​ការ​ចម្រើន​ផ្លូវ​ចិត្ត ចម្រើន​គុណធម៌ អប់រំ​រឿយ​ៗ ។ តម្លៃ​មនុស្ស សាច់​សត្វតិរច្ឆាន​មាន​តម្លៃ ប៉ុន្តែ​សាច់​មនុស្ស​គ្មាន​អ្នក​ណា​គេ​ទិញ​ទេ មនុស្ស​មាន​តម្លៃ​នៅ​ត្រង់ ការ​ប្រព្រឹត្ត​ល្អ​ទេតើ។ សទ្ធា​និង​បញ្ញា​ជា​គូ​គុណ​ធម៌ ជំនឿ​ជា​មួយ​នឹង​ការ​ឆ្លាត​វៃ គឺ​ត្រូវ​តែ​ស្មើ​គ្នា។ មនុស្ស​ដែល​មាន​ការ​ជឿ​ច្រើន តែ​បញ្ញា​តិច ទន់ ខ្សោយ​ក្នុង​ការ​សិក្សា រមែង​ចេះ​តែ​ជឿ សូម្បី​ក្នុង​រឿង​ដែល​មិន​គួរ​ជឿ ឬ​ចេះ​តែ​ជឿ​ដោយ​ប្រាស ចាក​ហេតុ​ផល ។ ចំណែក​មនុស្ស​ដែល​ឆ្លាត​ពេក​ទៅ ប៉ុន្តែ​ខ្សោយ​សទ្ធា រមែង​មិន​ជឿ​សូម្បី​តែ​ព្រះពុទ្ធសាសនា ជា​មនុស្ស​តម្កើង​ខ្លួន រួច​ហើយ​ក៏​ធ្លាក់​ចុះ​ក្នុង​ផ្លូវ​នៃ​ការ​យល់​ខុស។ ព្រោះ​ហេតុ​ដូច្នេះ អ្នក​ដែល​មាន​បញ្ញា​តិច ត្រូវ​ព្យាយាម​សិក្សា ពិចារណា​ការ​ពិត ស្រាវ​ជ្រាវ​រក ហេតុ​រក​ផល ឧស្សាហ៍​ស្តាប់​ធម៌ ឆ្ងល់​ហើយ​សាក​សួរ។ ឯ​អ្នក​ដែល​មាន​សទ្ធា​ទន់​ខ្សោយ ដឹង​ខ្លួន​ថា​មិន​ជឿ​ក្នុង​ព្រះពុទ្ធសាសនា ជឿ​តែ​វិទ្យាសាស្ត្រ​នោះ ត្រូវ​ពិចារណា​កិលេស​ក្នុង​ខ្លួន ដូច​ជា​លោភៈ ទោសៈ មោហៈ ទិដ្ឋិ មានះ កំណាញ់ និង​ច្រណែន ជា​ដើម។ គប្បី​ជ្រាប​ថា កិលេស​ទាំង​នេះ​នៅ​មាន​ព្រោះនៅ​ល្ងង់ គឺ​គប្បី​ពិចារណា​គុណ​ព្រះសម្មាសម្ពុទ្ធ​ឲ្យ​បាន​រឿយៗ៕ ដោយ៥០០០ឆ្នាំ
images/articles/417/Untitled-1.jpg
Today
Public date : 01, Jul 2024 (50,068 Read)
ធម្មោ ហវេ រក្ខតិ ធ ម្មចារឹ ធម្មោ សុចិណ្ណោ សុខមាវហាតិ ឯសានិសំសោ ធម្មេ១ សុចិណ្ណេ ន ទុគ្គតឹ គច្ឆតិ ធម្មថារី ។ សុចរិតធម៌ តែង​រក្សា​នូវ​អ្នក​ប្រព្រឹត្ត​សុចរិតធម៌(នោះ​ឯង), សុចរិតធម៌​ដែល​គេ​បាន​សន្សំ​ល្អ​ហើយ តែង​នាំ​យក​សេចក្ដី​សុខ​មក​ផ្ដល់​ផល​ឲ្យ​, នេះ​ជា​អានិសង្ស​នៃ១ធម៌​ដែល​គេ​បាន​អប់រំ​សន្សំ​ហើយ​, អ្នក​ប្រព្រឹត្ត​ធម៌ រមែង​តែង​មិន​ទៅ​កាន់​ទុគ្គតិ​ឡើយ។ ពាក្យ​កាព្យ​ឲ្យ​ងាយ​ចាំ (ពាក្យ​៩) ធម៌​សុចរិត តាម​ការណ៍​ពិត តែង​រក្សា, នូវ​ជន​ណា ដែល​ប្រព្រឹត្ត នូវ​ធម៌​នោះ, ធម៌​សុចរិត ដែល​បណ្ឌិត សន្សំ​ស្មោះ, ពុំ​ដែល​ផ្សោះ តែង​នាំ​សុខ មក​ផ្ដល់​ឲ្យ។ នេះ​គឺ​ជា អានិសង្ស ការ​ផ្ចង់​ចិត្ត, ខំ​ប្រព្រឹត្ត សន្សំ​ធម៌ ពុំ​ដែល​ធ្លោយ, រី​បុគ្គល អ្នក​ប្រព្រឹត្ត_ ធម៌​ពុំ​ខ្សោយ, លុះ​ជាតិ​ក្រោយ តែង​បាន​សោយ សុខ​សួគ៌ា, រឿង​ពី​ព្រេង ព្រះ​សម្ដែង ប្រាប់​បញ្ជាក់, ថា​មាន​អ្នក ប្រព្រឹត្ត​ធម៌ សុចរិតា, ពូជ​ធម្មបាល ឥត​មាន​សល់ រូប​ជន​ណា, ទាំង​អស់​គ្នា សុទ្ធ​តែ​មាន អាយុ​វែង។ ជន​ណា​បាន_ ប្រព្រឹត្ត​ធម៌ នេះ​ទៀង​ទាត់, ពុំ​ដែល​ភ្លាត់ តែង​រស់​នៅ យូរ​អង្វែង, ដូច​ភាសិត ដែល​ព្រះ​ពុទ្ធ ទ្រង់​សម្ដែង, ជន​នោះ​ឯង តែង​បាន​សុខ ប្រសើរ​ហោង៕៚ វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​ពុធ ទី​២៤ កក្កដា ២៥១២ (១៩៦៨) សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ ប.អ.ស. – អ.ម.រ. ស្រង់​ពី​​សៀវភៅ​ស្នា​ព្រះហស្ត​ក្រោយ​បង្អស់​នៃ​សម្ដេច ព្រះមហាសុមេធាធិបតី ជួន ណាត ដោយ៥០០០ឆ្នាំ
images/articles/421/Untitled-1.jpg
Today
Public date : 01, Jul 2024 (51,905 Read)
មន្ទិល​មាន ៨ ប្រការ គឺ ១. មន្ត​ទាំង​ឡាយ មាន​ការ​មិន​ស្វាធ្យាយ ជា​មន្ទិល ២. ផ្ទះ​ទាំង​ឡាយ មាន​ការ​មិន​ថែ​ទាំ​ជា​មន្ទិល ៣. ការ​ខ្ជិល​ច្រអូស ជា​មន្ទិល​នៃ​សម្បុរសរីរៈ ៤. ការ​ប្រហែស​ធ្វេស ជា​មន្ទិល​នៃ​អ្នក​រក្សា ៥. ការ​ប្រព្រឹត្ត​អាក្រក់ ( ចំពោះ​ប្តី ) ជា​មន្ទិល​របស់​ស្ត្រី ៦. សេចក្តី​កំណាញ់ ជា​មន្ទិល​របស់​អ្នក​ឲ្យ ៧. អកុសល​ធម៌​ដ៏លា​មក ជា​មន្ទិល​ក្នុង​លោក​នេះ និង​លោក​ខាង​មុខ ៨. អវិជ្ជា ជា​មន្ទិល​ក្រៃលែង ជាង​មន្ទិល​ទាំង​នោះ​ទៀត ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​​ត្រាស់​​ថា៖ អសជ្ឈាយមលា មន្តា អនុដ្ឋានមលា ឃរា មលំ វណ្ណស្ស កោសជ្ជំ បមាទោ រក្ខតោ មលំ ។ មលិត្ថិយា ទុច្ចរិតំ មច្ឆេរំ ទទតោ មលំ មលា វេ បាបកា ធម្មា អស្មឹ លោកេ បរម្ហិ ច តតោ មលា មលតរំ អវិជ្ជា បរមំ មលំ ។ មន្ត​ទាំង​ឡាយ មាន​ការ​មិន​ស្វាធ្យាយ ជា​មន្ទិល ផ្ទះ​ទាំង​ឡាយ​មាន​ការ​មិន​ថែ​ទាំ ជា​​មន្ទិល ការ​ខ្ជិល​ច្រអូស ជា​​មន្ទិល​នៃ​ពណ៌​សម្បុរ ការ​ប្រហែស​ធ្វេស ជា​​មន្ទិល​​នៃ​​អ្នក​​រក្សា ការ​ប្រព្រឹត្ត​អាក្រក់ ( ចំពោះ​ប្តី ) ជាមន្ទិល​របស់​ស្ត្រី សេចក្តី​កំណាញ់ ជា​​មន្ទិល​​របស់​អ្នក​ឲ្យ អកុសល​ធម៌​ដ៏​លាមក ជាមន្ទិល​ក្នុង​លោក​នេះ និង​លោក​ខាង​មុខ មន្ទិល​​ដ៏​​លើស​ជាង​មន្ទិល​ទាំង​នោះ គឺ​អវិជ្ជា ជា​មន្ទិល​យ៉ាង​ក្រៃលែង ។ ( សុត្តន្តបិដក អង្គុត្តនិកាយ អដ្ឋកនិបាត និង​គាថា​ធម្មបទ ) ដោយ ៥០០០ឆ្នាំ
images/articles/423/Untitled-1.jpg
Today
Public date : 01, Jul 2024 (48,557 Read)
កណ្តកោ បន្លា មាន ១០ យ៉ាង គឺ ១. បវិវេការាមស្ស សង្គណិការាមតា កណ្តកោ សភាពជាអ្នក​ត្រេក​អរ​ក្នុង​ពួកគណៈ ជាបន្លា​របស់បុគ្គលដែលមាន​សេចក្តី​ស្ងប់​ស្ងាត់​ជា​ទីត្រេកអរ ២. អសុភនិមិត្តានុយោគំ អនុយុត្តស្ស សុភនិមិត្តានុយោគោ ​កណ្តកោ​ ការប្រកបរឿយៗ នូវ​សុភនិមិត្ត ជាបន្លារបស់​បុគ្គល​ដែល​ប្រកប​រឿយៗ​ នូវ​អសុភនិមិត្ត ៣. ឥន្ទ្រិយេសុ គុត្តទ្វារស្ស វិសូកទស្សនំ កណ្តកោ ការ​មើល​នូវ​សត្រូវ​ គឺ​ល្បែង​ផ្សេងៗ ជាបន្លា​របស់បុគ្គល មានទ្វារគ្រប់គ្រងហើយ ក្នុង​ឥន្ទ្រិយទាំងឡាយ ៤. ព្រហ្មចរិយស្ស មាតុគ្គាមុបចារោ កណ្តកោ ការត្រាច់ទៅជិត​មាតុគ្រាម ជា​បន្លារបស់ព្រហ្មចរិយៈ ៥. បឋមស្ស ឈានស្ស សទ្ទោ កណ្តកោ សំឡេង ជាបន្លារបស់​បឋមជ្ឈាន ៦. ទុតិយស្ស ឈានស្ស វិតក្កវិចារា កណ្តកា វិតក្ក និងវិចារ ជា​បន្លា​របស់​ទុតិយជ្ឈាន ៧. តតិយស្ស ឈានស្ស បីតិ កណ្តកោ បីតិ ជាបន្លារបស់​តតិយជ្ឈាន ៨. ចតុត្ថស្ស ឈានស្ស អស្សាសប្បស្សាសា កណ្តកា អស្សាសប្បស្សាសៈ​ ( ខ្យល់ដកដង្ហើម​ចេញ និងខ្យល់ដកដង្ហើមចូល ) ជាបន្លារបស់ចតុត្ថជ្ឈាន ៩. សញ្ញាវេទយិតនិរោធសមាបត្តិយា សញ្ញា ច វេទនា ច កណ្តកា​ សញ្ញា និងវេទនា ជាបន្លា​របស់សញ្ញាវេទយិតនិរោធសមាបត្តិ ១០. រាគោ កណ្តកោ ទោសោ កណ្តកោ មោហោ កណ្តកោ រាគៈ​ ជា​បន្លា ទោសៈ ជាបន្លា មោហៈ ជាបន្លា ( ស្រង់ចាកអង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៤-២៩៥ ) ដោយ៥០០០ឆ្នាំ
images/articles/280/wnDYBRDXb5y.jpg
Today
Public date : 01, Jul 2024 (41,842 Read)
ប្រាសាទព្រះចង្កូមកែវ - ព្រះទាឋធាតុដ៏ពិសិទ្ធិថ្លៃថ្លារបស់ព្រះសម្ពុទ្ធ គឺជាសក្ការវត្ថុមួយ ដែលគួរធ្វើការបូជាដ៏ប្រសើរបំផុតនៃពុទ្ធបរិស័ទទូទាំងពិភពលោក និងជាវត្ថុដ៏មានតម្លៃដែលពុទ្ធបរិស័ទស្រីលង្កាយកចិត្តទុកដាក់ ថែរក្សាការពារ យ៉ាងហ្មត់ចត់នៅឯព្រះវិហារព្រះចង្កូមកែវក្នុងទីក្រុងឃេនឌី។ ពុទ្ធបរិស័ទកោះលង្កាមានជំនឿថា ព្រះទាឋធាតុបានជួយថែរក្សាប្រទេស និងសង្គមរបស់ពួកគេឱ្យមានភាពរីកចម្រើនត្រជាក់ត្រជុំអស់រយៈកាលជាង ២៥០០ ឆ្នាំមកហើយ។ ក្នុងរាជ្យរបស់ព្រះបាទ កតិសិរិមេវ៉ាន (Kitsiri Mevan)គ.ស.៣០១-៣២៨ ព្រះទាឋធាតុ គឺព្រះចង្កូមកែវឆ្វេងខាងលើ របស់ព្រះដ៏មានព្រះភាគ១ បាននាំមកពីដែនកាលិង្គ (Kalinga) ដោយព្រះនាង ហេមមាលា(Hemamālā) និងទន្តកុមារ (Danta-kumara)។ (សមន្តប្បាសាទិកា ពាហិរនិទាន បានប្រាប់ថា ជាព្រះ ទាឋធាតុស្តាំខាងក្រោមទេ ។ តែឯកសារជាច្រើនបានបញ្ជាក់ថា ព្រះទាឋធាតុ នៅឃេនឌី សព្វថ្ងៃ គឺជាព្រះធាតុឆ្វេងខាងលើទេ ដូច្នេះ សូមពុទ្ធបរិស័ទចងចាំនិងពិចារណារាវរកទៀតផងចុះ។ េបី ចេះអានភាសាអង់គេស្ល ក៏អាចអានសៀវភៅផ្សេងៗ ដែលយើង បានបង្ហាញនៅក្នុងឯកសារយោងជាពិសេស គឺឯកសារប្រចាំនៅ ព្រះវិហារព្រះចង្កូមកែវ និងបទានុក្រមព្រះពុទ្ធសាសនាដែល រដ្ឋាភិបាលរៀបចំតែម្តង។ The Sacred Tooth Relic at Sri Dalada Maligawa page 11 and better to check the Encyclopaedia of Buddhism vol.IV page 282.) វិហារព្រះចង្កូមកែវ គេចាត់ទុកព្រះចង្កូមកែវថា ជានិមិត្តរូបរបស់ព្រះរាជា ហើយជាវត្ថុដ៏ពិសិទ្ធិបំផុត នៃការគោរពបូជាក្នុងកោះស្រីលង្កានេះ។ ការកសាងវត្តអារាម និងព្រះវិហារនៅជិតព្រះរាជវាំង គឺជាទំនៀមទំលាប់ ឬប្រពៃណីរបស់ព្រះរាជានៃប្រទេសនេះទៅហើយ ដូច្នេះហើយ បានជាយើងឃើញមានព្រះវិហារសម្រាប់ដម្កល់ព្រះចង្កូមកែវជាច្រើនកន្លែងនៅតាមបណ្តាទីក្រុងចាស់ៗ ដូចជា Polonnaruwa, Beligala, Dambadeniya and Yapahuwaរបស់ប្រទេសនេះ។ ព្រះបាទអរិយចក្រវត្តិ(Aryachakravarti)បានដណ្តើមយកព្រះចង្កូមកែវ រួចភាសខ្លួនទៅប្រទេសឥណ្ឌា។ តែក្រោយមកព្រះបាទបរាក្រមពាហុ ទី៣ (Para-kramabahu III) បានយកព្រះទាឋធាតុនោះត្រឡប់មកស្រីលង្កាវិញ។ ព្រះបាទវិមលធម៌សុរិយា (Vimaladharma suriya) I បាននាំព្រះចង្កូមកែវត្រឡប់ទៅទីក្រុង Kandy វិញ បន្ទាប់មកព្រះអង្គក៏បានកសាងកន្លែង ដម្កល់ព្រះចង្កូមកែវ ហើយក្រោយមកព្រះរាជបុត្រ របស់ព្រះអង្គព្រះនាម វីរៈ បរក្រាមៈ នរេន្ទសិង្ហៈ (Veera Parakrama Narendasinghe) បានកសាងជាថ្មីវិញយ៉ាងផ្ចិតផ្ចង។ អាគារថ្មីបួនជ្រុងដែលធ្វើគ្របពីលើអាគារចាស់នោះ គឺគ្មានបានកែប្រែក្បាច់ ស្ថាបត្យកម្មអ្វីឡើយ។ ផ្នែកខាងក្នុងនៃវិហារព្រះចង្កូមកែវ អាគារព្រះចង្កូមកែវមានពីរជាន់ ហើយព្រះទាឋធាតុដម្កល់ទុកនៅជាន់ខាងលើក្នុងកោដ្ឋមាស ៧ជាន់រំលេចដោយវត្ថុដ៏មានតម្លៃជាច្រើនស្ថិតនៅក្នុងទូកញ្ចក់ដ៏ក្រាស់ ដែលមិនអាចបាញ់ទម្លុះដោយគ្រាប់កាំភ្លើងបាន។ នៅមានកោដ្ឋតូចមួយដទៃទៀត ដែលសម្រាប់បីទ្រ ក្នុងពេលប្រារព្ធធ្វើកម្មវិធីបុណ្យនៅរាល់ឆ្នាំ ក៏ដម្កល់ទុកក្នុងទូនេះដែរ។ មានគំនូរ បែបសាសនាដ៏វិចិត្រដែលគេលាបពណ៌ជាច្រើនដង តាំងពីសម័យបុរាណមកជាគ្រឿងលម្អបន្ទប់នេះដែរ។ មានតែព្រះសង្ឃអ្នកមើលការខុសត្រូវនៅទីកន្លែងនោះប៉ុណ្ណោះ ទើបអាចមានសិទ្ធិចូលក្នុងបន្ទប់នោះបាន ហើយមានតែព្រះសង្ឃតំណាងដល់និកាយធំៗ ពីរអង្គ និងបុរសម្នាក់ដែលរាជរដ្ឋាភិបាលបានចាត់ តាំងប៉ុណ្ណោះ ទើបមានសិទ្ធិបើកកោដ្ឋព្រះធាតុបាន។ ដំបូលប្រក់មាសនៃវិហារព្រះចង្កូមកែវ រីឯដំបូលប្រក់មាសខាងលើព្រះវិហារនោះ គឺជាការបរិច្ចាគធនធានកសាងឡើងដោយលោក ប្រធានាធិបតី រនសិង្ហៈ ប្រេមទស្សៈ(Narasinghe Premadassa) នៃប្រទេសនេះ ក្នុងឆ្នាំ១៩៨៧។ គ្រប់សម័យកាល Kandy គឺជាទីក្រុងដែលគួរឱ្យ ចាប់អារម្មណ៍ក្រៃលែង។ មិនតែប៉ុណ្ណោះ ក្នុងខែ សីហា ទីក្រុងចាស់បានក្លាយជាទីប្រជុំជនសម្រាប់កម្មវិធីរឿងព្រេងដ៏ល្បីល្បាញមួយ ក្នុងចំណោមកម្មវិធីជាច្រើនក្នុងទ្វីបអាស៊ី (Asia) យើងនេះ។ វត្ថុដ៏មានតម្លៃជាងគេក្នុងទីក្រុងKandyគឺព្រះវិហារ ព្រះចង្កូមកែវ (Daladā Māligawa) កន្លែងដម្កល់ព្រះចង្កូមកែវ និងបឹងនៅខាងមុខនោះឯង។ ពិធីបូជាគេធ្វើជារៀងរាល់ថ្ងៃក្នុងអាគារដម្កល់ព្រះចង្កូមកែវ ដើម្បីជាបុណ្យកុសល និងរលឹកដល់ព្រះពុទ្ធគុណ ហើយមានការបូជាដោយតន្ត្រីរបាំ មានផ្លុំខ្លុយ និង វាយស្គរជាដើមដើម្បីបូជាដល់ព្រះទាឋធាតុ។ នៅពេប្រារឰកម្មវិធីអាសាឡ្ហបូជា (Esala Perahera) ចាប់ផ្តើមធ្វើនៅខែមិថុនា ឬសីហា ជារៀងរាល់ឆ្នាំ គេបើកព្រះចង្កូមកែវ ឱ្យពួកពុទ្ធបរិស័ទគោរពបូជា ក្នុងទីសាធារណៈ។ អ្នកផ្លុំត្រែស័ង្ខ អ្នកវាយស្គរវាយចេញជាចង្វាក់ សម្រាប់អ្នករាំហើយដំរីដែលតាក់តែងដោយគ្រឿង អលង្ការផ្សេងៗដើរពីមុខផ្ទុកដោយកោដ្ឋមាសដម្កល់ ព្រះទាឋធាតុដ៏ឆើតឆាយ។ ពិធីដ៏មហិមានេះក្លាយ ជាទស្សនីយភាព និងភាពរុងរឿងដែលមិនអាចនឹងបំភ្លេចបានឡើយ។ ដោយ ៥០០០ឆ្នាំ
images/articles/286/U______ntitled-1.jpg
Today
Public date : 01, Jul 2024 (50,498 Read)
ហេតុ​ដូច​ម្ដេច​បាន​ជា​អង្គ​ប្រជុំ ចាស់ទុំ ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ​បាន​សម្រេច​យក​ប្រភេទ​សិល្បៈ​ទេវៈ​ទី​៣ គឺ​សំដៅ​យក​គុណ​ធម៌​៧ យ៉ាង​គឺ វិសុទ្ធិទាំង ៧ ? វិសុទ្ធិ​ទាំង​ ៧ នេះ​អាច​នាំ​មនុស្ស​លោក​ឲ្យ​ទៅ​ដល់​ត្រើយ​នាយ​ព្រះមហា​បរិនិព្វាន​បាន ឬ​ក៏​យ៉ាង​ហោច​ណាស់ គឺ​ធ្វើ​ឲ្យ​មនុស្ស​បន្ថយ​នូវ​កិលេស គ្រឿង​សៅ​ហ្មង បន្ថយ​ភាព​ភាន់​ច្រឡំ ភាព​សង្ស័យ​ មើល​ឃើញ​វត្ថុ និង​បាតុភូត​តាម​សភាវៈ​ពិត សភាវៈ​មែន​។ ឧទាហរណ៍ : លោកិយ​បញ្ញា​របស់​មនុស្ស ធ្វើ​ឲ្យ​ពិភព​លោក​រីក​ចម្រើន​សំបូរ​បែប ដោយ​សម្ភារៈ​ផ្សេង​ៗ ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​ប្រកប​ដោយ​ប្រណីត​ភាព ធ្វើ​ឲ្យ​សន្មតិ​សច្ចៈ ឬ (បញ្ញ​ត្តិ​សច្ចៈ) មាន​កម្លាំង​ខ្ឡាំង​ក្លា ។ លោកុត្តរ​សច្ចៈ (ធម្ម​បញ្ញា) គឺ​បញ្ញា​ផ្លូវ​ធម៌ ជា​បញ្ញា​ខ្ពស់​បំផុត​សម្រាប់​ឆ្លុះ​បញ្ចាំង សភាវ​ធម៌​ពិត សភាវ​ធម៌​មែន​របស់​វា អាច​បន្ថយ​បាន​នូវ អំណាច​កិលេស លោភៈ ទោសៈ មោហៈ កម្ចាត់​នូវ​ចំណង់​លោកិយ​ជា​បណ្ដើរ​ៗ ​។ ១- សីលវិសុទ្ធិ : ការរក្សាសីលមានភាពបរិសុទ្ធប្រពៃនេះ ជាគ្រឹះ ជា​មូល​ដ្ឋាន​ដ៏​រឹង​មាំ​បំផុត​សម្រាប់​ធ្វើ​ឲ្យ​សមាធិ​បាន​សម្រេច​។ សីល គឺ​ជា​ការ​គ្រប់​គ្រង​កាយ និង​វាចាឲ្យ​មាន​វិន័យ មាន​សណ្ដាប​ធ្នាប់ មាន​របៀប​រៀប​រយ សម្រាប់​អប់​រំចិត្ត ប្រដៅចិត្ត ត្រួតចិត្ត បញ្ជា​លើ​ចិត្ត​បាន​គ្រប់​ពេល​វេលា ។ ២- ចិត្តវិសុទ្ធិ: ការ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ ក្នុង​អប្បនាសមាធិ (បាន​ឈាន) ឬ​ក្នុង​ឧប្ប​ចារៈ (ជិត​បាន​ឈាន) ទាប​បំផុត​ជា​ខណិ​ក​សមាធិ (ស្ងប់​ជា​ខណៈៗ ) សុទ្ធ​តែ​ជា​គ្រឹះ​សម្រាប់​ឈាន​ទៅ​ធ្វើ​វិបស្សនា​បញ្ញា វិបស្សនា​ញាណ​។ ៣- ទិដ្ឋិវិសុទ្ធិ: សេចក្ដី​បរិសុទ្ធ​ដោយ​ការ​ឃើញ ។ គឺ​ឃើញ​នូវ​ឃើញ​ដោយ​បរិសុទ្ធ ឃើញ​ហួស​ពី​អ្វី​ៗ ដោយ​សន្មត ពីអ្វី​ៗ​ដោយ​​ឡែក ពី​អ្វី​ជា​ខាង​ក្រៅ ។ តាម​ធម្មតា​មនុស្ស​យើង តែង​មើល​ឃើញ​អ្វី​​ៗ ទៅ​តាម​បញ្ញត្តិ ឬ​តាម​សន្មត ដូច​ជា​គេ​សន្មត​ថា នេះ​ជា​មនុស្ស ជា​សត្វ ឈ្មោល ញី ស ខ្មៅ ធាត់ ស្គម​ ស្រី​ ប្រុស​ ក្មេង ចាស់ មាន ក្រ ធំ តូច ខ្មែរ យួន ចិន ចាម ជាដើម សុទ្ធតែជាសន្មតិសច្ចៈ ។ ដូច្នេះ គេ​ស្គាល់​ពិត ដឹង​ពិត ត្រឹម​តែ​ការ​ស​ន្មតិប៉ុណ្ណោះ ព្រោះ​គេ​ថា​បុថុជ្ជន គេ​ប្រើ​ត្រឹម​តែ​បញ្ញា​លោកិយ​។ ការ​ពិត​សុទ្ធ​តែ​ជា​របស់​រួម​ផ្សំ​គ្នា ប្រមូល​បញ្ចូល​គ្នា ផ្ដុំគ្នា ជា​សង្ខារ​ធម៌​ទាំង​ឡាយ​តែ​ប៉ុណ្ណោះ គឺ​គ្រាន់​តែ​ជា​រូប​ៗ រូប​បូក​នឹង​រូប រូប​បូក​នឹង​នាម នាម​បូក​នឹង​នាម ហើយ​ទាំង​អស់​ស្ថិត​នៅ​ក្រោម​អំណាច​ក្រិត្យ​ក្រម​ធម្មជាតិ​តែ​ប៉ុណ្ណោះ ។ ចំណែក​អ្នក​ចម្រើន​វិបស្សនា គេ​ស្គាល់​តាម​ការ​សន្មតិ​នោះ​ដែរ តែ​គេ​យក​បញ្ញា​ពិចារណា​ទៅ​ឆ្លុះ​វែក​ញែក មើល​សភាវ​ធម៌​ពិត ដែល​ស្ថិត​នៅ​កប់​ជ្រៅ​ក្នុង​សន្មតិ​នោះថែម​ទៀត ។ ការ​វែក​ញែក ពិចារណា​ល្អិត​ល្អន់​នេះ នាំ​ឲ្យ​អ្នក​វិបស្សនា​ឃើញ​ច្បាស់​ថា មិន​មែន​ជាមនុស្ស ជាសត្វ ឈ្មោល ញី ស ខ្មៅ ជា​ដើម​ទេ គឺ​បែរ​ជា​ឃើញ​ថា ជា​ធាតុ ៤ ជា​ខន្ធ ៥ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឬ​ជា​រូប និង​នាម​ប៉ុណ្ណោះ ។ មុន​ពុទ្ធ​កាល អ្នក​ចម្រើន​វិបស្សនា​យល់​ច្បាស់​ថា​រូប និង​នាម ជា​របស់​ផ្សេង​គ្នា​ផង រួម​គ្នា​ផង ។ ការ​យល់​យ៉ាង​នេះ លោក​ហៅ​​ថា ទិដ្ឋិវិសុទ្ធិ គឺ​បរិសុទ្ធដោយ​ការ​ពិចារ​ណា​ឃើញ​ថា មិន​មែន​សត្វ បុគ្គលឬមនុស្ស ប្រុសស្រី​ជា​​​​​ដើម​ឡើយ គឺ​គ្រាន់​តែ​ជា​ធាតុ ជា​ខន្ធឬ​ជា​រូបនិង​នាមដែល​ផ្សេង​គ្នា​ផង និង​រួម​គ្នា​ផង​តែ​ប៉ុណ្ណោះ។ ៤- កង្ខាវិ​តរណ​វិសុទ្ធិៈ សេចក្ដី​បរិសុទ្ធ​ដោយ​ញណ ជា​គ្រឿង​ឆ្លង​ផុត​សេចក្ដី​សង្ស័យ ។ សង្ស័យ​អំពី​អ្វី ? សង្ស័យ​អំ​ពី​ខន្ធ​៥ ឬ​នាម​រូប ដោយ​ឆ្ងល់​ថា : តើ​ខន្ធ​៥ ឬ នាម​រូប​កើត​មក​ពី​ណា? មាន​អ្វី​ជា​ហេតុ​បច្ច័យ ? មុន​ពុទ្ធ​កាល គេ​យល់​ថា នាម​រូប​កើត​ពី​អាទិ​ទេព ដូច​ជា​ព្រះ​ព្រហ្ម ព្រះ​ឥសូរ ជា​ដើម ជា​អ្នក​បង្កើត​ ។ ក្នុង​ពុទ្ធកាល​ដោយ​ការ​ខិត​ខំ​ពិចារណា​របស់​អ្នក​ចម្រើន​វិបស្សនា បាន​យល់​ច្បាស់​ថា នាម​រូប​គឺ​កើត​មក​ពី : +អវិជ្ជា : ការ​មិន​ដឹង​សច្ច​ធម៌ ។ +តណ្ហា : ការ​ចង់​ជួប​ស្និទ្ធ​ស្នាល នឹង​កាម​គុណ ៥ គឺ រូប សម្លេង ក្លិន រស សម្ផស្ស ។ +ឧបាទាន : ការ​ប្រកាន់​ខ្ជាប់​នូវ​កាម​គុណ ៥ ថា​ជា​របស់​ខ្លួន ។ +កម្ម : ការ​បញ្ចេញ​សកម្មភាព កាយ វាចា ចិត្ត ប្រព្រឹត្ត​ធ្វើ អំពើ​កុសល និង អកុសល +អាហារ : ឱ​ជា​រស ដែល​សម្រាប់​ទ្រ​ទ្រង់​ជីវិត ។ ការ​យល់​ដឹង​អំពី​ដើម​កំណើត ឬ​ហេតុ​បច្ច័យ នៃ​នាម​រូប ទាំង​អតីត អនាគត បច្ចុប្បន្ន​យ៉ាង​នេះ លោក​ហោ​ថា : កង្ខាវិតរណវិសុទ្ធិ គឺ​សេចក្ដី​បរិសុទ្ធ ដោយ​រក​ឆ្លង​ផុត​នូវ​សេចក្ដី​សង្ស័យ ​។ ៥- មគ្គា​មគ្គ​ញ្ញាណ​ទស្សន​វិសុទ្ធិ : សេចក្ដី​បរិសុទ្ធ​ដោយ​ញាណ ជា​គ្រឿង​ពិចារណា នេះ​ជា​ផ្លូវ នេះ​មិន​មែន​ជា​ផ្លូវ ។ ការ​ពិចារណា​នាម​រូប ឬ​បញ្ចក្ខ​ន្ធ​គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឯ​ណា​នី​មួយ​ជា​អតីត​ក្ដី អនាគត​ក្ដី បច្ចុប្បន្នក្ដី ឲ្យ​ឃើញ​សុទ្ធ​តែ អនិច្ចំ ទុក្ខំ អនត្តា ចិត្ត ក៏​ចុះ​ស៊ប់​តាំង​នៅ​ក្នុង​ការ​ពិចារ​ណា អារម្មណ៍​របស់​វិបស្សនា ហើយ​ពេល​នោះស្រាប់​តែ​ឧបកិលេស​ទាំង ១០ ណា​មួយ​កើត​ឡើង ហើយ​រីករាយ​សប្បាយ ដោយ​សម្គាល់​ថា ខ្លួន​បាន​សម្រេច​ធម៌​វិសេស​ហើយ បណ្ដោយ​ឲ្យ​ទិដ្ឋិ មានៈ តណ្ហា កើតឡើង មិនប្រឹងបដិបត្តិ ពិចារណាតទៅទៀតក៏ឈប់ផ្អាកត្រឹមប៉ុណ្ណោះ ។ ការ​បណ្ដោយ​ចិត្ត​ឲ្យ​រីក​រាយ​សប្បាយ ស្និទ្ធស្នាល​និង​ឧបកិលេស​ទាំង ១០ ណា​មួយ​នេះ មិន​មែន​ជា​មគ្គ​ទេ ។ ឯ​មគ្គ​នោះ លុះ​ត្រា​តែ​អ្នក​ចម្រើន​វិបស្សនា លើក​យក​ឧបកិលេស​ទាំង​នោះ​មក​ពិចារណា​ឲ្យ​ឃើញ​ថា សុទ្ធ​តែ អនិច្ចំ ទុក្ខំ អនត្តា មួយ​ជាន់​ទៀត ទើប​អាច​ឃើញ​មគ្គ​ទៅ​កាន់​និព្វាន ​។ ការ​យល់​ច្បាស់ ដឹងច្បាស់ ឃើញ​ច្បាស់​បែប​ណេះ លោក​ហៅ​ថា មគ្គា​មគ្គ​ញ្ញាណ​ទស្សន​វិសុទ្ធិ ឬ​សេចក្ដី​បរិសុទ្ធ​ដោយ​ញាណ ពិចារណា​ឃើញ​ថា ឧបកិ​លេស ជា​ឧបសគ្គ​រាំង​រា​វិបស្សនា មិន​ឲ្យ​ឆ្លង​ទៅ​ដល់​មគ្គ ។ ៦- បដិប​ទា​ញាណ​ទស្សន​វិសុទ្ធិ : សេចក្ដី​​បរិសុទ្ធ​​ដោយ​​ញាណ ជា​គ្រឿង​ឃើញ​បដិបទា ។ វិសុទ្ធិ​នេះ កើត​ឡើង​បន្ទាប់​ពី​ឧប​កិលេស រលត់​បាត់​អស់​ទៅ​ហើយ​ញាណ​ពិចារណា​ស្គាល់​មគ្គ និង​មិន​មែន​មគ្គ​កើត​ឡើង​ប្រាកដ ។ បដិបទា ក្នុង​ទី​នេះ សំដៅ​យក​ការ​ឃើញ​អរិយ​សច្ចៈ ៤ ហើយ​ដំណើរ​ចិត្ត​ពិចារណា បាន​ប្រព្រឹត្ត​ទៅ​តាម​លំដាប់​វិបស្សនា​ញាណ​៩ ចាប់​តាំង​ពី​ឧទយព្វយញ្ញាណ ​ត​រៀង​ទៅ​​ដរាប​​ដល់​​បាន​​សម្រេច មគ្គផល​ជា​ព្រះ​អរិយ​បុគ្គល ៤ ពួក​ថ្នាក់​ណា​មួយ​តាម​ឧប​និស្ស័យ ។ អ្នក​វិបស្សនា​ខ្លះ សម្រេច​ត្រឹម​ថ្នាក់ សោតា ខ្លះ​ថ្នាក់ សកទា​គា​មី ខ្លះ​បាន​សម្រេច​ដល់​ថ្នាក់​អរហន្ត ។ ការ​ខិត​ខំ​ពិចារណា​រហូត​ដល់​បាន​សម្រេច​មគ្គ​ផល​និព្វាន​បែប​នេះ លោក​ហៅ​ថា បដិបទា​ញាណ​ទស្សន​វិសុទ្ធិ ។ ៧- ញាណ​ទស្សនវិសុទ្ធិ : សេចក្ដី​បរិសុទ្ធ​ដោយ​ញាណ​ទស្សនៈ ។ វិសុទ្ធិ​នេះ​កើត​បន្ទាប់​អ្នក​ចម្រើន​វិបស្សនា បាន​សម្រេច​មគ្គផល​ជា​ព្រះអរិយ​បុគ្គល​ថ្នាក់​ណា​មួយ​ហើយ ។ លោក​ដឹង​ច្បាស់​ដោយ​ខ្លួន​ឯង ដោយ​បច្ចវេក្ខណ​ញាណថា អាត្មា អញ​បាន​សម្រេច​ត្រឹម​ថ្នាក់​សោតា ថ្នាក់​សក​ទាគាមី អនាគាមី ឬ​ថ្នាក់​អហរន្ត ។ ថ្នាក់​សោតា សកទាគាមី អនាគាមី មាន​បច្ចវេក្ខណញាណ​ ៥ សម្រាប់​ពិចារណា​គឺ : ១- បហីនកិលេស បច្ចវេក្ខតិ ពិចារណា​កិលេស​ដែល​លះ​បង់​អស់​ហើយ ។ ២- អវសិដ្ឋ​កិលេសំ បច្ច​វេក្ខតិ ពិចារណា​កិលេស​ដែល​សេស​សល់ ។ ៣- មគ្គំ បច្ចវេក្ខតិ ពិចារណា​មគ្គ ។ ៤- ផលំ បច្ចវេក្ខតិ ពិចារ​ណា​ផល ។ ៥- និព្វានំ បច្ចវេក្ខតិ ពិចារណា​ព្រះ​និព្វាន ។ ឯព្រះអរហន្ត មានបច្ចវេក្ខតិញាណ ៤ គឺ ១- បហីនកិលេស បច្ចវេក្ខតិ ពិចារណា​កិលេស ដែល​លះ​បង់​អស់​ហើយ ។ ២- មគ្គំ បច្ចវេក្ខតិ ពិចារណាមគ្គ ។ ៣- ផលំ បច្ចវេក្ខតិ ពិចារណាផល ។ ៤- និព្វានំ បច្ចវេក្ខតិ ពិចារណា​ព្រះ​និព្វាន ។ ព្រោះ​លោក​មិន​មាន​កិលេស​នៅ​សេស​សល់​ទេ​។ បញ្ញា​ដែល​ពិចារណា​ដឹង​ច្បាស់ ឃើញ​ច្បាស់ នូវ​មគ្គផល និព្វាន ដោយ​បច្ចវេក្ខណញាណ​ផ្ទាល់​ខ្លួន​ឯង​បែប​នេះ ជា​លោកុត្តរប្បញ្ញា ជា​បញ្ញា​កម្ទេច​នាម​រូប​លែង​ឲ្យ​មាន​ជាតិ ជរា ព្យាធិ មរណៈ​ទៀត​ហើយ ។ នេះ​ហើយ​ដែល​លោក​ឲ្យ​ឈ្មោះ​ថា និព្វាន ។ «ពាលោ ពាលាខ្លាំង បានធម្មំ ហើយចោលទៅ អ្នកប្រាជ្ញប្រែជាខ្លៅ ព្រោះកម្លៅ ពុំជឿបុណ្យ ។» ព្រះមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ ចន្ទត្ថេរោ ប្រាក់ ហ៊ិន ——————— រៀបរៀងដោយ : ព្រឹទ្ធាចារ្យ ឆេង ផុន ដោយ៥០០០ឆ្នាំ
images/articles/289/Un3423titled-1.jpg
Today
Public date : 01, Jul 2024 (46,393 Read)
​ពាក្យ​ពេចន៍​រំលេច​ផ្សេង តែ​ន័យ​ថ្លា​ថ្លែង​ក៏​មិន​សូវ​ជា​ខុស​ពី​ខ្លឹម​សារ​មុន​ប៉ុន្មាន​ដែរ។ រឿង​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ជា​បរមគ្រូ​នៃ​មនុស្ស​និង​ទេវតាព្រះ​ធម៌​ទាំង​៨៤០០០ ព្រះ​ធម្មក្ខន្ធ ដែល​ព្រះ​អង្គ​ទ្រង់​សំដែង​ផង សាវ័ក​របស់​ព្រះ​អង្គ​បាន​សំដែង​ផង សុទ្ធ​សឹង​តែ​ជា​អមតធម៌ ជា​ធម៌​នាំ​សត្វ​ទៅ​កាន់​ភាព​សុខ​សាន្ត ជា​បរម​សុខ​គឺ​ព្រះនិព្វាន។ កុំ​ថា​ឡើយ​ដល់​ទៅ​ព្រះ​ធម៌ ៨៤០០០ ព្រះ​ធម្ម​ក្ខន្ធ សូម្បី​តែ​ពុទ្ធ​ភាសិត​មួយ​គាថា​ដែល​បរិស័ទ​បាន​ស្តាប់​យល់​ហើយ ប្រតិបត្តិ​តាម គង់​នឹង​អាច​ទទួល​បាន​ផល​ដ៏​មហា​សាល​ឥត​កាត់​ថ្លៃ​បាន ផ្ទុយ​ទៅ​វិញ​បើ​ទុក​ជា​បរិស័ទ​ចេះ​ចាំ​ព្រះ​ធម៌​ទាំង​អស់​ដែល​ព្រះពុទ្ធ​ទ្រង់​សំដែង​មក តែ​មិន​បាន​យក​ទៅ​ប្រតិបត្តិ​ឲ្យ​បាន​ជា​ប្រយោជន៍ ព្រះ​ធម៌​ទាំង​នោះ​ក៏​គ្មាន​ប្រយោជន៍​ដល់​ជន​ទាំង​ឡាយ​នោះ​ដែរ។ ហេតុ​នេះ​បាន​ជា​ព្រះ​សម្ពុទ្ធ​វិសុទ្ធ​លើស​លោក ទ្រង់​បាន​ត្រាស់​សំដែង​ចែង​ជា​បណ្តាំ​ឲ្យ​សព្វ​សត្វ​ចង​ចាំ​ទុក​ជា​មេរៀន​នៅ​ក្នុង​​ធម្មបទដ្ឋកថា ដូច្នេះថា៖ យថាបិ រុចិរំ បុបំ្ផ វណ្ណវនំ្ត សគន្ធកំ ឯវំ,សុភាសិតា វាចា សផលា ហោតិ សុកុព្វតោ ។ បុប្ផ​ជាតិដែល​​មាន​ពណ៌​ស្រស់​ល្អ តែ​មិន​មាន​កិ្លន​ក្រអូប យ៉ាង​ណា​មិញ, វាចា​សុភាសិត ជា​វាចា​ដែល​មិន​មាន​ផល​ដល់​បុគ្គល​ដែល​មិន​ធ្វើ​តាម ក៏យ៉ាងនោះ​ដែរ, ចំ​ណែក​បុប្ផជាតិ ដែល​មាន​ពណ៌​ស្រស់​ល្អ​ព្រម​ទាំង​មាន​កិ្លន​ក្រអូប​សាយ ដល់​អ្នក​ប្រដាប់​យ៉ាង​ណា​មិញ, វាចា​ដែល​ជា​សុភា​សិត ជា​វាចា​មាន​ប្រយោជន៍​ដល់​អ្នក​ដែល​បាន​ធ្វើ​តាម​ដោយ​ល្អ ក៏​យ៉ាង​នោះ​ដែរ​។ ពហុម្បិ ចេ សហតំ ភាសមានោ ន តក្ករោ ហោតិ នរោ បមត្តោ គោបោវ គាវោ គណយំ បរេសំ ន ភាគវា សាមញ្ញស្ស ហោតិ ។ អប្បម្បិ ចេ សហិតំ ភាសមានោ ធម្មស្ស ហោតិ អនុធម្មចារី រាគញ្ច ទោសញ្ច បហាយ មោហំ សម្មប្បជានោ សុវិមុត្តចិត្តោ អនុបាទិយានោ ឥធ វា ហុរំ វា ស ភាគវា សាមញ្ញស្ស ហោតិ ។ បើ​បុគ្គល និយាយ​ធម៌​ដែល​មាន​ប្រយោជន៍ ទោះ​បី​ជា​ច្រើន​យ៉ាង​ណា​ក៏​ដោយ តែ​ជា​អ្នក​ប្រមាទ​មិន​ប្រព្រឹត្ត​ធ្វើ​តាម​ធម៌​នោះ ដូច​ជា​អ្នក​ចិញ្ចឹម​គោ រាប់​គោ​ឱ្យ​អ្នក​ដទៃ ជា​អ្នក​មិន​មាន​ចំណែក​នៃ​សាមញ្ញ​ផល​យ៉ាង​នោះ​ឯង​។ តែ​ផ្ទុយ​ទៅ​វិញ បើ​បុគ្គល​និយាយ​ធម៌​ដែល​មាន​ប្រយោជន៍ ទោះ​បី​ជា​តិច​តួច​ក៏​ដោយ​តែ​ជា​អ្នក​ប្រព្រឹត្ត​សម​គួរ​ដល់​ធម៌​នោះ លះ​បង់​ចោល​នូវ​រាគៈ ទោសៈ​និង​មោហៈ​ អស់ហើយ ជា​អ្នក​ចេះ​ដឹង​សព្វ​គ្រប់ មាន​ចិត្ត​រួច​ផុត​ស្រឡះ​ហើយ ជា​អ្នក​មិន​ប្រកាន់​មាំ​ក្នុង​លោក​នេះ​ឬ​លោក​ខាង​មុខ បុគ្គល​នោះ​ជា​អ្នក​មាន​ចំណែក​នៃ​សាមញ្ញ​ផល​ដោយ​ពិត​។​ ហេតុនេះ បរិយត្តិ និងបដិបត្តិ ត្រូវ​តែ​ដើរ​ទៅ​ជា​មួយ​គ្នា បរិយត្តិ គឺការ​សិក្សា​ពី​ទ្រឹស្តី នាំ​ឲ្យ​មាន​ការ​បដិបត្តិ​ត្រូវការ​បដិបត្តិ​ត្រូវ​នាំ​ឲ្យ​បាន​នូវ​បដិវេធ គឺ​ផល​បាន​ដល់​ការ​រួច​ចាក​ទុក្ខ​ទាំង​ពួង​។ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/290/Unti7654tled-1.jpg
Today
Public date : 01, Jul 2024 (52,462 Read)
បើ​ទុក​ជា​ព្រះ​ពុទ្ធ​មិន​ត្រាស់​ដឹង​ក្នុង​លោក ក៏​ព្រះ​ធម៌​នៅ​តែ​មាន​ក្នុង​លោក​ ព្រោះ​ព្រះ​ធម៌​គឺ​ជា​ច្បាប់​ធម្ម​ជាតិ ដែល​តាំង​នៅ​ជា​និច្ចលើ​លោក​សន្និវាស​នេះ ប៉ុន្តែបើគ្មាន​ព្រះ​ពុទ្ធ​ទេ ក៏មិន​អាច​មាន​ជន​ណា​ម្នាក់​អាច​រក​ឃើញ​​សច្ច​ធម៌​មក​សំ​ដែង​ដល់​សត្វ​លោក​បាន​ឡើយ។បើ​ព្រះ​ធម៌​ត្រូវ​បាន​សំ​ដែង​ហើយ​ ប៉ុន្តែ​សត្វ​លោក​មិន​យក​ចិត្ត​ទុក​ដាក់​សិក្សា បដិបត្តិ​ទេ ក៏​មិន​បានមគ្គ​ផល ឬ​ប្រយោ​ជន៍​តាម​ធម៌​ដែល​គួរ​បាន​នោះ​ដែរ។ ហេតុនេះ​ហើយ​ទើប​មាន​ពុទ្ធ​គាថា​ទ្រង់​រំលឹក​ដាស់​តឿន​ដូច​ត​ទៅ​នេះ៖​ ពហូនិ វត អត្ថាយ ឧប្បជ្ជន្តិ តថាគតា, ឥត្ថីនំ បរិសានញ្ច យេ តេ សាសនការកា ។ ព្រះ​តថាគត​ទាំង​ឡាយ​កើត​ឡើង​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​គ្នា​ គឺ​ស្ត្រី​ និង បុរស ដែល​ជា​អ្នក​ធ្វើ​តាម​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​អង្គ​។ ខុ.ថេរ (ខុទ្ទកនិកាយ ថេរគាថា) យោ ច អប្បម្បិ សុត្វាន ធម្មំ កាយេន បស្សតិ, ស វេ ធម្មធរោ ហោតិ យោ​ ធម្មំ ន បមជ្ជតិ ។ អ្នកណា​ស្តាប់​នូវ​ធម៌​សូម្បី​បន្តិចបន្តួច​ តែ​ឃើញ​ធម៌​ដោយ​នាមកាយ ពុំ​នោះ​សោត​អ្នក​ណា​មិន​ប្រមាទ​ក្នុង​ធម៌ អ្នក​នោះ​ឯង​ទើប​ឈ្មោះ​ថា​ជា​អ្នក​ទ្រទ្រង់​ធម៌។ ខុ.ធ (ខុទ្ទកនិកាយ ធម្មបទ) យេ​ ច​ ខោ សម្មទក្ខា តេ ធម្មេ ធម្មានុវត្ថិនោ, តេ ជនា បារមេស្សន្តិ មច្ចុធេយ្យ សុទុត្តរំ។ ពួក​ជន​ណា​ប្រព្រឹត្ត​តាម​ធម៌​ដែល​ព្រះ​តថាគត​សំដែង​ល្អ​ហើយ​ ពួក​ជន​នោះ​នឹង​ឆ្លង​លំនៅ​នៃ​មច្ចុ ដែល​គេ​លំបាក​ឆ្លង​ក្រៃ​ពេក​ ហើយ​ដល់​នូវ​ត្រើយ​គឺ​ព្រះ​និព្វាន។ ខុ.ធ (ខុទ្ធកនិកាយ ធម្មបទ) ប្រភព ដោយ៥០០០ឆ្នាំ
images/articles/291/image.jpeg
Today
Public date : 01, Jul 2024 (93,203 Read)
កម្ម​បទ​ចែក​ចេញ​ជា​កម្ម​មាន​៣​យ៉ាង គឺ កាយកម្ម១, វចីកម្ម១ និង​មនោ​កម្ម១។ ចែក​​ប្រភេទ​​មាន​​ពីរ​យ៉ាង​​គឺ​ អកុសលកម្មបទ១ កុសលកម្មបទ១ ។ អកុសលកម្មបទ១០ * តើ​អ្វី​ទៅ​ជា​​អកុសលកម្ម​​បថ?​គន្លង ឬ​ផ្លូវ​នៃ​អំ​ពើ​ជា​អកុសល ហៅថា អកុសល​កម្មបថ​​មាន​​១០​​យ៉ាង​គឺ កាយទុច្ចរិត អំពើ​អាក្រក់​​ដែល​សំរេច​ដោយ​កាយ មាន ៣យ៉ាង, វចីទុច្ចរិត អំពើ​​អាក្រក់​​សម្រេច​ដោយ​​វា​ចា​​មាន​៤យ៉ាង, មនោ​ទុច្ចរិត អំពើ​អាក្រក់​​ដែល​សម្រេច​ដោយ​ចិត្ត​មាន​៣​យ៉ាង។ ​យ៉ាង​​នី​មួយ​​​​ៗ​​​មាន​​​​ដូច​​តទៅ​៖ កាយទុច្ចរិត​៣​​ ១-បាណាតិបាតា កិរិយា​​សម្លាប់​សត្វ​​មាន​ជីវិត​​ដោយ​​កាយ ឬ​​ប្រើ​​គេ​​ឲ្យ​​ធ្វើ​​ដោយ​​វាចា​។ ២-អទិន្នា​ទានា កិរិយា​​លួច​​យក​​នូវ​វត្ថុ​​ដែល​គេ​​មិន​​បាន​​ឲ្យ​​ដោយ​​កាយ ឬ​​ដោយ​​វាចា។ ៣- កាមេសុមិច្ឆាចារា កិរិយា​​ប្រព្រឹត្ដ​​ខុស​​ក្នុង​​កាម​​​ទាំងឡាយ​​ដែល​មិន​មែន​ជា​​កម្ម​សិទ្ធិ​​របស់​​ខ្លួន​​។ វចី​ទុច្ច​រិត​៤​ ១- មុសាវាទា​ កិរិយា​ពោល​ដោយ​ពាក្យកុហក។ ២- បិសុណាវាចា កិរិយា​ពោល​ពាក្យ​ញុះញង់ ស៊ក​សៀតបំបែកបំបាក់គេ។ ៣-ផរុសវាចា ករិយា​ពោលពាក្យអាក្រក់​ ទ្រគោះ​បោះបោក​ជេរ​ប្រទេច​ជាដើម។ ៤- សម្ផប្បលាបា កិរិយា​ពោល​ពាក្យ​រោយ​រាយ​ឥតប្រយោជន៍។ មនោទុច្ច​រិត​៣ ១- អភិជ្ឈា ចិត្ដ​សំឡឹង​រំពៃ​ចំពោះទ្រព្យ​របស់អ្នកដទៃ​ដោយ​គិត​បម្រុង​នឹង​ឲ្យ​បាន​មកជា​របស់ខ្លួន។ ២- ព្យាបាទ ចិត្ដ​ចង​គំនុំគំគួន គឺប៉ង​ចង់​ឲ្យ​អ្នកដទៃ​ដល់នូវ​សេចក្ដី​វិនាស។ ៣-មិច្ឆាទិដ្ឋិ គំនិត​យល់ខុស ហើយ​ប្រកាន់​ថា​ជាត្រូវ។ កុសលកម្មបទ១០ * តើអ្វីទៅជា​កុសលកម្ម​បថ? ​គន្លង ឬផ្លូវនៃអំពើជាកុសល ហៅថា កុសលកម្មបថ​មាន​១០​យ៉ាង​គឺ កាយសុចរិត អំពើល្អ​ដែល​សម្រេច​ដោយ​កាយ មាន ៣យ៉ាង, វចីសុចរិត អំពើ​ល្អសម្រេច​ដោយ​វាចា​មាន៤យ៉ាង, មនោសុចរិត អំពើល្អដែលសម្រេចដោយចិត្តមាន៣យ៉ាង។ ​យ៉ាង​នី​មួយ​​ៗ​​មាន​​​ដូច​តទៅ​៖ កាយសុចរិត​៣ ១- បាណាតិបាតា វេរមណី ចេតនា​ជា​ហេតុ​វៀរចាកកិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យធ្លាក់​ចុះកន្លង​ គឺ​ការ​សម្លាប់សត្វ។ ២- អទិន្នា​ទានា វេរមណី ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​កាន់យក​នូវ​របស់​ដែលគេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា។ ៣- កាមេសុមិច្ឆាចារា វេរមណី ចេតនា​ជាហេតុ​វៀរ​ចាកកិរិយា​ប្រព្រឹត្ដ​ខុស​ក្នុងកាម​ទាំងឡាយ។ វចីសុចរិត​៤ ១- មុសា​វាទា វេរមណី ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​ពោលពាក្យកុហក។ ២- បិសុណាវាចា វេរមណី ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ពោលពាក្យ​ញុះញង់​ ស៊កសៀត​បំបែក​បំបាក់​អ្នកដទៃ។ ៣- ផរុសវាចា វេរមណី ចេតនា​ជាហេតុវៀរចាក​កិរិយា​ពោលពាក្យ​អាក្រក់​ ទ្រគោះ​បោះបោក​ជេរ​ប្រទេច​​ជា​ដើម។ ៤- សម្ផប្បលាបា វេរមណី ចេតនាជាហេតុ​វៀរចាកកិរិយា​ពោលពាក្យ​រោយ​រាយ​ឥត​ប្រយោជន៍។ មនោសុចរិត៣ ១- អនភិជ្ឈា មិនមានចិត្ដ​សំឡឹង​រំពៃ​ចំពោះទ្រព្យ​របស់អ្នកដទៃ​ដោយ​គិត​បម្រុង​នឹង​ឲ្យ​មក​ជា​របស់ខ្លួន។ ២- អព្យាបាទ មិនមានចិត្ដ​ចង​គំនុំគុំគួន គឺ​ប៉ង​ចង់​ឲ្យអ្នកដទៃ​ដល់នូវ​សេចក្ដី​វិនាស។ ៣- សម្មាទិដ្ឋិ គំនិត​យល់ឃើញត្រូវ​ ហើយ​ប្រកាន់​ថាពិតជាត្រឹមត្រូវ​មែន។ កម្មបទ បើចែកតទៅទៀតមាន៨០ គឺកុសលកម្មបទ៤០ និងអកុសលកម្មបទ៤០។ ប្រភព ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.85
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿