Reading Article
Public date : 22, Jul 2020 (40,864 Read)
ជំនួញ៥ប្រការដែលព្រះពុទ្ធទ្រង់ហាម

|
ព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូនៃយើងទ្រង់ត្រាស់សម្ដែងអំពីជំនួញ ៥ប្រការដែលពុទ្ធបរិស័ទទាំងឡាយគួរវៀរចាក មិនគួរប្រព្រឹត្ត គឺ៖
១- សត្ថវណិជ្ជា ជួញគ្រឿងសាស្ត្រាវុធសម្រាប់ប្រហារ គឺធ្វើគ្រឿងសាស្ត្រាវុធនោះដោយខ្លួនឯង ឬឲ្យអ្នកដទៃគេធ្វើឲ្យ ឬបានមកដោយហេតុឯណាមួយហើយលក់គ្រឿងសាស្ត្រាវុធនោះ ។
២- សត្តវណិជ្ជា ជួញមនុស្ស គឺមនុស្សមិនត្រូវជួញដូរមនុស្សជាតិដូចគ្នាដើម្បីធ្វើជាទាសាទាសីរបស់ជនណាមួយ ឬសម្រាប់បម្រើកាមគុណ ឬក៏ក្នុងរូបបែបណាមួយឡើយ ។ មនុស្សទាំងអស់មានសិទ្ធស្មើគ្នាក្នុងការរស់នៅមានសេរីភាព។ ៣- មំសវណិជ្ជា ជួញសាច់ គឺចិញ្ចឹមនូវសត្វទាំងឡាយ មានជ្រូកជាដើមលុះដល់សត្វទាំងឡាយនោះចម្រើនធំឡើងក៏សម្លាប់យកសាច់លក់ ។ ![]() ៤- មជ្ជវណិជ្ជា ជួញទឹកស្រវឹង ឬគ្រឿងស្រវឹង គ្រឿងញៀន គឺផ្សំគ្រឿងណាមួយឲ្យកើតឡើងជាគ្រឿងស្រវឹងដោយខ្លួនឯង ឬទិញគេយកមកហើយលក់នូវទឹកស្រវឹង គ្រឿងស្រវឹងនោះ ។ ៥- វិសវណិជ្ជា ជួញថ្នាំពិស ឬថ្នាំពុល គឺចាត់ចែងថ្នាំពិសឲ្យកើតឡើងដោយខ្លួនឯង ឬឲ្យគេផ្សំឲ្យ ឬបានមកដោយហេតុឯណានីមួយ ហើយលក់នូវថ្នាំពិស ថ្នាំពុលនោះ ។ ជំនួញ៥ប្រការនេះឧបាសក ឧបាសិកា ពុទ្ធបរិស័ទមិនគប្បីជួញឡើយព្រោះជាហេតុនាំមកនូវអសន្តិសុខ អសន្តិភាព ការជួញនូវជំនួញទាំង៥នេះមានឈ្មោះថា មិច្ឆាជីវៈ ឬមិច្ឆាជីព ដែលផ្ទុយអំពីសម្មាអាជីវៈ ។
ដោយ៥០០០ឆ្នាំ |