images/articles/884/Untitled-1.jpg
ទោសទុច្ចរិតផ្សេងៗ មានស៊ីសំណូកជាដើម
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
រឿងប្រេតស៊ីសាច់ឯង
( ចាក បេ. ខុ. )
( ទោសទុច្ចរិតផ្សេងៗ មានស៊ីសំណូកជាដើម )
កាលព្រះបរមគ្រូ គង់នៅវត្តវេឡុវ័ន នាក្រុងរាជគ្រឹះ ។ កាលនោះព្រះបាទពិម្ពិសារ ទ្រង់ជាធម្មិកមហារាជ បាននាំអ្នករាជការ និងបណ្តារាស្ត្រ សមាទានរក្សាឧបោសថសីល រឿយៗជានិច្ចរាល់ឆ្នាំ
images/articles/888/Untitled-1.jpg
សេចក្ដីទុក្ខសោក កើតអំពីសេចក្ដីស្រលាញ់
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
រឿងឯកបុត្កគហបតី
(ចាក បិ. ម.)
(សេចក្ដីទុក្ខសោក កើតអំពីសេចក្ដីស្រលាញ់)
កាលនោះព្រះមានព្រះភាគ គង់នៅវត្តជេតពន ជិតក្រុងសាវត្ថី។ មានគហបតីម្នាក់ កើតទុក្ខក្រៀមក្រំ បានចូលលទៅគាល់ព្រះអង្គ ក្រាបថ្វាយបង្គំហើយអង្គុយក្នុងទីគួរមួយ។
ព្រះសម្ពុទ្ធត្រាស់សួរថា ម្នាលគហបតី អ្នកមានមុខក្រៀមស្រពាប់ស្រពោន តើមានហេតុអ្វី?
images/articles/890/Untitled-1.jpg
អ្នកមានប្រាជ្ញានិងមានវាសនា អាចរកទ្រព្យបានងាយ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
រឿងចូឡកសេដ្ឋី
( ចាក អ. ចូ. )
( អ្នកមានប្រាជ្ញានិងមានវាសនា អាចរកទ្រព្យបានងាយ )
ក្នុងកាលកន្លងទៅហើយ ព្រះពោធិសត្វបានកើតជាសេដ្ឋីឈ្មោះចូឡកៈ នៅក្នុងក្រុងពារាណសី ជាអ្នកចេះពូកែខាងការទស្សន៍ទាយ ។ ថ្ងៃមួយសេដ្ឋីបានទៅគាល់ព្រះរាជាឃើញកណ្តុរស្លាប់កណ្តាលថ្នល់
images/articles/891/Untitled-1.jpg
រឿងមហល្លកឧបាសិកា
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
រឿងមហល្លកឧបាសិកា
( ចាក កុ. តិ. )
( សង្គហធម៌ជាពូជនៃសេចក្តីរាប់អានក្នុងលោក )
កាលព្រះសម្ពុទ្ធបរមគ្រូ គង់ចាំព្រះវស្សានៅវត្តជេតពន នាក្រុងសាវត្ថី ដល់ពេលចេញវស្សាហើយថ្មីៗ មហាពុទ្ធបរិស័ទ នាំគ្នាថ្វាយទានដល់ព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន
images/articles/893/Untitled-1.jpg
ព្រះពុទ្ធអង្គ (The Buddha)
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
ព្រះពុទ្ធអង្គទ្រង់មានព្រះនាមដើមថា " សិទ្ធត្ថ " (សំស្រ្កឹតហៅថា សិទ្ធាថិ ) និងព្រះនាមដោយគោត្ត (ត្រកូល) ថា " គោតម " (សំស្រ្កឹតថា គៅតម ) ។
ព្រះអង្គទ្រង់គង់ប្រថាប់ នៅក្នុងប្រទេសឥណ្ឌា ភាគខាងជើង ក្នុងសតវត្សរ៍ទី៦ មុន គ្រិស្តសករាជ ។
images/articles/894/Untitled-1.jpg
ទស្សនគតិរបស់ពុទ្ធសាសនិកបុគ្គល
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
ក្នុងចំណោមសាស្តានៃសាសនាទាំងឡាយ ព្រះពុទ្ធជាម្ចាស់ (ប្រសិនបើព្រមឲ្យយើងហៅព្រះអង្គថាជាសាស្តា អ្នកបង្កើតសាសនាទៅតាមអត្ថន័យរបស់ស័ព្ទ ដែលយើងនិយមនាំគ្នាយល់ឃើញនោះ) ទ្រង់ជាសាស្តាមួយព្រះអង្គគត់ប៉ុណ្ណោះ ដែលមិនបានអាងព្រះអង្គថាជាអ្វីផ្សេងក្រៅតែពីជាមនុស្សធម្មតាហើយបរិសុទ្ធ ។
images/articles/895/Untitled-1.jpg
អ្វីទៅជាជីវិត?
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
បញ្ចខន្ធ ដែលយើងនាំគ្នាហៅថាជាសត្វ ជាបុគ្គល ឬថាជាតួខ្លួន ការពិតទៅវាគ្រាន់តែជាឈ្មោះ ដែលត្រូវបានមនុស្សសន្មតឡើងដើម្បីប្រើប្រាស់សម្រាប់ហៅ ការរួមបញ្ចូលគ្នានៃខន្ធទាំង ៥ នេះប៉ុណ្ណោះ ។
ខន្ធទាំង ៥ នេះជាសភាវៈមិនទៀងទាត់ ហើយទាំងអស់តែងតែផ្លាស់ប្តូរជានិច្ច ។
images/articles/903/Untitled-1.jpg
ទោសនៃការជាប់ចិត្តចំពោះទ្រព្យសម្បត្តិ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
រឿងនាងកែវមណី និងកណ្តុរ
( ចាក អ. ព. )
( ទោសនៃការជាប់ចិត្តចំពោះទ្រព្យសម្បត្តិ )
កាលកន្លងទៅហើយ មានសេដ្ឋីម្នាក់ មានទ្រព្យសម្បត្តិស្តុកស្តម្ភ នៅក្នុងស្រុកមួយក្នុងក្រុងពារាណសី ដែនកាសី ។ គាត់កប់ប្រាក់ ៤០ កោដិក្នុងផែនដី ។ ភរិយាសេដ្ឋីធ្វើមរណកាលទៅកើតជាកណ្តុរនៅថែរក្សាប្រាក់នោះ ។ ត្រកូលទាំងអស់ ក៏វិនាសទៅតាមលំដាប់ ។ ស្រុកនោះកាលម្ចាស់លះបង់ចោលហើយ រកតែចំណាំផងមិនបាន ។ កាលនោះ មានជាងកែវមណីម្នាក់ គាស់ដុំថ្មរើរកកែវមណី ហើយគាស់ថ្មក្នុងស្រុកចាស់នោះយកមកដំ ។
មេកណ្តុរត្រាច់ចុះឡើងទៅរកចំណី បានប្រទះនឹងជាងនោះ មានសេចក្តីស្រលាញ់កើតឡើងដោយគំនិតថា ទ្រព្យរបស់អញច្រើន គង់តែវិនាសដោយមិនសមហេតុផល អត្មាអញចូលដៃជាមួយជាងនេះ នឹងចាយវាយទ្រព្យបានស្រួល ហើយពាំមួយកហាបណៈទៅកាន់សំណាក់ជាងនោះ ។ ជាងឃើញ ក៏និយាយលួងលោមថា ម្នាលនាងព្រោះហេតុអ្វីបានជានាងពាំកហាបណៈមកក្នុងទីនេះ ? ម្នាលអ្នក ចូរអ្នកយកកហាបណៈនេះទៅចាយវាយ ហើយនាំយកសាច់មកឲ្យខ្ញុំផង ។
ជាងយកកហាបណៈនោះទៅផ្ទះ ហើយទិញសាច់យកមកឲ្យមេកណ្តុរនោះៗ ទទួលសាច់យកទៅស៊ីឯលំនៅខ្លួន ។ មេកណ្តុរតែងឲ្យទ្រព្យរាល់ៗថ្ងៃ ដល់ជាងនោះ ហើយទទួលយកសាច់មកបរិភោគ ។ ថ្ងៃក្រោយបានប្រគល់ទ្រព្យទាំងអស់ឲ្យជាងកែវមណីៗ ក៏ទិញសាច់យកមកឲ្យកណ្តុរជារាល់ថ្ងៃដែរ ។
( មហា សំ- សុខនិស្សិតសាលាបាលីជាន់ខ្ពស់ )
បានដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតក
ដោយ៥០០០ឆ្នាំ
images/articles/905/Untitled-1.jpg
អានិសង្សបោសសម្អាតទីលានពោធិព្រឹក្ស
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
អានិសង្សបោសសម្អាតទីលានពោធិព្រឹក្ស
(តិបុប្ឆិយត្ថេរាបទាន)
ក្នុងកាលមុន ខ្ញុំកើតជាព្រានម្រឹគនៅក្នុងព្រៃធំ បានឃើញដើមច្រនៀង (ជាពោធិព្រឹក្ស) មានពណ៌ខៀវបំព្រង ហើយខ្ញុំរោយផ្កា ៣ ទង ត្រង់គល់ច្រនៀងនោះ ។ កាលនោះ ខ្ញុំរើសស្លឹកស្ងួតៗ យកទៅចោលខាងក្រៅហើយ ថ្វាយបង្គំដើមច្រនៀងនោះ ដូចជាថ្វាយបង្គំព្រះសម្ពុទ្ធព្រះនាមវិបស្សីជាលោកនាយកទ្រង់ស្អាតខាងក្នុង ស្អាតខាងក្រៅ មានព្រះទ័យផុតស្រឡះចាកកិលេស មិនមានអាសវៈ ក្នុងទីចំពោះមុខ ហើយធ្វើកាលកិរិយាក្នុងទីនោះ ។
ក្នុងកប្ប (ផែនដី)ទី ៩១ (រាប់ថយអំពីផែនដីនេះ) អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ១៣ ដង ព្រះនាមសមន្តបាសាទិកៈ ដូចគ្នា ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។
ចប់ តិបុប្ឆិយត្ថេរាបទាន
ស្រង់ចាកសៀវភៅ " អានិសង្សទីសេនាសនទាន " រៀបរៀងដោយធម្មាចារ្យ កែវ-វិមុត្ត
ដោយ៥០០០ឆ្នាំ
images/articles/907/Untitled-1.jpg
អានិសង្សយានជំនិះ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
អានិសង្សយានជំនិះ
(ខទិរវនិយរេវតត្ថេរាបទាន)
មានស្ទឹងមួយ ឈ្មោះភាគីរសី ហូរចេញអំពីព្រៃហិមពាន្ត កាលនោះ ខ្ញុំកើតជានាយទូកក្នុងកំពង់មិនល្អ ជាកំពង់សម្រាប់ឆ្លងមកកាន់ត្រើយអាយ ។
ព្រះសម្ពុទ្ធជានាយក ព្រះនាមបទុមុត្តរៈ ព្រះអង្គប្រសើរជាងសត្វជើងពីរ បម្រុងនឹងឆ្លងខ្សែរទឹកក្នុងស្ទឹង ជាមួយនឹងព្រះភិក្ខុសង្ឃមួយសែនអង្គ ។
images/articles/910/Untitled-1.jpg
ការឲ្យនូវទីសេនាសនៈ ឈ្មោះថាឲ្យនូវវត្ថុគ្រប់យ៉ាង
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
សុត្តន្តបិដក សំយុត្តនិកាយ សគាថវគ្គ បឋមភាគលេខ ២៩ ក្នុងកិន្ទទសូត្រ មានទេវតាមួយអង្គ ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគដោយពាក្យបាលីថា
" កីទទោ ពលទោ ហោតិ
កីទទោ ហោតិ វណ្ណទោ
កីទទោ សុខទោ ហោតិ
កីទទោ ហោតិ ចក្ខុទោ
យោ ច សព្វទទោ ហោតិ
តំ មេ អក្ខាហិ បុច្ឆិតោតិ " ។
images/articles/912/Untitled-1.jpg
អានិសង្សក្នុងសេចក្តីមិនប្រមាទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
ព្រះសាស្តាទ្រង់ត្រាស់ថា " បពិត្រ មហាលិ មឃៈ មាណពបដិបត្តិអប្បមាទបដិបទាយ៉ាងនោះ លុះ មឃៈ មាណពនោះជាអ្នកមិនប្រមាទហើយយ៉ាងនេះ ទ្រង់សោយរាជក្នុងទេវលោកទាំង ២ ដែលឈ្មោះថា សេចក្តីមិនប្រមាទនោះ បណ្ឌិតទាំងឡាយមានព្រះពុទ្ធជាដើម សរសើរហើយ ព្រោះថាការសម្រេចគុណវិសេសដែលជាលោកិយៈ
images/articles/922/Untitled-1.jpg
សុន្ទរភាពជានិរន្តរ៍
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
ទោះបីជាមានទុក្ខនៅក្នុងជីវិត ប៉ុន្តែពុទ្ធសាសនិកបុគ្គលក៏មិនសោកសៅចំពោះរឿងនោះៗ ទាំងមិនខឹងឬថ្នាំងថ្នាក់ចំពោះសេចក្តីទុក្ខសោះឡើយ ។ តាមទស្សនៈរបស់ព្រះពុទ្ធសាសនា ចំណុចដ៏អាក្រក់មួយក្នុងចំណោមអំពើអាក្រក់ជាមូលដ្ឋាននៅក្នុងជីវិត គឺការថ្នាំងថ្នាក់ឬការខឹងក្រោធ ។
images/articles/924/Untitled-1.jpg
ទ្រឹស្តីកម្មជាទ្រឹស្តីដែលនិយាយអំពីហេតុនិងផល
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
ការបកស្រាយអំពីពាក្យថា " កម្ម " ។ ពាក្យថា " កម្ម " នៅក្នុងភាសាបាលីប្រែដោយព្យញ្ជនៈ (ប្រែតាមរូបស័ព្ទ) ថា " ការធ្វើ " ឬ " ទង្វើ " ។ ដោយឡែកក្នុងទ្រឹស្តីកម្មរបស់ព្រះពុទ្ធសាសនា គឺមានន័យសំដៅតែទៅលើការធ្វើដែលប្រកបដោយចេតនាប៉ុណ្ណោះ មិនបានសំដៅទៅដល់ការធ្វើគ្រប់យ៉ាង ទាំងមិនបានសំដៅទៅដល់ផលរបស់កម្ម ដូចដែល
images/articles/925/Untitled-1.jpg
ច្បាប់វដ្តចក្រ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
អាស្រ័យដោយមិនមានសភាវៈឋិតឋេរទៀងទាត់យ៉ាងដូច្នេះ ទើបមិនមានអ្វីដែលបញ្ជូនតគ្នា ពីខណៈមួយទៅកាន់ខណៈមួយទៀត ។ ប្រាកដណាស់ថាមិនមានសភាវៈ ដែលឋិតឋេរឬគង់វង្សឥតប្រែប្រួលដែលអាចឆ្លងឬផ្ទេរពីជីវិតមួយ ទៅកាន់ជីវិតមួយផ្សេងទៀតបានឡើយ ។
images/articles/926/Untitled-1.jpg
ឧបមាព្រះធម៌ដូចទៅនឹងក្បូន
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
សម័យមួយ ព្រះពុទ្ធជាម្ចាស់ទ្រង់អធិប្បាយ អំពីគោលការណ៍នៃហេតុនិងផលដល់សាវ័ករបស់ព្រះអង្គ ដោយសាវ័កទាំងឡាយនោះក្រាបទូលថា បានឃើញនិងបានយល់នូវហេតុផលទាំងនោះយ៉ាងជាក់ច្បាស់ដូច្នោះមែន ។
គ្រានោះឯង ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា " ម្នាលភិក្ខុទាំងឡាយ!
images/articles/929/Untitled-1.jpg
ភាសាមនុស្សភាសាធម៌
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
ម្តងនេះអ្នកអាចនឹងសួរថា ចុះអ្វីទៅគឺនិរវាណៈនោះ? មានសៀវភៅជាច្រើនដែលគេបាននាំគា្នសរសេរ ដើម្បីឆ្លើយតបទៅនឹងបញ្ហាមួយនេះ តែចម្លើយនៅក្នុងសៀវភៅនោះ រឹតតែមានច្រើនប៉ុណ្ណាក៏រឹងរឹតតែធ្វើឲ្យមានចម្ងល់ខ្លាំងឡើងប៉ុណ្ណោះ ជាជាងការផ្តល់នូវប្រត្យក្សភាពទាក់ទងទៅនឹងរឿងនេះ ។
images/articles/930/Untitled-1.jpg
អ្វីជាព្រះត្រៃបិដក?
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
ព្រះធម៌ ឬធម្មៈ (Dharma or Dhamma) ដែលព្រះពុទ្ធបានសម្តែងអស់រយៈពេល ៤៥ ឆ្នាំ ត្រូវបានព្រះអរិយសាវ័ក ប្រមូលចងក្រងមានចំនួនប្រាំបីម៉ឺនបួនពាន់ (៨៤០០០) ព្រះធម្មក្ខន្ធ ។ ពួកសាសនវិទូបស្ចឹមប្រទេស ហៅព្រះធម៌ថា ទស្សនវិជ្ជា (Philosophy) ។ ព្រះធម៌នេះ កាលព្រះសម្មាសម្ពុទ្ធគង់ព្រះជន្ម ជាធរមាននៅឡើយ មិនមានចារឹកជាអក្សរទេ ។ ក្រោយព្រះពុទ្ធបរិនិព្វាន ព្រះអរិយសាវ័កច្រើនអង្គ បានធ្វើសង្គាយនា (ផ្ទៀងផ្ទាត់) ពុទ្ធវចនៈ ហើយទន្ទេញចាំរត់មាត់ រក្សាព្រះធម៌តៗគ្នា ពីជំនាន់មួយ ទៅជំនាន់មួយទៀត ទុករហូតមកដល់បច្ចុប្បន្ននេះ ។
លុះព្រះពុទ្ធសាសនាកន្លងទៅប្រមាណ ៥០០ឆ្នា ទើបព្រះសង្ឃសាវ័ក ចារឹកព្រះធម៌ ជាលាយលក្ខណ៍អក្សរ នៅកោះលង្កា (Sri Lanka) ។ ព្រះពុទ្ធសម្តែងទុកថា ធម៌ព្រះអង្គនេះ ហៅថាធម្មវិន័យគឺ ធម្ម ១ វិន័យ ១ ហើយចែកចេញជាបីផ្នែក គឺ៖
- ព្រះវិនយបិដក មាន ១៣ ភាគ ២,១០០០ ធម្មក្ខន្ធ ។
- សុត្តន្តបិដក ឬ ព្រះសូត្រ មាន ៦៤ ភាគ ២,១០០០ ធម្មក្ខន្ធ ។
- អភិធម្មបិដក មាន ៣៣ ភាគ ៤,២០០០ ធម្មក្ខន្ធ ។
ដោយសារព្រះធម៌ទាំង ៨៤,០០០ ធម្មក្ខន្ធ ចែកចេញជាបីផ្នែក ទើបមានឈ្មោះថា តិបិដក ឬ ត្រៃបិដក មានន័យថា ឃ្លាំងបី ។ ឃ្លាំងបីនោះគឺ ៖
១. ព្រះវិនយបិដក ស្តីពីវិន័យច្បាប់ក្រឹត្យក្រម សម្រាប់ ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ។ វិន័យនេះចែកចេញជាពីរគឺ៖
ក. អាគារវិន័យ (វិន័យអ្នកមានផ្ទះ) ពោលដល់វិន័យសម្រាប់គ្រហស្ថ ឧបាសក ឧបាសិកា ប្រតិបត្តិ ។ ឧទាហរណ៍មាន និច្ចសីល និងឧបោសថសីល ជាដើម ។
ខ. អនាគារវិន័យ (វិន័យអ្នកគ្មានផ្ទះ) ពោលដល់វិន័យសម្រាប់ ភិក្ខុ ភិក្ខុនី ប្រតិបត្តិ ។ ឧទាហរណ៍មាន ទសសីល (សម្រាប់សាមណេរ) និងចតុប្បារិសុទ្ធិសីល ជាដើម ។
២. ព្រះសុត្តន្តបិដក ឬព្រះសូត្រ ស្តីពីព្រះធម៌ដែលមានជម្រៅដោយអ្នក ដូចជាបុញ្ញកម្ម បាបកម្ម សីលធម៌ ។ល។ ជាវោហារទេសនា (Conventional Teaching) ព្រះសាវ័កក៏អាចសម្តែងបានដែរ ។
៣. ព្រះអភិធម្មបិដក ឬ ព្រះអភិធម្ម ស្តីអំពីព្រះធម៌មានអត្ថន័យ ល្អិតសុខុម មានគម្ភីរភាពជ្រាលជ្រៅ ជាបរមត្ថទេសនា (Ultimate Teaching) ។
ព្រះពុទ្ធជាម្ចាស់ ថ្វីបើព្រះអង្គបានរកឃើញព្រះធម្មវិន័យដោយព្រះអង្គឯង ទ្រង់ពុំបានយកពុទ្ធភាព ទៅគ្របសង្កត់ពួកសាវ័ក ឲ្យជឿនូវវចនៈព្រះអង្គទាំងងងឹតងងល់ (Blind faith) ខ្វះការពិចារណារកហេតុផលឡើយ ។ ព្រះអង្គរមែងដាស់តឿនក្រើនរំឮក ដល់ពុទ្ធសាសនិកជន ឲ្យប្រើវិចារណញ្ញាណ ឬសម្មាទិដ្ឋិ ការយល់ត្រឹមត្រូវ មុននឹងជឿនូវអ្វីនីមួយៗ ។
ព្រះពុទ្ធទ្រង់ត្រាស់ទេសនា ទុកក្នុង កាលាមសូត្រ ថា៖
១. មា អនុស្សវេន កុំប្រកាន់ជឿអ្វីដែលឮតៗគ្នា មិនមានហេតុផល ។
២. មា បរម្បរាយ កុំប្រកាន់ជឿនូវអ្វីដែលគេនិយាយតៗគ្នា មិនមានដើមចុង ។
៣. មា ឥតិកិរាយ កុំប្រកាន់ជឿនូវអ្វីដោយការភ្ញាក់ផ្អើល ។
៤. មា បិដកសម្បទានេន កុំប្រកាន់ជឿអ្វី ដោយមើលឃើញសមតាមគម្ពីររបស់ខ្លួន ។
៥. មា តក្កហេតុ កុំប្រកាន់ជឿអ្វី ដោយការនឹងដៅ ឬស្មានយក (អនុមាន) ។
៦. មា នយហេតុ កុំប្រកាន់ជឿអ្វីដោយអាងការគ្នេរគ្នាន់ ឬកាត់តម្រូវ ។
៧. មា អាការបរិវិតក្កេន កុំប្រកាន់ជឿអ្វី ដោយអាងការត្រិះរិះតាមអាការៈ ។
៨. មា ទិដ្ឋិមិជ្ឈានក្ខនិ្តយា កុំប្រកាន់ជឿអ្វីដោយអាងថាត្រូវនឹងទិដ្ឋិរបស់ខ្លួន ។
៩. មា ភព្វរូបតាយ កុំប្រកាន់ជឿថា អ្នកនេះជាអ្នកប្រាជ្ញគួរជឿតាម ។
១០. មា សមណោ នោ គរុ កុំប្រកាន់ជឿថា សមណៈជាគ្រូយើង ។
ព្រះបរមសាស្តាទ្រង់ប្រដៅទៀតថា អ្វីដែលជា កុសល អ្វីដែលប្រសើរ ដែលបានឃើញពិតខ្លួនឯង ចូរប្រព្រឹត្តតាមចុះ ។ អ្វីដែលជា អកុសល អ្វីដែលមិនប្រសើរ ដែលអ្នកបានឃើញខ្លួនឯង ចូរកុំប្រព្រឹត្តឡើយ ។ពាក្យប្រៀនប្រដៅនេះ ព្រះពុទ្ធអង្គទ្រង់ទេសនាទុកយូរយារណាស់មកហើយ ហើយស្ថិតនៅតាមសំណៅដើមដដែលឃើញហាក់នៅថ្មីៗ ។ ពុទ្ធវចនៈនេះបញ្ជាក់ច្បាស់ថា ព្រះពុទ្ធសាសនាជាសាសនា ប្រគល់សេរីភាពឲ្យបុគ្គលម្នាក់ៗ ក្នុងការជឿ ការនិយាយ ការធ្វើការគិត ពុំព្រមឲ្យប្រើជំនឿ ឥតហេតុផលទេ ។
ដកស្រង់ចេញពីសៀវភៅ " ទ្រឹស្តីកម្មផល "
រៀបរៀងដោយ ឈុន-គឹមអៀត
ដោយ៥០០០ឆ្នាំ