Monday, 04 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 114,161
Today
Yesterday 170,805
This Month 764,676
Total ៣៥៧,៦០៨,៦៥០
Flag Counter
Reading Article
Public date : 29, Jul 2019 (17,700 Read)

ហេតុ​អ្វី​សត្វ​នរក​មិន​ស្លាប់?



 
ហេតុ​អ្វី​សត្វ​នរក​មិន​ស្លាប់?

សេចក្ដី​នេះ​គួរ​ឲ្យ​មាន​សេចក្ដី​សង្ស័យណាស់​ដែរ តាម​ដែល​យើង​បាន​អាន​ពី​ខាង​ដើម​មក យើង​បាន​ដឹង​ថា សេចក្ដី​ទុក្ខ​ក្នុង​នរក​ធ្ងន់​ក្រៃ​ពេក​ណាស់ មិន​អាច​នឹង​ពណ៌​នា​ប្រៀប​ធៀប​នឹង​សេចក្ដី​ទុក្ខ​ក្នុង​មនុស្ស​បាន​ឡើង ចុះ​ហេតុ​អ្វី​ក៏​សត្វ​នរក​នៅ​តែ​មិន​ចេះ​ស្លាប់? សេចក្ដី​នេះ​ខ្ញុំ​មិន​បាន​បក​ស្រាយ​ទេ តែ​សូម​និមន្ត​និង អញ្ជើញ​មិត្ត​អ្នក​អាន​ទាំង​ឡាយ​សិក្សា​អំពី​ការ​សន្ទនា​សាកច្ឆា​រវាង​ព្រះបាទ មិលិន្ទ្រាធិរាជ និង​ព្រះអរហន្ត​មួយ​ព្រះអង្គ​ព្រះនាម នាគ​សេនត្ថេរ ដូច​តទៅ

ស្ដេច​មិលិន្ទ្រៈ (បពិត្រ​លោក​ម្ចាស់ សេចក្ដី​ថា ភ្លើង​នរក​មាន​កម្ដៅ​ក្ដៅ​ជាទី​បំផុត ជាង​ភ្លើង​ជា​ប្រក្រតី​សព្វ​ថ្ងៃ​នេះ ឯភ្លើង​យើង​ជា​ប្រក្រតី​នេះ ថា​បើ​បុគ្គល​នឹង​យក​ដុំ​ថ្ម​យ៉ាង​តូច​ប្រមាណ​ប៉ុន​កុំភួន​ដៃ​ឬ ប៉ុន​កំភួន​ជើង​ទៅដាក់​ដុត​ក្នុង​គំនរ​ភ្លើង​យ៉ាង​ធំៗ អស់​ពេល​ប្រហែល​មួយ​ថ្ងៃ​ក៏​ដោយ ឯ​ដុំ​ថ្ម​តូច​នោះ​មិន​អាចរលាយ​ទៅ​បាន​ឡើយ ចំណែក​ភ្លើង​ក្នុង​ស្ថាន​នរក​នោះ ថា​បើ​មាន​ដុំ​ថ្ម​យ៉ាង​ធំ​ប៉ុន​ផ្ទះ​ចុះ​ទៅ​ក្នុង​នរក​នោះ ដុំ​ថ្ម​នោះ​ឯង​ក៏​នឹង​រលាយ​សាប​សូន្យ​ទៅ​មួយ​រំពេច​មិន​ខាន​ឡើយ។ ពាក្យ​ពោល​យ៉ាង​នេះ​ខ្ញុំ​មិន​ជឿ​សោះ​ឡើយ ម្យ៉ាង​ទៀត​ថា សត្វ​ដែល​កើត​ក្នុង​ស្ថាន​នរក​នោះ​មាន​អាយុ​វែង​រាប់​ពាន់​ឆ្នាំ។ បើ​ភ្លើង​នរក​នោះ​មាន​កំដៅ​ដល់​ម្ល៉ោះ ហេតុ​អ្វី​ក៏​មិន​ឆេះ​កំទេច​សត្វ​នរក​ឲ្យ​ស្លាប់​មួយ​រំពេច​ទៅ? ម្ដេច​ក៏​ឲ្យ​រស់​នៅ​យូរ​ម្លេះ? សេចក្ដី​យ៉ាង​នេះ​ខ្ញុំ​រក​ជឿ​មិន​បាន​សោះ​លោក​ម្ចាស់។

ព្រះនាគសេនត្ថេរៈ បពិត្រ​មហារាជ! ចុះ​មហាបពិត្រ​ស្តេច​ជ្រាប​ដែរ​ឬ​ថា មេ​ក្ដោក មេ​មាន់ មេ​ក្រពើ និង​មេ​អណ្ដើក​ទាំង​ឡាយ​នោះ​វា​ស៊ី​ទំពារ​ស៊ី ឬ​តែង​លេប​នូវ​ដុំ​ថ្ម ឬ​ដុំគ្រួស (ឬ​គ្រាប់​ស្រូវ) ទាំង​ឡាយ​ទៅ​ក្នុង​ពោះ​វា​មែន​ឬ​មិន​មែន​ទេមហារាជ?

មៈ អាម ភន្តេ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន! ឯ​ពាក្យ​នោះ​យ៉ាង​ហ្នឹង​ហើយ។

នៈ កឹ បន តានិ មហារាជ បពិត្រ​មហារាជ ចុះ​ដុំ​ថ្ម​ឬ​ដុំ​គ្រួស (គ្រាប់​ស្រូវ) ដែល​ចូល​ទៅ​ក្នុង​ផ្ទៃ ប្រហែល​ជា​រលួយ​ដែរ​ឬ​អ្វី​ មហារាជ?

មៈ អាម ភន្តេ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន! ឯ​ដុំ​ទាំង​នោះ​តែង​ក្ដៅ​រលួយ​ទៅ​មិន​សេស​សល់​ទេ។

នៈ បពិត្រ​មហារាជ! ចុះ​គភ៌​គឺ​ពង​ឬ កូន​ដែរ​នៅ​ក្នុង​ផ្ទះ​មេ​នៃ​សត្វ​ទាំង​នោះ​ប្រហែល​ជា​រលួយ​រលាយ​អស់​ដូច​ជា​ដុំ​ថ្ម និង​ ដុំ​ក្រួស (ឬ​គ្រាប់​ស្រូវ) នោះ​ឬ​ដូច​ម្ដេច?

មៈ ន ហិ ភន្តេ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន! គម៌ ឬ​កូន របស់​សត្វ​ទាំង​នោះ​មិន​រលួយ​រលាយ​ឡើយ​លោក​ម្ចាស់។

នៈ កេន ការណេន ព្រោះ​ហេតុ​ដូច​ម្ដេច​មហាបពិត្រ ត្រង់​ថ្ម​និង​ដុំ​គ្រួស(ឬ​គ្រាប់​ស្រូវ) ចេះ​ឆេះ​រលួយ​ទៅ​បាន ឯ​គក៌​ដែល​ស្ថិត​នៅ​ក្នុង​ពោះ​នៃ​សត្វ​នោះ​ដូច​គ្នា​ដែរ បែរ​ទៅ​ជា​មិន​រលួយ សេចក្ដីនេះ​គួរ​ឲ្យ​សង្ស័យ​ដែរ​មហារាជ តើ​ស្ដេច​នឹង​ទ្រង់​ជ្រាប​យ៉ាង​ណា?

មៈ មញ្ញាមិ ភន្តេ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន! ឯ​គភ៌​របស់​សត្វ​ដែល​មិន​រលួយ ដូច​អាហារ​ទាំង​ពួង​នោះ ព្រោះគភ៌​នោះ​អាស្រ័យ​នៅ​ដោយ​កំលាំង​នៃ​ផល​កុសល ឬ អកុសល​ដែល​សត្វ​នោះ​បាន​ធ្វើ​ហើយ​នោះ​ឯង សូម​លោក​ម្ចាស់​ជ្រាប។

នៈ ឯវមេវ ខោ មហារាជ បពិត្រ​ស្ដេច​មហារាជ! សេចក្ដី​នេះ​ប្រៀប​ដូច​សត្វ​នរក​ដែល​កើត​ក្នុង​ភ្លើង​នរកៗ ឆេះ​កំដៅ​អស់មួយ​ពាន់​ឆ្នាំ ឬ​ច្រើន​ជាង​មួយ​ពាន់​ឆ្នាំ ហើយ​សត្វ​ទាំង​នោះ​មិន​រលាយ​បាត់​បង់​ជីវិត​ទៅ​បាន ក៏​មិន​មែន​ដោយ​ហេតុ​អ្វី​ឡើយ គឺ​ដោយ​កំលាំង​នៃ​អកុសល​កម្ម​របស់​សត្វ​នោះ​ឯង ហើយ​បាន​ជា​សត្វ​បាន​កើត បាន​ចម្រើន​នៅ​ក្នុង​នរក​នោះ វេលា​ដល់​ស្លាប់​ក៏​ស្លាប់​ក្នុង​ទី​នោះ​ផង បពិត្រ​មហារាជ! សេចក្ដី​នេះ​ត្រូវ​គ្នា​នឹង​សុភា​សិត​របស់​ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ទេសនា​ទុក​មក​ថា សោ ន ច តាវ កាលំ ករេយ្យ យាវ ន តំ បាបកម្មំ ព្យន្តី ហោតិ សេចក្ដី​ថា បើ​បាប​កម្ម​មិន​ទាន់​អស់​ឬ​មិន​ទាន់​វិនាស​ទៅ​ដរាប​ណា​ សត្វ​(នរក)​នោះ​ក៏​មិន​ទាន់​ធ្វើ​កាល​កិរិយា​ទៅ​ដរាប​នោះ​សូម​ទ្រង់​ជ្រាប។

ទ្រង់​សម្ដែង​អំពី​ការ​ដែល​សត្វ​នរក​មិន​ងាយ​ស្លាប់ នោះ​ព្រះ​នាគសេនត្ថេរ​បាន​ឧបមា​ដោយ​ច្រើន​ទៀត​ដូច​ជា​ មេខ្លា​ធំ មេ​ខ្លា​ដំបង​ជា​ដើម តែង​ទំពា​ស៊ី​នូវ​សាច់​និង ឆ្អឹង​នៃ​សត្វ​ម្រឹគ​ទាំង​ឡាយ ហើយ​សាច់​និង​ឆ្អឹង​នៃ​ម្រឹគ​ទាំង​អស់​នោះ​តែង​រលួយ​អស់​គ្មាន​សេស​សល់ តែ​កូន​ដែល​នៅ​ក្នុង​ផ្ទៃ​នៃ​មេ​ខ្លា​ធំ ឬ​មេ​ខ្លា​ដំបង​នោះ តែង​មិន​ស្លាប់ សេចក្ដី​នេះ​យ៉ាង​ណា រី​ឯ​សត្វ​នរក​ថ្វី​បើ​ភ្លើង​នរក​ក្ដៅ​ដល់​ម្លោះ​នៅ​តែ​មិន​ស្លាប់ ក៏​ព្រោះ​តែ​កំលាំង​នៃ​បាប​កម្ម​ដែល​សត្វ​នរក​នោះ​ធ្វើ​នោះ​ឯង។ ម្យ៉ាង​ទៀត​ដូច​ជា​ស្ត្រី​ដែល​មានផ្ទៃ​ពោះ​តែង​បរិភោគ​នូវ​បង្អែម ឬ​ចំអាប រឹង​ខ្លះ ទន់​ខ្លះ ហើយ​អាហារ​ទាំង​នោះ ក៏​រលួយក្លាយ​ជា​លាមក​មូត្រ​អស់​គ្មាន​សេស​សល់ ប៉ុន្តែ​សត្វ​ដែល​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​នោះ​មិន​បាន​រលាយ​ស្លាប់​បាត់​បង់​ជីវិត​ឡើយ នេះ​គឺ​បណ្ដាល​មក​ពី​កុសល​និង​អកុសល​ជា​អ្នក​គាំ​ទ្រ សេចក្ដី​នេះ​យ៉ាង​ណា រី​ឯ​សត្វ​នរក​ថ្វី​បើ​ភ្លើង​នរក​ក្ដៅ​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​មិន​ស្លាប់ ក៏​ព្រោះ​តែ​បាប​អកុសល​របស់​សត្វ​នរក​នោះ​មិន​ទាន់​អស់​ក៏​យ៉ាង​នោះ​ដែរ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ តើ​នរក​មាន​ដែរ​ឬ​ទេ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 31, Dec 2021 (12,391 Read)
ដែល​ឈ្មោះ​ថា​ជា​ទុក្ខ​ហើយ គឺ​មិនមាន​អ្នក​ណា​ប្រាថ្នា​ឡើយ
Public date : 07, Oct 2022 (28,514 Read)
ការចាយវាយទ្រព្យសម្បត្តិ ៤ យ៉ាង
Public date : 31, Oct 2022 (19,523 Read)
ឧបមាទុក្ខ​ក្នុង​នរក
Public date : 05, Sep 2019 (33,520 Read)
ចិត្ត​យើង​ចិត្ត​គេ
Public date : 30, Jul 2019 (9,762 Read)
ពុទ្ធសាសនា​នឹង​សង្គម​ខ្មែរ
Public date : 16, Feb 2023 (5,422 Read)
បដិសម្ភិទា​មគ្គ​
Public date : 29, Jul 2019 (14,388 Read)
ពិចារណា​បុព្វចរិយា​របស់​ព្រះពុទ្ធជាអង្គម្ចាស់
Public date : 04, Oct 2022 (10,899 Read)
កុំ​ទំនេរ​ក្នុងកិច្ចការ​ ព្រោះ​ថា​វេលា​មិន​សម្បូណ៌
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).