សូមរង់ចាំ! ៥០០០ឆ្នាំកំពុងទាញទិន្នន័យ...
  • Home MP3 Title Videos Library Story Bedok Radio Articles
      Recently Listen / Read
    កំពុងទាញទិន្នន័យ
      Artists (១,១០៨)
    កំពុងទាញទិន្នន័យ
      Top 15
    សៀវភៅ · បានអាន ៥៦៦ ដង
    ប្រជុំភាណវារ បាលី-ប្រែ ពិសេស
    ព្រហ្ម-មេត្តា
    សៀវភៅ · បានអាន ៤៥០ ដង
    ប្រជុំភាណវារៈ បាលី-ប្រែ និងសេចក្តីពន្យល់
    ភិក្ខុ រតនបុត្តោ បុត្ត-សំបាន
    សៀវភៅ · បានអាន ៣០៣ ដង
    ប្រជុំភាណវារ ពិសេស បាលី-ប្រែ
    សែម-សូរ
    សៀវភៅ · បានអាន ១៣២ ដង
    តម្រាប្រចាំខែសម្រាប់នារី
    លី-ថៃលី
    សៀវភៅ · បានអាន ៧៤ ដង
    ប្រជុំភាណវារ បាលី-ប្រែ ពិសេស
    សែម-សូរ
    សៀវភៅ · បានអាន ៦២ ដង
    បុណ្យភ្ជុំបិណ្ឌ
    ភិក្ខុ រតនវរោ រស់-សារៀម
    សៀវភៅ · បានអាន ៥១ ដង
    ភាណវារ កិច្ចវត្ត ព្រឹក-ល្ងាច
    ភិក្ខុ ធម្មបាលោ សិញ-សុវុត
    សៀវភៅ · បានអាន ៤៧ ដង
    ព្រះត្រៃបិដក ភាគ១
    ក្រុម​ជំនុំ​ព្រះត្រៃបិដក
    សៀវភៅ · បានអាន ៤៣ ដង
    រៀនទេសនាដំបូង
    បណ្ឌិត ឈឹម-ទូច
    ១០
    សៀវភៅ · បានអាន ៣៩ ដង
    ពន្លឺធម្មទេសនា
    ភិក្ខុ ជោតបណ្ឌិតោ ជួន-ចិន្តា
    ១១
    សៀវភៅ · បានអាន ៣៦ ដង
    ប្រជុំនិទានជាតក ភាគ១
    បណ្ឌិតមហា សុង-ស៊ីវ
    ១២
    សៀវភៅ · បានអាន ៣៦ ដង
    ពិជ័យសង្គ្រាមផ្លូវងងឹត
    ភិក្ខុ ថិរញ្ញាណោ រុន-រ៉ាណា
    ១៣
    សៀវភៅ · បានអាន ៣៤ ដង
    វិធីបង្រៀន​ធម្ម​កថិកថ្មី
    អាចារ្យ យិន-វន់
    ១៤
    សៀវភៅ · បានអាន ៣៤ ដង
    ព្រះត្រៃបិដក ភាគ៥២
    ក្រុម​ជំនុំ​ព្រះត្រៃបិដក
    ១៥
    សៀវភៅ · បានអាន ៣៣ ដង
    វចនានុក្រម​ខ្មែរ
    សម្តេចព្រះសង្ឃរាជជោតញ្ញាណោ ជួន-ណាត
      Book
    កំពុងទាញទិន្នន័យ
      Mp3
    កំពុងទាញទិន្នន័យ
      Video
    កំពុងទាញទិន្នន័យ
      Articles
    Today
    បុព្វកម្មនិងវិបាកនៃកម្មរបស់ព្រះសម្មាសម្ពុទ្ធ
    បុព្ពកម្មបិលោតិកពុទ្ធាបទាន (សម្ដែងអំពីបុព្វកម្ម និងវិបាកនៃកម្មរបស់ព្រះសម្មាសម្ពុទ្ធ) ព្រះលោកនាយក មានភិក្ខុសង្ឃច្រើនចោមរោម ទ្រង់គង់លើផ្ទៃនៃថ្ម ជាទីរីករាយ ជិត​ស្រះអនោតត្ត រុងរឿងដោយរតនៈផ្សេង ៗ ក្នុងចន្លោះនៃព្រៃ មានក្លិនផ្កាផ្សេង ៗ ទ្រង់ ព្យាករនូវបុព្វកម្មរបស់ព្រះអង្គ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ ចូរ ស្តាប់នូវអំពើរបស់តថាគតដែលបានធ្វើទុកមកហើយ ដូចតទៅនេះ ៖ ១. តថាគតបានឃើញនូវភិក្ខុមួយរូបនៅក្នុងព្រៃ ហើយបានប្រគេនកំណាត់ សំពត់ ។ ក្នុងកាលនោះ តថាគតបានប្រាថ្នាជាព្រះសម្ពុទ្ធជាដំបូង ដើម្បីការត្រាស់ដឹង ឯសេចក្តីប្រាថ្នានោះ ក៏ឲ្យផលក្នុងការបានត្រាស់ជាព្រះពុទ្ធ ដោយអំណាចនៃ បិលោតិកម្ម ។ ២. ក្នុងកាលមុន តថាគតកើតជា នាយកគោបាល កៀងមេគោទៅកាន់ទីគោចរ បានឃើញមេគោកំពុងផឹកទឹកល្អក់ ហើយដេញចេញ ។ ដោយវិបាកនៃកម្មនោះក្នុង បច្ឆិមភពនេះ តថាគតស្រេចទឹក ហើយមិនបានដូចសេចក្តីប្រាថ្នា ។ ៣. កាលភពមុន ក្នុងជាតិដទៃ តថាគតជាអ្នកលេង ឈ្មោះបុនាលិ បានពោល បង្គាច់នូវព្រះបច្ចេកពុទ្ធព្រះនាមសុរភី ជាបុគ្គលមិនប្រទូស្តឡើយ ។ ដោយវិបាកនៃកម្ម នោះ តថាគតអន្ទោលទៅក្នុងនរកអស់កាលដ៏យូរ រងទុក្ខវេទានអស់ពាន់នៃឆ្នាំដ៏ច្រើន ដោយសំណល់នៃកម្មនោះ ក្នុងបច្ឆិិមភពនេះ តថាគតបាននូវការពោលចង្កាច់ ព្រោះ ហេតុនៃនាងសុន្ទរិកា ។ ៤. មួយទៀត តថាគតពោលបង្កាច់សាវ័កឈ្មោះនន្ទរបស់ព្រះពុទ្ធទ្រង់គ្រប សង្កត់នូវសត្វលោកទាំងពួង តថាគតបានអន្ទោលទៅក្នុងនរកអស់កាលដ៏យូរ ព្រោះ ការពោលបង្កាច់នូវសាវ័កនោះ ចំនួនមួយហ្មឺនឆ្នាំ លុះតថាគតបានមកជាមនុស្ស ក៏បាននូវការពោលបង្កាច់ជាច្រើន ។ ដោយសំណល់នៃកម្មនោះ នាងចិញ្ចមានវិកា មកពោលបង្កាច់តថាគតក្នុងប្រជុំជនដោយពាក្យមិនពិត ។ ៥. តថាគតកើតជាព្រាហ្មណ៍ តែងជាអ្នកចេះមន្ត មានគេធ្វើសក្ការបូជា បង្ហាញ មន្តដល់មាណព ៥០០ នាក់ក្នុងព្រៃធំ ។ ឥសិភិមៈបានអភិញ្ញា ៥ មានឫទ្ធិច្រើន មកក្នុង ទីនោះ តថាគតបានឃើញឥសីនោះ លោកជាអ្នកមិនប្រទូស្តនិមន្តមក ក៏បានពោល បង្កាច់ ។ លំដាប់នោះ តថាគតនិយាយនឹងពួកសិស្សថា ឥសីនេះជាអ្នកបរិភោគកាម កាលតថាគតនិយាយប្រាប់ ឯពួកមាណពក៏បានរីករាយតាម ។ លំដាប់នោះ មាណពទាំងអស់ត្រាច់ទៅសូមក្នុងត្រកូលតូចធំនិយាយប្រាប់មហាជនថា ឥសីនេះ ជាអ្នកបរិភោគកាម ។ ដោយវិបាកនៃកម្មនោះ ភិក្ខុទាំងអស់ចំនួន ៥០០ នេះ ក៏បាននូវការពោលបង្កាច់ ព្រោះហេតុនៃនាងសុន្ទរិកា ។ ៦. កាលភពមុន តថាគតសម្លាប់បងប្រុសម្នាក់ មានមាតាផ្សេងគ្នា ព្រោះហេតុនៃ ទ្រព្យហើយបោះចោលទៅក្នុងជ្រោះភ្នំឲ្យប៉ះនឹងថ្ម ។ ដោយវិបាននៃកម្មនោះ ទេវទត្តបាន ប្រមៀលថ្ម ដុំថ្មក៏រមៀលមកប៉ះអង្គុដ្ឋបាទ (មេជើង) នៃតថាគត ។ ៧. កាលពីជាតិមុន តថាគតជាទារក កំពុងលេងក្នុងផ្លូវធំ បានឃើញ ព្រះបច្ចេកពុទ្ធ ក៏ដុតព្រៃទាំងមូលក្បែរផ្លូវ ។ ដោយវិបាកកម្មនោះ ក្នុងបច្ឆិមភពនេះ ទេវទត្តក៏ប្រើខ្មាន់ធ្នូ ឲ្យសម្លាប់តថាគត ។ ៨. កាលពីជាតិមុន តថាគតកើតជាហ្មដំរី បានបរដំរីបំព្រេចព្រះបច្ចេកមុនីដ៏ឧត្តម ព្រះអង្គកំពុងត្រាច់ទៅដើម្បីបិណ្ឌបាត ។ ដោយវិបាកនៃកម្មនោះ ដំរីនាឡាគិរីប្រេងកាច ចូលមកព្រេចតថាគតក្នុងគិរិព្វជបុរីដ៏ប្រសើរ (រាជគហៈ) ។ ៩. តថាគតកើតជាសេ្តច ឈ្មោះបត្តិកៈ បានយកលំពែងសម្លាប់ បុរសទាំងឡាយ ដោយវិបាកនៃកម្មនោះ តថាគតឆេះក្នុងភ្លើងនរកក្លាខ្លាំង ។ ដោយសំណល់នៃកម្មនោះ ក្នុងកាលឥឡូវនេះ កម្មវិបាកនោះ ក៏ធ្វើឲ្យរបកស្បែកជើង ទាំងអស់របស់តថាគតព្រោះ ថាកម្មនៅតែមិនទាន់វិនាស ។ ១០. តថាគតកើតទារកនៃព្រានត្រីក្នុងកេវដ្តគ្រាម បានឃើញពួកជនអ្នកសម្លាប់ ត្រីក៏កើតសោមនស្ស ។ ដោយវិបាកនៃកម្នមនោះ សេ្តចវិដដុភៈសម្លាប់ពួកសក្យៈ ក្នុកាលណា ទុក្ខក្នុងក្បាលក៏មានដល់តថាគត (ក្នុងកាលនោះ) ព្រោះពួកសក្យៈ ត្រូវគេសម្លាប់ ។ ១១. តថាគតបានពោលផ្តន្ទានូវពួកសាវ័កក្នុងសាសនានៃព្រះពុទ្ធព្រះនាមផុស្សៈ ថា ចូរពួកសាវ័កក្នុងសាសនានៃព្រះពុទ្ធព្រះនាមផុស្សៈថា ចូរលោកទាំងឡាយទំពាស៊ី បរិភោគនូវបាយដំណើបចុះ កុំរិភោគនូវបាយស្រូវសាលីឡើយ ។ ដោយវិបាកនៃកម្ម នោះ ក្នុងកាលនោះ តថាគតនៅក្នុងស្រុកវេរញ្ជា ព្រាហ្មណ៍និមន្តឲ្យឆាន់តែបាយ ដំណើបអស់ ៣ ខែ ។ ១២. តថាគតបានហាមឃាត់ កូនអ្នកចំបាប់ ក្នុងកាលដែលគ្មានព្រះពុទ្ធត្រាស់ ដោយវិបាកនៃកម្មនោះ ជំងឺខ្នងក៏កើតដល់តថាគត ។ ១៣. តថាគតកើតជាពេទ្យបានដាក់ថ្នាំបញ្ចុះសេដ្ឋិបុត្ត ដោយវិបាកនៃកម្មនោះ ជំងឺចុះឈាម ក៏កើតឡើងដល់តថាគត ។ ១៤. ក្នុងភពមួយនោះ តថាគតកើតជាជោតិបាល បានផ្ទាញ់ផ្ទាល ព្រះសុគត ព្រះនាមកស្សបថា ព្រោះអ្វីក៏ថាត្រាស់ដឹងពោធិញ្ញាណ ជាទីផូរផង់ គេរកបានដោយ កម្រក្រែលែង ។ ដោយវិបាកនៃកម្មនោះ តថាគតប្រព្រឹត្តទុក្ករកិរិយាជាច្រើន ក្នុងឧរុវេល ប្រទេស អស់ ៦ វស្សាទើបបានត្រាស់ដឹងឡើង ។ តថាគតមិនបាននូវ ពោធិញ្ញាណដ៏ឧត្តមដោយផ្លូវន៎្នះទេ តថាគតហេតុតែបុព្វកម្មនោះដាស់តឿន ក៏ស្វែងរក តាមផ្លូវខុស ។ តថាគតមានបុណ្យនិងបាបអស់រលីងហើយ បានវៀរបង់នូវកម្ដៅទាំងពួង មិនមានសេចក្តីសោក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានអាសវៈ នឹងបរិនិព្វាន ។ ព្រះជិនស្រីទ្រង់ដល់នូវអភិញ្ញា និងពលៈទាំងពួង បានព្យាករដោយសេចក្តីពិស្តារ ដល់ភិក្ខុសង្ឃ ជិតមហាស្រះឈ្មោះអនោតត្ត ដូចរៀបរាប់មកនេះឯង ។ បានឮថា ព្រះមានព្រះភាគបានសំដែងនូវពុទ្ធាបទាន ឈ្មោះបុព្វកម្មបិលោតិ ជាធម្មបរិយាយ ដែលជាបុព្វចរិត របស់ព្រះអង្គ ដោយប្រការដូច្នេះ ។ ចប់ បុព្វកម្មបិលោតិកពុទ្ធាបទាន ។ (សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន អម្ពដផលវគ្គ បុព្វកម្មបិលោតិកពុទ្ធអបទាន បិដកលេខ ៧៤ ទំព័រ ១២៤-១២៩) ។ ដោយ សដវថ ។ ដោយ៥០០០ឆ្នាំ
    Today
    ធម៌នមស្ការព្រះពោធិសត្វទាំង ១១ អង្គ
    ១. តេមិយោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វ ព្រះនាម តេមិយៈ ញ៉ាំងព្រះទ័យ ឲ្យប្រព្រឹត្តទៅជាអារម្មណ៍ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថាសម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ២. មហាជនកោ ពោធិសត្តោ នាម ភគវា ចិត្ត វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម មហាជនក ញ៉ាំងព្រះ ទ័យឲ្យប្រព្រឹត្តទៅជា អារម្មណ៍ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថាសម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ៣. សុវណ្ណសាមោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម សុវណ្ណសាម ញ៉ាំងព្រះ ទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះបានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ៤. នេមិរាជា ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម នេមិរាជ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោដោយកុសលធម៌ទាំងឡាយនោះ ។ ៥. មហោសថោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសល ធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម មហោសថ ញ៉ាំងព្រះ ទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ៦. ភូរិទត្តោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសល ធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម ភូរិទត្ត ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយ​ទូន្មាន​ខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោដោយកុសលធម៌ទាំងឡាយនោះ ។ ៧. ចន្ទកុមារោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសល ធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម ចន្ទកុមារ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ៨. ព្រហ្មនារទោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម ព្រហ្មនារទៈ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ៩. វិធូរោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម វិធូរៈ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោដោយកុសលធម៌ទាំងឡាយនោះ ។ ១០. វេស្សន្តរោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម វេស្សន្តរ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោដោយកុសលធម៌ទាំងឡាយនោះ ។ ១១. សិទ្ធត្ថោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម សិទ្ធត្ថ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោដោយកុសលធម៌ទាំងឡាយនោះ ។ ការបំពេញបារមី ១. ព្រះតេមិយៈ បំពេញនេក្ខម្មបារមី ២. ព្រះមហាជនក បំពេញវីរិយបារមី ៣. ព្រះសុវណ្ណសាម បំពេញមេត្តាបារមី ៤. ព្រះនេមិរាជ បំពេញអធិដ្ឋានបារមី ៥. ព្រះមហោសថ បំពេញបញ្ញាបារមី ៦. ព្រះភូរិទត្ត បំពេញសីលបារមី ៧. ព្រះចន្ទកុមារ បំពេញខន្តិបារមី ៨. ព្រះមហានារទកស្សបៈ បំពេញឧបេក្ខាបារមី ៩. ព្រះវិធុរៈ បំពេញសច្ចបារមី ១០. ព្រះវេស្សន្តរ បំពេញទានបារមី ១១. ព្រះសិទ្ធត្ថ បំពេញសេចក្ដីព្យាយាមក្នុងជាតិកំណើតចុងក្រោយ ។ (ចាកធម៌នមស្ការព្រះរតនត្រ័យ) ដោយស.ដ.វ.ថ. ។ ដោយ៥០០០ឆ្នាំ
    Today

    ឆវជាតក
    ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឆព្វគ្គិយភិក្ខុ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា សព្វមិទំ ចរិមំ កតំ ដូច្នេះជាដើម ។ រឿងរ៉ាវបច្ចុប្បន្នមាន​មក​ដោយពិស្ដារហើយ ក្នុងព្រះវិន័យ១ ។ ប៉ុន្តែក្នុងជាតកនេះ ព្រះសាស្ដាត្រាស់​ហៅ​ឆព្វគ្គិយភិក្ខុឲ្យចូលគាល់ ហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំង​ឡាយ​អង្គុយលើអាសនៈទាប សម្ដែងធម៌ ដល់មនុស្សដែលអង្គុយលើ អាសនៈខ្ពស់ ពិតមែនឬ ? កាលឆព្វគ្គិយភិក្ខុទូលថា យ៉ាងនោះមែន ព្រះអង្គ, ព្រះសាស្ដា តិះដៀលភិក្ខុទាំងនោះ រួចព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការដែលអ្នកទាំងឡាយ ធ្វើការមិនគោរពចំពោះធម៌របស់តថាគតនេះ មិនគួរទេ, បោរាណកបណ្ឌិតទាំងឡាយតិះដៀលបុគ្គលដែលអង្គុយលើអាសនៈទាប បង្រៀនមន្តខាងក្រៅ ហើយព្រះអង្គនាំយកអតីតនិទានមកថាៈ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ ក្នុងនគរពារាណសី, ព្រះពោធិសត្វកើតក្នុងត្រកូលចណ្ឌាល ចម្រើនវ័យឡើងហើយ ស្វែងរកទ្រព្យសម្បត្តិ ។ ភរិយា​រ​បស់ព្រះពោធិសត្វ កើតរោគចាញ់កូន ឃ្លានផ្លែស្វាយ បានប្រាប់ព្រះពោធិសត្វថា បពិត្រស្វាមី ខ្ញុំចង់ហូបផ្លែស្វាយ ។ ព្រះពោធិសត្វពោលថា នែអូនសម្លាញ់ ក្នុងកាលនេះ មិនមានផ្លែស្វាយទេ បងនឹងនាំផ្លែអម្ពិលយ៉ាងណាមួយដទៃមកវិញ ។ ភរិយាពោលថា បពិត្រស្វាមី បើខ្ញុំបានស្វាយហូប ទើបរស់, បើមិនបានទេ ជីវិតរបស់ខ្ញុំ មិនរស់ទេ ។ ព្រះពោធិសត្វមានចិត្តស្រឡាញ់ប្រពន្ធ គិតថា តើអញបានផ្លែស្វាយអំពីទីណាហ្ន៎ ។ គាប់ចួនពេលនោះ ដើមស្វាយក្នុងឧទ្យានរបស់ស្ដេចក្រុងពារាណសី មានផ្លែជានិច្ច ។ព្រះពោធិសត្វគិតថា អញនឹងនាំផ្លែស្វាយទុំអំពីឧទ្យាននោះ ដើម្បីឲ្យប្រពន្ធហូប បាត់រោគចាញ់កូន ។ ក្នុងពេលយប់ លោកទៅកាន់ឧទ្យាន ឡើងដើមស្វាយ សួតាមមែកនិងសម្លឹងរកផ្លែស្វាយ ។ កាលលោកកំពុងរកមើល រាត្រីក៏កាន់តែងងឹតខ្លាំង ។ លោកគិត ថា ប្រសិនបើអញចុះឥឡូវនេះ ពួកគេនឹងឃើញហើយចាប់អញចោទថា ជាចោរ អញនឹង ចុះក្នុងពេលយប់ជ្រៅ ។ គ្រានោះ ពោធិសត្វឡើងទៅកាន់ប្រគាបមួយ ហើយ​ពួន​សម្ងំ នៅទីនោះ ។ គ្រានោះ ព្រះបាទពារាណសីយាងចូលទៅក្នុងឧទ្យាន ដោយគិតថា យើងនឹងរៀន មន្តក្នុងសម្នាក់បុរោហិត រួចទ្រង់គង់លើអាសនៈខ្ពស់ទៀបគល់ដើមស្វាយ ប្រាប់ឲ្យ អាចារ្យ​អង្គុយលើអាសនៈទាប ហើយទ្រង់រៀននូវមន្ត ។ ព្រះពោធិសត្វដែលពួនសម្ងំនៅ ខាងលើ គិតថា ព្រះរាជានេះប្រកបដោយធម៌ ព្រះរាជាណាគង់លើអាសនៈខ្ពស់រៀនមន្ត, សូម្បីព្រាហ្មណ៍ក៏មិនប្រកបដោយធម៌ដែរ ព្រាហ្មណ៍ណាអង្គុយលើអាសនៈទាបបង្រៀន មន្ត, សូម្បីអញក៏មិនប្រកបដោយធម៌ដែរ បុគ្គលណាលុះក្នុងអំណាចមាតុគ្រាម មិនគិត ជីវិតខ្លួនឯងមកលួចស្វាយនេះ ។ ព្រះពោធិសត្វចុះពីដើមស្វាយ ចាប់មែកសំយុងមួយ ឈរនៅរវាងស្ដេចនិងបុរោហិតទាំងពីរនោះ ពោលថា បពិត្រមហារាជ ទូលព្រះបង្គំ វិនាសហើយ, ព្រះអង្គវង្វេងហើយ, បុរោហិតស្លាប់ហើយ ។ កាល​ព្រះរាជាសួរថា ព្រោះ ហេតុអ្វី លោក ? ព្រះពោធិសត្វពោលគាថាទី ១ ថាៈ សព្ពមិទំ ចរិមំ កតំ, ឧភោ ធម្មំ ន បស្សរេ; ឧភោ បកតិយា ចុតា, យោ ចាយំ មន្តេជ្ឈាបេតិ; យោ ច មន្តំ អធីយតិ។ កិច្ចដែលយើងទាំងបីនាក់ ធ្វើហើយ ទាំងអស់នេះជាកិច្ចលាមក បុគ្គលណា (អង្គុយក្នុងទីទាប) បង្ហាញមន្ត ១ បុគ្គលណា (អង្គុយក្នុងទីខ្ពស់) រៀននូវមន្ត ១ បុគ្គល ទាំងពីរនាក់ (នោះ) មិនឃើញនូវបោរាណធម៌ផង បុគ្គលទាំងពីរនាក់ (នោះ) ឃ្លាតចាក ធម៌ប្រក្រតី ។ ពិតមែនហើយ ធម៌ឈ្មោះថាប្រក្រតី ដោយអំណាចនឹងការកើតឡើងជាគ្រាដំបូង ។ សមដូចពុទ្ធភាសិតថាធម្មោ ហវេ បាតុរហោសិ បុព្ពេ; បច្ឆា អធម្មោ ឧទបាទិ លោកេ។ធម៌បានកើតមុន អធម៌កើតក្រោយ ក្នុងលោក ។ (សុត្តន្តបិដក ជាតក ឯកាទសកនិបាត ធម្មទេវបុត្តជាតក បិដកលេខ ៥៩ ) ព្រាហ្មណ៍ស្ដាប់ពាក្យនោះហើយ ក៏ពោលគាថាទី ២ ថា សាលីនំ ឱទនំ ភុញ្ជេ, សុចិំ មំសូបសេចនំ; តស្មា ឯតំ ន សេវាមិ, ធម្មំ ឥសីហិ សេវិតំ។ ខ្ញុំបរិភោគបាយស្រូវសាលី (ដ៏ស) ស្អាត (របស់ស្ដេចនេះ) លាយដោយសាច់ ហេតុនោះ បានជាខ្ញុំមិនសេពគប់នូវធម៌ ដែលពួកឥសីសេពគប់ហើយនោះទេ ។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ពោល ២ គាថាដទៃទៀតថា បរិព្ពជ មហា លោកោ, បចន្តញ្ញេបិ បាណិនោ; មា តំ អធម្មោ អាចរិតោ, អស្មា កុម្ភមិវាភិទា។ អ្នកជៀសចេញពីទីនេះទៅ លោកនេះក៏ធំទូលាយ ពួកសត្វឯទៀត តែងស្លដណ្តាំ ដែរ អ្នកកុំប្រព្រឹត្តអធម៌ ដូចជាថ្មដែលបំបែកនូវឆ្នាំឡើយ ។ ធិរត្ថុ តំ យសលាភំ, ធនលាភញ្ច ព្រាហ្មណ; យា វុត្តិ វិនិបាតេន, អធម្មចរណេន វា។ ម្នាលព្រាហ្មណ៍ យើងសូមតិះដៀលនូវការបានយសនិងការបានទ្រព្យ ព្រោះការប្រព្រឹត្តបំផ្លាញខ្លួន ឬដោយកិរិយាប្រព្រឹត្តអធម៌ ។ លំដាប់នោះ ព្រះរាជាជ្រះថ្លាចំពោះធម្មកថា របស់ព្រះពោធិសត្វ ទ្រង់សួរថា នែបុរសដ៏ចម្រើន តើអ្នកមានជាតិអ្វី ? ព្រះពោធិសត្វទូលថា បពិត្រព្រះសម្មតិទេព ទូលបង្គំជាចណ្ឌាល ។ ព្រះរាជាត្រាស់ថា នែបុរសដ៏ចម្រើន ប្រសិនបើអ្នកដល់ព្រមដោយជាតិ យើងនឹងប្រទានរាជសម្បត្តិដល់អ្នក ប៉ុន្តែចាប់ពីថ្ងៃនេះទៅ យើងជាស្ដេចក្នុងវេលាថ្ងៃ ចំណែកអ្នក ចូរជាស្ដេចក្នុងវេលាយប់ចុះ ដូច្នេះហើយ ព្រះរាជាដោះកម្រងផ្កា ជាគ្រឿង​ប្រដាប់ ក របស់ព្រះអង្គ មកបំពាក់ករបស់ព្រះពោធិសត្វ ធ្វើព្រះពោធិសត្វឲ្យជា​អ្នកគ្រប់គ្រងនគរ ។ កម្រងផ្កានេះ គឺជាកម្រងផ្កាពណ៌ក្រហម ដែលវង្សត្រកូលទុក​ជា​គ្រឿងប្រដាប់ករបស់អ្នក គ្រប់គ្រងនគរ ។ ចាប់ពីពេលនោះមក ព្រះរាជាបានតាំង​នៅ​ក្នុងឱវាទ របស់ព្រះពោធិសត្វ ព្រះអង្គធ្វើសេចក្ដីគោរពចំពោះអាចារ្យ គង់លើអាសនៈទាប ហើយរៀននូវមន្ត ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជាអានន្ទចណ្ឌាលបុត្តោ បន អហមេវ អហោសិំ ចំណែកកូនចណ្ឌាល គឺ តថាគត នេះឯង ។ ឆវជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត កាលិង្គវគ្គ បិដកលេខ ៥៨ ទំព័រ ១៩៤) ថ្ងៃ សៅរ៍ ១០ កើត ខែ កត្តិក ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១៧ ខែ វិច្ឆិកា ព.ស. ២៥៦២ គ.ស.២០១៨ ។ ដោយ ស.ដ.វ.ថ. ។ ដោយ៥០០០ឆ្នាំ
    Today
    គាថានមស្ការ
    ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាប្រទីបក្នុងលោក ពុទ្ធោ តិលោកទីបោវ, ពុទ្ធោ សុរិយោ តមោនុទោ; យេ យន្តិ សរណំ ពុទ្ធំ, នត្ថិ តេសំ ភយំ សទា ។ ព្រះពុទ្ធជាប្រទីបក្នុងត្រៃលោក ព្រះអង្គដូចជាព្រះអាទិត្យ អាចកម្ចាត់បង់នូវងងឹតគឺ អវិជ្ជា, ជនទាំងឡាយឯណាបានដល់ព្រះពុទ្ធជាទីពឹងទីរលឹក, ភ័យមិនមានដល់ជនទាំង​ឡាយនោះសព្វៗកាល ។ ធម្មោ តិលោកទីបោវ, ធម្មោ សុរិយោ តមោនុទោ; យេ យន្តិ សរណំ ធម្មំ, នត្ថិ តេសំ ភយំ សទា ។ ព្រះសទ្ធម្មជាប្រទីបក្នុងត្រៃលោក ព្រះសទ្ធម្មនោះឯងជាព្រះអាទិត្យ អាចកម្ចាត់បង់នូវសេចក្ដីងងឹត គឺអវិជ្ជា, ជនទាំងឡាយឯណា បានដល់នូវព្រះសទ្ធម្មជាទីពឹងទីរលឹក, ភ័យ​មិនមានដល់ជនទាំងឡាយនោះសព្វៗកាល ។ សង្ឃោ តិលោកទីបោវ, សង្ឃោ សុរិយោ តមោនុទោ; យេ យន្តិ សរណំ សង្ឃំ, នត្ថិ តេសំ ភយំ សទា ។ ព្រះសង្ឃជាប្រទីបក្នុងត្រៃលោក ព្រះសង្ឃនោះឯងជាព្រះអាទិត្យ អាចកម្ចាត់បង់នូវងងឹត គឺអវិជ្ជា ជនទាំងឡាយឯណា បានដល់នូវព្រះសង្ឃជាទីពឹងទីរលឹក ភ័យមិនមានដល់ជនទាំងឡាយនោះសព្វៗកាល ។ យោ ច ពុទ្ធញ្ច ធម្មញ្ច, សង្ឃញ្ច សរណំ គតោ; អបទីបោ ន ភវេយ្យ, អធិគច្ឆេយ្យ បទំ សុខំ ។ បើនរណាមួយ បានដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរលឹកហើយ, នរជននោះ ឈ្មោះថាជាអ្នកមានប្រទីប គឺបញ្ញា ហើយបាននូវព្រះនិព្វានជាបរមសុខដ៏ក្រៃលែង ។ (ទុលកបណ្ឌិតជាតក បញ្ញាសជាតក) ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាពាក្យដ៏ប្រសើរ ពុទ្ធោតិ វចនំ សេដ្ឋំ, ពុទ្ធោតិ បទ មុត្តមំ; នត្ថិ តេន សមំ លោកេ, អញ្ញំ សោតរសាយនំ។ ពាក្យថា ពុទ្ធោ ជាពាក្យដ៏ប្រសើរវិសេស ពាក្យថា ពុទ្ធោ ជាពាក្យដ៏ឧត្តមពិត, ពាក្យដទៃ ដែលជាទីនាំមកនូវរសដល់ត្រចៀកអ្នកស្ដាប់ក្នុងលោក ស្មើដោយពាក្យថា ពុទ្ធោ ពុំមានឡើយ ។ ធម្មោតិវចនំ សេដ្ឋំ, ធម្មោតិ បទមុត្តមំ; នត្ថិ តេន សមំ លោកេ, អញ្ញំ សោតរសាយនំ។ ពាក្យថា ធម្មោ ជាពាក្យដ៏ប្រសើរវិសេស ពាក្យថា ធម្មោ ជាពាក្យដ៏ឧត្តមពិត, ពាក្យដទៃ ដែលជាទីនាំមកនូវរសដល់ត្រចៀកអ្នកស្ដាប់ក្នុងលោក ស្មើដោយពាក្យថា ធម្មោពុំមានឡើយ ។ សង្ឃោតិ វចនំ សេដ្ឋំ, សង្ឃោតិ បទមុត្តមំ; នត្ថិ តេន សមំ លោកេ, អញ្ញំ សោតរសាយនំ។ ពាក្យថា សង្ឃោ ជាពាក្យដ៏ប្រសើរវិសេស ពាក្យថា សង្ឃោ ជាពាក្យដ៏ឧត្តមពិត, ពាក្យដទៃ ដែលជាទីនាំមកនូវរសដល់ត្រចៀកអ្នកស្ដាប់ក្នុងលោក ស្មើដោយពាក្យថា សង្ឃោ ពុំមានឡើយ ។ តស្ស មុខំ មុខំ នាម, យំ វត្តតិ មុខេ សទា; ទុល្លភំ ពុទ្ធវចនំ, សព្ពសម្បត្តិទាយកំ។ ពាក្យថា ព្រះពុទ្ធ ជាពាក្យដែលសត្វលោករកបានដោយក្រ អាចឲ្យនូវសម្បត្តិទាំង ពួង ប្រព្រឹត្តទៅក្នុងមាត់នៃបុគ្គលណាសព្វ ៗ កាល, មាត់របស់បុគ្គលនោះ បានឈ្មោះថាមាត់ល្អប្រពៃ មាត់មានលាភដោយពិត ។ តស្ស មនោ មនោ នាម, យំ ចេ មនសិ វត្តតិ; ទុល្លភំ ពុទ្ធវចនំ, សព្ពសម្បត្តិទាយកំ។ ពាក្យថា ព្រះពុទ្ធ ជាពាក្យដែលសត្វលោករកបានដោយក្រ អាចឲ្យនូវសម្បត្តិទាំង ពួង ប្រព្រឹត្តទៅក្នុងចិត្តបុគ្គលណាហើយ ចិត្តរបស់បុគ្គលនោះ បានឈ្មោះថា ចិត្តល្អប្រពៃ ចិត្តមានលាភដោយពិត។ តស្សេវ សោតំ សោតំវ, យំ សុណាតិ ជនោ អយំ ទុល្លភំ ពុទ្ធវចនំ, សព្ពសម្បត្តិទាយកំ។ បុគ្គលណាបានស្ដាប់នូវពាក្យថា ព្រះពុទ្ធ ជាពាក្យដែលបុគ្គលរកបានដោយក្រ អាចឲ្យនូវសម្បត្តិទាំងពួងដូច្នេះថាៈ "បុគ្គលនេះ ជាអង្គព្រះជិនស្រី" សោតប្បសាទរបស់បុគ្គល​នោះបានឈ្មោះថា សោតប្បសាទល្អប្រពៃ សោតប្បសាទមានលាភដោយពិត ។ (មធុរសវាហិនី ធម្មសោណ្ឌកវគ្គ អហិតុណ្ឌិកវត្ថុកថា) គាថានមស្ការព្រះពុទ្ធជាបុរសអាជានេយ្យ (បែបសង្ខេប) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; សព្វញ្ញូសិ មហាវីរ, លោកជេដ្ឋ នរាសភ។ បពិត្រព្រះអង្គជាបុរសជានេយ្យ ខ្ញុំសូមនមស្ការព្រះអង្គ បពិត្រព្រះអង្គជាបុរសដ៏ឧត្តម ខ្ញុំសូមនមស្ការព្រះអង្គ បពិត្រព្រះអង្គទ្រង់មានព្យាយាមធំ ជាបុគ្គលខ្ពង់ខ្ពស់ជាងសត្វលោក ប្រសើរជាងនរជន ព្រះអង្គជាព្រះសព្វញ្ញូពុទ្ធ ។(សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន បទុមកេសរវគ្គ អាសនសន្ថវិកត្ថេរស្សាបទាន បិដក ៧៤ ទំព័រ ១៩) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; ពហុជ្ជនំ តារយសិ, ទេសេន្តោ អមតំ បទំ។ បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការព្រះអង្គ បពិត្រព្រអង្គជាបុរសដ៏ឧត្តម ខ្ញុំសូមនមស្ការព្រះអង្គ ព្រះអង្គកាលសម្ដែងនូវអមតបទ គឺព្រះនិព្វាន ញ៉ាំងជនដ៏ច្រើន ឲ្យឆ្លងវដ្ដទុក្ខបាន ។(សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន ថោមកវគ្គ ថោមកត្ថេរស្សាបទាន បិដក ៧៣ ទំព័រ ១៨៨) រូបេ សីលេ សមាធិម្ហិ, បញ្ញាយ ច អសាទិសោ; វិមុត្តិយា អសមសមោ, ធម្មចក្កប្បវត្តនេ។ ព្រះអង្គមិនមានបុគ្គលស្មើ ក្នុងព្រះរូបផង សីលផង សមាធិផង បញ្ញាផង ព្រះអង្គស្មើដោយព្រះពុទ្ធទាំងឡាយ ដែលមិនមានបុគ្គលស្មើ ចំពោះវិមុត្តិធម៌ និងការញ៉ាំងធម្មចក្កឲ្យប្រព្រឹត្តទៅ ។(សុត្តន្តបិដក ខុទ្ទកនិកាយ ពុទ្ធវំស រតនចង្កមនកណ្ឌ បិដកលេខ ៧៧ ទំព័រ ១៣) លាភាលាភេ ន សជ្ជន្តិ, សម្មាននវិមាននេ; បថវីសទិសា ពុទ្ធា, តស្មា តេ ន វិរាធិយា។ ព្រះពុទ្ធទាំងឡាយមានចិត្តស្មើដោយផែនដី មិនជាប់ជំពាក់ក្នុងលាភ និងអលាភ ក្នុងការរាប់អាន ក្នុងការមើលងាយ ហេតុនោះ បុគ្គលមិនគប្បីឲ្យឆ្គាំឆ្គងនឹងព្រះពុទ្ធទាំងនោះឡើយ ។(សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន ពុទ្ធវគ្គ ឧបាលិត្ថេរអបទាន បិដក ៧២ ទំព័រ១០៨) គាថានមស្ការព្រះពុទ្ធជាបុរសអាជានេយ្យ (បែបពិស្ដារ) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; សព្វញ្ញូសិ មហាវីរ, លោកជេដ្ឋ នរាសភ។ បពិត្រព្រះអង្គជាបុរសជានេយ្យ ខ្ញុំសូមនមស្ការព្រះអង្គ បពិត្រព្រះអង្គជាបុរសដ៏ឧត្តម ខ្ញុំសូមនមស្ការព្រះអង្គ បពិត្រព្រះអង្គទ្រង់មានព្យាយាមធំ ជាបុគ្គលខ្ពង់ខ្ពស់ជាងសត្វលោក ប្រសើរជាងនរជន ព្រះអង្គជាព្រះសព្វញ្ញូពុទ្ធ ។(សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន បទុមកេសរវគ្គ អាសនសន្ថវិកត្ថេរស្សាបទាន បិដក ៧៤ ទំព័រ ១៩) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; ពហុជ្ជនំ តារយសិ, ទេសេន្តោ អមតំ បទំ។ បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការព្រះអង្គ បពិត្រព្រអង្គជាបុរសដ៏ឧត្តម ខ្ញុំសូមនមស្ការព្រះអង្គ ព្រះអង្គកាលសម្ដែងនូវអមតបទ គឺព្រះនិព្វានញ៉ាំងជនដ៏ច្រើន ឲ្យឆ្លងវដ្ដទុក្ខបាន ។(សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន ថោមកវគ្គ ថោមកត្ថេរស្សាបទាន បិដក ៧៣ ទំព័រ ១៨៨) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; កុសលេន សមេក្ខសិ, អមនុស្សាបិ តំ វន្ទន្តិ; សុតំ នេតំ អភិណ្ហសោ, តស្មា ឯវំ វទេមសេ។ បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គជាបុរសដ៏ឧត្តម ខ្ញុំសូមនមស្ការចំពោះព្រះអង្គ សូម្បីអមនុស្សទាំងឡាយ ក៏រមែងថ្វាយបង្គំព្រះអង្គថា ព្រះអង្គទតព្រះនេត្រមើលមហាជនដោយសព្វញ្ញុតញ្ញាណដ៏ផូរផង់។ (សុត្តន្តបិដក ទីឃនិកាយ បាដិកវគ្គ អាដានាដិយសូត្រ បិដកលេខ ១៩ ទំព័រ ១០២) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; អត្តានំ តោសយិត្វាន, បរេ តោសេសិ ត្វំ មុនិ។ បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គជាបុរសដ៏ឧត្តម ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះមុនី ព្រះអង្គទ្រង់ធ្វើព្រះអង្គ ឲ្យត្រេកអរ ហើយធ្វើអ្នកដទៃឲ្យត្រេកអរផង ។ (សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន ភិក្ខទាយិវគ្គ សុមង្គលត្ថេរស្សាបទាន បិដក ៧៣ ទំព័រ ១៧) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; សទេវកស្មិំ លោកស្មិំ, នត្ថិ តេ បដិបុគ្គលោ។ បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ, បពិត្រព្រះអង្គជាបុរសដ៏ឧត្តម ខ្ញុំសូមនមស្ការចំពោះព្រះអង្គ, ព្រះអង្គមិនមានបុគ្គលប្រៀបផ្ទឹម ក្នុងលោក ព្រមទាំងទេវលោក ។ នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; យស្ស តេ អាសវា ខីណា, ទក្ខិណេយ្យោសិ មារិស ។ បពិត្របុរសអាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្របុរសដ៏ឧត្តម ខ្ញុំសូមនមស្ការចំពោះព្រះអង្គ ដែលមានអាសវ:អស់ហើយ ព្រះអង្គទ្រង់និរទុក្ខ ព្រះអង្គជាអ្នកគួរទទួលទក្ខិណាទាន ។(យកអត្ថន័យតាមសុត្តន្តបិដក ខុទ្ទកនិកាយ ថេរគាថា) រូបេ សីលេ សមាធិម្ហិ, បញ្ញាយ ច អសាទិសោ; វិមុត្តិយា អសមសមោ, ធម្មចក្កប្បវត្តនេ ។ ព្រះអង្គមិនមានបុគ្គលស្មើ ក្នុងព្រះរូបផង សីលផង សមាធិផង បញ្ញាផង ព្រះអង្គស្មើដោយព្រះពុទ្ធទាំងឡាយ ដែលមិនមានបុគ្គលស្មើ ចំពោះវិមុត្តិធម៌ និងការញ៉ាំងធម្មចក្កឲ្យប្រព្រឹត្តទៅ ។(សុត្តន្តបិដក ខុទ្ទកនិកាយ ពុទ្ធវំស រតនចង្កមនកណ្ឌ បិដកលេខ ៧៧ ទំព័រ ១៣) លាភាលាភេ ន សជ្ជន្តិ, សម្មាននវិមាននេ; បថវីសទិសា ពុទ្ធា, តស្មា តេ ន វិរាធិយា។ ព្រះពុទ្ធទាំងឡាយមានចិត្តស្មើដោយផែនដី មិនជាប់ជំពាក់ក្នុងលាភ និងអលាភ ក្នុងការរាប់អាន ក្នុងការមើលងាយ ហេតុនោះ បុគ្គលមិនគប្បីឲ្យឆ្គាំឆ្គងនឹងព្រះពុទ្ធទាំងនោះឡើយ ។(សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន ពុទ្ធវគ្គ ឧបាលិត្ថេរអបទាន បិដក ៧២ ទំព័រ១០៨) គាថា នមោ តេ បុរិសាជញ្ញ (ដល់សាវក) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; យស្ស តេ អាសវា ខីណា, ទក្ខិណេយ្យោសិ មារិស។ បពិត្រលោកជាបុរសអាជានេយ្យ ខ្ញុំសូមថ្វាយបង្គំចំពោះលោក បពិត្រលោកជាបុរសដ៏ខ្ពង់ខ្ពស់ ខ្ញុំសូមថ្វាយបង្គំចំពោះលោក បពិត្រលោកនិរទុក្ខ អាសវៈទាំងឡាយ របស់លោកណាអស់ហើយ លោកនោះ ជាទក្ខិណេយ្យបុគ្គល ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ថេរគាថា ទ្វាទសកនិបាត សុនីតត្ថេរគាថា បិដកលេខ ៥៧ ទំព័រ ៣០) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; យស្ស តេ នាភិជានាម, យម្បិ និស្សាយ ឈាយតិ ។ បពិត្របុរសអាជានេយ្យ ខ្ញុំសូមក្រាបថ្វាយបង្គំលោកម្ចាស់ បពិត្របុរសដ៏ឧត្តម ខ្ញុំសូមក្រាបថ្វាយបង្គំលោកម្ចាស់ លោកម្ចាស់ចម្រើនឈាន អាស្រ័យអារម្មណ៍ណា ពួកយើងខ្ញុំមិនបានដឹងនូវអារម្មណ៍នោះ របស់លោកម្ចាស់ទេ ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ថេរគាថា ចត្តាឡីសនិបាត មហាកស្សបត្ថេរគាថា បិដកលេខ ៥៧ ទំព័រ ១០៣) ព្រះពុទ្ធប្រព្រឹត្តដើម្បីប្រយោជន៍ដល់សត្វលោក -ពុទ្ធោ សោ ភគវា ពោធាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះ ទ្រង់ត្រាស់ដឹង (ដោយព្រះអង្គឯង) ហើយទ្រង់សម្តែងធម៌ដើម្បីញុំាងបុគ្គលដទៃឲ្យត្រាស់ដឹងផង ។ -ទន្តោ សោ ភគវា ទមថាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះ ទ្រង់ទូន្មានព្រះអង្គបានហើយ ទ្រង់សម្តែងធម៌ដើម្បីទូន្មានអ្នកដទៃផង ។ -សន្តោ សោ ភគវា សមថាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះទ្រង់ស្ងប់ហើយ ទើបសម្តែងធម៌ ដើម្បីសេចក្តីស្ងប់ដល់អ្នកដទៃ ។ -តិណ្ណោ សោ ភគវា តរណាយ ធម្មំ ទេសេតិ ព្រះមានព្រភាគអង្គនោះ ទ្រង់ឆ្លងផុតហើយ ទើបសម្តែងធម៌ ដើម្បីការឆ្លងដល់អ្នកដទៃ ។ -បរិនិព្ពុតោ សោ ភគវា បរិនិព្ពានាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះ ទ្រង់រំលត់កិលេសបានហើយទើបសម្តែងធម៌ដើម្បីសេចក្តីរំលត់កិលេសដល់អ្នកដទៃ ។ (សុត្តន្តបិដក ទីឃនិកាយ បាថិកវគ្គ ឧទុម្ពរិកសូត្រ ) មហាបដិញ្ញា (ការប្ដេជ្ញាធំរបស់ព្រះពោធិសត្វ) ១. តិណ្ណោ តារេយ្យំ យើងឆ្លងផុតហើយ នឹងឲ្យអ្នកដទៃឆ្លងផុតផង ២. មុត្តោ មោចេយ្យំ យើងរួចផុតហើយ នឹងឲ្យអ្នកដទៃរួចផុតផង ៣. ពុទ្ធោ ពោធេយ្យំ យើងត្រាស់ដឹងហើយ នឹងឲ្យអ្នកដទៃត្រាស់ដឹងផង ៤. សុទ្ធោ សោធេយ្យំ យើងបរិសុទ្ធហើយ នឹងឲ្យអ្នកដទៃបរិសុទ្ធិផង ៥. ទន្តោ ទមេយ្យំ យើងទូន្មានបានហើយ នឹងឲ្យអ្នកដទៃទូន្មានបានផង ៦. សន្តោ សមេយ្យំ យើងស្ងប់ហើយ នឹងឲ្យអ្នកដទៃស្ងប់ផង ៧. អស្សត្ថោ អស្សាសេយ្យំ យើងរីងស្ងួតហើយ នឹងឲ្យអ្នកដទៃរីងស្ងួតផង ៨. បរិនិព្វុតោ បរិនិព្វាបេយ្យំ យើងបរិនិព្វានហើយ នឹងឲ្យអ្នកដទៃបរិនិព្វានផង។ ប្រមូលចងក្រងដោយខេមរ អភិធម្មាវតារ ព.ស. ២៥៦៤ ដោយ៥០០០ឆ្នាំ
    Today
    ការរៀបសេនាសន:សង្ឃក្នុងពិធីការ
    ក្នុងពិធីនីមួយៗ ដែលជាព្រះរាជពិធីក្តី ជាពិធីនៃរដ្ឋាភិបាលក្តី មិនថាពិធីធំឬតូចឡើយ នោះបណ្ដាព្រះសង្ឃដែលមានសមណសក្តិជាទីរាជាគណៈ និងឋានានុក្រម នាម៉ឺនសព្វមុខមន្ត្រីធំ-តូច ត្រូវមានទីបង្គុយតាមយសសក្តិ។ ចំណែកសមណសក្តិ ព្រះសង្ឃត្រូវគង់តាមលំដាប់សក្តិ ដែលព្រះមហាក្សត្រតាំងប្រគេន នោះតាមរបៀបតពីព្រះសង្ឃនាយកមក ត្រូវព្រះរាជាគណៈ ទី១ ទី២ ទី៣ ទី៤ ព្រះគ្រូ - បាឡាត់ - សមុហ៍ - បៃដីកា។ សមណសក្តិនេះ មានផ្លិតសម្រាប់សម្គាល់ឋានៈ។ ចុះបើព្រះរាជាគណៈ ទី១ និងទី១ ទី២ និងទី២ ...។ល។ មកជួបគ្នានោះ ត្រូវគង់តាមចំនួនវស្សាចាស់ខ្ចី នៃយសសក្តិ មិនមែនរាប់យកតាមចំនួនវស្សាផ្នួសទេ ឬចំនួនឆ្នាំជន្មាយុទេ។ បើជាក្រៅផ្លូវការវិញ ទៅទីប្រជុំជនក្នុងភូមិ ឬតាមគេហដ្ឋាន ឧបាសក ឧបាសិកា នោះយើងគប្បីចូលចិត្តឱ្យបានថា គណសង្ឃដែលយើងនិមន្តលោកមកនោះ លោកគង់តាមលំដាប់វស្សាចាស់-ខ្ចី មិនមែនគិតតាមព្រះជន្មលោកទេ គឺតាមបញ្ញត្តិក្នុងវិន័យដែលព្រះពុទ្ធអង្គទ្រង់ត្រាស់បញ្ញត្តិទុកមក។ មិនតែប៉ុណ្ណោះទេ ត្រូវយើងរៀបសេនាសនៈថ្វាយព្រះសង្ឃឱ្យខ្ពស់ជាងគ្រហស្ថដរាប គឺថាយ៉ាងទាបណាស់ត្រឹមកន្ទេលពីរជាន់ ឬកន្ទេលមួយជាន់ ព្រំចៀមមួយជាន់។ យើងជាគ្រហស្ថត្រឹមកន្ទេលមួយជាន់បានហើយ។ ដកស្រង់ចាកសៀវភៅ «ទំលាប់ទំនៀមខ្មែរ» ដោយឧកញ៉ាមហាមន្ត្រី ញិក នូវ ឧកញ៉ាមហាមន្ត្រី (ញិក នូវ) ជាកូនរបស់អ្នកឧកញ៉ាមហាវិនិច្ឆ័យ (នៅ) បានចូលមកបម្រើគាល់សម្ដេចព្រះរាជអយ្យកោវរចក្ររណរិទ្ធិ (សុធារស) ដោយបានការប្រោសប្រទានប្រៀនប្រដៅពីទ្រង់ ហើយនៅឆ្នាំ ១៩៤៥ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុវរ្ម័ន បានប្រោសព្រះរាជទានឱ្យធ្វើជា «ឧកញ៉ាមហាមន្ត្រី»។ ប្រភពៈ ហ្វេសប៊ុកDara Sou ដោយ៥០០០ឆ្នាំ
    Today
    ឧបសគ្គគឺជាជណ្តើរនៃជីវិត
    ​ជីវប្រវត្តិរបស់ព្រះពុទ្ធ និង ព្រះអរហន្តទាំងឡាយបានបញ្ជាក់ថា៖ . មនុស្សអស្ចារ្យ មិនមែនកើតចេញពីភាពសុខស្រួលឡើយ ប៉ុន្តែកើតចេញពីការឆ្លងកាត់ភាព​លំបាក​និង​ឧបសគ្គ​។ . ឧបសគ្គមិនមែនមកដើម្បីបំបាក់អ្នកទេ តែវាមានវត្តមានដើម្បីដាស់សក្តានុពលដែលលាក់កំបាំងក្នុងខ្លួនរបស់អ្នក។ ​ ចូរឈ្នះគ្រប់វិបត្តិដោយថាមពលទាំង ៥ នេះ៖ ​.អត់ធ្មត់ រក្សាចិត្តឱ្យស្ងប់ ពេល​ដែល​ឋិត​ក្នុង​ភាពលំបាក​។ ​.ព្យាយាម តស៊ូ​ដើរទៅមុខជានិច្ច ទោះបីជាត្រូវបោះជំហានយឺតៗក៏ដោយ។ ​.បញ្ញា មើលឃើញឱកាសក្នុងវិបត្តិ និងដឹងថាទុក្ខនេះជារឿងធម្មតា​នៃជីវិត​ហេីយ​វាក៏​មិនឋិត​នៅរហូតដែរ។ ​.ជំនឿ ជឿជាក់លើខ្លួនឯងនិង​សក្តានុពលនៃសេចក្តីល្អក្នុងខ្លួនឯង។ ​.កុសល ពេលដែលជួប​ឧបសគ្គ​ត្រូវ​បំពេញ​សេចក្ដី​ល្អរឬបុណ្យ​ឱ្យ​បាន​ច្រើន​ដើម្បីព្យាបាលចិត្តខ្លួនឯង។ ​ «មាសសុទ្ធត្រូវឆ្លងកាត់ភ្លើង មនុស្សរឹងមាំត្រូវឆ្លងកាត់ឧបសគ្គ។» ​ចូរឈប់សួរថា «ហេតុអ្វីរឿងនេះកើតលើខ្ញុំ?» តែត្រូវសួរថា «តើខ្ញុំត្រូវរឹងមាំប៉ុណ្ណាដើម្បីឆ្លងកាត់វា?»។ អ្នកមិនមែនជាជនរងគ្រោះនៃជីវិតទេ តែអ្នកគឺជាអ្នកចម្បាំងដែលកំពុងហ្វឹកហាត់ ដើម្បីភាពស្ងប់សុខ និងជ័យជម្នះពិតប្រាកដ។ ប្រភពៈ ហ្វេសប៊ុកBhikkhu Kassapa ដោយ៥០០០ឆ្នាំ
    Today
    សត្រូវក្នុងរូបភាពជាមិត្ត
    មិនមែនសត្រូវទាំងអស់សុទ្ធតែបង្ហាញខ្លួនជាសត្រូវនោះទេ,​ ខ្លះមកក្នុងរូបភាពជាមិត្តភក្តិ។ ប៉ុន្តែ អ្វីដែលគ្រោះថ្នាក់ និងមហន្តរាយជាងនេះទៅទៀតនោះ គឺសត្រូវដែលស្ថិតនៅក្នុងខ្លួនយើងផ្ទាល់។ ​១. សត្រូវក្នុងរូបភាពជាមិត្ត (សត្រូវក្លែងបន្លំ)ក្នុងលោកិយ យើងជួបមនុស្សច្រើនប្រភេទ។ អ្នកខ្លះចូលមកក្បែរយើងក្នុងគោលបំណងទាញយកផលប្រយោជន៍ ឬមានចិត្តច្រណែនដែលលាក់កំបាំងក្រោមស្នាមញញឹម។ នេះជាអ្វីដែលគេហៅថា «មិត្តក្លែងក្លាយ» ដែលពិបាកបង្ការជាងសត្រូវដែលយើងស្គាល់មុខទៅទៀត។ ​ ២. សត្រូវដែលស្ថិតនៅក្នុងខ្លួនយើង (សត្រូវខាងក្នុង)នេះគឺជាចំណុចដែលគ្រោះថ្នាក់បំផុត។ តាមផ្លូវធម៌ សត្រូវពិតប្រាកដមិនមែនជាអ្នកដទៃឡើយ ប៉ុន្តែគឺជា «កិលេស» ដែលដេកត្រាំក្នុងចិត្តរបស់យើង៖ ​លោភៈ៖ សេចក្តីលោភដែលធ្វើឱ្យយើងបាត់បង់សតិ។ ​ទោសៈ៖ សេចក្តីខឹងសម្បារដែលដុតកំដៅខ្លួនឯង និងអ្នកដទៃ។ ​មោហៈ៖ សេចក្តីវង្វេងដែលធ្វើឱ្យយើងមើលមិនឃើញខុសត្រូវ។ ​ ៣. ហេតុអ្វីបានជាវាជា «មហន្តរាយ»?សត្រូវខាងក្រៅអាចធ្វើបាបយើងបានត្រឹមតែមួយរយះ ឬត្រឹមរូបកាយ ប៉ុន្តែសត្រូវក្នុងចិត្ត (ដូចជា ការគិតអវិជ្ជមាន ការភ័យខ្លាច និងអស្មិមានៈ) អាចបំផ្លាញទាំងកិត្តិយស សេចក្តីសុខក្នុងចិត្ត និងអនាគតរបស់យើងបានយ៉ាងងាយ ប្រសិនបើយើងមិនដឹងខ្លួន។ ​ « ការឈ្នះខ្លួនឯង គឺជាជ័យជម្នះដ៏ឧត្តុង្គឧត្តមបំផុត » ប្រភពៈ ហ្វេសប៊ុកBhikkhu Kassapa ដោយ៥០០០ឆ្នាំ
    Today
    ​បច្ចេកទេសព្យាបាលចិត្តចងគំនុំ
    សេចក្តីសង្ខេបនៃអឃាតបដិវិនយសូត្រ (វិធីរំងាប់ការចងគំនុំ ៥ យ៉ាង) ព្រះសារីបុត្តបានបង្រៀនយើងអំពីរបៀបព្យាបាលចិត្តដែលពោរពេញដោយកំហឹង និងការចងគំនុំ។ បច្ចេកទេសសម្រាប់ព្យាបាលការចងគំនុំៈ ​ ១. សម្លឹងរកចំណុចល្អដែលមានស្រាប់ កាលបើបុគ្គលណាម្នាក់មានអាកប្បកិរិយាមិនល្អ ប៉ុន្តែមានពាក្យសំដីល្អ ចូរផ្ដោតទៅលើចំណុចល្អដែលគេមាន ហើយកុំយកចិត្តទុកដាក់ទៅលើកំហុសឆ្គងរបស់គេ។ ​២. ឱ្យតម្លៃទៅលើកាយវិការដែរល្អ ប្រសិនបើគេមានកាយវិការស្អាតស្អំ (សុភាពរាបសារ) ប៉ុន្តែសម្តីមិនល្អ ចូរឱ្យតម្លៃ និងសម្លឹងមើលតែចំណុចស្អាតស្អំដែលគេបង្ហាញចេញមកនោះបានហើយ។ ​៣. ឱ្យតម្លៃសូម្បីតែសន្តិភាពក្នុងចិត្តបន្តិចបន្តួចរបស់គេ នៅពេលបុគ្គលណាម្នាក់មានកាយវិការ និងសម្តីមិនល្អ ប៉ុន្តែគេតែងតែមានចិត្តស្ងប់ ឬមានបញ្ញាខ្លះៗ ចូរយកចិត្តទុកដាក់ទៅលើភាពស្ងប់ក្នុងចិត្តបន្តិចបន្តួចនោះ ជាជាងការសម្លឹងមើលកំហុសឆ្គងទាំងឡាយរបស់គេ។ ​៤. តបស្នងដោយក្ដីមេត្តាចំពោះមនុស្សដែលមិនល្អសោះ ចំពោះបុគ្គលដែលខ្វះភាពស្អាតស្អំទាំងកាយ វាចា និងចិត្ត (រកចំណុចល្អមិនឃើញ) ចូរជំនួសការចងគំនុំដោយ "សេចក្តីមេត្តា" វិញ ដោយការប្រាថ្នាឱ្យគេបានរួចផុតពីអំពើអាក្រក់ និងមានសេចក្តីសុខក្នុងចិត្ត។ ​៥. ចូររីករាយជាមួយនឹងអំពើល្អដទៃទៀត (សប្បុរសជន)​ នៅពេលបានជួបនឹងអ្នកដែលមានភាពស្អាតស្អំទាំងកាយ វាចា និងចិត្ត (ព្រះអរិយបុគ្គល, សប្បុរស​) ចូរពិចារណាលើគុណធម៌ដ៏ខ្ពង់ខ្ពស់របស់លោក ដើម្បីឱ្យសេចក្តីល្អទាំងនោះមកជួយជម្រះកំហឹង និងបង្កើតសេចក្តីជ្រះថ្លាដល់ចិត្តរបស់អ្នក។ "កុំច្រណែនគេ ហើយក៏កុំតូចចិត្តនឹងខ្លួនឯង ដែលមិនទាន់អាចធ្វើបាននូវ​សេចក្ដី​ល្អដូចអ្នកដទៃ។" ប្រភពៈ ហ្វេសប៊ុកBhikkhu Kassapa ដោយ៥០០០ឆ្នាំ
    Today
    កំហឹងប្រៀបដូចជាភ្លើង
    យោងតាមទស្សនវិជ្ជាព្រះពុទ្ធសាសនា កំហឹងប្រៀបដូចជាភ្លើងដែលឆេះបំផ្លាញទាំងអ្នកដទៃ និងខ្លួនឯង។ ដើម្បីរំងាប់កំហឹង ព្រះ​ពុទ្ធសាសនាបង្រៀននូវបច្ចេកទេសផ្លាស់ប្តូរចិត្តគំនិតដូចខាងក្រោម៖ ​ ១. មើលតែចំណុចល្អ៖ បុគ្គលខ្លះមានវោហារស័ព្ទល្អ ប៉ុន្តែមានអាកប្បកិរិយាមិនសមរម្យ ចូរមើលតែចំណុចល្អរបស់គេទៅ បានហើយ។ ​២. រើសយកកន្លែងស្អាត៖ បើគេនិយាយមិនពិរោះ តែចរិតគេល្អ (ឬផ្ទុយមកវិញ) ចូរផ្ដោតលើតែអ្វីដែលល្អក្នុងខ្លួនគេ។ ​៣. កុំរំពឹងខ្ពស់៖ បើគេមិនសូវល្អទាំងសម្តី និងទង្វើ តែគេនៅមានចិត្តធម៌ខ្លះៗ ចូរឱ្យតម្លៃចិត្តធម៌បន្តិចបន្តួចនោះ។ ​៤. អាណិតអ្នកដែលអាក្រក់សោះ៖ បើរកចំណុចល្អគេមិនឃើញទាល់តែសោះ ចូរអាណិតគេវិញ ព្រោះមនុស្សបែបនោះនឹងមានទុក្ខច្រើន។ ​៥. រៀនតាមអ្នកល្អ៖ បើជួបមនុស្សល្អពិតប្រាកដ ចូរយកគេជាគំរូ ដើម្បីឱ្យចិត្តយើងត្រជាក់ និងសប្បាយចិត្តតាម។ ​ សរុបមក៖ កុំសម្លឹងរកកំហុសអ្នកដទៃ តែត្រូវសម្លឹងរកអ្វីដែលធ្វើឱ្យចិត្តយើងស្ងប់។ ប្រភពៈ ហ្វេសប៊ុកBhikkhu Kassapa ដោយ៥០០០ឆ្នាំ
    Today
    សត្រូវដែលត្រូវប្រុងប្រយ័ត្ន
    សត្រូវដែលយើងទាំងអស់គ្នាត្រូវបង្កើនការប្រុងប្រយ័ត្ន គឺ អវិជ្ជា (សេចក្ដីមិនដឹង), អវិន័យ, ភាពខ្ជិលច្រអូសក្នុងការបំពេញភារកិច្ចល្អៗ និងការប្រព្រឹត្តអំពើខុសច្បាប់ ឬអំពើអសីលធម៌ គឺជាសត្រូវរយៈពេលវែង ដែលរារាំងដោយស្ងៀមស្ងាត់ដល់ការអភិវឌ្ឍផ្នែកសីលធម៌ សង្គម និងសេដ្ឋកិច្ចរបស់ជាតិ។ សត្រូវផ្ទៃក្នុងទាំងនេះធ្វើឱ្យចុះខ្សោយនូវការទទួលខុសត្រូវបុគ្គល បំផ្លាញសុខដុមរមនាសង្គម និងរារាំងវឌ្ឍនភាពប្រកបដោយចីរភាព ដែលវាមានគ្រោះថ្នាក់ជាងការគំរាមកំហែងពីខាងក្រៅទៅទៀត។ ​ លើសពីនេះទៅទៀត ការអប់រំ និងចំណេះដឹងតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់ក្នុងការដឹកនាំសង្គមទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនោះទេ។ វឌ្ឍនភាពពិតប្រាកដ និងយូរអង្វែង គឺត្រូវបានជំរុញដោយប្រជាពលរដ្ឋដែលមាន ភាពស្មោះត្រង់, ក្តីសប្បុរស, សេចក្ដីមេត្តាករុណា, ការយល់ចិត្ត និងការលះបង់ (មិនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន) ព្រោះថាគុណធម៌ទាំងនេះគឺជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌ ដែលអនុញ្ញាតឱ្យចំណេះដឹង និងជំនាញ ត្រូវបានយកទៅប្រើប្រាស់យ៉ាងមានន័យ ដើម្បីប្រយោជន៍រួម។ ប្រភពៈ ហ្វេសប៊ុកBhikkhu Kassapa ដោយ៥០០០ឆ្នាំ
    តិរច្ឆានវិជ្ជា ១៥៣
    អង្គាទិ ១. អង្គំ ការទាយអវយវៈខ្លះ ២. និមិត្តំ ទាយនិមិត្ត (ហេតុ) ខ្លះ ៣. ឧប្បាតំ ទាយឧត្បាត គឺធ្លាក់ចុះនៃហេតុធំៗ មានរន្ទះបាញ់ ជាដើមខ្លះ ៤. សុបិនំ ទាយយល់សបិ្តខ្លះ ៥. លក្ខណំ ទាយលក្ខណៈខ្លះ ៦. មូសិកច្ឆិន្នំ ទាយវត្ថុមានសំពត់ជាដើមដែលកណ្តុរកាត់ខ្លះ ៧. អគ្គិហោមំ និយាយអំពីការបូជាដោយភ្លើងខ្លះ ៨. ទព្ពិហោមំ និយាយអំពីការបូជាដោយវែកខ្លះ ៩. ថុសហោមំ និយាយអំពីការបូជាដោយអង្កាមខ្លះ ១០. កណហោមំ និយាយអំពីការបូជាដោយកុណ្ឌកខ្លះ ១១. តណ្ឌុលហោមំ និយាយអំពីការបូជាដោយអង្ករខ្លះ ១២. សប្បិហោមំ និយាយអំពីការបូជាដោយទឹកដោះរាវខ្លះ ១៣. តេលហោមំ និយាយអំពីការបូជាដោយប្រេងខ្លះ ១៤. មុខហោមំ និយាយអំពីការបូជាដោយមាត់ខ្លះ ១៥. លោហិតហោមំ និយាយអំពីការបូជាដោយឈាមខ្លះ ១៦. អង្គវិជ្ជា វិជ្ជាសម្រាប់ទាយអវយវៈខ្លះ ១៧. វត្ថុវិជ្ជា វិជ្ជាសម្រាប់ទាយទីភូមិឋាន (ថាឲ្យទុក្ខឲ្យសុខ) ខ្លះ ១៨. ខត្តវិជ្ជា វិជ្ជាសម្រាប់ទាយទីស្រែចម្ការខ្លះ ១៩. សិវវិជ្ជា វិជ្ជាស្គាល់ព្រៃខ្មោចខ្លះ ២០. ភូតវិជ្ជា វិជ្ជាចាប់ខ្មោចខ្លះ ២១. ភូរិវិជ្ជា វិជ្ជាសម្រាប់ការពាររក្សាភូមិផ្ទះខ្លះ ២២. អហិវិជ្ជា វិជ្ជាស្តោះពស់ខ្លះ ២៣. វិសវិជ្ជា វិជ្ជារក្សាពិសខ្លះ ២៤. វិច្ឆិកវិជ្ជា វិជ្ជាស្តោះខ្ទួយទិចខ្លះ ២៥. មូសិកវិជ្ជា វិជ្ជាស្តោះកណ្តុរខាំខ្លះ ២៦. សកុណវិជ្ជា វិជ្ជាសំរាប់ទាយសម្រែកសត្វស្លាបខ្លះ ២៧. វាយសវិជ្ជា វិជ្ជាសម្រាប់ទាយសម្រែកក្អែកខ្លះ ២៨. បក្កជ្ឈានំ វិជ្ជាសម្រាប់ទាយអាយុខ្លះ ២៩. សរបរិត្តាណំ វិជ្ជាសម្រាប់រារាំងសរខ្លះ ៣០. មិគចក្កំ វិជ្ជាសម្រាប់មើលនូវស្នាមជើងម្រឹគគឺសត្វជើង ៤ ទាំងអស់ខ្លះ ។ មណិលក្ខណាទិ ៣១. មណិលក្ខណំ ការទាយលក្ខណៈកែវមណីខ្លះ ៣២. វត្ថលក្ខណំ ទាយលក្ខណៈសំពត់ខ្លះ ៣៣. ទណ្ឌលក្ខណំ ទាយលក្ខណៈដំបងឬឈើច្រត់ខ្លះ ៣៤. សត្ថលក្ខណំ ទាយលក្ខណៈសស្ត្រាខ្លះ ៣៥. អសិលក្ខណំ ទាយលក្ខណៈដាវខ្លះ ៣៦. ឧសុលក្ខណំ ទាយលក្ខណៈសរខ្លះ ៣៧. ធនុលក្ខណំ ទាយលក្ខណៈធ្នូខ្លះ ៣៨. អាវុធលក្ខណំ ទាយលក្ខណៈអាវុធខ្លះ ៣៩. ឥត្ថិលក្ខណំ ទាយលក្ខណៈស្រីខ្លះ ៤០. បុរិសលក្ខណំ ទាយលក្ខណៈប្រុសខ្លះ ៤១. កុមារលក្ខណំ ទាយលក្ខណៈក្មេងប្រុសខ្លះ ៤២. កុមារិលក្ខណំ ទាយលក្ខណៈក្មេងស្រីខ្លះ ៤៣. ទាសលក្ខណំ ទាយលក្ខណៈខ្ញុំប្រុសខ្លះ ៤៤. ទាសិលក្ខណំ ទាយលក្ខណៈខ្ញុំស្រីខ្លះ ៤៥. ហត្ថិលក្ខណំ ទាយលក្ខណៈដំរីខ្លះ ៤៦. អស្សលក្ខណំ ទាយលក្ខណៈសេះខ្លះ ៤៧. មហិំសលក្ខណំ ទាយលក្ខណៈក្របីខ្លះ ៤៨. ឧសភលក្ខណំ ទាយលក្ខណៈគោឧសភខ្លះ ៤៩. គោលក្ខណំ ទាយលក្ខណៈគោខ្លះ ៥០. អជលក្ខណំ ទាយលក្ខណៈពពែខ្លះ ៥១. មេណ្ឌលក្ខណំ ទាយលក្ខណៈកែះខ្លះ ៥២. កុក្កុដលក្ខណំ ទាយលក្ខណៈមាន់ខ្លះ ៥៣. វដ្ដកលក្ខណំ ទាយលក្ខណៈចាបឬក្រួចខ្លះ ៥៤. គោធាលក្ខណំ ទាយលក្ខណៈទន្សងខ្លះ ៥៥. កណ្ណិកាលក្ខណំ ទាយលក្ខណៈគ្រឿងប្រដាប់ឬកំពូលផ្ទះខ្លះ ៥៦. កច្ឆបលក្ខណំ ទាយលក្ខណៈអណ្តើកខ្លះ ៥៧. មិគលក្ខណំ ទាយលក្ខណៈម្រឹគខ្លះ ។ រញ្ញោទិ ៥៨. រញ្ញំ និយ្យានំ ភវិស្សតិ ទាយការលើកទ័ពថា ព្រះរាជាគួរស្តេចចេញទៅ (ក្នុងថ្ងៃនោះ) ៥៩. រញ្ញំ អនិយ្យានំ ភវិស្សតិ ព្រះរាជា គួរស្តេចចូលមកវិញ (ក្នុងថ្ងៃនោះ) ។ ៦០. អព្ភន្តរានំ រញ្ញំ ឧបយានំ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងរុករានចូលទៅ ។ ៦១. ពាហិរានំ រញ្ញំ អបយានំ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងថយចេញទៅ ។ ៦២. ពាហិរានំ រញ្ញំ ឧបយានំ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងរុករានចូលមក ។ ៦៣. អព្ភន្តរានំ រញ្ញំ អបយានំ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងថយចេញទៅ ។ ៦៤. អព្ភន្តរានំ រញ្ញំ ជយោ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងមានជ័យជំនះ ។ ៦៥. ពាហិរានំ រញ្ញំ បរាជយោ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងបរាជ័យ ។ ៦៦. ពាហិរានំ រញ្ញំ ជយោ ភវិស្សតិ ព្រះរាជាខាងក្រៅ នឹងមានជ័យជំនះ ។ ៦៧. អព្ភន្តរានំ រញ្ញំ បរាជយោ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងបរាជ័យ ។ ៦៨. ឥតិ ឥមស្ស ជយោ ភវិស្សតិ ព្រះរាជាអង្គនេះនឹងមានជ័យជំនះ ៦៩. ឥមស្ស បរាជយោ ភវិស្សតិ ឯព្រះរាជាអង្គនេះនឹងបរាជ័យ ។ ចន្ទគ្គាហោទិ ៧០. ចន្ទគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានចន្ទ្រគ្រាះ ។ ៧១. សូរិយគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានសូរ្យគ្រាះ ។ ៧២. នក្ខត្តគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមាននក្សត្រគ្រាះ គឺផ្កាយព្រះគ្រោះដើររួមចូលគ្នា ឬដើររំលងព្រះអាទិត្យព្រះចន្ទ្រ ឬផ្កាយណាមួយ ។ ៧៣. ចន្ទិមសូរិយានំ បថគមនំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនឹងដើរតាមផ្លូវត្រូវគ្នា ។ ៧៤. ចន្ទិមសូរិយានំ ឧប្បថគមនំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនឹងដើរខុសផ្លូវគ្នា ។ ៧៥. នក្ខត្តានំ បថគមនំ ភវិស្សតិ ផ្កាយទាំងឡាយនឹងដើរតាមផ្លូវត្រូវគ្នា ។ ៧៦. នក្ខត្តានំ ឧប្បថគមនំ ភវិស្សតិ ផ្កាយទាំងឡាយនឹងដើរខុសផ្លូវគ្នា ។ ៧៧. ឧក្កាបាតោ ភវិស្សតិ នឹងមានឧក្កាបាត ។ ៧៨. ទិសាឌាហោ ភវិស្សតិ នឹងកើតមានកម្ដៅក្នុងទិស ។ ៧៩. ភូមិចាលោ ភវិស្សតិ នឹងមានកម្រើកផែនដី ។ ៨០. ទេវទុទ្រភិ ភវិស្សតិ នឹងមានផ្គរលាន់ (ឥតមានភ្លៀង) ។ ៨១. ចន្ទិមសូរិយនក្ខត្តានំ ឧគ្គមនំ ឱគមនំ សំកិលេសំ វោទានំ ភវិស្សតិ ព្រះចន្ទ្រ ព្រះអាទិត្យ ផ្កាយនឹងរះឡើង ឬអស្តង្គតទៅវិញ នឹងសៅហ្មង ឬផូរផង់ ។ ៨២. ឯវំវិបាកោ ចន្ទគ្គាហោ ភវិស្សតិ ចន្ទ្រគ្រាះ នឹងបណ្តាលឲ្យបានសុខទុក្ខយ៉ាងនេះ (ដល់សត្វលោក) ។ ៨៣. ឯវំវិបាកោ សូរិយគ្គាហោ ភវិស្សតិ សូរ្យគ្រាះនឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ៨៤. ឯវំវិបាកោ នក្ខត្តគ្គាហោ ភវិស្សតិ នក្សត្រគ្រាះនឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៨៥. ឯវំវិបាកំ ចន្ទិមសូរិយានំ បថគមនំ ភវិស្សតិ ព្រះចន្ទ្រនិងព្រះអាទិត្យ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខ ទុក្ខយ៉ាងនេះ ។ ៨៦. ឯវំវិបាកំ ចន្ទិមសូរិយានំ ឧប្បថគមនំ ភវិស្សតិ ព្រះចន្ទ្រនិងព្រះអាទិត្យ ដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខ យ៉ាងនេះ ។ ៨៧. ឯវំវិបាកំ នក្ខត្តានំ បថគមនំ ភវិស្សតិ ពួកផ្កាយ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៨៨. ឯវំវិបាកំ នក្ខត្តានំ ឧប្បថគមនំ ភវិស្សតិ ពួកផ្កាយ ដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៨៩. ឯវំវិបាកោ ឧក្កាបាតោ ភវិស្សតិ ឧក្កាបាត នឹងបណ្តាល ឲ្យមានទុក្ខសុខយ៉ាងនេះ ។ ៩០. ឯវំវិបាកោ ទិសាឌាហោ ភវិស្សតិ កម្ដៅក្នុងទិស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៩១. ឯវំវិបាកោ ភូមិចាលោ ភវិស្សតិ ការកម្រើកផែនដី នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៩២. ឯវំវិបាកោ ទេវទុទ្រភិ ភវិស្សតិ ផ្គរលាន់ (ឥតមានភ្លៀង) នឹង បណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។៩៣. ឯវំវិបាកំ ចន្ទិមសូរិយនក្ខត្តានំ ឧគ្គមនំ ឱគមនំ សំកិលេសំ វោទានំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនិងផ្កាយរះឡើង ឬអស្តង្គត ទៅវិញ សៅហ្មងឬផូរផង់ នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ សុវុដ្ឋិកាទិ ៩៤. សុវុដ្ឋិកា ភវិស្សតិ ការទាយថា (ក្នុងឆ្នាំនេះ) ភ្លៀងស្រួល ។ ៩៥. ទុព្ពុដ្ឋិកា ភវិស្សតិ នឹងមានភ្លៀងធ្លាក់មិនស្រួល ។ ៩៦. សុភិក្ខំ ភវិស្សតិ នឹងមានបាយសម្បូណ៌ ។ ៩៧. ទុព្ភិក្ខំ ភវិស្សតិ នឹងមានបាយក្រ ។ ៩៨. ខេមំ ភវិស្សតិ នឹងមានសេចក្តីក្សេមក្សាន្ត ។ ៩៩. ភយំ ភវិស្សតិ នឹងមានភ័យ ។ ១០០. រោគោ ភវិស្សតិ នឹងមានរោគ ។ ១០១. អារោគ្យំ ភវិស្សតិ នឹងមិនមានរោគ ។ ១០២. មុទ្ទា ការរាប់ដោយដៃទទេ ១០៣. គណនា ការរាប់ដោយវិធីនព្វន្ត ១០៤. សង្ខានំ រាប់បូក ១០៥. កាវេយ្យំ កាព្យឃ្លោង ១០៦. លោកាយតំ គម្ពីរលោកាយតៈ ។ អាវាហនាទិ ១០៧. អាវាហនំ វិធីរៀបអាវាហមង្គលខ្លះ ១០៨. វិវាហនំ វិធីរៀបវិវាហមង្គលខ្លះ ១០៩. សំវរណំ វិធីធ្វើឲ្យព្រមព្រៀងគ្នា (ស្នេហ៍) ខ្លះ ១១០. វិវរណំ វិធីធ្វើឲ្យព្រាត់ប្រាសគ្នា (បង់ចំណែង) ខ្លះ ១១១. សំកិរណំ វិធីប្រមូលទ្រព្យខ្លះ ១១២. វិកិរណំ វិធីប្រកបជំនួញខ្លះ ១១៣. សុភគករណំ វិធីធ្វើឲ្យចូលចិត្តស្រឡាញ់គ្នា ឬធ្វើឲ្យមានសិរីខ្លះ ១១៤. ទុព្ភគករណំ វិធីធ្វើឲ្យស្អប់គ្នាខ្លះ ១១៥. វិរុទ្ធគព្ភករណំ វិធីធ្វើគភ៌ដែលបំរុងនឹងវិនាសមិនឲ្យវិនាសខ្លះ ១១៦. ជិវ្ហានិពន្ធនំ វិធីចងអណ្តាតឲ្យរឹងដោយមន្តខ្លះ ១១៧. ហនុសំហននំ វិធីចងចង្កាឲ្យរឹងខ្លះ ១១៨. ហត្ថាភិជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយដៃខ្លះ ១១៩. ហនុជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយចង្កាខ្លះ ១២០. កណ្ណជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយត្រចៀកខ្លះ ១២១. អាទាសបញ្ហំ ប្រស្នាកញ្ចក់ គឺមន្តខាបយកទេវតាឲ្យមកនៅនឹងកញ្ចក់ ហើយសួរប្រស្នាខ្លះ ១២២. កុមារិកបញ្ហំ ប្រស្នាកុមារី គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃកុមារីហើយសួរប្រស្នាខ្លះ ១២៣. ទេវបញ្ហំ ប្រស្នាទេវតា គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃទាសី ហើយសួរប្រស្នាខ្លះ ១២៤. អាទិច្ចុបដ្ឋានំ វិធីបម្រើព្រះអាទិត្យខ្លះ ១២៥. មហតុបដ្ឋានំ វិធីបម្រើមហាព្រហ្មខ្លះ ១២៦. អព្ភុជ្ជលនំ វិធីបញ្ចេញភ្លើងអំពីមាត់ដោយមន្តខ្លះ ១២៧. សិរិវ្ហាយនំ វិធីហៅសិរីឲ្យមកឋិតក្នុងសរីរៈខ្លះ ។ សន្តិកម្មាទិ ១២៨. សន្តិកម្មំ ការបន់ស្រន់ខ្លះ ១២៩. បណិធិកម្មំ លាបំណន់ខ្លះ ១៣០. ភូតកម្មំ ធ្វើមន្តសម្រាប់ការពារបិសាចខ្លះ ១៣១. ភូរិកម្មំ ធ្វើមន្តសម្រាប់ការពារផ្ទះខ្លះ ១៣២. វស្សកម្មំ ធ្វើខ្ទើយឲ្យដូចជាប្រុសខ្លះ ១៣៣. វោស្សកម្មំ ធ្វើប្រុសឲ្យដូចជាខ្ទើយគឺក្រៀវខ្លះ ១៣៤. វត្ថុកម្មំ ធ្វើពិធីសង់ផ្ទះលើទីដី ដែលមិនធ្លាប់បានធ្វើខ្លះ ១៣៥. វត្ថុបរិកម្មំ ធ្វើពលិកម្មនៅទីដីសង់ផ្ទះខ្លះ ១៣៦. អាចមនំ ជម្រះមុខឲ្យស្អាតដោយទឹកឲ្យគេខ្លះ ១៣៧. ន្ហាបនំ ស្រោចទឹកបង្កក់ប្រសិទ្ធិ៍ឲ្យគេខ្លះ ១៣៨. ជុហនំ បូជាភ្លើងឲ្យគេខ្លះ ១៣៩. វមនំ ផ្សំថ្នាំសម្រាប់ឲ្យក្អួតខ្លះ ១៤០. វិរេចនំ ផ្សំថ្នាំបញ្ចុះខ្លះ ១៤១. ឧទ្ធំវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសខាងលើខ្លះ ១៤២. អធោវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសខាងក្រោមខ្លះ ១៤៣. សីសវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសក្នុងក្បាលខ្លះ ១៤៤. កណ្ណតេលំ ស្លប្រេងសម្រាប់បន្តក់ត្រចៀកខ្លះ ១៤៥. នេត្តតប្បនំ ស្លប្រេងសម្រាប់ស្អំភ្នែកខ្លះ ១៤៦. នត្ថុកម្មំ ផ្សំថ្នាំសម្រាប់ហិតខ្លះ ១៤៧. អញ្ជនំ ផ្សំថ្នាំសម្រាប់លាបបង្កាត់ខ្លះ ១៤៨. បច្ចញ្ជនំ ផ្សំថ្នាំត្រជាក់សម្រាប់លាបស្រលាបខ្លះ ១៤៩. សាលាកិយំ ធ្វើវេជ្ជកម្មរក្សាភ្នែកខ្លះ ១៥០. សល្លកត្តិយំ ធ្វើកម្មរបស់ពេទ្យខ្លះ ១៥១. ទារកតិកិច្ឆា ធ្វើពេទ្យរក្សាកូនក្មេងខ្លះ ១៥២. មូលភេសជ្ជានំ អនុប្បទានំដាក់ថ្នាំក្រោយឲ្យជួយកម្លាំងថ្នាំមុនខ្លះ ១៥៣. ឱសធីនំ បដិមោក្ខោ លាងថ្នាំដើមចេញខ្លះ ។ (សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ ព្រហ្មជាលសូត្រ មហាសីល) បាចិត្តិយកណ្ឌ ចិត្តាគារវគ្គ តិរច្ឆានវិជ្ជាបរិយាបុណនសិក្ខាបទ យា បន ភិក្ខុនី តិរច្ឆានវិជ្ជំ បរិយាបុណេយ្យ បាចិត្តិយំ ភិក្ខុនីណាមួយរៀនតិរច្ឆានវិជ្ជា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ ។ តិរច្ឆានវិជ្ជា នាម យង្កិញ្ចិ ពាហិរកំ អនត្ថសញ្ហិតំ ។ ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍ ចំណេះនោះឈ្មោះថា តិរច្ឆានវិជ្ជា ។ វិនយបិដក ចូឡវគ្គ ខុទ្ទកវត្ថុក្ខន្ធកៈ ន ភិក្ខវេ តិរច្ឆានវិជ្ជា បរិយាបុណិតព្វា យោ បរិយាបុណេយ្យ អាបត្តិ ទុក្កដស្ស ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវរៀនតិរច្ឆានវិជ្ជាទេ ភិក្ខុណារៀន ត្រូវអាបត្តិទុក្កដ ។ សមន្តបាសាទិកា ពាហិរកំ អនត្ថសំហិតន្តិ ហត្ថិអស្សរថធនុថរុសិប្បអាថព្ពណខីលនវសីករណសោសាបនមន្តាគទប្បយោគាទិភេទំ បរូបឃាតករំ ។ពីរបទថា ពាហិរកំ អនត្ថសំហិតំ (ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍) បានដល់ សិប្បវិទ្យាការដែលចូលទៅសម្លាប់បៀតបៀនអ្នកដទៃ មានប្រភេទដូច វិជ្ជាដែលប្រកបដោយដំរី សេះ រថ ធ្នូ និងដាវ និងមន្តអាថព្វណ (អាថាន់) មន្តកប់រូបទីងមោង មន្តធ្វើឲ្យមានអំណាច មន្តធ្វើឲ្យស្គម និងវិជ្ជាប្រកបដោយថ្នាំពិសជាដើម ។បរិត្តន្តិ យក្ខបរិត្តនាគមណ្ឌលាទិភេទំ សព្ពម្បិ វដ្ដតិ។ ពាក្យថា បរិត្តំ (វិជ្ជាការពារខ្លួន) បានដល់ សូម្បីវិជ្ជាការពារខ្លួនគ្រប់យ៉ាង មានប្រភេទ វិជ្ជាការពារពួកយក្ស ការពារពួកនាគ (ពស់) ជាដើម រមែងគួរ (រៀបបានមិនត្រូវអាបត្តិ) ។ ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
      សូមថ្លែងអំណរគុណ