Reading Article
Public date : 01, Apr 2022 (11,230 Read)
គាថារបស់ព្រះអធិមុត្តត្ថេរ

|
(ចោរពោលថា) ក្នុងកាលមុន យើងខ្ញុំទាំងឡាយ សម្លាប់ពួកសត្វណា ដើម្បីយញ្ញ ឬ ដើម្បីទ្រព្យ ភ័យក៏កើតមាន (ដល់សត្វពួកនោះ) ឥតមានសេសសល់ សត្វទាំងនោះ រមែងញាប់ញ័រផង សោកសៅផង ។ សេចក្តីភិតភ័យនៃលោកមិនមាន ទាំងសម្បុរ(មុខលោក) ក៏ស្រស់បស់ក្រៃពេក ហេតុអ្វីក៏លោកមិនខ្សឹកខ្សួលព្រោះភ័យធំ មានសភាពយ៉ាងនេះ ។
![]() ព្រះអធិមុត្តត្ថេរពោលតបថាៈ នត្ថិ ចេតសិកំ ទុក្ខំ អនបេក្ខស្ស គាមណិ អតិក្កន្តា ភយា សព្វេ ខីណសំយោជនស្ស វេ ។
ម្នាលចោរជាធំ សេចក្តីទុក្ខ ប្រព្រឹត្តទៅក្នុងចិត្តនៃបុគ្គលអ្នកមិនមានសេចក្តីអាឡោះអាល័យ មិនមានទេ បុគ្គលអ្នកមានសំយោជនៈអស់ហើយ បានកន្លងផុងនូវភ័យទាំងពួង ។ ខីណាយ ភវនេត្តិយា ទិដ្ឋេ ធម្មេ យថាតថា ន ភយម មរណេ ហោតិ ភាវនិក្ខបេនេ យថា។
កាលបើតណ្ហា ជាគ្រឿងនាំសត្វទៅកាន់ភពក្នុងបច្ចប្បន្ន អស់ហើយ (ព្រោះឃើញធម៌តាមពិត) ភ័យចំពោះសេចក្តីស្លាប់ក៏មិនមានដោយហេតុណាមួយឡើយ ដូចការមិនមានភ័យក្នុងកិរិយាដាក់ចុះនូវភារះចេញ(អំពីក្បាល) ។ សុចិណ្ណំ ព្រហ្មចរិយំ មេ មគ្គោ ចាបិ សុភាវិតោ មរណេ មេ ភយម នត្ថិ រោគនមិវ សង្ខយេ ។
ព្រហ្មចរិយធម៌ អាត្មាបានសន្សំល្អហើយ ទាំងមគ្គ អាត្មាក៏បានចម្រើនល្អហើយ ភ័យចំពោះសេចក្តីស្លាប់នៃអាត្មា មិនមានទេដូចការមិនមានភ័យ ក្នុងកិរិយាអស់ទៅនៃរោគទាំងឡាយ ។ សុចិណ្ណម ព្រហ្មចរិយំ មេ មគ្គោ ចាបិ សុភាវិតោ និរស្សាទា ភវា ទិដ្ឋា វិសំ ចិត្វាវ ឆឌ្ឌិតំ ។
ព្រហ្មចរិយធម៌ អាត្មាបានសន្សំល្អហើយ ទាំងមគ្គ អាត្មាក៏បានចម្រើនល្អហើយ ភពទាំងឡាយដែលមិនមានសេចក្តីត្រេកអរអាត្មាក៏បានឃើញហើយ ដូចបុគ្គលផឹកនូវថ្នាំពិស ហើយខ្ជាក់ចោលវិញ ។ បារគូ អនុបាទានោ កតកិច្ចោ អនាសវោ តុដ្ឋោ អាយុក្ខយា ហោតិ មុត្តោ អាឃាតនា យថា ។
បុគ្គលអ្នកដល់នូវត្រើយ គឺព្រះនិព្វាន មិនមានសេចក្តីប្រកាន់ មានសោឡសកិច្ចធ្វើហើយ មិនមានអាសវៈ រមែងជាអ្នកត្រេកអរ ក្នុងកិរិយាអស់ទៅនៃអាយុ ដូចបុគ្គលរួចហើយ ចាកការសម្លាប់ ។ ឧត្តមំ ធម្មតំ បត្តោ សព្វលោកេ អនត្ថិកោ អាទិត្តាវ ឃរា មុត្តោ មរណស្មី ន សោចតិ ។
បុគ្គលបានដល់នូវធម៌ដ៏ឧត្តម ជាអ្នកមិនត្រូវការអ្វីក្នុងលោកទាំងអស់ រមែងមិនសោកសៅ ព្រោះសេចក្តីស្លាប់ ដូចបុគ្គលស្ទុះផុតចាកផ្ទះដែលភ្លើងឆេះ ។ យទត្ថិ សង្គតំ កិញ្ចិ ភវោ ច យត្ថ លព្ភតិ សព្វំ អនិស្សរំ ឯតំ ឥទំ វុត្តំ មហេសិនា ។
ការជួបជុំដោយសត្វនិងសង្ខារឯណានីមួយក្តី ការកើតមានក្នុងពួកសត្វឯណាក្តីទាំងអស់នោះមិនមែនជាធំ (ក្នុងខ្លួនឯង) ឡើយពាក្យនេះព្រះសម្មាសម្ពុទ្ធអ្នកស្វែងរកនូវគុណធំបានសម្តែងហើយ ។ យោ តំ តថា បជានាតិ យថា ពុទ្ធេន ទេសិតំ ន គណ្ឌតិ ភវំ កិញ្ចិ សុតត្តំ វ អយោគុឡំ ។
បុគ្គលណា បានដឹងច្បាស់នូវព្រះពុទ្ធដីកាតាមដែលព្រះពុទ្ធទ្រង់សម្តែងហើយនោះ បុគ្គលនោះ រមែងមិនប្រកាន់នូវភពណានីមួយឡើយ ដូចបុរសមិនកាន់ដុំដែកដែលក្តៅសព្វ ។ ន មេ ហោតិ អហោសិន្តិ ភវិស្សន្តិ ន ហោតិ មេ សង្ខារា វិភវិស្សន្តិ តត្ថ កា បរិទេវនា ។
អាត្មាមិនមានសេចក្តីត្រិះរិះថា ខ្លួនអញបានមានហើយទេអាត្មាមិនមានគិតថា ខ្លួនអញនឹងមានតទៅទេ (ព្រោះថា) សង្ខារទាំងឡាយ ទៀងតែវិនាសទៅវិញ ហេតុនោះសេចក្តីខ្សឹកខ្សួលក្នុងសង្ខារទាំងនោះដូចម្តេចកើត ។ សុទ្ធំ ធម្មសមុប្បាទំ សុទ្ធំ សង្ខាសន្តតិ បស្សន្តស្ស យថាភតំ ន ភយំ ហោតិ គាមណិ ។
ម្នាលចោរជាធម បុគ្គលដែលឃើញច្បាស់តាមសេចក្តីពិតនូវការប្រជុំកើតនៃធម៌ដ៏បរិសុទ្ធ និងតំណនៃសង្ខារដ៏បរិសុទ្ធ ភ័យរមែងមិនមានឡើយ ។ តិណកដ្ឋសមំ លោកំ យទា បញ្ញាយ បស្សតិ មមត្ថំ សោ អសំវិន្ទំ នត្ថិ មេតិ ន សោចតិ ។
បុគ្គលដែលឃើញច្បាស់ ដោយបញ្ញានូវលោក ប្រាកដស្មើដោយស្មៅ និងកំណាត់ឈើ ក្នុងកាលណា ក្នុងកាលនោះ បុគ្គលនោះ ក៏មិនបាននូវសេចក្តីប្រកាន់ ថាជារបស់អញ រមែងមិនសោកសៅថា របស់នោះមិនមានដល់អាត្មាអញឡើយ ។ ឧក្កណ្ឋាមិ សរីរេន ភវេនម្ភិ អនត្ថិកោ សោយំ ភិជ្ជិស្សតិ កាយោ អញ្ញោ ច ន ភវិស្សតិ ។
អាត្មាធុញទ្រាន់នឹងសរីរៈ ជាអ្នកមិនត្រូវការដោយភពព្រោះថាកាយនេះនឹងបែកធ្លាយទៅ ទាំងកាយដទៃទៀត ក៏នឹងមិនមានដែរ ។ យំ វោ កិច្ចំ សរីរេន តំ ករោថ យទិច្ឆថ ន មេ តប្បច្ចយា តត្ថ ទោសោ បេមំ ច ហេហីតិ ។
កិច្ចណាដោយសរីរៈមានដល់អ្នក ពួកអ្នកប្រាថ្នានូវកិច្ចណា ចូរធ្វើនូវកិច្ចនោះចុះ សេចក្តីទោមនស្សក្តី សេចក្តីស្រឡាញ់ក្តីនៃអាត្មានឹងមិនមានក្នុងអំពើទាំងនោះ ព្រោះបច្ច័យនៃកិច្ចនោះ ។ ពួកចោរ បានស្តាប់ពាក្យនៃព្រះអធិមុត្តត្ថេរនោះ ជាពាក្យចម្លែកអស្ចារ្យ គួរឲ្យព្រីរោម ហើយក៏ទម្លាក់ចោលនូវគ្រឿងសស្ត្រាទាំងឡាយ បានពោលពាក្យនេះថា បពិត្រលោកដ៏ចម្រើនលោកបានធ្វើតបោកម្មដូចម្តេច ឬអ្នកណាជាអាចារ្យរបស់លោកសេចក្តីមិនសោកសៅ លោកបានព្រោះអាស្រ័យពាក្យប្រដៅរបស់អ្នកណា ។ សព្វញ្ញូ សព្វទស្សាវី ជិនោ អាចរិយោ មម មហាការុណិកោ សត្ថា សព្វលោកតិកិច្ឆកោ ។
ព្រះថេរៈឆ្លើយថា ព្រះជិនស្រីព្រះអង្គជាសព្វញ្ញូ ទ្រង់ឃើញនូវធម៌ទាំងពួង ជាសាស្តាប្រកបដោយករុណដ៏ធំ ទ្រង់រក្សានូវសត្វលោកទាំងអស់ ជាអាចារ្យរបស់អាត្មា ។ តេនាយំ ទេសិតោ ធម្មោ ខយគាមី អនុត្តរោ តស្ស សាសនមាគម្ម លភ្ភតេ តំ អសោកតា ។
ព្រះធម៌នេះ ជាធម៌ដល់នូវកិរិយាអស់ទៅនៃកិលេស ជាសោកសៅ ដែលអាត្មាបាន ព្រោះអាស្រ័យនូវធម៌ជាពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រីនោះ ។ ព្រះធម្មសង្កាហកាចារ្យ បានសម្តែងគាថាចុងក្រោយដូច្នេះថាៈ សុត្វាន ចោរា ឥសិនោ សុភាសិតំ និក្ខិប្ប សត្ថានិ ច អាវុធានិ ច តម្លា ច កម្មា វិរមីសុ ឯកេ ឯកេ ច កម្មា វិរមីសុ ឯកេ ឯកេ ច បព្វជ្ជមរោចយីសុ ។ តេ បព្វជិត្វា សុគតស្ស សាសនេ ភាវេត្វា ពោជ្ឍង្គពលានិ បណ្ឌិតា ឧទគ្គចិត្តា សុមនា កតិន្ទ្រិយា ផុសីសុ និព្វានបទំ អសង្ខតន្តិ ។ ចោរទាំងឡាយបានស្តាប់នូវសុភាសិតនៃឥសី (អធិមុត្តត្ថេរ) ក៏ទម្លាក់ចោលនូវគ្រឿងសស្ត្រាទាំងឡាយផង នូវអាវុធទាំងឡាយផង ពួកខ្លះក៏វៀរចាកចោរកម្មនោះ ពួកខ្លះក៏ពេញចិត្តនឹងបព្វជ្ជា ។ ចោរទាំងនោះក៏ចូលទៅបួសក្នុងសាសនានៃព្រះសុគត ចម្រើននូវពោជ្ឍង្ក និង ពលៈទាំងឡាយ ជាបណ្ឌិតមានចិត្តខ្ពស់ឡើង មានចិត្តល្អ មានឥន្ទ្រិយចម្រើនហើយ ក៏បានពាល់ត្រូវនូវនិព្វានបទ ជាអសង្ខតធម៌ ។ បិដកលេខ ៥៧ ទំព័រ ៤៥ អត្ថបទទនេះដកស្រង់ចេញពីសៀវភៅៈ ជំនួយសតិ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |