30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៥,១៧៣
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៥៩៥,៧៩១
សរុប ៣៨៩,៦៧៨,២៧៥
អានអត្ថបទ
ផ្សាយ : ០១ មេសា ឆ្នាំ២០២២ (អាន: ១១,៨១៧ ដង)

គាថា​របស់​ព្រះ​អធិមុត្តត្ថេរ



ស្តាប់សំឡេង
 
(ចោរ​ពោល​ថា) ក្នុង​កាល​មុន យើង​ខ្ញុំ​ទាំង​ឡាយ សម្លាប់​ពួក​សត្វ​ណា ដើម្បី​យញ្ញ ឬ ដើម្បី​ទ្រព្យ ភ័យ​ក៏​កើត​មាន (ដល់​សត្វ​ពួក​នោះ) ឥត​មាន​សេស​សល់ សត្វ​ទាំង​នោះ រមែង​ញាប់​ញ័រ​ផង សោក​សៅ​ផង ។ សេចក្តី​ភិត​ភ័យ​នៃ​លោក​មិន​មាន ទាំង​សម្បុរ​(មុខ​លោក) ក៏​ស្រស់​បស់​ក្រៃ​ពេក​ ហេតុ​អ្វី​ក៏​លោក​មិន​ខ្សឹក​ខ្សួល​ព្រោះ​ភ័យ​ធំ មាន​សភាព​យ៉ាង​នេះ ។



ព្រះ​អធិមុត្ត​ត្ថេរ​ពោល​តប​ថាៈ
នត្ថិ ចេតសិកំ ទុក្ខំ អនបេក្ខស្ស គាមណិ
អតិក្កន្តា ភយា សព្វេ ខីណ​សំយោជនស្ស វេ ។
ម្នាល​ចោរ​ជា​ធំ សេចក្តី​ទុក្ខ ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត​នៃ​បុគ្គល​អ្នក​មិន​មាន​សេចក្តី​អាឡោះ​អាល័យ មិន​មាន​ទេ បុគ្គល​អ្នក​មាន​សំយោជនៈ​អស់​ហើយ បាន​កន្លង​ផុង​នូវ​ភ័យ​ទាំង​ពួង ។ 

ខីណាយ ភវនេ​ត្តិយា ទិដ្ឋេ ធម្មេ យថាតថា
ន ភយម មរណេ ហោតិ ភាវនិក្ខបេនេ យថា​។
កាល​បើ​តណ្ហា ជា​គ្រឿង​នាំ​សត្វ​ទៅ​កាន់​ភព​ក្នុង​បច្ចប្បន្ន អស់​ហើយ (ព្រោះ​ឃើញ​ធម៌​តាម​ពិត) ភ័យ​ចំពោះ​សេចក្តី​ស្លាប់​ក៏​មិន​មាន​ដោយ​ហេតុ​ណា​មួយ​ឡើយ ដូច​ការ​មិន​មាន​ភ័យ​ក្នុង​កិរិយា​ដាក់​ចុះ​នូវ​ភារះ​ចេញ​(អំពី​ក្បាល) ។

សុចិណ្ណំ ព្រហ្មចរិយំ មេ មគ្គោ ចាបិ សុភាវិតោ
មរណេ មេ ភយម នត្ថិ រោគនមិវ សង្ខយេ ។
ព្រហ្មចរិយ​ធម៌ អាត្មា​បាន​សន្សំ​ល្អ​ហើយ ទាំង​មគ្គ អាត្មា​ក៏​បាន​ចម្រើន​ល្អ​ហើយ ភ័យ​ចំពោះ​សេចក្តី​ស្លាប់​នៃ​អាត្មា មិន​មាន​ទេ​ដូច​ការ​មិន​មាន​ភ័យ ក្នុង​កិរិយា​អស់​ទៅ​នៃ​រោគ​ទាំង​ឡាយ ។

សុចិណ្ណម ព្រហ្មចរិយំ មេ មគ្គោ ចាបិ សុភាវិតោ
និរស្សាទា ភវា ទិដ្ឋា វិសំ ចិត្វាវ ឆឌ្ឌិតំ ។
ព្រហ្មចរិយ​ធម៌ អាត្មា​បាន​សន្សំ​ល្អ​ហើយ ទាំង​មគ្គ អាត្មា​ក៏​បាន​ចម្រើន​ល្អ​ហើយ ភព​ទាំង​ឡាយ​ដែល​មិន​មាន​សេចក្តី​ត្រេក​អរ​អាត្មា​ក៏​បាន​ឃើញ​ហើយ ដូច​បុគ្គល​ផឹក​នូវ​ថ្នាំ​ពិស ហើយ​ខ្ជាក់​ចោល​វិញ ។

បារគូ អនុបាទានោ កតកិច្ចោ អនាសវោ
តុដ្ឋោ អាយុក្ខយា ហោតិ មុត្តោ អាឃាតនា យថា ។
បុគ្គល​អ្នក​ដល់​នូវ​ត្រើយ គឺ​ព្រះ​និព្វាន មិន​មាន​សេចក្តី​ប្រកាន់​ មាន​សោឡសកិច្ច​ធ្វើ​ហើយ មិន​មាន​អាសវៈ រមែង​ជា​អ្នក​ត្រេក​អរ ក្នុង​កិរិយា​អស់​ទៅ​នៃ​អាយុ ដូច​បុគ្គល​រួច​ហើយ ចាក​ការ​សម្លាប់ ។

ឧត្តមំ ធម្មតំ បត្តោ សព្វ​លោកេ អនត្ថិកោ
អាទិត្តាវ ឃរា មុត្តោ មរណស្មី ន សោចតិ ។
បុគ្គល​បាន​ដល់​នូវ​ធម៌​ដ៏​ឧត្តម ជា​អ្នក​មិន​ត្រូវ​ការ​អ្វី​ក្នុង​លោក​ទាំង​អស់​ រមែង​មិន​សោក​សៅ ព្រោះ​សេចក្តី​ស្លាប់ ដូច​បុគ្គល​ស្ទុះ​ផុត​ចាក​ផ្ទះ​ដែល​ភ្លើង​ឆេះ ។

យទត្ថិ​ សង្គតំ កិញ្ចិ ភវោ ច យត្ថ លព្ភតិ
សព្វំ អនិស្សរំ ឯតំ ឥទំ វុត្តំ មហេសិនា ។
ការ​ជួប​ជុំ​ដោយ​សត្វ​និង​សង្ខារ​ឯណា​នីមួយ​ក្តី ការ​កើត​មាន​ក្នុង​ពួក​សត្វ​ឯ​ណា​ក្តី​ទាំង​អស់​នោះ​មិន​មែន​ជា​ធំ (ក្នុង​ខ្លួន​ឯង) ឡើយ​ពាក្យ​នេះ​ព្រះ​សម្មាសម្ពុទ្ធ​អ្នក​ស្វែង​រក​នូវ​គុណ​ធំ​បាន​សម្តែង​ហើយ ។

យោ តំ តថា បជានាតិ យថា ពុទ្ធេន ទេសិតំ
ន គណ្ឌតិ ភវំ កិញ្ចិ សុតត្តំ វ អយោគុឡំ ។
បុគ្គល​ណា បាន​ដឹង​ច្បាស់​នូវ​ព្រះ​ពុទ្ធ​ដី​កា​តាម​ដែល​ព្រះ​ពុទ្ធ​ទ្រង់​សម្តែង​ហើយនោះ បុគ្គល​នោះ រមែង​មិន​ប្រកាន់​នូវ​ភព​ណា​នី​មួយ​ឡើយ ដូច​បុរស​មិន​កាន់​ដុំ​ដែក​ដែល​ក្តៅ​សព្វ ។

ន មេ ហោតិ អហោសិន្តិ ភវិស្សន្តិ ន ហោតិ មេ
សង្ខារា វិភវិស្សន្តិ តត្ថ កា បរិទេវនា ។
អាត្មា​មិន​មាន​សេចក្តី​ត្រិះរិះ​ថា ខ្លួន​អញ​បាន​មាន​ហើយ​ទេ​អាត្មា​មិន​មាន​គិត​ថា ខ្លួន​អញ​នឹង​មាន​ត​ទៅ​ទេ (ព្រោះ​ថា) សង្ខារ​ទាំង​ឡាយ ទៀង​តែ​វិនាស​ទៅ​វិញ ហេតុ​នោះ​សេចក្តី​ខ្សឹក​ខ្សួល​ក្នុង​សង្ខារ​ទាំង​នោះ​ដូច​ម្តេច​កើត ។

សុទ្ធំ ធម្មសមុប្បាទំ សុទ្ធំ សង្ខាសន្តតិ
បស្សន្តស្ស យថា​ភតំ ន ភយំ ហោតិ គាមណិ ។
ម្នាល​ចោរ​ជា​ធម បុគ្គល​ដែល​ឃើញ​ច្បាស់​តាម​សេចក្តី​ពិត​នូវ​ការ​ប្រជុំ​កើត​នៃ​ធម៌​ដ៏​បរិសុទ្ធ និង​តំណ​នៃ​សង្ខារ​ដ៏​បរិសុទ្ធ ភ័យ​រមែង​មិន​មាន​ឡើយ ។

តិណកដ្ឋសមំ លោកំ យទា បញ្ញាយ បស្សតិ
មមត្ថំ សោ អសំវិន្ទំ នត្ថិ មេតិ ន សោចតិ ។
បុគ្គល​ដែល​ឃើញ​ច្បាស់ ដោយ​បញ្ញា​នូវ​លោក ប្រាកដ​ស្មើ​ដោយ​ស្មៅ និង​កំណាត់​ឈើ​ ក្នុង​កាល​ណា ក្នុង​កាល​នោះ បុគ្គល​នោះ ក៏​មិន​បាន​នូវ​សេចក្តី​ប្រកាន់ ថា​ជា​របស់​អញ រមែង​មិន​សោក​សៅ​ថា របស់​នោះ​មិន​មាន​ដល់​អាត្មា​អញ​ឡើយ ។

ឧក្កណ្ឋាមិ សរីរេន ភវេនម្ភិ អនត្ថិកោ
សោយំ ភិជ្ជិស្សតិ កាយោ អញ្ញោ ច ន ភវិស្សតិ ។
អាត្មា​ធុញ​ទ្រាន់​នឹង​សរី​រៈ ជា​អ្នក​មិន​ត្រូវ​ការ​ដោយ​ភព​ព្រោះ​ថា​កាយ​នេះ​នឹង​បែក​ធ្លាយ​ទៅ ទាំង​កាយ​ដទៃ​ទៀត ក៏​នឹង​មិន​មាន​ដែរ ។

យំ វោ កិច្ចំ សរីរេន តំ ករោថ យទិច្ឆថ
ន មេ តប្បច្ចយា តត្ថ ទោសោ បេមំ ច ហេហីតិ ។
កិច្ច​ណា​ដោយ​សរីរៈ​មាន​ដល់​អ្នក ពួក​អ្នក​ប្រាថ្នា​នូវ​កិច្ច​ណា ចូរ​ធ្វើ​នូវ​កិច្ច​នោះ​ចុះ សេចក្តី​ទោមនស្ស​ក្តី សេចក្តី​ស្រឡាញ់​ក្តី​នៃ​អាត្មា​នឹង​មិន​មាន​ក្នុង​អំពើ​ទាំង​នោះ ព្រោះ​បច្ច័យ​នៃ​កិច្ច​នោះ ។

ពួក​ចោរ បាន​ស្តាប់​ពាក្យ​នៃ​ព្រះ​អធិមុត្ត​ត្ថេរ​នោះ ជា​ពាក្យ​ចម្លែក​អស្ចារ្យ គួរ​ឲ្យ​ព្រី​រោម ហើយ​ក៏​ទម្លាក់​ចោល​នូវ​គ្រឿង​សស្ត្រា​ទាំង​ឡាយ បាន​ពោល​ពាក្យ​នេះ​ថា បពិត្រ​លោក​ដ៏​ចម្រើន​លោក​បាន​ធ្វើ​ត​បោកម្ម​ដូចម្តេច ឬ​អ្នក​ណា​ជា​អាចារ្យ​របស់​លោក​សេចក្តី​មិន​សោក​សៅ លោក​បាន​ព្រោះ​អាស្រ័យ​ពាក្យ​ប្រដៅ​របស់​អ្នក​ណា ។

សព្វញ្ញូ សព្វទស្សាវី ជិនោ អាចរិយោ មម
មហាការុណិកោ សត្ថា សព្វលោកតិកិច្ឆកោ ។
ព្រះ​ថេរៈ​ឆ្លើយ​ថា ព្រះ​ជិន​ស្រី​ព្រះ​អង្គ​ជា​សព្វ​ញ្ញូ ទ្រង់​ឃើញ​នូវ​ធម៌​ទាំង​ពួង ជា​សាស្តា​ប្រកប​ដោយ​ករុណ​ដ៏​ធំ ទ្រង់​រក្សា​នូវ​សត្វ​លោក​ទាំង​អស់ ជា​អាចារ្យ​របស់​អាត្មា ។

តេនាយំ ទេសិតោ ធម្មោ ខយគាមី អនុត្តរោ
តស្ស សាសនមាគម្ម លភ្ភតេ តំ អសោកតា ។
ព្រះ​ធម៌​នេះ ជា​ធម៌​ដល់​នូវ​កិរិយា​អស់​ទៅ​នៃ​កិលេស ជា​សោក​សៅ ដែល​អាត្មា​បាន ព្រោះ​អាស្រ័យ​នូវ​ធម៌​ជា​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ជិន​ស្រី​នោះ ។

ព្រះ​ធម្មសង្កាហកា​ចារ្យ បាន​សម្តែង​គាថាចុង​ក្រោយ​ដូច្នេះ​ថាៈ
សុត្វាន ចោរា ឥសិនោ សុភាសិតំ
និក្ខិប្ប សត្ថានិ ច អាវុធានិ ច
តម្លា ច កម្មា វិរមីសុ ឯកេ
ឯកេ ច កម្មា វិរមីសុ ឯកេ
ឯកេ ច បព្វជ្ជមរោចយីសុ ។
តេ បព្វជិត្វា សុគតស្ស សាសនេ
ភាវេត្វា ពោជ្ឍង្គពលានិ បណ្ឌិតា
ឧទគ្គចិត្តា សុមនា កតិន្ទ្រិយា
ផុសីសុ និព្វានបទំ អសង្ខតន្តិ ។

ចោរ​ទាំង​ឡាយ​បាន​ស្តាប់​នូវ​សុភាសិត​នៃ​ឥសី (អធិមុត្តត្ថេរ) ក៏​ទម្លាក់​ចោល​នូវ​គ្រឿង​សស្ត្រា​ទាំង​ឡាយ​ផង នូវ​អាវុធ​ទាំង​ឡាយ​ផង ពួក​ខ្លះ​ក៏​វៀរ​ចាក​ចោរ​កម្ម​នោះ ពួក​ខ្លះ​ក៏​ពេញ​ចិត្ត​នឹង​បព្វជ្ជា ។ ចោរ​ទាំង​នោះ​ក៏​ចូល​ទៅ​បួស​ក្នុង​សាសនា​នៃ​ព្រះ​សុគត ចម្រើន​នូវ​ពោជ្ឍង្ក និង ពលៈ​ទាំង​ឡាយ ជា​បណ្ឌិត​មាន​ចិត្ត​ខ្ពស់​ឡើង មាន​ចិត្ត​ល្អ មាន​ឥន្ទ្រិយ​ចម្រើន​ហើយ ក៏​បាន​ពាល់​ត្រូវ​នូវ​និព្វាន​បទ ជា​អសង្ខត​ធម៌ ។

បិដក​លេខ ៥៧ ទំព័រ ៤៥

អត្ថបទទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយសតិ
រៀប​រៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា​ ម៉ានិត

ដោយ​៥០០០​ឆ្នាំ​ 

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៩២៩ ដង)
ពាក្យ​សម្រាប់​ក្រើនកឋិន​ទី១និង២
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៨៩៨ ដង)
គ្រួសារកក់​ក្តៅ​ (ពាក្យ​ពេចន៍​ម៉ែ​ឪ)
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ៣៣,១៥៤ ដង)
រយៈពេល​នៃ​ការ​បំពេញ​បារមី​របស់​ព្រះពុទ្ធ​ ៣ ព្រះអង្គ​គឺ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៨៣១ ដង)
ស​តិ​ប្ប​ដ្ឋាន​​សូត្រ​ ឧ​ទ្ទេ​ស​វារ​កថា​
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ៣៤,០២៥ ដង)
គ្រប់រឿងសុទ្ធតែមានសច្ចរស
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣ (អាន: ៦៣,៥០៨ ដង)
អាការៈរោគ​របស់​ទោសៈមហារីកចិត្ត ៦ យ៉ាង
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ១៦,៣៦៧ ដង)
ចង់​រួច​ពី​គ្រោះ​ថ្នាក់ ត្រូវ​ប្រុងប្រយ័ត្ននុយ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.09
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿