11
Monday, 18 Oct B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 118,327
Today
Yesterday 148,713
This Month 3,096,263
Total ២២៧,៨៧១,០៤៦
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 24, Jul 2019 (12430 Read)

កុំ​ត្រចៀក​ស្រាល



Audio

 

កូន​ជា​ទី​ស្រឡាញ់! ក្នុង​ពេល​សន្ទនា​គ្នា​នោះ រមែង​គេច​មិន​ផុត​ពី​ការ​លើក​យក​បុគ្គល​នេះ បុគ្គល​នោះ មកនិន្ទា ឬ​ពិចារណា​ថា​យ៉ាង​នេះ​យ៉ាង​នោះ​ឡើយ ។ កូន​ត្រូវ​ហាត់​ធ្វើ​ចិត្ត​ឲ្យ​ធ្ងន់​ក្នុង​រឿង​នេះ ព្រម​ទាំង​ឲ្យ​ធ្ងន់​ត្រចៀក​ផង ពោល​គឺ​កុំ​ជា​មនុស្ស​ត្រចៀកស្រាល ជឿ​ពាក្យ​និយាយ​របស់​អ្នក​ណា​ៗ​ដោយ​ងាយៗ​នោះ ។

ដោយ​ចំពោះ​យ៉ាង​សំខាន់ បើ​កូន​ជា​អ្នកធំ ជា​អ្នក​បង្គាប់​បញ្ជា ជាអ្នក​ដឹក​នាំ ឬ​ក៏​ជា​មេ​គ្រួសារ​កូន​ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​ណាស់ ជា​អ្នក​ដឹក​នាំ ឬ​ក៏​ជា​មេ​គ្រួសារ​កូន​ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​ណាស់ ព្រោះ​មាន​មនុស្ស​ខ្លះ​និយាយ​ដោយ​មិន​ទទួល​ខុស​ត្រូវ​ និយាយ​ទៅ​តាម​ចិត្ត​ដែល​ចង់​និយាយ មិន​គិត​ដល់​ផល​ដែល​ប៉ះ​ពាល់​ទៅ​លើ​អ្នក​ដទៃ​ថា​តើ​អ្នក​ដទៃ​ក្តៅ​ក្រហាយ ឬ​ខូច​កេរ្តិ៍​ឈ្មោះ​យ៉ាង​ណា ។

អ្នក​ខ្លះ​និយាយ​ព្រោះ​ស្រួល​មាត់ ចង់​ឃើញ​អ្នក​ស្តាប់​យក​ចិត្ត​ទុក​ដាក់​នឹង​ស្តាប់ ឬ​ក៏​ភ្ញាក់​ផ្អើល​ទៅ​តាម​ពាក្យ​និយាយ​របស់​ខ្លួន ។ អ្នក​ខ្លះ​និយាយ​ព្រោះ​ត្រូវ​ការ​ឲ្យ​គេ​បែក​បាក់​គ្នា​ខ្លះ​ទៀត​និយាយ​ព្រោះ​ចង់​សង្កត់​សង្កិន​គេ ។ ល ។ មាន​សព្វ​មាន​គ្រប់​រឿង​រ៉ាវ​ក្នុង​ពាក្យ​សម្តី​អ្នក​និយាយ ។


កូន​ស្តាប់​មនុស្ស​ទាំង​ឡាយ​និយាយ​ហើយ កូន​ត្រូវ​ថ្លឹង​ថ្លែង​ឲ្យ​ល្អ កុំ​ប្រញាប់​ជឿ ត្រូវ​ទុក​ពាក្យ​សម្តី​អ្នក​ដទៃ​នឹង​ត្រចៀក​សិន​ចុះ កុំ​ទាន់​យក​មកប្រើ​ការ ត្រូវ​ពិសោធ ត្រូវ​ពិចារណា​ឲ្យ​បាន​សព្វ​គ្រប់ ដូច្នេះ​កូន​នឹង​មិន​បាន​ខូច​ចិត្ត​មិន​បាន​ក្តៅ​ក្រហាយ​ក្នុង​កាល​ជា​ខាង​ក្រោយ​ឡើយ ។

មនុស្ស​ត្រចៀក​ស្រាល​ឆាប់​ជឿ​គេ​ពេក រមែង​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្តៅ​ក្រហាយ​ស្តាយ​ក្រោយ បែប​នេះ​មាន​ច្រើន​នាក់​ណាស់​មក​ហើយ ។ ម្យ៉ាង​ទៀត​មនុស្ស​ត្រចៀក​ស្រាល​នោះ​រមែង​ធ្វើ​ឲ្យ​ភរិយា​ស្វាមី​ខ្លួន​ឯង​លែង​លះ​គ្នា ចែក​ផ្លូវ​គ្នា​ដើរ ធ្វើ​ឲ្យ​គ្រួសារ​ដួល​រលំ នៅ​មិន​ជា​សុខ ពុំ​នោះ​ទេ ត្រូវ​សង្ស័យ គ្នា​ឬ​ត្រូវ​ក្រំ​ចិត្ត ។ ល។ បែប​នេះ​ក៏​មាន​ច្រើន​មក ហើយ​ដែឬ​ដូច្នេះ​កូន​ត្រូវ​ប្រយ័ត្ន​ខ្លួន​ទុក​ជាមុន ទើប​ជា​ការ​ល្អ ។

អត្ថបទ​នេះ​ដក​ស្រង់ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ
រៀបរបៀ​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 02, Aug 2021 (51378 Read)
យើង​ត្រូវ​ស៊ី​ពេល​វេលា
Public date : 23, Jun 2021 (13641 Read)
ជុំវិញរឿងព្រះនិព្វាន
Public date : 06, Jul 2021 (17766 Read)
ផលប៉ះពាល់​នៃ​គ្រឿង​ញៀន​ចំពោះ​ផ្នែក​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ
Public date : 14, Mar 2021 (57570 Read)
គណកមោគ្គល្លានសូត្រ
Public date : 29, Jul 2019 (7700 Read)
វីតសោកៈ កើតក្រោយ ព្រះសម្មាសម្ពុទ្ធបរិនិព្វានកន្លងទៅបាន ២១៨ឆ្នាំ
Public date : 29, Jul 2019 (9971 Read)
ថ្ងៃឆ្លងទន្លេ​កូន​ដឹង​ទេ​ម៉ែ​ស្រក់​ទឹកភ្នែក
Public date : 22, Jul 2020 (20757 Read)
ធម៌សូត្រដាក់ទង់ និងលើកទង់ ព្រះពុទ្ធសាសនា
Public date : 29, Jan 2021 (16653 Read)
អានិសង្ស​នៃ​ការ​ឲ្យ​ទាន
Public date : 02, Aug 2021 (18678 Read)
វិធី​ធ្វើ​ឲ្យ​សម្រេច​ការងារ​ ​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).