Sunday, 30 Jun B.E.2568  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Wat Loung Radio
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 138,881
Today
Yesterday 148,261
This Month 5,718,204
Total ៤០៦,៥០០,៩២៩
Reading Article
Public date : 24, Jul 2019 (10,631 Read)

សុខ​ភាព​របស់​ចិត្ត



Audio

 

កូន​ជា​ទី​ស្រឡាញ់! កាល​ពោល​ដល់​រឿង​សុខ​ភាព យើង​ច្រើន​តែ​នឹក​ដល់​សុខ​ភាព​រាង​កាយ នឹក​ដល់​ភាព​រឹង​ប៉ឹង និង​ការ​មិន​មាន​រោគ​នៃ​រូប​រាង​កាយ​តែ​ប៉ុណ្ណោះ ការ​ពិត​សុខ​ភាព​ផ្លូវ​ចិត្ត ដែល​មាន​សុខ​ភាព​ល្អ ក៏​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេចក្តី​ឆ្លាត ស្រឡះ​ថ្លា មិន​មួម៉ៅ​ក្តៅ​ក្រហាយ​ឬ​រវើ​រវាយ​ឡើយ ។ ដូច្នេះ​ការ​រក្សា​សុខ​ភាព​ផ្លូវ​ចិត្ត​ឲ្យ​ល្អ ទើប​ជា​ការ​ចាំ​បាច់​ណាស់ ។

សុខ​ភាព​នៃ​ចិត្ត​នឹង​ល្អ​ទៅ​បាន ក៏​ដោយ​សារ​ការ​ថែ​រក្សា​ដែរ គឺ​កុំ​ចេះ​តែ​ប្រមូល រឿង​រ៉ាវ​យក​មក​សន្សំ​ទុក​ក្នុង​ចិត្ត​ដោយ​អយោនិសោមសិការ ។ អយោនិសោមនសិការ បាន​ដល់​ការ​គិត​ខុស ម្ល៉ោះ​ហើយ​អារម្មណ៍​ជា​រឿង​រ៉ាវ​ផ្សេង​ៗ ដែល​ចិត្ត​បាន​ទទួល​យក​មក​ទុក​ដោយ​ការ​ចាំ​នោះ​ក៏​ទៅ​ជា​ស្អុយ​រលួយ បណ្តាល​ឲ្យ​ខូច​សុខភាព​របស់​ចិត្ត ។

មិន​មាន​រឿង​អ្វី​ដែល​អាក្រក់​នោះ​ទេ បើ​កូន​មិន​គិត​ថា​អាក្រក់ ។ រឿង​តែ​ម្យ៉ាង​អាក្រក់​សម្រាប់​មនុស្ស​ម្នាក់​ព្រោះ​គេ​គិត​ថា​អាក្រក់ តែ​មិន​អាក្រក់​សម្រាប់​មនុស្ស​ម្នាក់​ទៀត​ឡើយ ព្រោះ​គេ​មិន​បាន​គិត​ដូច្នោះ ។ សេចក្តី​ពិត​ដូច​នេះ​សម្តែង​ឲ្យ​ឃើញ​ថា អាក្រក់ ឬ​មិន​អាក្រក់​មិន​បាន​នៅ​នឹង​រឿង​ខាង​ក្រៅ​ឡើយ គឺ​នៅ​នឹង​ការ​គិត​របស់ម​នុស្ស​ម្នាក់​ៗ ។ កាល​បើ​ដូច្នេះ កូន​ព្រម​ឲ្យ​គំនិត​របស់​កូន ធ្វើ​អាក្រក់​ឲ្យ​ខ្លួន​កូន​ធ្វើ​អ្វី​ ។

ក្នុង​លោក​នេះ មិន​មាន​អ្វី​ដែល​សំខាន់ សម្រាប់​កូនជាង​កូន​ជា​មនុស្ស​នោះ​ឡើយ ។ ជំនួយ​ការ​ដែល​កូន​ចង់​ឲ្យ​អ្នក​ដទៃ ធ្វើ​សេចក្តី​ល្អ​ដល់​កូន គឺ​កូន​ត្រូវ​ព្យាយាម​ធ្វើ​សេចក្តី​ឲ្យ​ខ្លួន​ឯង ទៅតាម​ដែល​កូន​ត្រូវ​ការ ព្រោះ​ថា​ក្នុង​លោក​នេះ មិន​មាន​អ្នក​ណា​ធ្វើ​សេចក្តី​ល្អ​ជំនួស​កូន​បាន​ឡើយ ។ សេចក្តី​ល្អ​ដែល​កូន​ធ្វើ​ដោយ​ខ្លួន​ឯង ទើប​មាន​អានុភាព​ដល់​ចិត្ត​ជា​ពិត​ប្រាកដ គឺ​ធ្វើ​ចិត្ត​បាន​សុខ​ស្ងប់ ។ កាល​ចិត្ត​សុខ​ស្ងប់​ហើយ អ្វី​ៗ​ជា​ខាង​ក្រៅ​ក៏​រៀប​រយ​ទៅ​ផង​ដែរ ។

មនុស្ស​មាន​សុខ​ភាព​ផ្លូវ​ចិត្ត​ល្អ រមែង​ធ្វើ​ជា​ម្លប់​ឲ្យ​ជីវិត​ខ្លួន​ឯង ។ មនុស្ស​យើង​សំខាន់​សម្រាប់​ខ្លួន​ឯង​ណាស់​ចូរ​កូន​​រស់​នៅជា​មួយ​ខ្លួន​ឯង​ជា​មនុស្ស​ល្អ ។ មនុស្ស​ល្អ​រមែង​ថែរក្សា​ចិត្ត​ឲ្យ​មាន​សុខ​ភាព​ល្អ ។

បរិវេករសម បិត្វា រសំ ឧបសបស្ស ច
និន្ទរោ ហោតិ និប្បាបោ ធម្មបីតិរសំ បិវំ ។


បុគ្គល​ក្រេប​ជញ្ជក់​នូវ​រស ដែល​កើត​ពី​វិវេក និង​រស​ព្រះ​និព្វាន ដែល​ជា​ទី​ចូល​ទៅ​ស្ងប់​រម្ងាប់ ក្រេប​ជញ្ជក់​នូវ​រស​ព្រះ​និព្វាន​ដែល​ជា​ទី​ចូល​ទៅ​ស្ងប់​រម្ងាប់ ក្រេប​ជញ្ជក់​នូវ​រស​បីតិ​ដែល​កើត​ធម៌​ជាអ្នក​មិន​មាន​សេចក្តី​ក្រហល់​ក្រហាយ​(និង​ជាអ្នក) មិន​មាន​បាប ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មចារ្យ​ ប៊ុត សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 30, Jul 2019 (10,274 Read)
ការ​ផ្សារ​សម្ពន្ធ​ភាព​សមាជិក​ក្នុង​គ្រួសារ
Public date : 20, Sep 2023 (14,310 Read)
ទោស​នៃកាមគុណ
Public date : 05, Sep 2019 (24,972 Read)
ការ​ជួយ​ខ្នះ​ខ្នែង​ក្នុង​ការងារ
Public date : 24, Aug 2020 (32,649 Read)
លក្ខណៈរបស់អមិត្ត
Public date : 07, Nov 2012 (15,544 Read)
សៀវ​ភៅ ​ព្រះ​ថេរីគាថា​ (ភាគ​ទី១)
Public date : 21, Jul 2020 (53,836 Read)
តិរច្ឆានកថា
Public date : 28, Jan 2022 (26,714 Read)
រដ្ឋបាលសូត្រ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.99