30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦១,៨៣៣
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៩១៩,០២០
សរុប ៣៩០,០០១,៥០៤
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៥៣១ ដង)

បណ្ដុះ​ពូជ​មេត្តា



 

នៅ​ពេល​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្តាប់ ផែន​ដី​ទទួល​ទឹក​ជ្រួត​ជ្រាប​សព្វ បណ្ដា​គ្រាប់​ពូជ​ទាំង​ឡាយ​ក៏​បាន​ដុះ រុក្ខ​ជាតិ​ដែល​ស្វិត​ស្រពោន និង​ដែល​ជ្រុះ​ស្លឹក​អស់ ក៏​ប្រែ​ជា​ស្រស់ និង​លាស់​ស្លឹក​ខៀវ​ខ្ចី មាន​លំពង់​មាន​ត្រួយ រុក្ខជាតិ​ល្អស្លឹក ព្រោះ​មាន​ភ្លៀង។

មាន​ពូជ​មួយ​បែប​ទៀត ដែល​ត្រូវ​អាស្រ័យ​ទឹក​ដូច​គ្នា​ដែរ ប៉ុន្តែ​ជា <<ទឹក​ចិត្ត>> មិន​មែន​ជា​ទឹក​ភ្លៀង​ទេ ព្រោះ​ថា​ពូជ​នោះ​គឺ​ពូជ​មេត្តា។

មេត្តា ក៏​ដូច​ជា​ពូជ​ដទៃ​ៗ​ទៀត​ដែរ ព្រោះ​ត្រូវ​ដាំ​ត្រូវ​បណ្ដុះ​ក្នុង​ផែន​ដី គឺ​ចិត្ត​សន្ដាន​ហ្នឹង​ឯង ដូច​ពាក្យ​ថា

បណ្ដុះ​ពូជឈើ​នៅ​លើ​ដី បណ្ដុះ​មេត្រី​នៅក្នុង​ចិត្ត
ស្រោច​ទឹក​មេត្តា​កុំ​ឲ្យ​ស្វិត ថែ​កុសល​ពិត​កុំ​ឲ្យ​រោយ។


ការ​បណ្ដុះ​បណ្ដាល​នូវ​មេត្រីភាព ក្នុង​ចិត្ត​សណ្ដានបាន​ដល់​ បំណង​ល្អ គិតល្អ ប្រាថ្នា​ល្អ ដើម្បី​អ្នក​ដទៃ​រស់​នៅ​ជា​សុខ គឺ​ជា​ការ​ប្រាស​ចាក​នូវ​ការ​បៀត​បៀន និង​បំណង​អាក្រក់​ផ្សេងៗ​ទៅ​អ្នក​ដទៃ​នោះៗ។

បុគ្គល​ដែល​មាន​ចិត្ត​ពេញ​ទៅដោយ​មេត្តា រមែង​សាង​តែ​មិត្ត​នៅ​ជុំ​វិញ​ខ្លួន ឬ​នៅ​គ្រប់​ទិស​ គ្រប់​ស្ថាន​ម្លោះ​ហើយ បុគ្គល​នោះ​ទើប​មាន​តែ​អ្នក​ដែល​ស្រលាញ់​រាប់​អាន​ដោយ​ទូទៅ ហើយ​មិន​មាន​ចាត់​ទុក​អ្នក​ណា​ជា​សត្រូវ​ឡើយ រស់​នៅ​ដោយ​ចិត្ត​ត្រជាក់ ប្រាស​ចាក​ពៀរ​ប្រាស​ចាក​ចិត្ត​ព្យាបាទ។

ទាំង​អស់​នេះ រមែង​បាន​សម្រេច​មក​អំពី​ពូជ​មេត្តា ដែល​ខ្លួន​បាន​បណ្ដុះ​ទុក​ហើយ​ដោយ​ល្អ​និង​បាន​ស្រោច​ទឹក​ជា​ប្រចាំ​ហ្នឹង​ឯង។


ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,៣០០ ដង)
សាកសព​ជាអង្កត់​អុសជាវត្ថុ​មិនមានប្រយោជន៍
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៧,២៨៦ ដង)
ទោសច្រើន​ឬតិច​របស់​អ្នក​ធ្វើបាណាតិបាត
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៤៩៣ ដង)
បុគ្គលធ្វើបាបសម្គាល់ថាខ្លួនធ្វើបុណ្យ
ផ្សាយ : ០១ ឧសភា ឆ្នាំ២០២២ (អាន: ៣១,៨៦១ ដង)
ការចងពៀរវេរានឹងគ្នា គឺចេញពីសេចក្តីច្រណែន
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១ (អាន: ១៧,៥០៤ ដង)
យោបល់នាំ​ឲ្យ​បព្វជិត​ប្រព្រឹត្ត​ល្អ
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ៣៨,២៣៣ ដង)
ការកើតប្រាកដ​នៃ​រតនៈ​ ៥​ ប្រការ​
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១០,៤១៦ ដង)
សម្ផប្បលាបវាទ (អំពី អភិជ្ឈា)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.36
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿