Wednesday, 29 Nov B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 54,315
Today
Yesterday 194,255
This Month 6,358,513
Total ៣៥៦,៥៧៥,៦៣១
Flag Counter
Reading Article
Public date : 11, Oct 2022 (17,813 Read)

ការ​មិនជាប់​នៅ​ក្នុង​រស



Audio

 

នៅ​ក្នុង​បិដក​លេខ​ ៣០ ទំព័រ​ ១១៨ ព្រះ​អង្គ​ទ្រង់​ត្រាស់​អំពី​ ការ​មិន​ជាប់​នៅក្នុង​រស មាន​សេច​ក្តី​ថា​៖
សាវត្ថី​និ​ទាន គ្រា​នោះ​ ឯង​ ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ស្បង់​ប្រ​ដាប់​បាត្រ​ និង​ចីវរ​ក្នុង​បុព្វ​ណ្ហ​សម័យ​ សេ្តច​ចូល​ទៅកាន់​លំនៅ​របស់​ឧទយ​​ព្រាហ្ម​ណ៍​អស់​វរៈ​ពី​រ​ដង​ ។ លំ​ដាប់​នោះឯង​ ឧ​ទយ​ព្រាហ្មណ៍​យក​បាយ​ដាក់​ពេញ​បាត្រ​ព្រះ​មាន​ព្រះ ភាគ ។

ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ស្បង់​ប្រ​ដាប់​បាត្រ​និង​ចីវរ ក្នុង​បុព្វណ្ហ​សម័យ​ សេ្តច​ចូល​ទៅ​កាន់លំនៅ​របស់​ឧ​ទយ​ព្រាហ្មណ៍​ អស់​វរៈ​បីដង ។ ឧ​ទយ​ព្រាហ្មណ៍​ ក៏​យក​បាយ​ដាក់​ពេញ​បាត្រ​ព្រះ​មាន​ព្រះ​ភាគ​ជា​គម្រាប់​ពី​រ​ដង ។

ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ស្បង់​ប្រ​ដាប់​បាត្រ​និង​ចីវរ​ ក្នុង​បុព្វ​ណ្ហ​សម័យ​ ស្តេច​ចូលទៅកាន់​លំនៅ​របស់ឧ​ទយ​ព្រាហ្មណ៍​ ជា​គម្រប់​បីដង ។ ឧទយ​ព្រាហ្មណ៍​ ក៏​យក​បាយ​ដាក់​ពេញ​បាត្រ​ព្រះ​មាន​ព្រះ​ភាគ​ជា​គម្រប់​បីដង ។ ហើយ​ពោល​ពាក្យ​នេះ​ និង​ព្រះ​មាន​ព្រះ​ភាគ​ថា ព្រះ​សមណគោតម នេះ​ជា​អ្នក​ជាប់​ចិត្ត​ក្នុង​រស​ ទើប​និមន្ត​មក​រឿយ​ៗ​ ។ ព្រះ​មាន​ព្រះភាគ​ត្រាស់​ថាៈ

ភ្លៀង​បង្អុរ​ចុះ​រឿយៗ​ ជន​ទាំង​ឡាយ​ ក៏​ព្រោះពូជ​រឿយៗ អ្នក​ភ្ជួរ​រាស់​ទាំង​ឡាយ​ ភ្ជួរ​រាស់​ស្រែ​រឿយ​ៗ​ តែង​នាំ​ស្រូវ​ទៅ​កាន់​ដែន​ក៏​រឿយៗ ។ ស្មូម​ទាំង​ឡាយ​សូម​រឿយ​ៗ ម្ចាស់​ទាន​ទាំងឡាយ​ ក៏​ឲ្យ​រឿយ​ៗ លុះ​ម្ចាស់​ទាន​ទាំង​ឡាយ​ឲ្យ​រឿយ​ៗ​ហើយ រមែង​ទៅ​កាន់​ឋាន​សួគ៌​ក៏​រឿយ​ៗ​ ។ អ្នក​រូត​ទឹក​ដោះ​គោ​ទាំងឡាយ​ រូត​រឿយ​ៗ កូន​គោ​ក៏​ចូល​ទៅ​រក​មេ​គោ​រឿយ​ៗ អ្នក​ល្ងង់​ខ្លៅ​លំបាក​ផង ញាប់​ញ័រ​ផង​រឿយៗ តែង​ចូល​ទៅកាន់​គក៌ក៏​រឿង​ៗ​ ទាំង​កើត​ទាំង​ស្លាប់​ក៏​រឿយ​ៗ ។ គេ​នាំ​ទៅកាន់​ទី​ស្ម​សាន​ក៏​រឿយ​ៗ ចំណែក​អ្នក​មាន​បញ្ញា​ដូច​ជា​ផែន​ដី​ លុះ​បាន​នូវ​មគ្គ​ហើយ មិន​កើត​ក្នុង​ភព​ថ្មី​ទៀត​រឿយ​ៗ​ឡើយ ។

កាល​ព្រះ​មាន​ព្រះ​ភាគ​ ត្រាស់​យ៉ាង​នេះ​ហើយ ឧ​ទយ​ព្រាហ្មណ៍​បាន​ពោល​ពាក្យ​នេះ​ នឹង​ព្រះ​មានព្រះ​ភាគ​ថា បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន ច្បាស់​ពេក​ណាស់ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន ច្បាស់​ពេក​ណាស់ ។ល។ សូម​ព្រះ​គោតម​ដ៏​ចម្រើន ចាំ​ទុក​នូវ​ខ្ញុំ​ព្រះ​អង្គ​ថា ជា​ឧ​បាសក​អ្នក​ដល់​នូវ​ព្រះ​រតនត្រ័យ​ជា​ទី​ពឹង​ ស្មើ​ដោយ​ជី​វិត​តាំង​ពី​ថ្ងៃ​នេះ​ជា​ដើម​រៀង​ទៅ ។

ដក​ស្រង់​ពី​សៀវភៅ​ ទាន​យម​បុណ្យ​ រៀប​រៀង​ដោយ ភិក្ខុ​សីល​ប្បញ្ញោ​ ឆៃ​ សុផល្លី
ដោយ​៥០០០​ឆ្នាំ


 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 01, Jun 2022 (61,300 Read)
អំពី​ក្រ​៥​យ៉ាង
Public date : 29, Jul 2019 (14,672 Read)
ព្រះនាម ពុទ្ធោ
Public date : 02, Jun 2022 (18,422 Read)
អំពីពុទ្ធទំនាយសោឡសនិម្មិត (មហាសុបិន្ត១៦ប្រការ)
Public date : 29, Aug 2019 (69,006 Read)
លក្ខណៈ​របស់​អ្នក​បួស
Public date : 29, Jul 2019 (10,972 Read)
ទឹកភ្នែកម៉ែ​ស្រក់​ធ្លាក់​លើ​ខ្លួន​កូន
Public date : 26, Jul 2019 (17,369 Read)
ខ្លួន​ទី​ពឹង​ខ្លួន
Public date : 31, Dec 2021 (10,554 Read)
កូន​ជា​ទី​ស្រឡាញ់ ពាក្យ​និយាយ​ជា​ការ​សំខាន់​ម៉្យាង
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
cccArray ( [download] => yes )