Saturday, 15 May B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 45,883
Today
Yesterday 182,833
This Month 2,739,907
Total ១៩៣,២៩៥,២២៤
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 30, Jul 2019 (33888 Read)

មិនប្រព្រឹត្តខុសក្នុងកាម



Audio
 
មិនប្រព្រឹត្តខុសក្នុងកាម

មនុស្ស​ភាគច្រើន​យល់​ឃើញ​ថា ស្នេហា​ឬ​ការ​ស្រលាញ់​តែង​នាំ​មក​នូវ​សេចក្ដី​សុខ តែ​ក្នុង​ទស្សនៈ​​នៃ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ឃើញ​ថា ស្នេហា​គឺ​ជា​បញ្ហា​ស្មុគ្រស្មាញ​បំផុត​សម្រាប់​ជីវិត។

គ្រួសារ​ខ្លះ​មាន​ការ​លះលែង​គ្នា ដោយ​សារ​រឿង​រ៉ាវ​សូម្បី​បន្តិចបន្តួច ព្រោះ​ហេតុ​អ្វី? ព្រោះ​គេ​សំលឹង​មើល​គ្នា​និង​គ្នា​ទៅ​លើ​តែ​រូប​សម្រស់ នៅ​ពេល​ដែល​រូប​សម្រស់​នៃ​ដៃ​គូ​របស់​ខ្លួ​នមាន​ការ​អន់​ថយ គេ​ក៏​កើត​សេចក្ដី​នឿយ​ណាយ ទន្តឹម​នឹង​ការ​នឿយ​ណាយ គេ​ក៏​ចាប់​ផ្ដើម​ត្រិះរិះ​រក​ដៃ​គូ​ថ្មី ដើម្បី​បំពេញ​ចំណង់តណ្ហា​របស់​គេ​ថែម​ទៀត​ ត្រង់​បញ្ហា​នេះ​ហើយ ដែល​ធ្វើ​ឲ្យគូស្វាមី​ភរិយា​អស់​សេចក្ដី​ទុក​ចិត្ត​គ្នា​ទៅវិញ​ទៅ​មក ហើយ​បញ្ហា​ផ្សេងៗ ក៏​បាន​ចាប់​ផ្ដើម​កើត​ជា​បន្ត​បន្ទាប់ ដូច​ជា​ការ​នាំរោគ​អេដស៍​ដូច​ផ្ទះ​ជាដើម។

តាម​ពិត​មេរោគអេដស៍​គ្មាន​អ្វី​គួរ​អោយ​ខ្លាច​នោះ​ទេ ព្រោះ​មេរោគអេដស៍​មាន​នូវព្រំដែន​កំនត់​នៃ​ការ​ឆ្លង​របស់​វា តែ​មេរោគ​ដែលគួរ​អោយ​ខ្លាច​ហើយ​លំបាក​ក្នុង​ការ​ព្យាបាល​នោះ គឺ​រោគ​ស្នេហា ព្រោះ​មេរោគ​ស្នេហាគ្មាន​ព្រំដែន​ពិត​ប្រាកដ​ឡើយ ហើយ​វា​ជា​បទដ្ឋាន ឬ​ថា​ជា​មាតាបិតា​បង្កើត​មេរោគអេដស៍។ គ្រាន់​តែលោក​អ្នក​តាំង​ចិត្ត​ថា អាត្មាអញ​មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ហើយ​ស្មោះ​ត្រង់​ចំពោះ​ប្ដីប្រពន្ធ​របស់​ខ្លួន នោះ​លោក​អ្នក​នឹង​គេច​ផុត​អំពី​មេរោគ​អេដស៍​ជា​ស្ថាពរ។

សត្វ​តិរិច្ឆាន ថ្វី​បើ​មាន​កំណើត​ថោក​ទាប​ជាង​មនុស្ស​ក៏​ពិត​មែន ប៉ុន្តែ​ក្នុង​រឿង​សេចក្ដី​ស្នេហា​របស់​វា មាន​កំណត់​ពេល​វេលា​ច្បាស់​លាស់ មិន​មែន​ចេះ​តែ​ប្រព្រឹត្ត​ផ្ដេសផ្ដាស់​ខុស​រដូវ​កាល​ឡើយ តែ​ជាតិ​ជា​មនុស្ស បើ​គ្មាន​សេចក្ដី​ស្មោះ​ត្រង់​ចំពោះ​ប្ដីប្រពន្ធ​របស់​ខ្លួន​ទេពិត​ជា​អន់​ជាង​សត្វ​តិរិច្ឆាន​យ៉ាង​ពិត​ប្រាកដ។

បុរស​ខ្លះ​ព្រោះ​តែ​បំពេញ​ចំណង់​តណ្ហា​របស់​ខ្លួន ហ៊ាន​ប្រព្រឹត្ត​រំលោភ​បំពាន​ទៅ​លើ​ក្មេង​ស្រី​តូចៗដែល​មិន​ទាន់​ដឹង​ក្ដី យ៉ាង​គួរ​អោយ​ខ្លោច​ផ្សា ព្រោះ​អ្វី? ព្រោះ​គេ​ជា​មនុស្សគ្មាន​សីល។ ព្រោះសម្មាសម្ពុទ្ធ​ទ្រង់​ប្រដៅ​ឲ្យ​មនុស្ស​រក្សា​សីល​ទី​៣ នេះ គឺ​បង្រៀនឲ្យ​មាន​សេចក្ដី​សន្ដោស​ក្នុង​រឿង​កាមគុណ ឲ្យ​ចេះ​ត្រេក​ងរ​ចំពោះ​តែ​ប្រពន្ធរបស់​ខ្លួន ហៅថា សទារសន្តោសៈ។

ការ​ត្រេកអរ​ចំពោះ​តែ​ប្រពន្ធ​របស់​ខ្លួន គឺ​ការ​នាំ​មក​នូវ​សេចក្ដី​សុខ​ដល់​គ្រួសាររបស់​ខ្លួនផង ដល់​​គ្រួសារ​អ្នក​ដទៃ​ផង ជាពិសេស​អាចជួយ​ជា​កំលាំង ដល់ប្រទេសជាតិ​ក្នុងការ​កាត់​បន្ថយ​ជំនួញ​ផ្លូវ​ភេទ ព្រោះអ្នករក្សាសីល បានវៀរចាក​នូវ​ការ​ប្រព្រឹត្ត​អនាចារ​ក្នុងរឿង​កាមគុណ ។


ដកស្រង់ចេញពីសៀវភៅ ជីវិតពិត​ជា​ត្រូវ​ការ​ធម៌
ដោយ​៥០០០​ឆ្នាំ
 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 30, Jul 2019 (5698 Read)
ទេវ​តា​បញ្ហា ៥ខ
Public date : 27, Jul 2019 (9617 Read)
មនុស្ស​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការងារ​
Public date : 30, Jul 2019 (6840 Read)
សុជីវធម៌ (របៀបទទួលភ្ញៀវ)
Public date : 08, Oct 2020 (10380 Read)
ការ​ហ្វឹកឲ្យ​មើល​វត្ថុសម្ភារៈ​ថា​ជាបច្ច័យ ទំនុកបម្រុង មិនមែន​ជា​គោលដៅ
Public date : 04, May 2021 (16740 Read)
វត្ថុដែលគួរបូជា មាន ៤ ប្រភេទ
Public date : 04, Jul 2012 (14092 Read)
តារាងគន្លឺះ សម្រួលដល់ការសិក្សាព្រះធម៌
Public date : 22, Feb 2020 (6866 Read)
ទិដ្ឋធម្មិកត្ថ
Public date : 17, Jul 2020 (4253 Read)
ចតុរង្គសន្និបាត
Public date : 15, May 2020 (69228 Read)
ហេតុអ្វីអ្នកគោរពព្រះពុទ្ធសាសនា?
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).