Thursday, 09 Feb B.E.2566  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Punnareay Radio
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 115,127
Today
Yesterday 284,513
This Month 1,907,475
Total ៣០០,២៧០,៦៨៦
Flag Counter
Online
Reading Article
Public date : 14, Oct 2021 (14,118 Read)

មា​គ៌ា​ដ៏​ប្រ​សើរ



 
អ​រិយ​មគ្គ មា​គ៌ា​ដ៏​ប្រ​សើរ
 
បណ្តា​អ​រិយ​មគ្គ​​មាន​អង្គ ៨ ។  មគ្គ​មាន​អង្គ ៨ គឺ​អ្វី​ខ្លះ ? គឺ សម្មា​ទិ​ដ្ឋិ សម្មា​សង្ក​ប្បៈ សម្មា​វា​ចា សម្មា​កម្ម​ន្តៈ សម្មា​អា​ជី​វៈ សម្មា​វា​យាមៈ សម្មា​សតិ សម្មា​ស​មា​ធិ ។

១-​សម្មា​ទិ​ដ្ឋិ ( ការ​យល់​ត្រូវ )
បណ្តា​អ​រិយ​មគ្គ​ទាំង​នោះ សម្មា​ទិដ្ឋិ តើ​ដូច​ម្តេច ។  ការ​ដឹង​ក្នុង​កង​ទុក្ខ​ ការ​ដឹង​ក្នុង​ទុក្ខ​សមុ​ទ័យ ការ​ដឹង​ទុក្ខ​និ​រោធ ការ​ដឹង​ក្នុង​ទុក្ខ​និ​រោធ​គា​មិ​នី​បដិ​ប​ទា នេះ​ហៅ​ថា សម្មា​ទិដ្ឋិ ។
២- សម្មា​សង្ក​ប្បៈ ( ការ​ត្រិះ​រិះ​ត្រឹម​ត្រូវ )
បណ្តា​អ​រិ​យ​មគ្គ​ទាំង​នោះ  សម្មា​សង្ក​ប្បៈ តើ​ដូចម្តេច ។  ការ​ត្រិះ​រិះ​ក្នុង​ការ​ចេញ​ចាក​កាម ការ​ត្រិះ​រិះ​ក្នុង​ការ​មិន​ព្យា​បាទ ការ​ត្រិះ​រិះ​ក្នុង​ការ​មិន​បៀត​បៀន​ នេះ​ហៅ​ថា សម្មា​សង្ក​ប្បៈ ។
៣- សម្មា​វា​ចា ( ការ​និ​យាយ​ត្រឹម​ត្រូវ )
បណ្តា​អ​រិយ​មគ្គ​ទាំង​នោះ សម្មា​វា​ចា តើ​ដូច​ម្តេច ។ ចេត​នា​ជា​ហេតុ​វៀរ​ចាក​មុ​សា​វាទ ចេ​ត​នា​ជា​ហេតុ​វៀរ​ចាក​បិ​សុណា​វា​ចា ចេត​នា​ជា​ហេតុ​វៀរ​ចាក​ផ​រុស​វា​ចា ចេ​ត​នា​ជា​ហេតុ​វៀរ​ចាក​សម្ផប្ប​លាបៈ នេះ​ហៅ​ថា សម្មា​វា​ចា ។
៤- សម្មា​កម្មន្តៈ ( ការ​មាន​ការ​ងារ​ត្រឹម​ត្រូវ )
បណ្តា​អ​រិ​យ​មគ្គ​ ទាំង​នោះ សម្មា​កម្ម​ន្តៈ តើ​ដូចម្តេច ។ ចេ​ត​នា​ជា​ហេតុ​វៀរ​ចាក​បា​ណា​តិ​បាត  ចេ​ត​នា​ជា​ហេតុ​វៀរ​ចាក​អទិ​ន្នា​ទាន ចេ​ត​នា​ជា​ហេតុ​វៀរ​ចាកកា​មេ​សុ​មិច្ឆា​ចារ នេះ​ហៅ​ថា សម្មា​កម្ម​ន្តៈ ។
៥- សម្មា​អា​ជី​វៈ ( ការ​ចិញ្ចឹម​ជី​វិត​ត្រឹម​ត្រូវ )
បណ្តា​អ​រិ​យ​មគ្គ ទាំង​នោះ សម្មា​អា​ជី​វៈ តើ​ដូច​ម្តេច ។  អ​រិយ​សា​វ័ក​ក្នុង​សាស​នេះ​នេះ  លះ​បង់​ការ​ចិញ្ចឹម​ជី​វិត​ខុសសម្រេច​ជី​វិត ដោយ​ការ​ចិញ្ចឹម​ជី​វិត​ត្រូវ នេះ​ហៅ​ថា សម្មា​អា​ជី​វៈ ។
៦- សម្មាវាយាមៈ ( ការ​ព្យាយាម​ត្រឹម​ត្រូវ )
បណ្តា​អ​រិ​យ​មគ្គ​ ទាំង​នោះ  សម្មា​វា​យាមៈ តើ​ដូច​ម្តេច ។ ភិក្ខុ​ក្នុង​សា​សនា​នេះ  ញុំាង​ឆន្ទៈ ( សេចក្តី​ប្រា​ថ្នា ) ឲ្យ​កើត​ឡើង​សង្វាត​ប្រា​រព្ធ​ព្យាយាម ផ្គង​ចិត្ត ប្រឹង​ប្រែង ដើម្បី​ញុំាង​ពួក​អ​កុសល​ធម៌​ដ៏​លាមក​ដែល​មិន​ទាន់​កើត មិន​ឲ្យ​កើត​ឡើង, ញុំាង​ឆន្ទៈ​ឲ្យ​កើត​ឡើង​សង្វាត​ប្រា​រព្ធ​ព្យាយាម​ ផ្គង​ចិត្ត​ ប្រឹង​ប្រែង ដើម្បី​លះ​នូវ​ពួក​អ​កុ​សល​ធម៌​ដ៏​លាមក​ដែល​កើត​ឡើង​ហើយ. ញុំាង​ឆន្ទៈ​ឲ្យ​កើត​ឡើយ សង្វាត ប្រា​រព្ធ ព្យាយាម​ផ្គង​ចិត្ត​ ប្រឹង​ប្រែង​ ដើម្បី​ញុំាង​ពួក​កុ​សល​ធម៌ ដែល​មិន​ទាន់​កើត​ឲ្យ​កើត​ឡើង, ញុំាង​ឆន្ទៈ​ពួក​កុ​សល​ធម៌ ដែល​កើត​ឡើង​ហើយ ឲ្យ​ឋិត​នៅ​មិន​ឲ្យ​វិ​នាស ឲ្យ​រឹង​រិត​តែ​ដុះ​ដាល​ ធំ​ទូ​លាយ ចម្រើន​ពេញ​លេញ នេះ​ហៅ​ថា សម្មា​វា​យាមៈ ។
៧- សម្មា​ស​តិ ( ការ​ភ្ញាក់​រឮក​ត្រឹម​ត្រូវ )
បណ្តា​អ​រិ​យ​មគ្គ​ ទាំង​នោះ សម្មា​សតិ តើ​ដូច​ម្តេច ។  ភិក្ខុ​ក្នុង​​សា​ស​នានេះ ពិ​ចា​រណា​នូវ​កាយ​ក្នុង​កាយ មាន​ព្យាយាម​ជា​គ្រឿង​ដុត​កម្តៅ​កិ​លេស ជា​អ្នក​ដឹង​ខ្លួន មាន​ស្មា​រតី​កម្ចាត់​បង់​នូវ​អ​ភិជ្ឈា និង ទោមនស្ស​ក្នុង​លោក, ពិ​ចា​រណា​នូវ​វេ​ទនា​ក្នុង​វេទនាទាំង​ឡាយ មាន​ព្យា​យាម​ជា​គ្រឿង​ដុត​កម្តៅ​​កិ​លេស ជា​អ្នក​ដឹង​ខ្លួន​ មាន​ស្មា​រ​តី​កម្ចាត់​បង់​នូវ​អ​ភិ​ជ្ឈា និង​ ទោ​មនស្ស​ក្នុង​លោក, ​ពិ​ចា​រណា​នូវ​ចិត្ត​ក្នុង​ចិត្ត មាន​ព្យា​យាម​ជា​គ្រឿង​ដុត​កម្តៅ​​កិ​លេស ជា​អ្នក​ដឹង​ខ្លួន​មាន​ស្មា​រ​តី កម្ចាត់​បង់​នូវ​អ​ភិ​ជ្ឈា​ និង ទោ​មនស្ស​​ក្នុង​លោក, ពិ​ចា​រណា​នូវ​ធម៌​ក្នុង​ធម៌​ទាំង​ឡាយ មានព្យា​យាម​ជា​គ្រឿង​ដុត​កម្តៅ​កិ​លេស ជា​អ្នកដឹង​ខ្លួន  មាន​ស្មា​រ​តី​ កម្ចាត់​បង់​នូវ​អ​ភិ​ជ្ឈា និង​ ទោ​មនស្ស​ក្នុង​លោក, នេះ​ហៅ​ថា សម្មា​ស​តិ ។
៨- សម្មា​ស​មា​ធិ ( ការ​តម្កល់​ចិត្ត​ត្រឹម​ត្រូវ )
បណ្តា​អ​រិ​យ​មគ្គ​ទាំង​នោះ សម្មា​ស​មា​ធិ តើ​ដូច​ម្តេច ។  ភិក្ខុ​ក្នុង​សាស​នា​នេះ ស្ងាត់​ចាក​កាម​ទាំង​ឡាយ ស្ងាត់​ចាក​អ​កុ​សល​ធម៌​ទាំង​ឡាយ ចូល​កាន់​​ទុ​តិយ​ជ្ឈាន​ជា​ទី​ផូរ​ផង់​ក្នុង​សន្តាន មាន​ភាព​នៃ​ចិត្ត​ដ៏​ប្រ​សើរ មិន​មាន​វិ​តក្កៈ មាន​បី​តិ និង​សុខៈ ដែល​កើត​អំ​ពី​ស​មា​ធិ ព្រោះ​ការ​វិ​នាស​នៃ​បី​តិ ជា​បុគ្គល​ព្រ​ងើយ​ផង មាន​សតិ និង សម្ប​ជញ្ញៈផង រ​មែង​​ទទួល​នូវ​សុខ​ដោយ​នាម​កាយ​ផង ចូល​កាន់​ត​តិយ​ជ្ឈាន ដែល​ព្រះ​អ​រិយៈ​ទាំង​ឡាយ​តែង​សរ​សើរ​ថា  បុគ្គល​ដែល​បាន​តតិ​យជ្ឈាន តែង​មាន​ចិត្ត​ព្រងើយ ជា​អ្នក​មាន​ស្មា​រតី​ នៅ​ជា​សុខ ព្រោះ​ការ​លះ​បង់​សុខ​ផង ព្រោះ​ការ​លះ​បង់​ទុក្ខ​ផង ព្រោះ​ការ​វិ​នាស​ទៅ​នៃ​សោ​មន្ស និង ទោ​មនស្ស​ក្នុងកាល​មុន​ផង លោក​ក៏​ចូល​ កាន់​ចតុត្ថ​ជ្ឈាន ដែល​ឥត​ទុក្ខ​ឥត​សុខ មាន​សតិ​ដ៏​​បរិ​សុទ្ធ​ដោយ​ឧ​បេក្ខា នេះ​ហៅ​ថា សម្មា​ស​មា​ធិ  ។

ដកស្រង់​ចេញពីសៀវភៅ  វត្ត​ប្រ​តិ​បត្តិ​ពុទ្ធ​សា​ស​និក​ជន 
រៀបរៀង​ដោយៈ   ព្រហ្ម  មេ​ត្តា (គ​តិ​បណ្ឌិ​តោ)  ហៅ ជយ​វរិន្ទ
វាយអត្ថបទ​ដោយៈ   ឧបាសក  សូត្រ តុលា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 28, Jul 2019 (44,666 Read)
ប្រាក់ និង ចំណេះវិជ្ជា
Public date : 28, Jul 2019 (15,089 Read)
អត់​ធន់​សិក្សា​នូវ​ការ​ពិត
Public date : 30, Jul 2019 (36,238 Read)
មុន​នឹង​ឈាន​ទៅ​ដល់​ការ​យល់​ព្រះធម៌
Public date : 29, Jul 2019 (13,957 Read)
មក​ដល់​កូន​ប្រុស​សម្លាញ់​មាស​ឪពុក
Public date : 31, Jul 2019 (4,541 Read)
មង្គល​ទី​១
Public date : 22, May 2022 (69,794 Read)
លោកនេះសូន្យសោះ
Public date : 22, May 2022 (48,580 Read)
សាមគ្គាមសូត្រ
Public date : 01, Jun 2022 (50,706 Read)
ចរណៈ ១៥ យ៉ាង
Public date : 25, Jul 2019 (43,263 Read)
ទានវគ្គ បឋមទាន​សូត្រ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).