Thursday, 30 Nov B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 17,491
Today
Yesterday 158,325
This Month 6,480,014
Total ៣៥៦,៦៩៧,១៣២
Flag Counter
Reading Article
Public date : 28, Jul 2022 (70,788 Read)

សុមេធកថា



Audio
 
សុមេធកថា
 
មានសេចក្តីដំណាលថា កាលតថាគតបួសជាតាបសមានព្រះនាមប្រាកដថា សុមេធៈ តថាគតរំសាយសក់ត្រង់ប្រទេសនោះ ( ចន្លោះផ្លូវដែលព្រះអង្គ ធ្វើមិន​ទាន់​សម្រេច ) ហើយ​ក្រាលចីវរសម្បកឈើនិងកំណាត់ស្បែកលើភក់ ហើយដេកផ្កាប់មុខ ( អធិដ្ឋានថា ) សូមព្រះពុទ្ធព្រមទាំងពួកសង្ឃ ជាន់អាត្មាអញយ៉ាងនេះចុះ សូមកុំជាន់ភក់ឡើយ ការមិនជាន់ភក់នោះ ជាប្រយោជន៍ដល់ អាត្មាអញ, អាត្មាអញនឹងប្រាថ្នានូវសម្ពោធិញ្ញាណ ចម្លងមនុស្សលោក ព្រមទាំងទេវលោក និងជាប្រយោជន៍ដល់សព្វសត្វក្នុងត្រៃភព ។

ព្រះពុទ្ធព្រះនាមទីបង្ករ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់គួរទទួលគ្រឿងបូជា ទាំងឡាយ ទ្រង់ឈរក្បែរសីសៈរបស់តថាគត ត្រាស់ពាក្យនេះថា ( ម្នាលភិក្ខុទាំងឡាយ ) អ្នកទាំងឡាយ ចូរមើលនូវតាបសនេះ ជាជដិលមានតបៈដ៏ខ្ពង់ខ្ពស់ តាបសនេះនឹងបានត្រាស់ជា ព្រះពុទ្ធក្នុងលោក ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះទៅ ។ សត្វនេះនឹងចេញ ចាកក្រុងឈ្មោះកបិលវត្ថុ ជាទីរីករាយ តម្កល់ព្យាយាមធ្វើទុក្កកិរិយា ។

សត្វនេះអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសដែលនាងសុជាតាថ្វាយក្នុងទីនោះ  នឹងចូលទៅកាន់ស្ទឹងនេរញ្ជរា ។ ព្រះជិនស្រីនោះបានទទួលបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរាហើយ នឹងត្រឡប់មកតាមផ្លូវ ដែលគេតាក់តែងយ៉ាងប្រសើរ ( អង្គុយ ) ទៀបគល់ឈើពោធិប្រឹក្ស លំដាប់នោះ តាបសមានយសធំនេះ ធ្វើប្រទក្សិណពោធិមណ្ឌល នឹងបានត្រាស់ដឹងនូវអនុត្តរសម្ពោធិញ្ញាណ ទៀបគល់អស្សត្ថប្រឹក្ស ។

ព្រះជនិកាមាតារបស់តាបសនេះ នឹងមាននាមថា ព្រះនាងមាយាទេវី ព្រះបិតាព្រះនាម សុទ្ធោទនៈ ឯតាបសនេះនឹងមានឈ្មោះថា ព្រះគោតម អគ្គសាវ័កទាំងពីររូបគឺ កោលិតៈ ១ ឧបតិស្សៈ ១ ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តខ្ជាប់ខ្ជួន ភិក្ខុជាឧបដ្ឋាកឈ្មោះ អានន្ទ នឹងបម្រើព្រះជិនស្រីនេះ ។ អគ្គសាវិកាពីររូបគឺ នាងខេមា ១ ឧប្បលវណ្ណា ១ ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តខ្ជាប់ខ្ជួន ។ ឈើជាទីត្រាស់ដឹងរបស់ព្រះមានព្រះភាគនោះហៅថា អស្សត្ថព្រឹក្ស ឯឧបាសកជាឧបដ្ឋាកដ៏ប្រសើរពីររូបគឺ ចិត្តៈ ១ ហត្ថាឡវកៈ ១ ។

នាងនន្ទមាតា និងនាឧត្តរា ជាឧបដ្ឋាយិកាដ៏ប្រសើរ ព្រះគោតមមានយសនោះ មានព្រះជន្ម ១០០ ព្រះវស្សា ។ លុះឮពាក្យព្យាករណ៍ហើយ មានចិត្តរីករាយយ៉ាងខ្លាំងដោយត្រិះរិះថា បើដូច្នេះ អញនឹងជ្រើសរើសរកពុទ្ធការកកធម៌ទាំងឡាយ ពីខាងនេះ ពីខាងនោះ គឺខាងលើ ខាងក្រោម ទិសទាំង ១០ ដរាបដល់ធម្មធាតុ ។


ដកស្រង់ចេញពីសៀវភៅ  បារមីកថា ពុទ្ធបទាន 
រៀបរៀងដោយៈ   មុនីកោសល្យ នៅ ហៃឡុង
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 25, Jul 2019 (11,148 Read)
ពិចារណា​ដល់​ភាព​សៅ​ហ្មង​នៃ​បុគ្គល​ក្រោធ
Public date : 11, Oct 2022 (15,892 Read)
រាង​កាយ​ឈឺ ចិត្ត​មិន​ឈឺ
Public date : 22, Feb 2022 (22,642 Read)
ហ្វឹកហាត់កាយវាចា រក្សាចិត្ត ជីវិត​ឧត្ដម
Public date : 04, May 2021 (33,953 Read)
ហេតុ ៦ ប្រការ​តែងបំផ្លាញ​បុរស​ឲ្យ​វិនាស
Public date : 09, Aug 2021 (25,349 Read)
ធម្មបទគាថា ពាល​វគ្គទី ៥
Public date : 14, Oct 2021 (16,583 Read)
នៅព្រៃតែ​មិន​ស្ងាត់​ចាក​កាម
Public date : 01, May 2022 (31,405 Read)
ការចងពៀរវេរានឹងគ្នា គឺចេញពីសេចក្តីច្រណែន
Public date : 16, Oct 2021 (15,453 Read)
គួរពិចារណាអំពីអកុសលធម៌
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
cccArray ( [download] => yes )