Reading Article
Public date : 31, Jul 2019 (11,567 Read)
ពុទ្ធកាល

|
ពុទ្ធកាល
ពុទ្ធបរិស័ទជាអ្នករក្សាព្រះពុទ្ធសាសនា ត្រូវតែបានដឹងអំពីដំណើរពង្សាវតាក្នុងព្រះពុទ្ធខ្លះ ៗ ដើម្បីងាយស្រួលក្នុងការថែរក្សា និងបានជ្រះថ្លារឹតតែខ្លាំងដោយអំណាចបានដឹង អំពីការត្រាស់ដឹងរបស់ព្រះពុទ្ធ ។ ពុទ្ធកាល ឬ គឺកាលដែលព្រះពុទ្ធគង់ព្រះជន្មនៅក៏ ឬហៅបានថា ពោធិកាលឬ ពោធិសម័យក៏បាន ។ ពោធិកាលនៃព្រះសក្យមុនីសព្វញ្ញូពុទ្ធមាន ៤៥ ព្រះវស្សាបែងចែកជា ៣ សង្កាត់គឺ ៖
១ រាប់ពីឆ្នាំដែលព្រះអង្គបានត្រាស់ដឹងមកដល់ឆ្នាំទី ១៥ ហៅថាបឋមពោធិកាល ( គឺជាកាលខាងដើម ) ។ ២ រាប់ពីត្រឹមឆ្នាំ ១៦ ដល់ឆ្នាំទី ៣០ ហៅថាមជ្ឈិមពោធិកាល ។ ៣ រាប់ពីត្រឹមឆ្នាំ ៣១ ដល់ឆ្នាំទី ៤៥ ហៅថាបច្ឆិមពោធិកាល ។ ទ្រង់ចូលបរិនិព្វានក្នុងឆ្នាំទី ៤៥ នេះ បូករួមព្រះជន្មពីកាលទ្រង់មិនទាន់បានត្រាស់ជាព្រះពុទ្ធនៅឡើយចំនួន ៣៥ ឆ្នាំផ្សំផងត្រូវជា ៨០ វស្សាឆ្នាំគត់ ។ សូមពុទ្ធបរិស័ទចូលសិក្សាក្នុងព្រះពុទ្ធសាសនាដោយសេចក្តីធ្វើទុកក្នុងចិត្តដើម្បីប្រយោជន៍ ម៉្យាងទៀតជាការសំខាន់នោះ គឺយើងទាំងអស់គ្នាបានដឹងអំពីដំណើររបស់ព្រះពុទ្ធ ដែលបានឆ្លងកាត់ឧបសគ្គជាច្រើនក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ព្រះអង្គ មានពេលខ្លះក៏ជួបនូវសេចក្តីទុក្ខលំបាក មានពេលខ្លះក៏ជួបនូវសេចក្តីសុខតាមផ្លូវកាយ និងតាមផ្លូវចិត្តរបស់ព្រះអង្គទៀតផង មិនតែប៉ុណ្ណោះទេ ព្រះអង្គបានព្យាយាមរកធម៌ជាច្រើនក្នុងការបង្ហាត់បង្រៀនពុទ្ធបរិស័ទ ព្រមទាំងភិក្ខុ ភិក្ខុនី សាមណេរ សាមណេរី ព្រមទាំងពុទ្ធបរិស័ទជាច្រើនទៀត ឲ្យបានត្រាស់ដឹងនូវអមតធម៌បាន ។ ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឈឹមអ្នកមានគុណ រៀបរៀងដោយៈ ភិក្ខុ ចិន្ត កវី ទូច ចន្ថា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |