Tueday, 28 Nov B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 141,427
Today
Yesterday 111,837
This Month 6,251,370
Total ៣៥៦,៤៦៨,៤៨៨
Flag Counter
Reading Article
Public date : 12, Apr 2021 (87,160 Read)

ការស្វែងរកឃើញផ្លូវត្រាស់ដឹងរបស់ព្រះពោធិសត្វ



 

(មិនមែនដូចរូបគំនូរដែលមានព្រះឥន្ទ្រមកដេញពិណថ្វាយ) ព្រះពោធិសត្វពិរចារណារកឃើញមជ្ឈិមប្បដិទា ដោយបានបែរត្រឡប់ពីការបដិបត្តិទុក្ករកិរិយាដោយខ្លួនព្រះអង្គឯង មិនមែនដោយព្រះឥន្ទ្រមកក្រើនរំលឹកដោយដេញពិណ ឬដោយបុគ្គលណាមួយមកពន្យល់ណែនាំឡើយ ។ មានគម្ពីរខ្លះបានសម្ដែងត្រង់ចំណុចហ្នឹងថា ព្រះឥន្ទ្រមកដេញពិណឲ្យព្រះអង្គពិចារណា ហើយក៏មានបុគ្គលមួយចំនួនខ្លះ ដោយមិនបានសិក្សាស្រាវជ្រាវតាមបិដកអដ្ឋកថា ក៏កាន់យកតៗគ្នាមកដល់សព្វថ្ងៃ ដូចមានជាក់ស្ដែងក្នុងរូបគំនូរនានាតាមវត្តអារាមជាដើម តែការយល់ដូច្នេះ មិនត្រឹមត្រូវតាមព្រះត្រៃបិដកដែលព្រះអង្គបានសម្ដែងផ្ទាល់ឡើយ សេចក្ដីពិត គឺព្រះអង្គបានពិចារណាដោយខ្លួនឯងដល់កាលដែលព្រះអង្គនៅជាកុមារតូច ដែលក្នុងកាលនោះ ទ្រង់ធ្លាប់បានសម្រេចបឋមជ្ឈាន ទើបទ្រង់ត្រិះរិះថា នេះជាផ្លូវត្រាស់ដឹងហ៎្ន ។
 
ខ្ញុំលើកសេចក្ដីនេះដោយដកស្រង់ចេញពីសុត្តន្តបិដក មជ្ឈិមនិកាយ មូលបណ្ណាសក មហាយមកវគ្គ មហាសច្ចកសូត្រ បិដកលេខ ២២ ទំព័រ ១២១ ព្រះមានព្រះភាគសម្ដែងថា ម្នាលអគិ្គវេស្សនៈ តថាគតនោះមានសេចកី្តត្រិះរិះដូចេ្នះថា ជនទាំងឡាយ ណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងអតីតកាល បានសោយនូវទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសជាងនេះទៅទៀតទេ ។ ជនទាំងឡាយណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងអនាគតកាល នឹងរងនូវទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពី ព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសលប់ជាងនេះទៅទៀតទេ ។
 
ជន ទាំងឡាយណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងកាលឥឡូវនេះ នឹងរងនូវ ទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច.. ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹម ប៉ុណ្ណេះ មិនលើសលប់ជាងនេះទៅទៀតទេ ។ ចំណែកខាងអាត្មាអញ មិនទាន់បាន ត្រាស់ដឹងនូវគុណវិសេសគឺញាណទស្សនៈដ៏ឧត្តម ដែលអាចកំចាត់បង់នូវកិលេស ដ៏ក្រៃលែងជាងមនុស្សធម៌ ដោយទុក្ករកិរិយា ដ៏ផ្សាខ្លោចនេះនៅឡើយ ។
 
ផ្លូវដទៃ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង គប្បីមានដែរឬហ្ន៎ ។ ម្នាលអគិ្គវេស្សនៈ តថាគតនោះ មានសេចកី្តត្រិះរិះដូច្នេះថា កាលដែលអាត្មាអញអង្គុយ នៅក្រោមម្លប់នៃដើមព្រីងដ៏ ត្រជាក់ ក្នុងកិច្ចការរបស់សក្យរាជជាបិតា ក៏ធ្លាប់បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយវិត្តកៈ នឹងវិចារៈ មានបីតិនឹងសុខ ដែលកើត អំពីសេចកី្តស្ងាត់នោះ ហើយសម្រេចសម្រាន្តនៅ ឱហ្ន៎ នុ៎ះឯង ជាផ្លូវនៃការត្រាស់ដឹងហើយ ទេដឹង ។
 
ម្នាលអគិ្គវេស្សនៈ វិញ្ញាណជាគ្រឿង រឭកតាមនូវស្មារតី ក៏កើតឡើងដល់តថាគតនោះថា ផ្លូវនុ៎ះឯងហើយ ជាផ្លូវនៃការ ត្រាស់ដឹង ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចកី្តតិ្រះរិះដូច្នេះថា សេចកី្តសុខ ណា ក្រៅចាកកាមទាំងឡាយ ក្រៅចាកអកុសលធម៌ទាំងឡាយ អាត្មាអញខ្លាច សេចកី្តសុខនោះ ឬហ្ន៎ ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចកី្តត្រិះរិះដូច្នេះថា សេចកី្តសុខណា ក្រៅចាកកាមទាំងឡាយ ក្រៅចាកអកុសលធម៌ទាំងឡាយ អាត្មាអញ មិនខ្លាចសេចកី្តសុខនោះទេ ។ 
 
(ដោយ អវតារ)
ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 02, Feb 2022 (5,837 Read)
ព្រះបច្ចេកពុទ្ធមាន ៣ ប្រភេទ
Public date : 29, Jul 2019 (10,736 Read)
រូបកាយនេះពោរពេញដោយសាកសព
Public date : 27, Nov 2023 (30,870 Read)
ក្លិនក្រអូប​នៃ​សីល
Public date : 24, Aug 2020 (41,048 Read)
ពាក្យ​ពីរោះ​ និង​បដិសណ្ឋារៈ
Public date : 21, Jul 2020 (51,422 Read)
ធម៌​ដែល​នាំ​ឲ្យ​កើត​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ ៤​យ៉ាង
Public date : 25, Jul 2019 (18,668 Read)
ពោធិបក្ខិយធម៌​៣៧
Public date : 24, Jul 2019 (18,113 Read)
មនុស្ស​ដែល​គេ​ទុក​ចិត្ត​
Public date : 24, Jul 2019 (31,841 Read)
ខ្លឹម​សារ​នៃ​ការ​បួស
Public date : 29, Aug 2019 (26,155 Read)
អរិយសច្ចៈ ៤ ប្រការ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
cccArray ( [download] => yes )