Reading Article
Public date : 24, Aug 2020 (39,784 Read)
ព្រះថេរៈ ៣ ពួក

|
តយោ ថេរា ភិក្ខុចាស់ មាន ៣ ពួក
១. ជាតិត្ថេរោ ចាស់ដោយជាតិ
២. ធម្មត្ថេរោ ចាស់ដោយធម៌
៣. សម្មតិត្ថេរោ ចាស់ដោយការសន្មតិ
( បិដកលេខ ១៩ ទំព័រ ១៤០ )
អធិប្បាយ
គប្បីជ្រាបវិនិច្ឆ័យក្នុងថេរត្តិកៈតទៅ៖
លោកជាអ្នកធំ ( ចាស់ ) ដោយជាតិ ឈ្មោះថា គិហិជាតិត្ថេរ ។ លោកអ្នកដែលប្រកបដោយធម៌មួយ ឬច្រើន ក្នុងចំណោមធម៌ទាំងឡាយ ដែលលោកពោលទុកយ៉ាងនេះថា “ចត្តារោមេ, ភិក្ខវេ, ថេរករណា ធម្មា។ ឥធ, ភិក្ខវេ, ថេរោ សីលវា ហោតិ, ពហុស្សុតោ ហោតិ, ចតុន្នំ ឈានានំ លាភី ហោតិ, អាសវានំ ខយា ពហុស្សុតោ ហោតិ, ចតុន្នំ ឈានានំ លាភី ហោតិ, អាសវានំ ខយា អនាសវំ ចេតោវិមុត្តឹ បញ្ញាវិមុត្តឹ ទិដ្ឋេវ ធម្មេ សយំ អភិញ្ញា សច្ឆិកត្វា ឧបសម្បជ្ជ វិហរតិ។ ឥមេ ខោ, ភិក្ខវេ, ចត្តារោ ថេរករណា ធម្មា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលធ្វើឲ្យជាថេរៈ មាន ៤ ប្រការនេះ គឺ ព្រះថេរៈក្នុងសាសនានេះ ជាអ្នកមានសីល ជាពហូសូត បានឈាន ៤ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដល់នូវភាពជាអ្នកមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ត្រាស់ដឹងដោយខ្លួនឯង ព្រោះឃើញច្បាស់នូវធម៌ ហើយសម្រេចសម្រាន្តនៅដោយឥរិយាបថទាំង ៤ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលធ្វើឲ្យជាថេរៈមាន ៤ ប្រការនេះឯង” ដូច្នេះ ឈ្មោះថា ធម្មត្ថេរ ។ លោកដ៏មានអាយុ ឈ្មោះថា ថេរៈយ៉ាងនេះ គឺ ភិក្ខុអង្គណាមួយ ដែលឈ្មោះថា ព្រះថេរៈក្តី ជនទាំងឡាយឃើញអ្នកបួសដូចសាមណេរជាដើមដែលបួសក្នុងវេលាដែលមានអាយុច្រើនហើយ នាំគ្នាហៅថា ព្រះថេរៈ ព្រះថេរៈ ក្តី នេះឈ្មោះថា សម្មតិត្ថេរ ។
ដោយ៥០០០ឆ្នាំ
|