35
Sunday, 30 Jun B.E.2568  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Wat Loung Radio
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 117,673
Today
Yesterday 148,261
This Month 5,696,996
Total ៤០៦,៤៧៩,៧២១
Reading Article
Public date : 27, Jul 2019 (12,242 Read)

កុំ​ជឿ​ពាក្យ​មិត្ត​សំឡាញ់​ ដូច​ជឿ​ពាក្យ​ឪ​ពុក​ម្តាយ



 
រឿង​បុ​រស​ចាញ់​បោក​ចោរ
(​ ​ចាក​ ម. វា.​ )
(កុំ​ជឿ​ពាក្យ​មិត្ត​សំឡាញ់​ ដូច​ជឿ​ពាក្យ​ឪ​ពុក​ម្តាយ)

 
កាល​ពី​ព្រេង​នាយ​ មាន​បុ​រស​ពីរ​នាក់​ជា​សំឡាញ់​នឹង​គ្នា​ ដល់​ពេល​ខាង​ក្រោយ​មក​ បុ​រស​ម្នាក់ទាល់​ក្រ​រក​អ្វី​ចិញ្ចឹម​ជី​វិត​មិន​បាន​ ក៏​រត់​ចូល​ទៅ​ក្នុង​ព្រៃ​ប្រ​ព្រឹត្ត​ធ្វើ​​ចោរ​កម្ម​ ពួក​រាជ​បុ​រស​ចាប់​បាន​យក​ទៅ​​ដាក់​គុក​អស់​​ ១២ ឆ្នាំ​ ។

ថ្ងៃ​មួយ​បុ​រស​ជា​សំ​ឡាញ់​ដើរ​ទៅ​ក្បែរ​គុក​​ ឃើញ​បុ​រស​នោះ​មាន​រូប​ស្គម​ជាប់​ច្រ​វាក់​នៅ​ក្នុង​គុក​ ក៏​សុំ​អ្នក​រក្សា​គុក​ចូល​ទៅ​សួរ​ ។ បុ​រស​ជាប់​គុក​ថា​ខ្ញុំ​មក​នៅ​ទី​នេះ​ចំ​នួន​ ១២​ ឆ្នាំ​ហើយ មិន​ដែល​បាន​អា​ហារ​ឆ្អែត​ម្តង​ទេ​ ខ្ញុំ​ស្រេក​ឃ្លាន​ណាស់​ សូម​សំ​ឡាញ់​ឯង​ជួយ​សុំ​អ្នក​រក្សា​គុក​ឲ្យ​​ខ្ញុំ​ចេញ​ទៅ​រក​ទទួល​ទាន​អា​ហារ​ឲ្យ​បាន​ឆ្អែត​ហើយ​ ខ្ញុំ​ត្រ​ឡប់​មក​វិញ​ភ្លាម​ ។

បុ​រស​ជា​សំ​ឡាញ់​ឮ​ដូ​ច្នេះ​ហើយ​ មាន​ចិត្ត​មេត្តា​ក​រុ​ណា​អា​ណិត​ដ​រាប​រ​ហូត​ដល់​ស្រក់​ហូរ​ទឹក​ភ្នែក​រ​ហាម​ ក៏​ដើរ​ទៅ​ថ្វាយ​​បង្គំ​អ្នក​រក្សា​គុក​សុំ​ប្តូរ​ឲ្យ​​បុ​រស​នោះ​ចេញ​ទៅ​រក​អា​ហារ​ប​រិ​ភោគ​ ។ អ្នក​រក្សា​គុក​និ​យាយ​ថា​ បើ​ដូ​ច្នោះ​ យើង​ត្រូវ​ដាក់​ច្រ​វាក់​អ្នក​ឯង​នៅ​ក្នុង​គុក​នេះ​ ទម្រាំ​សំឡាញ់​អ្នក​ឯង​ត្រ​ឡប់​មក​វិញ​ទើប​យើង​លែង​ ។

បុ​រស​នោះ​ក៏​ព្រម​ចូល​ទៅ​ក្នុង​គុក​ឲ្យអ្នក​រក្សា​គុក​ដោះ​លែង​​ សម្លាញ់ចេញ​​ពី​ច្រ​វាក់ ហើយ​ឲ្យគេ​​យក​ច្រ​វាក់​មក​ដាក់​ខ្លួន​ ។ បុ​រស​ចោរ​កាល​បើ​បាន​រួច​ពី​គុក​ច្រ​វាក់ហើយ​ ក៏​ដើរ​ទៅ​ស៊ី​ផឹក​តាម​អំ​ពើ​ចិត្ត​ខ្លួន​ ឥត​នឹក​នា​ដល់​សំឡាញ់​ដែល​ទៅ​ធា​នា​ខ្លួន​នៅ​ក្នុង​គុក​ឡើយ​ ។

បុ​រស​អ្នក​ធា​នា​ កាល​បើ​មិន​ឃើញ​សំ​ឡាញ់​មក​វិញ​ហើយ​ ក៏​នៅ​ជាប់​គុក​ច្រ​វាក់​អស់​ ១២​ ឆ្នាំ​មិន​ដែល​បរិ​ភោគ​អា​ហារ​ឆ្អែត​ម្តង​ឡើយ មាន​រូប​កាយ​ស្គាំង​ស្គម​ ដេក​ខ្លោច​ផ្សា​នៅ​ក្នុង​គុក​នោះ​ឯង ។

ស​ម័យ​មួយ​ព្រះ​រា​ជា​ក្នុង​ន​គរ​នោះ​ មាន​ព្រះ​រាជ​បុត្រ​មួយ​ព្រះ​អង្គ​ទើប​ប្រ​សូត្រ​ថ្មីៗ មាន​ព្រះ​ទ័យ​សោ​មនស្ស​​ចំ​ពោះ​ព្រះ​រាជ​បុត្រ​ ក៏​ត្រាស់​​បង្គាប់​ឲ្យ​​រាជ​បុរស​ឲ្យ​អភ័យ​ដល់​សត្វ​ជើង​ពីរ​ជើង​បួន​ទាំង​ឡាយ​​​ឲ្យ​​រួច​ពី​ចំ​ណង​ទ្រុង​គុក​ច្រ​វាក់​ទាំង​អស់ ។​ អ្នក​រក្សា​គុក​​ក៏​លែង​ចោរ​​ទាំង​អស់​ក្នុង​គុក​ឲ្យ​រួច​ខ្លួន​ត្រ​ឡប់​​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​ ចោរ​ទាំង​ឡាយ​សប្បាយ​ចិត្ត​ចេញ​ទៅ​ផ្ទះ​អស់​ទៅ​ នៅ​សល់​តែ​បុ​រស​ចាញ់​បោក​ចោរ​ជា​សំឡាញ់​មិន​ព្រម​ចេញ​ឡើយ​ ។

អ្នក​រក្សា​គុក​ឃើញ​ហើយ​សួរ​ថា​ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ព្រម​ចេញ​ទៅ​នឹង​គេ​​ ។​​ បុ​រស​នោះ​ថា​ខ្ញុំ​មិន​ហ៊ាន​ចេញ​ទៅ​ក្នុង​វេលា​ថ្ងៃ​ទេ​ខ្មាស​គេ​ណាស់​ ចាំ​យប់​ស្ងាត់​បាន​ខ្ញុំ​ចេញ​ ។​​ ដល់​វេ​លា​យប់​ស្ងាត់​បុ​រស​នោះ​ចេញ​ពី​គុក​ហើយ​មិន​ដឹង​ជា​ដើរ​ទៅ​ណា ព្រោះ​ឃ្លាន​អា​ហារ​ខ្លាំង​ពេក ទើប​នឹក​ឃ់ញ​ថា​នៅ​ទី​នេះ​មាន​ព្រៃ​ស្ម​សាន​នៅ​ជិត​ ក៏​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ស្ម​សាន​នោះ​ ឃើញ​សព​ខ្មោច​នៅ​ស្រស់ៗ ក៏​រើស​កាំ​បិត​នៅ​ក្បែរ ជើង​ថ្ករ​អោយ​យក​សាច់​ខ្មោច​ ហើយ​រើស​ដាក់​ក្នុង​អំ​បែង​ល​លា​ដ៏​ក្បាល​យក​ល​លា​ដ៏​ក្បាល​ខ្មោច​បី​មក​ដម្កល់​ធ្វើ​ច​ង្រ្កាន​ស្ងោ​សាច់​ខ្មោច​នោះ​ធ្វើ​ជា​​អា​ហារ​ ពេល​ដែល​កំ​ពុង​ស្ងោ​នោះ​បាន​យក​ស្លឹក​ឈើ​មក​ស្លៀក​ស្រាត​យក​ខោ​ទៅ​បាំង​ខ្យល់​ ។

កាល​នោះ​មាន​ទេវ​តា​មួយ​រូប​នៅ​លើ​ដើម​ឈើ​ក្បែរ​ទី​នោះ​ ឃើញ​ប្លែក​ដូច​នេះ​ក៏​សួរ​ថា​ អ្នក​ជា​អ្វី​មាន​មុខ​ក្រៀម​ក្រំ​មក​ចំ​អិន​សាច់​ខ្មោច​ស៊ី​ដូច្នេះ អ្នក​យក​ខោ​បាំង​ធ្វើ​អ្វី​? បុ​រស​នោះ​ប្រាប់​តាម​ដំ​ណើរ​រឿង​រ​បស់​ខ្លួន​សព្វ​គ្រប់​ ហើយ​ប្រាប់​ទៀត​ថា​ដែល​ខ្ញុំ​យក​ខោ​​បាំង​នេះ​ជា​កិច្ច​រ​បស់​ខ្ញុំ​ ព្រោះ​ថា​ខ្យល់​ជា​ស​ភា​វៈ​ឥត​វិ​ញ្ញាណ​ ឥត​ខ្លួន​ប្រាណ​ចេះ​តែ​បក់​តាម​ធម្មតា​ ប៉ុ​ន្តែ​ខ្យល់​នេះ​មិន​ចេះ​ឲ្យ​ទោស​ដល់​បុ​គ្គល​ណា​ឡើយ​ ដែល​ខ្ញុំ​បាំង​​នេះ​គឺ​បាំង​ខ្យល់​ពាក្យ​សំ​ដី​រ​បស់​បុគ្គល​ពាល​ កុំ​ឲ្យ​បក់​ផាត់​ដល់​ខ្លួន​ខ្ញុំ​ទៀត ដែល​ខ្ញុំ​លំ​បាក​មក​ស៊ី​សាច់​ខ្មោច​ដូ​ច្នេះ​ ក៏​ព្រោះ​តែ​ជឿ​ខ្យល់​ដែល​ផ្សាយ​ចេញ​ពី​មាត់​ពាល​នោះ​ឯង​ ។

ទេវ​តា​ស្តាប់​សព្វ​គ្រប់​ហើយ​ មាន​សេច​ក្តី​អា​ណិត​អា​សូរ​ដោយ​យល់​ឃើញ​ថា​ បុ​រស​នេះ​ជា​ប​ណ្ឌិត​ប្រា​កដ​ក្នុង​លោក​ ទើប​ហៅ​បុ​រស​នោះ​ឲ្យ​ស្លៀក​សំ​ពត់​ទិព្វ​ ប​រិ​ភោគ​អា​ហារ​ទិព្វ​ ហើយ​នាំ​បុ​រស​នោះ​ទៅ​ស្រែក​ឃោ​សនា​សរ​សើរ​គុណ​ធម៌ ឲ្យ​លាន់​ឮ​ពេញ​ទេវ​ទ​ហ​ន​គរ​ ដោយ​ឫទ្ធិ​រ​បស់​ខ្លួន​ ។

ព្រះ​រា​ជា​ក្នុង​នគរ​នោះ​ឮ​ហើយ​ទ្រង់​មាន​ព្រះ​ទ័យ​រំភើប​ញាប់ញ័រ​ជា​ខ្លាំង​ ទើប​ឲ្យ​​រាជ​អា​មាត្យ​នាំ​បុរសនោះ​ចូល​គាល់​​ ទ្រង់​ត្រាស់​សូរ​បាន​ជ្រាប​ដំ​ណើរ​រឿង​សព្វ​គ្រប់​ ក៏​បន្លឺ​ព្រះ​សូរសី​ហ​នាថ​ថា​ បុ​រស​មាន​គុណ​ធម៌​បែប​នេះ​មិន​ងាយ​រក​បាន​ក្នុង​លោក​ យើង​មិន​ដែល​បាន​ជួប​ប្រ​ទះ​សោះ​ឡើយ​ បុ​រស​នេះ​គួរ​ជា​ទី​គោ​រព​បូ​ជា​របស់​ទេវ​តា​ និង​ម​នុស្ស​ទាំង​ឡាយ ឥ​ឡូវ​នះ​យើង​សូម​បូ​ជា​រាជ​សម្បត្តិ​ចំ​ពោះ​បុរស​នេះ​ អ្នក​ទាំង​ឡាយ​ចូល​រៀប​ចាត់​ចែង​រាជា​ភិ​សេក​ដល់​បុ​រស​នេះ​ចុះ ។

ពួក​ម​ហា​មាត្រ​ទាំង​ឡាយ​ ក៏​ចាត់​ចែង​រៀប​ពិ​ធី​រា​ជា​ភិ​សេក​បុ​រស​នោះ​ឲ្យស្តេច​សោយ​រាជ្យ​ក្នុង​នគរ​នោះ​ទៅ​ ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រ​ជុំ​និ​ទាន​ជា​តក​


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 09, Jan 2022 (74,659 Read)
អាវាសបលិពោធ
Public date : 22, Feb 2022 (7,812 Read)
ហេតុ​អ្វី​ការទទួលទាន​សុរា​​​មាន​បាប
Public date : 30, Nov 2022 (4,317 Read)
គ្រាំក្នុងបេះដូង
Public date : 19, Jan 2022 (98,085 Read)
ចូឡរាហុលោវាទសូត្រ
Public date : 22, Dec 2022 (3,351 Read)
ឧទានថេរគាថា
Public date : 09, Mar 2024 (19,087 Read)
ជុំរុំជីវិត​ប្រព្រឹត្ត​តាមធម៌
Public date : 29, Jul 2019 (12,531 Read)
សុខ​និង​ទុក្ខ​នៅ​ក្នុង​ចិត្ត (ត)
Public date : 01, Jun 2024 (48,109 Read)
បដិបត្តិបែប​ឲ្យ​ការ​អនុគ្រោះ​ដល់​គ្នា
Public date : 24, Jul 2019 (14,948 Read)
ធម្មបទគាថា សហស្ស វគ្គទី ៨
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 4.13
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿