images/articles/3329/2023-06-12_06_50_51-Pinterest.jpg
អារាមទាយកត្ថេរាបទាន ទី៧
ផ្សាយ : ២៨ កញ្ញា ឆ្នាំ២០២៣
ខ្ញុំបានដាំសួនច្បារ ថ្វាយព្រះមានព្រះភាគព្រះនាមសិទ្ធត្ថ ពួកបក្សីចូលទៅអាស្រ័យឰដ៏ដើមឈើទាំងឡាយ ដែលមានម្លប់ត្រជាក់។ ខ្ញុំបានឃើញព្រះពុទ្ធ ទ្រង់មិនមានធូលីគឺកិលេស ទ្រង់គួរទទួលនូវគ្រឿងបូជា ទើបនាំព្រះសម្ពុទ្ធ ជាលោកជេដ្ឋ ប្រសើរជាងពួកនរៈ ទៅក្នុងសួនច្បារ។ ខ្ញុំជាអ្នកមានចិត្តរីករាយ បានថ្វាយផ្លែឈើ និងផ្កាឈើ ទាំងមានសេចក្តីជ្រះថ្លាខ្លាំងកើតឡើងក្នុងលំដាប់នោះ ហើយបង្អោនថ្វាយនូវទាននោះ។ ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយទានណាដល់ព្រះពុទ្ធ ផលរមែងកើតសម្រាប់ខ្ញុំ ក្នុងភពដែលខ្ញុំកើតហើយ (ព្រោះការថ្វាយទាននោះ)។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយសួនច្បារ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសួនច្បារ។ ក្នុងកប្បទី ៣៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៧ ជាតិ ព្រះនាមបុទុសីតលៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។
បានឮថា ព្រះអារាមទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អារាមទាយកត្ថេរាបទាន។
ដោយ៥០០០ឆ្នាំ
images/articles/2892/texttpic.jpg
បានីយជាតក
ផ្សាយ : ២៨ កញ្ញា ឆ្នាំ២០២៣
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធដល់ការសង្កត់សង្កិនកិលេស បានត្រាស់ព្រះធម្មទេនានេះ មានពាក្យថា មិត្តោ មិត្តស្ស ដូច្នេះ ជាដើម ។
សម័យមួយ គ្រហស្ថដែលជាមិត្តសម្លាញ់នឹងគ្នា ដែលរស់នៅក្នុងនគរសាវត្ថី មានប្រមាណ ៥០០ នាក់ បានស្ដាប់ព្រះធម្មទេសនារបស់ព្រះតថាគតហើយបានបួសជាឧបសម្បន្ន នៅក្នុងកោដិសន្ថារ ពេលដល់វេលាពាក់កណ្ដាលអធ្រាត្រ ក៏ត្រិះរិះដល់កាមវិតក្កៈ ។ រឿងទាំងអស់ បណ្ឌិតគប្បីឲ្យពិស្ដារ ដោយន័យដែលពោលហើយក្នុងទីខាងក្រោមនោះឯង ។ ពេលព្រះអានន្ទឲ្យភិក្ខុសង្ឃប្រជុំគ្នា ដោយការបង្គាប់របស់ព្រះភគវា ។
ព្រះសាស្ដាប្រថាប់គង់លើអាសនៈដែលគេចាត់ចែងថ្វាយ ទ្រង់មិនបានធ្វើការចុះចំពោះ មិនត្រាស់ថា ពួកអ្នកនាំគ្នាត្រិះរិះកាមវិតក្កៈ ទ្រង់ត្រាស់ដោយអំណាចនៃការសង្គ្រោះដល់ភិក្ខុទាំងពួងថា ម្នាលភិក្ខុទាំងឡាយ ឈ្មោះថាកិលេស មិនមែនជារបស់តិចតួចឡើយ ធម្មតាភិក្ខុត្រូវសង្កត់សង្កិនកិលេសដែលកើតឡើងហើយ សូម្បីបណ្ឌិតក្នុងកាលមុន កាលព្រះពុទ្ធនៅមិនទាន់កើតឡើង ក៏សង្កត់សង្កិនកិលេសទាំងឡាយ ហើយបានដល់នូវបច្ចេកពោធិញាណ ដូច្នេះហើយ ទើបទ្រង់នាំយកអតីតនិទានមកសម្ដែងដូចតទៅថា
ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី មានសម្លាញ់ ២ នាក់ ក្នុងស្រុកមួយក្នុងដែលកាសី កាន់យកនូវក្អមទឹកផឹកទៅកាន់ចម្ការ ដាក់ទុកក្នុងកន្លែងមួយហើយកាប់ចម្ការ ក្នុងវេលាស្រេកទឹកក៏នាំគ្នាមកផឹកទឹក ។ ក្នុងមនុស្សទាំង ២ នាក់នោះ មនុស្សម្នាក់កាលមកក៏រក្សាទឹកផឹករបស់ខ្លួនទុក ផឹកទឹកអំពីក្អមរបស់មនុស្សមា្នក់ទៀត ដល់វេលាស្ងាចទើបចេញអំពីព្រៃ ឈរមុជទឹកពិចារណាថា ថ្ងៃនេះយើងបានធ្វើបាបអ្វីខ្លះ ដោយកាយទ្វារជាដើម តើមានឬទេ ក៏ឃើញថា បានលួចទឹករបស់មិត្តផឹក ហើយក៏ដល់នូវសេចក្ដីសង្វេគថា តណ្ហានេះ កាលចម្រើនឡើង គង់នឹងបោះយើងចូលទៅក្នុងអបាយទាំងឡាយជាយ៉ាងពិតប្រាកដ យើងនឹងសង្កត់សង្កិនកិលេសនេះឲ្យបាន ដូច្នេះហើយ ធ្វើការលួចទឹកផឹករបស់មិត្តនោះមកជាអារម្មណ៍ ចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ឈរពិចារណាដល់គុណដែលខ្លួនបាន ។
លំដាប់នោះ មនុស្សម្នាក់ទៀតមុជទឹករួចហើយក៏ឡើងមក ពោលនឹងគេថា នែសម្លាញ់ ចូរមក យើងនាំគ្នាទៅផ្ទះ ។ គាត់ប្រាប់ថា អ្នកទៅចុះ កិច្ចដោយផ្ទះមិនមានដល់ យើងឈ្មោះថាជាព្រះបច្ចេកពុទ្ធហើយ ។ ម្នាក់ទៀតពោលថា ព្រះបច្ចេកពុទ្ធទាំងឡាយមិនមែនដូចអ្នកទេ ។ លំដាប់នោះ លោកទើបសួរម្នាក់ទៀតថា ព្រះបច្ចេកពុទ្ធនឹងជាយ៉ាងណា ? ម្នាក់ទៀតឆ្លើយថា ព្រះបច្ចេកពុទ្ធទាំងឡាយ មានសក់ត្រឹម ២ អង្គុលី (២ធ្នាប់) គ្រងសំពត់កាសាយៈ នាំគ្នានៅក្នុងញកភ្នំនន្ទមូលក៍ ក្នុងព្រៃហិមពាន្តនៅទិសខាងជើង ។ លោកទើបស្ទាបសីសៈ ក្នុងពេលនោះឯង ភេទគ្រហស្ថរបស់លោកក៏អន្តរធានទៅ ត្រឡប់ក្លាយជាគ្រងសំពត់កាសាវៈ ២ ជាន់ដែលជ្រលក់ហើយ ក្រវ៉ាត់វត្ថពន្ធចង្កេះដូចផ្លេកបន្ទោរ ធ្វើនូវចីវរឆៀងស្មាម្ខាង ដែលមានពណ៌ដូចអាចម៍ល័ក្តក្រហមភ្លាវ មានសំពត់បង្សុកូល ចីវរពណ៌មេឃ ស្ពាយលើស្មាខាងស្តាំង មានបាត្រដីពណ៌ដូចកន្លង់ពាក់នៅស្មាខាងឆ្វេង ។ លោកស្ថិតនៅលើអាកាស សម្ដែងធម៌ហើយ ហោះទៅចុះត្រង់ញកភ្នំនន្ទមូលក៍ ក្នុងពេលនោះឯង ។
មានកុដុម្ពិកៈម្នាក់ក្នុងកាសិគ្រាមនោះឯង អង្គុយនៅលើរានផ្សារ ឃើញបុរសម្នាក់នាំភរិយារបស់ខ្លួនដើរទៅ គាត់ទម្លាយនូវឥន្ទ្រិយ សម្លឹងមើលស្ត្រីដែលល្អស្រស់នោះ ហើយត្រឡប់គិតវិញថា លោភៈនេះ កាលចម្រើនឡើង នឹងបោះយើងចូលទៅក្នុងអបាយទាំងឡាយ មានចិត្តតក់ស្លុត ចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតលើអាកាសសម្ដែងធម៌ ហោះទៅកាន់ញកភ្នំនន្ទមូលក៍ដូចគ្នា ។ មានបិតា និងបុត្រមួយគូ ជាអ្នកនៅក្នុងកាសិគ្រាមនោះឯង ដើរផ្លូវទៅជាមួយគ្នា ។
ពួកចោរព្រៃនាំគ្នាពួនស្ទាកនៅមាត់ព្រៃ ។ ពួកចោរទាំងនោះចាប់បិតានិងបុត្រនោះបាន ហើយចាប់បុត្រទុក ដោះលែងបិតា ដោយបង្គាប់ថា លោកចូរទៅយកទ្រព្យមកលោះបុត្ររបស់លោក បើចាប់បងប្អូនប្រុស ២ នាក់បាន ចាប់ប្អូនទុក ដោះលែងបង ។ បើចាប់អាចារ្យ (គ្រូ) និង អន្តេវាសិក (សិស្ស) បាន ចាប់អាចារ្យទុក ដោះលែងអន្តេវាសិក អន្តេវាសិកត្រូវទៅនាំទ្រព្យមកលោះអាចារ្យ ដោយសេចក្ដីលោភក្នុងសិល្បៈ ។
លំដាប់នោះ បិតានិងបុត្រនោះដឹងថា ពួកចោរស្ទាក់ផ្លូវត្រង់កន្លែងនោះ ទើបធ្វើកតិកាគ្នាថា កូនកុំហៅយើងថាឪពុក សូម្បីយើងក៏មិនហៅអ្នកថាកូនដែរ ក្នុងវេលាត្រូវពួកចោរចាប់បាន ត្រូវចោរសួរថា អ្នកជាអ្វីនឹងគ្នា បិតានិងកូននោះក៏ធ្វើនូវសម្បជានមុសាវាទ (និយាយកុហកទាំងដែលដឹងខ្លួន) ថា យើងមិនជាអ្វីនឹងគ្នាឡើយ ។
កាលបិតានិងបុត្ររួចផុតចាកព្រៃហើយ បានទៅមុជទឹកក្នុងវេលាល្ងាច បុត្រកាលជម្រះសីលរបស់ខ្លួន ឃើញមុសាវាទនោះ គិតថា បាបនេះកាលចម្រើនឡើងហើយនឹងបោះយើងចូលទៅ ក្នុងអបាយទាំងឡាយ យើងនឹងសង្កត់សង្កិនកិលេសនេះ ឲ្យបាន ដូច្នេះហើយ ទើបចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតនៅលើអាកាសសម្ដែងធម៌ដល់បិតា រួចហោះទៅកាន់ញកភ្នំនន្ទមូលក៍នោះឯង ។
នៅមានមួយនាក់ទៀត ជាមេស្រុកក្នុងកាសិគ្រាមនោះឯង បង្គាប់ឲ្យគេសម្លាប់សត្វ ។ ក្នុងវេលាធ្វើពលីកម្ម មហាជនប្រជុំគ្នាពោលនឹងគាត់ថា បពិត្រលោកម្ចាស់ ពួកយើងត្រូវការសម្លាប់ម្រឹគ និងជ្រូកជាដើម ដើម្បីធ្វើពលីកម្មដល់ពួកយក្ស ពេលនេះជាកាលនៃពលីកម្ម ។ គាត់ក៏ពោលថា ពួកលោកចូរធ្វើតាមដែលធ្លាប់ធ្វើក្នុងកាលមុនចុះ ។ ពួកមនុស្សបានធ្វើបាណាតិបាតយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ គាត់ឃើញត្រី និងសាច់ជាច្រើន ធ្វើនូវសេចក្ដីក្ដៅក្រហាយថា មនុស្សទាំងនេះ សម្លាប់សត្វមានប្រមាណប៉ុណ្ណេះដោយសម្លាប់តាមពាក្យរបស់យើងតែម្នាក់ប៉ុណ្ណោះ ដូច្នេះហើយ ទើបឈរដោយអាស្រ័យវាតបាន (ឈរផ្អែកបង្អួច) ចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតនៅលើអាកាសសម្ដែងធម៌ដល់មាហជន ហើយហោះទៅកាន់ញកភ្នំនន្ទមូលក៍ដូចគ្នា ។
នៅមានមួយនាក់ទៀត ជាមេស្រុកក្នុងដែនកាសីនោះឯង បានហាមការលក់ដូរទឹកស្រវឹង ត្រូវមហាជននាំគ្នាសួរថា លោកម្ចាស់ កាលមុនពេលនេះជាពេលលេងមហោស្រព ហៅថា សុរាឆ័ណ (សុរាដែលផឹកក្នុងថ្ងៃមហោស្រព) ពួកខ្ញុំនឹងធ្វើយ៉ាងណា ។ មេស្រុកទើបពោលថា ពួកលោកចូរធ្វើតាមទម្លាប់ដូចកាលពីមុនចុះ ។
ពួកមនុស្សនាំគ្នាលេងមហោស្រព ផឹកសុរាហើយ កាលធ្វើនូវជម្លោះ ទើបបាក់ដៃជើង បែកក្បាល ដាច់ត្រចៀក និងចងដោយរបស់ពិន័យជាច្រើន ។ មេស្រុកឃើញពួកមនុស្សទាំងនោះហើយ គិតថា កាលយើងមិនអនុញ្ញាត មនុស្សទាំងនេះក៏មិនត្រូវទទួលទុក្ខ ។ គាត់ធ្វើនូវសេចក្ដីក្ដៅក្រហាយចិត្តដោយហេតុត្រឹមប៉ុណ្ណេះ ថិតនៅដោយអាស្រ័យនឹងវាតបាន (ឈរផ្អែកបង្អួច) ចម្រើនវិបស្សនា បានញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតនៅលើអាកាសសម្ដែងថា អប្បមត្តាហោថ ពួកលោកចូរជាអ្នកមិនប្រមាទ ហើយហោះទៅកាន់ញកភ្នំនន្ទមូលក៍ដូចគ្នា ។
ក្នុងកាលជាចំណែកខាងក្រោយមក ព្រះបច្ចេកពុទ្ធទាំង ៥ ព្រះអង្គ ហោះមកចុះត្រង់ទ្វារក្រុងពារាណសី ដើម្បីភិក្ខាចារ ស្លៀកដណ្ដប់សំពត់យ៉ាងរៀបរយ ត្រាច់ប្រោសសត្វ ដោយឥរិយាបថមានការឈានទៅមុខជាដើម ដែលគួរជ្រះថ្លា រហូតដល់ទ្វារព្រះរាជវាំង ។ ព្រះរាជាទតឃើញព្រះបច្ចេកពុទ្ធទាំងនោះ ទ្រង់មានចិត្តជ្រះថ្លា និមន្តឲ្យចូលទៅកាន់ព្រះរាជនិវេសន៍ លាងព្រះបាទ និងលាបដោយប្រេងក្រអូប ហើយអង្គាសដោយខាទនីយៈនិងភោជនីយៈដ៏ប្រណីត ប្រថាប់ក្នុងទីដ៏សមគួរមួយ ត្រាស់សួរថា បពិត្រព្រះគុណម្ចាស់ទាំងឡាយ ការបព្វជ្ជាក្នុងបឋមវ័យរបស់លោកម្ចាស់ទាំងឡាយ គួរឲ្យជ្រះថ្លាពិត ការបព្វជ្ជាក្នុងវ័យនេះ លោកម្ចាស់ទាំងឡាយ ឃើញទោសក្នុងកាមទាំងឡាយដូចម្ដេច អ្វីជាអារម្មណ៍របស់លោកម្ចាស់ ? ព្រះបច្ចេកពុទ្ធទាំងនោះ កាលនឹងទូលដល់ព្រះរាជានោះ ទើបសម្ដែងជាគាថា (ម្ដងមួយអង្គ ៗ ) ថា
(ព្រះបច្ចេកពុទ្ធ ទី ១ បានសំដែងថា)
មិត្តោ មិត្តស្ស បានីយំ, អទិន្នំ បរិភុញ្ជិសំ;
តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា;
មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។
អាត្មាភាពជាមិត្រ (នៃមិត្រម្នាក់) បានប្រើប្រាស់ទឹក ដែលមិត្រនោះ មិនឲ្យហើយ ហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។
(ព្រះបច្ចេកពុទ្ធ ទី ២ បានសំដែងថា)
បរទារញ្ច ទិស្វាន, ឆន្ទោ មេ ឧទបជ្ជថ;
តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា;
មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។
សេចក្តីបា្រថា្ន (ក្នុងកាម) កើតឡើងដល់អាត្មាភាព ព្រោះឃើញនូវប្រពន្ធរបស់បុគ្គលដទៃ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាព លែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។
(ព្រះបច្ចេកពុទ្ធ ទី ៣ បានសំដែងថា)
បិតរំ មេ មហារាជ, ចោរា អគណ្ហុ កាននេ;
តេសាហំ បុច្ឆិតោ ជានំ, អញ្ញថា នំ វិយាករិំ។
តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា;
មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។
បពិត្រមហារាជ ពួកចោរបានចាប់បិតារបស់អាត្មាភាពក្នុងព្រៃ អាត្មាភាពដែលពួកចោរនោះសួរហើយ ទុកជាដឹង ក៏បា្រប់ហេតុនោះ ដោយចំណែកដទៃវិញ ។ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។
(ព្រះបច្ចេកពុទ្ធ ទី ៤ បានសំដែងថា)
បាណាតិបាតមករុំ, សោមយាគេ ឧបដ្ឋិតេ;
តេសាហំ សមនុញ្ញាសិំ។
តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា;
មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។
ការសែនព្រេន ឈ្មោះសោមយាគ តាំងឡើងហើយ ពួកមនុស្សបានធ្វើបាណាតិបាត អាត្មាភាពក៏អនុញ្ញាតឲ្យពួកមនុស្សនោះ ។ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។
(ព្រះបច្ចេកពុទ្ធ ទី ៥ បានសំដែងថា)
សុរាមេរយមាធុកា, យេ ជនា បឋមាសុ នោ;
ពហូនំ តេ អនត្ថាយ, មជ្ជបានមកប្បយុំ;
តេសាហំ សមនុញ្ញាសិំ។
តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា;
មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។
ពួកជនណា (ក្នុងស្រុក) របស់យើង ដែលសម្គាល់សុរា និងមេរ័យ ថាដូចទឹកឃ្មុំ ជាជន (មានសភាពយ៉ាងនេះ) ជាដំបូង ពួកជននោះ បានចាត់ចែងទឹកស្រវឹង ដើម្បីសេចក្តីវិនាសដល់ពួកជនច្រើន អាតា្មភាពបានអនុញ្ញាត ឲ្យពួកជននោះ ។ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។
ព្រះបច្ចេកពុទ្ធទាំងឡាយបានសម្ដែងទាំង ៥ គាថានេះ ដោយលំដាប់ ។ ចំណែកព្រះរាជាស្ដាប់ពាក្យរបស់ព្រះបច្ចេកពុទ្ធមួយអង្គៗហើយ ទ្រង់សរសើរថា បពិត្រព្រះគុណម្ចាស់ទាំងឡាយ បព្វជ្ជានេះសមគួរដល់លោកម្ចាស់ទាំងឡាយហើយ។
បណ្ដាបទទាំងនោះ បទថា មិត្តោ មិត្តស្ស សេចក្ដីថា បពិត្រមហារាជ អាត្មាភាពជាមិត្ត របស់មិត្ត បានផឹកទឹករបស់មិត្តនោះ ដោយនិយាមនេះ ។ បទថា តស្មា សេចក្ដីថា ឈ្មោះថា បុថុជ្ជនទាំងឡាយតែងធ្វើនូវបាបកម្ម ព្រោះហេតុណា អាត្មាភាពមិនធ្វើបាបកម្មនោះទៀត ព្រោះហេតុនោះ ។ បទថា បាបំ សេចក្ដីថា អាត្មាភាពបានធ្វើបាបនោះ ឲ្យជាអារម្មណ៍ហើយបួស ។ បទថាឆន្ទោ សេចក្ដីថា បពិត្រមហារាជ ព្រោះឃើញភរិយារបស់អ្នកដទៃ ដោយទំនងនេះ សេចក្ដីពេញចិត្តទើបកើតឡើងដល់អាត្មាភាព ។ បទថា អគណ្ហុ ប្រែថា បានរួមគ្នាចាប់ ។
បទថា ជានំ សេចក្ដីថា អាត្មាភាពត្រូវពួកចោរនោះសួរថា អ្នកនេះជាអ្វីនឹងលោក ទាំងដែលដឹងហើយ ក៏ឆ្លើយជាយ៉ាងដទៃថា មិនជាអ្វីនឹងខ្ញុំទេ ។ បទថាសោមយាគេ សេចក្ដីថា កាលមហោស្រពប្រាកដឡើង ពួកមនុស្សនាំគ្នាធ្វើពលីកម្មដល់ យក្ស ឈ្មោះថា ពិធីសោមយាគៈ ពេលពិធីនោះប្រាកដហើយ អាត្មាភាពក៏អនុញ្ញាត ។ បទថា សុរាមេរយមាធុកា សេចក្ដីថា ពួកជនដែលសម្គាល់សុរាមានសុរាដែលលាយដោយម្សៅជាដើមនិងមេរ័យមានទឹកត្រាំដោយផ្កាឈើជាដើមថា ដូចជាទឹកឃ្មុំ ។ បទថា យេ ជនាបឋមាសុ នោ សេចក្ដីថា ពួកជននោះមានហើយ គឺមានមកយូរហើយក្នុងស្រុករបស់ពួកយើង ។ បទថា ពហូនំ តេ សេចក្ដីថា ពួកជនទាំងនោះ កាលលេងមហោស្រពហើយ មានការផឹកសុរា សេចក្ដីវិនាសមានដល់ជនដ៏ច្រើនក្នុងមួយថ្ងៃ ។
ព្រះរាជាស្ដាប់ព្រះធម្មទេសនារបស់ព្រះបច្ចេកពុទ្ធទាំងនោះហើយ មានចិត្តជ្រះថ្លា ទ្រង់ថ្វាយសំពត់ចីវរនិងភេសជ្ជៈ ហើយទ្រង់បញ្ជូនព្រះបច្ចេកពុទ្ធទាំងនោះទៅ ។ សូម្បីព្រះបច្ចេកពុទ្ធទាំងនោះ ក៏ធ្វើអនុមោទនាដល់ព្រះរាជាហើយនាំគ្នាទៅក្នុងពេលនោះឯង ។ តាំងតែពីពេលនោះមក ព្រះរាជាទ្រង់នឿយនាយ ជាអ្នកមិនមានការសម្លឹងក្នុងវត្ថុកាមទាំងឡាយ ទ្រង់សោយព្រះក្រយាហារដែលមានរសដ៏លើសផ្សេងៗ ទ្រង់មិនហៅ មិនទតមើលពួកស្ត្រី មានចិត្តនឿយនាយ ស្ដេចយាងចូលបន្ទប់ដ៏មានសិរី ប្រថាប់អង្គុយធ្វើកសិណបរិកម្មត្រង់ជញ្ជាំងដែលមានពណ៌ស ទ្រង់បានធ្វើឈានឲ្យកើតឡើងហើយ ។ ព្រះអង្គបានដល់នូវឈានហើយ កាលនឹងតិះដៀលកាមទាំងឡាយ ទើបត្រាស់ព្រះគាថាថា
ធិរត្ថុ សុពហូ កាមេ, ទុគ្គន្ធេ ពហុកណ្ដកេ;
យេ អហំ បដិសេវន្តោ, នាលភិំ តាទិសំ សុខំ។
គួរឲ្យតិះដៀលកាមដ៏ច្រើន ដែលមានក្លិនអាក្រក់ មានសត្រូវច្រើន ព្រោះថា អាត្មាអញបានសេពហើយ ក៏មិនបានសេចក្តីសុខ (ក្នុងឈាន) បា្រកដដូច្នោះ ។
បណ្ដាបទទាំងនោះ បទថា ពហុកណ្ដកេ សេចក្ដីថា ពួកបច្ចាមិត្រច្រើន ។ បាលីថា យេ អហំ គឺ យោ អហំ បាលីនេះឯង ។ បទថា តាទិសំ បានដល់ សេចក្ដីសុខក្នុងឈាន គឺវៀចាកកិលេស ។
លំដាប់នោះ ព្រះអគ្គមហេសីរបស់ព្រះរាជាត្រិះរិះថា ព្រះរាជាអង្គនេះទ្រង់ស្ដាប់ធម្មកថារបស់ព្រះបច្ចេកពុទ្ធទាំងឡាយហើយ ទ្រង់មានឥរិយាបថនឿយនាយ មិនត្រាស់នឹងយើង ស្ដេចចូលព្រះដំណាក់ដ៏ទ្រង់សិរី យើងនឹងរង់ចាំចាប់ព្រះអង្គ ដូចនេះហើយ ព្រះនាងទើបយាងទៅទ្វារព្រះដំណាក់ ឈរទ្រង់ទ្វារហើយស្ដាប់ព្រះឧទាន របស់ព្រះរាជាដែលកំពុងតិះដៀលកាមទាំងឡាយ ទើបត្រាស់ថា បពិត្រមហារាជ ព្រះអង្គតិះដៀលកាម តែឈ្មោះថាសេចក្ដីសុខដែលស្មើដោយកាម មិនមាន កាលនឹងទ្រង់ពណ៌នាដល់សេចក្ដីសុខក្នុងកាម ទើបត្រាស់ព្រះគាថាថា
មហស្សាទា សុខា កាមា, នត្ថិ កាមា បរំ សុខំ;
យេ កាមេ បដិសេវន្តិ, សគ្គំ តេ ឧបបជ្ជរេ។
កាមទាំងឡាយ មានសេចក្តីរីករាយច្រើន ជាសុខ សេចក្តីសុខក្រៅអំពីកាម មិនមានទេ ពួកជនណាបានសេពកាមទាំងឡាយ ពួកជននោះ តែងកើតក្នុងឋានសួគ៌ ។
បណ្ដាបទទាំងនោះ បទថា មហស្សាទា សេចក្ដីថា បពិត្រមហារាជ ធម្មតាថា កាមទាំងនេះមានសេចក្ដីរីករាយច្រើន សេចក្ដីសុខដទៃដែលក្រៃលែងជាងនេះ មិនមាន ព្រោះអ្នកសេពកាមជាប្រក្រតី នឹងមិនចូលដល់អបាយទាំងឡាយ នឹងនាំគ្នាទៅកើតក្នុងឋានសួគ៌ ។
ព្រះពោធិសត្វស្ដាប់ព្រះសវនីយ៍នោះហើយ កាលនឹងទ្រង់តិះដៀលថា នែវសលិ នាងនិយាយអ្វី ឈ្មោះថា សេចក្ដីសុខក្នុងកាមនឹងមានមកពីណា កាមទាំងនេះជាវិបរិណាមទុក្ខ ទើបទ្រង់ត្រាស់ព្រះគាថាដ៏សេសថា
អប្បស្សាទា ទុខា កាមា, នត្ថិ កាមា បរំ ទុខំ;
យេ កាមេ បដិសេវន្តិ, និរយំ តេ ឧបបជ្ជរេ។
កាមទាំងឡាយ មានសេចក្តីរីករាយតិច ជាទុក្ខ សេចក្តីទុក្ខក្រៅអំពីកាម មិនមានទេ ពួកជនណា សេពកាមទាំងឡាយ ពួកជននោះ តែងកើតក្នុងនរក ។
អសី យថា សុនិសិតោ, នេត្តិំសោវ សុបាយិកោ;
សត្តីវ ឧរសិ ខិត្តា, កាមា ទុក្ខតរា តតោ។
កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាងដាវ ដែលសំលៀងហើយ ជាងព្រះខាន់ដែលលាបដោយថ្នាំពិស ទាំងជាងលំពែងដែលពួយត្រង់ទ្រូង ។
អង្គារានំវ ជលិតំ, កាសុំ សាធិកបោរិសំ;
ផាលំវ ទិវសំតត្តំ, កាមា ទុក្ខតរា តតោ។
កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាងរងើកភ្លើង ដ៏ច្រាលឆ្អៅ ជាងរណ្តៅរងើកភ្លើង មានជម្រៅមួយទ្រទូង ឬអណ្តាតភ្លើង ដែលក្តៅពេញមួយថ្ងៃ ។
វិសំ យថា ហលាហលំ, តេលំ បក្កុថិតំ យថា;
តម្ពលោហវិលីនំវ, កាមា ទុក្ខតរា តតោ។
កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាងថ្នាំពុលដ៏ក្លៀវក្លា ឬប្រេងកំពុងពុះ ឬក៏ទង់ដែងរលាយ ។
បណ្ដាបទទាំងនោះ បទថា នេត្តិំសោ សេចក្ដីថា ស្មើគ្នានឹង នេត្តិសោ ។ ពាក្យថានេត្តិំសោ សូម្បីនេះជាឈ្មោះនៃព្រះខាន់ប្រភេទនោះ ។ បទថា ទុក្ខតរា សេចក្ដីថា សេចក្ដីទុក្ខពួកណា ដែលនឹងកើតដល់បុគ្គល ព្រោះអាស្រ័យរណ្ដៅធ្យូងភ្លើងដែលឆេះឡើង ឬអន្ទាក់សំណាញ់ដែកដែលត្រូវអាំងរហូតថ្ងៃយ៉ាងនេះ កាមទាំងឡាយនេះឯង នៅជាទុក្ខក្រៃលែងជាងសេចក្ដីទុក្ខនេះទៀត ។ ក្នុងគាថាតទៅ មានសេចក្ដីថា ថ្នាំពិសជាដើមពួកនោះ ឈ្មោះថា ជាទុក្ខ ព្រោះនាំសេចក្ដីទុក្ខមកឲ្យយ៉ាងណា សូម្បីកាមទាំងឡាយក៏ជាទុក្ខយ៉ាងនោះដែរ តែសេចក្ដីទុក្ខនោះជាសេចក្ដីទុក្ខដែលក្រៃលែងជាងសេចក្ដីទុក្ខទាំងពួង ។
ព្រះមហាសត្វសម្ដែងធម៌ ដល់ព្រះទេវី យ៉ាងនេះហើយ ទ្រង់ឲ្យពួកអាមាត្យប្រជុំគ្នា ហើយត្រាស់ថា ម្នាលអាមាត្យទាំងឡាយ ពួកអ្នកចូរទទួលរាជសម្បត្តិចុះ យើងនឹងបួស ក្នុងពេលដែលមហាជនកំពុងកន្ទក់កន្ទេញនោះឯង ស្ដេចក្រោកឡើង ទៅប្រថាប់លើអាកាស ប្រទានព្រះឱវាទ ហើយស្ដេចទៅកាន់ព្រៃហិមពាន្តនៅទិសខាងជើង តាមផ្លូវអាកាសនោះឯង ទ្រង់សាងអាស្រមក្នុងទីដែលគួររីករាយ បួសជាឥសី ក្នុងទីបំផុតនៃព្រះជន្ម ជាអ្នកមានព្រហ្ម-លោកប្រព្រឹត្តទៅក្នុងទីខាងមុខ ។
ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឈ្មោះថាកិលេសដែលជារបស់តិចតួច មិនមានឡើយ សូម្បីមានប្រមាណតិច ក៏បណ្ឌិតទាំងឡាយ នាំគ្នាសង្កត់សង្កិនដែរ ដូច្នេះហើយ ទើបទ្រង់ប្រកាសសច្ចៈទាំងឡាយ កាលចប់សច្ចៈ ភិក្ខុទាំង ៥០០ រូបនោះ ក៏បានតាំងនៅក្នុងព្រះអរហត្ត រួចហើយប្រជុំជាតកថា
តទា បច្ចេកពុទ្ធា បរិនិព្ពាយិំសុ ព្រះបច្ចេកពុទ្ធទាំងឡាយក្នុងកាលនោះបរិនិព្វានហើយ ។
ទេវី រាហុលមាតា អហោសិ ព្រះទេវីបានមកជារាហុលមាតា ។
រាជា បន អហមេវ អហោសិំ ចំណែកព្រះរាជា គឺ តថាគត នេះឯង ។
ចប់ បានីយជាតក ។
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២២៤)
ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/1443/Untitled-1-Recovered.jpg
ដើមឈើមាត់ច្រាំងនឹងភ្នំថ្មតាន់
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣
ដើមឈើមាត់ច្រាំងទន្លេ នៅចំមុខទឹក វាងាយនឹងរលំរលីងណាស់ នៅក្នុងន័យនេះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាៈកិលេសមាររមែងបៀតបៀនបុគ្គល ដែលឃើញនូវអារម្មណ៍មានរូបជាដើមថាល្អ ថាស្អាត កាន់យកនូវនិមិត្តថាស្រី ថាប្រុស ហើយនិមិត្តនោះក៏គ្របសង្កត់ចិត្តឋិតនៅជាអ្នកមិនសង្រួមក្នុងឥន្ទ្រិយទាំងឡាយ មានភ្នែកជាដើមមិនស្គាល់ប្រមាណនៃការបរិភោគនិងខ្ជិលច្រអូស ទន់ខ្សោយដោយសេចក្ដីព្យាយាម ដូចជាខ្យល់ដែលបោកបក់នូវដើមឈើ ធ្វើឲ្យដើមឈើដែលនៅមាត់ច្រាំងទន្លេជាប់ឫសតែបន្តិចបន្តួចនោះដួលរលំចូលក្នុងទន្លេ ដូច្នោះឯង។
រីឯភ្នំថ្មតាន់វិញ រឹងមាំណាស់ មិនដូចជាដើមឈើនៅមាត់ច្រាំងទន្លេនោះឡើយ ព្រះអង្គទ្រង់ត្រាស់សម្ដែងដូច្នេះថាៈកិលេសមារ មិនអាចបៀតបៀននូវបុគ្គល ដែលសម្លឹងមើលឃើញថា មិនល្អ មិនស្អាត សង្រួមឥន្ទ្រិយ ស្គាល់់ប្រមាណក្នុងភោជន និងអ្នកមានសទ្ធាប្រារព្ធនូវសេចក្ដីព្យាយាមនោះបានឡើយ ដូចជាខ្យល់បក់បោកភ្នំថ្មតាន់ឲ្យដួលរលំបាក់មិនបាន ក៏យ៉ាងនោះដែរ។
លោកនេះឆេះសន្ធោសន្ធៅ សត្វលោកផ្សាក្ដៅព្រោះនៅក្នុងចិត្តខ្វះធម៌។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1444/te76xtpic.jpg
គំនិតអ្នករៀនសូត្រ
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣
ការសិក្សារៀនសូត្រមិនមានថ្នាក់បញ្ចប់ ទោះបីយើងមានឋានៈជាគ្រូបង្រៀននូវវិជ្ជាផ្សេងៗក៏ដោយ ប៉ុន្តែពេលខ្លះយើងក៏សិក្សាដែរកាលបើយើងជាសិស្ស តើយើងត្រូវធ្វើយ៉ាងណា? គឺយើងត្រូវបន្ទាបខ្លួនបង្អោនចិត្ត ព្រមទទួលស្ដាប់នូវពាក្យណែនាំ និង ពាក្យដាស់តឿនរបស់មនុស្សផ្សេងៗ ដែលគេនិយាយឲ្យយើងស្ដាប់ មានមនុស្សខ្លះចរឹតរឹងរូស និងបង្អោនចិត្ត ព្រមទទួលស្ដាប់នូវពាក្យណែនាំ
images/articles/1446/Untitled-1-Recovered.jpg
ក្បូន
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣
ក្បូន
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសអ្នកដើរផ្លូវឆ្ងាយ បុរសនោះឃើញនូវអន្លង់ទឹកដ៏ធំ មានត្រើយខាងអាយប្រកបដោយសេចក្ដីរង្កៀស ប្រកបដោយភ័យ មានត្រើយខាងនាយក៏ក្សេមប្រាសចាកភ័យ តែថាទូក ក្បូន ឫស្ពានសម្រាប់ឆ្លងពីត្រើយអាយទៅត្រើយនាយ នៃបុរសនោះគឺមិនមានឡើយ បុរសនោះមានសេចក្ដីត្រិះរិះយ៉ាងនោះថា អន្លង់ទឹកដ៏ធំនេះ
images/articles/1456/Untitled-1-Recovered.jpg
មិនលួចទ្រព្យគេ
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣
មិនលួចទ្រព្យគេ
ក្នុងសីលទី២នេះ ទ្រង់ហាមមិនអោយលួចទ្រព្យអ្នកដទៃហើយអោយប្រកបមុខរបរចិញ្ចឹម ជីវិតដោយសុចរិតត្រឹមត្រូវតាមគន្លង ដែលហៅថា សម្មាអាជីវៈ។
អ្នកខ្លះដែលមិនបានសិក្សាឲ្យបានដល់ជម្រៅនៃព្រះពុទ្ធសាសនា មានការចោទប្រកាន់ថា ព្រះពុទ្ធសាសនានិយាយតែពីរឿងបុណ្យបាបៗ
images/articles/1453/Untitled-1-Recovered.jpg
ជីវិតពិតជាត្រូវការធម៌
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣
ជីវិតពិតជាត្រូវការធម៌
រឿងរបស់ជីវិតគឺជារឿងស្មុគ្រស្មាញបណ្ដាញទុក្ខ ច្របូកច្របល់ ក្រហល់ក្រហាយ ខ្វល់ខ្វាយ រកកលនឹងដោះស្រាយឲ្យឆ្ងាយពីទុក្ខមិនងាយបាន គ្រប់ប្រាណតាំងតែពីកើតមករហូតដល់ចាស់សក់ស្កូវក៏នៅតែមិនទាន់ចប់រឿងដែលត្រូវដោះស្រាយដដែលមិនថាអតីតៈ បច្ចុប្បន្ន ឬអនាគតកាលឡើយ ឲ្យតែកើតមកហើយត្រូវតែមានបញ្ហាដែលត្រូវដោះស្រាយជានិច្ច។
images/articles/1452/Untitled-1-Recovered.jpg
កំណើត ៤ យ៉ាង
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣
កំណើត ៤ យ៉ាង
មុននឹងលើកយកបញ្ហានរកមកនិយាយ សូមញាតិញោមបងប្អូនប្រុសស្រី មិត្តអ្នកអានទាំងឡាយ សិក្សាអំពីកំណើតសត្វឲ្យបានចេះដឹងជាមុនសិន។
តាមពិតកំណើតសត្វលោកមានច្រើនប្រភេទណាស់ ដូចដែលព្រះដ៏មានបុណ្យរបស់យើងទ្រង់ត្រាស់សម្ដែងថា (សត្តា-អនន្កា) ប៉ុន្តែក្នុងបញ្ហានេះដែរ ព្រះអង្គក៏ទ្រង់បានបំព្រួញឲ្យខ្លីមកដើម្បីឲ្យយើងទាំងអស់សគ្នាងាយស្រួលសិក្សា
images/articles/1454/Untitled-1-Recovered.jpg
សីលធម៌ឬសីល៥
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣
សីលធម៌ឬសីល៥
ពាក្យថា សីលធម៌ មកពី សីល+ធម៌ បានទៅជាសីលធម៌។ សីល គឺជាចេតនាដែល វៀរចាកអំពើអាក្រក់ ការកាន់ឬប្រព្រឹត្តល្អដោយកាយ វាចា ការកាន់ចរិយាល្អ ការសង្រួមអង្គនៃ ចរិយា មាយាទល្អ សេចក្ដីល្អ អំពើល្អ ។ល។
ឯពាក្យថា ធម៌ ក្នុងទីនេះ គឺសំដៅយកតែធម៌ល្អដែលជាលទ្ធផលនៃការប្រព្រឹត្តល្អគឺ សីល នោះឯង រួមពាក្យទាំងពីរបញ្ចូលគ្នាបានជា សីលធម៌ បានសេចក្ដីថា
images/articles/1458/Untitled-1-Recovered.jpg
ភ្លើងនរកបច្ចុប្បន្ន
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣
ភ្លើងនរកបច្ចុប្បន្ន
ការសំដែងអំពីនរក ឬ ក៏ស្ថានសួគ៍ មិនមែនមានតែក្នុងព្រះពុទ្ធសាសនាទេ ក្នុងសាសនាដទៃក៏មាននិយាយដែរ ប៉ុន្តែអ្នកគោរពបូជាសាសនាភាគច្រើន តែងប្រកាន់ថា នរកមានតែនៅក្នុងលោកខាងមុខឯណោះទេ ប៉ុន្តែមិនបានសិក្សាឲ្យយល់ចូលចិត្តថា ក្នុងលោកនៃជីវិតសព្វថ្ងៃនេះឯង ឋានសួគ៌ក៏មាន ឋាននរកក៏មានដែរ។ នៅក្នុងអាទិត្តបរិយាយសូត្រ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា
images/articles/519/Untitled-1.jpg
សេចក្តីស្រវឹង ៣
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣
មទ សេចក្តីស្រវឹង ៣
តយោ មទា សេចក្តីស្រវឹង ៣ យ៉ាង គឺ៖
១. អារោគ្យមទោ ស្រវឹងដោយការមិនមានរោគ
២. យោព្វនមទោ ស្រវឹងដោយវ័យ
៣. ជាតិមទោ ស្រវឹងដោយជាតិត្រកូល
[ ក្នុងអដ្ឋកថា៖ ជីវិត មទោ ស្រវឹងក្នុងជីវិត ]
( បិដកលេខ ១៩ ទំព័រ ១៤៤ )
អធិប្បាយ
បទថា មទា ប្រែថា ប្រព្រឹត្តទៅដោយអំណាចនៃអាការស្រវឹង ។ ក្នុងសេចក្តីស្រវឹងទាំងនោះ ការមានមានះយ៉ាងនេះថា អញជាមនុស្សដែលមិនមានរោគ តាំងពី ៦០ ឬ ៧០ ឆ្នាំកន្លងមកហើយ សូម្បីតែចំណិតផ្លែសម៉ក៏អញមិនដែលទំពាស៊ី ចំណែកជនដទៃដើរនិយាយយ៉ាងនេះថា ទីឯណោះ ត្រូវរោគបៀតបៀន អ្នកទាំងឡាយ ចូរលេបថ្នាំ ជនណាហ្ន៎ ឈ្មោះថា មិនមានរោគដូចជាអាត្មាអញសោត ដូច្នេះ ឈ្មោះថា ស្រវឹងដោយការមិនមានរោគ ។
ការនៅក្នុងវ័យកំលោះក្រមុំ ហើយមានមានះយ៉ាងនេះថា ពួកយើងនឹងធ្វើបុណ្យក្នុងវ័យចាស់ជរា ពេលនេះពួកយើងជាកំលោះក្រមុំនៅឡើយ ដូច្នេះ ឈ្មោះថា ស្រវឹងក្នុងវ័យជាកំលោះក្រមុំ ។
ការមានមានះយ៉ាងនេះថា អាត្មាអញរស់នៅយូរហើយ នឹងរស់នៅយូរអង្វែងតទៅទៀត រស់នៅជាសុខមកហើយ កំពុងរស់នៅជាសុខ នឹងរស់នៅជាសុខ ( តទៅទៀត ) ដូច្នេះ ឈ្មោះថា ស្រវឹងក្នុងជីវិត ។
ដោយ៥០០០ឆ្នាំ
images/articles/522/Untitled-1.jpg
ធម៌ ៤០ យ៉ាងនាំសត្វទៅកាន់ស្ថានសួគ៌
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាងនេះ នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅតម្កល់ទុក។
ធម៌ ៤០ យ៉ាងតើអ្វីខ្លះ?
ធម៌ ៤០ យ៉ាងនោះគឺ៖
images/articles/523/Untitled-1.jpg
អនិសង្សសីល ៥
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣
បញ្ចសីលសមាទានិយត្ថេរាបទាន ក្នុងបិដកលេខ ៧២ ទំព័រ១៧៣។
គ្រានោះ ខ្ញុំកើតជាបុរសអ្នកស៊ីឈ្នួល ក្នុងក្រុងចន្ទវតី ខ្ញុំរវល់តែនឹងការងាររបស់ជនដទៃ មិនបាននូវបព្វជា្ជ។
ខ្ញុំគិតថា បុគ្គលទាំងឡាយ ដែលត្រូវងងឹតធំបិទបាំងហើយរមែងឆេះដោយភ្លើង ៣ យ៉ាង អញគប្បីគេចចេញដោយឧបាយណាហ្ន៍។ អញជាមនុស្សកំព្រា ធ្វើនូវការឈ្នួល ទាំងទេយ្យធម៌ក៏មិនមាន បើដូច្នោះគួរតែអញរក្សាសីល ៥ ឲ្យពេញលេញ។
មានព្រះថេរៈមួយ អង្គឈ្មោះ និសភៈ ជាសាវ័ករបស់ព្រះមុនី ព្រះនាម អនោមទស្សី ខ្ញុំក៏ចូលទៅរក ព្រះថេរៈអង្គនោះ ហើយទទួលនូវសិក្ខាបទទាំង ៥ ក្នុងសម័យនោះ អាយុ (របស់សត្វ) មានប្រមាណមួយសែនឆ្នាំ ខ្ញុំរក្សាសីល ៥ ឲ្យបរិបូណ៍ អស់កាលប៉ុណ្ណោះដែរ។
លុះមរណកាលមកដល់ព្រមហើយ ទេវតាទាំងឡាយលួងលោមខ្ញុំថា នែ អ្នកនិទុ៍ក្ខ រថដែលទឹមដោយសេះ ១ ពាន់នេះ មកប្រាកដដល់អ្នកហើយ។ កាលបើចិត្តជាខាងក្រោយ កំពុងប្រព្រឹត្តទៅ ខ្ញុំបានរំលឹកនូវសីលរបស់ខ្ញុំ ខ្ញុំបានទៅកាន់ឋានតាវត្តឹង្ស ដោយសារអំពើដែលខ្ញុំធ្វើល្អហើយនោះ។
ខ្ញុំបានជាធំជាងទេវតាសោយរាជ្យ មានពួកស្រីអប្សរចោមរោម សោយសេចក្តីសុខដ៏ជាទិព្វអស់ ៣០ ដង។ ខ្ញុំបានជាស្តេចចក្រពត្តិ អស់ ៧៥ ដង បានសោយរាជ្យប្រទេសដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យជាតិ។
ខ្ញុំចុត្យចាកទេវលោក ត្រូវកុសលមួយដាស់តឿន ក៏មកកើតក្នុងត្រកូលមហាសាលដ៏ស្តុកស្តម្ភ ក្នុងក្រុងសាវត្ថី ។ កាលសាសនារបស់ព្រះជិនស្រី កំពុងរុងរឿង មាតានិងបិតារបស់ខ្ញុំបាន ទទួលនូវសិក្ខាបទទាំង ៥ ក្នុងកាលជិតចូលវស្សា។ ខ្ញុំបានទទួលសីលជាមួយ (និងមាតា) ហើយបានដល់នូវអរហត្ត។ ខ្ញុំមានអាយុ ៥ ឆ្នាំអំពីកំណើត បានដល់នូវអរហត្ត ព្រះពុទ្ធមានចក្ខុ ទ្រង់ជ្រាបនូវគុណ (របស់ខ្ញុំ) ហើយទ្រង់ឲ្យឧបសម្បទាជាភិក្ខុដល់ខ្ញុំ។
ខ្ញុំរក្សានូវសិក្ខាបទទាំង ៥ ពេញលេញ ខ្ញុំមិនដែលទៅកាន់កំណើត អសុរកាយអស់កប្ប នឹងប្រមាណមិនបានអំពីភទ្ទកប្បនេះ។ ខ្ញុំនោះបានទទួលនូវយស ព្រោះហេតុនៃសីលទាំងនោះ ខ្ញុំកាលសម្តែងនូវកោដិនៃកប្ប គប្បីសម្តែងជាឯកទេស (មួយចំណែកៗ)។ ខ្ញុំរក្សាសីលទាំង ៥ ហើយបាននូវត្រៃហេតុ គឺខ្ញុំជាអ្នកមាន អាយុវែង ១ មានទ្រព្យច្រើន ១ មានប្រាជ្ញាមោះមុត ១ ។
មួយទៀត ខ្ញុំសម្តែងនូវភាពជាខ្លួនជាបុរសដ៏ក្រៃលែងជាងជនទាំងពួង អន្ទោលទៅក្នុងភពតូច និងភពធំ ហើយតែងបាននូវឋានៈទាំងនុះ។ សាវ័កទាំងឡាយ របស់ព្រះជិនស្រីកាលប្រព្រឹត្ត ក្នុងសីលនឹងប្រមាណមិនបាន បើលោកនៅត្រេកអរ ក្នុងភព តើនឹងបានផលដូចម្តេចទៅ។
សីល ៥ ដែលខ្ញុំជាអ្នកស៊ីឈ្នួលគេ មានព្យាយាមប្រព្រឹត្តល្អហើយ ខ្ញុំបានរួចចាកចំណងទាំងពួង ក្នុងថ្ងៃនេះដោយសារសីលនោះ។ ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំរក្សាសីល ៥ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសីល ៥ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបញ្ចសីលសមាទានិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ដកស្រង់ចេញពីសៀវភៅ “ឃរាវាសធម៌”រៀបរៀងដោយ មុនីកោសល្យ នៅ-ហៃឡុន ៕
ដោយ៥០០០ឆ្នាំ
images/articles/539/Untitled-1.jpg
សារៈសំខាន់នៃគម្ពីរព្រះត្រៃបិដក
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣
ព្រះសម្មាសម្ពុទ្ធជាម្ចាស់មុននឹងចូលបរិនិព្វានត្រូវបានព្រះអានន្ទទូលសួរថា "បពិត្រព្រះអង្គទ្រង់ចម្រើន ! ក្រោយពីព្រះអង្គ បរិនិព្វានទៅហើយ
images/articles/550/woe-1.png
ចក្រវាលវិជ្ជា
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣
ចក្រវាលវិជ្ជា ជាវិជ្ជាមួយនិយាយអំពីដើមកំណើតនៃចក្រវាឡ ។ បណ្តាប្រជាជនដែលបាន ដល់នូវសេចក្តីចម្រើនខ្លះហើយ បាននាំគ្នាយកចិត្តទុកដាក់នឹងប្រស្នានេះ ហើយរបៀបរៀបចំនៃការកសាងចក្រវាឡ ក៏បែបផ្សេងៗគ្នា សឹងប្រព្រឹត្តទៅតាមជំនឿរបស់ប្រជាជនក្នុងសម័យ
images/articles/956/Untitled-1.jpg
មនុស្សបង្កើតព្រះជាម្ចាស់
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣
ក្នុងចិត្តរបស់មនុស្សមានការគិតដែលកប់ជ្រៅ (រហូតយើងមិនទាំងដឹងថាវាមានថែមទៀតផង) ២ ប្រការគឺៈ
១. គំនិតដែលត្រូវការការពារខ្លួនឯង
២. គំនិតដែលចង់រក្សាខ្លួនឯង ។
តាមរយៈការគិតចង់ការពារខ្លួនឯងនេះ ទើបមនុស្សបានបង្កើតព្រះឡើងមក ដើម្បីឲ្យខ្លួនបានពឹងពាក់អាស្រ័យនិងជួយការពារខ្លួន ឲ្យរួចចាកផុតពីទុក្ខភ័យ និងដើម្បីភាពរឹងមាំរបស់ខ្លួនផ្ទាល់ ប្រដូចទៅនឹងទារកដែលត្រូវពឹងពាក់អាស្រ័យមាតាបិតារបស់ខ្លួនដូច្នោះដែរ ។
រីឯគំនិតនៅក្នុងប្រការទីពីរដែលគិតចង់រក្សាខ្លួនឯងនោះ មនុស្សបានបង្កើតនូវផ្នត់គំនិតថា មានវិញ្ញាណឬអាត្ម័នដែលមិនចេះស្លាប់ (អមតៈ) មានជីវិតនៅអស់កាលជានិច្ច ដោយអាស្រ័យហេតុមានអវិជ្ជា ភាពទន់ខ្សោយ ការភ័យខ្លាច និងចំណង់នេះឯង ទើបមនុស្សត្រូវការវត្ថុទាំង ២ យ៉ាងនេះ មកជួយលួងលោមចិត្ត និងបានចងចិត្តជាប់ជាមួយវត្ថុទាំង ២នេះ យ៉ាងរឹងមាំរហូតងើបមុខលែងរួច ។
ឱវាទទូន្មានរបស់ព្រះពុទ្ធជាម្ចាស់ មិនគាំទ្រឲ្យមានអវិជ្ជា ភាពទន់ជ្រាយ ការភ័យខ្លាច និងចំណង់ទាំងនេះឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺមានគោលបំណងដើម្បីដឹកនាំមនុស្ស ឲ្យបានយល់ច្បាស់នូវសេចក្តីពិត ដោយការកម្ចាត់និងបំផ្លាញនូវសភាវៈទាំងនេះ ប្រភេទជីកឫសដកគល់ចោលតែម្តង ។
តាមគោលការណ៍របស់ព្រះពុទ្ធសាសនា គំនិតដែលថាមានព្រះជាម្ចាស់និងមានអត្តានេះ ជាគំនិតដែលខុស (មិច្ឆាទិដ្ឋិ) និងសោះសូន្យទទេឥតប្រយោជន៍ ទោះបីថាផ្នត់គំនិតទាំងនេះ បានវិវឌ្ឍក្លាយមកជាទ្រឹស្តីហើយក្តី តែក៏សុទ្ធតែជាការស្រមើស្រមៃដែលល្អិតសុខុម និងពិបាកក្នុងការកែប្រែ ។
ផ្នត់គំនិតទាំងនេះ បានកប់ជ្រៅទៅក្នុងចិត្តរបស់មនុស្ស ជាអ្វីដែលមនុស្សមានភាពស្និទស្នាលជាមួយ រហូតលែងត្រូវការចង់ដឹង ចង់ឮ និងចង់យល់នូវទ្រឹស្តីទាំងឡាយណា ដែលផ្ទុយទៅនឹងគំនិតទាំងនេះ ។
ដកស្រង់ចេញពីសៀវភៅ " ព្រះពុទ្ធទ្រង់បង្រៀនអ្វី "
បែ្រសម្រួលដោយ លីន កុសល
ដោយ៥០០០ឆ្នាំ
images/articles/958/Untitled-1.jpg
ទឹកចិត្តមានតម្លៃជាងទឹកប្រាក់
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣
កូនជាទីស្រឡាញ់
កាលកូនទៅបម្រើការរាជការ ឬទៅធ្វើការស៊ីឈ្នួលគេ គឺកូនធ្វើការអ្វីក៏ដោយ ចូរកូនធ្វើឲ្យពេញដៃពេញជើង ប្រឹងប្រែងឲ្យអស់សមត្ថភាព ឲ្យសមនឹងតម្លៃប្រាក់ខែ ឬតម្លៃឈ្នួល ។ ប្រសិនបើកូនធ្វើឲ្យលើសជាងប្រាក់ខែ ឬតម្លៃឈ្នួលនោះគឺរឹតតែល្អ ។
កុំធ្វើការគ្រាន់តែ ដើម្បីឲ្យបានប្រាក់តែម៉្យាង កុំគិតត្រឹមតែឲ្យការងារហើយស្រេចតែ
images/articles/963/Untitled-1.jpg
រក្សាសម្តី
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣
កូនជាទីស្រឡាញ់
ពាក្យនិយាយជាការសំខាន់ម៉្យាងរបស់មនុស្សយើង កូនត្រូវប្រយ័ត្ន ២ យ៉ាង៖
១. មុននិយាយ
២. និយាយរួចហើយ
មុននិយាយ កូនត្រូវគិតមុខគិតក្រោយឲ្យបានល្អ និងកាលនិយាយរួចហើយ កូនត្រូវរក្សាពាក្យនិយាយ ។
ពាក្យដែលយើងនិយាយចេញទៅហើយ គឺជាចៅហ្វាយរបស់យើងណា៎កូន នឹងបង្គាប់ឲ្យយើងត្រូវតែធ្វើតាម ដូចជាទទួលពាក្យអ្វីពីអ្នកដទៃ គឺត្រូវធ្វើឲ្យបានទៅតាមសន្យា