Monday, 04 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 94,851
Today
Yesterday 170,805
This Month 745,366
Total ៣៥៧,៥៨៩,៣៤០
Flag Counter
Articles
images/articles/3280/_____________________.jpg
Public date : 27, Nov 2023 (6,031 Read)
សិក្សា​ប្រវត្តិ​ដូនជី តាមការយល់ឃើញរបស់មនុស្សទូទៅ ពាក្យថាដូនជី គឺជាស្ត្រី ដែលកោរសក់ កោរចិញ្ចើម ស្លៀកសពាក់ស និងរក្សា​សីល​៨ ។ ដូនជីមានប្រវត្តិតាំងអំពីសម័យព្រះពុទ្ធអង្គគង់ព្រះជន្មនៅឡើយម្លេះ ដោយសារព្រះអង្គទ្រង់ត្រាស់ហៅដូនជីថាជា ឧបាសិកា ។ ដូនជីចាត់ទុកជាសាវិកា {សាវ័កស្រី} មួយប្រភេទនៅក្នុងចំណោមពុទ្ធបរិស័ទទាំងបួន​ពួក ក្នុង​ព្រះពុទ្ធ​សាសនា ដោយ​លោក​បាន​សម្តែង​ទុកយ៉ាងច្បាស់នៅក្នុងព្រះត្រៃបិដក ។ តើកំណើតនៃដូនជីនៅក្នុងស្រុកខ្មែរមានតាំង​ពីពេល​ណា​មក ហើយ​ការ​បួស​ធ្វើជា​ដូន​ជីមានបំណង និងទិសដៅអ្វីខ្លះ? លោក បុណ្យ ប៊ុនសារ៉ាត់ សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជ បានលើកឡើងថា ដូនជីនេះមាន​តាំងពីសម័យព្រះពុទ្ធទ្រង់គង់នៅម្លេះ តែចំណែកប្រវត្តិដូនជី ដែលកើតមាននៅក្នុងស្រុកខ្មែរយើង មិន​មាន​ប្រភព​ណា​មួយ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ថា មាន​តាំង​ពីពេលណាមកទេ ប៉ុន្តែបើតាមការ​សន្និដ្ឋាន គឺ​ប្រហែល​ជា ហូរ​ចូល​មក​ព្រម​គ្នា​នឹង​សាសនា​ថេរវាទម្លេះ។ លោកបានបន្តទៀតថាដូនជីមានច្រើនប្រភេទដូចជា ដូនជី ស្លៀក​ពាក់​ពណ៌​ខ្លឹម​ខ្នុរ កោរ​សក់ កោរ​ចិញ្ចើម សមាទាន​សីល ១០ ជា​សីល​របស់​សាមណេរ ដូនជីប្រភេទនេះ​មាន​នៅ​ប្រទេស​ភូមា គេ​ហៅ​ថា សីលចារិនី, ដូនជី ស្លៀក​ដណ្តប់​សំពត់​ពណ៌លឿង កោរសក់ កោរចិញ្ចើម សមាទាន​សីល​៨​ក៏​មាន សីល​១០​ក៏មាន ដូនជី​ប្រភេទ​នេះ​ហៅ​ថា សង្ឃនី, ដូនជី ស្លៀក​ដណ្តប់​សំពត់​ពណ៌​ស មិន​កោរ​សក់ មិនកោរចិញ្ចើម ហើយ​សមាទាន​សីល​៨ ហៅថា ជី​ព្រាហ្មណ៍ ឬ​ឧបាសិកា ព្រោះ​យក​លំ​នាំ​តាមបែប​ព្រាហ្មណ៍ ដែល​និយម​ស្លៀក​ដណ្តប់​សំពត់​ពណ៌​ស ការ​បួស​បែប​នេះ គឺបួស​រយៈ​ពេល​ខ្លីតែ​ប៉ុណ្ណោះ, និង​ដូន​ជី ស្លៀក​ដណ្តប់​សំពត់​ពណ៌​ស កោរ​សក់ កោរចិញ្ចើម សមាទាន​សីល​៨ ឬ​សីល​១០ ជា​និច្ច​កាល។ លោកបានបញ្ជាក់ផងដែរថា ការបួសធ្វើជាដូនជី គឺមានទិសដៅដូចគ្នាទៅនឹងភិក្ខុ សាមណេរ​ដែរ គឺដើម្បីរួមចំណែកក្នុងការជួយអប់រំ និងដឹកនាំមនុស្ស ដើម្បីស្វែងរកសេចក្តីសុខសន្តិភាពជូនសង្គមមនុស្ស, ជួយផ្តល់នូវចំណេះដឹងផ្លូវធម៌ដល់សង្គម, រួមចំណែកជួយពង្រឹងព្រះពុទ្ធសាសនា តាមរយៈការប្រតិបត្តិដើម្បីឲ្យបាននូវសីល សមាធិ បញ្ញាដល់សាសនិកជន, រួមចំណែកក្នុងការការពារវប្បធម៌ និងអរិយធម៌ខ្មែរ និងដើម្បីបន្តអាយុកាលព្រះពុទ្ធសាសនាឲ្យបានស្ថិតស្ថេរយូរអង្វែង។ លោកបានបញ្ជាក់បន្ថែមទៀតថា ដូនជីចាំបាច់ត្រូវរស់នៅក្នុងវត្តជាមួយនឹងព្រះភិក្ខុសង្ឃ ប៉ុន្តែដូនជីមិនត្រូវបានចាត់ទុកថាជាសមណៈទេ គេគ្រាន់តែចាត់ទុកថាជាឧបាសិកាដែលនៅវត្តហើយ ស្លៀកដណ្តប់សំពត់សតែប៉ុណ្ណោះ ការបំបួសដូនជី គឺចៅអធិការវត្តធម្មតាក៏អាចបំបួសបានដូចសាមណេរដែរ៕ បញ្ញាភិលង្គារៈ ប្រភពដកស្រង់ ហ្វេសប៊ុកសីលវតី តូច Sīlavatī kusalā ប្រភពសំឡេង YouTube: yun tong ដោយ៥០០០ឆ្នាំ
images/articles/1770/textd-1efe34t3wergergesrg34.png
Public date : 16, Nov 2023 (8,114 Read)
ពាក្យថា​ខ្លួន​ក្នុង​ទី​នេះ​ ប្រែចេញ​ពី​ អត្តា និង​អត្តនោ​ ។ អត្តា​ និង​អត្តនោ នេះមក​ពី​សព្ទដើម​ថា អត្តៈ ដូច​គ្នា ។ ពាក្យ​ថា​ អត្តៈ នេះ​ជា​ភាសា​បាលី​ ស្រប​គ្នា​នឹង​ភាសា​សំស្រ្កឹត​ថា អាត្ម័ន​ ។ អត្តៈ ឬ​ អាត្ម័ន​ នេះ​ប្រែ​ជា​ភាសា​ខ្មែរ​បាន​៤​យ៉ាង​គឺ​ ប្រែ​ថា​ ចិត្ត​១​ កាយ​១​ សភាព (កុសលធម៌) ១ បរមអត្ត​ឬវិញ្ញាណ​ដ៏ពិសេស​១ ។ អាន​បន្ត៖ (មើលមិនឃើញចុចទីនេះ)
images/articles/1771/textd-1dfgvgert45t3ergerf.png
Public date : 16, Nov 2023 (12,496 Read)
ព្រះពុទ្ធ​សាសនា​ មាន​ឡើង​ដំបូង​នៅ​ក្នុង​មជ្ឈិម​ប្រ​ទេស​ គឺ​ប្រ​ទេស​ឥណ្ឌា​សម័យ​សព្វ​ថ្ងៃ​នេះ ។ នៅ​ក្នុង​មជ្ឈិម​ប្រ​ទេស​ទាំង​មូល​ កាល​ដែល​មិន​ទាន់​មាន​ព្រះ​ពុទ្ធ​សាសនា​នៅ​ឡើយ​ មនុស្ស​ទាំង​អស់​តែ​ងនាំ​គ្នា​ប្រ​ព្រឹត្ត​ប្រ​តិបត្តិ​តាម​លទ្ធិ​សាសនា​ព្រាហ្មណ៍​ខ្លះ​ តាម​លទ្ធិ​សាសនា​ឯទៀត​ខ្លះ​ ដែល​ជា​ផ្លូវ​ប្រ​តិ​បត្តិ​តឹង​ពេក​ក៏​មាន​ ធូរ​ពេក​ក៏​មាន​... អាន​បន្ត៖ (មើលមិនឃើញចុចទីនេះ)
images/articles/1773/textd-1sdfsdfw43.png
Public date : 16, Nov 2023 (20,669 Read)
សាសនា​ទាំង​អស់​ក្នុង​សកលលោក​សុទ្ធ​តែ​មាន​បញ្ញាតិ​ មាន​ទ្រឹស្តី​ មាន​អត្ត​បទ​ សម្រាប់​ដឹក​នាំ​ប្រ​​ដៅ​មនុស្ស​ ដើម្បី​ប្រ​យោជន៍​ឲ្យ​គ្រាន់​តែ​មនុស្ស​ជឿជាប់​ចិត្ត​បាក់​ផ្នត់​ ទៅ​ជា​ទំលៀ​ម​ទំលាប់​ដោយ​ឥត​ហេតុ​ផល​ក៏​មាន​ ប្រ​ដៅ​មនុស្ស​ឲ្យ​មាន​សីល​ធម៌​ក៏​មាន​ ។ ប៉ុន្តែ​ក្នុង​ទី​នេះ​​ យើង​អ្នក​និពន្ធ​មិន​មាន​បំណង​អធិប្បាយ​អំពី​ប្រយោជន៍​របស់​សាសនា​ដទៃ​ទេ
images/articles/1774/textd-dhgsdthr54.png
Public date : 16, Nov 2023 (14,346 Read)
សុខា សង្ឃ​ស្ស សាមគ្គី (សេចក្តី​ព្រម​ព្រៀង​នៃ​ពួក​ឲ្យ​កើត​សុខ) សាមគ្គី​បាន​ដល់​សេចក្តី​ព្រម​ព្រៀង​ ។ កាល​ពិ​ចារ​ណា​មើ​ល​ពួក​សត្វ​និង​វត្ថុ​ទាំង​ពួង​ ដែល​ប្រ​ព្រឹត្ត​ទៅ​ក្នុង​លោក​នេះ​ គួរ​កើត​អស្ចារ្យ​ពន់​ពេក​ ព្រោះ​សម្លឹង​ឃើញ​ដល់​ការ​ប្រុង​ផ្គុំ​ចូល​គ្នា​ជា​ពួក​ៗ​ របស់​ធាតុ​នោះ​ៗ​ដែល​ប្រ​ព្រឹត្ត​ទៅ​តាម​ធម្ម​តា​ ឬ​មាន​អ្នក​ប្រុង​ផ្គុំ​តែ​ង​ឡើង​ ខ​នេះ​យ៉ាង​ណា​
images/articles/1775/textd-1868585286858.png
Public date : 16, Nov 2023 (15,757 Read)
ពាក្យ​ បួស​ ជា​ពាក្យ​មាន​តម្លៃ​ល្អ​ប្រ​សើរ​ ។ មនុស្ស​ដែល​បាន​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ជា​មនុស្ស​មាន​តម្លៃ​ល្អ​ប្រ​សើរ​ជា​ង​អ្នក​មិន​បាន​បួស​ ។ អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ គេ​និយម​ថា​ អ្នក​បួស​ គឺ​ជា​មនុស្ស​ល្អ​ ដឹង​ខុស​ ដឹង​ត្រូវ​ ដឹង​គុណ​ ដឹង​ទោស​ ដឹង​បុណ្យ ដឹង​បាប​ ។ល។ ឬ​កែ​គំនិត​មារយាទ​និង​ស្មា​រតី​មនុស្ស​ ពី​អាក្រក់​ ថោក​ទាប​ ឲ្យ​បាន​មក​ជា​ល្អ​ ខ្ពង់​ខ្ពស់​បាន​
images/articles/1776/Untitled-1-Recovered.jpg
Public date : 16, Nov 2023 (12,019 Read)
ការ​ហ្វឹកឲ្យ​មើល​វត្ថុសម្ភារៈ​ថា​ជាបច្ច័យ ទំនុកបម្រុង មិនមែន​ជា​គោលដៅ - មាន​ករណី​ជំទាស់​ថា ការ​បដិបត្តិធម៌ គឺ​តាំងនៅ​ក្នុង​សភាព​សន្ដោស​មែន​ទេ? តែ​ដំណើរ​ជីវិត​តាម​ផ្លូវ​លោក ត្រូវ​តែ​មាន​វត្ថុ របស់​របរ​មក​ទំនុក​បម្រុង​ធ្វើ​ឲ្យ​សម្បូរ​បែប។ ដូច្នោះ​ក្នុង​រឿង​នេះ ពិបាក​ឲ្យ​ក្មេង​បែង​ចែក​បាន​ណាស់។ - ឆ្លើយៈ មិន​លំបាក​ទេ ព្រះពុទ្ធសាសនា ព្រម​ទទួលថា​សម្ភារៈ​​ជា​របស់​សំខាន់
images/articles/1777/Untitled-1-Recovered.jpg
Public date : 16, Nov 2023 (13,167 Read)
- សួរ​ថាៈ តាម​ដែល​អធិប្បាយ​មក​នេះ យើង​ជា​ឪពុក​ម្ដាយ​ចិញ្ចឹម​រក្សា តើ​មាន​គោលការណ៍​ពិចារណា​យ៉ាង​ណាថា កូន​យើង​រឹង​មាំ អាច​ទៅ​ប្រឈម​មុន​នឹង​សង្គម​ខាង​ក្រៅ​បាន? ក្នុង​ផ្លូវ​ធម៌​មាន​គោល​ការណ៍​វាយ​តម្លស​យ៉ាង​ណា​ថា ក្មេង​មាន​សភាព​រឹង​មាំ​ល្មម​នឹង​ដំណើរ​ជីវិត​បាន​ដោយ​ខ្លួន​ឯង។ ឆ្លើយៈ មើល​ការ​អភិវឌ្ឍ ៤ ផ្នែកគឺ៖ ១)- ការ​អភិវឌ្ឍ​ផ្នែក​រាង​កាយក្រៅ​ពី​មើល​សុខ​ភាព​រាង​កាយ​ហើយ ត្រូវ​ពិចារណា​មើល​សម្ពន្ធ​ភាព​ជា​មួយ​វត្ថុ សម្ភារៈប្រើប្រាស់​ បរិភោគ ថា​គេ​អភិវឌ្ឍ​ឬ​នៅ ដូច​ជា​មើល​ថា គេ​ដឹង​ពីការ​បរិភោគ ប្រើប្រាស់ វត្ថុ​សម្ភារៈ​យ៉ាង​ណា ដូច​ជា ការ​ទទួលទាន​ អាហារ មើល គេ​ថា គេ​បរិភោគ​ដោយ​មាន​គោល​បំណង​ដោយ​ពិត​គឺ​ដើម្បី​សុខ​ភាពនៃ​រាងកាយ​រឹងមាំ មិនមែន​ដើម្បី​តែ​ឆ្ងាញ់​ពិសារ​ដើម្បី​ភាព​សង្ហារ ខ្ជះខ្ជាយ​អួតឋានៈ។ យ៉ាង​នេះ​សម្ដែង​ឲ្យ​ឃើញ​ថា គេ​មាន​ការ​អភិវឌ្ឍ ដែល​រួម​ទៅ​ដល់​ការ​ប្រើ​បច្ចេកវិជ្ជា​ផ្សេងៗ​ផង​ដែរ។ សង្កេត​ក្នុង​ការ​មើល ការ​ស្ដាប់ ថា​មើល​យ៉ាង​ដូចម្ដេច មើល​បាន​ប្រយោជន៍​ទេ ដឹង​នូវ​សិក្សា​អំពី​ហេតុ​ការណ៍​ផ្សេងៗ​ទេ ឬ​ថា​ឃើញ​អារម្មណ៍​ផ្សេងៗ ហើយ​ធ្លាក់​ក្នុង​ទាសភាព​ជំពាក់​ចិត្ត​ស្រវឹង។ យ៉ាង​នេះ ជា​ការ​អភិវឌ្ឍ​ផ្លូវ​កាយ។ ២)- ការ​អភិវឌ្ឍ​ផ្នែក​សីល សង្កេត​មើល​សម្ពន្ធ​ភាព​ជា​មួយ​មិត្តភក្តិ សម្ពន្ធភាព​ជា​មួយ​បងប្អូន។ មើល​សម្ពន្ធភាព​ជា​មួយ មិត្តភក្តិ ដូច​ជា​ សេពគប់​ជា​មួយ​មិត្តណា ធ្វើ​ចំពោះ​មិត្តនោះ យ៉ាង​ណា តើ​សេពគប់​ជា​មួយ​មនុស្ស​ប្រភេទណា មាន​អាកប្បកិរិយា​ទស្សនគតិ​ត្រឹម​ត្រូវ​ដែរឬ​ទេ សន្ទនា​ពី​អ្វី មាន​សម្ពន្ធភាព​ជា​មួយ​មនុស្ស​ក្នុង​សង្គម​យ៉ាង​ណា ចេះ​សង្គ្រោះ​ជួយ​គ្នា​ដែរ​ឬ​ទេ។ នេះ​ជា​ការ​អភិវឌ្ឍ​ផ្នែក​សង្គម។ ៣)- ការ​អភិវឌ្ឍ​ផ្នែកចិត្ត​សន្ដាន សង្កេត​មើល​ថា មានគុណ​គឺ​សេចក្ដី​ល្អ​ឬ​ទេ មាន​មេត្តា ករុណា ពេល​ជួប​អ្នក​មាន​ទុក្ខ​លំបាក អ្នក​ជំងឺ ចេះ​ជួយ​គេ​ទេ? មាន​ទឹក​ចិត្ត​ចំពោះ​អ្នក​ដទៃ​ឬ​ទេ​ មាន​កតញ្ញុតា​ឬ​ទេ ។ល។ ហើយ​មើល​សមត្ថភាព​របស់​ចិត្ត​ថា តើ​រឹង​មាំ មាន​សេចក្ដី​ព្យាយាម ប្រឹង​ប្រែង មាន​ការ​ទទួល​ខុស​ត្រូវ​មាន​សតិ​ជា​គ្រឿង​រក្សា​ខ្លួន មាន​សមាធិ​មាំទាំ​ក្នុង​កិច្ចការ​ងារ​ដែរ​ឬ​ទេ ព្រម​ទាំង​ពិចារណា​មើល​សុខភាព​ផ្លូវ​ចិត្ត​ថា មាន​ក្ដី​សប្បាយ​រីករាយ ស្រស់ថ្លា មិន​មួហ្មង មិនតឹង​តែង មិន​កង្វល់។ ៤)- ការ​អភិវឌ្ឍ​ផ្នែក​បញ្ញា សង្កត់​មើល​ថា អាច​ទទួល​ដឹង​នូវ​របស់​ផ្សេងៗ​តាម​សេចក្ដី​ពិត គឺ​អាច​សម្លឹង​របស់​ផ្សេងៗ​ដោយ​មិន​ប្រកាន់ ដោយ​ការ​ពេញ​ចិត្ត មិន​ពេញ​ចិត្ត​ឬ​រីករាយ មិន​រីករាយ។ តែ​សម្លឹង​របស់​ទាំង​នោះ ដោយ​ការ​សិក្សា​ចង់​ដឹង ចង់​ចេះស្រាវជ្រាវ​សេចក្ដី​ពិត និង ដោះស្រាយ​បញ្ហា ពិគ្រោះ​ពិចារណា​សម្លឹង​លោក​នេះ​យ៉ាង​ណា មាន​ទស្សនគតិ​ចំពោះ​មនុស្ស​ក្នុង​សង្គម​យ៉ាង​ដូចម្ដេច មាន​ទិដ្ឋិ​យល់​ឃើញ​យ៉ាង​ណា។ -សួរៈ ការ​សម្ដែង​ចេញ​មក ឬ​ការ​ប្រព្រឹត្ត​ផ្សេង​ៗ​ក្នុង​លក្ខណៈ​នៃ​ការ​អភិវឌ្ឍ អាច​នឹង​ចាប់​ផ្ដើម​ពី​អាយុ​ប៉ុន្មាន? -ឆ្លើយៈ មិន​ទាក់​ទង​ជា​មួយ​អាយុ។ អាយុ​គឺ​ការ​កំណត់​នូវ​វ័យ ឬ​ថា ជា​ព្រំដែន​នៃ​ការ​ចម្រើន​ធំធាត់។ ពេល​វេលា​ក្នុង​ការ​សន្សំ​ភាព​ជំនាញ ការ​អភិវឌ្ឍ​ខ្លួន​នឹង​កើត​ឡើង​ជា​មួយ​អាការ​សំដែង​ចេញ​នូវ​លក្ខណៈ​នៃ​ការ​ប្រព្រឹត្ត ដែល​បង្ហាញ​ឲ្យ​ឃើញ​ដល់​ការ​អភិវឌ្ឍ​ក្នុង​ផ្នែក​នីមួយៗ ទាំង​៤ផ្នែក ថា តើ​មាន​លំដាប់​ណា? -​សួរៈ បច្ចុប្បន្ន​យើង​ឲ្យ​តម្លៃ​មនុស្ស មិន​បាន​ឲ្យ​តម្លៃ​ក្នុង​លក្ខណៈ​ការ​អភិវឌ្ឍ​រាង​កាយ គឺ​សីល សមាធិ បញ្ញា ទេ តែ​យើង​ច្រើន​ឲ្យ​តម្លៃ​លើ សញ្ញាបត្រ ឬ​ឲ្យ​តម្លៃ​តាម​ផ្នែក​សេដ្ឋកិច្ច មើល​តាម​ចំនួន​ទ្រព្យ​តិច​ឬ​ច្រើន ហើយ​ក៏​សំគាល់​ថា បុគ្គល​នេះ​ជា​អ្នកមាន​ក្នុង​ប្រទេស។ ក្នុង​លក្ខណៈ​នេះ សង្គម​កំពុង​សំដែង​លោក​នេះ (បង្ហាញ​លោក​នេះ) ក្នុង​ផ្លូវ​ខុស​មែន​ទេ? -ឆ្លើយៈ សង្គម​កំពុង​តែ​ឲ្យ​នូវ​សភាព​ដែល​ឃ្លៀងឃ្លាត​ប្រាស​ចាក​ការ​ពិត។ ដកស្រង់​ចេញ​ពី​សៀវភៅ សុភមង្គល​គ្រួសារ​ជាសន្តិសុខ​សង្គម ដោយ​៥០០០​ឆ្នាំ​
images/articles/1778/Untitled-1-Recovered.jpg
Public date : 16, Nov 2023 (26,713 Read)
​​​​​ ទោស​នៃ​សេចក្ដី​ក្រោធ ធម្មតា​មនុស្ស​ណា​មួយ ដែល​ច្រឡោត​ខឹង​ឡើង​ចំពោះ​នរណា​ម្នាក់, បើ​អ្នក​ម្ខាង​គេ​អត់ធន់​បាន មិន​ខឹង​តប​វិញ​សោះ ហើយ​អ្នក​ម្ខាង​នោះ​នៅ​តែ​ចចេស​ខឹង​នឹង​គេ ដរាប​ដល់​ជេរ​ប្រទេច​ផ្ដាសា​គេ​ថែម ៗ ញយៗ ដងទៅ អ្នក​ដែរ​ខឹង​ហើយ​ជេរ​គេ​ដោយ​បំពាននោះ ក៏​នឹង​ត្រឡប់​ជា​ភ័យ​ខ្លួន​វិញ ឬ​នឹង​ត្រឡប់​ជា​មាន​សេចក្ដី​អន្តរាយ​ដល់​ខ្លួន​វិញ​មិន​ខាន; ដូច​ព្រាន​សុខន​ឈ្មោះកោកៈ។ សូម​នាំ​រឿង​នោះ​មក​សម្ដែង​ជា​ឧទាហរណ៍​ដូច​តទៅ​នេះ៖ រឿង​ ព្រាន​សុនខ​ឈ្មោះ កោកៈ ព្រាន​សុនខ​ឈ្មោះ​កោកៈ​នោះ បណ្ដើរ​សុនខ ១ ហ្វូងទៅ​បណ្ដេញ​សត្វ​ក្នុង​ព្រៃ។ ថ្ងៃ​នោះ​ក៏​ចួន​ប្លត​សូន្យ​ទទេ មិន​បាន​សត្វ​អ្វី ១ សោះ។ លុះ​ប្រទះ​នឹង​ភិក្ខុ​ ១ រូប​ក៏​គិត​ថា ៖ " ការ​ដែល​អញ​មិន​បាន​សត្វ​ក្នុង​ថ្ងៃ​នេះ មិន​ទាស់​ពី​រឿង​អ្វី​ទេ, ច្បាស់​ជា​ទាស់​ពី​ព្រោះ​តែ​អញ​ឃើញ​មនុស្ស​កាឡកិណ្ណី​នេះ​ឯង បាន​ជា​ឆ្នែង​អស់ " នឹក​ខឹង​ក្នាញ់​ក្នុង​ចិត្ត​ដូច្នោះ ក៏​ពន្យុះ​ឆ្កែ​ឲ្យ​ដេញ​ខាំ​លោក។ ភិក្ខុ​នោះ​ស្ទុះ​ឡើង​ដើម​ឈើ។ ព្រាន​ឆ្កែ​ក៏​តាម​ទៅ​ចាក់​បាទ​ជើង​លោក​នឹង​លំពែង, ទោះ​បី​លោក​អង្វរ​យ៉ាង​ណា​ក៏​មិន​ស្ដាប់; ចេះ​តែ​ចាក់​ដរាប​ដល់​របូត​ចីវរបស់​លោក​ធ្លាក់​ចុះ​មក​គ្រប​លើ​ខ្លួន។ ឯហ្វូង​ឆ្កែ កាល​បើ​ឃើញ​ដូច្នោះ, សម្គាល់​ថា​លោក​ធ្លាប់​ចុះ​មក ហើយ​ក៏​នាំ​គ្នា​ខាំ​ត្រជាក់​ជញ្ជែង​ព្រាន​នោះ​ដរាប​ដល់​ស្លាប់។ កាល​បើ​ឆ្កែ​អស់​ចៀស​ចេញ​ទៅ​ហើយភិក្ខុ​នោះ​ចុះ​មក, កើត​មាន​សេចក្ដី​សង្ស័យ​ក្រែង​ខូច​សីល​របស់​លោក ក៏​ទៅក្រាប​បង្គំ​ទូល​សួរ​ព្រះបរម​សាស្ដា ៗ ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា ៖ " សីល​របស់​អ្នក​មិន​ធ្លុះធ្លាយ​ទេ " ហើយ​ទ្រង់​សម្ដែងព្រះ​គាថា ថា៖ យោ អបទុដ្ជស្ស នរស្ស ទុស្សតិ សុទ្ធស្ស បោសស្ស អនង្គណស្ស តមេវ ពាលំ បច្ចេតិ បាបំ សុខុមោ រជោ បដិវាតំវ ខិត្តោ។ សេចក្ដី​ថា៖ មនុស្ស​ល្ងង់​ខ្លៅ​ណា​មួយ​ទៅ​ប្រទូស្ដ​នឹង​នរជន​តែ​ឥត​ប្រទូស្ដ​ដល់​ខ្លួន ហើយ​គេ​ជា​មនុស្ស​ល្អ​បរិសុទ្ធ ជា​មនុស្ស​ឥត​ទួល​ពោល​គឺ​កិលេស, អំពើ​បាប​នោះ​ឯង​តែង​ត្រឡប់​មក​ត្រូវ​មនុស្ស​ល្ងង់​ខ្លៅ​នោះ​វិញ​មិន​ខាន, ដូច​ធូលី​ដ៏​ល្អិត​ដែល​បុគ្គល​បាច​ច្រាស​ខ្យល់ តែង​ត្រឡប់​មក​ត្រូវ​ខ្លួន​វិញ។ អ្នក​ដែល​មិន​ចេះ​អត់អន់ ច្រើន​មាន​សេចក្ដីវិនាស​អន្តរាយ​ដូចរឿង​ព្រាន​ដែល​និទាន​មក​នេះ។ ព្រោះ​ហេតុ​ដូច្នោះ បណ្ឌិត​ទាំង​ឡាយ​ដែល​ប្រាថ្នា​មិន​ឲ្យ​មាន​ភ័យ និង​ពៀរ​ដល់​ខ្លួន គួរ​ពិចារណា​ឲ្យ​ឃើញ​ទោស​របស់ ទោសៈ ថា ៖ " ដូច​ជា​ភ្លើង​ដុត​ខ្លួន និង​អ្នក​ដទៃ​ឲ្យ​ខ្លោច​ផ្សា " ហើយ​គួរ​សមាទាន​នូវ​អធិវាសនក្ខន្តី ថា ៖ " ថ្ងៃ​នេះ​អញ​នឹង​រក្សា​សីល​អធិវាសនក្ខន្តី មិន​ក្រោធ​ខឹង​នឹង​នរណា​ទេ " លុះ​សមាទាន​ដូច្នេះ​រួច​ហើយ ត្រូវ​ប្រុង​ស្មារតី​រឭក​ដល់​ការ​សមាទាន​នោះ​ឲ្យ​រឿយៗ; បើ​ក្រែង​វង្វេង​ភ្លេច​ត្រូវ​ធ្វើ​គ្រឿង​សម្គាល់​យ៉ាង​ណា​មួយ​ទុក​នឹង​ខ្លួន មាន​កួច​ជាយសំពត់​ចំណាំ​ជា​ដើម, លុះ​ក្រឡេក​ឃើញគ្រឿង​សម្គាល់​នោះ ក៏​នឹង​នឹក​ឃើញ​ឡើង​ភ្លាម​មិន​វង្វេង​ភ្លេច​ឡើយ; ខំ​ហាត់​ញយ ៗ ទៅ​ក៏​មុខ​ជា​ធ្លាប់​ទៅ​ឯង។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ ដោយ​៥០០០​ឆ្នាំ​
images/articles/1779/Untitled-1-Recovered.jpg
Public date : 16, Nov 2023 (15,508 Read)
អានិសង្ស​អធិវាសនក្ខន្តី ៥ យ៉ាង ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ជាម្ចាស់ បាន​ត្រាស់​សរសើរ​គុណ​សម្បត្តិ​នៃ​ការ​លះ​ទោសៈ​ថា៖ ទោសំ ភិក្ខវេ បជហថ " ម្នាល​ភិក្ខុ​ទាំង​ឡាយ! បើ​អ្នក​ទាំង​អស់​គ្នា​លះ​ទោសៈ​បាន​តថា​គត​នឹង​ហៅ​អ្នក​ទាំង​ឡាយ​ថា​ជា​អនាគាមិ ដូច្នេះ"។ ក៏​ឯ​ការលះ​ទោសៈ​នេះ បើ​ទុក​ជ​​មិន​បាន​ដាច់​ជា​សមុច្ឆេទប្បហាន គ្រាន់​តែ​ធ្វើ​ឲ្យ​ស្ងប់​រម្ងាប់​ក្នុង​ចន្លោះ​នោះ ៗ
images/articles/1780/Untitled-1-Recovered.jpg
Public date : 16, Nov 2023 (12,870 Read)
ព្រះ​សម្មាសម្ពុទ្ធ​ជាម្ចាស់​បាន​ត្រាស់​សម្ដែង ហេតុ​ជា​គ្រឿង​ត​នៃ​ពៀរ និង​ហេតុ​ជា​គ្រឿង​ស្ងប់​រម្ងាប់​នៃ​ពៀរ​ ថា៖ ន ហិ វេរេនវេរានិ សម្មន្តីធ កុទាចនំ អវេរេន ច សម្មន្តី ឯស ធម្មោ សនន្តនោ។ សេចក្ដី​ថា៖ ក្នុង​កាល​ណាៗ ក៏​ដោយ ធម្មតា​ពៀរ​ទាំង​ឡាយ​ក្នុង​លោក​សន្និវាស​នេះ មិន​ដែល​ស្ងប់​រម្ងាប់​ដោយ​ការ​ចង​ពៀរ​ឡើយ; ដោយ​ពិតពៀរ​ទាំង​ឡាយ​តែង​ស្ងប់​រម្ងាប់​ដោយ​ការ​មិន​ចង​ពៀរ, ធម៌​នេះ ជាធម៌​ចាស់​មាន​យូរ​ណាស់​មក​ហើយ។ អធិប្បាយ​ចំពោះ​តែ​បទ​ដែល​ទាក់ទង​គ្នា ដោយ​រឿង​ខន្តី​សេចក្ដី​អត់ធន់​ម្យ៉ាង ដូច​តទៅ​នេះ៖បណ្ដា​បទ​ទាំង​ឡាយ ត្រង់​បទ​ថា អវេរេន ច សម្មន្តិ ដូច្នេះ មាន​សេចក្ដី​ថា ពៀរ​ដែល​នឹង​ស្ងប់​រម្ងាប់ ឈប់​ចង​គ្នា​ទៅ​វិញ​ទៅ​មក​នោះ លុះ​តែ​មាន​ទឹក​ចិត្ត​យ៉ាង​ត្រជាក់វិសេស​គឺ ខន្តី​ ( សេចក្ដី​អត់ធន់ ) មេត្តា ( សេចក្ដី​ស្រឡាញ់ ) ឬ​មាន​យោនិសោមនសិការ និងបច្ចវេក្ខណញ្ញាណ គឺ​យក​ចិត្ត​ទុក​ដាក់​ដោយយោបល់ ពិចារណា​ឲ្យ​ឃើញ​ទោស​នៃ​សេចក្ដី​ក្រោធ​ខឹង និង គុណានិសង្ឃ​នៃ​សេចក្ដី​អត់ធន់ ទើប​ពៀរ​នោះ​ស្ងប់​រម្ងាប់​ទៅ​បាន; មាន​គួរនា​ដូច​ទី​កន្លែង​ណា​មួយ ដែល​ប្រឡាក់​ដោយ​របស់​មិន​ស្អាត​មាន​ទឹក​មាត់​ជាដើម លុះ​តែ​គេ​យក​ទឹក​ដែល​ថ្លា​ទៅ​ដុស​លាង ទើប​ជ្រះស្អាត មាន​ក្លិន​ល្អ​ដូច​ដើម​ទៅ​វិញ​បាន។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ ដោយ​៥០០០​ឆ្នាំ​
images/articles/1781/Untitled-1-Recovered.jpg
Public date : 16, Nov 2023 (18,531 Read)
គុណានិសង្ស​នៃ​ខន្តី​យ៉ាង​អស្ចារ្យ អ្នក​ប្រាជ្ញ​ដ៏​មាន​ប្រាជ្ញា គួរ​ឃើញ​គុណានិសង្ស​របស់​ខន្តី​យ៉ាង​អស្ចារ្យ ដូច​ ទីឃាវុកុមារ ដែល​បាន​សោយ​រាជ្យ​ជា​មហាក្សត្រិយ៍​ក្នុង​នគរ​ពីរ ក៏​ព្រោះអានិសង្ស​របស់​ខន្តីនេះ​ឯង។ សូម​នាំ​រឿង​នោះ​មក​សម្ដែង​ជា​ឧទាហរណ៍​ដូច​ត​ទៅ​នេះ៖ រឿង ទីឃាវុកុមារ កាល​ព្រះបាទព្រហ្មទត្ត គ្រង​រាជសម្បត្តិ​នៅ​ក្រុង​ពារាណសី​ដែន​កាសី,
images/articles/1782/Untitled-1-Recovered.jpg
Public date : 16, Nov 2023 (47,647 Read)
បដិបត្តិបែប​ឲ្យ​ការ​អនុគ្រោះ​ដល់​គ្នា -សួរៈ ចំពោះ​អ្នក​ដែល​ពេញ​ចិត្ត​ក្នុង​ការ​បដិបត្តិ​ធម៌ ត្រូវ​ធ្វើ​យ៉ាងណា រវាងតួនាទីគ្រប់គ្រង​គ្រួសារ និង ការ​គេចខ្លួន​ទៅ​ស្វែង​រក​សច្ចធម៌ តើ​បុថុជ្ជន​គប្បី​សម្រេច​ចិត្ត​យ៉ាង​ណា ដើម្បី​ឲ្យ​មាន​តុល្យភាព តាម​ផ្លូវ​ចិត្ត? -ឆ្លើយ (១) មិន​ត្រូវ​ធ្វើ​តាម​តែ​ការ​ពេញ​ចិត្ត​របស់​ខ្លួន​នោះ​ទេ ត្រូវ​យល់ និង ឃើញ​ដល់​ចិត្ត​អ្នក​ដទៃផង។ ការ​យល់​ចិត្ត​អ្នក​ដទៃ​ក៏​ជា​រឿង​របស់​បញ្ញា​ត្រូវដឹង​ថា
images/articles/1783/Untitled-1-Recovered.jpg
Public date : 16, Nov 2023 (58,349 Read)
គុណ​ភាព​ជីវិត​របស់​គ្រួសារ​ដែល​មាន​សេចក្ដី​សុខ -សួរៈ ប្រការ​ដូច​បាន​ពោល​មក​នេះ ជាក់​ច្បាស់ណាស់ ក្នុងឋានៈ​ជា​ពុទ្ធបរិស័ទ គុណភាព​ជីវិត​នៃ​គ្រួសារ​ដែល​មាន​សេចក្ដី​សុខ​គួរ​មាន​លក្ខណៈ​យ៉ាង​ណា? -ឆ្លើយៈ មាន​៣ លំដាប់ ផ្ដើម​ដោយ​លំដាប់​ទី១ ដែល​ចែក​ជា​ច្រើន​ផ្នែក។ ផ្ដើម​ដោយ​ផ្នែក​ដំបូង​គឺ ផ្នែក​សុខភាព​រាង​កាយ​មិន​មាន​រោគ​ភ័យ បៀត​បៀន មាំ​ទាំ
images/articles/3329/2023-06-12_06_50_51-Pinterest.jpg
Public date : 16, Nov 2023 (1,660 Read)
ខ្ញុំ​បាន​ដាំ​សួនច្បារ ថ្វាយព្រះ​មាន​ព្រះ​ភាគ​ព្រះនាម​សិទ្ធត្ថ ពួក​បក្សី​ចូល​ទៅ​អាស្រ័យ​ឰដ៏​ដើមឈើ​ទាំងឡាយ ដែល​មាន​ម្លប់ត្រជាក់។ ខ្ញុំ​បានឃើញ​ព្រះពុទ្ធ ទ្រង់​មិន​មាន​ធូលី​គឺ​កិលេស ទ្រង់​គួរ​ទទួល​នូវ​គ្រឿងបូជា ទើប​នាំ​ព្រះសម្ពុទ្ធ ជា​លោកជេដ្ឋ ប្រសើរ​ជាង​ពួក​នរៈ ទៅ​ក្នុង​សួនច្បារ។ ខ្ញុំ​ជា​អ្នកមាន​ចិត្តរីករាយ បាន​ថ្វាយ​ផ្លែឈើ និង​ផ្កាឈើ ទាំង​មាន​សេចក្តី​ជ្រះថ្លា​ខ្លាំង​កើតឡើង​ក្នុង​លំដាប់នោះ ហើយ​បង្អោន​ថ្វាយ​នូវ​ទាន​នោះ។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​ថ្វាយ​ទាន​ណា​ដល់​ព្រះពុទ្ធ ផល​រមែង​កើត​សម្រាប់​ខ្ញុំ ក្នុង​ភព​ដែល​ខ្ញុំ​កើត​ហើយ (ព្រោះ​ការ​ថ្វាយ​ទាន​នោះ)។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​សួនច្បារ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សួនច្បារ។ ក្នុង​កប្ប​ទី ៣៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ៧ ជាតិ ព្រះនាម​បុ​ទុ​សីត​លៈ​ដូចគ្នា ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិ​បតិ្តហើយ។ បានឮ​ថា ព្រះ​អារាម​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។ ចប់ អារាម​ទាយ​កត្ថេ​រាប​ទាន។ ដោយ​៥០០០​ឆ្នាំ​
images/articles/2294/Untitled-1-Recovered.jpg
Public date : 12, Nov 2023 (5,440 Read)
ក្នុងខ្លួនគ្មានមេត្តា ដូចស្រុកគ្មានភ្លៀង ស្រុក ឬ ជនបទ​មួយ​ដែលគ្មាន​ទឹកភ្លៀង​ស្រុក​នោះក៏ ហួតហែង​ក្រៀមស្រពោនមិនមានសម្រស់ស្រស់បំព្រង​គួរជាទីពិចពិល​រមិលមើល​ឡើយ មនុស្ស​សត្វ​ទាំងឡាយ នៅក្នុងស្រុក​នោះ ក៏​ភៀសខ្លួន​ចេញ​ទៅ​ស្រុកដទៃ​ដែលមានភ្លៀងធ្លាក់ ដើម្បីចិញ្ចឹមជីវិត​របស់​ខ្លួន​បន្តទៀត នេះ​ជាសេចក្ដីប្រៀបធៀបឲ្យឃើញ​ថា បើក្នុងខ្លួនយើង​គ្មានចិត្ត​មេត្តា​ដល់សត្វ​ទាំងឡាយ​ទេ
images/articles/2310/Untitled-1-Recovered.jpg
Public date : 12, Nov 2023 (5,934 Read)
រាគៈ​ជាសត្រូវ​ជិត​របស់​មេត្តា​ព្រហ្មវិហារ ព្រោះសភាព​នៃមេត្តាជាមួយរាគ មានចំណែក​ស្មើគ្នាដោយសម្លឹងមើលតែចំពោះ​ចំណែក​នៃសេចក្ដីល្អ ដូចសត្រូវ​របស់​មនុស្សដែល​តាំងមូលដ្ឋាននៅជិត មូលដ្ឋាន​នោះ​រមែង​បានចេញចូល ដោយងាយ​ព្រោះហេតុ​នោះ មេត្តា​គឺព្រះយោគាវចរ ត្រូវតែ​ថែរក្សា​ឲ្យល្អ (ឲ្យឆ្ងាយ) គឺឲ្យឆ្ងាយ​អំពីរោគ ចំណែក​ព្យាបាទ​ជាសត្រូវ​ឆ្ងាយ (របស់មេត្តា) ព្រោះមេត្តា​ជាមួយ​នឹង​ព្យាបាទមាន (សភាព) ជាចំណែក​របស់ខ្លួន​ដែលមិនស្មើគ្នា ដូច​សត្រូវ​របស់​មនុស្ស​ដែល​តាំង​មូលដ្ឋាន​នៅក្នុងព្រៃភ្នំជាដើម ព្រោះដូច្នោះ ព្រះយោគាវចរ ទើប​មិន​ត្រូវខ្លាច​អំពី​សំណាក់​នៃព្យាបាទ​នោះ ហើយ​ចំរើន​មេត្តា​ទៅចុះ។ ក្នុងសេចក្ដី​ថា បុគ្គល​ចំរើន​មេត្តា​ផងធ្វើ​អាការក្រោធ​ឲ្យប្រព្រឹត្ត​ទៅផង នោះជាអឋាន (គឺ​ប្រព្រឹត្ត​ទៅមិនបាន​ឡើយ)។ខាងដើម កណ្ដាល ទីបំផុត អារម្មណ៍នឹង​ការពង្រីកផ្សាយ​អារម្មណ៍នៃ​ព្រហ្មវិហារ ​ក្នុង​ន័យ​​ម្យ៉ាង​ថា ព្រហ្មវិហារ​ទាំង៤​នោះ មាន​ក្នុងកត្តុកាម​ឆន្ទ (ឆន្ទគឺ​សេចក្ដីប្រាថ្នា​នឹងធ្វើ) ជាខាងដើម មានការបន្ទោបង់ (គឺ​លះបង់) ជាកណ្ដាល មានអប្បមានា ជាទីបំផុត ដោយអំណាច​បញ្ញត្តិធម៌ ចាត់ថា មានឯកសត្វជាអារម្មណ៍ ឬថា (ដោយ​សម្បត្តិ​ធម៌) មានអនេកសត្វជាអារម្មណ៍ កាល​បើ​ដល់​ឧបចារ ឬអប្បនា​ហើយ ការពង្រីកអារម្មណ៍​ទើប​មាន។ ក្នុងការពង្រីកអារម្មណ៍នោះ បណ្ឌិត​គប្បីជ្រាប​លំដាប់​នៃការពង្រីក​ផ្សាយ (មេត្តា​ដូចតទៅ) នេះ ឧបមា​ដូចជាអ្នកស្រែ​ដែល​ឆ្លាត កំណត់ទី (ទំហំគោលដៅ) ដែលត្រូវភ្ជួរ​ហើយ​ទើបភ្ជួរ​ទៅយ៉ាងណា ព្រះយោគាវចរក៏​យ៉ាង​នោះ មុនដំបូង​គប្បី​កំណត់​យកផ្ទះ​មួយខ្នង (ទី​លំនៅ​របស់ជន​មួយគ្រួសារ) ហើយ​ចំរើន​មេត្តា​ទៅ​ក្នុងសត្វ​ទាំង​ឡាយ​ក្នុង​ផ្ទះ​នោះ ដោយន័យ​ថា សូមសត្វ​ទាំង​ឡាយ​ក្នុងផ្ទះនេះ ចូល​ជាអ្នក​មិន​មាន​ពៀរ​ចុះ ជាដើម ធ្វើចិត្តឲ្យ​ទន់ គួរដល់​ក្នុងការភាវនា​ចំពោះ​ផ្ទះមួយខ្នងនោះ ហើយទើប​កំណត់​ពីរខ្នង​បន្ទាប់​ពីនោះ ទើបកំណត់ ៣-៤-៥-៦-៧-៨-៩-១០ ខ្នង​ហើយ ផ្សាយទៅផ្លូវ​មួយខ្សែ ពាក់កណ្ដាល​ស្រុក ស្រុកមួយ រាជាណាចក្រមួយប្រទេសមួយ ជនបទមួយ ទិសមួយ ដោយន័យដូច្នេះ​ចូលធ្វើ​ទាំងចក្រវាឡ​មួយ ឬ​ថា​នឹងគប្បី​ចំរើន​មេត្តា​ទៅក្នុងសត្វ​ទាំង​ឡាយ​នោះៗ ក្រៃលែង​ជាងនោះ​ទៅទៀតក៏បាន ព្រហ្មវិហារដទៃ​ទៀត មានករុណា​ព្រហ្មវិហារ​ជាដើម ក៏គប្បី​ចំរើន​ដោយន័យ​ដូចគ្នានោះឯង នេះ​ជាលំដាប់​នៃការ ពង្រីកអារម្មណ៍​ក្នុងព្រហ្មវិហារ ភាវនានោះ។ ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត រៀប​រៀង​ដោយ កែវ វិមុត្ត ដោយ​៥០០០​ឆ្នាំ
images/articles/2324/Untitled-1-Recovered.jpg
Public date : 12, Nov 2023 (22,264 Read)
អធិប្បាយអានិសង្សមេត្តា១១យ៉ាង ព្រះយោគាវចរ​នេះកាល​ចម្រើន​មេត្តា​ចេតោវិមុត្តិ តាមផ្លូវអប្បនានោះ​ក្នុងផ្លូវ​ណាមួយ ដូចបាន​ពោល​ហើយដូច្នេះ (លោក​សម្ដែងសមាធិ​ខាងដើម​ដោយ​មិនបាន​យកមក​ដាក់​ក្នុងសៀវភៅ​នេះ​ទេ) រមែងបាន​អានិសង្ឃ​១១​ប្រការ ដែល​ព្រះដ៏មានព្រះភាគ​ជាម្ចាស់​ត្រាស់​ទុក​ដោយ​ន័យ​ថា អ្នកចំរើន​មេត្តា​ចេតោវិមុត្តិ រមែង​ដេកលក់​ដោយសុខ​ដូច្នេះ​ជាអាទិ៍។
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).