Monday, 08 Jul B.E.2568  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Wat Loung Radio
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 32,915
Today
Yesterday 194,129
This Month 1,157,294
Total ៤០៧,៦៦២,៦០៩
Articles
images/articles/3227/erfdfwer323222333.jpg
Public date : 29, Dec 2022 (3,576 Read)
ខាងក្រោមនេះជារូបភាព អំពីរបៀបបើកមើលគេហទំព័រ៥០០០ឆ្នាំ បែបងងឹត ទាំងនៅលើកុំព្យូទ័រ និងនៅលើទូរស័ព្ទដៃគ្រប់ប្រភេទ ។ សម្រាប់នៅលើកុំព្យូទ័រ ឬអាយផេត សម្រាប់នៅលើទូរស័ព្ទ ប្រសិនបើ លោកអ្នកត្រូវការបញ្ចូលកម្មវិធី៥០០០ឆ្នាំដាក់ក្នុងទូរស័ព្ទដៃសម្រាប់ស្តាប់ធម៌ អានសៀវភៅធម៌ មានឯកសារសំឡេង និងសៀវភៅ រាប់ម៉ឺន សម្រាប់សិក្សាស្រាវជ្រាវ ។ ចុចបញ្ចូលក្នុងទូរស័ព្ទរបស់លោកអ្នកឥឡូវនេះ
images/articles/3146/20an_jpg_-_Picasa_Photo_Viewer.jpg
Public date : 22, Dec 2022 (3,364 Read)
នែភ្លៀង ខ្ទមរបស់អាត្មា បានបិទបាំង​ហើយ ជាសុខ មិនមាន​ខ្យល់ អ្នកចូរ​បង្អោរ​តាម​សប្បាយ​ចុះ ចិត្តរបស់​អាត្មា ដម្កល់​ទុកល្អហើយ ជាចិត្ត​រួចស្រឡះ (ចាក​អាសវៈ) អាត្មា​មានព្យាយាម​ដុតកំដៅ​កិលេស​ជាប្រក្រតី ម្នាលភ្លៀង អ្នកចូរបង្អោរ​មកចុះ។ — ឮថា ព្រះសុភូតិត្ថេរ​មានអាយុ បានពោលគាថា​ដោយប្រការ​ដូច្នេះ។ បុគ្គលអ្នកស្ងប់រម្ងាប់ វៀរចាកបាប ពោលពាក្យ​ដោយឧបាយ​ប្រាជ្ញា ជាអ្នក​មិនរវើរ​រវាយ តែងកំចាត់​បង់នូវបាបធម៌ (ចាកខន្ធសន្តាន) ដូចខ្យល់​បក់ផ្តាច់​ស្លឹកឈើ។ — ឮថា មហាកោដ្ឋិតត្ថេរមានអាយុ បានពោល​គាថា ដោយប្រការ​ដូច្នេះ។ អ្នកចូរមើលបញ្ញានេះ របស់ព្រះតថាគតទាំងឡាយ ដូចជាភ្លើង​ដែលរុងរឿង​ក្នុងរាត្រី ព្រះតថាគត​ទាំងឡាយ ជាអ្នក​ប្រទាន​ពន្លឺចក្ខុ តែង​កំចាត់បង់​សេចក្តី​សង្ស័យ​របស់​វេនេយ្យជន ដែលមក​ហើយ។ — ឮថា កង្ខារេវតត្ថេរមានអាយុ បានពោលគាថា​ដោយប្រការ​ដូច្នេះ។ បុគ្គលគប្បីនៅរួមជាមួយនឹងពួកសប្បុរស​ជាបណ្ឌិត អ្នកឃើញ​ប្រយោជន៍ ព្រោះ​អ្នកប្រាជ្ញ​ទាំងឡាយ អ្នកមាន​ប្រាជ្ញា​ឈ្លាសវៃ មិនប្រមាទ តែងបាន​ប្រយោជន៍​ច្រើន ជ្រៅ ល្អិត​ម៉ត់ចត់ ដែលឃើញ​បានដោយក្រ។ — ឮថា បុណ្ណត្ថេរមានអាយុ ជាបុត្រ​នាងមន្តានី បានពោល​គាថាដោយ​ប្រការ​ដូច្នេះ។ ភិក្ខុណា ឈ្មោះទព្វ ដែលគេទូន្មាន​បានដោយក្រ បានទូន្មាន​ដោយការទូន្មាន (ឥន្ទ្រិយ) ជាព្រះថេរៈ​មានចិត្ត​សន្តោស ឆ្លងសេចក្តី​សង្ស័យ មានជ័យ​ជំនះ ប្រាសចាក​សេចក្តី​តក់ស្លុត ភិក្ខុទព្វមល្លបុត្ត​នោះ មានចិត្ត​ខ្ជាប់ខ្ជួន បរិនិព្វាន​ហើយ។ — ឮថា ទព្វត្ថេរមានអាយុ បាន​ពោលគាថា​ដោយប្រការ​ដូច្នេះ។ ភិក្ខុណា ជាបុគ្គលម្នាក់ឯង ចូលទៅកាន់​ព្រៃត្រជាក់ ជាអ្នក​សន្តោស មានចិត្តខ្ជាប់​ខ្ជួន មានជ័យ​ជំនះ ប្រាសចាក​សេចក្តី​ព្រឺរោម (ភិក្ខុនោះ ឈ្មោះថា) មានប្រាជ្ញា រក្សាកាយគតាសតិ។ — ឮថា សីតវនិយត្ថេរមានអាយុ (បានពោល) ដោយប្រការ​ដូច្នេះ។ បុគ្គលណា កំចាត់បង់​នូវសេនា​នៃមច្ចុរាជ ដូចជាជំនន់​ដ៏ធំ កំចាត់​បង់នូវ​ស្ពានបបុស ដែលមាន​កំឡាំង​ថយ ជាអ្នក​មានជ័យ​ជំនះ ប្រាសចាក​សេចក្តី​តក់ស្លុត បុគ្គលនោះ ឈ្មោះថា​មានឥន្ទ្រិយ​ទូន្មាន​ហើយ មានចិត្ត​ខ្ជាប់ខ្ជួន រំលត់ទុក្ខ​ហើយ។ — ឮថា ភល្លិយត្ថេរមានអាយុ (បានពោល) ដោយប្រការ​ដូច្នេះ។ ភិក្ខុណា ដែលគេទូន្មានបាន​ដោយក្រ តែបាន​ទូន្មានខ្លួន​ឯង ដោយការ​ទូន្មាន (ឥន្ទ្រិយ) ជាអ្នកប្រាជ្ញ មានចិត្ត​សន្តោស ឆ្លងផុត​សេចក្តីសង្ស័យ មានជ័យ​ជំនះ ប្រាសចាក​សេចក្តី​ព្រឺរោម ភិក្ខុនោះ ប្រាសចាក​រាគៈ មានចិត្ត​ខ្ជាប់ខ្ជួន រំលត់ទុក្ខ​ហើយ។ — វីរត្ថេរ។ ដំណើរនៃអាត្មាអញមកល្អហើយ មិនមែន​ប្រាសចាក (បញ្ញា) ទេ សេចក្តី​គិត​របស់​អាត្មាអញ​នោះ មិនមែន​ជាការ​គិតខុសទេ ព្រោះអាត្មាអញ បានសំរេច​គុណដ៏​ប្រសើរ​នោះ ក្នុងធម៌​ទាំងឡាយ ដែលព្រះមានព្រះភាគ ទ្រង់ចែកទុកហើយ។ — បិលិន្ទវច្ឆត្ថេរ។ បុគ្គលដែលបានដល់នូវវេទ ជាអ្នកសន្តោស មានខ្លួន​សង្រួមហើយ មិនជាប់​ចំពាក់​ក្នុងធម៌​ទាំងពួង គឺតណ្ហា ទិដ្ឋិទេ រមែង​កំចាត់​ចេញនូវ​សេចក្តី​អាល័យ​ក្នុងលោក​នេះ និង​លោកខាង​មុខបាន ព្រោះដឹង​ច្បាស់នូវ​ទីកើត និងទី​រលត់នៃ​លោក។ — បុណ្ណមាសត្ថេរ។ ឧទាន និយាយអំពីសុភូតិត្ថេរ ១ មហាកោដ្ឋិតត្ថេរ ១ កង្ខារេវតត្ថេរ ១ បុណ្ណមន្តានីបុត្ត ១ ទព្វមល្លបុត្ត ១ សីតវនិយត្ថេរ ១ ភល្លិយត្ថេរ ១ វីរត្ថេរ ១ បិលិន្ទវច្ឆត្ថេរ ១ បុណ្ណមាសត្ថេរ អ្នកកំចាត់​បង់​ងងឹត ១។ ចប់ បឋមវគ្គ។ ដោយ៥០០០ឆ្នាំ
images/articles/3293/4654y6eddrtrrer444.jpg
Public date : 22, Dec 2022 (1,996 Read)
ការចម្រេីន អានាបាណស្សតិ » (វគ្គ២ បន្ត) អាន វគ្គ១ គ្មានពេលវេលាណាដែលប្រសេីរីករាយវិសេសក្រៃលែងជាងមានឱកាសនៅទីកន្លែងព្រៃស្ងប់ស្ងាត់ ហេីយមានឆន្ទៈ សេចក្តីពេញចិត្តត្រេកអរអង្គុយចម្រេីនសមាធិទូន្មានរក្សាចិត្តឲ្យត្រជាក់ស្ងប់នៅក្នុងអារម្មណ៍តែមួយ ប្រកបដោយសតិ បញ្ញាដែលបង្អោនទៅរកសភាពស្ងប់កាយ ស្ងប់ចិត្ត សុខកាយសុខចិត្តនោះឡេីយ (នេះជាសេចក្តីសុខពិតមិនក្លែងក្លាយ) ។ ដេាយព្រះអង្គគ្រូ៖ ព្រះភិក្ខុ ធម្មត្ថេរោ ដោយ៥០០០ឆ្នាំ
images/articles/3127/33eee444.jpg
Public date : 22, Dec 2022 (5,443 Read)
កំណើត៖ ថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំខាល ព.ស. ២៤៦៩ គ.ស. ១៩២៥ ស្លាប់៖ ថ្ងៃ ២៧ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងជន្មាយុ ៩១ឆ្នាំ បិតានាម៖ គាំ អំ (ស្លាប់ ១៩២៦) មាតានាម៖ ជា ទឹន (ស្លាប់ ១៩៦៤) បងប្អូន៖ ចំនួន៧នាក់ ប្រុស៤ ស្រី៣ (អាចារ្យ គាំ អ៊ីវពៅគេ) អាយុ១២ឆ្នាំ រៀនអក្សរសាស្ត្រក្នុងសំណាក់លោកគ្រូ អ៊ឹម ជី វត្តសំបួរមាស ភូមិជើងគ្រាវ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ អាយុ១៧ឆ្នាំ បួសជាសាមណេរ ក្នុងវត្តសំបួរមាសដដែល។ បួសរួច រៀនបាលីក្នុងសំណាក់លោកអាចារ្យ ញ៉ុក ហើយរៀនបាលីក្នុងសំណាក់លោកគ្រូស៊ន និងអាចារ្យ វ៉ន រៀនបាន២ឆ្នាំ ប្រឡងបាលីរង នៅវត្តលង្កា។ ប្រឡងជាប់បាលីរង ក៏ទៅនៅវត្តមហាមន្រ្តី ក្នុងសំណាក់លោកគ្រូអាចារ្យ ទឹត និងសិក្សាព្រះវិន័យក្នុងសំណាក់ លោកគ្រូ ម៉ឹង សែស (ឧបាលិវង្ស)។ បួសជាភិក្ខុ នាវត្តយាយទេព ខេត្តកំពង់ឆ្នាំង ដោយព្រះមេគណជាឧបជ្ឈា ព្រះធម្មវង្សាធិបតី ក្នុងឆ្នាំខាល ព.ស. ២៤៩៣ គ.ស.១៩៥០។ កាលបួសជាភិក្ខុ បានសិក្សាវិន័យក្នុងសំណាក់ លោកគ្រូអាចារ្យ កង វ៉ាន នៅវត្តតានាន់ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ កំពង់ឆ្នាំង ចំនួន៣ឆ្នាំ។ សិក្សាវិន័យក្នុងសំណាក់លោកគ្រូអាចារ្យ កឹម ប៊ិល នៅអាស្រមបុសតាប៉ាង ភូមិជើងគ្រាវ ២ឆ្នាំ។ បន្ទាប់មកទៅនៅអាស្រម អូររាំងឪ ១ឆ្នាំ និងកន្លែងផ្សេងៗទៀត។ លាចាកសិក្ខាបទ នៅថ្ងៃទី៣ មិនា ១៩៥៨ នៅវត្តពោធិ៍សុនស្ស ឃុំបាក់នឹម ស្រុកបាកាន ខេត្តពោធិសាត់។ ត្រឡប់មកស្រុកកំណើតវិញ មាតាបានរៀបចំអោយមានគ្រួសារ ឈ្មោះនាង ម៉ឺន អុន នៅភូមិជើងគ្រាវនោះ។ នៅស្រុកបាន៧ឆ្នាំ ក្នុងឆ្នាំទី៤ បានចេញពីស្រុកកំណើត ឃុំជើងគ្រាវ ទៅនៅបាត់ដំបង នៅឆ្នាំ១៩៦៥ នៅភូមិអូរតាគួន (ខាងលិចភ្នំ ចាក់ឆារ) ឃុំត្រែង ស្រុករតនមណ្ឌល ជាកសិករ។ ឆ្នាំ១៩៧៥ នៅភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាគ្រូបង្រៀន ក្មេងៗ។ ប្រពន្ធឈ្មោះ ម៉ឺន អុន (ស្លាប់ក្នុងឆ្នាំ ១៩៧៥។ ឆ្នាំ១៩៧៩ បានមកនៅភូមិសំរោងតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ពូកញាតិ បានរៀបចំអោយមានគ្រួសារ ឈ្មោះ ឈិន សួស។ នៅខែកញ្ញា ឆ្នាំ១៩៧៩ ចូលធ្វើការបំរើរដ្ឋ នៅប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តបាត់ដំបង។ បាត់បងពលកម្មនៅត្រីមាសទី៤ ឆ្នាំ១៩៩០។ នៅឆ្នាំ១៩៩០ ថ្ងៃឧបោសថ ជួយដោះស្រាយធម៌វិន័យ និងបង្រៀនវិន័យក្នុងវត្តកំផែង រៀងរាបមក។ ឆ្នាំ១៩៩៣ មន្ទីធម្មការ និងសាសនាខេត្ត លោកប្រធានឌី សុមាលី និងគឹម កាង បានស្នើរអោយជួយបង្រៀនព្រះសង្ឃនៅពុទ្ធិកវិទ្យាល័យ អ៊ឹងធួង បាត់ដំបង ផ្នែកវិន័យ និងអភិធម្ម។ ពេលថ្ងៃណា ដែលសាលាមិនរៀន តែងតែទៅបង្រៀនតាមវត្តនានាជាដរាបមក។ លោកតាព្រឹទ្ធាចារ្យទទួលមរណៈ នៅថ្ងៃអាទិត្យ ពេញបូណ៌មី ខែភទ្របទ ឆ្នាំមមែ ព.ស. ២៥៥៩ ត្រូវនឹងថ្ងៃ ២៧ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងជន្មាយុ ៩១ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យសុវណ្ណខេត្តបាត់ដំបង ពេលវេលា ម៉ោង៨ និង ៤០នាទីព្រឹក។ (ដកស្រង់ទាំងស្រុងដោយ ព្រះមហា ឆន សុវណ្ណដេត វត្តពោធិ័វាល ខេត្តបាត់ដំបង) ដោយ​៥០០០​ឆ្នាំ​
images/articles/645/Untitled-1.jpg
Public date : 22, Dec 2022 (14,878 Read)
រឿងពារាណសីសេដ្ឋីបុត្រ ( ចាក ខ. ឯ. ) ( អានិសង្ឃ​ទានរបស់បុគ្គលមានសទ្ធាមុតមាំ ) កាល​កន្លង​ទៅហើយ​ ព្រះ​ពោធិសត្វ​ ទ្រង់​សោយ​ព្រះ​ជាតិ​ជា​កូន​សេដ្ធី​នៅ​ក្នុង​នគរ​ពារាណសី​
images/articles/448/2020-07-22_14_11_01-__________________________________-_Google_Search.jpg
Public date : 22, Dec 2022 (23,034 Read)
ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះនន្ទត្ថេរ ដែលត្រូវជាព្រះរាជឱរស របស់ព្រះនាងបជាបតិគោតមី ។ សម័យថ្ងៃមួយ ជាថ្ងៃរៀបមង្គលការ របស់ព្រះនន្ទកុមារ ជាមួយនឹងនាងជនបទកល្យាណី ។ គ្រានោះ ព្រះសាស្តា ស្តេចយាងទៅ ក្នុងពិធីរៀបមង្គលការ របស់នន្ទៈនោះដែរ ព្រះឣង្គទ្រង់បានប្រទាននូវបាត្រ ទៅឲ្យនន្ទៈកាន់ទ្រង់ត្រាស់មង្គលកថា ស្រេចហើយ ទើបស្តេចយាងត្រឡប់ទៅកាន់វត្តវិញ តែព្រះឣង្គទ្រង់មិនបានទទួលយកបាត្រ ឣំពីដៃរបស់ព្រះនន្ទៈ វិញឡើយ ។ ព្រះនន្ទៈ បានបីបាត្រ របស់ព្រះសាស្តា តាមក្រោយព្រះឣង្គ រហូតដល់វត្តតែម្តង ។ ព្រះសាស្តាទ្រង់ត្រាស់សួរព្រះនន្ទៈ ថាៈ នែនន្ទ ឣ្នកបួសឬ? ។ ព្រះនន្ទៈ មិនហ៊ានប្រកែក ទើបក្រាបទូលថាៈ បពិត្រព្រះឣង្គដ៏ចម្រើន ទូលព្រះបង្គំនឹងបួស ។ លុះព្រះនន្ទៈ បួសហើយ មិនបានរៀនសូត្រធម៌ឣាថ៌អ្វីសោះឡើយ ព្រោះមួយថ្ងៃៗ លោកកង្វល់តែនឹកទៅដល់នាងជនបទកល្យាណី ស្រីខត្តិយកញ្ញា ដែលទើបតែនឹងរៀបមង្គលការជាមួយគ្នា ហើយថ្មីៗ នោះ ។ ព្រះសាស្តាទ្រង់ជ្រាបហើយ ទើបនាំព្រះនន្ទៈ ឲ្យទៅមើលពួកស្រីទេពឣប្សរបវរកញ្ញា ដែលមានរូបរាងត្រេកឣរ ជាងនាងជនបទកល្យាណី នៅឯឋានទេវលោក ហើយទ្រង់ត្រាស់ឣប់រំព្រះនន្ទៈ ថាៈ នែនន្ទៈ ចូរឣ្នកខិតខំ ព្យាយាមបំពេញសមណធម៌ ឲ្យបានត្រឹមត្រូវ, តថាគត នឹងជួយដណ្តឹងស្រីទេពឣប្សរបវរកញ្ញា ក្នុងឋានសួគ៌ានេះឲ្យឣ្នក, តើឣ្នកចង់បាននាងទេពឣប្សរបវរកញ្ញា ដែលមានរូបឆោមត្រេកឣរ បែបណា? ។ ព្រះនន្ទៈ បានឮយ៉ាងដូច្នោះហើយ មានចិត្តត្រេកឣរពន់ពេកណាស់ ខិតខំព្យាយាមបំពេញសមណធម៌ យ៉ាងខ្លាំងក្លា ជាទីបំផុត ព្រោះចង់បានស្រីទេពឣប្សរបវរកញ្ញានោះឯង ។ ពួកភិក្ខុទាំងឡាយ ដឹងរឿងនោះហើយ ទើបនាំគ្នានិយាយរិះគន់ព្រះនន្ទៈ ដោយប្រការផ្សេងៗ ថាៈ ព្រះនន្ទៈ ខំព្យាយាមបំពេញសមណធ៌ម ព្រោះចង់បាននាងទេពឣប្សរមកធ្វើជាភរិយា ។ ព្រះនន្ទៈ ឮពួកភិក្ខុតិះដៀល ដូច្នេះហើយ មានសេចក្តីឣៀនខ្មាស ខ្លាំងណាស់ ហើយបានប្រែចិត្តគំនិតជាថ្មី ខិតខំប្រឹងបំពេញសមណធម៌ តែម្នាក់ឯង នៅក្នុងព្រៃស្ងាត់ រហូតទាល់តែបានសម្រេចព្រះឣរហត្តផល ។ ក្រោយមក ពួកភិក្ខុបានសួរព្រះនន្ទៈ ថាៈ ម្នាលនន្ទៈ ឥឡូវ នេះ តើលោកចង់សឹកដែរឬទេ? ។ ព្រះនន្ទៈ ឆ្លើយថាៈ ខ្ញុំព្រះករុណា មិនត្រូវការចង់សឹកទៀតទេ ។ ពួកភិក្ខុ្ខ ឮដូច្នោះហើយ ក៏ចោទព្រះ នន្ទៈ ថាៈ ជាឣ្នកពោលឣួត នូវគុណធម៌ដែលមិនមានក្នុងខ្លួន ហើយបាននាំរឿងនេះ ទៅក្រាបទូលដលព្រ់សាះស្តា ។ ព្រះសាស្តា ទ្រង់ត្រាស់ ថាៈ ម្នាលភិក្ខុទាំងឡាយ ព្រះនន្ទៈ បានពោលត្រឹមត្រូវហើយ... បន្ទាប់ មកទ្រង់ត្រាស់ព្រះគាថានេះថា ៖ យថា ឣគារំ ទុច្ឆន្នំ វុដ្ឋិ សមតិវិជ្ឈតិ ឯវំ ឣភាវិតំ ចិត្តំ រាគោ សមតិវិជ្ឈតិ ។ យថា ឣគារំ សុច្ឆន្នំ វុដ្ឋិ ន សមតិវិជ្ឈតិ ឯវំ សុភាវិតំ ចិត្តំ រាគោ ន សមតិវិជ្ឈតិ ។ តំណក់ទឹកភ្លៀង តែងលេចស្រោចនូវផ្ទះ ដែលគេប្រក់មិនបានជិតល្អហើយ យ៉ាងណាមិញ, រាគៈ តែងចាក់ទម្លុះនូវចិត្តដែលបុគ្គលមិនបានឣប់រំល្អហើយ ក៏យ៉ាងនោះដែរ ។ តំណក់ទឹកភ្លៀង មិនលេចស្រោចនូវផ្ទះ ដែលគេបានប្រក់ជិតល្អហើយ យ៉ាងណាមិញ, រាគៈ ក៏មិនចាក់ទម្លុះនូវចិត្ត ដែលបុគ្គលបានឣប់រំល្អហើយ ក៏យ៉ាងនោះដែរ ។ ដោយ៥០០០ឆ្នាំ
images/articles/471/image.jpeg
Public date : 22, Dec 2022 (31,229 Read)
លក្ខណៈ​មហាអច្ឆរិយៈ​នៃ​ព្រះសម្មាសម្ពុទ្ធ​គ្រប់​ៗ​ព្រះអង្គ សូម​សន្តាប់​ដូចត​ទៅ
images/articles/530/mmmm-1.png
Public date : 22, Dec 2022 (69,343 Read)
រឿងព្រះបាទមន្ធាតុ (ចាក. ម. តិ.) (សេចក្តីប្រាថ្នារបស់សត្វលោក ឥតមានទីបំផុត) ក្នុងខាងដើមនៃភទ្ទកប្បនេះ មានព្រះបរម​ចក្រពត្រាធិរាជមួយ​ព្រះអង្គ ព្រះនាម​មន្ធាតុ
images/articles/553/wo345324e-1.png
Public date : 22, Dec 2022 (35,531 Read)
គោធជាតក ( សមណៈ​ដែល​មាន​គ្រឿង​សាំ​ញ៉ាំ​ គឺ​កិលេស​មាន​នៅ​ក្នុង​ខ្លួន​មិន​ប្រសើរ​ឡើយ ) ព្រះ​បរមសាស្តា​ កាល​ដែល​ទ្រង់​គង់​ប្រថាប់​នៅ​ព្រះ​ជេតពន​មហាវិហារ
images/articles/552/Untitled-1.jpg
Public date : 22, Dec 2022 (26,299 Read)
សុខវិហារិជាតក ( បុគ្គល​ដែល​មិន​ជាប់​ជំពាក់​ក្នុង​កាម​ រមែង​នៅ​ជា​សុខ ) ព្រះ​សាស្ដា​កាល​ទ្រង់​អាស្រ័យ​ អនុបិយនគរ​ ប្រថាប់​នៅ​នា​អនុបិយអម្ពវ័ន​ ទ្រង់​ប្រារព្ធ​ព្រះ​ភទ្ទិយត្ថេរ​ ដែល​មាន​ប្រក្រតី​នៅ​ជា​សុខ​
images/articles/2316/Untitled-1-Recovered.jpg
Public date : 08, Dec 2022 (35,363 Read)
នៅគម្ពីរសុត្តន្តបិដក ខុទ្ទកនិកាយ បដិសម្ភិទាមគ្គមហាវគ្គ ទុតិយភាគ លេខ ៧០​ ទំព័រ ១០៧ សម្ដែង​ថា ពាក្យថា "អានៈ" ប្រែថាខ្យល់ដង្ហើមចេញ មិន​មែន​ប្រែ​ថា​​ខ្យល់ដង្ហើមចូលទេ។ ពាក្យថា បានៈ ប្រែថា​ខ្យល់ដង្ហើមចូល មិន​មែន​ប្រែ​ថា​​ខ្យល់ដង្ហើម​ចេញទេ។ សតិស្មារតី​ជាទីតាំង​មាំរមែងតាំងមាំ ចំពោះភិក្ខុ​អ្នក​ដក​ដង្ហើម​​ចេញតាំងមាំដល់ភិក្ខុ​ដកដង្ហើមចូល ដោយអំណាច​នៃខ្យល់​ដកដង្ហើម​ចេញនិងដកដង្ហើម​ចូល។ ពាក្យ​ថា បាន បំពេញហើយ គឺបានបំពេញ​ហើយ​ដោយ​អត្ថថា ថែធួន​បានបំពេញ​ហើយ ដោយ​អត្ថថាជាបរិវារ បាន​បំពេញ​ហើយ ដោយ​អត្ថថា​គ្រប់គ្រាន់។កាយានុបស្សនាសតិប្បដ្ឋាន មានបែបបទពិចារណា ៦ វគ្គ​គឺ​ពិចារណា​ទៅតាមបព្វៈ ទាំង ៦។ នៅក្នុងសុត្តន្តបិដក ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ​ទុតិយភាគ ៧០ ទំព័រ ១១៩ សម្ដែងថាពាក្យ​ថាមានសតិដកដង្ហើម​ចេញ អធិប្បាយថា បុគ្គលធ្វើសតិដោយ​អាការៈ ៣២ គឺកាល​បុគ្គល​ដឹង​ច្បាស់នូវ​ភាព​នៃចិត្ត​មានអារម្មណ៍ តែមួយ​មិនរាយមាយ ដោយអំណាច​នៃដង្ហើម​ចេញវែង សតិក៏តម្កល់មាំ បុគ្គល​ធ្វើ​សតិ​ដោយស្មារតីនោះ ដោយញាណ កាល​បុគ្គល​ដឹង​ច្បាស់​នូវ​សភាព​នៃចិត្ត​មានអារម្មណ៍តែមួយ មិនរាយមាយដោយអំណាច​ដង្ហើមចូលវែង សតិក៏តម្កល់មាំ​បុគ្គល​ធ្វើសតិដោយស្មារតី នោះ​ដោយ​ញាណ​នោះ​កាល​បុគ្គល​ដឹង​ច្បាស់​នូវភាព​នៃ ចិត្ត​មាន​អារម្មណ៍​តែមួយ ដោយអំនាច​នៃដង្ហើម​ចេញខ្លី សតិក៏តម្កល់​មាំបុគ្គល ធ្វើសតិ​ដោយស្មារតីនោះ​ដោយមានញាណ​នោះ កាល​បុគ្គល​ដឹង​ច្បាស់​ភាព​នៃ​ចិត្ត មានអារម្មណ៍​តែមួយ មិនរាយមាយ​ដោយអំណាច​នៃ​ដង្ហើម​ចូលខ្លី សតិក៏តម្កល់​មាំបុគ្គល​ធ្វើសតិ​ដោយស្មារតី​នោះដោយញាណនោះ។ កាល​បុគ្គល​ដឹងច្បាស់​ភាព​នៃ​ចិត្ត​មានអារម្មណ៍​តែ​មួយ មិនរាយមាយ​ដោយអំណាច​នៃ​ដង្ហើម​ចេញ សម្រាប់​អ្នកពិចារណា​ឃើញនូវធម៌​ជាគ្រឿង​រលាស់ ចេញចាក​កិលេស ដោយអំណាច​នៃដង្ហើម​ចូលសម្រាប់ អ្នកពិចារណា​ឃើញនូវ​ធម៌ជាគ្រឿងរលាស់ចេញ​ចាក​កិលេស សតិក៏​តម្កល់​មាំ​បុគ្គល​ធ្វើសតិ​ដោយស្មារតី​នោះ​ដោយញាណ​នោះ។ អនាបានស្សតិ យស្ស បរិបុណ្ណា សុភាវតា អនុបុព្វំ បរិចិតា យថា ពុទ្ធេន ទេសិតា សោមំ លោកំ បភាសេតិ អញ្តមុត្តោវ ចន្ទិមាតិ។ អនាបានស្សតិ បុគ្គល​ណា​បាន​បំពេញ​ហើយ​ចម្រើន​ហើយ​ដោយ​ប្រពៃ សន្សំ​ហើយ​ដោយ​លំដាប់​ឲ្យដូច​ព្រះពុទ្ធ​សម្ដែង​ទុក​ហើយ បុគ្គល​នោះ​រមែង​ញ៉ាំង​លោកនោះ​ឲ្យភ្លឺច្បាស់ ដូចព្រះចន្ទ័ដែលផុតស្រឡះចាកពពក។ ចំពោះ​អនាបានបព្វៈនេះ ចែកចេញ​ជាទីយ៉ាង​គឺៈ ១. អស្សាសៈ ខ្យល់ដង្ហើមចេញ ២. បស្សាសៈ ខ្យល់ដង្ហើមចូល។ ដើម្បីពិចារណា​នូវបព្វៈនេះ ត្រូវទៅរកទីដែល​គួរដល់​ការ​អប់រំចម្រើន​ភាវនា គឺទីស្ងាត់​មានក្នុងព្រៃស្ងាត់ៗ តាមម្លប់ឈើ ឬ ក្នុងផ្ទះ​ស្ងាត់ ហើយអង្គុយ​ពែនភ្នែន​យកជើងស្ដាំដាក់ឆ្វេង យកដៃ​ស្ដាំដាក់លើដៃឆ្វេង តាំងកាយ​ឲ្យត្រង់ ប្រុងស្មារតីកំណត់​ឲ្យដឹង​រយៈខ្យល់​ដង្ហើម​ចេញចូល បើដង្ហើមចេញ ឲ្យដឹងថា​ចេញ បើខ្យល់ចូល​ ឲ្យដឹងថាចូល​ថែមទៀត បើខ្យល់ចេញទៅវែងឲ្យដឹងថាវែង បើមកខ្លី​ឲ្យដឹងថាខ្លី ចូលមកវែង​ឲ្យដឹងថាវែង។ សេចក្ដីនេះ អ្នកអប់រំចម្រើន​សមថកម្មដ្ឋាន​ត្រង់អាណាបានស្សតិកម្មដ្ឋាន ត្រូវតែដឹង​ពួកខ្យល់ជាមុនសិន សឹមដកដង្ហើម​ចេញចូលជាខាងក្រោយ គឺមុន​ខ្យល់​ត្រូវដឹងថាខ្យល់នឹងចូល។ ហើយក្នុងសេចក្ដី​នេះដដែល​ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់សម្ដែង​ជាន័យ​ប្រៀបធៀប​ថា សេយ្យថាបិ ភិក្ខវេ ទក្ខោ ភមភារោ វា ភមភារន្តវាសី ទីឃំ វា អញ្ចន្តោ ទីឃំ អញ្ចមីតិ បជានាតិ។ ម្នាលភិក្ខុទាំងឡាយ ជាងក្រឡឹង​ដែលប៉ិនប្រសប់​ក្ដី កូនសិស្សនៃកូនជាងក្រឡឹងក្ដី ទោះទាញខ្សែក្រឡឹង​វែង ទោះទាញ​ខ្សែក្រឡឹងខ្លី ដឹងច្បាស់​ថាទាញ​ខ្សែក្រឡឹងយ៉ាងណាមិញ។ ឯវមេវ ខោ ភិក្ខវេ ភិក្ខុ ទីឃំ វា អស្សន្តោ ទីឃំ អស្សសាមីតិ បជានាតិ ទីឃំ វា បស្សន្ដោ ទីឃំ បស្សសាមីតិ បជានាតិ រស្សំ វា អស្សសន្ដោ រស្សំ បស្សសាមីតិ បជានាតិ រស្សំ វាបស្សសន្ដោ បស្សសាមីតិ បជានាតិ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនា​នេះ ទោះ​ដកដង្ហើមចេញវែង ដឹងច្បាស់​ថាអញ​ដកដង្ហើម​ចេញវែង ទោះ​ដកដង្ហើម​ចេញខ្លី ដឹងច្បាស់ថា​អញ​ដកដង្ហើមចេញខ្លី ក៏យ៉ាងនេះ​ដែរ។ ការ​ដែល​ពិចារណា នូវខ្យល់​ដកដង្ហើមចេញ​ចូលនេះ ត្រូវផ្ចង់ស្មារតី​តម្កល់​ឲ្យខ្ជាប់ខ្ជួន​ថា ខ្យល់ដកដង្ហើម​ចេញចូល​នេះ គ្រាន់តែជាកាយ មិនមែនសត្វ មិនមែនបុគ្គលខ្លួនប្រាណ បុរស ស្ត្រី គ្រហស្ថ បព្វជិតឡើយ។ កំណត់​គ្រាន់តែឲ្យចម្រើនប្រាជ្ញាស្មារតី​ប៉ុណ្ណោះ ដើម្បីធ្វើចិត្តឲ្យឃ្លាតចាក​នូវ ទិដ្ឋិ កុំឲ្យ​ប្រកាន់អ្វីតិចតួចក្នុងលោក។ ខ្យល់ដកដង្ហើម​ចេញចូលនោះ ហៅថា កាយ អាការៈ​ដែលប្រព្រឹត្តទៅក្នុងពួកដង្ហើមចេញចូល គឺញ័រ​កាយ រំជួលកាយ កាយសង្ខារ។ នៅក្នុងគម្ពីរសុត្តន្តបិដក ខុទ្ទកនិកាយ ឥតិវុត្តក លេខ ៥៣ ទំព័រ ១០៨ ព្រះសម្ពុទ្ធទ្រង់សម្ដែង​ថា អសុភានុបស្សី កាយស្មឹ អនាបានេ បដិស្សតោ សព្វសង្ខារសមថំ បស្សំ អាតាបិ សព្វទា។ ស វេ សម្មទ្ទសោ ភិក្ខុ យតោ តត្ថ វិមុច្ចតិ អភិញ្ញា វោសិតោ សន្ដោ សវេ យោគាគីកោ មុនីតិ។ ភិក្ខុ​ជាអ្នកពិចារណា​ឃើញរឿយៗ ក្នុងកាយ​ថាមិន​ស្អាត មានសតិតម្កល់​ខ្ជាប់ ក្នុងអានាបានស្សតិកម្មដ្ឋាន​ពិចារណាឃើញនូវព្រះនិព្វាន ជាទីរម្ងាប់នូវសង្ខារទាំងឡាយទាំងពួង ជាអ្នកមានព្យាយាម​ជាគ្រឿងដុតកំដៅ កិលេស សព្វៗកាល។ ភិក្ខុនោះឯងឈ្មោះថា អ្នកឃើញដោយប្រពៃ ជាអ្នកសង្រួមរមែងចុះចិត្ត​ស៊ប់ក្នុងព្រះនិព្វាន ជាទីរម្ងាប់​សង្ខារទាំងពួងនោះ ភិក្ខុ​នោះឯង ជាអ្នកមានព្រហ្មចរិយធម៌​ប្រព្រឹត្ត​រួចហើយ ជាអ្នកស្ងប់ព្រោះ​ដឹង​ច្បាស់​ឈ្មោះ​ថា អ្នកប្រាជ្ញ​ប្រព្រឹត្ត​កន្លងយោគៈ។ អាណាបានស្សតិកម្មដ្ឋាននេះ ព្រះសម្មាសម្ពុទ្ធ​ជាម្ចាស់ទ្រង់ត្រាស់​សរសើរ​ថា ជាកំពូល​នៃកម្មដ្ឋាន ជាបទដ្ឋាន​នៃព្រះពុទ្ធជាម្ចាស់ ព្រះបច្ចេកពុទ្ធ និងសាវ័ករបស់ព្រះអង្គ​ទាំងអស់ ដែលលះ​ដែលស្រុក ជាទីគឹកកងដោយសម្លេងនៃមនុស្សប្រុសស្រីដំរីសេះជាដើម ព្រះឈាម​មានសម្លេង​ជាទោស។ ព្រះយោគីត្រូវកំណត់កម្មដ្ឋាន​នេះ ទៅក្នុងព្រៃមិនមែនស្រុក មានខ្យល់ដង្ហើមចេញចូលជាអារម្មណ៍ឲ្យកើតហើយ​ធ្វើជាចំណែក ៤ ឲ្យជាជើង ឬ ជាបាទ​របស់វិបស្សនា ព្រោះហេតុនោះ ព្រះមានព្រះភាគ​ទ្រង់សម្ដែង​វត្តបីដល់ព្រះយោគី ពាក្យថាព្រៃ ឲ្យផុតសរសេរខឿនទៅ គឺចេញទៅប្រាំរយជួរធ្នូរ​ដល់គល់ឈើ ដែលជាឱកាស​ស្ងាត់។ ឥរិយាបថ​ដ៏​សមគួរ​ដល់ការចម្រើន អានាបានស្សតិ​តាមរដូវ៣ តាមធាតុ និងចរិយា យ៉ាងនេះ​ហើយទើប​ឥរិយាបថ ស្ងប់ដល់ព្រះយោគីនោះ។ អានាបានស្សតិកម្មដ្ឋាននេះ ជាកម្មដ្ឋាន​ដ៏ត្រង់មាន​វិធីចម្រើន​តិច ហើយអាច​ឲ្យបានលទ្ធផលយ៉ាងធំ ដូចកាល​ដំបូងដៃ គ្រាន់តែតម្កល់​សតិ​ឲ្យនឹងនៅត្រង់កន្លែង​ខ្យល់ដង្ហើម​ចេញចូលប៉ះត្រូវ សតិកំណត់​ខ្យល់ឲ្យ​ប្រាកដ​តាមត្រកូលខ្យល់​ចេញវែង ចូលវែង ចេញខ្លី ចូលខ្លី មានសតិនិមិត្ត​របស់កម្មដ្ឋាន​ក៏កើតឡើង ប្រាកដ​លុះត្រា​តែចម្រើនខ្យល់បានស្ងប់​ចូល អតិនិច្ចលាតិ សុខុមយ៉ាង ល្អិតដ៏ប្រណិត ហើយទើប អនុពន្ធនា បណ្ដោយសតិតាមខ្យល់​ទៅតម្កល់​ទុក នៅក្នុងអារម្មណ៍ដោយប្រពៃ​ដែលហៅថា អប្បនាឈាន អប្បនាឈាននេះ​ជា មហគ្គតៈ​អាចសង្កត់​នៅ​កាមាវចរគោត្រ ដែលជាកម្មធាតុខាងក្រោមបាន ហើយស្ទុះ​ចូលទៅ​កាន់មហគ្គតគោត្រ ដោយអំណាច​អង្គដែលកើតឡើង មានកម្លាំង​ក្លៀវក្លា​ដ៏វិសេស ចិត្តក៏អាច​កាត់ផ្ដាច់​នូវ​ភវវង្គអស់វារៈ​ត្រឹមតែ​ម្ដង ហើយ តាំងនៅ​បានអស់ថ្ងៃ ១ យប់ ១ ប្រព្រឹត្ត​ទៅតាមលំដាប់ កុសលជវន ប្រៀបដូចជាបុរសដែលមានកម្លាំងអាច ក្រោកឈរ នៅអស់កាលយូរបាន​លុះដល់​អស់វារៈចិត្ត ហើយទើបចេញចាក​មក​វិញ ក៏ត្រូវនឹករំពឹងពិចារណា​នូវវិបស្សនាតទៅទៀត។ ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១ រៀប​រៀង​ដោយ សាមណេរ ចាន់ សុជន ដោយ​៥០០០​ឆ្នាំ
images/articles/2319/Untitled-1-Recovered.jpg
Public date : 08, Dec 2022 (8,321 Read)
ថ្នាំរក្សាផ្លូវចិត្ត ពេល​ដែល​មនុស្ស​យើង​កើត​មក តែង​តែ​ជួប​នូវ​ឧបសគ្គ​គ្រប់​បែប​យ៉ាង​តាំង​អស់​នេះ យើង​មិន​អាច​ជៀស​ផុត​បាន​ឡើយ មិន​ថា​គេច​ទៅនៅទីណាទេ ទាំង​នេះ​មកអំពីចិត្តបិសាច ដែលជាប់​តាម​ខ្លួន ពោល​គឺ​លោភៈ ទោសៈ មោហៈ ជាប្រធាន​នៃសេចក្ដី​អាក្រក់​ពិសពុល​ជាង​អ្វីៗ​ទាំងអស់។ សូម្បី​តែចង់គេច ឲ្យផុត​អំពី​សេចក្ដីទុក្ខ​លំបាកនោះ ក៏មិនងាយ​ដែរ​ដោយ
images/articles/2320/Untitled-1-Recovered.jpg
Public date : 08, Dec 2022 (29,324 Read)
ស្វាមី​គប្បី​សង្គ្រោះ​ភរិយា ដោយ​សង្គហធម៌ ៥ យ៉ាង​គឺ៖ ១- សម្មាននាយ ស្រឡាញ់​រាប់​អាន​ថា ជាភរិយា​របស់ខ្លួន។ យើងជាស្វាមីរបស់​ស្ត្រី​ណា គប្បី​សង្គ្រោះ​ស្ត្រី​នោះ ដោយ​ចិត្តស្មោះត្រង់ គឺ លើកតំកើង​ជាភរិយា​ពេញសិទ្ធិ។ ២- អវិមាននាយ មិនប្រមាថមើលងាយ ភរិយា​ដូចជា​ខ្ញុំកំដរ​បាវព្រាវ។ ខណៈពោលទៅកាន់​ភរិយា គប្បី​ពោល​ពាក្យ​សំដីផ្អែមល្ហែម ពិរោះពិសាមិន​ពោលពាក្យ​រោយរាយ ឥតប្រយោជន៍ បើភរិយា​មានកំហុងឆ្គងបន្តិចបន្តួច ក៏គួរអន់ឱនឲ្យ ហើយទូន្មាន​ប្រៀនប្រដៅស្ងាត់ៗ ដោយសេចក្ដីល្អ។ ៣- អនតិចរិយាយ មិនប្រព្រឹត្ត​កន្លងចិត្ត​ភរិយា គឺ​មិន​ប្រព្រឹត្តក្បត់​ព្រំដែន​ជាប្ដី យកបេះដូង​របស់​ខ្លួន​ដែលមានម្ចាស់​ហើយទៅបូជា​ដល់ស្ត្រី​ដទៃ សមដូចពាក្យចាស់បុរាណាចារ្យ​លោកបាន​ពោលថា "ត្រីងៀតឆ្លៀតពង" ។ ៤- ឥស្សរិយវោស្សគ្គេន ប្រគល់​អំណាចជាធំ ចំពោះ​ភរិយា​ជាស្ត្រី​មេផ្ទះ រៀបចំទុកដាក់​ទ្រព្យសម្បត្តិ រក្សា​ថែទាំ លំអគេហដ្ឋានឲ្យ​មានសេរីសួស្ដី។ ៥- អលង្ការានុប្បទាននេន ក្នុងនាម​ជាស្វាមី គប្បី​រៀបចំឲ្យ​មានគ្រឿងអលង្ការ​ដល់ភរិយាគ្រប់គ្រាន់ សម្រាប់​ប្រើប្រាស់តាម​កាលៈទេសៈ តាមសម័យនិយម និងតាមសមត្ថភាព។ ដកស្រង់ចេញពីសៀវភៅ អមិសទាននិងធម្មទាន រៀប​រៀង​ដោយ ឈុន គឹមអៀត ដោយ​៥០០០​ឆ្នាំ
images/articles/2321/Untitled-1-Recovered.jpg
Public date : 08, Dec 2022 (7,557 Read)
សម្រាប់​ទោសដែល​ត្រូវទទួលអំពី​ការសម្លាប់​សត្វ​នេះ​ស្រេច​ហើយ​តែ​សត្វ​នោះ​មានរាងកាយ​ធំ ឬ​តូច និងមានគុណធម៌​ឬ​មិនមានគុណធម៌។ បើសត្វ​ដែលត្រូវស្លាប់​នោះ ជាសត្វ​ធំ ដូចជា ដំរី សេះ គោ ក្របីជាដើម មានទោសច្រើន បើសត្វ​ដែលស្លាប់​នោះ ជាសត្វ​តូច មានស្រមោច មូស​ជាដើម ក៏មាន​ទោសតិច។ ក្នុងរវាង​សត្វតិរច្ឆាន​ជាមួយ​មនុស្ស ការ​សម្លាប់​មនុស្ស​មាន​ទោស​ច្រើន​ជាងការ​សម្លាប់​សត្វតិរច្ឆាន ព្រោះមនុស្សជាសត្វ​ប្រសើរ​ជាងសត្វ​តិរច្ឆាន សម្រាប់​មនុស្ស​និង​មនុស្ស​ដូចគ្នា បើ​សម្លាប់​អ្នក​មាន​សីល មានគុណធម៌ ដូចភិក្ខុ សាមណេរ ឧបាសក ឧបាសិកាជាដើម ក៏មានទោសច្រើន តែបើមនុស្ស​ដែលត្រូវសម្លាប់​នោះ ជាមនុស្ស​មិនមានគុណធម៌ មិនមានសីល ដូចជាពួកចោរ ឬអ្នកកាចសាហាវ​ជាដើម ក៏មានទោសតិច។ សម្រាប់​អ្នក​សម្លាប់​មាតាបិតា ព្រះអរហន្ត​នោះ រមែង​មានទោស​ធ្ងន់​ក្រៃលែង គឺត្រូវទោស​អនន្តរិយកម្ម។ បើ​អ្នក​ដែល​ត្រូវសម្លាប់នោះ មានរាងកាយប៉ុនគ្នា និង​មានគុណធម៌ស្មើគ្នា ក៏ត្រូវកាត់តាមប្រយោគ​នៃការសម្លាប់​នោះ បើ​ខណៈសម្លាប់​នោះ ប្រើ​សេចក្ដីព្យាយាម​ច្រើន ក៏​មាន​ទោសច្រើន បើបើសេចក្ដីព្យាយាម​តិច ក៏មានទោសតិច។ ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស រៀប​រៀង​ដោយ មេត្តាបាលោ ទឹម សឿត ដោយ​៥០០០​ឆ្នាំ
images/articles/2322/Untitled-1-Recovered.jpg
Public date : 08, Dec 2022 (23,888 Read)
ពាក្យ​ចាស់​បាន​ពោល​ថា "​គ្មាន​អ្នកណា​ជាទីស្រឡាញ់​ជាង​ខ្លួន​ឯង​ឡើយ"។ វាជាការ​ពិត មនុស្ស​យើងហ៊ាន​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង ដើម្បី​ឲ្យ​តែជីវិត​ខ្លួនឯងរស់ មិនគិតឡើយសូម្បី​ជីវិត​អ្នក​ដទៃ។ តែ​ចំពោះ​ពុកម៉ែ បែរ​ជា​ខ្វល់​ជីវិត​កូន ជាងជីវិត​ខ្លួន​ឯង​ទៅវិញ ហ៊ានធ្វើ​គ្រប់​បែបយ៉ាង​ដើម្បី​ឲ្យកូនរស់ ទោះ​ជាខ្លួន​ត្រូវប្រឈម​មុខ នឹង​សេចក្ដីទុក្ខលំបាក​យ៉ាងណា​ក៏​ដោយក៏​មិន​ខ្វល់សោះ​ឡើយ ខ្វល់​តែម្យ៉ាង​គត់​គឺ​ជីវិត​កូនៗ ទោះ​ជា​កាលៈទេសៈ តម្រូវ​ឲ្យ​ពុកម៉ែ​លួច ឆក់ ប្លន់ សម្លាប់​អ្នក​ដទៃ ក៏ពុកម៉ែ​ហ៊ានធ្វើដែរ គឺពុកម៉ែ​ធ្វើ​ដើម្បី​ជីវិត​កូន ធ្វើដើម្បី​បាន​ចិញ្ចឹម​កូនឲ្យរស់។ ឱ! លោកអើយ ពិត​ជាអស្ចារ្យ​ណាស់ មាន​អ្នកណា​ដែល​ហ៊ាន​លះបង់​ដើម្បី​កូន ដូចជា​ពុកម៉ែ​នោះ កូន​អើយ​គឺគ្មាន​សោះឡើយ សូម្បី​តែម្នាក់។បើនិយាយ​រឿង​ស្រឡាញ់ ក៏គ្មាន​អ្នកណា​ម្នាក់​ស្រឡាញ់​កូនស្មើ​នឹងពុកម៉ែ​ដែរ តែមិនដឹង​ថាក្នុងចិត្តកូនធ្លាប់​ស្រឡាញ់​ពុកម៉ែ​ដែរទេ?ជាទូទៅ កូនច្រើន​តែឃើញ​អ្នកដទៃ​សំខាន់ជាងម៉ែឪ ស្រឡាញ់​គេ​ជាងស្រឡាញ់​ម៉ែឪ រហូត​ពេលខ្លះ​ស្រឡាញ់គេខ្លាំង កូនហ៊ាន​លះបង់​អ្វីៗ​ដើម្បី​គេទៀត​ផង ចំណេក​ពុកម៉ែ មិនដែល​ឃើញកូនលះ​បង់អ្វី​ដើម្បី​គាត់សោះ។ ពេលកូន​មានបញ្ហា កូនក៏រត់​មក​រកពុក​ម៉ែ​ឲ្យ​ជួយ តែពេល​ដែល​កូន សុខសប្បាយ កូន​ក៏​ធ្វើ​ព្រងើយ​កន្តើយ​ដាក់​ពុក​ម៉ែ ដោយ​គ្មានខ្វល់អ្វី​ពីគាត់​បន្តិច​សោះ។មាន​ពេល​ខ្លះ កូន​ធ្វើ​ឬកពារ ហាក់ដូចជា​ស្រឡាញ់​ម៉ែឪ​ណាស់ តែ​គឺ​ការ​បោកប្រាស់​ បំភ័ន្តភ្នែក​ម៉ែឪ​តែប៉ុណ្ណោះ ស្រឡាញ់​ដោយចិត្ត​មិនស្មោះ​ស្រឡាញ់​ដោយ​ចង់បាន​អ្វីមួយ​ពី​គាត់​វិញ ពេល​បាន​សមបំណង​ហើយ ក៏​លែងគិត លែងខ្វល់​ពីគាត់​រហូត​កូនខ្លះ​បោះបង់​ម៉ែឪ​ទៀត​ផងក៏មាន។ មាន​កូន​ខ្លះ​គិត​សង្សារ សំខាន់​ជាងគិតម៉ែឪ យករបស់របរ​ពីម៉ែឪ យកទៅផ្គង់ផ្គង់​សង្សារ ហ៊ាន​ធ្វើអ្វីៗ ដើម្បីសង្សារ តែមិនហ៊ាន​ធ្វើអ្វីៗ ដើម្បី​ម៉ែឪ សូមកូន​កុំភ្លេច​ថា "សង្សារ គ្រាន់តែជាអ្នក​ដទៃតែប៉ុណ្ណោះ " ដូច្នេះហើយ កុំស្រឡាញ់​អ្នកដទៃ ច្រើនជាងម៉ែឪ ហើយក៏កុំ​លះបង់ ដើម្បី​អ្នកដទៃ​ច្រើនជាំងម៉ែឪដែរ ត្រូវស្រឡាញ់ម៉ែឪ ឲ្យច្រើន​ជាង​នរណា​ៗទាំងអស់ ត្រូវស្រឡាញ់ម៉ែឪ ឲ្យច្រើន​ជាងនរណា​ៗទាំងអស់ ស្រឡាញ់ដោយចិត្ត​ស្មោះ មិនមែនជាការ​ស្រឡាញ់​ដែលគ្រាន់​តែបោកបញ្ឆោត​ឡើយ។ ដកស្រង់ចេញពីសៀវភៅ សូរសៀងសំនៀងម៉ែ រៀប​រៀង​ដោយ យុវសមណ ឆិម ប៊ុនឆា ដោយ​៥០០០​ឆ្នាំ
images/articles/2326/Untitled-1-Recovered.jpg
Public date : 08, Dec 2022 (26,032 Read)
វត្ត​អារាម​ជា​កន្លែង​សក្ការៈ​បូ​ជា ជា​ទី​គោ​រព​ យើង​មិន​ត្រូវ​សម្តែង​កិ​រិយា​មិន​គប្បី​សោះ​ឡើយ អ្នក​ជិះ​កង់ ម៉ូតូ ទោចក្រ​យាន​យន្ត​គ្រប់​ធុន ត្រូវ​ឈប់​ ដឹង​ បណ្តើរ ចូល​ទៅ​ក្នុង​វត្ត​ដោយ​គោរព​ព្រោះ​មិន​ឆាប់​ លឿន ឬ​យូរ​ជាង​គ្នា​ប៉ុន្មាន​ឡើយ​ចម្ងាយ​ប៉ុណ្ណឹង ។ អ្នក​ពាក់​មួក​ ទទូ​ក្រ​មា កន្សែង ត្រូវ​ដោះ​ចេញ​ពី​ក្បាល​នៅ​ពេល​ចូល​ក្នុង​វត្ត ។មិន​ត្រូវ​នាំ​គ្នា​ជជែក​ឡូ​ឡា​ក្នុង​ទី​អារាម​ឡើយ ។ នា​រី​ជា​ឧបា​សិ​កា ត្រូវ​សង្រួម​ឫក​ពារ​ឲ្យ​នឹង​ធឹង មុន​នឹង​ចូល​ទៅ​កាន់​ទី​អារាម​កុំ​ធ្វើ​ភ្នែក​ក្រ​ឡិប​ក្រ​ឡាប់ កុំ​រ​ពឹស​ភ្នែក កុំ​ងាក​ឆ្វេង​ស្តាំ​រាប់​រយ​ផង​ពេក កុំ​ញញឹម​ញញែម​ខិប​កខុប​ពេក​គួរ​មើល​ចាស់​ទុំ​ផង ។ កុំ​ពោល​ពាក្យ​អា​វា​សែ​នៅ​ទី​អារាម ។ កុំ​ស្លៀក​ខោ​ជើង​កំ​ប៉ុង​នៅ​ពាក់​កណ្តាល​ស្មង កុំ​ស្លៀក​សម្ពត់​តឹង​របៀប​ខ្លី ចូល​ទៅ​បត់​ជើង​ថ្វាយ​បង្គុំ​ព្រះ​ពុទ្ធ​ដិ​មារ ឬ​ព្រះ​សង្ឃ ។ ត្រូវ​ពាក់​អាវ​ក​តូច ហើយ​ចង់​ពានា​ក្រ​មា​ទៀត​ផង​ទើប​ពេញ​លក្ខណៈ​ជា​អ្នក​ចូល​វត្ត ។ កុំ​និយាយ​ចំ​អែ​ចំ​អន់​ព្រះ​សង្ឃ​ដោយ​ប្រ​ការ​មិន​គប្បី ។ កុំ​ពាក់​គ្រឿង​សម្រើប ។ បុរ​ស​ជា​ឧបា​សក ត្រូវ​ប្រើ​ពាក្យ​សម្តី​ឲ្យ​សមរម្យ គោរព​ព្រះ​សង្ឃ​ដែល​ស្មោះ​ត្រង់​ព្រះ​ពុទ្ធ​សា​សនា ។ ពេល​ថ្វាយ​បង្គំ​ព្រះ​ពុទ្ធ​ដិ​មាករ ឬ​ថ្វាយ​បង្គំ​ព្រះ​សង្ឃ ត្រូវ​ងាក​ទៅ​ព្រះ​ពុទ្ធ​ដិ​មា​ករ ឬ​ព្រះ​សង្ឃ កុំ​ថ្វាយ​បង្កំ​តិត​តូង ហើយ​ក្បាល​កុំ​ងាក​មក​ចរ​ចារ​ជា​មួយ​អ្នក​ឯណា​មួយ​ទៀត​ឲ្យ​សោះ ព្រោះ​ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​សៅ​ហ្មង​ដល់​អ្នក​ដែល​គេ​គោរព​បូជា​ចំ​ពោះ​ព្រះ​ពុទ្ធ​សាស​នា ។ កុំ​ឈោង​ដៃ​ឬ​តោង​សណ្តោង​យក​អ្វី​រំ​លង​លើ​ព្រះ​ពុទ្ធ​ដិ​មាករ ។ អ្នកដែល​ចូឡ​ទៅ​កាន់​ទី​វត្ត​អា​រាម មិន​ត្រូវ​លួច​យក​របស់អ្វី​​ជា​ទ្រព្យ​ដែល​ព្រះ​ពុទ្ធ​សាស​និក​ជន​បាន​ខំ​រៃ​គ្នា​ទុក​សម្រាប់​វត្ត​មក​ធ្វើ​ជា​ទ្រព្យ​របស់​ខ្លួន​ទេ ។ អ្នក​មិន​មែន​ជា​ពុទ្ធ​សា​ស​និកជន មិន​ត្រូវ​ប្រ​មាថ​មើល​ងាយ​វត្ថុ​ពុទ្ធ​ពូ​ជា ឬ​ព្រះ​សង្ឃ​ដែល​ស្មោះ​ត្រង់​ដោយ​ប្រ​ការ​ណា​មួយ​ទេ ។ អ្នក​ដែល​ប្រ​ព្រឹត្ត​ខុស​នឹង​បញ្ញត្តិ​ព្រះ​ពុទ្ធ មិនមែន​មាន​ឈ្មោះ​ថា​អ្នក​គាំ​​ទ្រ​ព្រះ​ពុទ្ធ​សា​សនា​ទេ ក្នុង​ករណី​ដែល​បន្លំ​របៀប​ណាមួយ ស្រេច​នៅ​លើ​សំ​ពាយ​បុណ្យ​បាប​របស់​គេ​ទៅ​ចុះ ។ យើង​ជា​ពុទ្ធ​សាស​និក​ជន ក៏​មិន​គប្បី​ត្មិះ​តិះ​ដៀល​ដល់​សាស​នា​ណាមួយ ដោយ​រំ​លោភ​លើ​ព្រះ​វិ​ហារ​នៃ​សាស​នា​ផ្សេង ៗ នោះ​ទេ ព្រោះ​គេ​មាន​សិទ្ធុ​គ្រប់​គ្រាន់​ខាង​ជំ​នឿ ។ ដកស្រង់ចេញពីសៀវភៅៈ សុជី​វធម៌ សម្រាប់​បុរស​និង​ស្រ្តី រៀបរៀងដោយៈ កញ្ញា សាន់​ នាង វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.51