35
Saturday, 06 Jul B.E.2568  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Wat Loung Radio
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 101,939
Today
Yesterday 74,907
This Month 849,514
Total ៤០៧,៣៥៤,៨២៩
Articles
images/articles/2392/435gf4weargw4vtcafegrftcaw4esdzr.jpg
Public date : 16, Jan 2022 (32,806 Read)
មនុស្ស​យើង​ដោយ​ទូ​ទៅ នៅ​ពេល​ខ្លះ​អាច​ភ្លេច​គិត​ដល់​ម៉ែ​ ​ព្រោះ​រ​វល់​តែ​សប្បាយ​រីក​រាយ​ដោយ​កាម​គុណ​ ឬ​រវល់​ក្នុង​ការ​ងារ​របស់​ខ្លួន​ផ្សេង ៗ ប៉ុន្តែ​ដល់​ពេល​ដែល​ខ្លួន​ឯង​មាន​ជម្ងឺ​ធ្ងន់​អ្វី​មួយ កូន​គ្រប់​​គ្នា​ច្រើន​តែ​គិត​រក​ម៉ែ ព្រោះ​ធ្លាប់​ជំ​ពាក់​ចិត្ត​នឹង​ម៉ែ​កាល​ពី​ខ្លួន​នៅ​តូច ។ក្នុង​សម័យ​ដែល​ខ្លួន​​ជា​កូន​នៅ​តូច កាល​បើ​ឈឺ​ចាប់​អ្វី ៗ ម៉ែតែង​នៅ​ថែរ​ក្សា​ថ្នាក់​ថ្មន​ជា​និច្ច កូន​ឃើញ​មុខ​ម៉ែ​ជា​ប្រ​ចាំ ​ម៉ែ​ហួង​ហែង​កូន ម៉ែ​សម្រាន្ត​មិន​ពេគ​ភ្នែក ម៉ែ​ទ្រាំ​អត់​ងងុយ​នៅ​យាម​កូន ប​បោស​អង្អែល​កូន​ នៅ​ចាំ​ពេល​ឲ្យ​បាយ​ឲ្យទឹក នៅ​ចាំ​ពេលឲ្យ​ថ្នាំ និង​នៅ​ចាំ​ជួយ​កូន​គ្រប់​យ៉ាង​ពេល​ដែល​កូន​ឈឺ​លំ​បាក ព្រម​ទាំង​លួង​លោម​ចិត្ត​កូន​ដោយ​សន្យា​ឲ្យ​នូវ​អ្វី​ ៗ តាម​ដែល​កូន​ចង់​បាន​ទៀត​ផង ។ ម៉ែ​ជា​ទី​ពឺង​របស់​កូន ពេល​ដែល​កូន​មាន​ទុក្ខ​លំ​បាក​សូម្បី​កូន​មាន​រូប​រាង​អបលក្ខណ៍​យ៉ាង​ណា​ក្តី ម៉ែ​ក៏​នៅ​តែ​ស្រ​ឡាញ់​ព្រម​​ដោយ​ក្តី​អាណិត​ជា​និច្ច ។ សេចក្តី​ស្រ​ឡាញ់​របស់​ម៉ែ គឺ​ជា​សេចក្តី​ស្រ​ឡាញ់​ដ៏​បរិសុទ្ធ ដូច្នេះ​ហើយ ទើប​ដល់​ពេល​ដែល​កូន​មាន​ជម្ងឺ​ធ្ងន់ ឬ ក៏​ពេល​ដែល​ត្រូវ​សម្រាល​កូន​ឆ្លង​ទន្លេ កូន​តែង​តែ​នឹក​រក​ម៉ែ ។ ដកស្រង់ចេញពីសៀវភៅៈ ម៉ែ !!! រៀបរៀងដោយៈ លោក​គ្រូ អគ្គ​បណ្ឌិត ប៊ុត​ សា​វង្ស វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/2394/ewrcfsevfe4stg45tvgersdfgeir.jpg
Public date : 16, Jan 2022 (5,351 Read)
សេចក្តី​ច្រ​ណែន កើត​ព្រម​ជា​មួយ​នឹង​ទោស​ចិត្ត​ជា​អ​កុសល​ដ៏​ធ្ងន់​មួយ​ប្រ​ភេទ​ដែល​សង្កត់​អ្នក​ទូល​រែក​វា ឲ្យ​ស្រុត​ទៅ​កាន់​ទី​ទាប វា​ជា​រោគ​សង្គម​មួយ​ប្រ​ភេទ​ដែល​មាន​ពាស​ពេញ​ពិ​ភព​លោក អស់​កាល​ជា​និច្ច​មក​ហើយ​ និង​មាន​ត​ទៅ​ទៀត​ ប៉ុន្តែ​រោគ​នេះ​មាន​នៅ​តែ​ក្នុង​បុថុជ្ជ​ប៉ុណ្ណោះ ។ លក្ខណៈ​នៃ​ការ​ច្រ​ណែន គឺ៖ - មិន​ត្រេក​អរ​នឹង​អ្នក​ដទៃ​បាន​លាភ យស សរ​សើរ​ សុខ ប៉ុន្តែ​ពេញ​ចិត្ត​ត្រង់​ដែល​អ្នក​ដទៃ​បាន​តិច​ឬ​តូច​ជាង​ខ្លួន ឬ​អត់​បាន​តែ​ម្តង ។ - ចាប់​កំ​ហុស នឹង​រក​ចំ​ណុច​ខ្វះ​ខាត​របស់​អ្នក​ដទៃ​ក្នុង​ពេល​ដែល​អ្នក​ដទៃ​នោះ​បាន​ទទួល​​ការ​សរ​សើរ​ផ្សេង ៗ មាន​សេច​ក្តី​ដឹង​ខ្លួន​ថា​មិន​ពេញ​ចិត្ត ។ - ការ​ប្រ​ចណ្ឌ គឺ​ជា​ការ​ច្រ​ណែន​ហ្នឹង​ឯង គ្រាន់​តែ​ទៅ​តាម​បែប​ហួង​ហែង​ប្រុស​ស្រី​ដោយ​កាម​រាគៈ ។ ថ្នាំ​បំ​បាត់​រោគ​ច្រណែន​នេះ​ឯង ព្រះ​សម្មា​សម្ពុទ្ធ​ត្រាស់​ហៅ​ថា មុទិតា ។ ថ្នាំ​មុ​ទិ​តា​នេះ​ត្រូវ​ផ្សំ​គ្នា​ដូច​ខាង​ក្រោម​នេះ - ត្រេក​អរ​នឹង​ការមាន​បាន​របស់​អ្នក​ដទៃ ដោយ​យល់​ត្រូវ​តាម​ការ​ពិត​ថា ​មនុស្ស​ម្នាក់ ៗ ប្រព្រឹត្ត​ទៅ​តាម​កម្ម​រៀង​ ៗ ខ្លួន ។ ចំ​ពោះ​ភាព​ល្អ​ប្រ​សើរ​ដែល​ជា​ផល​របស់​បុណ្យ​ គួរ​តែ​ត្រេក​អរ ឲ្យពរ ឲ្យ​ជ័យ​បន្ថែមទៀត សូម​ឲ្យ​បុគ្គល​នោះ ៗ បាន​សុខ​ជា​មួយ​នឹង​សម្បត្តិ​របស់​ខ្លួន​ចុះ ។ - ទឹក​ចិត្ត​ស្មោះ​ត្រង់ មិនមាន​បំ​ណង​បែង​ចែក​ដោយ​គិត​ថា គេ​គួរ​​តែ​ឲ្យ​មក​យើង​ខ្លះ ព្រោះ​យើង​ជា​បុគ្គល​ជាប់​ពាក់​ព័ន្ធ​យ៉ាង​នេះ​មួយ យ៉ាង​នោះ​មួយ ដូច្នេះ​ឡើយ ។ មិនមាន​គុំ​ស្អប់​នឹង​អ្នក​ដទៃ ព្រោះ​ហេតុ​អ្នក​ដទៃ​នោះ​មិន​មាន​ឲ្យ​អ្វី​ដល់​ខ្លួន​ឡើយ ។ គប្បី​យក​ការ​ត្រេក​អរ​នឹង​ការមាន​បាន​របស់​អ្នក​​ដទៃ មក​ផ្សំ​ជា​មួយ​នឹង​ទឹក​ចិត្ត​ស្មោះ​ត្រង់ ហើយ​លេប​ចូល​ទៅ​ក្នុង​ចិត្ត​ឲ្យ​ពេញ​ ។ កាល​បើ​ដូច្នេះ ចំ​ហាយ​ថ្នាំ​មុទិ​តា​នឹង​ផ្សាយ​ចេញ​មក​តាម​រយៈ​ទឹក​មុខ អាកប្ប​កិ​រិយា​ និង ពាក្យ​សម្តី ។ មនុស្ស​ដែឡ​និយាយ​ដោយ​ចិត្ត​មុ​ទិតា​ធ្វើ​ឲ្យ​អ្នក​ស្តាប់​ត្រ​ជាក់​ចិត្ត​ជ្រះ​ថ្លា គិត​ថា សម្បត្តិ​របស់​ខ្លួន​ទង​ប៉ុន្មាន មាន​តម្លៃ​មិន​ស្មើ​នឹង​ទឹក​ចិត្ត​បែប​នេះ​ឡើយ ។ មនុស្ស​ទាំង​ឡាយ​ដ៏​ចម្រើន មាន​ចិត្ត​បង្អោន​មក​ជា​មិត្ត​ជា​មួយ​នឹង​អ្នក​ដែល​មាន​ចិត្ត​មុ​ទិតា​នោះ​ឯង ។ បរិយា​កាស​ពេញ​ទៅ​ដោយ​ភាព​ស្និទ្ធ​ស្នាល ស្រ​ទន់​ដូច​មេឃ​ស្រ​ទំ ផ្សំ​ដោយ​ខ្យល់​ត្រ​ជាក់ ។ ដកស្រង់ចេញពីសៀវភៅៈ គតិ​ធម៌ រៀបរៀងដោយៈ លោក​គ្រូ អគ្គ​បណ្ឌិត ប៊ុត​ សា​វង្ស វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/2405/322w3.jpg
Public date : 16, Jan 2022 (37,366 Read)
វាស​នា​បា​រមី យើង​បាន​យល់​ដឹង​ជា​ទូ​ទៅ​ថា បើ​អ្នកមាន​ហើយ នឹង​ជា​មនុស្ស​សម្បូរ​ទៅ​ដោយ​សេចក្តី​សុខ លាភ​យស នឹងឋានៈ​មុខ​នា​ទី ។ មនុស្ស​ដេលមាន​វាសនា​បា​រមី​ល្អ រមែង​ជា​ទី​រាប់​អាន​ គោរព​ស្រ​ឡាញ់​របស់​មនុស្ស​គ្រប់​ជាន​ថ្នាក់ បើ​មាន​បុគ្គល​ណាប៉ង​ប្រទូស​ស្រ​រ៉ាយ ឬ​ច្រណែន​ឈ្នា​នីស​គិត​ផ្តួល​រលំ រមែង​ប្រព្រឹត្ត​ទៅ​មិន​បាន​ឡើយ ត្រឡប់​បែ​ជា​ទៅ​ចាញ់​ខ្លួន​ឯង​វិញ ។
images/articles/2407/2qw2.jpg
Public date : 16, Jan 2022 (11,448 Read)
ទា​និង​មាន់ មាន​មនុស្ស​ពីរ​នាក់​ឃើញ​ទា​ផង ឃើញ​មាន់​ផង ។ មនុស្ស​ម្នាក់គិត​ចង់​ឲ្យ​មាន់​ក្លាយ​ទៅ​ជា​ទា គិត​ចង់​ឲ្យ​ទា​ក្លាយ​ទៅ​ជា​មាន់ រឿង​នោះ​វា​មិនអាច​ប្រព្រឹត្ត​ទៅ​បាន​ឡើយ ក្នុង​មួយ​អត្ត​ភាព​នៃ​សត្វ​ទាំង​ពីរ​មុខ​នោះ ។ បើ​មនុស្ស​ម្នាក់​ទៀត​ឃើញ​ទា​ជា​ទា ឃើញ​មាន់​ជា​មាន់
images/articles/2408/32raf.jpg
Public date : 16, Jan 2022 (11,948 Read)
ក្បាល​ពស់​កន្ទុយ​ពស់ មនុស្ស​យើង​គ្រប់​គ្នា​មិន​ត្រូវ​ការ​ទុក្ខ ត្រូវ​ការ​តែ​សុខ​ប៉ុណ្ណោះ ប៉ុន្តែ​ព្រោះ​សត្វ​លោក​ត្រូវ​ការ​សុខ ជាប់​ជំពាក់​នឹង​សុខ ទើប​មិន​រួច​ទុក្ខ ។ សុខ​និង​ទុក្ខ​ប្រៀប​ដូច​សត្វ​ពស់​មួយ ខាង​ក្បាល​វា​មាន​ពិស ចូលទៅ​ជិត វានឹង​ខាំ បើ​ចាប់​កន្ទុយ​វា​ពិត​ជា​ស្រួល​ដៃ​ណាស់
images/articles/2410/67yg45y57yhe5rythg5rdtf.jpg
Public date : 16, Jan 2022 (7,144 Read)
រឿងបីតវិមាន (បិដកលេខ៥៥ ទំព័រ៩៩ និងអដ្ឋកថា) បីតវិមាននោះ មានរឿងកើតឡើងដូចម្ដេច? (មានរឿងកើតឡើងថា) កាលព្រះមានព្រះភាគ ទ្រង់រលត់​ខន្ធបរិនិព្វានទៅ ព្រះបាទ​អជាតសត្តុ ទ្រង់បាន​ដង្ហែ​ព្រះបរមសារីរិកធាតុ​ដែល​ព្រះអង្គ​បាន​ទទួល​ចំណែក​(អំពី​ក្រុង​កុសិនារា)​មក ហើយ​បាន​កសាង​ព្រះស្ដូប និង​ធ្វើ​បុណ្យ​ឆ្លង ឧបាសិកា​ក្នុង​ក្រុង​រាជ​គ្រឹះ​ម្នាក់ មានកតសរីរបដិបជ្ជនា (គឺ​មាន​ការ​រៀបរយ​ខ្លួន​ប្រាណ​បាន​ត្រឹម​ត្រូវ​ល្អ) តាំង​អំពី​ព្រឹក​ជាស្រេច គិត​ថា អញ​នឹង​បូជា​ព្រះស្ដូប​របស់​ព្រះសាស្ដា ហើយ​កាន់​ផ្កា​ននោង​ព្រៃ​៤​ទង​តាម​ដែល​ខ្លួន​បាន​មក​ហើយ មាន​ចិត្ត​គឺ​កម្លាំង​សទ្ធា​លើក​ឡើង​ហើយ មិន​បាន​គិត​ពិចារណា​ដល់​អន្តរាយ​តាម​ផ្លូវ ដើរ​មាន​មុខ(គឺ​ចិត្ត​គិត) ឆ្ពោះ​ទៅ​កាន់​ព្រះស្ដូប​តែប៉ុណ្ណោះ​ដើរ​ទៅ។ ពេល​នោះ មេគោ​មាន​កូន​ខ្ចី ក៏​ស្ទុះ​រត់​យ៉ាង​លឿន ជល់​គាត់​វ័ធ​ដោយ​ស្នែង ធ្វើ​ឲ្យ​ដល់​នូវ​ការ​អស់​ជីវិតទៅ។ នាងក៏​ទៅ​កើត​ក្នុង​ឋានសួគ៌​ជាន់​តាវតិង្ស ដោយ​ហេតុ​នោះ​ឯង កាល​សក្កទេវរាជ ទ្រង់​យាង​ទៅដើម្បី​កីឡា (ការលេង) ក្នុង​ឧទ្យាន នាងមាន​ខ្លួន​ប្រាកដ ព្រម​ទាំង​ទេវរថ គ្របសង្កត់​នូវ​ទេពធីតា​ទាំង​អស់​ដោយ​រស្មី​នៃ​សរីរៈ​របស់​ខ្លួន ក្នុង​កណ្ដាលនៃ​ទេព​អប្សរ​ជា​ស្រី​របាំ​ពីរ​កោដិ​កន្លះ ដែល​ជាបរិវារ។ សក្កទេវរាជ ទ្រង់​ទត​ឃើញ​នាង​ទេព​ធីតា​ថ្មី​នោះ ទើប​មាន​ព្រះទ័យ​ស្ងើច ស្ងប់ស្ងែង កើត​អស្ចារ្យ​ចំឡែក(មិនធ្លាប់​មាន) ទ្រង់​មាន​ព្រះតម្រិះ​ថា យី! ទេពធីតា​អង្គ​នេះ មាន​ទេវឫទ្ធិ​ដ៏​ធំមហិមា មាន​សភាព​បែប​នេះ ព្រោះកម្ម​ធំ​ក្រៃលែង​ដូចម្ដេចហ្ន៎!? ដូច្នេះ​ហើយ ត្រាស់​សួរ ទេពធីតានោះ ដោយគាថា​ទាំង​នេះ​ថា៖ ម្នាល​នាង​ដ៏​ចម្រើន (នាង)មានសំពត់​លឿង មានទង់​លឿង ស្អិត​ស្អាង​ដោយ​គ្រឿង​អលង្ការ​លឿង មានអវយវៈលាប​ស្រលាប​ដោយ​ខ្លឹម​ចន្ទន៍​លឿង ទ្រទ្រង់​ផ្កាឧប្បលលឿង មាន​ប្រាសាទ​លឿង មាន​ទីដេក​លឿង មានឆត្រលឿង មានរថលឿង មានសេះលឿង មានវីជនី(ផ្លិត)លឿង នាង​បាន​ធ្វើ​អំពើ​ដូចម្ដេច​ក្នុងកាល​មុន​នៃ​ភាព​ជា​មនុស្ស? ម្នាល​នាង​ទេពធីតា យើង​សួរ​ហើយ នាង​ចូរ​ប្រាប់ នេះ​ជា​ផល​នៃ​កម្ម​អ្វី? នាងទេពធីតា​នោះ ទូល​ប្រាប់​ដោយ​គា​ថា​ទាំង​នេះ​ថា៖ បពិត្រ​ព្រះអង្គ​ដ៏ចម្រើន វល្លិ៍ននោង​ព្រៃ ជា​ជាតិ​វល្លិ៍​ល្វីងដែល​គេ​មិន​ត្រូវ​ការ ខ្ញុំម្ចាស់​មាន​ចិត្ត​ជ្រះថ្លា បាន​នាំ​ផ្កា​ននោង​ព្រៃ​នោះ​៤ទង ទៅបូជា​ព្រះស្ដូប ឧទ្ទិស​ព្រះសារីរិក​ធាតុ​របស់​ព្រះសាស្ដា ខ្ញុំម្ចាស់​កំពុង​តែ​មានចិត្ត​ជ្រះថ្លា ប្រព្រឹត្ត​ទៅ​ក្នុង​ព្រះធាតុ​នោះ មិនបានក្រឡេក​មើល​ផ្លូវ​ជាទី​មក​នៃ​គោ គ្រានោះ​មេគោ​មកជល់​ខ្ញុំម្ចាស់ ដែល​មាន​ចិត្ត(មនោរថ) មិន​ទាន់​ដល់​ព្រះស្ដូប​ផង(ឲ្យស្លាប់​ទៅ) តែ​បើ​ខ្ញុំម្ចាស់​បានសន្សំ​បុណ្យ​នោះ​(សម្រេច​តាម​បំណង) ម្លេះ​សម​ជា​មាន​ទ្រព្យ​សម្បត្តិ​ដ៏ច្រើន លើសលប់​ជាង​នេះ​ទៅ​ទៀត​ បពិត្រ​ព្រះមឃវៈជាទេវកុញ្ជរ ខ្ញុំម្ចាស់​បានលះ​បង់នូវ​រាងកាយ​របស់​មនុស្ស​ហើយ ទើប​មក​កើត​ជា​មួយ​ព្រះអង្គ ព្រោះកម្មនោះ។ គាថា​នេះ ជាពាក្យ​របស់​ពួក​ធម្មសង្គាហកាចារ្យ​ថា ព្រះឥន្ទ្រនាម មឃវៈ ជាធំ​ជាងពួក​ទេវតា​ក្នុង​ជាន់​ត្រៃតិង្ស ទ្រង់​ស្មើ​ដោយ​ដំរីកុញ្ជរ ក្នុង​ពួក​ទេវតា បាន​ព្រះសណ្ដាប់​នូវ​ពាក្យ​នោះ​ហើយ កាល​ទ្រង់​ញ៉ាំង​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ឲ្យ​ជ្រះថ្លា ទើប​បានត្រាស់​ពាក្យ​នេះ នឹង​មាតលីទេវបុត្ត។ លំដាប់​នោះ សក្កទេវរាជ​បាន​សម្ដែង​ធម៌​ដល់​ពួក​ទេវតា​មាន មាតលីទេវបុត្តជាប្រមុខ ដោយ​គាថា​ទាំង​នេះ​ថា៖ ម្នាល​មាតលី អ្នកចូរមើល​នូវ​ផល​នៃ​កម្ម​ដ៏វិចិត្រ​អស្ចារ្យ​នេះ ទេយ្យវត្ថុ​សូម្បី​បន្តិចបន្តួច ដែល​គេ​ធ្វើ​ហើយ ជាបុណ្យ​មាន​ផលច្រើន។ កាល​បើ​ចិត្ត​ជ្រះថ្លា​ហើយ ក្នុងព្រះតថាគត​សម្មាសម្ពុទ្ធក្ដី​ក្នុង​សាវករបស់​ព្រះអង្គ​ក្ដី ទក្ខិណា មិនឈ្មោះ​ថា​មាន​ផល​តិច​តួចឡើយ។ ម្នាល​មាតលី អ្នក​ចូរ​មក យើង​នឹង​នាំ​គ្នាទៅបូជា​ព្រះសារីរិកធាតុ​របស់​ព្រះតថាគត ឲ្យ​ក្រៃ​លែង ឲ្យអស្ចារ្យព្រោះថា ការសន្សំ​បុណ្យ នាំ​មក​នូវ​សេចក្ដីសុខ។ ព្រះមានព្រះភាគទ្រង់​ធរមាន​នៅក៏ដោយ បរិនិព្វាន​ទៅ​ហើយ​ក៏​ដោយ កាល​បើ​ចិត្តស្មើ ផល​ក៏​ស្មើ ព្រោះថា​សត្វ​ទាំងឡាយ ទៅកាន់​សុគតិ ដោយសារ​តែការតម្កល់​ចិត្តឲ្យ​ល្អជាហេតុ។ ឱ! ទាយក​ទាំងឡាយ តែងទៅកាន់​ឋានសួគ៌បាន ព្រោះ​ធ្វើ​ការបូជា ចំពោះ​ព្រះតថាគត​ទាំងឡាយ ព្រះតថាគត​ទាំងឡាយ​នោះ ទ្រង់​កើត​ឡើង ដើម្បីជាប្រយោជន៍ដល់​ជនច្រើនហ្ន៎!។ លុះសក្កៈជាធំជាងទេវតា ទ្រង់ត្រាស់​យ៉ាង​នេះ​ហើយ​ទើប​ធ្វើ​ការ​ខ្វល់ខ្វាយ ការលេង​ក្នុង​ឧទ្យាន ឲ្យរម្ងាប់​ចុះទៅ (គឺ​ឈប់​ទៅលេងក្នុងឧទ្យាន) យាង​ត្រឡប់​ចេញ​អំពី​ឧទ្យាន​នោះវិញ ហើយទ្រង់​ក៏ធ្វើការ​បូជា​អស់​៧ថ្ងៃ ក្នុង​ព្រះចូឡាមណីចេតិយ ជាស្ថាន​ទីដែល​ព្រះអង្គ​ទ្រង់​បូជារឿយៗ។ សម័យ​តមក​ព្រះអង្គ​បាន​ប្រាប់​រឿង​នោះ ដល់​ព្រះថេរៈ​នាមនារទៈ ដែល​ត្រាច់​ចារិក​ទៅ​កាន់​ទេវលោក ដោយ​គាថា​ទាំង​នេះ​ឯង។ ព្រះថេរៈ​បាន​ប្រាប់​ដល់​ព្រះធម្មសង្គាហកាចារ្យ​ទាំងឡាយ ពួក​លោក ទើប​បាន​លើក​រឿង​នោះ​ឡើង​កាន់​សង្គាយនា ដោយ​ប្រការដូច្នោះ។ ដកស្រង់ចេញពីសៀវភៅ សារីរិកធាតុបូជានិសំសោ រៀប​រៀង​ដោយ លោក ង៉ែត សុផាន់ ដោយ៥០០០ឆ្នាំ
images/articles/2422/1ered.jpg
Public date : 16, Jan 2022 (21,852 Read)
សម័យ​ថ្ងៃមួយ មាន​មាណព​ក្នេង​ម្នាក់​បាន​ចូល​ទៅ​រក​ព្រះ​សម្ពុទ្ធ ហើយ​ចេះ​តែ​យំ​ឥត​ឈប់​សោះ ។ ព្រះ​អង្គ​ទ្រង់​ត្រាស់​សួរ​ថា “នែ! មាណព តើ​មាន​បញ្ហា​អ្វី” ? “ព្រះ​ករុណា​ព្រះ​អង្គ ពី​ម្សិល​មិញ​ឪពុក​របស់​ខ្ញុំ​ព្រះ​ករុណា​បាន​ស្លាប់” ។
images/articles/2423/444vered.jpg
Public date : 16, Jan 2022 (6,911 Read)
បុរស​ម្នាក់​មាន​ជម្ងឺ បាន​ទៅ​រក​គ្រូ​ពេទ្យ​ឲ្យ​ព្យាបាល​គាត់ ។ គ្រូ​ពេទ្យ​ពិនិត្យ​មើល រួច​បាន​សរសេរ​សំបុត្រ​បញ្ជ​ា​ឲ្យ​ទិញ​ថ្នាំ ។ គាត់​មាន​ជំនឿ​ខ្លាំង​លើគ្រូ​ពេទ្យ​ ។ ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ គាត់​បាន​ដាក់​រូប​ថត​គ្រូ​ពេទ្យ​ ក្នុង​បន្ទប់​តាំង​សក្ការៈ​បូជា ។ គាត់​អង្គុយ​គោរព​រូប​ថត​នោះ ។ គាត់​ថ្វាយ​​ផ្កា ដុត​ធូប​រួច​ថ្វាយ​បង្គំ​បី​ដង ។ គាត់​យក​សំបុត្រ​ទិញ​ថ្នាំ​នោះ​មក​សូត្រ​ថា “ពីរ​គ្រាប់​ពេល​ព្រឹក ពីរ​គ្រាប់​ពេល​រសៀល ពីរ​គ្រាប់​ពេល​ល្ងាច” ។ គាត់​ចេះ​តែ​សូត្រ សំបុត្រ​ទិញ​ថ្នាំ​នោះ​រាល់​ថ្ងៃ​ពេគ​មួយ​ជីវិត ព្រោះ​គាត់​មាន​ជំនឿ​ខ្លាំង​ណាស់​លើ​គ្រូ​ពេទ្យ​ ។ ប៉ុន្តែ​សំបុត្រ​ទិញ​ថ្នាំ នៅ​តែ​ឥត​បាន​ជួយ​អ្វី​ដល់​គាត់​សោះ ។ គាត់​ចង់​ដឹង​ឲ្យ​ច្បាស់​ដែម​ទៀត អំពី​សំបុត្រ​ទិញ​ថ្នាំ​នោះ ក៏រត់​ទៅ​ជួប​គ្រូ​ពេទ្យ​ហើយ​ សួរ​ថា “ហេតុ​អ្វី​បនា​លោក​គ្រូ​ពេទ្យ​ចេញ​សំបុត្រ​ទិញ​ថ្នាំ​នេះឲ្យ​ខ្ញុំ​ ? តើ​វា​ជួយ​ខ្ញុំ​យ៉ាង​ម៉េច?” ក្នុង​ឋានៈ​ជា​អ្នក​ចេះ​ គ្រូ​ពេទ្យ​ពន្យល់​ថា “អើ ជម្ងឺ​របស់​អ្នក​​យ៉ាងនេះ នេះ​ជា​ហេតុ​ជា​ឫស​គល់​របស់ ជម្ងឺ ។ បើ​អ្នក​លេប​ថ្មាំ​ដែល​ខ្ញុំ​បាន​ចេញ​សំបុត្រ​ឲ្យ​ទិញ វា​នឹង​​រលីង​ដាច់​ឫស​គល់​ហេតុ​របស់​ជម្ងឺ​អស់ ។ កាលណា​ហេតុ​វា​បាន​រលីង​ដាច់​ឫស​គល់​អស់​ហើយ ជម្ងឺ​នឹងបាន​ជា​សះ​ស្បើយ​ជា​ស្វ័យ​ប្រវត្តិ” ។ បុរស​នោះ​គិត​ថា “អា ! អស្ចារ្យ​ហើយ ! គ្រូ​ពេទ្យ​ខ្ញុំ​មាន​ប្រាជ្ញា​ណាស់ សំបុត្រ​ទិញ​ថ្នាំ​របស់​គាត់​មាន​ប្រយោជន៍​ណាស់! “ ។ ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ គាត់​ចាប់​ផ្តើមឈ្លោះ​ប្រកែក​ជាមួយ​អ្នក​ជិត​ខាង​ថា ៗគ្រូ​ពេទ្យ​ខ្ញុំ​ល្អ​បំផុត គ្រូ​ពេទ្យ​ឯទៀត​សុទ្ធ​តែ​ឥត​ប្រ​យោជន៍” ។ ប៉ុន្តែ​តើ​គាត់​បាន​ចំណេញ​អ្វី អំពី​ការ​ឈ្លោះ​ប្រកែក​នោះ ? ពេញមួយ​ជីវិត គាត់​ចេះ​តែ​ឈ្លោះ​ប្រកែក​ឥតបាន​ផល​អ្វី​សោះ ។ ប្រសិន​បើ​គាត់​លេប​ថ្នាំ​នោះ​ទើប​គាត់​នឹង​បាន​ជាសះ​ស្បើយ​ពី​ជម្ងឺ​ពី​ទុក្ខ​របស់​គាត់ ។ ទាល់​តែធ្វើ​យ៉ាង​ហ្នឹងទើប​ថ្នាំ​ជួយ​គាត់​បាន ។ បុគ្គល​អ្នក​បាន​រដោះ​ទុក្ខ​គ្រប់​រូប ប្រៀប​ដូចជា​ជា​គ្រូពេទ្យ​ដោយ​ករុណា​ធម៌ ព្រះអង្គ​ប្រទាន​សំបុត្រ​ទិញ​ថ្នាំ និង​ដំ​បូន្មាន​ដល់​ប្រជាជន​អំពី​របៀប​រដោះ​ខ្លួនឲ្យ​រួច​ផុត​​ពី​ទុក្ខ​ បើ​អ្នក​នោះ ចេះ​តែ​ពង្រីក​ជំនឿ​ខ្វាក់​ចំពោះ​បុគ្គល​នោះ ៗ ដោយ​បង្វែរ​សំបុត្រ​ទិញ​ថ្នាំ​ឲ្យ​ទៅជា​គម្ពីរ​ រួច​​ចេះ​តែ​ប្រឹង​ឈ្លោះ​ប្រែក​ជា​មួយ​និកាយ​ដទៃ​ទៀត ដោយ​អះ​អាង​ថា ការ​ប្រៀន​ប្រ​ដៅ​របស់​អ្នក​បង្កើត​សាសនា​របស់​ខ្លួន​ ខ្ពង់​ខ្ពស់​ជាង​គេ ប៉ុន្តែ គ្មាន​អ្នកណា​ខ្វល់​នឹង​ប្រតិបត្ត​និង​ការ​ប្រៀន​ប្រដៅ​គ្មាន​ខ្វល់​នឹង​លេបថ្នាំ ដែល​គេ​បាន​ចេញ​សំបុត្រ​ឲ្យ​ទិញ​នោះ ដើម្បី​បំបាត់​ជម្ងឺ​នោះ​ចោល​ឲ្យ​អស់​សោះ ។ ជំនឿ​លើ​គ្រូពេទ្យ​មាន​ប្រយោជន៍​ណាស់ វា​អាច​លើក​ទឹក​ចិត្ត អ្នក​ជម្ងឺ​ឲ្យ​គោរព​តាម​ការ​ណែនាំ​របស់គាត់ ។ ការ​យល់​ពី​គុណ​ភាព​ឱសថ​វា​មាន​ប្រ​យោជន៍​នោះ លើង​ទឹក​ចិត្ត​អ្នក​ឲ្យ​លេប​ឱសថ ។ ប៉ុន្តែ បើ​ឥត​​លេប​ឱសថ​ពិតៗទេ អ្នក​មិន​អាច​បាន​ជា​សះ​ស្ប់យ​ពី​ជម្ងឺ​ឡើយ ។ អ្នក​ត្រូវ​លេប​ឱសថ​ដោយ​ខ្លួនឯងផង ។ ដកស្រង់ចេញពីសៀវភៅៈ សិល្បៈ​នៃ​ការ​រស់​នៅ​ (វិបស្សនាកម្ម​ដ្ឋាន ) រៀបរៀងដោយៈ ស.ន. ហ្គោឥនកា លិល្លីយុំា ហាត វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/2130/Untitled-1-Recovered.jpg
Public date : 09, Jan 2022 (16,624 Read)
តួនាទី​របស់​កូនប្រុសស្រី កូន​មាសឪពុក!! កូនមាន​តួ​នាទីរបស់​ខ្លួន ដែល​ត្រូវ​បដិបត្តិ​ចំពោះ​មាតបិតា​ដូច​ខាងក្រោម​នេះ ​ៈ ១ ‑ តាំង​ចិត្ត​សិក្សា​រៀន​សូត្រ​ដើម្បី​ឲ្យបាន​ជាកូន​ចេះ​ដឹង​ ។ ២ ‑ ជួយ​ធ្វើ​ការ​មាតាបិតា​ឲ្យបាន​ល្អជាទី​បំផុត ។ ៣ ‑ តម្កល់​តម្កើង​នូវ​វង្ស​ត្រកូល​ឲ្យបាន​ល្អ​តទៅ ។ ៤​ ‑ ប្រព្រឹត្ត​ខ្លួន​ឲ្យល្អ ឲ្យសមគួរ​ជាអ្នកទទួល​នូវ​មរតក ។ ៥ ‑ មាតាបិតា​ចិញ្ចឹម​កូន​ឲ្យ​រស់​មក
images/articles/2131/Untitled-1-Recovered.jpg
Public date : 09, Jan 2022 (15,387 Read)
ការក្រែង​ចិត្ត កូន​ជាទី​ស្រឡាញ់, កាល​បើ​កូន​នឹង​ធ្វើ​អ្វី​ មិន​ថា​នឹង​ធ្វើ​ក្នុង​ផ្ទះ​របស់​ខ្លួន​ឯង ឬ​នឹង​ធ្វើ​នៅ​ទី​ដទៃ​ណា​ ៗ បើ​ការ​ងារ​ដែល​នឹង​ធ្វើ​នោះអាច​ប៉ះ​ពាល់​ដល់​អ្នកជិត​ខាង ធ្វើឲ្យ​រំខាន​គេ ឬក្តៅ​ក្រហាយ​ចិត្ត កូន​ត្រូវ​ប្រយ័ត្ន​ឲ្យណាស់ ។ កូន​កុំ​ធ្វើ​អ្វី ៗ​តាម​ចិត្ត​ចង់ ឬ​ប្រកាន់​សិទ្ធិ​ថា ធ្វើ​បាន​នោះ​ឡើយ កូនត្រូវ​ចេះត្រែង​ចិត្ត​អ្នកដទៃ​ផង ដូចជា​នៅ​ផ្ទះ​ជាប់​គ្នា នៅ​បន្ទប់​ជាប់​គ្នា ឬ​នៅ​បន្ទប់​ជាមួយ គ្នាជាដើម ។
images/articles/2132/Untitled-1-Recovered.jpg
Public date : 09, Jan 2022 (20,497 Read)
កាមគុណ ៥ ប្រការ (ស្រង់​ចាក មជ្ឈិម​និកាយ បិ​ដក​លេខ ២១ ទំព័រ​ ១៦៣) ម្នាល​ភិក្ខុ​ទាំងឡាយ កាមគុណ​នេះ​មាន​ ៥ ប្រការ កាមគុណ​ ៥ ប្រ​ការ​ តើ​ដូចម្តេច ? គឺ​រូប​ទាំង​ឡាយ ដែល​ គប្បី​ឃើញ​ដោយ​ចក្ខុ​ជា​ទីប្រាថ្នា ជា​ទី​ពេញ​ចិត្ត ជា​ទី​គាប់​ចិត្តមាន​សភាព​ គួរ​ឲ្យ​ស្រឡាញ់ ប្រ​កប​ដោយ​កាម​គួរ​រីក​រាយ ១ សម្លេង​ដែល​គប្បី​ ដឹង​បាន​ដោយ​សោតៈ ជា​ទីប្រាថ្នា ជា​ទី​ពេញ​ចិត្ត ជា​ទី​គាប់​ចិត្ត
images/articles/2135/Untitled-1-Recovered.jpg
Public date : 09, Jan 2022 (71,948 Read)
ឥរិយាបថ​ល្អ​ក្នុង​ទីវត្ត​អារាម នៅ​ក្នុង​ទី​វត្ត​អារាម គឺ​ជា​កន្លែង​សម្រាប់​គោរព​បូជា ក្នុង​គោល​បំណង កសាង​នូវ​កុសល​ផល​បុណ្យ និង​ជា​កន្លែង​អប់រំ​នូវ​មនុស្ស​ទូទៅ​មិន​ថា​សាសន៍ខ្មែរ ឬ សាសន៍​ដទៃ​ឡើយ។ ពេល​ចូល​មក​ដល់​ទីវត្ត​អារាម​ត្រូវ​ធ្វើ​នូវ​ឥរិយាបថ​ថ្លៃថ្នូរ សុភាពរាបសារ រម្យទម ទន់ភ្លន់ និង​មិន​ត្រូវ​និយាយ​គ្នាលឺៗ នាំ​ឲ្យ​ខុស​សីលធម៌។ ពេល​ស្លៀក​ពាក់​ចូល
images/articles/2137/Untitled-1-Recovered.jpg
Public date : 09, Jan 2022 (79,510 Read)
ឱវាទព្រះសាស្ដា បណ្ដាំលោកគ្រូ លោក​គ្រូ​ជាម្ចាស់​បាន​សម្ដែង ខ្ញុំ​ព្រះករុណា​នាង​ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​សាស្ដា​ទ្រង់​ត្រាស់​ថា​ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​បាន​សម្រេច​ដល់​សេចក្ដីសុខ​ដែល​មិន​អាស្រ័យ​កាម​ទៀត​ទេ។ ព្រម​ជាមួយ​គ្នា​នោះ ព្រះអង្គ​បានសម្ដែង​ដាស់តឿន​អ្នក​ប្រព្រឹត្ត​ធម៌​ឲ្យ​ចាំ​ទុក​ថា បើ​អរិយសាវ័ក បាន​ឃើញ​ច្បាស់​តាមសេចក្ដី​ពិត
images/articles/2138/Untitled-1-Recovered.jpg
Public date : 09, Jan 2022 (18,031 Read)
កំណត់ហេតុខ្លីស្ដីពីម៉ែឪ ដួង​ផ្កាយ​យ៉ាង​ច្រើន ដែល​រះ​បញ្ចេញ​ពន្លឺ​រស្មី​តិចៗ​ពេញ​ផ្ទៃ​នភាល័យ តែ​ទោះ​បី​ដួងផ្កាយ​រះច្រើន​ប៉ុណ្ណា​ក៏​ដោយ ក៏​មិន​អាច​បំភ្លឺ​ផែន​ដី ទាំង​មូល​ឲ្យ​ភ្លឺ​បាន​ដែរ ចាញ់​ព្រះច័ន្ទ​តែ​មួយ​ដួង តែ​អាច​ធ្វើ​ឲ្យ​ពិភព​លោក​ពោរពេញ ទៅ​ដោយ​ពន្លឺ​រស្មី យ៉ាង​ត្រចេះ​ត្រចង់​បាន យ៉ាង​ណាមិញ ឪពុក​ម្ដាយ​ដែល​មាន​កូន​ច្រើន តែសុទ្ធតែ​ជាកូន​ដែល​អកតញ្ញូ មិន​ដឹង​គុណ
images/articles/2140/Untitled-1-Recovered.jpg
Public date : 09, Jan 2022 (74,670 Read)
អាវាសបលិពោធ បណ្ដាពាក្យ​ទាំង​នេះ បន្ទប់​តូច​សូម្បី​មួយ ក៏​ហៅ​ថា អាវាស បរិវេណ ១ ក៏​ហៅ​ថា អាវាស, សូម្បី​សង្ឃារាម​ទាំង​មូល ក៏ហៅ​ថា អាវាស។ អាវាស​នេះនោះ មិនមែន​ជា បលិពោធ​ដល់​ភិក្ខុ​ទាំង​ពួង​ទេ។ ក៏​ក្នុង​សេចក្ដី​នេះ ភិក្ខុណា​ត្រូវ​ខ្វល់​ខ្វាយ​ក្នុង​ការងារ​ផ្សេងៗ មាន​កសាង​ថ្មី​ជាដើម​ក្នុង​អាវាស​នោះ​ក្ដី មាន​ការ​សន្សំ​វត្ថុ​ (គ្រឿង​បរិភោគ) ទុក​ច្រើន​ក្នុង​អាវាសនោះ​ក្ដី
images/articles/2141/Untitled-1-Recovered.jpg
Public date : 09, Jan 2022 (28,163 Read)
ដំណើរ​ត្រាស់​ដឹង​របស់​ព្រះពុទ្ធ​អង្គ ព្រះពោធិសត្វ​ខំប្រឹងប្រព្រឹត្ត​នូវ​តបកម្ម ជាទុក្ករកិរិយា ដែល​សត្វ​លោក​ធ្វើ​បាន​ដោយ​លំបាក នា​ដង​ភ្នំដង្កេស្វារី។ បញ្ចវគ្គិយតាបស​ទាំង ៥ រូប​មាន​កោណ្ឌរូប​មាន​កោណ្ឌញ្ញៈ ភទ្ទិយ វប្បៈ មហានាម អស្សជិ ជាអ្នក​ខ្វល់ខ្វាយ​ក្នុង​កិច្ច​ប្រព្រឹត្ត​តប​កម្ម ដោយ​យល់​ឃើញ​ថា ការ​ប្រព្រឹត្ត​ធ្វើ​យ៉ាង​នេះ នឹង​បាន​សម្រេច​នូវ​មោក្ខធម៌ ជាទីក្សេម រួចផុត​ចាក​កិលេស​ទាំង​ពួង​មិន​ខាន​។
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 2.85
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿