ថ្ងៃ សុក្រ ទី ០៧ ខែ ឧសភា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១១៩,៥៦៩
Today
ថ្ងៃម្សិលមិញ ១៣៨,៥៨៥
ខែនេះ ១,១៨៩,៣៥៣
សរុប ១៩១,៧៤៤,៦៧០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ២២៦៥៦ ដង)

ខ្លួន​ទូន្មាន​ខ្លួន​ឯង​បាន ប្រសើរ​បំផុត​ក្នុង​ពិភព​លោក



 
រឿង​នង្គលកូដត្ថេរ
(ចាក ធ. ខុ.)
(ខ្លួន​ទូន្មាន​ខ្លួន​ឯង​បាន ប្រសើរ​បំផុត​ក្នុង​ពិភព​លោក)


បាន​ឮ​ថា​មាន​បុរស​កំសត់​ម្នាក់​ឈ្នួល​គេ​ចិញ្ចឹម​ជីវិត ។ ភិក្ខុ​មួយ​អង្គ​បាន​ឃើញ​បុរស​កំសត់​នោះ ស្លៀក​កំណាត់​សំពត់​លី​នង្គ័ល​ដើរ​ទៅ​ស្រែ​លោក​សួរ​ថា បើ​អ្នក​ឯង​បួស​មិន​ប្រសើរ​ជាង​ការ​រស់​នៅ​ចិញ្ចឹម​ជីវិត​យ៉ាង​នោះ​ទេ​ឬ? ។ គាត់​ឆ្លើយ​ថា បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​ នរណា​នឹង​បំបួស​ខ្ញុំ​ព្រះ​ករុណា​ដែល​រស់​នៅ​បែប​នេះ ។

ព្រះ​ថេរះ​ពោល​ថា​បើ​អ្នក​បួស​,​ អាត្មា​នឹង​បំបួស​អ្នក​ឯង បុរស​នោះ​ទូល​ថា បពិត្រ​លោក​ម្ចាស់​ប្រពៃ​ណាស់​ហើយ ប្រសិន​បើ​លោក​ម្ចាស់​បំបួស​ខ្ញុំ​ព្រះ​ករុណា​ៗ នឹង​បួស។ លំដាប់​នោះ ព្រះ​ថេរៈ​នាំ​បុរស​នោះ​ទៅ​វត្ត​ជេតពន  ផ្ងូត​ទឹក​ដោយ​ដៃ​ខ្លួន​ឯង​ឲ្យ​នៅ​ក្នុង​រោង​ហើយ​បំបួស រួច​ឲ្យ​គាត់​ទុក​នង្គ័ល ព្រម​ទាំង​កំណាត់​សំពត់​ដែល​គាត់​ស្លៀក​លើ​មែក​ឈើ​ក្នុង​ទី​មួយ​ជិត​រោង ។

តាំង​ពី​ពេល​ដែល​ឧបសម្បទ៍​ហើយ ភិក្ខុ​មាន​នាម​ប្រាកដថា " នង្គ័ល​កូដត្ថេរ " លោក​ចិញ្ចឹម​ជីវិត ដោយ​អាស្រ័យ​លាភសក្ការៈ ដែល​កើត​មាន​ដល់​ព្រះ​ពុទ្ធ​សម័យ​ក្រោយ​មក លោក​អផ្សុក​មិន​អាច​នឹង​បន្ទោរ​បង់​សេចក្តី​អផ្សុក​នោះ​បាន ទើប​គិត​ថា​ឥឡូវ​នេះ អាត្មា​អញ​ស្លៀក​ដណ្តប់​សំពត់​កាសាវៈ ដែល​គេ​ឲ្យ​ដោយ​សទ្ធា​ជា​ការ​ស្រួល​ណាស់ តើ​ចង់​សឹក​ទៅ​ស៊ី​ឈ្នួល​គេ​ទៀត​ឬ? ហើយ​ដើរ​សំដៅ​ទៅ​គល់​ឈើ​ដែល​ទុក​នង្គ័ល​ នឹង​កំណាត់​សំពត់​ទូន្មាន​ដោយ​ខ្លួន​ឯង​ថា នែ​បុគ្គល​ឥត​មាន​សេចក្តី​អៀន​ខ្មាស អ្នក​ឯង​ស្លៀក​ដណ្តប់​សំពត់​នេះ ហើយ​ចង​សឹក​ទៅ​ស៊ី​ឈ្នួល​គេ​វិញ​ឬ? ។

កាល​ដែល​លោក​ទូន្មាន​ខ្លួន​ឯង​យ៉ាង​នេះ​ចិត្ត​ក៏​រសាយ​បាត់​ចង់​សឹក​ទៅ ទើប​លោក​ត្រឡប់​មក​វិញ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​មាន​សេចក្តី​អផ្សុក​ម្តង​ទៀត​លោក​ក៏​ទូន្មាន​ខ្លួន​លោក​ដូច​ពេល​មុន​ទៀត ចិត្ត​របស់​លោក​ក៏​ភេ្លច​នឹក​នា​ពី​រឿង​ចង់​សឹក​នោះ​ទៅ​វិញ ។ កាល​ណា​លោក​អផ្សុក​ចង់​សឹក​ លោក​តែង​និមន្ត​ទៅ​កន្លែង​នោះ ទូន្មាន​ខ្លួន​តាម​ទំនង​នេះ​ជា​រៀង​រាល់​ពេល ។

ពេល​មួយ​នោះ ពួក​ភិក្ខុ​ឃើញ​នង្គ័ល​កូដភិក្ខុ​ដើរ​ទៅ​ទី​កន្លែង​នោះ​ជា​រឿយ​ៗ ក៏​សួរ​ថា​នែ​នង្គ័ល​កូដ អ្នក​ទៅ​កន្លែង​នោះ​រឿយ​ៗ ព្រោះ​ហេតុ​អ្វី? ។ ភិក្ខុ​នោះ​ប្រាប់​ថា ខ្ញុំ​ព្រះ​ករុណា​ទៅ​កន្លែង​អាចារ្យ​របស់​ខ្ញុំ​ លុះ​កន្លង​ពី​នោះ​បាន​ពីរ​បី​ថ្ងៃ ក៏​បាន​សម្រេច​ជា​ព្រះ​អរហន្ត ។

ពួក​ភិក្ខុ​ទាំង​នោះ​ក៏​សើច​ចំអក​ឲ្យ​នង្គ័ល​ភិក្ខុថា នែ​នង្គ័ល​កូដ​អាវុសោ អ្នក​ដើរ​ទៅ​ផ្លូវ​នោះ​ជា​ផ្លូវ​គេ​ប្រើ​ប្រាស់​មិន​កើត ទំនង​ជា​មិន​ទៅ​កន្លែង​អាចារ្យ​របស់​លោក​ទេ​ដឹង? ។ នង្គ័ល​កូដ​ភិក្ខុ​ពោល​ថា ព្រះ​ករុណា​លោក​ម្ចាស់​ដ៏​ចម្រើន កាល​បើ​កិលេស​ជា​គ្រឿង​ជាប់​ជំពាក់​នៅ​មាន ខ្ញុំ​ព្រះ​ករុណា​ទៅ​កន្លែង​នោះ ក៏​ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​បាន​កាត់​ចោល​អស់​ហើយ ខ្ញុំ​មិន​ទៅ​កន្លែង​នោះ​ទៀត​ទេ ។

​ពួក​ភិក្ខុ​ទាំង​នោះ​បាន​ស្តាប់​ពាក្យ​របស់​នង្គ័ល​កូដ​ភិក្ខុ​ស្រេច​ហើយ ក៏​នាំ​យក​រឿង​នោះ​ទៅ​ក្រាប​ទូល​ព្រះ​សាស្តា​ថា​ភិក្ខុ​នេះ​និយាយ​ពាក្យ​មិន​ពិត ពោល​អួត​គុណ​វិសេស​ដែល​គេ​មិន​អាច​ដឹង​បាន ។ ព្រះ​សាស្តា​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​អើយ កូន​របស់​តថាគត​ ចេះ​ដាស់​តឿន​ខ្លួន​ដោយ​ខ្លួន​ឯង ហើយ​បាន​ដល់​នូវ​ទី​បំផុត​នៃ​កិច្ចអ្នក​បួស​​ហើយ​ៗ​ទ្រង់​សម្តែង​ធម៌​ទៅ​ទៀត​ថាៈ

ម្នាល​ភិក្ខុ ចូរ​អ្នក​ដាស់​តឿន​ខ្លួន​ឯង ចូរ​ពិចារណា​ដោយ​ខ្លួន​ឯង​អ្នក​មាន​ស្មារតី​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង នឹង​នៅ​ជា​សុខ​ស្រួល ។ ព្រោះ​ថា​ខ្លួន​ជា​ទី​ពឹង​របស់​ខ្លួន​ខ្លួន​ហ្នឹង​ជា​គតិ​របស់​ខ្លួន​ព្រះ​ហេតុ​នោះ​អ្នក​ចូរ​ស្ងួន​​គ្រង​ខ្លួន​ដូច​ជា​នាយ​ពាណិជ​ស្ងួន​គ្រង​នូវ​សេះ​ដែល​ចម្រើន​ដូច្នោះ​ដែរ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក            
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត



ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ១៩៣៥៦ ដង)
ទោស​នៃ​ការ​សេព​គប់​ជន​ពាល និង​ផឹក​សុរា
ផ្សាយ : ០១ មិថុនា ឆ្នាំ២០១៧ (អាន: ១៨០៦២ ដង)
ចំណេះវិជ្ជាពិតប្រាកដ ជាឃ្លាំងនៃសិរីក្នុងលោក
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕