ថ្ងៃ ពុធ ទី ០៨ ខែ កុម្ភះ ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៥០,៩៥១
Today
ថ្ងៃម្សិលមិញ ២៥៨,០៧១
ខែនេះ ១,៧៥៨,៧៨៦
សរុប ៣០០,១២១,៩៩៧
Flag Counter
អ្នកកំពុងមើល ចំនួន
អានអត្ថបទ
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ១២,១៤១ ដង)

រឿង​ប្រេត​ញី​ស៊ី​កូន​ម្តង​៥



 
រឿង​ប្រេត​ញី​ស៊ី​កូន​ម្តង​៥
(បេ. ខុ.)
(ការ​ស្បថ​ទាំង​បំពាន មាន​ផល​ដូច​សម្បថ)

កាល​អង្គ​សម្តេច​ព្រះ​បរម​សាស្តា ទ្រង់​គង់​សម្រេច​សម្រាន្ត​ព្រះ​ឥរីយាបថ​ក្នុង​ក្រុង​សាវត្ថី មាន​ប្រេត​ញី​មួយ​រូប​ស៊ី​កូន​ឯង​ម្តង​៥ ។ កាល​ពី​អតីត​ជាតិ ប្រេត​ញី​នោះ​ជា​ស្រ្តី​មួយ​រូប​ដែល​ត្រូវ​ជា​ភរិយា​កុដុម្ពី​ម្នាក់​ក្នុង​ក្រុង​សាវត្ថី​នោះ​ដែរ តែ​នាង​ជា​ស្រ្តី​អាឥត​កូន​ម្នាក់​សោះ ។

ថ្ងៃ​មួយ​ពួក​ញាតិ​ទាំង​ឡាយ​និយាយ​ទៅ​កាន់​កុដុម្ពី​នោះ​ថា ភរិយា​របស់​អ្នក​ឯង​ជា​ស្រ្តី​អាឥត​កូន​មួយ​សោះ ចូរ​ឯង​រក​ភរិយា​ដទៃ​មក​ក្រែង​មាន​កូន នឹង​បាន​តពូជ​ពង្ស​វង្ស​ត្រកូល​ទៅ​ទៀត ។ ឯ​ភរិយា​ក៏​និយាយ​ទៅ​កាន់​កុដុម្ពី​នោះ​ដែរ​ថា​ខ្ញុំ​ជា​ស្រ្តី​អា​គ្មាន​កូន​ទេ ពង្សវង្ស​ត្រកូល​មុខ​ជា​នឹង​ត្រូវ​រលត់​ផុត​ត្រឹម​នេះ​ហើយ ដើម្បី​បន្តពូជ​របស់​អ្នក​ឯង​ឲ្យ​បាន​វែង​ឆ្ងាយ ចូរ​អ្នក​រក​ភរិយា​មួយ​មក​ទៀត​ចុះ ។ កុដុម្ពី​ដោយ​ឃើញ​ថា​ភរិយា​របស់​ខ្លួន​យល់​ព្រម​ឲ្យ​យក​ប្រពន្ធ​មួយ​ទៀត ក៏​ទៅ​ស្តី​ដណ្តឹង​នាង​កុមារិកា​ម្នាក់​មក​ជា​ភរិយា ។

ភរិយា​ក្រោយ​នេះ​នៅ​រួម​ជា​មួយ​កុដុម្ពី​មិន​យូរ​ប៉ុន្មាន គភ៌​ក៏​កើត​ប្រាកដ​ឡើង ។ ឯ​ស្រ្តី​អា​បាន​ឃើញ​នាង​កុមារិកា​នោះ​មាន​គភ៌​ដូច្នោះ​បែរ​ជា​គិត​ថា​" នាង​នេះ​មាន​កូន អំណេះ​ទៅ​នឹង​ត្រូវ​បាន​ជា​មេ​ផ្ទះ​ធំ​ត្រួត​លើ​អញ​ពុំ​ខាន ធម្មតា​មនុស្ស​ដែល​នៅ​ក្រោម​អំណាច​អ្នក​ដទៃ ពុំ​ដែល​សប្បាយ​ចិត្ត​ក្នុង​កាល​ណា​ម្តង​ឡើយ បើ​ដូច្នេះ​គួរ​អញ​ធ្វើ​ឧបាយ​ណា​មួយ ដើម្បី​ពន្លូត​គភ៌​នាង​នេះ​ចេញ " ។ គិត​ហើយ​នាង​ក៏​បាន​ជួល​បរិព្វាជក​ម្នាក់​ដែល​ប៉ិន​ប្រសប់​ខាង​ផ្សំ​ថ្នាំ​សម្រាប់​ពន្លូត​គភ៌ ។

លុះ​បរិព្វាជក​ផ្សំ​ថ្នាំ​រួច​យក​មក​ឲ្យ​នាង​បាន​ទាំង​ផ្តាំ​ថា " ចូរ​នាង​យក​ថ្នាំ​នេះ​ដាក់​លាយ​នឹង​បាយ​ឲ្យ​ស៊ី គភ៌​នឹង​រលូត​ធ្លាក់​ហើយ " ស្រ្តី​នោះ​ធ្វើ​តាម​បណ្តាំ​បរិព្វាជក​ក៏​បាន​សម្រេច​ដូច​បំណង​មែន ។ កាល​ដែល​គភ៌​ធ្លាក់​ផុត​ទៅ នាង​កុមារិកា​នោះ ក៏​និយាយ​រឿង​រ៉ាវ​ប្រាប់​ដល់​ស្វាមី ម្តាយ និង​ញាតិ​ទាំង​អស់​របស់​ខ្លួន អំពី​គំនិត​អាឃដព្យាបាទ​របស់​ស្ត្រី​អា​នោះ ឯ​ពួក​ញាតិ​បាន​ស្តី​បន្ទោស​ស្រី​អានោះ​ជា​ច្រើន តែ​ស្រី​អា​នោះ​ជជែក​ពុំ​ព្រម​ទទួល​សារភាព​ថា​ខ្លួន​បាន​ធ្វើ​អំពើ​អាក្រក់​ដូច្នោះ​ឡើយ ហ៊ាន​ស្បថ​ទាំង​បំពាន​ថា បើ​នាង​បាន​ធ្វើ​អំពើ​អាក្រក់​ដូច្នោះ​មែន សូម​ឲ្យ​ធ្លាក់​រង​ទុក្ខ​វេទនា​ក្នុង​នរក រួច​ពី​នោះ​មក​កើត​ជា​ប្រេត​ស៊ី​តែ​កូន​ឯង សូម​ឲ្យ​អត់​បាយ​ក្រហាយ​ទឹក ឲ្យ​មាន​ខ្លួន​ធំ​ក្លិន​ស្អុយ​រុយ​រោម​ជា​និច្ច ។ ដោយ​អំណាច​បាបកម្ម ដ៏​គួរ​ឲ្យ​ខ្ពើម​រអើម​នេះ លុះ​រំលាយ​កាយ​ទៅ​ ស្រ្តី​នោះ​ក៏​ធ្លាក់​ទៅ​សោយ​ទុក្ខ​ក្នុង​នរក រួច​បាន​ត្រឡប់​ពី​នរក​មក​កើត​ជា​ប្រេត​ញី​អាស្រ័យ​នៅ​ក្បែរ​ភូមិ​នោះ ។

កាល​នោះ​មាន​ព្រះ​ថេរះ​៨​អង្គ​គង់​ចាំ​វស្សា​ក្នុង​ជនបទ​មួយ​លុះ​ចេញ​វស្សា​ក៏​និមន្ត​ចូល​ទៅ​ក្រុង​សាវត្ថី​ដើម្បី​នមស្សការ​ព្រះ​បរម​គ្រូ បាន​ចេញ​ពី​ផ្លូវ​ចូល​ទៅ​សំណាក់​អាស្រ័យ​ក្នុង​ព្រៃ​របោះ​មួយ​កន្លែង ដ៏​ប្រកប​ដោយ​ម្លប់​សែន​ត្រជាក់​មាន​ទឹក​ថ្លា​ឆ្វង់​មើល​យល់​ដី ។ ឯ​ប្រេត​ញី​នោះ​បាន​សំដែង​កាយ​ឲ្យ​ព្រះ​ថេរះ​ទាំង​ឡាយ​នោះ​ឃើញ​ ទើប​ព្រះ​សង្ឃ​ត្ថេរះ​៧​អង្គ​ទៀត​បាន​ឃើញ​ហើយ​សូត្រ​ជា​បទ​គាថា​ថា " នាង​គ្មាន​សំពត់​ស្លៀក មាន​ខ្លួន​អាក្រក់ មាន​ក្លិន​ស្អុយ​ អសោច មាន​រុយរោម​ពេញ​ទាំង​ខ្លួន មក​នៅ​អាស្រ័យ​ក្នុង​ព្រៃ​នេះ ព្រោះធ្វើ​កម្ម​ដូចម្តេច?

នាង​ប្រេត​នោះ តប​នឹង​ថេរះ​ដីកា​របស់​ព្រះ​សង្ឃត្ថេរ អំពី​អំពើ​អាក្រក់​លាមក ដែល​ខ្លួន​បាន​ធ្វើ​ ដោយ​បញ្ជាក់​ថា ខ្ញុំ​ធ្លាក់​ទៅ​សោយ​ទុក្ខ​ក្នុងនរក​ រួច​បាន​មក​កើត​ជា​ប្រេត​ក្នុង​ទី​នេះ ក្នុង​វេលា​ព្រឹក​ខ្ញុំ​រលូត​កូន​៥​មក​ហើយ​ខ្ញុំ​ស៊ី​អស់​ទៅ វេលា​រសៀល​រលូត​៥​ទៀត ស៊ី​អស់​ទៀត​ទៅ ទុក​ជា​ខ្ញុំ​ស៊ី​ដូច្នេះ ក៏​នៅ​តែ​ពុំ​អាច​ចំអែត​ផ្ទៃ​ខ្ញុំ​ម្ចាស់​បាន ក្នុង​ចិត្ត​ខ្ញុំ​ម្ចាស់​វិញ មាន​សេចក្តី​ស្រេក​ឃ្លាន ក្តៅ​ក្រហល់​ក្រហាយ ពុំ​ដែល​បាន​អាហារ ដ៏​មាន​រស​ជាតិ​ទទួល​ទាន​ម្តង​ណា​ឡើយ ដូច​ព្រះ​អង្គ​បាន​ជ្រាប​ស្រាប់​ហើយ ខ្លួន​ខ្ញុំ​ធំ​ក្លិន​អសោចិ មាន​រុយ​រោម​ពេញ​ទាំង​ខ្លួន ។ ព្រះ​ថេរះ​ដណ្តឹង​សួរ​ទៀត​ថា​នាង​ធ្វើ​កម្ម​ដូចម្តេច​ បាន​ជា​ត្រូវ​ត្រឡប់​ស៊ី​កូន​ឯង​វិញ ? នាង​ប្រេត​ទូល​តប​ថា បពិត្រ​ព្រះ​ករុណា​ម្ចាស់ ! កាល​បី​អតីត​ជាតិ ខ្ញុំ​ម្ចាស់​នេះ​ជា​ស្រ្តី​អារួម​ស្វាមី​ជា​មួយ​នាង​កុមារិកា​ម្នាក់​ជា​ប្រពន្ធ​ចុង ក្រោយ​មក​នាង​កុមារិកា​មាន​គភ៌ ខ្ញុំ​ម្ចាស់​មាន​ចិត្ត​ឬស្យា​ច្រណែន​ឈ្នានីស​ព្យាយាម​ធ្វើ​ឲ្យ​គភ៌​របស់​នាង​នោះ​រលូត​ត្រា​តែ​សម្រេច​ដូច​បំណង ។

ឯ​មាតា​ស្វាមី ព្រម​ទាំង​ញាតិ​បាន​ស្តី​ជេរ​បន្ទោស​ខ្ញុំ​ម្ចាស់​បាន​ធ្វើ​ឲ្យ​គភ៌​នាង​រលូត​មែន សូម​ឲ្យ​ខ្ញុំ​ស៊ី​តែ​កូន​ឯង​ក្នុង​មួយ​ថ្ងៃ​ដប់​កុំ​ឲ្យ​សល់​ខាន ឲ្យ​រុយ​រោម​ពេញ​ទាំង​ខ្លួន មាន​ក្លិន​ស្អុយ​អសោចិ​អស់​កាល​ជានិច្ច ។ រីអំណោយ​ផល​នៃ​អំពី​មុសាវាទ និង​សម្បថ​ទាំង​បំពាបំពាន​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ម្ចាស់​ទៅ​សោយ​ទុក្ខ​ក្នុង​នរក រួច​ពី​នរក​មក ទើប​បាន​ជា​ប្រេត​នេះ ដូច​ព្រះ​អង្គ​បាន​ឃើញ​នេះ​ឯង ។

ទូល​ពុទ្ធ​ដិកា​ព្រះ​សង្ឃ​ត្ថេរ​រួច​ហើយ បាន​ផ្តាំ​ថា សូម​ព្រះ​ករុណា​មេត្តា​និមន្ត​ទៅ​ប្រាប់​កុដុម្ពី​នោះ​ឲ្យ​ថ្វាយ​ទាន​ដល់​ព្រះ​ករុណា​ម្ចាស់​ផង ហើយ​សូម​ឲ្យ​ឧទ្ទិស​ផ្សាយ​កុសល​ផល​បុណ្យ​មក​ចែក​ខ្ញុំ​ម្ចាស់​ទទួល​ទាន​ផង ដើម្បី​ឲ្យ​ឆាប់​បាន​រំដោះ​អំពី​ប្រេ​វិស័យ​នេះ ។

ព្រះ​មហាថេរ​ទាំង​ឡាយ ទ្រង់​មាន​ព្រះ​ទ័យ​ប្រកប​ដោយ​មេត្តា​ក៏​បាន​និមន្ត​ទៅ​ផ្ទះ​កុដុម្ពី​នោះ អធិប្បាយ​រៀប​រាប់​អំពី​បណ្តាំ​របស់​ប្រេត​ញី​កុដុម្ពី ក៏​បាន​ចាត់​ចែង​ថ្វាយ​ទាន​ឧទ្ទិស​ផល​ដល់​ប្រេត​ញី​នោះ ដោយ​សទ្ធា​ជ្រះ​ថ្លា​ដ៏​ក្រៃ​លែង ត្រា​តែ​នាង​ប្រេត​នោះ​បាន​រំដោះ​ចាក​ទុក្ខ បាន​សោយ​សុខ​សម្បត្តិ​ដ៏​សែន​មនោរម្យ ។

ឯ​នាង​ប្រេត ក៏​សំដែង​កាយ​ឲ្យ​កុដុម្ពី​នោះ​ឃើញ​ច្បាស់​ក្នុង​ខណះ​នោះ​ឯង ។ ព្រះ​មហា​ថេរះ​ទាំង​ឡាយ​នាំ​យក​រឿង​រ៉ាវ​នេះ ទៅ​ក្រាប​ទូល​ព្រះ​បរម​សាស្តា ព្រះ​អង្គ​ទ្រង់​សំដែង​បញ្ចាក់​អំពី​កម្ម​ដ៏​អកុសល​នោះ លុះ​ចប់​មហាជន​ក៏​បាន​សម្រេច​នូវ​អរិយ​ធម៌​គ្រប់​ៗ​គ្នា ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក

វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត



ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២២,២០០ ដង)
ស្រលាញ់​ខ្លួន​ឲ្យ​ស្ងួន​ចំ​ណី ស្គាល់​គុណ​ទោស​ពៃរ៍ទើបបាន​សុខា
ផ្សាយ : ២៤ តុលា ឆ្នាំ២០២២ (អាន: ១៩,១៧១ ដង)
គុណ​នៃ​ការ​រក្សា​ឧបោសថសីល តាំង​ពី​ក្មេង​ដរាប​ដល់​ចាស់
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៥០៤ ដង)
រឿង​សាមណេរ ៤ រូប​ជា​ព្រះ​អរហន្ត
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕