30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០១,៣៩៩
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៥១,១១៩
សរុប ៣៨៣,៧៣៧,៨១២
អានអត្ថបទ
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៥៨,០៧៧ ដង)

គុណ​នៃ​ការ​ធ្វើ​ទាន​ចំពោះ​បុញ្ញ​ក្ខេត​ដ៏​ប្រសើរ



ស្តាប់សំឡេង


 
រឿង​សង្ខ​ព្រាហ្មណ៍
(ចាក ស. ទ.)
(គុណ​នៃ​ការ​ធ្វើ​ទាន​ចំពោះ​បុញ្ញ​ក្ខេត​ដ៏​ប្រសើរ)

ក្រុង​ពារាណសី​កាល​ពី​ដើម​មាន​ឈ្មោះ​ថា មោឡិនី​លំដាប់​នោះ​ព្រះ​ពោធិសត្វ កើត​ជា​ព្រាហ្មណ៍​ឈ្មោះ សង្ខៈ​ក្នុង​នគរ​មោឡិនី​បាន​ធ្វើ​ដំណើរ​ទៅ​ជួញ​ដោយ​នាវា ក៏​ស្រាប់​តែ​ឃើញ​ព្រះ​បច្ចេកពុទ្ធ​មួយ​អង្គ កំពុង​និមន្ត​កាត់​ដី​ខ្សាច់​ប្រាកដ​ដោយ​រងើក​ភ្លើង ក្នុង​ទី​មាន​ខ្យល់ និង​កំដៅ​ដ៏​ឃោរ​ឃៅ​ក្រៃ​ពេក មាន​ចិត្ត​ជ្រះ​ថ្លា​ថា បុញ្ញក្ខេត​របស់​អញ​មក​ដល់​ហើយ​តើ ទើប​យក​ស្បែក​ជើង និង​ឆ័ត្រ​មក​ប្រគេន ហើយ​ត្រឡប់​ទៅ​ទូត​វិញ ។

ថ្ងៃ​ទី ៧ នាវា​គាត់​ក៏​បែក​កណ្តាល​សមុទ្រ ។ ព្រះ​ពោធិសត្វ និង​អ្នក​បំរើ​ម្នាក់​ស៊ី​ស្ករ និង​សប្បី​ដរាប​ដល់​ឆ្អែត​រៀង​ខ្លួន ក៏​ឡើង​ទៅ​លើ​ចុង​ក្តោង​លោត​បាន​ប្រមាណ​ទី​១ ឧសភ ក៏​ធ្លាក់​ចុះ​ក្នុង​សមុទ្រ​នោះ​ហែល​ឆ្លង​ទៅ ។ ព្រះ​ពោធិសត្វ​ហែល​ឆ្លង​យ៉ាង​នេះ​អស់​ ៧ ថ្ងៃ ។ 


ពេល​នោះ​ទេព​ធីតា​ឈ្មោះ​មណីមេខលា ជា​អាណាព្យាបាល​សមុទ្រ មាន​បំណង​នឹង​ស្រង់​ព្រះ​ពោធិសត្វ ក៏​និម្មិត​ទូក​ជា​រវការះ​កែវ​ដ៏​ពេញ​ដោយ​កែវ​ ៧ ប្រការ ហើយ​ស្រង់​ព្រះ​ពោធិសត្វ​ដាក់​លើ​ទូក​នោះ តែ​នាង​មិន​អាសូរ​ដល់​ឧបដ្ឋាក​ព្រះ​ពោធិសត្វ​សោះ​ឡើយ ។ ព្រះ​ពោធិសត្វ​ ក៏​បាន​ឲ្យ​ចំណែក​បុណ្យ​ដែល​ខ្លួន​បាន​ធ្វើ ដល់​បុរស​នោះ ៗ ក៏​បាន​អនុមោទនា​នូវ​ចំណែក​បុណ្យ​នោះ​ ទេពធីតា​ ក៏​ស្រង់​បុរស​នោះ​ដាក់​លើ​ទូក​ទៀត ហើយ​នាំ​ទូក​ទៅ​កាន់​ក្រុង​មោឡិនី ក៏​ឲ្យ​នូវ​ទ្រព្យ​ដល់​ព្រះ​ពោធិសត្វ​ទាំង​អស់ ហើយ​វិល​មក​វិញ ។

(មហា សំ . សុខ និស្សិត​សាលា​បាលី​ជាន់​ខ្ពស់)
អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២១,០៨៤ ដង)
អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្ដី​ក្រោធ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៨២៦ ដង)
រឿង​ព្រះ​ឥន្ទ​និ​ម្មិត​ជា​យក្ខ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.75
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿