30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៩,០២៩
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១១៦,៨៣០
សរុប ៣៨៥,៤០៣,៥២៣
អានអត្ថបទ
ផ្សាយ : ០៣ មករា ឆ្នាំ២០២៣ (អាន: ៥៧,៥៥៦ ដង)

រឿង​ពស់​ថ្លាន់​



ស្តាប់សំឡេង
 
រឿង​ពស់​ថ្លាន់​
( ចាក​ ដី. ម. )

មាន​សេច​ក្តី​ដំ​ណាល​ថា​ ក្នុង​ពុទ្ធ​កាល​ព្រះ​ប​រម​ស្តា​ព្រះ​នាម​ក​ស្ស​បៈ​ មាន​ពស់​ថ្លាន់​ ១ បាន​កាន់​យក​នូវ​និ​ម្មិត​ក្នុង​សំឡេង​នៃ​ភិ​ក្ខុ​ទាំង​ឡាយ​អ្នក​រៀន​នូវ​អ​ភិ​ធម្ម កាល​ស្វា​ធ្យាយ​នូវ​អាយ​ត​ន​ក​ថា​លុះ​ស្លាប់​ទៅ​ បាន​ទៅ​កើត​ក្នុង​ឋាន​សួគ៌​សោយ​សម្បត្តិ​ទិព្វ​ដ​រាប​ដល់​ព្រះ​សាស្តា​ជា​ម្ចាស់​នៃ​យើង​បរិ​និ​ព្វាន  ពេល​ព្រះ​សាស្តា​​បរិ​និ​ព្វាន​បាន​ច្បុត​មក​កើត​ក្នុង​ត្រ​កូល​ព្រាហ្មណ៍ ។ ទារក​នោះ​មាន​វ័យ​វឌ្ឍនា​​ការ​ចំ​រើន​ឡើង​កាល​ណា​ ក៏​ចេញ​ទៅ​បួស​ក្នុង​សំណាក់​អា​ជី​វ​ក​ មាន​នា​មា​ភិ​ធេយ្យ​ថា​ជន​សោ​ណា​ជី​វក​ បាន​ជា​ជិ​តុន​នៃ​ព្រះ​នាង​ធម្មា​ជា​អា​ឃ៌​អគ្គ​ម​ហេ​សី​ព្រះ​បាទ​ពិន្ទុ​សា​រៈ​ ។

លំ​ដាប់​នោះ​​ព្រះ​ទេ​វិ​ធ​ម្មា​កាល​ទ្រ​ទ្រង់​នូវ​អ​សោក​កុ​មារ​ មាន​ចំ​ណង់​ប្លែក​កើត​ឡើង​​ហើយ​ទូល​ព្រះ​រាជ​ស្វាមី​ថា​ខ្ញុំ​ព្រះ​អង្គ​ចង់​ឈរ​ជ្រែង​ជាន់​ព្រះ​ចន្ទ​ដោយ​ជើង​ម្ខាង​ ព្រះ​អា​ទិត្យ​ដោយ​ជើង​ម្ខាង ហើយ​ទំ​ពារ​ស៊ី​នូវ​ផ្កាយ រ​បៀប​ ជ​ន្លេន​ទាំង​ឡាយ​ និង​ព្រៃ​ញាត​ស្បាត​ទាំង​ឡាយ​ណាស់​ ។ ព្រះ​រា​ជា​ទ្រង់​ព្រះ​សណ្តាប់​ពាក្យ​នោះ​ហើយ​ បង្គាប់​ឲ្យ​គេ​ធ្វើ​នំ​អម្បែង​ធំ​ៗ​ពីរ ហើយ​ប្រាប់​ថា​ នេះ​ព្រះ​ចន្ទ​ នេះ​ព្រះ​អាទិត្យ ហើយ​ត្រាស់​បង្គាប់​ឲ្យ​ធ្វើ​នំ​ផ្លែ​អាយ​មូលៗ មាន​សណ្ឋាន​ដូច​ផ្កាយ នំ​គ្រាប់​ល្ង​មាន​អា​ករ​ដូច​ជា​រ​បៀប​នៃ​ពពក និង​បង្អែម​មាន​សណ្ឋាន​ដូច​ញាត​ស្បាត​ ទើប​ឲ្យ​ជំ​រះ​ព្រះ​រាជ​លាន​ ហើយ​ក្រាល​កន្ទេល​ផែង​ដែល​ដាច​ពី​លើ​ ឲ្យ​យក​ប​ង្អែម​ដែល​អណ្តែត​ឡើង​ៗ ពី​ប្រ​ហោង​នៃ​កន្ទេល​ផែង​នោះ​ហើយ​ប្រាប់​ថា​ នេះ​ជន្លេន​ទាំង​ឡាយតាម​សេចក្តី​ប្រា​ថ្នា​រ​បស់​ព្រះ​នាង​ទេវី ។

ព្រះ​ទេ​វី​ធម្មា​ ក៏​ឈរ​ជ្រែង​លើ​នំ​អម្បែង​ធំៗដោយជើង​ទាំង​ពីរ​ខាង​ដោយ​បំ​ណង​ថា​ ឈរ​ជ្រែង​លើ​ព្រះ​ចន្ទព្រះអាទិត្យ​​ហើយ​ទំ​ពារ​សោយ​នំ​ផ្លែ​អាយ​ នំ​គ្រាប់​ល្ង​​​ និង​ បង្អែម​ដោយ​បំណង​ថា​ ទំ​ពារ​សោយ​នូវ​ផ្កាយ​ របៀប​ពពក​នឹង​ញាត​ស្បាត​តាម​ព្រះ​រាជ​ចិន្តា​ ។ ព្រះ​រាជា​ចង់​ដឹង​នូវ​សេច​ក្តី​សំរេច​នៃ​ចំ​ណង់​ប្លែក​ ក៏​សួរ​អាជីវ​ករ​ឈ្មោះ​ជន​សោណ​ៗ ថ្វាយ​ដំ​ណឹង​តែ​បន្តិច​ថា​ ម​ហា​រាជ​ ព្រះ​ទេ​វី​ នឹង​បាន​បុត្រ​ដ៏​ប្រ​សើរ​ដ៏​បរិ​បូ​ណ៍​ដោយ​លក្ខណៈ​ជា​អ្នក​មាន​បុណ្យ​ ហើយ​ចូល​ទៅ​ព្រះ​ទេ​វី​ថ្វាយ​ដំ​ណឹង​តាម​មតិ​រ​បស់​ខ្លួន​ថា​ ប​ពិត្រ​ព្រះ​នាង​ បុត្រ​រ​បស់​ព្រះ​នាង​នឹង​បាន​ជា​ស្តេច ការ​ឈរ​ជាន់​ព្រះ​ចន្ទ និង​ព្រះ​អាទិត្យ​​ ជា​បុ​ព្វ​និ​មិត្ត​នៃ​ស្តេច​ទាំង​ឡាយ​ ១០១​ ក្នុង​ជម្ពូទ្វីប​ទាំង​អស់​ជា​អ្នក​បំ​រើ​ព្រះ​រាជ​បុត្រ​នោះ ការ​ទំ​ពារ​ស៊ី​នូវ​ផ្កាយ​ ជា​បុព្វ​និ​មិត្ត​នៃ​កិ​រិ​យា​បាន​សម្លាប់​នូវ​បង​ប្អូន​មាន​មា​តា​ផ្សេង​គ្នា​ដែល​មាន​មា​យាទ​មិន​គាប់​ចិត្ត​ ការ​ទំ​ពារ​ស៊ី​នូវ​រ​បៀប​ពពក​ជា​បុ​ព្វ​និមិត្ត​ នៃ​កិ​រិយា​ផ្តាច់​បង់​នូវ​គំ​និត​យល់​ខុស​ហើយ​កាន់​តាម​រ​បៀប​ព្រះ​ពុទ្ធ​សាសនា​ ការ​ទំ​ពារ​ស៊ី​នូវ​ជ​ន្លេន​ ជា​បុព្វ​និម្មិត​នៃកិរិ​យា​បាន​នូវ​អំ​ណាច​ផ្សាយ​ទៅ​ក្នុង​ផែន​ដី​ ១ យោជ​ន៍​ ការ​ទំ​ពារ​ស៊ី​នូវ​ញាត​ស្បាត​ពោល​គឺ​កិ​រិ​យា​លើក​ជើង​ទៅ​លើ​ ជា​បុ​ព្វ​និម្មិត​នៃ​កិរិ​យា​បាន​នូវ​អំ​ណាច​ផ្សាយ​ទៅ​អាកាស​ខាង​លើ​​​ ១ ​យោជន៍ ។ កាល​បើ​ទំ​នាយ​លក្ខណៈ​រាជ​បុត្រ​រួច​ហើយ​​ អា​ជីវ​ករ​ឈ្មោះ​ជន​សោ​ណ​ទៅ​នៅ​ក្នុង​ទី​ ១ ​ឆ្ងាយ​អំពី​ព្រះ​ប​រម​រាជ​វាំង​ ១ យោជ​ន៍​ ។

ក្នុង​កាល​ជាចំ​ណេរ​មក​ខាង​ក្រោយ​ អ​សោក​កុ​មារ​បាន​ដំ​កល់​នៅ​ក្នុង​រាជ​សម្បត្តិ​ ហើយ​ស្តាប់​នូវ​ប្រ​វត្តិ​ទាំង​អស់​ដែល​ព្រះ​វរ​មាតា​ប្រាប់​ ក៏​មាន​ប្រា​ថ្នា​ចង់​ធ្វើ​សក្ការ​បូ​ជា​ដល់​អា​ជី​ករ​ឈ្មោះ​ជន​សោ​ណ​នោះ​ ហើយ​ត្រាស់​​បង្គាប់​ឲ្យ​រាជ​បុ​រស​ទាំង​ឡាយ​ យក​អង្រឹង​មាស​ទៅ​ទទួល​ជា​កិ​ត្តិ​យស​ ។ អា​ជីវករ​ឈ្មោះ​ជន​សោ​ណ​មក​ជា​មួយ​នឹង​រាជ​បុរស​ទាំង​ឡាយ​នោះ​ បាន​ឃើញ​ទី​សម្រាប់​គង់​នៅ​រ​បស់​ព្រះ​ថេរ​ឈ្មោះ​អ​ស្ស​គុ​ត្ត​ ទើប​គិត​ថា​ នេះ​ជាទី​សម្រាប់​នៅ​នៃ​បុព្វ​ជិត​ទាំង​ឡាយ​ ហើយ​ចុះ​ចាក​ពី​អង្រឹង​​ចូល​ទៅ​កាន់​ទី​នោះ​ ក៏​បាន​ឃើញ​សត្វ​ទាំង​ឡាយ​ មាន​សី​ហៈ និង​ខ្លា​ធំ​ជាដើម​ ដើរ​ជាពួក​ជាក្រុម​ មាន​មេត្តា​ចិត្ត​កើត​ដល់​គ្នា​នឹង​គ្នា​ មិន​បៀត​បៀន​គ្នា​ ដោយ​អនុ​ភាព​នៃ​មេត្តា​ធម៌រ​បស់​ព្រះ​ថេរ​ទើប​សួរ​ថា​ នេះ​ជា​អ្វី​ ? ព្រះ​ថេរ​រ​មិល​មើល​ឧ​ប​និ​ស្ស័យ​រ​បស់​អា​ជី​វ​ករ​នោះ​ គឺ​ឃើញ​ថា​កាល​ពី​ដើម​ធ្លាប់​បាន​ស្តាប់​អាយ​តនកថា​ ហើយ​លោក​គិត​ថា​មាន​តែ​អាយ​ត​ន​ក​ថា​ហ្នឹង​ឯង​ ទើប​ជា​ឧ​បនិ​ស្ស័យ​រ​បស់​អា​ជីវ​កនោះ​ ក៏​ពោលប្រាប់​ថា​ នែ​អា​វូ​សោ​នោះ​ជាអាយ​តនៈ​ ។ គ្រាន់​តែ​បាន​ឮ​ថា​ អាយ​ត​នៈ​ៗ ដូច្នេះ​ ​អា​ជី​វក​​នោះ​ក៏​មាន​សេច​ក្តី​អៀន​ខ្មាសខ្លាច​បាប​កើត​ឡើង​ ហើយ​អង្គុយ​ច្រ​អាង​ហោង​ស្រួល​បួល​ ។ ព្រះ​ថេរ​ក៏​បោះ​សំ​ពត់​ងូត​ទឹក​ទៅ​ឲ្យ​អា​ជី​វក​នោះៗ​ បួស​​ក្នុងសំណាក់​ព្រះ​ថេរ​បាន​សម្រេច​ព្រះ​អ​រ​ហត្ត​ទៅ ៕

រឿង​នេះ​បាន​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រ​ជុំ​និទាន​ជាតក
ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤ (អាន: ៤,៣៩៣ ដង)
គុណបិយវាចា (សម្តី​គួរ​ឲ្យ​ស្រឡាញ់, សម្តី​សុភាព)
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២១,៨៩៨ ដង)
បណ្ឌិត(ភិក្ខុ)អ្នក​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កម្ដៅ​កិលេស
ផ្សាយ : ២៥ មីនា ឆ្នាំ២០២៤ (អាន: ២,៦៩៧ ដង)
ព្រះបាទសិវិពោធិសត្វបរិច្ចាគភ្នែកជាទាន តចប់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.39
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿