30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩២,៨០១
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨៤៩,៩៨៨
សរុប ៣៨៩,៩៣២,៤៧២
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៩០២ ដង)

ធម្មបទគាថា អត្តវគ្គទី ១២



 
ធម្មបទគាថា អត្តវគ្គទី ១២
បិដកលេខ ៥២ ទំព័រ ៥៥

អត្តានញ្ចេ បិយំ ជញ្ញា រក្ខេយ្យ នំ សុរក្ខិតំ
តិណ្ណំ អញ្ញតរំ យាមំ បដិជគ្គេយ្យ បណ្ឌិតោ ។

បើ​បណ្ឌិត​ដឹង​ថា ខ្លួន​ជាទី​ស្រឡាញ់ គួរ​រក្សាខ្លួន​នោះ​ឲ្យ​ល្អ​គួរ​ស្ងួន គ្រង​ខ្លួន​ទុក​ក្នុង​វ័យ​ទាំង​ ៣ វ័យ​ណាមួយ ។

អត្តានមេវ បឋមំ បដិរូបេ និវេសយេ
អថញ្ញមនុសាសេយ្យ ន កិលិស្សេយ្ស បណ្ឌិតោ ។

បណ្ឌិត គួរ​តម្កល់​ខ្លួន​ទុក ក្នុង​គុណ​ដ៏​សម​គួរ​ជាមុន​សិន​ហើយ​សឹម​ប្រៀន​ប្រដៅ​អ្នក​ដទៃ​ជា​ខាង​ក្រោយ( ធ្វើ​យ៉ាង​នេះ) នឹង​មិន​គប្បី​សៅ​ហ្មងឡើយ ។

អត្តានញ្ចេ តថា កយិរា យថញ្ញមនុសាសតិ
សុទន្តោ វត ទមេថ អត្តាហិ កិរទុទ្ទមោ ។

បុគ្គល​ប្រៀន​ប្រដៅ​អ្នក​ដទៃ យ៉ាង​ណា ត្រូវ​ធ្វើ​ខ្លួណ​ឲ្យ​បាន​យ៉ាង​នោះ​ដែរ អ្នក​ដែរ​ទូន្មាន​ខ្លួន​ល្អ​ហើយ ទើប​គួរទូន្មាន​អ្នក​ដទៃ​បាន​ព្រោះ​ថា ខ្លួន​ហ្នឹង​ឯង​ដែល​ទូន្មាន​បាន​ដោយ​លំបាក ។

អត្តា ហិ អត្តនោ នាថោ កោ ហិ នាថោ បរោ សិយា
អត្តនា ហិ សុទន្តេន នាថំ លភតិ ទុល្លតំ ។

ខ្លួន​ហឹ្នង​ឯង​ជា​ទី​ពឹង​របស់​ខ្លួន អ្នក​ដទៃ​ជា​ទី​ពឹង​ដូចម្តេច​បាន​ព្រោះ​បុគ្គល​មាន​ខ្លួន​ហ្វឹក​ហ្វឺន​ល្អ​ហើយ រមែង​បាន​នូវ​ពឹង ដែល​គេ​បាន​ដោយ​កម្រ ។

អត្តនា វ កតំ បាបំ អត្តជំ អត្តសម្តវំ
អភិមត្ថតិ ទុម្មេធំ វជិរំវម្ហយំ មណី ។

បាប​កើត​អំពី​ខ្លួន មាន​ខ្លួន​ជា​ដែន​កើត ដែល​ខ្លួន​ធ្វើ​ហើយ​តែង​ញាំ​ញី​មនុស្ស​ឥត​ប្រាជ្ញា ដូច​ពេជ្យ​សម្រាប់​កាត់​កែវ​មណី ដែល​កើត​អំពី​ថ្ម ដូច្នោះ​ឯង ។

យស្ស អច្ចន្តទុស្សីល្យំ មាលុវា សាលមិវោត្ថតំ
ករោតិ សោ តថត្តានំ យថា នំ ឥច្ឆតី ទិសោ ។

ភាព​ជាអ្នក​ទ្រុស្ត​សីល​ហួស​ហេតុ គ្រប​សង្កត់ (នូវ​អត្តភាព) របស់​បុគ្គលណា ដូច​វល្លិ​ដែល​រូប​រឹត​នូវ​ដើម​សាលៈ បុគ្គល​នោះ ឈ្មោះ​ថា ធ្វើ​ខ្លួន​ឲ្យ​ដូច​ជា​ចោរ​ដែល​ប្រាថ្នា​ធ្វើ​ខ្លួន​ឯង ឲ្យ​វិនាស​ដូច្នោះ ។

សុករានិ អសាធូនិ អត្តនោ អហិតានិ ច
យំ វេ ហិតញ្ច សាធុញ្ច តំ វេ បរមទុក្ករំ ។

កម្មទាំង​ឡាយ​ណា មិន​ល្អ​ផង មិន​ជា​ប្រយោជន៍​ដល់​ខ្លួន​ឯង​ផង កម្ម​ទាំង​នោះ​ជន​ពាល​ធ្វើ​បាន​ដោយ​ងាយ កម្មណា​ជា​ប្រយោជន៍​ផង ល្អ​ផង កម្ម​នោះ​ឯង​ជន​ពាល​ធ្វើ​បាន​ដោយ​លំបាក ។

យោ សាសនំ អរហតំ អរិយានំ ធម្មជីវិនំ
បដិក្កោសតិ ទុម្មេធោ ទិដ្ឋឹ និស្សាយ បាបិកំ
ផលានិ កណ្តកស្សេវ អត្តឃញ្ញាយ ផល្លតិ ។

បុគ្គល​ណា​អប្ប​ប្រាជ្ញា អាស្រ័យ​ទិដ្ឋិដ៏​លាមក ហាម​ឃាត់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​អរិយ​បុគ្គល​ទាំង​ឡាយ​ជា​ព្រះ​អរហន្ត​ដ៏​ប្រសើរ ដែល​លោក​មាន​ប្រក្រតីរស់​នៅ​ដោយ​ធម៌ ការ​ហាម​ឃាត់​របស់​បុគ្គល​នោះ រមែង​ចេញ​ផល ដើម្បី​សម្លាប់​ខ្លួណ​ឯង ដូច​ផ្លែ​ឬស្សី (ចេញ​មក​ស្លាប់​ដើម) ដូច្នោះ​ឯង ។

អត្តនា វ កតម បាបំ អត្តនា សង្កិលិស្សតិ
អត្តនា អកតំ បាបំ អត្តនា វ វិសុជ្ឈតិ
សុទ្ធិ អសុទ្ធិ បច្ចត្តំ នាញ្ញោ អញ្ញំ វិសោធយេ ។

អ្នក​ធ្វើ​បាប​ដោយ​ខ្លួន​ឯង រមែង​សៅ​ហ្មង​ខ្លួន​ឯង អ្នក​មិន​ធ្វើបាប​ដោយ​ខ្លួន​ឯង តែង​បរិសុទ្ធ​ស្អាត​ខ្លួន​ឯង សេចក្តី​បរិសុទ្ធ​និង​មិន​បរិសុទ្ធ​ជា​របស់​ចំពោះ​ខ្លួន អ្នក​ដទៃ​នឹង​ធ្វើ​អ្នក​ដទៃ ឲ្យ​បរិសុទ្ធ​ពុំ​បាន​ឡើយ ។

អត្តទត្ថំ បរត្ថេន ពហុនាបិ ន ហាបយេ
អត្តទត្ថមភិញ្ញាយ សទត្ថបសុតោ សិយា ។

បុគ្គល​កុំ​គប្បី​ធ្វើ​ប្រយោជន៍ ខ្លួន​វិនាស ព្រោះ​ប្រយោជន៍​របស់​អ្នក​ដទៃ សូម្បី​ច្រើន បើ​ដឹង​ច្បាស់​នូវប្រយោជន៍​របស់​អ្នក​ដទៃ សូម្បី​ច្រើន បើ​ដឹងច្បាស់​នូវ​ប្រយោជន៍​របស់​ខ្លួន​ហើយ​គប្បី​ខ្វល់​ខ្វាយ​ក្នុង​ប្រយោជន៍​របស់​ខ្លួន ( នោះ) ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយសតិ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៤ មីនា ឆ្នាំ២០២៤ (អាន: ៣,០៨៦ ដង)
អ្នកសមាទានធុតង្គគង់វង្សត្រូវប្រកបដោយធម៌៣០ប្រការ
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៥,៨០៥ ដង)
តួនាទី​បុត្តធីតា ៥​សិក្ខាបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៧១០ ដង)
សម្បត្តិ​រ​បស់​ជន​មាន​សទ្ធា​មិន​វិ​នាស​សាប​សូន្យ
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៤៨,០៥៤ ដង)
អំពើ​ដែល​ព្រះ​តថាគត​ មិន​ចាំ​បាច់​រក្សា​ ឬ​រវាំង​ ៣
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១,០៧៧ ដង)
ឧបមា​ព្រះ​ធម៌​ដូច​ទៅ​នឹង​ក្បូន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.06
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿