30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៤,៤៣៧
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៥១១,៤៦០
សរុប ៣៩០,៥៩៣,៩៤៤
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៧០,១២៩ ដង)

បញ្ហា​បែក​បាក់​គ្នា



 
បញ្ហា​បែក​បាក់​គ្នា

ប្រសិន​បើ​ស្វាមី​លះ​បង់​ភរិយា ទៅ​មាន​ស្រ្តី​ដទៃ ឬ​ក៏​ស្វាមី​វាយ​តប់​ភរិយា តើ​ភរិយា​ត្រូវ​លះ​បង់​ស្វាមី​ ឬ​ក៏​ត្រូវ​អត់​ទ្រាំ​នៅ​តទៅ​ទៀត​ទើប​ជា​ការល្អ?

ការ​មិន​ស្មោះ​ត្រង់​ដល់​គ្នា​របស់​ភរិយា​ស្វាមី ឬ​ការ​ប្រើ​កម្លាំង​បាយ ប្រព្រឹត្ត​អំពើ​ហិង្សា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ក្នុង​រឿង​អ្វី​នោះ ព្រះ​ពុទ្ធ​សាសនា​មិន​ប្រាថ្នា​ឲ្យ​កើត​មាន​ឡើយ ព្រោះ​ស្ថាប័ន​គ្រួសារ​នី​មួយៗ គឺ​ជា​ស្ថាប័ន​របស់​សង្គម​ទាំង​មូល​ ដែល​សាង​ភាព​រឹង​មាំ​ឲ្យ​ដល់​សង្គម​ជាតិ​ហ្នឹងឯង ។ កាល​បើ​ស្ថាន​គ្រួសារ​ត្រូវ​បែក​បាក់ រមែង​មាន​ផល ប៉ះ​ខ្ទប់ ទៅ​ដល់​សង្គម​ក្នុង​ផ្នែក​ដទៃ​ទៀត​ផង​ដែរ​ដោយ​ចំពោះ កូន​ដែល​កើត​មក​ក្នុង​សភាព​គ្រួសារ​មាន​ការ​បែក​បាក់ នឹង​ទៅ​ជា​ក្មេង​ដែល​ខ្វះ​ភាព​កក់​ក្តៅ និង​នាំ​ឲ្យ​មាន​បញ្ហា​ផ្សេង​ទៀត ។

ព្រះ​ពុទ្ធ​សាសនា មាន​ការ​គិត​គូរ​ក្នុង​រឿង​នេះ​ណាស់ ដូច​ដែល​បាន​ឃើញ​គោល​ធម៌​សន្ធឹក​សន្ធាប់​ក្នុង​ព្រះ​ត្រៃ​បិដក អប់រំ​នាំ​ទាក់​ទង​ក្នុង​រឿង​គ្រប់​គ្រង​ផ្ទះ​ ។ សូម្បី​តែ​រឿង​ជ្រើសរើស​​មនុស្ស​មក​ជាគូ​ជីវិត ព្រះសម្មា​សម្ពុទ្ធ​ក៏​បាន​ណែ​នាំ ឲ្យ​តាំង​នៅ​ក្នុង​គោល​ធម៌​ដ៏​ប្រពៃ​៤ យ៉ាង​ផង​ដែរ ដូច​មាន​សេចក្តី​ក្នុង​បិដក​លេខ​៤២ ទំព័រ​ ១៥១ សម​ជីវិសូត្រ នកុល​បិតា​បាន​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា (បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ចាប់​ដើម​តាំង​តែ​ពី​ខ្ញុំ​ព្រះ​អង្គ​បាន​ប្រសព្វ​គ្នា​នឹង​នកុលមាតា តាំង​តែ​ពី​ខ្ញុំព្រះ​អង្គ បាន​ប្រសព្វ​គ្នា​នឹង​នកុល​មាតា តាំង​ពី​កំលោះ​ក្រមុំ​មក មិន​ដែល​ប្រព្រឹត្ត​កន្លង​ចិត្ត​នៃ​នកុល​មាតា សូម្បី​ដោយ​ចិត្ត​ម្តង​ឡើយ មិន​បាច់​ពោល​ថ្វី​ដល់​ទៅ​ការ​ធ្វើ​ដោយ​កាយនោះ​ទេ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន យើង​ខ្ញុំ​ព្រះ​អង្គ​ប្រាថ្នា​ឲ្យ​ជួប​គ្នា​ក្នុង​បច្ចុប្បន្ន​នេះ​ផង ឲ្យ​ជួប​គ្នា​ក្នុង​បរលោក​ផង) ។ ចំណែក​កនកុលមាតា ក៏​បាន​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ មាន​ទំនង​ដូចគ្នា​ដែរ ។

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា (បើ​ជន​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ប្រាថ្នា​ឲ្យ​ជួប​គ្នា​ក្នុង​បច្ចុប្បន្ន​នេះ​ផង ឲ្យ​ជួប​គ្នាក្នុង​បរលោក​ផង លុះតែ​ជន​ទាំង​ពីរ​នាក់​នោះ​មាន​សទ្ធា​ស្មើ​គ្នា មាន​សីល​ស្មើគ្នា មាន​ចាគៈ​ស្មើ​គ្នា​និង​មាន​បញ្ញា​ស្មើគ្នា) ។ រួច​ហើយ​ព្រះអង្គ​ទ្រង់​ត្រាស់​៣ គាថា​ជា​បន្ត​ទៀត ដែល​មាន​សេចក្តី​ប្រែ​ដូច​ត​ទៅៈ

ជន​ទាំងពីរ​នាក់ ជា​ង​អ្នក​មាន​សទ្ធា និង​ជាអ្នក​ដឹង​ពាក្យ​ពេចន៍​នៃ​ស្មូម ជា​អ្នក​សង្រួម​ក្នុង​សីល ចិញ្ចឹម​ជីវិត​តាម​គន្លង​ធម៌ ប្រពន្ធ​និង​ប្តី​ទាំង​នោះ​ពោល​ពាក្យ​ផ្អែម​ល្ហែម​រក​គ្នា​នឹង​គ្នា រមែង​មា​នសេចក្តី​ចម្រើន​ដ៏​ច្រើន​ទាំង​មាន​ការ​នៅ​ជា​សុខ កើត​ឡើង​ដល់​គ្នា​នឹង​គ្នា ។ ពួក​សត្រូវ​រមែង​អាក់​អន់​ចិត្ត​ចំពោះ​ជន​ទាំង​ពីរ​នាក់ ដែល​មាន​សីល​ស្មើ​គ្នា​លុះ​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ហើយ​បើ​មាន​ចំណង់​ក្នុង​កាម​ក៏រមែង​ជាអ្នក​ត្រេកអរ​រីក​រាយ​ក្នុង​ទេវលោកបាន ។

ក្នុង​បិដក​លេខ ៣០ និង​លេខ ៥៤ មាន​ព្រះ​សូត្រ​ឈ្មោះ​អាឡកសូត្រ សេចក្តី​ខាង​ចុង ព្រះ​អង្គ​ទ្រង់​សម្តែង​អំពី​គោល​ធម៌​៤ យ៉ាង​សម្រាប់​អ្នក​គ្រប់​គ្រង​ផ្ទះ​និង​ធ្វើ​ឲ្យ​ការ​គ្រប់​គ្រង​គូជីវិត​ពិត​ប្រសើរ​៤​យ៉ាង​គឺ​

១. សច្ចៈ ពិត​ត្រង់​ដល់​គ្នា គួរ​ឲ្យ​សរសើរ ។
២. ទមៈ ការ​ទូន្មាន​ចិត្ត មាន​បញ្ញា​ក្នុង​ការរស់​នៅ​។
៣. ខន្តិ ព្យាយាម​អត់​ធន់ ចម្រើន​ទ្រព្យ​ស្ងប់​ជម្លោះ ។

អធ្យាស្រ័យ​សន្តោស​ប្រោស​ប្រណី មិន​ប្រកាន់​ក្នុង​រឿង​របស់​សត្វ​លោក រមែង​ចង​នូវ​មិត្ត​ចិត្ត​សប្បុរស ។

ក្នុង​បិដក​លេខ ១៩ សិង្គាលកសូត្រ ក្នុង​នោះ​ព្រះ​អង្គ​ទ្រង់​សម្តែង​អំពី​តួនាទី​របស់​ស្វាមី ដែល​ត្រូវ​បដិបត្តិ​ចំពោះ​ភរិយា​មាន​៥ ប្រការៈ

១. រាប់​អាន​ឲ្យ​តម្លៃ​និង​លើក​តម្កើង​ថា​ភរិយា ។
២. មិន​មើល​ងាយ​មើល​ថោក​ភរិយា ។
៣. មិន​ប្រព្រឹត្ត​ក្បត់​ចិត្ត​ភរិយា ។
៤.​ឲ្យ​ភាព​ជា​ធំ​ក្នុង​ផ្ទះ​ដល់​ភរិយា ។
៥. ឲ្យ​គ្រឿង​អលង្ការ​ដល់​ភរិយា ។

ចាក​គោល​ធម៌​ខ្លះៗ ក្នុង​បណ្តា​គោល​ធម៌​ដ៏ច្រើន ទៀត​មក​បញ្ជាក់​នេះ ជា​ការ​សម្តែង​ឲ្យ​ឃើញ​ដល់​ការ​គិត​គូរ​របស់​ព្រះ​ពុទ្ធ​សាសនា ដែល​មាន​ចំពោះ​ស្ថាប័ន​គ្រួសារ​ក្នុង​ឋានៈ​ជា​ស្ថាប័ន​ឬស​គល់​របស់​សង្គម ។ ព្រះ​ពុទ្ធ​សាសនា​ត្រូវ​ការ​ឲ្យ​ស្ថាប័ន​គ្រួសារ​មាន​ភាព​រឹង​មាំ ។

សំណួរ​ដែល​ថា បើ​ស្វាមី​លះ​បង់​ភរិយា​ ទៅ​មាន​ស្ត្រី​ដទៃ ឬ​វាយ​តប់​ភរិយា​ត្រូវ​សម្រេច​ចិត្ត​យ៉ាង​ណា​នោះ ក្នុងករណី​នេះ ព្រះ​ពុទ្ធ​សាសនា​បាន​ណែ​នាំ​គោល​ធម៌​សព្វ​គ្រប់ សម្រាប់​ទប់​ស្កាត់​ការ​ពារ​កុំ​ឲ្យ​កើតឡើង​តែ​បើ​វា​កើត​ឡើង​ហើយ​នឹង​ធ្វើ​យ៉ាង​ណា ។ តាម​ពិត​ក្នុង​រឿង​នេះ ស្វាមី​បានធ្វើ​ខុស​គោល​ធម៌​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ខុស​សន្យា​ដែល​បាន​យល់​ព្រម​រួម​ជីវិត​គ្នា ខ្វះ​ការ​គ្រប់​គ្រង​ខ្លួន​ឯង មិន​មាន​នូវ​កាម​សំវរៈ (ការ​សង្រួម​ក្នុង​កាម) និង​ខ្វះ​នូវ​គោល​ធម៌​មួយ​ដ៏​សំខាន់ គឺ​សទារសន្តោស​(ត្រេកអរ​ចំពោះ​តែ​ភរិយា​របស់​ខ្លួន) ។ ក្នុង​សភាព​បែប​នេះ ភរិយា​ត្រូវ​បាន​ទទួល​ការ​វាយ​ប្រហារ​ផ្លូវ​ចិត្ត​ដ៏​ធ្ងន់​ធ្ងរ​ទាំង​ការ​ក្បត់​ចិត្ត ទាំង​ការ​វាយ​តប់​ផ្លូវកាយ ។

ព្រះ​ធម៌ក្នុង​គម្ពីរ​ព្រះ​ពុទ្ធ​សាសនា មិន​បាន​វែង​ឆ្ងាយ​ទៅ​ដល់​ថ្នាក់​ប្រាប់​ការ​សម្រេច​ចិត្ត​យ៉ាង​ណាៗ ឲ្យ​ចំ​ៗ នៅ​ពេល​ភរិយា​ជួប​បញ្ហា​បែប​នេះ​នោះ​ឡើយ ។

ព្រះ​ពុទ្ធ​សាសនា បាន​សម្តែង​អំពី​ទុក្ខ​ទោស​នៃ​ជីវិត​មាន​ច្រើន​បែប​ច្រើន​យ៉ាង ទោស​របស់​កាម​ទាំង​ឡាយ​មាន​ច្រើន​ក្រៃ​ពេក កាម​ទាំង​ឡាយ​មាន​សេចក្តី​សុខ​តិច​មាន​ទុក្ខ​ច្រើន មាន​សេចក្តី​សង្អៀត​ចង្អល់​ច្រើន ។ ល ។

មិន​មែន​ថា ព្រះ​ពុទ្ធ​សាសនា​ខ្វះ​មធ្យោបាយ​ជួយ​ក្នុងរឿង​នេះ​ទេ ព្រះ​ពុទ្ធ​សាសនា​មាន​មាគ៌ា​នាំ​អ្នក​បដិបត្តិ​ទាំង​ឡាយ​ទៅ​ដល់​ទី​បំផុត​ទុក្ខ ឲ្យ​តែ​អ្នក​បដិបត្តិ​ទាំង​នោះ​ព្រម​ឃើញថា (កិលេស​ក្នុង​ខ្លួន​ជាសត្រូវ​ពិត​ប្រាកដ​ទាំង​នោះ​ព្រម​ឃើញ​ថា (កិលេស​ក្នុង​ខ្លួន​ជា​សត្រូវ​ពិត​ប្រាកដ​នឹង​ខ្លួន​ឯង) ។ ចាក​គោល​ធម៌​​៤ យ៉ាង​សម្រាប់​អ្នក​គ្រប់​គ្រង​ផ្ទះ គឺ សច្ចៈ ទមៈ ខន្តិ ចាគៈ យើង​នឹង​ជ្រាប​បាន​ថា​កាល​ណា​មាន​បញ្ហា​កើត​ឡើង​ក្នុង​គ្រួសារ​ក្នុង​លំដាប់​ដែល​មិន​ខ្លាំង​ពេក ព្រះ​ពុទ្ធ​សាសនា​ឲ្យ​បដិបត្តិ​នូវ​វិធី​ធត់​ធន់​ទូន្មាន និង​ឲ្យ​អភ័យ​ដើម្បី​រក​ផ្លូវ​ដោះ​ស្រាយ​បញ្ហា​ដោយ​ប្រការ​ផ្សេងៗ ។ ប៉ុន្តែ​បើ​ករណី​នោះ​ឋិត​នៅ​ក្នុង​លំដាប់​ខ្លាំង​ក្លា រហូត​ដល់​ថ្នាក់​ដែលមិន​អាច​និយាយ​ឲ្យ​ចុះ​សម្រុង​គ្នា​បាន ព្រះ​ពុទ្ធ​សាសនា​ក៏​ឲ្យ​សេរីភាព​សម្រាប់​ជ្រើស​រើស​ជីវិត​ក្នុង​ការ​រស់​នៅ​ដែរ មិន​មែន​ចេះ​តែ​ឲ្យ​អត់​ធន់​ដូចគោ​ដូច​ក្របី​នោះ​ឯ​ណា ព្រោះ​ថា​មនុស្ស​ម្នាក់ៗ​ត្រូវ​មាន​បញ្ញា​គូ​គ្នា​ជា​មួយ​នឹង​សេចក្តី​អត់​ធន់ ហើយ​ត្រូវ​ចាំ​កុំ​ភ្លេច​ថា​សត្រូវ​ពិត​ប្រាកដ​គឺ​កិលេស​ក្នុង​ចិត្ត​របស់​ខ្លួន​ឯង ។

ក្នុង​បិដក​លេខ ៤៧ អព្យាកតវត្ត ភរិយា​សូត្រ ក្នុង​នោះ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សម្តែង​អំពី​ភរិយា​៧ ពួក​គឺ​៣ ពួក​មិន​ល្អ ចំណែក​៤ ពួក​ទៀត​ជា​ភរិយាល្អ ។ ភរិយា​ល្អ​៤ ពួក​គឺ ១ ភរិយា​ល្អ​ដូច​មាតា ២ ភរិយា​ល្អ​ដូចបង ឬ ប្អូន​ស្រី ៣ ភរិយា​ល្អ​ដូចកល្យាមិត្ត និង ៤ ភរិយាល្អ​ដូច​ទាសី ។យើង​ស្តាប់​ឮ​ពាក្យ​ថា (ដូចទាសី) ហាក់​ដូច​ជា​អន់​ថយ​ទន់​ទាប​ណាស់ តាម​ពិត ផ្ទុយ​ទៅ​វិញ​ទេ ភរិយា​នៅ​តែ​ជាភរិយា ហើយ​គឺ​ជា​ភរិយា​ល្អណាស់​ទៀត​ផង ព្រោះ​ជាភរិយា​ដែល​មាន​ចិត្ត​មិន​ប្រទូស្ត​តប​វិញ ចេះ​អត់​ធន់​មិន​ខឹង​ក្រោធ ឲ្យ​អភ័យ​ដល់​ស្វាមី​ក្នុង​ករណី​ដែល​ស្វាមី​ជេរ វាយ​គំរាម​ដោយ​ដំបង ។ ស្ត្រី​ដែល​មាន​ទេវធម៌​ក្នុង​ខ្លួន​ដូច្នេះ ក្រោយ​ពី​ស្លាប់​នឹង​បដិ​សន្ធិ​ក្នុង​ទេវលោក ។

តាម​ពិត បរុស​ស្វាមី​ទើប​ថោក​ទាប ក្នុង​អំពើ​សាហាវ​ព្រៃ​ផ្សៃ ជេរ វាយ គំរាម​ដោយ​ដំបង​ប៉ង​នឹង​សម្លាប់​ភរិយា​របស់​ខ្លួន ។ អំពើ​ថោក​ទាប​ដូច្នេះ រមែង​មិន​មាន​ក្នុង​ស្វាមី​ដែល​ជា​កល្យាណ​បុថុជ្ជន​និង​សោតា​បន្ន​បុគ្គល​ឡើយ ។

ក្នុង​បិដក​លេខ ៤២ ទំព័រ ១៤១ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សម្តែង​អំពី​សង្វាស គឺ​ការ​នៅរួម​គ្នា​ជា​មួយ​និងស្វាមី​ភរិយា មាន​៤ យ៉ាងៈ

១. ខ្មោច​ប្រុស​នៅរួម​គ្នា​ជាមួយ​នឹង​ខ្មោច​ស្រី ។
២. ខ្មោច​ប្រុស​នៅរួម​គ្នា​ជា​មួយ​នឹង​ទេវតា​ស្រី ។
៣. ទេវតា​បុរស​នៅ​រួម​គ្នា​ជា​មួយ​នឹង​ខ្មោច​ស្រី ។
៤. ទេវតា​ប្រុស​នៅ​រួម​គ្នា​ជា​មួយ​នឹង​ទេវតា​ស្រី ។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ខាង​ដើម ខ្ញុំ​ព្រះ​ករុណា ខ្ញុំ​បាទ សូម​លើក​យក ការ​នៅ​រួម​គ្នា​នៃ​ភរិយា​ស្វាមី​ក្នុង​ចំណុច​ទី​២ តាម​ព្រះ​ពុទ្ធ​ដីកា ដូច​ខាង​ក្រោម​នេះ ។

ម្នាល​គហបតី​ទាំង​ឡាយ ចុះ​ខ្មោច​ប្រុស​នៅ​រួម​ជាមួយ​នឹង​ទេវតា​ស្រី តើ​ដូចម្តេច ។ ម្នាល​គហបតី​ទាំង​ឡាយ ស្វាមី​ក្នុង​លោក​នេះ​ជា​អ្នក​ធ្វើ​បាណា​តិបាត ធ្វើ​នូវអទិន្នាទាន ប្រព្រឹត្ត​នូវ​កាមេសុមិច្ឆាចារ ពោល​ពាក្យ​មុសា​ ក្រេប​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា​និង​មេវ័យ​ដែល​ជា​ទី​តាំង​នៃ​សេចក្តី​ប្រមាទ ជាអ្នក​ទ្រុស្ត​សីល មាន​ធម៌​ដ៏​លាមក មាន​ចិត្ត​ត្រូវ​មន្ទិល​គឺ​សេចក្តី​កំណាញ់​រូបរឹត​នៅ​គ្រប់​គ្រង​ផ្ទះ ជាអ្នក​ជេរ​ប្រទេច​ពួក​សមណព្រាហ្មណ៍ ។

ប៉ុន្តែ​ភរិយា​របស់ស្វាមី​នោះ ជាអ្នក​វៀរ​ចាក​បាណា​តិបាត​វៀរ​ចាក​អទិន្នាទាន វៀរ​ចាក​កា​មេសុមិច្ឆាចារ វៀរ​ចាក​មុសាវាទ វៀរ​ចាក​ការ​ក្រេប​ផឹក​នូវ​ទឹក​ស្រវឹង​គឺ​សុរា​និង​មេវ័យ ដែល​ជាទីតាំង​នៃសេចក្តី​ប្រមាទ ជាអ្នក​មាន​សីល​មាន​ធម៌​ល្អ មាន​ចិត្ត​ប្រាស​ចាក​មន្ទិល​គឺ​សេចក្តី​កំណាញ់​នៅ​គ្រប់​គ្រង​ផ្ទះ​ជាអ្នក​មិនជេរ​ប្រទេច​ពួក​សមណ​ព្រាហ្មណ៍ ។

ម្នាល​គហបតី​ទាំង​ឡាយ យ៉ាង​នេះ​ឯង ឈ្មោះ​ថា​ខ្មោច​ប្រុស​នៅ​រួម​គ្នា​ជា​មួយ​នឹង​ទេវតា​ស្រី ។

ក្នុង​ការ​នៅ​រួម​គ្នា​នេះ ព្រះ​ពុទ្ធ​សាសនា​ត្រូវ​ការ​ឲ្យ​ទេវតា​ប្រុស​ស្រី​នៅ​រួម​គ្នា​ជា​ការ​សុខ​សាន្ត​ទាំង​បច្ចុប្បន្ន​ទាំង​ក្នុង​បរលោក ។ ឯ​ការ​រស់​នៅ​ជា​មួយ​ខ្មោច​វិញ​ត្រូវ​ជួប​ទុក្ខ​លំបាក​យ៉ាង​ណា​នោះ យើង​អាច​ដឹង​បាន​ហើយ ។

ក្នុង​ព្រះ​ពុទ្ធ​សាសនា​មិន​បាន​ប្រាប់​ថា​ទេវតា​បាន​ជួប​ខ្មោច​ហើយ ត្រូវ​តែរស់​នៅ​ជាមួយ​ខ្មោច​រហូត​ទៅ​នោះ​ឡើយ​ផ្ទុយ​ទៅ​វិញ ព្រះ​ពុទ្ធ​សាសនា បាន​ប្រាប់​នូវ​ហេតុ​ដ៏​អាក្រក់​ក្រៃ​លែង​ក្នុង​លោក​នេះ​មាន​ពីរ​យ៉ាងៈ

១. ហេតុ​ដ៏​អាក្រក់​ក្រៃ លែង​ខាង​ក្រៅ​គឺ​សេព​គប់​ជន​ពាល ។
២. ហេតុ​ដ៏​អាក្រក់​ក្រៃ​លែង​ខាងក្នុង​គឺ​មិច្ឆា​ទិដ្ឋិ ។

សរុប​សេចក្តី​មក​តាម​គោល​ព្រះ​ពុទ្ធ​សាសនា​គឺ​

១. បើ​ស្វាមី​ក្បត់​ចិត្ត​ក្បត់​សន្យា ធ្វើ​ខុស​គោល​ការណ៍​រួម​ជីវិត​មួយ​និង​មួយ មិន​មាន​នូវ​សេចក្តី​សន្តោស​ចំពោះ​ភរិយា​របស់​ខ្លួន ទៅ​មាន​ស្រី​ដទៃ​ក្តី មាន​ប្រពន្ធ​ថែម​ទៀត​ក្តី រឿង​នេះ​វា​ស្រេច​តែថា ភរិយា​ទទួល​យក​បាន​ដែរ​ឬ​ទេ ទ្រាំ​បាន​ដែរ​ទេ បើ​ទ្រាំ​នៅ​រួម​ត​ទៅ​ទៀត​ដើម្បីអ្វី​អាច​មិន​ឆ្លង​នូវ​រោគ ទាំង​រោគ​ផ្លូវ​កាយ ទាំង​រោគ​ផ្លូវចិត្ត​(កិលេស) ដែរ​ឬទេ ។ បើ​អាច​ទទួល​យក​បាន ទ្រាំ​បាន ឲ្យ​អភ័យ​បាន​ដើម្បី​កូន​នៅ​ជួប​ជុំ​ម៉ែ​ឪ ចំណែក​ខ្លួនឯង​ក៏​អាច​នៅ​សាងបុណ្យ​កុសល ធ្វើ​ទាន​រក្សា​សីឡ សមាទាន​ឧបោសថ ជា​ឧបនិស្ស័យ ល្អ​ត​ទៅ​មុខ​បាន​ផង​ដែរ ដូច្នេះ​ចូរ​នៅ​ធ្វើ​ភរិយា​ល្អ​តទៅ​ទៀត​ចុះ ។ ប៉ុន្តែ​បើ​ហេតុ​ការណ៍​វា​មាន​សភាព​ធ្ងន់​ធ្ងរ ដល់​ថ្នាក់​ខ្លួនឯង​មិន​អាច​ទទួល​យក​បាន​បើ​នៅ​រួម​ត​ទៅ​ទៀត​​ត្រូវ​ស្លាប់​ដោយ​ការ​ឆ្លង​រោគ ឬ​ស្លាប់​ដោយ​ការ​បៀត​បៀន ការ​លប​ប្រហារ​ពី​ប្រពន្ធ​ក្រោយ​របស់​ប្តី​ជា​ដើម ពុំ​នោះ​សោត កុសល​កុសល​ធម៌របស់​ខ្លួនមាន​តែ​ការ​សាប​សូន្យ អកុសល​ធម៌​មាន​តែ​ការ​ចម្រើន​ឡើង​ដូច្នេះ​ព្រះ​ពុទ្ធ​សាសនា​ឲ្យ​សេរី​ភាព​ក្នុង​ការ​ជ្រើស​រើស​ជីវិត​រស់​នៅ​ឲ្យ​តែ​ការ​រស់​នៅ​មាន​សេចក្តី​ចម្រើន​រួច​ផុត​ពី​អន្តរាយ​គ្រប់​យ៉ាង ។ នេះ​មិន​មែន​ភរិយយា​ខ្វះ​ខាត​នូវ​ភាព​ស្មោះ​ត្រង់​នោះ​ទេ ព្រោះ​ល័ក្ខ​ខ័ណ្ឌ​នៃ​ភាព​ស្មោះ​ត្រង់​នោះ​ត្រូវ​ស្វាមី​ទម្លាយ​ចោល​ទៅ​ហើយ ។ ភរិយា​ត្រូវ​ប្រព្រឹត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​បែក​ចាក​ពី​ស្វាមី​តាម​ផ្លូវ​ច្បាប់​ដោយ​សន្តិ​វិធី ។
ក្នុង​ករណី​នេះ ប្រសិន​បើ​ភរិយាត្រូវ​ការ​បុរស​ដទៃ​ជា​ស្វាមី​ទៀត ចាំ​បាច់​ត្រូវ​តែ​ឲ្យ​ស្វាមី​លែង​លះ​ខ្លួន​ជា​មុន​សិន​ហ្នឹង​ឯង បើ​ពុំ​នោះ​ទេ ភរិយា​ត្រូវ​ទោស​ការមេសុ​មិច្ឆា​ចារ​(ទ្រុស្ត​សីល) ។

២.បើ​ស្វាមី​ប្រើ​អំពើ​ហិង្សា វាយ​តប់ ជេរ​ប្រមាថ​ស្រវឹង​ស្រា​រាល់​ថ្ងៃ​រំលោភ​លើ​រូប​រាងកាយ ។ ល។ រឿង​នេះ​បើ​នៅ​មិន​ទាន់​ខ្លាំង​ក្លា​ទេ នៅ​រក​ផ្លូវ​ដោះ​ស្រាយ​បាន​ពួក​ញាតិ​ក្តី អាជ្ញា​ធរ​ក្តី អាច​ជួយ​និយាយ​បាន ព្រះ​ពុទ្ធ​សាសនា​ឲ្យ​ប្រើ​គោល​ធម៌​ខន្តី អត់​ធន់​និង​អប់​រំ​ទូន្មាន​ចិត្ត​ដោយ​បញ្ញា ព្រម​ដោយ​ការ​ឲ្យ​អភ័យ ។ ប៉ុន្តែ​បើ​បញ្ហា​ខ្លាំង​ក្លា​រហូត​ដល់​ថ្នាក់​មិន​អាច​ដោះ​ស្រាយ​បាន ព្រះ​ពុទ្ធ​សាសនា​ក៏​ឲ្យ​សិទ្ធ​សេរីភាព​ក្នុង​ការ​រស់​នៅ​ដូច​គ្នា​ដែរ មិន​មែន​ទ្រាំ​នៅ​ឲ្យ​ប្តី​វាយ​ស្លាប់ ហើយ​ចាំ​ទៅ​កើត​ឋាន​សួគ៌​ដោយ​ចេះ​អត់​ធន់​នោះ​ឡើយ ។
នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា មាន​គោល​ធម៌​សម្រាប់​ធ្វើ​ឲ្យ​មនុស្ស​ល្អ គឺ​ខន្តី​ពិត​មែន​ហើយ ប៉ុន្តែ​ជីវិត​ដែល​រស់​នៅ​ប្រសើរ គឺ​រស់​នៅ​ប្រកប​ដោយ​បញ្ញា ។ 

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ស្ត្រី​ក្នុង​ពុទ្ធ​សាសនា
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៥៤,៩៦៦ ដង)
ធម៌​ ១០​យ៉ាង ជា​ទី​ប្រាថ្នា​ កម្រ​បាន​ក្នុង​លោក
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២៦,២៤៥ ដង)
ចេះជួយខ្លួនឯង និងពឹងខ្លួនឯងជាមុន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.09
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿