អានអត្ថបទ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២៦,៧៣៨ ដង)
សុខរបស់អ្នកមានប្តីប្រពន្ធ

|
បុរសស្ត្រីដែលបានគ្នាជាគូស្រករហើយត្រូវប្រតិបត្តិធម៌ប្រាំ ៗ ម្នាក់ ទើបបានសុខដល់គ្នាបាន គឺប្តី ត្រូវទំនុកបម្រុងប្រពន្ធ របស់ខ្លួនដោយធម៌ ៥យ៉ាងគឺ
១. ត្រូវរាប់អានលើកមុខប្រពន្ធថា ជាប្រពន្ធពិតប្រាកដ ២. ត្រូវកុំមើលងាយប្រពន្ធរបស់ខ្លួន ដូចទាសី ៣. ត្រូវកុំក្បត់ចិត្តប្រពន្ធដោយមានស្រីដទៃទៀត ៤. ត្រូវប្រគល់ការងារក្នុងផ្ទះឲ្យដល់ប្រពន្ធ ត្រួតត្រា ៥. ត្រូវរកគ្រឿងអលង្កាឲ្យប្រពន្ធ ចំណែកប្រពន្ធ ត្រូវប្រតិបត្តិស្វាមីដូចជាទេវតាក្នុងផ្ទះ ត្រូវគោរពស្វាមីដោយធម៌ ៥ យ៉ាងគឺ ១. ត្រូវចេះតាក់តែងភោជនាអាហារ ឲ្យមានឱជារសឆ្ងាញ់ពិសា ជូនស្វាមី ដូចជា នាងអមរា កាលចាត់ចែងបម្រើព្រះមហោសថ ជាស្វាមីរបស់នាងដូច្នោះ ២. ត្រូវរាប់អានញាតិមិត្តវង្សត្រកូលខាងស្វាមី ៣. ត្រូវកុំក្បត់ចិត្តប្តី ដោយមានប្រុសដទៃ ៤. ត្រូវចេះថែទាំរក្សាទ្រព្យសម្បត្តិដែលស្វាមីរកបានមក ៥. ត្រូវជាស្រីឈ្លាសវៃក្នុងការគ្រប់គ្រងផ្ទះ និងជាអ្នកមិនខ្ជិលច្រអូសក្នុងកិច្ចការទាំងពួង គឺជុសជុល ដេរប៉ះ គ្រីប ប៉ាក់ ចាក់ អន្ទង ត្បាញរវៃ ការខាងស្រីទាំងប៉ុន្មាន ត្រូវឲ្យចេះស្ទាត់ទាំងអស់ ។ ដកស្រង់ពីសៀវភៅ ឧបោសថសីល រៀបរៀងដោយ ភិក្ខុសីលប្បញ្ញោ ឆៃ សុផល្លី ដោយ៥០០០ឆ្នាំ |