អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៧,៧០៩ ដង)
ឪពុកម្ដាយត្រូវផ្ដល់វិជ្ជាជាមត៌កដល់កូន

|
ឪពុកម្ដាយត្រូវផ្ដល់វិជ្ជាជាមត៌កដល់កូន
"ទ្រព្យសម្បត្តិក្នុងលោកនេះស្មើដោយវិជ្ជា មិនមានទាល់តែសោះ"។ ឪពុកម្ដាយត្រូវតែជាអ្នកបណ្ដុះចំណេះវិជ្ជាឲ្យដល់កូន ត្រូវចេះឲ្យកូនរៀនបានខ្ពស់មានចំណេះវិជ្ជាលូតលាស់អាចប្រើការបាន។ ធម្មតាសម្បត្តិក្នុងលោកនេះ កូនអាចវាយអស់មិនមានសេសសល់បាន តែចំពោះចំណេះវិជ្ជាវិញកូនចាយវាយយ៉ាងណា ក៏មិនចេះអស់ មានតែរឹងរឹតតែចម្រើនឡើងៗ។ ព្រោះហេតុនោះ ត្រូវតាំងចិត្តថា អាត្មាអញនឹងផ្ដល់ចំណេះវិជ្ជាដល់កូន អញមិនត្រូវឲ្យកូនល្ងង់ឡើយ។ ឪពុកម្ដាយខ្លះ គាត់មិនបានសិក្សារៀនសូត្រមិនមានចំណេះវិជ្ជាក្នុងខ្លួន គាត់រកស៊ីដោយលំបាក មិនអាចចិញ្ចឹមកូនឲ្យសុខស្រួលបាន គាត់ក៏គិតថា មិនឲ្យកូនអញលំបាកដូចអញឡើយ។ គាត់ក៏ព្យាយាមផ្ដល់ចំណេះវិជ្ជាដល់កូន ដោយចំណាយលុយកាក់សម្រាប់រៀនសូត្រតាំងពីបឋមសិក្សាដល់ថ្នាក់ខ្ពស់ ហើយឲ្យកូនរៀនគួរទៀត ខ្លាចកូនរៀនមិនទាន់សិស្សដទៃ។ នេះជាទឹកចិត្តដ៏ល្អរបស់ឪពុកម្ដាយត្រូវមានចំពោះកូន មិនត្រូវមើលងាយចំណេះវិជ្ជាថា មិនមានប្រយោជន៍ឡើយ។ សព្វថ្ងៃបើមិនមានចំណេះវិជ្ជាគ្រប់គ្រាន់ទែ មិនអាចស្វែងរកការងារធ្វើបានឡើយ។ អ្នកមានចំណេះវិជ្ជាខ្ពស់ ធ្វើការងារស្រួលចំណែកយើងមិនមានចំណេះវិជ្ជាត្រូវធ្វើការងារលំបាក។ នៅក្នុងគម្ពីរព្រះពុទ្ធសាសនាបានសម្ដែងពីកំហុស របស់ឪពុកម្ដាយមិនផ្ដល់វិជ្ជាដល់កូនថា៖ ក្នុងក្រុងពារាណសីមានត្រកូលមហាសេដ្ឋីមានទ្រព្យ ៨០ កោដិ គាត់មានកូនប្រុសមួយនាក់ឈ្មោះថា សេដ្ឋីបុត្រដែលជាកូនជាទីគាប់ចិត្តរបស់គាត់។ គ្រាកូននោះធំឡើងគាត់គិតថា ទ្រព្យសម្បត្តិរបស់យើងមានច្រើនរហូតដល់ ៨០ កោដិ ទោះបីកូនអញដេកចាយវាយមួយជីវិតក៏មិនអស់ដែរ បើអ៊ីចឹងអញមិនឲ្យកូនរៀនវិជ្ជាផ្សេងៗនាំឲ្យបានទ្រព្យទេ ឲ្យកូនដេកចាយវាយទ្រព្យបានហើយ។ សេដ្ឋីបុត្រមិនបានរៀនសូត្រអ្វីទាំងអស់ គិតតែពីសប្បាយរីករាយជាមួយតូរ្យតន្រ្តីរាំរែកជាមួយមិត្តភ័ក្ត្រ ច្រៀងលេងរៀងរាល់ថ្ងៃ។ ក្រោយមកលោកសេដ្ឋីនិងភរិយាក៏លាចាកលោកនេះទៅ នៅសល់តែសេដ្ឋីបុត្រនិងភរិយារបស់គាត់ ដែលមិនចេះដឹងដូចគ្នា គិតតែពីសប្បាយជាមួយមិត្តភ័ក្ត្រ មិនគិតរកស៊ីអ្វីៗ ទេ រហូតដល់គាត់ចាយទ្រព្យសម្បត្តិនោះអស់ពីផ្ទះ ធ្លាក់ខ្លួនដើរសូមគេ។ ក្រោយមកចូលដៃជើងជាមួយចោរទៅលួចគេ គេចាប់បានក៏យកគាត់ទៅប្រហារជីវិត។ រឿងនេះបញ្ជាក់ឲ្យឃើញថា ឪពុកម្ដាយជាអ្នកធ្វើឲ្យដល់កូនល្ងង់ខ្លៅ តែគាត់យល់ថា គាត់អាណិតកូន មិនចង់ឲ្យកូនលំបាក ទើបមិនឲ្យកូនរៀនសូត្រ។ កាលកូនល្ងង់ខ្លៅអាស្រ័យយើងធ្វេសប្រហែស កាលកូនចេះអាស្រ័យយើងជាអ្នកឈ្លាស។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ៥០០០ឆ្នាំ |
Thai drama, Chinese drama, Korean drama, Khmer dubbed movies 7Khmer, Merl7, Phum khmer, Khmer chinese movie and Indian drama are so popular movies series on Television and around the world. Some drama series play up to 3 months or a year period on free TV. it is also popular in Khmer society and was dubbed for broadcasting on Khmer TV and all internet networks such as Phumikhmer, Video4Khmer, 7Khmer, Khmer drama and Phum komsan ect.